ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

នគរបាលឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

2022/10/15 10:31:14 am        5377
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់BTVមុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

Update៖គិតត្រឹមម៉ោងនេះ ក្រុមរុករកបានរកឃើញសរុបចំនួន១៤នាក់ នៅសល់ម្នាក់

2022/10/14 01:42:50 pm        978
កណ្ដាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានម្នាក់បន្ថែមទៀត ។ រកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់) នៅរស់៤នាក់ ខណៈចំនួនសរុប១៥នាក់ជិះលើទូក។នៅសល់ម្នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្សបច្ចុប្បន្នកម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

បច្ចុប្បន្នភាព ករណីរកឃើញជនរងគ្រោះ លិចទូកដចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល

2022/10/14 10:29:28 am        343
ភ្នំពេញ៖ របាយការណ៍ស្នងការនគរបាលខេត្តកណ្តាលប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍ (លិចទូកដទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​បានរកឃើញសពជនរងគ្រោះចំនួន ០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស របាយការណ៍បន្តថា ​ការរកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចរកឃើញអ្នកលិចទូក ៣នាក់ និងម្នាក់បានស្លាប់

2022/10/13 09:12:16 pm        572
កណ្តាល៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ BTV នៅរាត្រីថ្ងៃទី១៣ ខែតុលានេះថា ជនរងគ្រោះដោយលិចទូកដរចម្លង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ត្រូវបានរកឃើញ ៣នាក់ ក្នុងនោះ ម្នាក់បានស្លាប់ដោយលង់ទឹក ហើយសមត្ថកិច្ចកំពុងរុករកបន្ត។គួរបញ្ជាក់ថា ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មនុស្សប្រមាណ ២០នាក់ បានបាត់ខ្លួនក្នុងទឹកក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្រោមស្ពានអ្នកលឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល៕

អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង នៅខណ្ឌកំបូល

2022/10/13 07:44:31 am        443
ភ្នំពេញ៖  អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមិនមានមនុស្សរងរបួសឡើយ។គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ដំបូងឡើយគាត់កំពុងតែសម្រាកនៅក្នុងផ្ទះសុខៗ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះទុកចោលខាងក្រោយ បង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅដោយមិនដឹងមូលហេតុ រួចក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តមកពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យនេះបានឱ្យដឹងថា អគ្គីភ័យនេះបានអស់ផ្ទះទុកចោលមួយកន្លែងទាំងស្រុងហើយក្នុងផ្ទះនោះផ្ទុកដោយអីវ៉ាន់អេតចាយ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រង អគ្គីភ័យនេះបាន និង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ៕

បញ្ជូនជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនជាង ១គីឡូក្រាមទៅប្រទេសថៃ

2022/10/11 11:44:44 am        294
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២២នេះ បានបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិវិធីពាក់ព័ន្ធករណី បម្រុងដឹកជញ្ជូន​គ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជា​ទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនបានជាង ១គីឡូក្រាម ។មន្រ្តីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI CHENG YE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។គួររំលឹកថា កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ​បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសំឡេង​ នៅគោលដៅច្រកចេញដំណើរ នៃ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ក៏ប្រទះឃើញសារធាតុញៀនប្រភេទ ​កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាង១ គីឡូក្រាមដែលជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសថៃ។បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ដោយ៖ កុម្ភៈ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ (ពីកម្ពុជា ទៅប្រទេសថៃ) ចាប់ខ្លួនជនសង្ស័យម្នាក់ គ្រឿងញៀនជាង១គីឡូក្រាម

2022/10/10 01:18:35 pm        637
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ច្រកចេញដំណើរ) ​សហការជាមួយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ដោយមានការដឹកនាំសម្រលសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍​បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ​ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាងចាប់យក -កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។ ចំពោះជន​សង្ស័យ​និងវត្ថុតាងចាប់យកខាងលើ ​សមត្ថកិច្ចជំនាញ ​កំពុងកសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង

2022/10/09 02:51:37 pm        1254
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំង​ក្នុង​ផ្សារបឹងត្របែក​ផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមាន​បង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញ​មាន​អ្វីដូចដែល​ការផ្ដល់ព័ត៌មាន​មកនោះឡើយ។ ដោយជាន់នីមួយៗ​ក្នុងអគារផ្សារបឹងត្របែក​ផ្លាហ្សា ​សង្កេតឃើញ​ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូន​អាជីវក​រលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ​០៤បន្ទប់ និង​ផ្នែក​កណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជា​ចំណតរថយន្ត ​និង​ ជាន់ទី៤ ជាទីតាំង​ខារ៉ាអូខេ​មានចំនួន១៧បន្ទប់​ និងបន្ទប់​សម្រាប់​បុគ្គលិកស្នាក់​នៅចំនួន១៣ បន្ទប់។ បន្ទាប់មក​មន្ត្រីជំនាញ​បានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ និង​វិញ្ញាបនប័ត្រ ចុះ​បញ្ជីត្រឹមត្រូវ។ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន ​បានធ្វើការណែនាំ​ដល់​ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាម​មិនឱ្យ​មានការធ្វើអាជីវកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ ក្នុងករណី​មិនស្ដាប់ការណែនាំ​អាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        479
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

កម្ពុជា សម្រេចបណ្ដេញជនបរទេសជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់

2022/09/29 09:01:49 am        665
រយៈពេល២ថ្ងៃ កម្ពុជា បណ្ដេញជនបរទេសចំនួន៦៦នាក់ ពាក់ព័ន្ធ​បទ​ល្មើស​លួចឆ្លងដែន​ខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុង​នោះ​ជនជាតិ​ថៃ​ចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និង​ជនជាតិ​នីហ្សេរីយ៉ា​ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោម​តាម​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោយប៉ែត។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ខុសច្បាប់គ្មានលិខិតឆ្លងដែន លួច​ស្នាក់​នៅ​ខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និង ហាម​ឃាត់​ការ​ចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕ អត្ថបទ៖ បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
07/21/2026 09:07 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក
07/21/2026 08:07 PM
WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
07/21/2026 08:07 PM
អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
07/21/2026 08:07 PM
ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
07/21/2026 07:07 PM
ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
07/21/2026 07:07 PM
កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
07/21/2026 07:07 PM
ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
07/21/2026 07:07 PM
ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
07/21/2026 07:07 PM
វិមានក្រឹមឡាំង មិនឃើញក្ដី​សង្ឃឹម ក្នុងការកែលម្អទំនាក់ទំនងអង់គ្លេស-រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Burnham
07/21/2026 06:07 PM