សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

ក្រុមអ្នកតវ៉ា ដុតរូបថតមេដឹកនាំ G7 មុនជំនួបរដ្ឋមន្ត្រីក្រសួងថាមពល នៅក្នុងប្រទេសអ៊ីសតាលី

2024/04/29 12:55:22 pm        108
ក្រុមអ្នកតវ៉ា បានដុតរូបថតមេដឹកនាំប្រទេស G7 និងបានស្រែកថា ពួកគេទាំង៧ យើង៩៩% "Them 7, us 99%" អំឡុងការតវ៉ាជិតទីក្រុងទូរីន(Turin) របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ២៨មេសា។ ក្រុមអ្នកតវ៉ា នៅក្នុងទីក្រុង ឡា វ៉េណារីយ៉ា រៀល (La Venaria Reale) បានប្រមូលផ្ដុំគ្នា មុនជំនួប ថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពល របស់ក្រុមប្រទេសសមាជិកចំនួន ៧ប្រទេសឬ G7 ។ជាមួយគ្នានោះ មានសេចក្ដីរាយការណ៍ពីការបិទផ្លូវភាគខាងជើងទីក្រុង ទូរីន។ ជំនួបរដ្ឋមន្ត្រីប្រទេស G7 ស្ដីពីអាកាសធាតុ ថាមពល និង បរិស្ថាន នឹងកើតឡើងនៅថ្ងៃចន្ទទី២៩មេសា ដល់ថ្ងៃអង្គារទី៣០មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងទូរីន ។ ប្រភពពីការទូតមួយចំនួន និង ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលទាំង៧ នៅក្នុងទីក្រុង ទូរីន បានឲ្យដឹងថា ប្រទេសអ៊ីតាលី ធ្វើជាម្ចាស់ផ្ទះជំនួបប្ដូរវេនប្រទេស G7 នៅឆ្នាំនេះ ។ ប្រទេសនេះ កំពុងរុញសម្រាប់កិច្ចព្រមព្រៀងមួយក្នុងចំណោមប្រទេសមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ដើម្បីកំណត់កាលបរិច្ឆេទសម្រាប់ការបញ្ឈប់ការដុតធ្យូងថ្មក្នុងជំនាន់ឧស្សាហកម្មទំនើប ។ ថាមពលនុយក្លេអ៊ែរ គឺជាបញ្ហាដ៏ចម្រូងចម្រាសបំផុត នៅក្នុងប្រទេសអ៊ីតាលី ជាទីដែលរោងចក្រថាមពលនុយក្លេអ៊ែរ នានា ត្រូវបាមហាមប្រាម បន្ទាប់ពីប្រទេសអ៊ីតាលី បានបោះឆ្នោតប្រជាមតិឆ្នាំ២០១១ ប្រឆាំងនឹងច្បាប់ មួយសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ៕

អាហ្រ្វិកខាងត្បូង ដាក់វិធានការសន្តិសុខសម្រាប់ការបោះឆ្នោតនៅខែក្រោយ

2024/04/29 12:48:03 pm        69
រដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃអាទិត្យ បានធានាដល់ពលរដ្ឋរបស់ខ្លួនថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ខេត្ត នៅខែក្រោយ នឹងត្រូវធ្វើឡើងក្នុងបរិយាកាសសុវត្ថិភាព និងការធានាសន្តិខុស ដោយមានរយៈពេលតែមួយខែប៉ុណ្ណោះ ដែលអ្នកបោះឆ្នោតអាហ្រ្វិកខាងត្បូងទៅបោះឆ្នោត។ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតយុទ្ធជនយោធា លោក ថានឌី ម៉ូឌីស (Thandi Modise) បាននិយាយនៅក្នុងទីក្រុង ប្រេតូរីយ៉ា (Pretoria) ភាគខាងត្បូងថា ក្នុងនាមរដ្ឋាភិបាល យើងចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះនរណាម្នាក់ដែលមានបំណងរំខានដល់ការបោះឆ្នោត ដែលមន្ត្រីអនុវត្តច្បាប់នឹងដោះស្រាយជាមួយពួកគេ ហើយនឹងឃុំខ្លួនពួកគេ។ លោក Modise បាននិយាយថា ពួកគេនឹងពឹងផ្អែកលើការធ្វើផែនការ និងប្រតិបត្តិការ ដែលដឹកនាំដោយមានការសម្របសម្រួល និងស៊ើបការណ៍មុន អំឡុងពេលនិងក្រោយការបោះឆ្នោត។ យើងបានដាក់វិធានការណ៍នៅនឹងកន្លែងដើម្បីការពារសម្ភារៈសាធារណៈទាំងអស់ ដែលនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោត រួមទាំងចំណុចសំខាន់ៗរបស់ប្រទេស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលអាចជាគោលដៅរបស់ឧក្រិដ្ឋជន។ ជនណាក៏ដោយដែលរំខាន ឬបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមានពិរុទ្ធភាពពីបទល្មើសព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាការអតិបរមា ៣០ឆ្នាំ ប្រសិនបើរកឃើញថាមានទោស។លោក Modise ជាអ្នកដែលបានព្រមានសាធារណជនប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក្យចចាមអារ៉ាម និងការគម្រាមកំហែងនានា បាននិយាយថា រដ្ឋអាជ្ញាក៍បានត្រៀមខ្លួន ក្នុងការកាត់ទោសបទល្មើសនានា ដូចជាការក្លែងបន្លំសន្លឹកឆ្នោត និងអំពើពុករលួយ ការជ្រៀតជ្រែកកិច្ចការរបស់មន្ត្រីបោះឆ្នោត និងការបង្ខំនរណាម្នាក់ឱ្យបោះឆ្នោត។លោករដ្ឋមន្ត្រី និយាយថា ផែនការសន្តិសុខនឹងត្រូវបានត្រួតពិនិត្យជាប់ជានិច្ច ខណៈស្ថានភាពប្រែប្រួល ហើយនឹងសម្រួលទៅតាមភាពចាំបាច់។យោងតាមស្ថាប័នគ្រប់គ្រងការបោះឆ្នោតរបស់ប្រទេសអាហ្រ្វិកខាងត្បូង បានឲ្យដឹងថា ការបោះឆ្នោតឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងមានការប្រកួតប្រជែងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយមានបេក្ខជនជាង ១៤.០០០នាក់ ចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ៨៨៧ នៅក្នុងសភាជាតិ និងថ្នាក់ខេត្ត។ ប្រទេសអាហ្រ្វិកខាងត្បូង នឹងរៀបចំការបោះឆ្នោតជាតិ និងរដ្ឋាភិបាលតំបន់ នៅថ្ងៃទី ២៩ ខែឧសភា។

ប៉ាឡេស្ទីន៖ មានតែអាមេរិក ទេអាចបញ្ឈប់ការវាយលុកជើងគោកដែលជិតមកដល់លើក្រុង រ៉ាហ្វា បាន

2024/04/29 11:38:59 am        87
ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសឃ្មូត អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាមានតែសហរដ្ឋអាមេរិក ប៉ុណ្ណោះដែលអាចបញ្ឈប់អ៊ីស្រាអែល មិនឱ្យបើកប្រតិបត្តិការជើងគោកលើទីក្រុងព្រំដែន រ៉ាហ្វា (Rafah) ក្នុងតំបន់ហ្កហ្សាបាន ដោយបន្ថែមថា ការវាយប្រហារដែលលោករំពឹងថានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ អាចបង្ខំប្រជាជនប៉ាឡេស្ទីន ភាគច្រើនឱ្យរត់ភៀសខ្លួនចេញពីតំបន់ហ៊ុមព័ទ្ធនេះ។លោក អាបាស បានប្រាប់កិច្ចប្រជុំពិសេសនៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងរដ្ឋធានីរ៉ាយ៉ាដ របស់អារ៉ាប៊ីសាអ៊ូឌីត ថា «យើងអំពាវនាវឱ្យសហរដ្ឋអាមេរិក ស្នើឱ្យអ៊ីស្រាអែល កុំបន្តការវាយប្រហារក្រុងរ៉ាហ្វា»។អ៊ីស្រាអែល ដែលបានគំរាមកំហែងអស់ជាច្រើនសប្តាហ៍ក្នុងការបើកការវាយលុកថ្មើជើងទ្រង់ទ្រាយធំចុងក្រោយលើក្រុងរ៉ាហ្វា ដោយនិយាយថាគោលដៅរបស់ខ្លួនគឺដើម្បីបំផ្លាញកងវរសេនាតូចដែលនៅសេសសល់របស់ក្រុមហាម៉ាសនៅទីនោះ បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើក្រុងព្រំដែននេះកាលពីសប្តាហ៍មុន។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារជើងគោកលើទីក្រុងភាគខាងត្បូង រ៉ាហ្វា ដែលជាប់ព្រំដែនអេហ្ស៊ីប និងកំពុងផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីការវាយប្រហាររយៈពេលប្រាំពីរខែរបស់អ៊ីស្រាអែល លើផ្នែកភាគច្រើនទៀតរបស់តំបន់ហ្កាហ្សា៕

មន្ត្រីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែល អនុម័តផែនការបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា

2024/04/29 11:13:34 am        100
យោធាប្រទេសអ៊ីស្រាអែល និយាយថា មន្ត្រីជាន់ខ្ពស់របស់ខ្លួន បានអនុម័តផែនការសម្រាប់ការបន្តសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប។ ចំណាត់ការនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការត្រៀមខ្លួនរៀបចំសម្រាប់ការវាយលុកតាមជើងគោកចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូង។ យោធា បាននិយាយកាលពីថ្ងៃអាទិត្យថា មេបញ្ជាការកងកម្លាំងការពារជាតិអ៊ីស្រាអែល លោកឧត្តមសេនីយ៍ ហឺហ្សី ហាឡេវី(Herzi Halevi) បានព្រមព្រៀងលើផែនការនេះ។ បច្ចុប្បន្នទីក្រុង Rafah គឺជាកន្លែងស្នាក់នៅរបស់មនុស្សប្រហែល ១,២ លាននាក់ រួមទាំងអ្នកជម្លៀសខ្លួន ចេញពីតំបន់ផ្សេងៗនៅតំបន់ហ្កាហ្សា។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកថា រដ្ឋាភិបាលនឹងផ្អាកប្រតិបត្តិការ ប្រសិនបើខ្លួនឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស។អ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលរួមក្នុងការចរចាដោយប្រយោលស្តីពីការផ្អាកការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ា រាយការណ៍ថា គណៈប្រតិភូរបស់ក្រុមហាម៉ាស នឹងធ្វើទស្សនកិច្ចនៅកាន់ប្រទេសអេហ្ស៊ីបនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីសំណើថ្មីពីអ៊ីស្រាអែល។ គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក អាស៊ីអូស(Axios) រាយការណ៍ថា សំណើនេះ ជាលើកទីមួយហើយ ដែលអ៊ីស្រាអែលបានស្នើឱ្យមេដឹកនាំរបស់ខ្លួនបើកចំហដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ជាផ្នែកនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង។ ក្រុមហាម៉ាស បាននឹងកំពុងទាមទារឱ្យមានបទឈប់បាញ់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានចេញផ្សាយវីដេអូដែលខ្លួននិយាយថា បង្ហាញពីការងារសាងសង់លើគម្រោងនាំយកស្បៀងអាហារ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀតទៅកាន់តំបន់ហ្កាហ្សា តាមរយៈកំពង់ផែសមុទ្រ។ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រកាសថា នាវាយោធាអាមេរិក បានចាប់ផ្តើមសាងសង់ដំណាក់កាលដំបូងនៃកំពង់ផែបណ្តោះអាសន្ន និងផ្លូវចេញចូលសមុទ្រ។ កម្មវិធីស្បៀងអាហារពិភពលោក បានប៉ាន់ប្រមាណថា ៧០ភាគរយនៃប្រជាជននៅភាគខាងជើងតំបន់ហ្កាហ្សា កំពុងជួបប្រទះភាពអត់ឃ្លានដ៏មហន្តរាយ។

ព្យុះគួច បានវាយបោកបក់នៅអាមេរិកកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់

2024/04/29 11:10:55 am        93
អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយកាលពីថ្ងៃអាទិត្យថា ព្យុះគួច បានបំផ្លិចបំផ្លាញផ្នែកមួយចំនួននៅរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក និងរដ្ឋ Great Plains នៅក្បែរគ្នានោះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។ ការិយាល័យសេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា បន្ទាប់ពីព្យុះកួចចំនួន៧៨លើក ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ដែលភាគច្រើននៅក្នុងរដ្ឋណេប្រាសកា(Nebraska) និងរដ្ឋអាយអូវ៉ា(Iowa) ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា កាលពីថ្ងៃសៅរ៍ បាននាំយករបាយការណ៍ព្យុះកួចចំនួន៣៥លើកទៀត ពីភាគខាងជើងរដ្ឋតិចសាស់ និងរដ្ឋអូក្លាហូម៉ា ទៅកាន់រដ្ឋមីសសួរី។ការព្រមានអំពីព្យុះ សម្រាប់ខ្យល់បក់ ភ្លៀងធ្លាក់ខ្លាំង និងព្រឹលធ្លាក់ ក៏ត្រូវបានចេញដោយការិយាល័យ សេវាអាកាសធាតុជាតិ កាលពីថ្ងៃអាទិត្យសម្រាប់មនុស្សជាង ៤៧ លាននាក់ ពីរដ្ឋតិចសាស់ខាងកើត ទៅរដ្ឋ Illinois និងរដ្ឋ Wisconsin ។ អភិបាលរដ្ឋអូក្លាហូម៉ា លោក Kevin Stitt បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នគ្រោះមហន្តរាយ សម្រាប់រដ្ឋនេះ កាលពីថ្ងៃអាទិត្យ ដោយបានបង្កើនប្រាក់បន្ថែមទៀតសម្រាប់អ្នកឆ្លើយតបដំបូង និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ នៅក្នុងសារតាមវីដេអូ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Stitt បាននិយាយថា លោក មានផែនការទៅពិនិត្យមើលការខូចខាតដោយសារព្យុះ និងបានសុំបួងសួងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារព្យុះ។ការិយាល័យសេវាកម្មអាកាសធាតុជាតិ (NWS) បានរាយការណ៍ថា មានព្យុះកួចដែលអាចកើតមានចំនួន៣៨លើកនៅក្នុងតំបន់នេះ ដោយព្យុះអាក្រក់បំផុត បានធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma ភាគកណ្តាលកាលពីថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ ហើយបានរាលដាលចូលទៅភាគពាយ័ព្យរដ្ឋតិចសាស់ រដ្ឋMissouriភាគខាងលិច និងរដ្ឋ Kansas ។

រុស្សី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងថាមពលរបស់អ៊ុយក្រែន

2024/04/29 11:03:30 am        103
ក្រុមមន្ត្រីនៅទីក្រុងគីវ បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារដោយ មីស៊ីលទ្រង់ទ្រាយធំមួយនៅពេលយប់ នៅអ៊ុយក្រែន ដោយបានធ្វើឲ្យខូចខាតដល់រោងចក្រថាមពលចំនួន ៤ នៅក្នុងការវាយប្រហារចុងក្រោយបំផុត ដែលកំណត់គោលដៅទៅលើការផ្គត់ផ្គង់ថាមពលរបស់ប្រទេសនេះ។ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានអំពាវនាវឲ្យដៃគូលោកខាងលិចរបស់ទីក្រុងគីវ ជួយផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារដែនអាកាស របស់ប្រទេសនេះ ខណៈដែលកងកម្លាំងអាកាស បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ២១ គ្រាប់ ក្នុងចំណោម ៣៤គ្រាប់។ទីក្រុងមូស្គូ បានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតដែលមិនធ្លាប់មានពីមុន ទៅលើរោងចក្រថាមពលរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ពួកគេ បានបំផ្លាញផ្នែកផលិតកម្មដ៏សំខាន់ ដែលបង្កឲ្យមានការដាច់ភ្លើង និងការបែងចែកថាមពល នៅទូទាំងប្រទេស។អ៊ុយក្រែន ក៏បាននិយាយដែរថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសយោធាមួយ នៅប្រទេសរុស្ស៊ីភាគខាងត្បូង ក្នុងការវាយប្រហារដោយយានដ្រូននៅពេលយប់។លោកហ្សេឡិនស្គី បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Telegramថា៖«រុស្ស៊ី បានបាញ់ មីស៊ីលចំនួន ៣៤គ្រាប់ នៅពេលយប់»។«យើងបានបាញ់ទម្លាក់ពួកវាមួយចំនួន។ ប៉ុន្តែពិភពលោកមានគ្រប់ឱកាស ដើម្បីជួយ(ពួកយើង)បាញ់ទម្លាក់រាល់មីស៊ីល និងគ្រប់យានដ្រូនទាំងអស់»។ក្នុងសុន្ទរកថាល្ងាចថ្ងៃសៅរ៍ លោកបានលើកឡើងវិញនូវការអំពាវនាវរបស់លោកសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

បារាំង ជំរុញកិច្ចប្រឹងប្រែងឲ្យប្រទេសលីបង់ ទប់ស្កាត់សង្គ្រាមរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល

2024/04/29 11:00:18 am        213
រដ្ឋមន្ត្រីការបរទេសបារាំង លោកស្ទេហ្វេន សេហ្សួណេ(Stephane Sejourne) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រជាជនស៊ីវិលនៅក្នុងប្រទេសលីបង់នឹងទទួលរងផលវិបាក សម្រាប់ការកើនឡើងជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហេសបូឡា។លោក Sejourne បានជួបជាមួយនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati រដ្ឋមន្ត្រីការបរទេស លោក Abdallah Bou Habib និងឧត្តមសេនីយ៍ ចូសេហ្វ អាអួន(Joseph Aoun)។ លោកនិយាយថា លោកក៏នឹងជួបជាមួយមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល ដើម្បីប្រាប់ពួកគេ អំពីសារដូចគ្នានេះ។ ដំណើរទស្សនកិច្ចរបស់លោក Sejourne ទៅកាន់ប្រទេសលីបង់ គឺមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល និងដើម្បីទប់ស្កាត់សង្រ្គាមដែលផ្ទុះឡើង។អ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារសងសឹកគ្នាទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែការបាញ់តគ្នាបានកើនឡើង ចាប់តាំងពីអ៊ីរ៉ង់បានបាញ់មីស៊ីលលើអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែមេសា ដែលបានបំផ្លាញផ្នែកមួយចំនួននៅបរិវេណស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុង ដាម៉ាស់(Damascus) ប្រទេសស៊ីរី ដែលបានសម្លាប់មន្រ្តីអ៊ីរ៉ង់ជាច្រើននាក់។មន្ត្រីយោធាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត បានធ្លាក់ទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីពេលយប់នៅជិតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប៉ុន្មានម៉ោងមុនពេល លោក Sejourne បានទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការក្នុងទីក្រុង ណាហ្គួរ៉ា(Naqoura) ប្រទេសលីបង់ ភាគខាងត្បូង។លោក Sejourne នឹងពិភាក្សាបញ្ហាប្រទេសលីបង់ ជាមួយរដ្ឋអារ៉ាប់ និងរដ្ឋលោកខាងលិច នៅទីក្រុង រីយ៉ា(Riyadh) ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ មុនពេលបញ្ជូនជំហរចុងក្រោយរបស់ប្រទេសលីបង់ ទៅអ៊ីស្រាអែល ក្នុងសប្តាហ៍នេះ។

អ៊ីស្រាអែល ជ្រើសរើសពលរដ្ឋហ្កាហ្សា ដើម្បីជួយស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់

2024/04/29 10:55:08 am        68
សេវាចារកម្មរបស់អ៊ីស្រាអែល បានជ្រើសរើសសមាជិកថ្មីជាច្រើននាក់ ពីក្នុងតំបន់ហ្កាហ្សា ដើម្បីជួយពួកគេ ក្នុងការស្វែងរកចំណាប់ថ្នូរ ដែលនៅសេសសល់។ប្រភពចារកម្ម បានប្រាប់សារព័ត៌មាន The Telegraph ជាមួយនឹងការផ្តល់ជូនសាច់ប្រាក់ ការរួចខ្លួនពីការកាត់ទោស ឬសុវត្ថិភាពរាងកាយ វាកាន់តែមានភាពងាយស្រួល ក្នុងការទាក់ទាញប្រជាជនហ្កាហ្សា ឲ្យធ្វើការឲ្យអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះសង្គ្រាមនៅថ្ងៃទី៧ ខែតុលា។ក្នុងពេលជាមួយគ្នានេះ វាកាន់តែងាយស្រួលសម្រាប់អង្គភាពសម្រាំងនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមិនមាននរណាកត់សម្គាល់ឡើយ ហើយប្រភពមួយ បានប្រាប់សារព័ត៌មាន The Telegraph ថា ក្រុមអ្នកឯកទេសដ៏ធំមួយដែលត្រូវបានបណ្តុះបណ្តាល ដើម្បីបញ្ចូលគ្នា ទៅក្នុងសហគមន៍ប៉ាឡេស្ទីនបច្ចុប្បន្ន កំពុងធ្វើការនៅតាមទីតាំងសំខាន់ៗ នៅក្នុងតំបន់នេះ។ចំណាប់ថ្នូរប្រហែល ១៣០នាក់ នៅតែត្រូវបានគេគិតថា ត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាចំនួនសរុប អាចទាបជាងនេះក្តី ចំពេលមានការអះអាងថា មនុស្សរាប់សិបនាក់ បានស្លាប់ ឬត្រូវបានសម្លាប់ក្នុងអំឡុងពេលជម្លោះនោះ។ ចំណាប់ថ្នូរពីរនាក់ទៀត គឺជាពលរដ្ឋអង់គ្លេស លោក Nadav Popplewell មានវ័យ ៥១ឆ្នាំ និង អ្នកស្រី Emily Damari មានវ័យ ២៧ឆ្នាំ។កាលពីថ្ងៃអាទិត្យ ក្តីសង្ឃឹម បានកើនឡើងសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលដោយអេហ្ស៊ីប ដើម្បីដោះលែងចំណាប់ថ្នូរដែលនៅសេសសល់។ លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងរីយ៉ាដ (Riyadh) នៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រឹងប្រែង ដើម្បីជំរុញកិច្ចព្រមព្រៀងនេះ។

ក្រុមអ្នកតវ៉ា នៅហ៊្សកហ្ស៊ី ប្រមូលផ្តុំគ្នាប្រឆាំងសេចក្តីស្នើច្បាប់ «ភ្នាក់ងារបរទេស»

2024/04/29 10:41:26 am        65
ប្រជាជនប្រទេសហ៊្សកហ្ស៊ី រាប់ពាន់នាក់បានចេញធ្វើបាតុកម្មឆ្លងកាត់រដ្ឋធានី ប៊ីលីស៊ី(Tbilisi) កាលពីថ្ងៃអាទិត្យ ខណៈការតវ៉ាត្រូវបានបង្កើតឡើងប្រឆាំងសេចក្តីស្នើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលគណបក្សប្រឆាំងរបស់ប្រទេស និងបណ្តាប្រទេសលោកខាងលិច បាននិយាយថា ផ្តាច់ការ និងបំផុសគំនិតដោយរុស្ស៊ី។សភារបស់ប្រទេសហ៊្សកហ្ស៊ី បាននិយាយថា ខ្លួននឹងរៀបចំការតាក់តែងអំណានជាលើកទីពីរនៃសេចក្តីស្នើច្បាប់នេះ នៅថ្ងៃអង្គារ ដោយគណបក្សប្រឆាំងនិងក្រុមសង្គមស៊ីវិល បានអំពាវនាវឱ្យមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងការអនុម័តដែលត្រូវបានរំពឹងទុក។ ប្រសិនបើត្រូវបានអនុម័ត សេចក្តីពង្រាងច្បាប់នេះ នឹងតម្រូវឱ្យអង្គការនានាដែលទទួលបានមូលនិធិលើសពី២០ភាគរយពីបរទេស ត្រូវចុះឈ្មោះជា «ភ្នាក់ងារបរទេស» បើមិនដូច្នេះទេ ត្រូវប្រឈមមុខការផាកពិន័យ។អ្នកតវ៉ាម្នាក់ និយាយថា លោកបារម្ភថា អង្គការមិនមែនរដ្ឋាភិបាលជាច្រើន នឹងត្រូវបានបិទ ដោយសារតែអ្វីដែលលោកហៅថាជា «ច្បាប់របស់រុស្ស៊ី»។ អ្នកតវ៉ា និយាយថា មានអង្គការមិនមែនរដ្ឋាភិបាលរាប់រយអង្គការ ដែលបានធ្វើល្អសម្រាប់ប្រទេសហ្សកហ្ស៊ី ហើយបច្ចុប្បន្ននេះ ពួកគេប្រឈមមុខទៅនឹងការបង្ខូចកេរ្តិ៍ឈ្មោះ និងអាចត្រូវបានបិទ។

អង្គការផ្ទះបាយកណ្ដាលពិភពលោក នឹងបន្តសកម្មភាពផ្ដល់ជំនួយនៅហ្កាហ្សា ក្រោយការស្លាប់បុគ្គលិក

2024/04/29 10:16:35 am        83
អង្គការផ្ទះបាយកណ្ដាលពិភពលោក (World Central Kitchen) នឹងបន្តការចែកចាយស្បៀងអាហារនៅតំបន់ហ្កាហ្សា រយៈពេលជិតមួយខែ បន្ទាប់ពីបុគ្គលិកជំនួយរបស់ខ្លួនចំនួន៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អង្គការផ្ដល់ជំនួយ នេះ បាននិយាយថា ខ្លួនមានរថយន្តដឹកជំនួយចំនួន ២៧៦ គ្រឿង ដែលមានស្បៀងអាហារចំនួន ៨ លានកញ្ចប់ ត្រៀមរួចជាស្រេចដើម្បីចូលឆ្លងចូលទៅក្នុងទីក្រុងរ៉ាហ្វា។អង្គការសប្បុរសធម៌ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីបំផុតយើងបានសម្រេចចិត្តថាយើងត្រូវតែបន្តការផ្គត់ផ្គង់ស្បៀងអាហារដល់ពលរដ្ឋអត់ឃ្លានទាំងនោះ ។កាលពីដើមខែនេះ អង្គការសប្បុរសធម៌បាននិយាយថា ក្បួនរថយន្តចាកចេញពីឃ្លាំងមួយត្រូវបានវាយប្រហារដោយអ៊ីស្រាអែលសម្លាប់មនុស្ស៧នាក់ រួមមាន ជនជាតិអង់គ្លេស៣នាក់ ប៉ាឡេស្ទីនម្នាក់ អូស្ត្រាលីម្នាក់ ប៉ូឡូញ ម្នាក់ និងពលរដ្ឋសញ្ជាតិអាមេរិក-កាណាដាម្នាក់ និងបង្កឱ្យមានការតវ៉ាជាអន្តរជាតិ។ កងកម្លាំងការពារអ៊ីស្រាអែលបានសារភាពថា ពីកំហុសធ្ងន់ធ្ងរ ដែលនាំឱ្យមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើបុគ្គលិកអង្គការនេះ និងបានបណ្តេញមន្ត្រីជាន់ខ្ពស់ពីររូបជុំវិញឧបទ្ទវហេតុនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ នាយកប្រតិបត្តិអង្គការផ្ទះបាយកណ្ដាលពិភពលោក WCK លោក អ៊ីរីន ហ្គោរ៉េ (Erin Gore) បាននិយាយថា ស្ថានភាពមនុស្សធម៌នៅដែនដីហ្កាហ្សានៅតែមានសភាពធ្ងន់ធ្ងរ។ យើងកំពុងចាប់ផ្តើមប្រតិបត្តិការរបស់យើងឡើងវិញជាមួយនឹងថាមពល សេចក្តីថ្លៃថ្នូរដូចគ្នា និងផ្តោតលើការផ្តល់អាហារដល់មនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អង្គការសប្បុរសធម៌នេះ បាននិយាយថា ខ្លួនក៏នឹងបញ្ជូនរថយន្តដឹកជំនួយពីប្រទេសហ្ស៊កដានី និងប្រើប្រាស់កំពង់ផែ អាសដត់ (Ashdod) ដែលជាកំពង់ផែដឹកទំនិញសំខាន់មួយក្នុងចំណោមកំពង់ផែដឹកទំនិញសំខាន់ៗចំនួនបីរបស់អ៊ីស្រាអែល ក៏ដូចជាសាងសង់ផ្ទះបាយផលិតកម្រិតខ្ពស់ទីបីនៅហ្កាហ្សាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសសឹកចំនួនជាង៧០០គ្រួសារ នៅស្រុកអន្លង់វែង ទទួលអំណោយពីសប្បុរសជន
07/27/2025 01:07 PM
ក្រុមសេនាសន្តិភាពបាននាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹកនៅស្រុកចុងកាល់
07/27/2025 01:07 PM
អ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមទម្លាក់ជំនួយតាមអាកាសលើតំបន់ហ្កាហ្សាស្រ្ទីប
07/27/2025 12:07 PM
ព្រះជាណាចក្រកម្ពុជា និងថៃ បើកទូលាយចំពោះកិច្ចប្រជុំស្វែងរកការឈប់បាញ់ ក្រោយការអន្តរាគមន៍របស់លោក Trump
07/27/2025 12:07 PM
មនុស្ស ១៨នាក់ស្លាប់ និង ២៤នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសប៉េរូ
07/27/2025 12:07 PM
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
07/27/2025 12:07 PM
អ្នកដំណើរជម្លៀសខ្លួន ក្រោយយន្តហោះក្រុមហ៊ុនអាកាសចរណ៍អាមេរិកកើតហុយផ្សែងនៅអាកាសយានដ្ឋានក្រុង Denver
07/27/2025 12:07 PM
ភ្លើងឆេះព្រៃជិតទីក្រុងអាតែន ប្រទេសក្រិកបង្ខំឲ្យមនុស្សជម្លៀសខ្លួន និងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ
07/27/2025 12:07 PM
កូរ៉េខាងជើងប្រារព្ធខួបសង្រ្គាមកូរ៉េជាមួយនឹងការរាំរែក និងបាញ់កាំជ្រួចផ្កាភ្ញី
07/27/2025 12:07 PM
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/27/2025 12:07 PM