រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

ក្រុមហេសបូឡាអះអាងថា ខ្លួនបានវាយប្រហារទៅលើទីក្រុងអ៊ីស្រាអែលភាគខាងជើងបណ្តាលឲ្យមនុស្សស្លាប់ និងរបួស

2024/05/07 11:12:41 am        68
ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារដោយយានដ្រូនលើទីតាំងយោធាអ៊ីស្រាអែលមួយ នៅជិតទីក្រុង Metula អ៊ីស្រាអែលភាគខាងជើង ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់និងរងរបួស។យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនមិនទាន់អាចបញ្ជាក់ពីអ្នករងរបួស ឬស្លាប់បាត់បង់ជីវិត នៅឡើយទេ ប៉ុន្តែ បានអះអាងថា យានដ្រូន បានឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងតំបន់ Metula ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារនោះ។ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ជូនរ៉ុក្កែតរាប់សិបគ្រាប់ទៅកាន់គោលដៅយោធាឆ្លងកាត់ព្រំដែនជាមួយអ៊ីស្រាអែល។អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានប្រមូលអាវុធដ៏សន្ធឹកសន្ធាប់ តាំងពីឆ្នាំ ២០០៦ បានចូលរួមក្នុងការវាយប្រហារឆ្លងព្រំដែនប្រចាំថ្ងៃក្នុងរយៈពេល ៦ខែកន្លងមកនេះ ស្របជាមួយនឹងសង្គ្រាមរបស់ អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។រហូតមកដល់ពេលនេះ ក្រុមហេសបូឡា បានដាក់កម្រិតលើការវាយប្រហាររបស់ខ្លួនទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ដោយស្វែងរកការអូសទាញកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។

សហគមន៍សាកលវិទ្យា Columbia រិះគន់កាលុបចោលពិធីប្រគល់សញ្ញាប័ត្រ

2024/05/07 10:15:52 am        78
សាកលវិទ្យាល័យ Columbia កាលពីថ្ងៃចន្ទ បានលុបចោលពិធីប្រគល់សញ្ញាបប័ត្រដ៏សំខាន់ បន្ទាប់ពីមានការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនសប្តាហ៍ ប៉ុន្តែក៍នឹងនៅតែមានការរៀបចំពិធីតូចៗជាព្រឹត្តិការនៅតាមសាលា។ នៅក្នុងសេចក្តីថ្លែងការណ៍ សាកលវិទ្យាល័យ Columbia បាននិយាយថា សាកលវិទ្យាល័យ បានស្វែងរកទីកន្លែងជួបជុំមួយ ប៉ុន្តែពុំអាចស្វែងរកទីកន្លែងបានដែលអាចទទួលនិស្សិត គ្រួសារ និងភ្ញៀវ ចូលរួមបាននោះទេ ដែលជាធម្មតាមានចំនួនលើសពី ៥០.០០០ នាក់។ការតវ៉ានៅសាកលវិទ្យាល័យ Columbia ជំរុញឱ្យមានបាតុកម្មស្រដៀងគ្នានៅសាកលវិទ្យាល័យរាប់សិបកន្លែងធ្វើឡើងដោយនិស្សិតសហរដ្ឋអាមេរិក ដែលពួកគេអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងបានទាមទារឱ្យសាកលវិទ្យាល័យរបស់ពួកគេ ដកខ្លួនចេញពីក្រុមហ៊ុនមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។ ខណៈការតវ៉ា បានប្រមូលផ្តុំគ្នាយ៉ាងក្តៅគគុកនៅសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក រួមទាំងសាកលវិទ្យាល័យ Columbia នគរបាលបង្ក្រាបកុបកម្មដែលមានកាន់ដំបង និងគ្រាប់បែកបបំភ័នត្រូវបានដាក់ពង្រាយដើម្បីបំបែក និងចាប់ខ្លួនបាតុកររាប់រយនាក់ ដោយលើកឡើងពីតម្រូវការសំខាន់ៗសម្រាប់សុវត្ថិភាពក្នុងបរិវេណសាកលវិទ្យាល័យ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់យុទ្ធសាស្ត្របែបនេះថាជា ការរំលោភបំពានដោយហិង្សាលើសេរីភាពនៃការបញ្ចេញមតិ។ ភាពចលាចលនៅក្នុងបរិវេណសាកលវិទ្យាល័យ បានជំរុញឱ្យមហាវិទ្យាល័យនានានៅទូទាំងសហរដ្ឋអាមេរិកផ្លាស់ប្តូរទីតាំងរៀបចំពិធី កែប្រែ ឬលុបចោលពិធីប្រគល់សញ្ញាប័ត្រ។សាកលវិទ្យាល័យ Columbia បាននិយាយកាលពីថ្ងៃចន្ទថា ខាងសកលវិទ្យាល័យបានពិភាក្សាជាមួយអ្នកដឹកនាំនិស្សិត ក្នុងការសម្រេចពីរបៀបដោះស្រាយការប្រគល់សញ្ញាប័ត្រ។ ការលុបចោលនេះគឺជាការរងគ្រោះចុងក្រោយបំផុតនៅក្នុងវិបត្តិនៅទូទាំងប្រទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់បរិវេណសាកលវិទ្យាល័យ។ និស្សិតមានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាការឈ្លានពានរបស់អ៊ីស្រាអែលយ៉ាងឃោរឃៅលើតំបន់ហ្កាហ្សា ដែលនិស្សិតបានមកបង្កើតជំរំនៅតាមបរិវេណសាកលវិទ្យាល័យ។

លោក Bidens សាទរសារៈសំខាន់នៃការធ្វើអន្តោប្រវេសន៍នៅសេតវិមាន ក្នុងពិធី Cinco de Mayo

2024/05/07 09:53:39 am        70
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងស្ត្រីទីមួយ លោកស្រី Jill Biden បានថ្លែងលើកឡើងពីសារៈសំខាន់នៃការធ្វើអន្តោប្រវេសន៍ក្នុងអំឡុងពេលប្រារព្ធពិធី Cinco de Mayo ឬទិវា៥ ឧសភា នៅសេតវិមាន កាលពីថ្ងៃចន្ទ។ក្នុងអំឡុងសុន្ទរកថា លោក Joe Biden បានថ្លែងអំណរគុណដល់ប្រធានាធិបតីម៉ិកស៊ិក លោក Andrés Manuel López Obrador សម្រាប់ភាពជាដៃគូ និង ការជួយលើផ្នែកអន្តោប្រវេសន៍ ដោយបង្ហាញពីសន្តិសុខសេដ្ឋកិច្ច ដែលប្រទេសទាំងពីរបានចែករំលែកគ្នា។ផ្នែកខាងក្រោយជាប្រវត្តិសាស្ត្រនៃទិវា Cinco de Mayo រម្លឹកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨៦២ នៅពេលដែលកងកម្លាំងម៉ិកស៊ិក ទទួលបានជ័យជម្នះយ៉ាងរឹងមាំលើការឈ្លានពានរបស់កងទ័ពបារាំងនៅក្នុងសមរភូមិ Puebla ។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យកាន់តែប្រសើរនូវប្រភពយោធារបស់ខ្លួន ដើម្បីបង្ហាញការរួបរួមនិងស្នេហាជាតិរបស់ប្រទេសម៉ិកស៊ិក។ វាជាថ្ងៃដ៏អស្ចារ្យជាមួយនឹងទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌រួម រវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។គួររំលឹកផងដែរថា ទិវាឯករាជ្យផ្លូវការរបស់ប្រទេសម៉ិកស៊ិក គឺនៅថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃរំលឹកដល់ការចាប់ផ្តើមនៃការតស៊ូរបស់ប្រទេសម៉ិកស៊ិកដើម្បីទាមទារឯករាជ្យ ពីប្រទេសអេស្ប៉ាញក្នុងឆ្នាំ១៨១០ ។

ក្រុមបាតុករជានិស្សិត និងនគរបាល ប៉ះទង្គិចគ្នា អំឡុងការចាប់ខ្លួននៅជំរំគាំទ្រប៉ាឡេស្ទីននៅ UCSDសហរដ្ឋអាមេរិក

2024/05/07 09:31:11 am        89
នគរបាលបានចាប់ខ្លួននិស្សិតជាច្រើននាក់ កាលពីព្រឹកថ្ងៃចន្ទ ៦ ឧសភា នៅបរិវេណសាលកវិទ្យាល័យ កាលីហ្វ័រនីញ៉ា សាន់ ឌីហ្គោ (UCSD) ខណៈក្រុមមន្ត្រីអនុវត្តច្បាប់បានបោសសម្អាតជំរំសាមគ្គីភាពគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដែលបោះជំរំនៅសាកលវិទ្យាល័យនេះកាលពីសប្តាហ៍មុន។ភ្នាក់ងារមនគរបាលនានា បានប្រកាសពីការជួបជុំដោយខុសច្បាប់កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយបានបញ្ជាឱ្យក្រុមអ្នកតវ៉ាចាកចេញ។ បន្ទាប់ពីមានការព្រមាន មន្ត្រីជាច្រើននាក់បានចូលទៅរុះរើជំរំតង់ និងដេញក្រុមអ្នកបោះជំរំ ចេញពីបរិវេណសាកលវិទ្យាល័យ ។ក្រុមបាតុករជាច្រើននាក់ដែលបដិសេធមិនចាកចេញពីកន្លែងបោះជំរំ ត្រូវបានឃុំខ្លួន ចាប់ដាក់ខ្នោះ និងបានប៉ះទង្គិចជាមួយនគរបាល។ ក្រុមនិស្សិត នៅតាមសាកលវិទ្យាល័យ រាប់សិបកន្លែងនៅទូទាំងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នា ឬបោះជំរំ ដើម្បីប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា ដោយទាមទារឱ្យស្ថាប័ននានាបញ្ឈប់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលគាំទ្រសង្រ្គាមនោះ។ កងកម្លាំងនគរបាល បានចាប់ខ្លួនបាតុករជាង២.០០០នាក់៕

ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បិទផ្លូវហាយវ៉េ Tel Aviv ទាមទារឲ្យទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស

2024/05/07 09:26:34 am        121
ពលរដ្ឋអ៊ីស្រាអែល រាប់រយនាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃចន្ទ ៦ ឧសភា ដោយចូលរួមជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលកំពុងត្រូវបានក្រុមហាម៉ាសឃុំខ្លួននៅឡើយ ក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងជាមួយក្រុមអ៊ីស្លាមដើម្បីដោះលែងចំណាប់ថ្នូរទាំងនោះ។ក្រុមបាតុករបានបិទផ្លូវសំខាន់ៗក្នុងទីក្រុង Tel Aviv ហើយបានប្រឈមការបង្ក្រាបពីកងកម្លាំងនគរបាល ដែលព្យាយាមរារាំងពួកគេកុំឲ្យរុលទៅមុខទៀតទៅលើផ្លូវហាយវ៉េ។ កាលពីព្រឹកថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានយល់ព្រមទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សាពីក្រុមអ្នកសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌទាំងនោះ មិនឆ្លើយតបនឹងការទាមទាររបស់ខ្លួន ហើយបានបន្តទៅវាយប្រហារនៅជាយក្រុងរ៉ាហ្វា ខណៈគ្រោងបន្តការចរចាលើកិច្ចព្រមព្រៀងមួយ។សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់មនុស្សចំនួន២៥២នាក់ផ្សេងទៀត ក្នុងនោះ១៣៣ នាក់ត្រូវគេជឿថានៅតែជាប់ជាឈ្លើយសឹកនៅក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សានៅឡើយ។យោងតាមមន្ត្រីសុខាភិបាលហ្កាហ្សាបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.៦០០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនោះ។ អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្សនឹងកើតមាននៅក្នុងដែនដីនេះ៕

បាក់រលំអគារនៅអាហ្រ្វិកខាងត្បូង បណ្តាលឱ្យមនុស្ស២២នាក់របួស និងរាប់សិបនាក់ជាប់ខាងក្នុង

2024/05/07 09:01:19 am        107
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត បន្ទាប់ពីមនុស្ស២២ នាក់ បានរងរបួស និងរាប់សិបនាក់នៅតែជាប់ខ្លួននៅខាងក្នុង បន្ទាប់ពីអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំនៅទីក្រុង ចច(George) របស់ប្រទេសអាហ្វ្រិកខាងត្បូង។ សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកទាំងឡាយដែលត្រូវបានជួយសង្គ្រោះពីការដ្ឋាននោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ នៅទូទាំងខេត្ត Western Cape ទីក្រុង George ជាទីក្រុងឆ្នេរនៅភាគខាងកើតទីក្រុង Cape Town ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់នោះទេ។សេចក្តីថ្លែងការណ៍បាននិយាយថា ការបាក់រលំអគារបានកើតឡើងនៅថ្ងៃទី៦ ខែឧសភា ដោយមានកម្មករសំណង់ប្រមាណ៧០នាក់ធ្វើការនៅការដ្ឋានេះ។ វីដេអូ CCTV ដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញផ្សែងអ័ព្ទធូលីនៅពេលដែលអគារបានបាក់រលំ។ សមាជិកក្រុមប្រឹក្សាតំបន់ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា គាត់បានឃើញកម្មករកំពុងធ្វើការ ហើយបន្ទាប់មកបានលឺសំឡេងយ៉ាងខ្លាំង ភ្លាមៗក៏បានឃើញអគារទាំងមូលបានបាក់រលំ។ ទូរទស្សន៍ SABC របស់រដ្ឋ បានរាយការណ៍ថា មនុស្សជាង៤០នាក់ បានជាប់នៅក្រោមគំនរបាក់បែកនៃអគារ។

ពលរដ្ឋរ៉ាហ្វា អបអរកិច្ចព្រមព្រៀងបទឈប់បាញ់របស់ក្រុមហាម៉ាស ទោះការប្រយុទ្ធគ្នានៅតែបន្ត

2024/05/07 08:31:06 am        130
គេបានមើលឃើញ និងលឺសំឡេងហ៊ោកញ្ជ្រៀវរបស់ហ្វូងមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាអបអរសាទរ ក្នុងទីក្រុងរ៉ាហ្វា ដែនដីហ្កាហ្សា កាលពីល្ងាចថ្ងៃចន្ទ ៦ឧសភា បន្ទាប់ពីក្រុមហាម៉ាស បាននិយាយថាខ្លួនបានទទួលយកសំណើបទឈប់បាញ់ពីក្រុមអ្នកសម្របសម្រួល។ប៉ុន្តែអ៊ីស្រាអែល បានបដិសេធចំពោះលទ្ធភាពនៃបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ហើយបាននិយាយថាប្រតិបត្តិការយោធានឹងបន្ត។ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រមុខរបស់ខ្លួនគឺលោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បានជូនដំណឹងដល់ប្រទេសកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបថាក្រុមរបស់ខ្លួន បានទទួលយកសំណើរបស់ពួកគេសម្រាប់បទឈប់បាញ់។ មេដឹកនាំរងក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា បានប្រាប់ទូរទស្សន៍ Al Jazeera ថា ខ្លួន បានព្រមព្រៀង៣ដំណាក់កាល ដោយដំណាក់កាលនិមួយៗ បន្តរយៈពេល៤២ថ្ងៃ ហើយដំណាក់កាលពីទី២កំណត់ឲ្យអ៊ីស្រាអែលដកកងទ័ពចេញទាំងស្រុងពីដែនដីហ្កាហ្សា។ មន្ត្រីអ៊ីស្រាអែល បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សំណើដែលក្រុមហាម៉ាសបានទទួលយកគឺជាការនិយាយបន្លាចការលើកឡើងរបស់អេហ្ស៊ីប និងរួមបញ្ចូលចំណុចដែលអ៊ីស្រាអែលមិនអាចទទួលយកបាន។យោធាអ៊ីស្រាអែលបាននិយាយថា សំណើទាំងអស់ដែលនឹងដោះលែងចំណាប់ខ្មាំងកំពុងត្រូវបានឃុំខ្លួននៅហ្កាហ្សា នឹងត្រូវបានពិចារណា ខណៈពេលនេះប្រតិបត្តិការរបស់ខ្លួនកំពុងបន្តស្របគ្នា។ការប្រកាសរបស់ក្រុមហាម៉ាស បានកើតឡើងខណៈកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុង រ៉ាហ្វា នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងបានបញ្ជាឱ្យប្រជាជនចាកចេញពីផ្នែកខ្លះនៃទីក្រុងនេះ ដែលបានបម្រើជាជម្រកចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលរត់ភៀសខ្លួនជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ៕

ហ្វីលីពីន និងអាមេរិក បានវាយបកទៅលើអ្នកឈ្លានពានបរទេសក្លែងក្លាយ ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ

2024/05/06 02:21:14 pm        95
កងកម្លាំងប្រដាប់អាវុធអាមេរិក និងហ្វីលីពីន បានបាញ់មីស៊ីល និងកាំភ្លើងធំ ដើម្បីរារាំងការលុកលុយក្លែងក្លាយនៅក្នុងដែនទឹកភាគខាងជើងរបស់ប្រទេសហ្វីលីពីន ដែលប្រឈមមុខនឹងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ ក្នុងការបង្ហាញកម្លាំងយោធា និងការពង្រឹងទំនាក់ទំនង ខណៈដែលភាពតានតឹងក្នុងតំបន់ កើន ឡើង។ទាហានប្រហែល ២០០នាក់ បានប្តូរវេនគ្នាការពារច្រាំងសមុទ្រនៃទីក្រុងឆ្នេរសមុទ្រ Laoag ក្នុងខេត្ត Ilocos ដោយបានបាញ់មីស៊ីល Javelin និងបាញ់កាំភ្លើងផ្លោង និងកាំភ្លើងយន្ត ដើម្បីវាយបកទៅលើ សត្រូវដែលមិនបញ្ចេញឈ្មោះ ដែលព្យាយាមវាយលុកឆ្នេរនេះ។បុគ្គលិកយោធាអាមេរិក និងហ្វីលីពីន បានវាយប្រហារពន្លិចនាវាអណ្តែតទឹកចំនួន ៥គ្រឿង ដែលកំពុងឈរជើងសម្រាប់នាវាចូលចតក្នុងទឹក និងលើគោក ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ ដែលមានឈ្មោះថា Balikatan ឬ «ស្មាកៀកស្មា។សមយុទ្ធប្រចាំឆ្នាំដែលមានទាហានហ្វីលីពីន និងអាមេរិកប្រហែល ១៦.000នាក់ ហើយបានចាប់ ផ្តើម កាលពីខែមុន នឹងបន្តដំណើរការ រហូតដល់ថ្ងៃទី១០ ខែឧសភា។ ពួកគេ បានធ្វើឡើង នៅចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូង។កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវារបស់ពួកគេ នៅជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ដោយបានបំផ្លាញនាវាកងទ័ពជើងទឹក និងបង្កមនុស្សរងរបួស នៅលើនាវា។នៅថ្ងៃចន្ទនះ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា ប្រទេសរបស់លោក នឹងមិនសងសឹកក្នុងលក្ខណៈណាមួយទេ ដោយនិយាយថា ហ្វីលីពីន មិនចង់បង្កើនភាពតានតឹងទេ។

មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ដោយបំណាក់ដីនៅឥណ្ឌូនេស៊ី

2024/05/06 02:18:38 pm        89
អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីមានបំណាក់ដី នៅប្រទេសឥណ្ឌូនេស៊ី ភាគកណ្តាល។ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយតំបន់ លោក Sulaiman Maila បាននិយាយថា យ៉ាងហោចណាស់ ជនរងគ្រោះ១៧នាក់ ត្រូវបានជម្លៀសចេញពីបំណាក់ដី ដែលបានវាយប្រហារនៅក្រុង Tana Toraja ខេត្ត South Sulawesi ប៉ុន្តែ២នាក់ក្នុងចំណោមពួកគេនៅរស់រានមានជីវិត ខណៈ១៥នាក់ផ្សេងទៀត បានស្លាប់។លោកបាននិយាយបន្ថែមថា យោងតាមការរាយការណ៍ពីប្រជាជន បានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានបាត់ខ្លួន ដោយសន្មត់ថាកប់នៅក្រោមគំនរនៃបំណាក់ដី។ ក្រុង Tana Toraja និងតំបន់ជុំវិញក្រុងនេះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍កន្លងទៅនេះ។ប្រទេសឥណ្ឌូណេស៊ី ងាយនឹងមានបំណាក់ដីអំឡុងពេលរដូវវស្សា ហើយបញ្ហាបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅៗនៅតំបន់មួយចំនួនដោយការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរ បណ្តាលឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ។កាលពីខែមុន ទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅកោះស៊ូម៉ាត្រា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។ កាលពីខែធ្នូ បំណាក់ដី និងទឹកជំនន់ បានហូរបំផ្លាញលំនៅឋានរាប់សិបខ្នង និងបានបំផ្លាញសណ្ឋាគារមួយកន្លែងនៅជិតបឹង Toba នៅលើកោះស៊ូម៉ាត្រា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។

អាជ្ញាធរអ៊ីស្រាអែល វាយឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បន្ទាប់ពីបទបញ្ជាឲ្យបិទ

2024/05/06 02:14:36 pm        135
មន្ត្រីអ៊ីស្រាអែល និងប្រភពព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសអ៊ីស្រាអែល បានឆ្មក់ចូលបន្ទប់សណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ជាការិយាល័យរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទប្រតិបត្តិការក្នុងស្រុករបស់ស្ថានីយ៍ទូរទស្សន៍ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញមន្ត្រី នៅសណ្ឋាគារនាំយកឧបករណ៍កាមេរ៉ា ចេញពីសណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបិទបណ្តាញផ្សព្វផ្សាយមួយនេះ ដរាបណាសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត ដោយបាននិយាយថា វាគំរាមកំហែងដល់សន្តិសុខជាតិ។ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បាននិយាយថា ចំណាត់ការនេះ គឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល គឺជា «ការកុហកដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» ដែលធ្វើអោយអ្នកសារព័ត៌មានរបស់ខ្លួនប្រឈមទៅនឹងហានិភ័យ។ ប្រព័ន្ធផ្សព្វផ្សាយនេះរក្សាសិទ្ធិក្នុងការបន្តគ្រប់ជំហានផ្លូវច្បាប់ទាំងអស់។ក្រុមហ៊ុនផ្តល់សេវាទូរទស្សន៍ផ្កាយរណប និងទូរទស្សន៍ខ្សែកាបរបស់ប្រទេសអ៊ីស្រាអែល បានផ្អាកការផ្សាយរបស់ទូរទស្សន៍ Al Jazeera បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ចំពោះការបិទនេះផងដែរ។ ច្បាប់អនុញ្ញាតឱ្យលោក Netanyahu និងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក បិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះនៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេល៤៥ថ្ងៃ ជារយៈពេលដែលអាចបន្តថ្មី។ ដូច្នេះ វាអាចនៅក្នុងធរមានរហូតដល់ចុងខែកក្កដា ឬរហូតដល់ចប់ប្រតិបត្តិការយោធាសំខាន់ៗនៅតំបន់ហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM