រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រងទុក្ខពីរលកកម្ដៅដ៏គ្រោះថ្នាក់ក្នុងជំរំជនភៀសខ្លួននៅបង់ក្លាដែស

2024/05/03 10:09:03 am        135
ជនជាតិរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ដែលរស់នៅក្នុងជំរំជនភៀសខ្លួនគូទូផាឡុង (Kutupalong) នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កំពុងជួបប្រទះរលកកម្ដៅដ៏គ្រោះថ្នាក់ដោយសារសីតុណ្ហភាពឡើងដល់ ៤២ អង្សាសេ ។ ជំរំជនភៀសខ្លួនគូទូផាឡុង គឺជាជម្រករបស់ជនភៀសខ្លួនដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយទោះបីជាក្រុមអាជ្ញាធរបានលើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃក៏ដោយ ក៏មនុស្សជាច្រើនត្រូវបានបង្ខំឱ្យធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដោយធ្វើឱ្យពួកគេប្រឈមសីតុណ្ហភាពដ៏ក្ដៅ។យោងតាមជនភៀសខ្លួនម្នាក់ ដោយបានជំរុញឱ្យពួកគេចេញទៅក្រៅដើម្បីជ្រកក្រោមដើមឈើ ឬឆ័ត្រ ប្រជាពលរដ្ឋនៅជំរំនេះ បានចម្អិនអាហាររួមគ្នា និងត្បាញឬស្សីសម្រាប់សម្ភារសំណង់ប្រចាំថ្ងៃ។ កម្ដៅនៅក្នុងជំរំ ដែលជារចនាសម្ព័ន្ធក្រៅផ្លូវការ គឺមិនអាចទ្រាំទ្របាន។មានរបាយការណ៍អំពីការស្លាប់ដោយសារកម្ដៅក្ដៅខ្លាំងពេក និងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។ កុមារជាច្រើនបានកើតជំងឺស្បែក។នៅក្នុងខែនេះ ប្រទេសបង់ក្លាដែសបានកត់ត្រាសីតុណ្ហភាពខ្លាំងជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី ៩ និង ១០ ខែមេសា។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុកំពុងរួមចំណែកធ្វើឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរជាង ក្នុងអំឡុងរដូវក្តៅ៕

សាលារៀនត្រូវបិទ បន្ទាប់ពីផេះភ្នំភ្លើងគ្របដណ្តប់លើទីក្រុងនានានៅខេត្ត North Sulawesi

2024/05/03 10:02:42 am        129
សាលារៀនជាច្រើនកន្លែង ត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីផេះពីភ្នំភ្លើង រូអាង(Ruang) បានធ្លាក់ចុះមកលើក្រុង Bitung ក្នុងខេត្ត North Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី។អាជ្ញាធរ បានជម្លៀសមនុស្ស ១២.០០០នាក់ចេញពីកោះ Tagulandang នៅក្បែរនោះរួចហើយ បន្ទាប់ពីភ្នំភ្លើង រូអាង(Ruang) បានផ្ទុះកាលពីថ្ងៃអង្គារ ដោយបានបញ្ចេញកម្អែភ្នំភ្លើង ថ្ម និងផេះ។លោក Sunaryo ដែលរស់នៅក្នុងទីក្រុង Manado ភាគខាងលិចក្រុង Bitung បាននិយាយថា ផេះកាន់តែច្រើន បានធ្លាក់មកលើតំបន់នៅជុំវិញភ្នំភ្លើងកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ហើយប្រជាជនមួយចំនួនមានការព្រួយបារម្ភចំពោះសុខភាពរបស់ពួកគេ។ យើងសង្ឃឹមថាប្រជាជននៅពេលធ្វើដំណើរ មានរបាំងមុខដើម្បីការពារជំងឺផ្លូវដង្ហើម។ មជ្ឈមណ្ឌលសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ បានបង្កើនស្ថានភាព អាសន្នរបស់ភ្នំភ្លើងរូអាង(Ruang) ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះ កាលពីថ្ងៃអង្គារ ហើយបានព្រមានពលរដ្ឋនៅកោះ Tagulandang ថា រលកយក្សស៊ូណាមិ អាចកើតមានដែលបណ្តាលមកពីកម្អែភ្នំភ្លើងបាក់រលំហូរចូលទៅក្នុងមហាសមុទ្រ។ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន ដែលចូលជាធរមានរហូតដល់ថ្ងៃទី១៤ ខែឧសភា ត្រូវបានប្រកាសដោយរដ្ឋាភិបាលតំបន់ ដើម្បីជួយសម្រួលដល់ការទទួលបានជំនួយ ទោះបីជាអាជ្ញាធរ បាននិយាយថាអាកាសយានដ្ឋាននៅទីក្រុង Manado នឹងនៅតែបិទរហូតដល់ថ្ងៃសុក្រនេះក៏ដោយ។

និស្សិតកាណាដា បោះជំរំគាំទ្រប៉ាឡេស្ទីននៅតាមសាកលវិទ្យាល័យធំៗទូទាំងប្រទេស

2024/05/03 09:48:06 am        130
តង់ ផ្ទាំងបដា និងទង់ជាតិ ត្រូវបានគ្របដណ្ដប់នៅកណ្តាលបរិវេណសាកលវិទ្យាល័យតូរ៉ុនតូ កាលពីថ្ងៃព្រហស្បតិ៍ទី២ឧសភាសប្ដាហ៍នេះ ខណៈនិស្សិតបានបង្កើតជំរំមួយដើម្បីអំពាវនាវឱ្យស្ថាប័ននេះកាត់ទំនាក់ទំនងជាមួយអ៊ីស្រាអែលជុំវិញជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ដែនដីហ្កាហ្សា។ ក្រុមនិស្សិតបាននិយាយថា ពួកគេបានរុះរើរនាំងដែលត្រូវបានដំឡើងជុំវិញតំបន់មួយនៅក្នុងបរិវេណសាកលវិទ្យាល័យ ដែលគេស្គាល់ថា King’s College Circle នៅម៉ោងប្រហែល៤ ព្រឹក ដើម្បីបង្កើតជំរំតវ៉ា ជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេកំពុងចូលរួមជាមួយនិស្សិតនៅតាមសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងការបោះជំរំ ដើម្បីអំពាវនាវឱ្យសាកលវិទ្យាល័យរបស់ពួកគេផ្ដាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល និងដកខ្លួនចេញពីក្រុមហ៊ុនអ៊ីស្រាអែល។ និស្សិតឆ្នាំទីបួនមួយរូប ដែលមានសាច់ញាតិនៅក្នុងតំបន់ហ្កាហ្សា និងជំរំជនភៀសខ្លួនក្នុងប្រទេសលីបង់ បាននិយាយនៅកន្លែងបោះជំរំថា យើងគ្រោងនឹងស្នាក់នៅទីនេះ ដរាបណាការទាមទាររបស់យើងបានសម្រេច ។ អ្វីដែលយើងកំពុងធ្វើនៅទីនេះ គឺគ្មានអ្វីធំដុំទេ បើធៀបនឹងអ្វីដែលប្រជាជនប៉ាឡេស្ទីន កំពុងឆ្លងកាត់នោះ។ ការបោះជំរំនៅក្នុងបរិវេណសាកលវិទ្យាល័យ Toronto កើតឡើង ខណៈសកម្មជនគាំទ្រប៉ាឡេស្ទីនបានបោះតង់ នៅតាមបរិវេណសាកលវិទ្យាល័យទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងការបោះជំរំនៅសាកលវិទ្យាល័យ McGill ក្នុងទីក្រុង Montreal សាកលវិទ្យាល័យ Ottawa និងសាកលវិទ្យាល័យ British Columbia ។ បាតុកម្មនៅតែបន្តនៅក្នុងបរិវេណទាំងបីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

របាយការណ៍របស់UNនិយាយថា ៧២ភាគរយនៃលំនៅឋាននៅហ្កាហ្សាត្រូវបានបំផ្លាញ

2024/05/03 09:43:35 am        165
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែឧសភា បានឱ្យដឹងថា ការសាងសង់ឡើងវិញលំនៅឋានដែលបានបាក់បែកនៅតំបន់ហ្កាហ្សា នឹងត្រូវចំណាយពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០៤០ ប៉ុន្តែអាចអូសបន្លាយរហូតដល់ច្រើនទសវត្សរ៍។ រយៈពេលជិតប្រាំពីរខែ នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ អគារបេតុងខ្ពស់ៗបានក្លាយជាគំនរកម្ទេចកម្ទីរ ដោយមន្ត្រីអង្គការសហប្រជាជាតិម្នាក់ បាននិយាយសំដៅទៅលើ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ។ទិន្នន័យរបស់ដែនដីប៉ាឡេស្ទីន បង្ហាញថាលំនៅឋានប្រហែល ៨០.០០០ខ្នង ត្រូវបានបំផ្លាញនៅក្នុងជម្លោះ ដែលបង្កឡើងដោយការវាយប្រហារដ៏ឃោឃៅរបស់អ្នកប្រយុទ្ធក្រុមហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ជាការសងសឹក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។ ការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយថា តំបន់ហ្កាហ្សា នឹងត្រូវការពេលប្រហែល៨០ឆ្នាំ ដើម្បីស្តារលំនៅឋានឡើងវិញដែលត្រូវបានបំផ្លាញទាំងស្រុង។ របាយការណ៍ដាច់ដោយឡែកមួយ ដោយផ្អែកលើរូបភាពផ្កាយរណបវិភាគដោយអង្គការសហប្រជាជាតិ បានបង្ហាញថា ៨៥,៨% នៃសាលារៀននៅតំបន់ហ្កាហ្សា បានរងការបំផ្លាញ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ជាង ៧០% នៃសាលារៀននឹងត្រូវការការសាងសង់ឡើងវិញពេញលេញ។ ការវាយតម្លៃរបស់អង្គការ UNDP ធ្វើឱ្យមានការព្យាករណ៍ជាបន្តបន្ទាប់លើផលប៉ះពាល់សេដ្ឋកិច្ចសង្គមដោយសារសង្រ្គាម ដោយផ្អែកលើរយៈពេលនៃជម្លោះបច្ចុប្បន្ន ។

ជនអន្តោប្រវេសន៍ធ្វើដំណើរទៅអាមេរិក ត្រូវបានរកឃើញនៅក្នុងរថយន្តក្រុងបោះបង់ចោល

2024/05/03 09:22:53 am        152
មន្ត្រីការពារជនស៊ីវិលក្នុងតំបន់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនអន្តប្រទវេសន៍ប្រហែល ៤០០ នាក់ធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបានគេរកឃើញនៅក្នុងរថយន្តក្រុងចំនួន ៣គ្រឿង ដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុង Veracruz ភាគអាគ្នេយ៍ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឆ្មាំជាតិប្រទេសម៉ិកស៊ិក និងនគរបាលក្នុងតំបន់ ត្រូវបានគេផ្តល់ដំណឹងអំពីរថយន្តក្រុងទាំងបីគ្រឿងដែលត្រូវបានគេបោះបង់ចោលនៅលើផ្លូវហាយវ៉េ។ មនុស្សរាប់រយនាក់ដែលមានដើមកំណើតពីបរទេស ត្រូវបានរកឃើញនៅខាងក្នុងរថយន្ត រួមមានទាំងអនីតិជន និងស្ត្រីមានផ្ទៃពោះផងដែរ។ ជនអន្តោប្រវេសន៍មួយចំនួន ខ្សោះជាតិទឹក។ បន្ទាប់ពីការពិនិត្យសុខភាពរួច ជនអន្តោប្រវេសន៍ត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរអន្តោប្រវេសន៍។កាលពីពេលថ្មីៗនេះ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ ថា លោកបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្តីពីការរក្សាព្រំដែនរួមរបស់ប្រទេសទាំងពីរ ដោយបើកចំហសម្រាប់ការធ្វើអន្តោប្រវេសន៍ស្របច្បាប់។

នគរបាលប៉ះទង្គិចជាមួយបាតុករ ដែលព្យាយាមបញ្ឈប់ការផ្លាស់ប្តូរជនអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍្រ

2024/05/03 08:26:33 am        243
នគរបាលបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅទីក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានរារាំងរថយន្តក្រុងក្នុងមានផែនការដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby Stockholm ដែលត្រូវបានគេដាក់ចតនៅទីក្រុងកំពង់ផែ Portland តំបន់Dorset ដែលអាចផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍បានប្រហែល៥០០នាក់។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានបង្ក្រាបលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់លោក។ ជាផ្នែកមួយនៃការជម្រុញនេះ រដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយការចំណាយលើអ្នកស្វែងរកសិទ្ធិជ្រកកោនដែលស្នាក់នៅក្នុងសណ្ឋាគារ ដោយប្រើប្រាស់នាវាដើម្បីផ្តល់កន្លែងស្នាក់នៅ និងនៅទីតាំងអតីតយោធា។សារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមបាតុករនៅទីក្រុង Peckham ភាគខាងត្បូងទីក្រុងឡុងដ៍្រ កំពុងស្រែកថា «ឲ្យពួកគេចាកចេញទៅ» ដោយបានរារាំងរថយន្ត និងបានអង្គុយនៅលើផ្លូវដើម្បីបញ្ឈប់រថយន្តមិនឲ្យធ្វើដំណើរ បណ្តាលឲ្យនគរបាលអូសអ្នកតវ៉ាចេញ។ របាយការណ៍ បាននិយាយថា មនុស្ស៤៥ នាក់ ត្រូវបានចាប់ខ្លួន។សារព័ត៌មាន BBC បានរាយការណ៍ថា ការិយាល័យ Home Office បានបោះបង់ចោលផែនការផ្លាស់ប្តូរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់នាវា Bibby បន្ទាប់ពីមានការតវ៉ានៅទីក្រុង Margate កាលពីសប្តាហ៍មុន។ ដោយឡែក រដ្ឋាភិបាល បាននិយាយថា អាជ្ញាធរអង់គ្លេស បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ ក្នុងការត្រៀមរៀបចំបញ្ជូនពួកគេទៅកាន់ប្រទេសរ្វ៉ាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍ខាងមុខ ទោះបីជាតុលាការកំពូលរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីឆ្នាំមុនថា គោលនយោបាយនេះ មិនស្របច្បាប់ឡើយ។

ភាពចលាចលថ្មី និងការចាប់ខ្លួនក្នុងសាកលវិទ្យាល័យ UCLA នៅអាមេរិក ជុំវិញការតវ៉ាគាំទ្រប៉ាឡេស្ទីន

2024/05/03 08:09:50 am        324
នគរបាលបានបណ្តេញក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ ដែលប្រកាន់ជំហររឹងរូសមិនព្រមបញ្ឃប់ការតវ៉ានៅមហាវិទ្យាល័យនៅសហរដ្ឋអាមេរិក ជាច្រើនកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) រួមទាំងការរុះរើជំរំតង់នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្នុងទីក្រុងឡូសអេនជឺលេស (UCLA) ក្នុងឈុតឆាកដ៏ក្ដៅគគុក ដែលបញ្ជាក់ពីភាពចលាចលកាន់តែខ្លាំងដែលបានផ្ទុះឡើងនៅបណ្ដាសាកលវិទ្យាល័យអាមេរិកក្នុងសប្តាហ៍នេះ។នៅព្រឹកព្រលឹមស្រាងៗ នគរបាលបានសម្រុកចូលជំរំតង់ដែលបង្កើតឡើងដើម្បីជាផ្នែកមួយនៃបាតុកម្មនៅសាកលវិទ្យាល័យ UCLA ដោយបំផ្ទុះគ្រាប់បែកផ្សែង និងប្រើឧបករណ៍កុបកម្មដើម្បីរុញច្រានក្រុមបាតុករដែលរឹងទទឹងមិនព្រមទៅណា។ មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួននៅសាកលវិទ្យាល័យ UCLA នេះនិងសាលាផ្សេងៗទៀតទូទាំងសហរដ្ឋអាមេរិក។ក្រុមនិស្សិតបានប្រមូលផ្តុំគ្នា ឬដំឡើងជំរំតង់នៅសាកលវិទ្យាល័យរាប់សិបកន្លែងក្នុងសហរដ្ឋអាមេរិក នៅប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សា។ សាកលវិទ្យាល័យជាច្រើនរួមទាំងសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) ក្នុងទីក្រុងញូវយ៉ក បានអំពាវនាវឱ្យនគរបាលបញ្ឈប់ការតវ៉ាដ៏តានតឹងនេះ។ក្រុមបាតុករបានអំពាវនាវដល់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលបានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យវិទ្យាស្ថានអប់រំទាំងនោះដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល៕

អង់គ្លេស ឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ មុនពេលនិរទេសពួកគេទៅប្រទេសរ៉ា្វន់ដា

2024/05/02 01:15:39 pm        376
រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសថា អាជ្ញាធរ បានចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីរៀបចំសម្រាប់ការនិរទេសពួកគេទៅកាន់ប្រទេសរ៉្វាន់ដា។ ចំណាត់ការកាលពីថ្ងៃពុធ បានធ្វើឡើង ខណៈច្បាប់ស្តីពីសុវត្ថិភាពរបស់ប្រទេសរ៉្វាន់ដា ត្រូវបានអនុម័តចូលជាច្បាប់កាលពីខែមុន។ ច្បាប់នេះត្រូវបាន បង្កើតឡើងដើម្បីបញ្ចូនទៅកាន់អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិអាហ្វ្រិក ជាអ្នកដែលចូលទៅក្នុងចក្រភពអង់គ្លេស ដោយគ្មានការអនុញ្ញាត។រដ្ឋាភិបាល បានចង្អុលបង្ហាញថា វិធានការដើម្បីដោះស្រាយជនអន្តោប្រវេសន៍ ដែលចូលមកចក្រភពអង់គ្លេសដោយខុសច្បាប់ ដើម្បីដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួន បានក្លាយជាបន្ទុកហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ចំនួនអ្នកដែលត្រូវបានឃុំខ្លួន និងទីតាំងនានា ដែលត្រូវបានឃុំខ្លួននៅពុំទាន់ដឹងច្បាស់នៅឡើយ។ ប៉ុន្តែ រដ្ឋាភិបាល និយាយថា ការឆ្មក់ចូលនៅទូទាំងប្រទេសត្រូវបានធ្វើឡើង។ ក្រុមគាំទ្រ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន បានថ្កោលទោសផែនការនិរទេស ដោយនិយាយថាវាបំពានសិទ្ធិមនុស្ស។ ក្រុមអ្នករិះគន់ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះវីដេអូដែលពួកគេនិយាយថា ផែនការនេះ បង្ហាញពីលក្ខណៈអមនុស្សធម៌។ការទប់ស្កាត់ការចូលមកដោយខុសច្បាប់ គឺជាគោលនយោបាយចម្បងមួយរបស់រដ្ឋបាលនាយករដ្ឋមន្ត្រី លោក Rishi Sunak។ រដ្ឋបាល ទំនងជាកំណត់ចំពោះជើងហោះហើរនៃការនិរទេសដំបូងនឹងចាប់ផ្តើមនៅ ខែកក្កដា។ រដ្ឋបាលនេះ បានប្រកាសពីផែនការដើម្បីអនុវត្តការឆ្មក់ចូលចាប់បន្ថែមទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ និងបញ្ជូនជើងហោះហើរទៅកាន់ប្រទេសរ៉្វាន់ដា ក្នុងរយៈពេល៩ ទៅ១១ សប្តាហ៍បន្ទាប់។

ពលរដ្ឋហ្កាហ្សា ថ្លែងអំណរគុណដល់និស្សិតសាកលវិទ្យាល័យនៅអាមេរិក ខណៈអ៊ីស្រាអែលអំពាវនាវឲ្យបណ្ដេញនិស្សិតដែលចូលរួមតវ៉ា

2024/05/02 01:07:55 pm        495
ខណៈកំពុងប្រមូលផ្តុំនៅទូទាំងភាគខាងជើង និងកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ពលរដ្ឋហ្កាហ្សា បានសម្តែងការដឹងគុណដល់និស្សិតនៅតាមបរិវេណសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ដែលបាននិងកំពុងតវ៉ាប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា។ អ៊ីស្រាអែល អះអាងថាការតវ៉ាទាំងនោះ ត្រូវបានរៀបចំឡើងដោយចលនាខាងក្រៅ និងបានអំពាវនាវឲ្យបណ្ដេញនិស្សិតទាំងនោះចេញពីសាលា។ ក្នុងទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) នៅមុខមន្ទីរពេទ្យ អាល់ អាកសាម៉ាធ័រស៍ (Al Aqsa Martyrs) វេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកពេទ្យ បានកាន់សញ្ញាមានសារដែលរួមមាន រួមគ្នាប្រឆាំងអំពើប្រល័យពូជសាសន៍ បញ្ឈប់ការកាប់សម្លាប់កុមារ និង តតាំងដើម្បីយុត្តិធម៌។ លោកបណ្ឌិតសាដ អាប៊ូ ហ្សាបាន ( Saad Abu Sharban) បានប្រាប់ទូរទស្សន៍ CNN ថាលោក ពិតជារីករាយណាស់ ចំពោះសកម្មភាពរបស់ក្រុមអ្នកតវ៉ានៅក្នុងប្រទេសផ្សេងទៀត ព្រោះទាំងនោះមានន័យថា នៅជុំវិញពិភពលោកមានមនុស្សដឹងពីអ្វីដែលកំពុងកើតឡើងនៅទីនេះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលនេះ។ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សាបានបង្ហាញការគាំទ្រដល់ក្រុមបាតុករអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ក្នុងជំរំជនភៀសខ្លួនជាច្រើននៅដែនដីឡោមព័ទ្ធប៉ាឡេស្ទីន កាលពីថ្ងៃពុធ គេក៏បានមើលឃើញក្មេងៗ កាន់ស្លាកសញ្ញា និងបដា ផ្សេងៗផងដែរ មានឈ្មោះសាកលវិទ្យាល័យអាមេរិកផ្សេងៗគ្នា ដែលបាតុកម្មគាំទ្រប៉ាឡេស្ទីន និយាយថា អរគុណសម្រាប់សាមគ្គីភាពរបស់អ្នក!។ ចំណែកអ្នកស្រី ណាឌីយ៉ា អាល់ ឌីបស៍ ( Nadia Al-Dibs) ជាម្តាយដែលកូនៗរបស់ខ្លួន កំពុងកាន់បដានៅទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah) ក៏បានប្រាប់ទូរទស្សន៍ CNN ផងដែរថា អ្នកស្រីមានអារម្មណ៍ដឹងគុណចំពោះ ក្រុមនិស្សិតដ៏ក្លាហាន នៅតាមសាកលវិទ្យាល័យនានារបស់សហរដ្ឋអាមេរិកសម្រាប់សាមគ្គីភាពរបស់ពួកគេជាមួយដែនដីហ្កាហ្សា និងសម្រាប់ការអំពាវនាវឱ្យមានបទឈប់បាញ៕

លោកស្រី Harris ធ្វើទស្សនកិច្ចនៅរដ្ឋ Florida ខណៈបម្រាមរម្លូតកូន កំណត់ជម្រើសរបស់ស្ត្រី

2024/05/02 01:04:15 pm        352
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានស្តីបន្ទោស បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ចំពោះបម្រាមរម្លូតកូនដែលមានរយៈពេល៦សប្តាហ៍ របស់រដ្ឋ Florida ដែលបានចូលជាធរមាន កាលពីថ្ងៃពុធ ទី១ ខែឧសភា ដោយបាននិយាយថា តុលាការកំពូលរបស់លោកបានជ្រើសរើស នៅពេលដែលលោកជាប្រធានាធិបតី បានត្រួសត្រាយផ្លូវសម្រាប់គោលនយោបាយនេះ។ការថ្លែងលើកឡើងនៅទីក្រុង Jacksonville រដ្ឋ Florida គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់ លោកស្រី Harris ជាអនុប្រធានាធិបតី និងប្រធានាធិបតី លោក Joe Biden ដើម្បីរក្សាបានការបោះឆ្នោតថ្មី ដែលផ្តោតលើសិទ្ធិរម្លូតកូន ជាបញ្ហាដែលគណបក្សប្រជាធិបតេយ្យ សង្ឃឹមថានឹងធ្វើឱ្យអ្នកបោះឆ្នោតជ្រើសរើសពួកគេ។តុលាការកំពូលរបស់រដ្ឋ Florida នៅក្នុងខែនេះ បានត្រួសត្រាយផ្លូវសម្រាប់បម្រាមការរម្លូតកូនដែលមានរយៈពេល៦សប្តាហ៍ ជាពេលវេលាមួយ មុនពេលស្ត្រីជាច្រើនដឹងថាពួកគេមានផ្ទៃពោះ។តុលាការ បាននិយាយថា វិធានការបោះឆ្នោតដែលធ្វើឲ្យស្របច្បាប់ការរំលូតកូន រហូតដល់ការមើលឃើញជ័យជម្នះ អាចត្រូវបោះឆ្នោត នៅខែវិច្ឆិកា ដែលអាចផ្តល់ប្រយោជន៍ដល់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោត ដែលការរម្លូតកូនគឺជាបញ្ហាលេចធ្លោរ នៅទូទាំងប្រទេស។ការលុបចោលច្បាប់ Roe vs Wade របស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២២ បានបើកទ្វារឱ្យរដ្ឋ Florida និងរដ្ឋផ្សេងទៀត កំណត់ច្បាប់រម្លូតកូនដោយផ្ទាល់ខ្លួន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM
រុស្ស៊ីស៊ើបអង្កេតហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅមូស្គូ ក្នុងនោះយុវជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួន
06/10/2026 07:06 PM