ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារស្លាប់ទារកម្នាក់ត្រូវបានបញ្ជូនទៅដល់តុលាការ

2022/12/12 11:00:44 am        1075
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)

កម្លាំងសមត្ថកិច្ច ចុះរៀបចំផ្លូវខាងជើងជាប់របងវត្តសន្សំកុសលនាព្រឹកនេះ ក្រោយមានការរិះគន់​ពី​ពលរដ្ឋធ្វើដំណើរ

2022/12/09 09:55:20 am        552
ភ្នំពេញ៖ ក្រោយមានការរះគន់ និងមាន​ការ​ស្នើ​ពី​ពលរដ្ឋ​អ្នក​ដំណើរ​អោយ​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​លើដងផ្លូវខាងជើងជាប់របងវត្តសន្សំកុសលរួចមក នៅវេលាព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ​២០២២នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោកវរសេនីយ៍កែវ ម៉ីឧត្តម និងលោកវរសេនីយ៍ ជឹម សុភ័ក្ត្រ អធិការរងទទួលជំនាញ សណ្តាប់​ធ្នាប់ និងចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ អោយមានរបៀបរៀបរយ ជៀសវៀង​ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ត ដល់លំហូរចរាចរណ៍ របស់ពលរដ្ឋ អ្នកដំណើរ ។ ដងផ្លូវខាងលើ គឺផ្លូវលេខ 31BT ដែលនៅជាប់នឹងខាងជើងរបងវត្តសន្សំកុសល ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលត្រូវបានបងប្អូនអាជីវករ យក​ចំណី​ផ្លូវ​ប្រប​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ បង្កអោយប៉ះពាល់ដល់លំហូរចរារណ៍ធ្វើដំណើររបសពលរដ្ឋដែលបានឆ្លងកាត់ ជាប្រចាំនាពេលកន្លង ៕ លីហេង

បង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្បែរកោះពេជ្រ ឃាត់ខ្លួនមនុស្សជាង១០នាក់

2022/12/07 04:17:59 pm        112
​ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានបើកការចុះបង្ក្រាប​ទីតាំងល្បែងស៊ីសងដ៏ធំមួយ នៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការខុសត្រូវក្នុងទីតាំង សរុបជាង១០នាក់ ( មានជនជាតិចិនមួយចំនួន ) និងដកហូតវត្ថុតាង មានទូហ្គេមបាញ់ត្រី និងទូបៀការ៉ាត់ ជាច្រើនគ្រឿងផងដែរ ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធី ៕ អត្ថបទ ៖ លីហេង

ជនបរទេសខុសច្បាប់ចំនួន ១៤៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍

2022/12/07 03:22:17 pm        1023
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២​ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនី​ចំនួន០១នាក់ ​ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាម​ប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមទៀតថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបាន​សមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ ​គ្មានលិខិតឆ្លងដែន លួចស្នាក់​នៅខុសច្បាប់​លើសទិដ្ឋាការកំណត់​ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕

កងរាជអាវុធហត្ថខេត្តក្រចេះ ដុតកម្ទេចរថយន្ដដឹកឈើពីរគ្រឿង

2022/12/07 02:27:49 pm        826
ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ​កាលពីថ្ងៃទី០៦ ខែធ្នម្សិលមិញ បានដុតកម្ទេច​រថយន្ត​ពីរគ្រឿងដឹកឈើខុសច្បាប់​ បន្ទាប់ពីធ្វើប្រតិបត្តិការឃាត់ចាប់​បានកាលពីខែមុន។ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា ដោយ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំ​បញ្ជា​ដោយឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន​ នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​កងរាជអាវុធហត្ថ ខេត្តក្រចេះ បានធ្វើការបំផ្ទុះ ​និងដុតកម្ទេច ​រថយន្ដសាំយ៉ុងកែច្នៃពីរគ្រឿង ដែលជា​មធ្យោបាយដឹកជញ្ជូន ​បទល្មើសព្រៃឈើផ្ទាល់តែម្តង ។ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ឡានពីរគ្រឿងនេះ បានដឹកឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ឆ្ពោះទៅខេត្តកំពង់ចាម ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម​ ធ្វើការបង្ក្រាបបាន កាល​ពីដើមខែវិច្ឆិកា ​ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ថា ការបង្ក្រាបលើកនេះ គឺខុសពីមុន ​ដែលប្រគល់ឈើជូនទៅសមត្ថ កិច្ច​ជំនាញរក្សាទុក ​ប៉ុន្តែរថយន្តត្រូវយកទៅកម្ទេចចោលតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ ​អត្តសញ្ញាណអ្នកប្រព្រឹត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅតុលាកាខេត្តបន្តទៀត។ នៅរសៀលថ្ងៃម្សិលមិញដែរ ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រចេះ ក៏បានបញ្ជាកម្លាំងអាវុធហត្ថស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សហការជាមួយកម្លាំងកងរាជ អាវុធ ហត្ថផ្ទៃប្រទេស ​ចុះធ្វើការស្រាវជ្រាវ និ​ងទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់ ក្រោយពីទទួល​បានដំណឹងថា មានក្រុមឈ្មួញធំៗ កំពុងតែធ្វើសកម្មភាព​កៀរគរ​ឱ្យមានការកាប់ឈើ និង​ប្រមូលទិញមកជាឈើស្របច្បាប់ ៕អត្ថបទ៖ សេង ម័រ 

អាជ្ញាធរផ្អាកការចរាចរណ៍ស្ពានបេឡេឬស្សីកែវ ដើម្បីទាញយកសាឡង់ចេញ

2022/12/07 11:47:54 am        1053
ភ្នំពេញ៖ លោក សាំង ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញប្រាប់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរបានផ្អាកការចរាចរណ៍លើស្ពានបេឡេឬស្សីកែវជាថ្មី ដើម្បីទាញយកសាឡង់ដឹកខ្សាច់ ដែលជាប់គាំងចេញ ។សូមរំលឹកថា ស្ពានដែកបេឡេនេះ ត្រូវបានផ្អាកឱ្យចរាចរណ៍តាំងពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្លេះ ដោយសាឡង់បូមខ្សាច់មួយគ្រឿងបុកគល់សសរស្ពាននោះ៕

ទីតាំងល្បែងស៊ីសងដ៏ធំមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរចុះបង្ក្រាប

2022/12/06 06:03:07 pm        772
​ភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំមួយ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជយ័ នាវេលារសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២។ ការចុះបង្ក្រាបនេះ មិនបានឃាត់មនុស្សណាម្នាក់ឡើយ ដោយរកឃើញតែវត្ថុតាងមួយចំនួនជាប្រភេទម៉ាស៊ីនជាច្រើនគ្រឿង ពាក់ព័ន្ធនឹងល្បែងស៊ីសងប៉ុណ្ណោះ៕

ទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍របស់លោក ពោច សួរ ត្រូវបានបង្ក្រាបទើបមានកិច្ចសន្យាជួលដី

2022/12/06 01:48:06 pm        55
កណ្ដាល៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ ក្បែរផ្លូវជាតិ​លេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្ដាល ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ទើប​មាន​កិច្ចសន្យាជួលដីទៅឱ្យបុគ្គល ឈឿន សារុំ ជា​ជន​សង្ស័យ​ទទួលទោស។សូមបញ្ជាក់ថា ក្រោយពីល្បីរឿងទីតាំងល្បែងជល់មាន់ បើកដំណើរស្ថិតនៅក្នុងដីឡូត៍របស់ លោក ពោច សួរ គឺមានភាពមិនប្រក្រតីមួយរវាងកិច្ចសន្យាជួលដីដោយសង្ស័យម្ចាស់ដី ធ្វើ​លិខិត​ដើម្បី​ដោះខ្លួន ​រួចទម្លាក់កំហុស​ឱ្យអ្នកផ្សេង​ទទួលទោស​ជំនួស​រូបគាត់ ​ក្រោមហេតុផលជួលដី។បើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ឆាយ សេន មេឃុំព្រែកតាមាក់ បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹកទី០៥ ខែធ្នូ២០២២ថា លិខិត​ជួលដីរវាងលោក ​ពោច សួរ នឹងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ​គឺទើបនឹងធ្វើនៅថ្ងៃទី០៤ ខែធ្នូ ២០២២ ម្សិលមិញ​ទេ ព្រោះលោក​ជា​អ្នកចុះហត្ថលេខាផ្ទាល់ដៃ​ ហើយនៅក្នុងកិច្ចសន្យាជួលដីនោះគឺដាក់តាំងពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។ជុំវិញករណីនេះសមត្ថកិច្ចប៉ូលិសស្រុកខ្សាច់កណ្ដាល នៅល្ងាចម្សិលមិញនេះ បានឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ខណៈពេលហៅមកបំភ្លឺ ​ពាក់ព័ន្ធការផ្ដល់ទីតាំងសម្រាប់"បនល្បែង"។ ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួនឈ្មោះ ឈឿន សារុំ ភេទប្រុសអាយុ៤២ឆ្នាំ​ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ ក្នុងនោះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនផងដែរ។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីករណីបើក"បនល្បែង"ដដែលៗ នៅលើដីឡូត៍របស់ លោក ពោច សួរ ហើយកន្លងទៅលោក ពោច សួរ ក៏ធ្លាប់មានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព​ បើកល្បែង កាល​ពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែរ។ ក្រោយពីសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបបានបន្សល់ទុក មាន់ជល់ងាប់១ក្បាល​ និងរស់១ក្បាល ​សម្រាប់ឱ្យសមត្ថកិច្ចយកមកធ្វើកំណត់ហេតុ។លុះព្រលប់ថ្ងៃដដែល "ផ្អែកតាមកិច្ចសន្យាជួលដី រវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី ទើបសមត្ថកិច្ចហៅឈ្មោះ ឈឿន សារុំ មកសួរនាំធ្វើកំណត់ហេតុ និងឈានដល់ឃាត់ខ្លួនឈ្មោះ ឈឿន សារុំ តែម្ដងទៅ។ ជុំវិញការឃាត់ខ្លួន ឈ្មោះ ឈឿន សារុំនេះដែរ ត្រូវបានគេមើលឃើញថា លោក ពោច សួរ ហាក់កំពុងរៀបចំផែនការសម្ដែងល្ខោន ​កុហក់សមត្ថកិច្ច ​ដើម្បីដោះខ្លួន ដោយយកអ្នកផ្សេង​មកទទួលកំហុសជំនួសរូបលោក។នៅថ្ងៃទី០៤.១២.២០២២ បែរជាមានការអះអាង និងបង្ហាញលិខិតជួលដីរវាងលោក ពោច សួរ និងឈ្មោះ ឈឿន សារុំ រួមនិងឈ្មោះ ពោច ឈុននី ភេទស្រី តាំងពី ខែមករា ឆ្នាំ២០២២ ទៅវិញ។ ខណៈដែរលោក ពោច សួរ ធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ឱ្យឈប់បើកល្បែងស៊ីសង នៅ​ឯខែកុម្ភៈ ឆ្នាំ២០២២ វិញ ។ពោលគឺ កំណត់ហេតុ កិច្ចសន្យាជាមួយសមត្ថកិច្ច ​នៅខែកុម្ភៈ ឆ្នាំ២០២២ ទាំងដែលលោក ពោច សួរ ជួលដីឱ្យឈ្មោះ ឈឿន សារុំ តាំងពី ខែមករា ឆ្នាំ២០២២ មុន​កិច្ចសន្យា១ខែ។ទាក់ទងទៅនឹងករណីខាងលើនេះ លោក ពោច សួរ ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារទូរទស្សន៍ BTV ប្រចាំ​ខេត្តកណ្ដាលផងដែរថា កន្លងមកទីតាំងដីមួយកន្លែងនេះធ្លាប់បានជួល​ទៅឲ្យប្អូនជីដូន​មួយ​ធ្វើអាជីវកម្ម ដោយពុំបានធ្វើកិច្ចសន្យាជួលត្រឹមត្រូវ ហើយគាត់​យកទីតាំងដីនេះបើក​ល្បែងស៊ីសង​ជល់មាន់ខុសច្បាប់​ ទើបសមត្ថកិច្ចហៅ លោក ពោច សួរ ដែលជាម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្ដង​រួចមកហើយ។ ទាក់ទងទៅនឹងកិច្ចសន្យាថ្មីដែលលោកទើបតែធ្វើនៅថ្ងៃទី០៤ ខែ​ធ្នូ ឆ្នាំ២០២២ នេះ លោកក៏បានបញ្ជាក់ថា ដោយសារតែ​លោក​បានបាត់នៅឯកសារកិច្ចសន្យាចាស់៕អត្ថបទ៖ ម៉ង់

ស្ពានបេឡេ​ឫស្សីកែវ​បើកចរាចរណ៍ឡើងវិញហើយ ខណៈសាឡង់ដែលលិចជាប់ក្រោមស្ពាននៅមិនទាន់ស្ទូចចេញ​

2022/12/04 05:49:35 pm        849
ភ្នំពេញ៖ ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាបរវាង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ចរាចរណ៍​ឡើងវិញ​ហើយ ក្រោយពី​ផ្អាក​ការ​ធ្វើដំណើរ​មួយ​រយៈ។ ដោយឡែក​សា​ឡង់​ដែលមាន​បញ្ហា​នោះ គឺ​នៅ​ដដែល​មិនទាន់​ស្ទូច​យកចេញ​នៅ​ឡើយ​នោះទេ។​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​អោយដឹងថា បន្ទាប់ពី​បាន​ជួសជុល​ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​បាន​បញ្ចប់ និង​បាន​ធ្វើ​តេ​ស្តិ៍​សុវត្ថិភាព​រួចរាល់ ចាប់ពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:០០ តទៅ​ស្ពានដែក​បេ​ឡេ​នឹង​ដាក់​អោយ​យានយន្ត​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​។​សូម​រំលឹក​អោយដឹងថា ស្ពានដែក​បេ​ឡេ​នេះ​ត្រូវបាន​ផ្អាក​ឱ្យ​ចរាចរ​តាំងពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ មក​ម្ល៉េះ មូលហេតុ​ដោយសារ​មាន​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​មកពី​ខាង​មាត់​ទន្លេ (​ព្រះបរមរាជវាំង​) រហូតមកដល់​ស្ពាន​បេ​ឡេ សា​ឡង់​នោះ​បាន​បើក​ផុត​ស្ពាន​ប្រហែល​ជាង ២០០​ម៉ែត្រ​ហើយ ប៉ុន្តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង ហើយ​គាប់​ជួន​មាន​បញ្ហា​ម៉ាស៊ីន​ខូច​ទៀត ទើប​បណ្តាល​ឱ្យ​សា​ឡង់​រេ​ប៉ះ​សសរ​ស្ពាន​បេ​ឡេ​បណ្តាលឱ្យ​ទ្រេត​សសរស្ពាន៕ អត្ថបទ៖ តារា​វុទ្ធី

រថយន្តទំនើប Lamborghini Urus សាកល្បឿនហោះ បុកសួនច្បារ ជ្រុលប៉ះជាមួយ Rang Rover រងការខូចខាត

2022/12/03 12:20:30 pm        49
ភ្នំពេញ៖ រថយន្តសេរីទំនើបម៉ាក Lamborghini Urus តម្លៃរាប សែនដុល្លា បានរងការខូចខាត បន្ទាប់ពីបុរសម្នាក់ សង្ស័យបើក សាកល្បឿន ជ្រុលទៅ បុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្លូវលេខR5 ក្នុងតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Lamborghini Urus ថ្មីស្រឡាង ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ សង្ស័យបើកបររថយន្តសាកល្បឿន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខR5 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងស្រាប់តែ រថយន្ត បួងចង្កូតមិនទាន់បានជ្រុលទៅបុក សួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតរថយន្តមួយកំណាត់មុខ ហើយ ប៉ើងថ្មទៅប៉ះរថយន្ត Ranger Rover សេរីទំនើបមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត។ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត មិនចង់វែងឆ្ងាយបានព្រមសងសំណង ជួសជុល ជូនរថយន្ត Rang Rover និង ចេញថ្លៃខូចខាតសួនច្បារពុះចែកទ្រូងផ្លូវ បញ្ចប់រឿងតែម្តង៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
07/20/2026 05:07 PM
មនុស្សរាប់សិបនាក់ត្រូវបារម្ភថាស្លាប់ បន្ទាប់ពីនាវាចម្លងដឹកអ្នកដំណើរ១៣៣ នាក់លិចនៅឆ្នេរសមុទ្រហ្គីយ៉ាណា
07/20/2026 05:07 PM
ក្រុមហេសបូឡាបានរៀបចំពិធីបុណ្យសពដ៏ធំមួយសម្រាប់យុទ្ធជនរាប់សិបនាក់ នៅភាគខាងត្បូងលីបង់
07/20/2026 05:07 PM
អ៊ីរ៉ង់៖ ការផ្លាស់ប្តូរផ្នែកការទូតជាមួយសហរដ្ឋអាមេរិកនៅតែបន្តតាមរយៈអ្នកសម្របសម្រួល
07/20/2026 05:07 PM
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
07/20/2026 04:07 PM
ពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
07/20/2026 04:07 PM
MIIT៖ចិនមានមនុស្សយន្តរាងដូចមនុស្សជាង ៤០០ម៉ូដែល គ្របដណ្តប់ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ពិភពលោក
07/20/2026 04:07 PM
អភិបាលក្រុង៖ យានដ្រូនជាង ៤០០គ្រឿងបានកំណត់គោលដៅតំបន់មូស្គូ ដែលភាគច្រើនត្រូវបានកម្ទេចចោល
07/20/2026 04:07 PM
ក្រសួងការបរទេសថ្កោលទោសចំពោះការបិទសាលារៀនទួរគីចំនួន ៨ នៅក្នុងប្រទេសក្រិក
07/20/2026 04:07 PM
សេដ្ឋកិច្ចប៉ាឡេស្ទីន កំពុងជួបការលំបាក ខណៈធនគារនៅតំបន់វេសបែងឈប់ទទួលយកក្រដាសប្រាក់ និងកាក់
07/20/2026 04:07 PM