កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

វប្បធម៌ និងទេសចរណ៍

អង់គ្លេសបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាលចំនួន៧៧ឲ្យកម្ពុជាវិញ

2023/02/20 01:14:00 pm        349
ភ្នំពេញ៖ គណៈកម្មការទី៧នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការស្វាគមន៍ និងមានសេចក្តីត្រេកអរ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានសម្តេចបញ្ជូនឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន៧៧ មកឲ្យកម្ពុជាវិញ។តាមរយៈផេកហ្វេសបុកផ្ទាល់របស់គណៈកម្មការទី៧នៃរដ្ឋសភា ដែលបានបង្ហោះនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា«សូមអបអរសាទរ និងស្វាគមន៍មាតុភូមិនិវត្តន៍នៃវត្ថុបុរាណទាំង៧៧»។ តាមរយៈផេកនេះបានលើកឡើងទៀតថា គណៈកម្មការទី៧នៃរដ្ឋសភា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនៈចំពោះដំណើរត្រលប់មកកម្ពុជាវិញនូវឈុតគ្រឿងអលង្ការមាសដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ចំនួន ៧៧រូប ពីចក្រភពអង់គ្លេស។ គណៈកម្មការទី៧ នៃរដ្ឋសភា សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង និងសូមកោតសរសើរចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជាបន្តបន្ទាប់ ជាពិសេសការទាមទារត្រឡប់វិញបានដោយជោគជ័យនូវវត្ថុបុរាណខ្មែរនានា ដែលត្រូវបានដឹកចេញពីប្រទេសកម្ពុជាក្នុងអំឡុងពេលសង្រ្គាម។ជាមួយគ្នានេះ គណៈកម្មការទី៧ សូមវាយតម្លៃខ្ពស់ចំពោះទង្វើដ៍ថ្លៃថ្លា និងទឹកចិត្តសប្បុរសទាំងអស់របស់ប្រទេសនានា ព្រមទាំងសប្បុរសជនអន្តរជាតិជាច្រើន ដែលបានប្រគល់ដោយស័្មគ្រចិត្តនូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន បដិមាថ្ម គ្រឿងអលង្ការ ឆ្អឹងសពបុរាណ ព្រះពុទ្ធបដិមា សិលាស្លឹករឹត និងវត្ថុតូច ធំ មួយចំនួនទៀតជាបន្តបន្ទាប់មកកម្ពុជា តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ៕ អត្ថបទ៖បាន ចក់

ឯកឧត្តម លី ថៃហាក់ អញ្ជើញចូលរួមផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី៣០

2023/02/10 10:17:07 am        116
កំពង់ចាម៖ ឯកឧត្តម លី ថៃហាក់ តំណាងឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣​ បានចូលរួមកម្មវិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរ:មហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី៣០ ដែលរៀបចំដោយសាលាអនុគណស្រុកកំពង់សៀម ។ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះធម្មសាលវង្ស សាវីរ: តំណាងព្រះមេគណខេត្ត ព្រះគ្រូគង់ វិច្ឆិកា ព្រះអនុគណស្រុក មន្ត្រីសង្ឃសាលាគណខេត្ត មន្ត្រីសង្ឃសាលា អនុគណស្រុកកំពង់សៀម ព្រះគ្រូចៅអធិការគ្រប់វត្ត និង អាចារ្យ គណកម្មាការ គ្រប់វត្តទូទាំងស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម សរុបចូលរួមមានចំនួន៣៥៧ អង្គ នាក់ ស្រី ៦នាក់ ។សម្រាប់ការរៀបចំកម្មវិធីនេះ ឯកឧត្តម លី ថៃហាក់ បាននាំយកថវិការបស់ក្រុមការងារចុះជួយស្រុក ដែលមាន ឯកឧត្តមវេង សាខុន ជាប្រធានជួយឧបត្ថម្ភកម្មវិធីចំនួន ៤លានរៀលផងដែរ៕

ព្រឹទ្ធាចារ្យ ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារមត៌កមនុស្សរស់ ដោយព្រះករុណា ព្រះមហាក្សត្រ

2023/02/10 09:41:41 am        477
ភ្នំពេញ៖ ព្រឹទ្ធាចារ្យចំនួន ៩រូប​ ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា៕

អបអរសាទរ​! កម្ពុជា​ទទួល​ជ័យលាភី​សរុប​ ១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣

2023/02/05 09:40:07 pm        793
ឥណ្ឌូនេស៊ី៖ កម្ពុជា​ទទួល​ជ័យលាភី​ និង​ពានរង្វាន់​សរុប​ចំនួន​១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣ ក្នុងនោះ​មាន​រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥ រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣ រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥ និង​រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៤​។ ​គួរ​ជម្រាប​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​យុ​ក្យា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី អាស៊ាន​បានផ្តល់​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៥៨ លើ​ការអនុវត្ត​ស្ដង់ដា​៖១. ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន​ចំនួន​៤៣២. សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន​ចំនួន​២៩៣. បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៤៨៤. សេវា​ស្ប៉ា​ស្តង់ដា​អាស៊ានចំនួន​៣៨​។​​ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍បានឱ្យដឹងថា «​នាឱកាស​នោះដែរ អាស៊ាន​ក៏បាន​ប្រគល់ជូន​ម្ចាស់​ទីតាំង​ទេសចរណ៍​នៅ​កម្ពុជា​នូវ​ជ័យលាភី​ចំនួន​១៧ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​៨»​។​ ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បន្តថា តំណាង​ជ័យលាភី​កម្ពុជា​ដែល​បាន​ឡើង​ទទួល​ពានរង្វាន់​នោះ រួមមាន​៖ តំណាង​ម្ចាស់​សហគមន៍ ម្ចាស់​គម្រោង មន្ត្រី​មន្ទីរ​ទេសចរណ៍ មន្ត្រី​រាជធានី​-​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​លោក​អភិបាលរង​មកពី​រាជធានី​ភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ធំ​។​ ​ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បញ្ជាក់ថា ជ័យលាភី​ និង​ពានរង្វាន់​ដែល​ម្ចាស់​ទីតាំងនៅ​កម្ពុជា​ទទួល​បាន​នោះ​រួមមាន​៖១. រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ានចំនួន​៥៖ ផ្ទះ​ស្នាក់ Eagle ផ្ទះ​ស្នាក់ Black Bear និង​ផ្ទះ​ស្នាក់ Mien Mien ក្នុង​ខេត្តកោះកុង ផ្ទះ​ស្នាក់​ត្រពាំង​សង្កែក្នុង​ខេត្តកំពត និង​ផ្ទះ​ស្នាក់​សំបូរ​ព្រៃ​គុកក្នុង​ខេត្តកំពង់ធំ​។​២. រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ានចំនួន​៣៖ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហានក្នុង​ខេត្តស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ធំក្នុង​ខេត្តសៀមរាប​។​៣. រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ានចំនួន​៥៖ បង្គន់​អនាម័យ​សាធារណៈ Aeon Mall Phnom Penh ក្នុង​រាជធានី​ភ្នំពេញ បង្គន់​អនាម័យ​សាធារណៈ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បង្គន់​អនាម័យ​សាធារណៈ​ស្រះស្រង់ ក្នុង​គ្រឹះស្ថាន​អង្គរ បង្គន់​អនាម័យ​សាធារណៈ PTT ក្នុង​ខេត្តកោះកុង និង​បង្គន់​អនាម័យ​សាធារណៈ​ស្តុ​ប​ពេជ្រនិល ក្នុង​ខេត្តកំពង់ស្ពឺ​។​៤. រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៤៖ សេវា​ស្ប៉ា SPA Temple ក្នុង​សណ្ឋាគារ​កាំបូ​ឌា រាជធានី​ភ្នំពេញ សេវា​ស្ប៉ា JIVAPITA SPA ក្នុង​សណ្ឋាគារ Royal Residence ភ្នំពេញ សេវា​ស្ប៉ា SO SPA with LÓCCITANCE ក្នុង​សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និង​សេវា​ស្ប៉ា SPA at Naga World ក្នុង​សណ្ឋាគារ Naga World ភ្នំពេញ​។​​ឯកឧត្ដម​អគ្គនាយក​បាន​បន្តទៀតថា តាមរយៈ​ការទទួល​ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣​នេះ ក៏ដូចជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ច​សម្ពន្ធ​ជាច្រើន និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ប្រកបដោយ​ជោគជ័យ​ខ្ពស់​កន្លងមក​នៅ​កម្ពុជា បានបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថា​កម្ពុ​ជាមាន​ផលិតផល និង​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ច្រើន​សម្រាប់​ទៅលេង​កម្សាន្ត​ប្រកបដោយ​ភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង ស្របពេល​ជាមួយ​ដែល​កម្ពុជា​កំពុង​ផ្សព្វផ្សាយ​ពី​ឆ្នាំ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ Visit Cambodia 2023 និង​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ការរៀបចំ​ព្រឹត្តិការ​កីឡា​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅ​កម្ពុជា ខណៈ​ចលនា​ទេសចរណ៍​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង ដែលជា​សញ្ញាណ​មួយ​ផ្តល់នូវ​ទំនុកចិត្ត និង​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​នាពេលខាងមុខ​។​​សូមបញ្ជាក់ថា ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៤ នឹង​គ្រោង​រៀបចំឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​បន្ទាប់​ក្រោម​ប្រធានបទ​៖ ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ការទទួលខុសត្រូវ - ចីរភាព​អនាគត​អាស៊ាន (Quality and Responsible Tourism - Sustaining ASEAN Future)៕

ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមដង្ហែក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

2023/02/05 06:12:43 pm        856
សៀមរាប៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណ ៣ពាន់អង្គ/នាក់ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជានៅទីក្រុងសៀមរាប។ ការដង្ហែនេះធ្វើឡើដោយថ្មើរជើង ចេញពីវត្តដំណាក់ក្នុងសង្កាត់សាលាកំរើកឆ្ពោះទៅកាន់ផ្លូវតាមស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅតំបន់ផាប់ស្រ្តីតផ្សារចាស់ ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីមាឃបូជា ជាពិធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា៕

នាវាទេសចរណ៍ខ្នាតយក្សមួយ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ

2022/12/29 10:03:35 am        1036
ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាននាវិកសរុបចំនួន ៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ (៥០សញ្ជាតិ) និងមានភ្ញៀវសរុបចំនួន ៣៩៥នាក់ (ស្រី២០០) បានធ្វើដំណើរពីប្រទេសថៃ ចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទសនកិច្ចនៅក្រុងព្រះសីហនុ  ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

ពិព័រណ៌ សំណង់បេតិកភណ្ឌ និងការរៀបចំក្រុង នៅបាត់ដំបង

2022/12/28 10:46:35 am        773
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថាប័ន២ មកពី​សាកល​វិទ្យាល័យ ទូលូ ហ្សង់ហ្សូរ៉េស និងសាលាជាតិជាន់ខ្ពស់ស្ថាបត្យកម្មទូលូ នៃ​សាធារណរដ្ឋ​បារាំង បើកការតាំងពិព័រណ៌ សំណង់បេតិកភណ្ឌ និងការរៀបចំក្រុង នៅបាត់ដំបង រហូត​ដល់​ខែ​មករា ឆ្នាំ២០២៣។លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ពិព័រណ៌ និយាយ​ពី​ការ​សិក្សា​ទៅ​លើ​សំណង់​បេតិក​ភណ្ឌ និងការរៀបចំក្រុងក្នុងខេត្តបាត់ដំបងនេះ បានផលប្រយោជន៍​ធំ​សម្រាប់​សាក​ល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដោយហេតុថានៅទីនេះ មានមហាវិទ្យាល័យបុរាណវិទ្យា ដែល​ជា​មហា​វិទ្យាល័យមួយ បានសិក្សាស្រាវជ្រាវពីការងារបេតិកភណ្ឌ និងមហាវិទ្យាល័យស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា ជាអ្នកសិក្សាស្រាវជ្រាវ ផ្នែកសំណង់ ស្ថាបត្យកម្ម ការរៀបចំក្រុង។ ដូច្នេះ​ពិព័រណ៌​នេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់សិស្ស និសិ្សត ក៏ដូច​ជា​សាកល​វិទ្យាល័យ​ទាំង​មូល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្ម ដែល​សិក្សាលើបេតិកភណ្ឌ។ ដូច្នេះការតាំងពិព័រណ៌នាឱកាសនេះជាស្នាដៃមួយភាគធំ នៃ​គម្រោង​សិក្សា​ស្រាវជ្រាវរួមគ្នាជាមួយសាកលវិទ្យាល័យទូលូ និង​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។​លោកសាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា បានបញ្ជាក់ទៀតថា តាមរយៈការតាំងពិព័រណ៌នេះ ជា​សារ​មួយ សម្រាប់ផ្តល់ព័ត៌មានជូនដល់សិស្ស និស្សិត និងលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ សូម​ឲ្យ​មាន​ការ​ចាប់អារម្មណ៍ ទៅវិស័យសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ផ្នែកស្ថាបត្យកម្ម ផ្នែក​ការ​រៀបចំ​ក្រុង និងការអភិរក្ស អភិវឌ្ឍន៍។ ពិព័រណ៌នេះ ក៏ជាការដាស់សតិអារម្មណ៍ និង​សុំ​ឲ្យ​ប្អូន​ៗ​សិស្សា​នុសិស្ស និស្សិត ប្រឹងប្រែងរៀនសូត្រ និងត្រូវចាប់អារម្មណ៍ទៅលើវិស័យបេតិកភណ្ឌ ហើយ​វិស័យ​បេតិកភណ្ឌវប្បធម៌នេះហើយ ដែលជួយជំរុញឲ្យការសិក្សារបស់យើងកាន់តែភ្លឺស្វាង និង​ជា​ផ្នែកមួយជំរុញដល់ការអភិរក្ស និងអភិវឌ្ឍន៍ និងជាគោលនយោបាយមួយរបស់សង្គមជាតិ ដើម្បី​ទាក់ទាញឲ្យមានការលូតលាស់ផ្នែកទេសចរណ៍វប្បធម៌៕ អត្ថបទ៖ រដ្ឋា

ស្ថាប័នរដ្ឋ​ចំនួន​២ សហការ​បើក​ដំណើ​ការ​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ផ្នែក​ទេសចរណ៍​ ៤​វិទ្យាល័យ​

2022/12/24 10:56:42 am        591
ភ្នំពេញ៖ នៅ​សប្តាហ៍​ក្រោយនេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡានឹង​បើក​ដំណើរការ​វិទ្យាល័យ​ចំណេះ​ទូទៅប​ចេ្ច​ក​ទេស​ចំនួន ៤​វិទ្យាល័យ ដែល​ការបើក​វិទ្យាល័យ​នេះ​នឹង​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​ដែល​សិក្សា​ចប់​ថ្នាក់​ទី​៩​ ឡើង​ទៅគឺ​អាច​ជ្រើសរើស​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​ប​ចេ្ច​ក​ទេស​ផ្នែក​ទេសចរណ៍​មួយ​ សម្រាប់​សិក្សា​បន្ថែម​លើកម្មវិធីសិក្សា​ចំណេះ​ទូទៅ​របស់​ក្រសួង​អប់រំ​រហូតដល់​ថ្នាក់​ទី​១២​។​ ​បើតាម​ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ទេសចរណ៍​បាន​ថ្លែងប្រាប់​ BTV នៅ​ថ្ងៃទី​២៤ ​ខែ​ធ្នូ​នេះ​ថា ចាប់ពី​ឆ្នាំ​២០២៣ ​នេះ ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​សាក​ល្បង​ វិទ្យាល័យ​ចំណេះ​ទូទៅ បច្ចេកទេសផ្នែក​ទេសចរណ៍​ចំនួន ​៤​វិទ្យាល័យ​ដំបូង​គេ​រួមមាន​៖ វិទ្យាល័យ​កំពុង​ឈើទាលនៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​ខេត្ត​កំពង់ធំ, មជ្ឈមណ្ឌល​កម្ពុជា-ជប៉ុន​នៅ​ខេត្ត​សៀមរាប, សាលា​សន្ត​ប៉ូលនៅ​ខេត្តតាកែវ និង​វិទ្យាល័យ​ជម្ពូ​វ័​ន្ត​នៅ​រា​ធានី​ភ្នំពេញ​។​ ​ឯកឧត្តម ទ្រី ឈី​វ បញ្ជាក់ថា សម្រាប់​សិស្សានុសិស្ស​ដែល​ចូល​សិក្សា​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចាប់ពី​ថ្នាក់​ទី​៩ ហើយ​សិក្សា​បាន​ចំនួន ​៣​ឆ្នាំ​ចប់គឺ​គាត់​អាច​ប្រឡង​យក​ទទួល​សញ្ញាបត្រ​មធ្យមសិក្សាបច្ចេកទេស ផ្នែក​ជំនាញ​ទេសចរណ៍ទទួលស្គាល់​តាម​ស្តង់​អាស៊ាន ហើយ​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​បាក់​ឌុប​។​ ​ឯកឧត្តម​បន្តថា តាមរយៈ​បង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅបច្ចេកទេស​នេះ ​នឹង​បើកឱកាស​សិស្សានុសិស្ស​ដែល​រៀបចំ​ចប់​ថ្នាក់​ទី​១២ ឬ​សិស្សានុសិស្ស​មាន​សញ្ញាបត្រ​បាក់​ឌុប និង​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​គឺ​អាច​ចូល​បម្រើ​ការងារ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ឬ​អាចបង្កើត​មុខរបរ​មួយ​ដើម្បី​រក​ចំណូល​បាន​។​ ​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍​មាន​សាលា​រដ្ឋ សាលា​អង្គការ និង​សាលា​ឯកជនបាន​ផ្តល់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នានា ​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​ជាង ​២០​កន្លែង ក្នុង​នោះ​មាន​ជំនាញ​វិជ្ជាជីវៈ ​៧០​មុខជំនាញមាន​ទទួលស្គាល់​តាម​ស្តង់ដារ​អាស៊ាន ហើយ​សិស្ស​មិន​មាន​សញ្ញាបត្រ​បាក់​ឌុប​ក៏​អាច​ចូល​សិក្សា​បាន​៕ អត្ថបទ៖ ស៊ុម សុខ​ជា

ឆ្នាំ​២០២២​ នេះ​ច្រក​ទ្វារ​ព្រំដែន​បាវិត​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​កម្ពុ​ជាជាង ​៥​សែន​នាក់​

2022/12/24 10:29:16 am        574
​ស្វាយរៀង៖ ក្នុង​រយៈពេល ​១២​ខែ ឆ្នាំ​២០២២​នេះ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង​មាន​អ្នកដំណើរ​ចេញ​-​ចូលមក​កម្ពុជា​សរុប​ជាង​ ៥​សែន ៣​ម៉ឺន​នាក់មកពី ​១២៩​សញ្ជាតិ ហើយ​តួលេខ​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​២០២១ ​មាន​ភ្ញៀវ​កើន​ឡើង​ជាង ​៨០​ភាគរយ​។ នេះ​បើ​តាម​មន្ត្រី​ជំនួយ​ការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង លោក ពុធ សុភា​កែវ បាន​ប្រាប់​ទូរទស្សន៍ BTV កាល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​។​ ​លោក ពុធ សុភា​កែវ បាន​បញ្ជាក់​ថា ចាប់ពី​ខែ​មករាដល់​ខែធ្នូ ឆ្នាំ​២០២២​នេះ មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិតបាន​ធ្វើការ​សម្របសម្រួល​ជូន​អ្នកដំណើរ​ចេញសរុប ៤​សែន ៧​ម៉ឺន ៨​ពាន់ ​៥០០​នាក់ មាន ​១២១​ស​ញ្ជា​ត្តិ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ​១២​ខែ ឆ្នាំ​២០២១ មានការ​កើនឡើង ក្នុងនោះ​ភ្ញៀវ​បរទេស​ចេញ​សរុប ៣​សែន ៩​ម៉ឺន ១​ពាន់ ៦៦៨​នាក់ មាន ​១២០​សញ្ជាតិ និង​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ចេញទៅ​ប្រទេស​ផ្សេងៗ​មាន​ចំនួន​ជាង ​៤​ម៉ឺន​នាក់។ លោក​បាន​បញ្ជាក់​ថា កត្តា​ដែល​ភ្ញៀវ​បរទេសបាន​ចូលមក​កម្ពុ​ជាច្រើននៅក្នុង​រយៈពេល​ ១២​ខែ ឆ្នាំ​២០២២​នេះ បើតាម​ការ​សន្និដ្ឋានគឺ​ភ្ញៀវ​មាន​ទំនប់​ចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល បង្ក​ឲ្យ​មានសន្តិសុខ​ល្អ ពិសេស​រាជរដ្ឋាភិបាលបានធ្វើ​ការ​បញ្ចៀស ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ចម្លង​ចូល​សហគមន៍ និង​ពលរដ្ឋតាមរយៈ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ប្រទេស រួម​នឹង​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល និង​ការណែនាំ​បន្ថែម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៣​ការពារ និង​៣​កុំ ទើប​មាន​ភ្ញៀវ​សម្រុកចូល​មកលេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​បែបនេះ​៕ ​អត្ថ​ប​ទ៖ ភា សារិត

ខួប១៧ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបី នៃ​មនុស្សជាតិ​របស់អង្គការយូណេស្កូ

2022/11/25 10:17:06 am        568
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួប១៧ឆ្នាំ នៃការដាក់​បញ្ចូល​ល្ខោន​ស្រមោល​ស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ២៥ វិចិ្ឆកា ២០០៥-២៥ វិចិ្ឆកា ២០២២។សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និង​បាន​ដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបី​របស់​មនុស្ស​ជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ នេះជាមោទនភាពជាតិមួយ ដ៏ត្រចះ​ត្រចង់​មិន​អាច​កាត់​ថ្លៃបាន។បើតាមលោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន ថា ថ្ងៃនេះពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ប្រជាជាតិ​យើង ដែលជាប្រទេសមួយសម្បូរទៅដោយវប្បធម៌ ហើយថ្ងៃនេះជាខួប លើកទី១៧ នៃ​ការ​ដាក់​បញ្ចូលល្ខោនស្រមោលស្បែកធំ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌអរូបី នៃ​មនុស្ស​ជា​​តិ​របស់អង្គការ យូណេស្កូ នេះជាកិតិ្តយសមួយដ៏ធំធេង ក្នុងនាមជាប្រជាជនខ្មែរ ហើយក្នុង​នាម​ក្រសួង​វប្បធម៌ ជាពិសេសរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាក់សម្បតិ្តបេតិកភណ្ឌ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។ចំណែកលោកសាស្រ្តាចារ្យ សេង សំអាន ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏​បាន​រំលឹក​ឡើងវិញថា ល្ខោនស្រមោលស្បែកធំ ជាមរតកអរូបីរបស់ប្រជាជនកម្ពុជា តាំងពី​បុរាណកាល​មក​ ជាពិសេសសម័យអង្គរ មហារុងរឿង។ ល្ខោនស្រមោលស្បែកធំ ជាប្រភេទល្ខោនសក្ការ។ជាចុងក្រោយលោក ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បញ្ជាក់ថា មែន​ទែន​ទៅ​យុវជន ភាគីច្រើនបានគាំទ្រគ្រប់ទម្រង់សិល្បៈ ប៉ុន្តែសុំឲ្យពួក​គាត់​គាំទ្រ​ឲ្យបា​ន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត។ ព្រោះថាសិល្បៈវប្បធម៌ ដើរទៅមុខ និងរីកចម្រើនបាន មិនអាច​កាត់​ផ្តាច់​ពី​ទស្សនិក​ជន​បាននោះទេ ជាពិសេសគឺយុវជនតែម្តង។ ដូច្នេះយុវជន​ត្រូវ​ងាក​មក​គាំទ្រ​សិល្បៈ​វប្បធម៌​របស់​ខ្លួន ចំនុចសំខាន់គឺវប្បធម៌យើង ជាតិយើង គ្មានអ្នកណាគាំទ្រ ក្រៅ​ពី​ខ្លួន​យើង​នោះ​ទេ៕ អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអ៊ុយក្រែនអនុម័តគាំទ្រលោក Serhii Koretskyi ជានាយករដ្ឋមន្ត្រីថ្មី
07/16/2026 06:07 PM
ចិនប្រឆាំងនឹងការ​មាន​វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេសគុយបា
07/16/2026 06:07 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅកោះខាងត្បូងរបស់​នូវែលសេឡង់ ខណៈអាជ្ញាធរព្រមាន​ពីរលក​យក្ស​ស៊ូណាមិ
07/16/2026 06:07 PM
យានដ្រូនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Erbilនៃប្រទេសអ៊ីរ៉ាក់
07/16/2026 06:07 PM
អ្នកសម្របសម្រួល៖ ប៉ាគីស្ថានលើកទឹកចិត្តសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យបន្តការចរចា
07/16/2026 06:07 PM
លោក Netanyahu លុបគម្រោង​ទស្សនកិច្ច នៅ​ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ
07/16/2026 06:07 PM
ប្រមុខUNព្រួយបារម្ភយ៉ាងខ្លំាងចំពោះការកើនឡើងភាពតានតឹងផ្នែកយោធារវាងអាមេរិក និងអ៊ីរ៉ង់
07/16/2026 05:07 PM
លោក Vance៖ បុគ្គល​ខ្លះក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ព្យាយាម​ជះ​ឥទ្ធិពល​លើ​អាមេរិក ជុំវិញ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
07/16/2026 05:07 PM
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ធគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស
07/16/2026 05:07 PM
Bloomberg៖ មន្ទីរបញ្ចកោណមិនអនុញ្ញាតឲ្យបោះពុម្ពផ្សាយរបាយការណ៍អំពីកម្មវិធីយន្តហោះចម្បាំង F-35
07/16/2026 05:07 PM