គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ការស្ទង់មតិ៖ អត្រាគាំទ្ររបស់លោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ

2024/05/22 11:37:36 am        136
អត្រាគាំទ្រជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងខែនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ នៅក្នុងសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់បោះឆ្នោតឡើងវិញរបស់លោក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ និងស្ថាប័នស្រាវជ្រាវមតិសាធារណៈ អ៊ីបសូស (Ipsos)។ការស្ទង់មតិរយៈពេល ៤ ថ្ងៃដែលបានបិទកាលពីថ្ងៃចន្ទ (២០ ឧសភា) បានបង្ហាញថា ជនជាតិអាមេរិកត្រឹមតែ ៣៦ ភាគរយប៉ុណ្ណោះបានយល់ស្របលើការអនុវត្តការងាររបស់លោក បៃដិន ជាប្រធានាធិបតី ដោយធ្លាក់ចុះពីចំនួន ៣៨ ភាគរយនៅក្នុងខែមេសា។ នេះជាការវិលត្រឡប់ទៅកាន់ការវាយតម្លៃទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដែលបានឃើញចុងក្រោយនៅក្នុងខែកក្កដា ឆ្នាំ២០២២។ ខណៈពេលដែលការធ្លាក់ចុះនៅក្នុងខែនេះខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីខែមុន វាអាចជាសញ្ញាមិនល្អសម្រាប់លោក បៃដិន ស្របពេលដែលលោកប្រឈមមុខជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ បាននាំមុខបន្តិចលើលោក បៃដិន នៅក្នុងការស្ទង់មតិជាច្រើននៅក្នុងបណ្ដារដ្ឋដែលត្រូវបានគេមើលឃើញថាទំនងជាកំណត់អ្នកឈ្នះ។ អ្នកឆ្លើយសំណួរប្រហែល ៤០ ភាគរយនៅក្នុងការស្ទង់មតិបាននិយាយថា លោក ត្រាំ ដែលជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ មានគោលនយោបាយប្រសើរសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៣០ ភាគរយដែលបានជ្រើសរើសលោក បៃដិន ខណៈដែលអ្នកផ្សេងទៀតនិយាយថាពួកគេមិនដឹង ឬមិនបានឆ្លើយតបសំណួរ៕

អាជ្ញាធរប៉ាឡេស្ទីន រិះគន់អាមេរិក ចំពោះការគាំទ្រអ៊ីស្រាអែល ក្នុងការវាយប្រហារនៅហ្កាហ្សា

2024/05/22 11:34:43 am        78
ប្រធានអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ (២១ ឧសភា) បានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួនដល់អ៊ីស្រាអែល ស្របពេលមានការវាយប្រហារជាបន្តបន្ទាប់លើជនជាតិប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងតំបន់កាន់កាប់ វេសបែង (West Bank)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA លោក ណាប៊ីល អាប៊ូ រូឌីណេ (Nabil Abu Rudeineh) អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួនបានបន្ត «ឧក្រិដ្ឋកម្ម» របស់ពួកគេនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលជាលទ្ធផលនៃ «ការគាំទ្រជាបន្តបន្ទាប់ និងអយុត្តិធម៌» ដែលផ្តល់ដោយសហរដ្ឋអាមេរិក។លោកនិយាយថា ការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែល រួមទាំងជំនួយហិរញ្ញវត្ថុ អាវុធ និងការការពារពីការទទួលខុសត្រូវចំពោះ «ឧក្រិដ្ឋកម្ម» របស់ខ្លួន «បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើននៅភាគខាងជើងហ្កាហ្សា និងក្រុងរ៉ាហ្វា (Rafah)»។ លោកក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើប្រជាជនប៉ាឡេស្ទីន ពីទីក្រុងរ៉ាហ្វា នៅចុងភាគខាងត្បូង ទៅដល់ទីក្រុង ចេនីន (Jenin) នៅភាគខាងជើងតំបន់ វេសបែង ។នៅព្រឹកថ្ងៃដដែលនោះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៧ នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទីក្រុងចេនីន។ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥១៣ នាក់នៅតំបន់ វេសបែង រួមទាំង ១២៧ នាក់មកពីក្រុងចេនីន នេះបើយោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីន៕

[UPDATE] មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសវៀតណាម លោកតូឡាំ (To Lam) ត្រូវបានជ្រើសរើសជាប្រធានាធិបតី

2024/05/22 11:24:36 am        72
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់វៀតណាម លោកតូឡាំ (To Lam) ត្រូវបានបញ្ជាក់នៅថ្ងៃពុធទី២២ឧសភា សប្ដាហ៍នេះ ថា ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។ លោកបានគ្រប់គ្រងអង្គភាពកងកម្លាំងនគរបាល និងប្រតិបត្តិការស៊ើបការណ៍ក្នុងអំឡុងពេលមួយ នៅពេលដែលក្រុមសិទ្ធិមនុស្សនិយាយថា សេរីភាពជាមូលដ្ឋានត្រូវបានបង្ក្រាប ឬសង្កត់សង្កិនជាប្រព័ន្ធ ហើយសេវាសម្ងាត់របស់ប្រទេសនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់អន្តរជាតិ។ លោក Lam ត្រូវបានបញ្ជាក់ដោយសភាវៀតណាម បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកបានលាលែងពីតំណែង ស្របពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងបន្តរង្គោះរង្គើដល់ការបង្កើតនយោបាយ និងឥស្សរជនធុរកិច្ចរបស់ប្រទេស ហើយបានបណ្តាលឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប នៅក្នុងជួររដ្ឋាភិបាលនេះ។លោក ង្វៀន ខាក ហ្សាង (Nguyen Khac Giang) អ្នកវិភាគនៅវិទ្យាស្ថាន ISEAS-Yusof Ishak របស់ប្រទេសសិង្ហបុរី បាននិយាយថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់វៀតណាម គឺភាគច្រើន ជាពិធីដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម។ ប៉ុន្តែតួនាទីថ្មីរបស់លោកជាប្រមុខរដ្ឋបានធ្វើឱ្យបុរសវ័យ៦៦ ឆ្នាំ រូបនេះ ស្ថិតនៅក្នុងជំហរដ៏រឹងមាំ ដើម្បីក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តបន្ទាប់ ដែលជាមុខតំណែងនយោបាយដ៏សំខាន់បំផុតនៅក្នុងប្រទេស។ លោក Lam បានចំណាយពេលជាង ៤ ទសវត្សរ៍ នៅក្នុងក្រសួងសន្តិសុខសាធារណៈ មុនពេលក្លាយជារដ្ឋមន្ត្រីនៅឆ្នាំ ២០១៦ ។ការឡើងតំណែងរបស់លោកនៅពេលនេះ បានកើតឡើង ស្របពេល ការិយាល័យនយោបាយរបស់ប្រទេសវៀតណាមបានបាត់បង់សមាជិកចំនួន ៦ រូប ក្នុងចំណោមសមាជិកចំនួន១៨រូប ខណៈមានយុទ្ធនាការប្រឆាំងអំពើពុករលួយដែលកំពុងកើនឡើង រួមទាំងអតីតប្រធានាធិបតីពីររូប និងប្រធានសភារបស់វៀតណាមផងដែរ៕

សម្តេចតេជោ ប្រកាសជាថ្មីម្តងទៀតថា នឹងមិនធ្វើវប្បធម៌សន្ទនាជាមួយក្រុមក្បត់ជាតិទៀតនោះឡើយ

2024/05/22 11:21:00 am        126
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បាន​ប្រកាស​ជាថ្មីម្តងទៀតថា សម្តេចនឹងមិនបង្កើតវប្បធម៌សន្ទនាជាមួយក្រុមអ្នក​នយោបាយជ្រុលនិយម ជាពិសេសគឺក្រុមក្បត់ជាតិបីជំនាន់បន្តទៀតនោះឡើយ មិនថា កាលៈទេសៈណានោះទេ។ការប្រកាស​របស់​សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញ​ចូលរួម​ពិធីបិទ​សន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋាន​កងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ​ដោយមានភ្ញៀវជាតិ និង​អន្តរជាតិរាប់រយនាក់​ចូលរួម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះ​តទៅសម្តេចមិនទទួលយកដាច់ខាតក្នុង ការបង្កើតវប្បធម៌​សន្ទនាជាមួយក្រុមក្បត់ជាតិបីជំនាន់ ដែលបាន​ប្រមាថ​យ៉ាង​ធ្ងន់ធរ​ម្តងហើយ​ម្តងទៀត​ចំពោះសម្តេច ​និងក្រុមគ្រួសារ​របស់​សម្តេច​ នាពេលកន្លងមក។ជាមួយគ្នានោះដែរ ​សម្តេចតេជោ ហ៊ុន សែន ​ក៏បាន​ប្រកាស​កម្ចាត់​ចោល​ភ្លាមៗផងដែរ​ចំពោះ​ក្រុមជ្រុលនិយម ​ឬក្រុមជន​អគតិ​ណាក៏ដោយឲ្យតែមាន​ចេតនា​បង្ករភាពវឹកវរដល់ ប្រទេសកម្ពុជា​ដែលកំពុងមានសុខសន្តិភាព ​និងការអភិវឌ្ឍ​នាពេលសព្វថ្ងៃនេះផងដែរ។ជាងនេះទៅទៀតសម្តេច ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវតែអនុវត្តភ្លាមៗ ដើម្បី​សន្តិសុខ​ជូនដល់បង ​ប្អូន​ប្រជាពលរដ្ឋខ្មែរជាង ​១៧លាននាក់ ដោយ​កុំខ្លាច​កម្ចាត់​ពួកពីរបីនាក់​ចោលឲ្យសោះ។សម្តេចតេជោ ហ៊ុន សែន​ ក៏បានប្រកាស​ទប់ស្កាត់​មិន​ឲ្យរបប​ប្រល័យពូជសាសន៍ វិល​ចូលមក​ស្រុកខ្មែរម្តងទៀតនោះឡើយ ​មិនថា​តម្លៃណា​នោះឡើយ៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានច្បាប់ដាក់ទោស ចំពោះអ្នកដែលនិយាយមិនទទួលស្គាល់របបប៉ុល ពត

2024/05/22 11:14:02 am        96
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ជាទស្សនៈ និងលើកទឹកចិត្តដល់អ្នកតាក់តែងច្បាប់ គួរដាក់ទោសកម្រិតណាមួយចំពោះបុគ្គលណាដែល និយាយថា គ្មានរបបកម្ពុជា ប្រជាធិបតេយ្យ (ប៉ុល ពត) ខណៈរបបដ៏ឃោរឃៅមួយនេះ បានសម្លាប់ពលរដ្ឋខ្មៃរស្លូតត្រង់ជាងបីលាននាក់ ត្រឹមតែរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វា​អយុត្តិធម៌ខ្លាំងណាស់​សម្រាប់​ប្រជាពលខ្មែរទាំងមូល​ដែលជាជនរងគ្រោះ​ដោយសារតែ របបប្រល័យពូជសាសន៍ប៉ុល ពត ហើយបែរ​ជាជន​អគតិ​មួយក្តាប់តូច​មិន​ទទួលស្គាល់របបនេះ ដូច្នេះគប្បី ដាក់ច្បាប់មួយ ដាក់ទោសចំពោះអ្នកទាំងនោះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត គឺបានកើតឡើង​លើទឹកដី​របស់កម្ពុជា​ពិតប្រាកដមែន ពុំមែនជាការ​ភូតកុហក​ដើម្បីតែគេងចំណេញ​នយោបាយនោះឡើយ ខណៈរបប​ដ៏ឃោរឃៅ​មួយនេះមិនមែនត្រឹម​តែមេរៀន​សម្រាប់កម្ពុជា​ប៉ុណ្ណោះទេ វាថែមទាំងជាមេរៀនសម្រាប់ពិភពលោកទាំងមូលផងដែរ។ទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនេះដែរសម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា អ្វីដែលធ្វើឲ្យសម្តេច និងប្រជាជនកម្ពុជា​កាន់តែឈឺចាប់បន្ថែមទៀតនោះ គឺអន្តរជាតិ​មិនត្រឹម​តែ​មិនដាក់​ទោសខ្មែរក្រហម​ប៉ុណ្ណោះទេ ពួកគេ​ ថែមទាំង​ជួយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ខ្មែរក្រហម និង​ថែមទាំង​បោះឆ្នោះឲ្យរបបកម្ពុជា​ប្រជាធិបតេយ្យ ​មាន​កៅអី​នៅអង្គការ​សហប្រជាជាតិ​ថែមទៀត​ផង។ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏​ដោយ ​សម្តេចតេជោ បាន​រងចាំ​អស់​រយៈពេលជាង ៤០ឆ្នាំ​ទើប​រកយុត្តិធម៌ បានជូនបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ជាងបីលាននាក់ ​ដែលបានស្លាប់ ដោយសារតែរបប​ដ៏ឃោរឃៅ​មួយនេះ៕អត្ថបទបាន ចក់

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធី «បុណ្យវិសាខបូជា» នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

2024/05/22 11:02:38 am        132
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ឧសភា ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បាន អញ្ជើញចូលរួមពិធី «បុណ្យវិសាខបូជា» នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកនឹកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ក្នុងសម័យកាលព្រះអង្គព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំចួន ថ្ងៃ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ »

2024/05/22 09:22:00 am        117
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទីតាំងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម) ត្រូវបានខ្ញុំ (សម្ដេចតេជោ)ចុះហត្ថលេខាកាត់បញ្ចូលមកក្នុងដែនដីរាជធានីភ្នំពេញ គឺដោយសារកិច្ចព្រមព្រៀងជា មួយអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យសាលាក្ដីនេះ ស្ថិតក្នុងដែនដីនៅភ្នំពេញ ហេតុនេះហើយ បានជាទីតាំងសាលាក្ដីនោះដែលពីមុនស្ថិតនៅក្នុងទឹកដី ខេត្តកណ្ដាលត្រូវបានខ្ញុំ(សម្ដេចតេជោ)ចុះ ហត្ថលេខាកាត់បញ្ចូលមកដែនដីភ្នំពេញវិញ។ សម្ដេចតេជោមានប្រសាសន៍បន្តថា នេះជាប្រវត្តិសាស្ត្រ មួយដែលត្រូវដឹង។-សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានច្បាប់ ដើម្បីដាក់ទោសលើជនណាដែលនិយាយថា មិនមានរបបប្រល័យពូជសាសន៍ នៅកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍បន្តថា សម្ដេចរង់ចាំ ៤៣ ឆ្នាំទើបយុត្តិធម៌មួយត្រូវបានផ្ដល់ ជូនប្រជាជនកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកថា នៅអំឡុងការចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងសុន្ទរកថារបស់ សម្ដេច, សម្ដេចបានលើកឡើងថា កន្លែងដ៏ស័ក្ដិសមបំផុតរបស់ក្រុមខ្មែរក្រហម គួរនៅតុលាការឧក្រិដ្ឋ កម្មអន្តរជាតិ មិនគួរស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)នោះទេ។ ការលើកឡើងរបស់ សម្ដេចបែបនេះ ត្រូវបានធ្វើឱ្យជាប់គាំងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជានាពេលនោះ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើដល់ប្រទេសមួយចំនួនគួរទទួលស្គាល់កំហុស ចំពោះការទទួលស្គាល់ និងគាំទ្រក្រុមខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងគួរតែអរគុណ ប៉ុល ពត ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដែលធ្វើឱ្យយើងអាចរំលាយអង្គការចាត់តាំងរបស់ ប៉ុល ពត បានតាមរយៈនយោបាយ ឈ្នះ ឈ្នះ។-សម្ដេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា នៅមុនមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសមួយចំនួនបានផ្ដល់ទិដ្ឋា ការ(Visa)ការទូតដល់ក្រុមខ្មែរក្រហម ហើយទទួលក្រុមខ្មែរក្រហមដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយព្រំក្រហម ដែលជាការទទួលភ្ញៀវអន្តរជាតិកម្រិតខ្ពស់ថែមទៀត។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដម បាន គីមូន អតីតអគ្គលេខាធិការអង្គ ការសហប្រជាជាតិ បានស្នើឱ្យពង្រីកការកាត់ទោសអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ នៅកម្ពុជា រហូតដល់ថ្នាក់ឃុំ។ សម្ដេចតេជោ បានបញ្ជាក់ជូនទៅឯកឧត្ដម បាន គីមូន ថា សម្ដេចសុខ ចិត្តឱ្យតុលាការកូនកាត់ដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាមានសង្គ្រាមឡើងវិញនោះទេ។-សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឱ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(សាលាក្ដីខ្មែរក្រហម)បានឆ្លងកាត់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ៣ រូប មុនសម្រេចឱ្យបង្កើតមានឡើង។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា បើមិនមានការរារាំងពីសម្ដេចនោះទេ នោះតុលាការកាត់ទោសខ្មែរក្រហមនឹងដំណើ រការកាត់ទោសជាបន្តបន្ទាប់លើអតីតអ្នកជាប់ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជារហូតដល់ ថ្នាក់ឃុំ និងគ្រប់ទីកន្លែង ដែលធ្វើឱ្យតុលាការនេះដំណើរការមិនចេះចប់ ហើយសហគមន៍អន្តរជាតិនឹងប្រឹងរកលុយដើម្បីជួយដល់ការចំណាយរបស់តុលាការនេះ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា សាលក្រមដែលសម្រេចដាក់ទោសលើអតីតមេដឹកនាំខ្មែរក្រហម ដែលបានប្រព្រឹត្ត អំពើប្រល័យពូជសាសន៍នៅកម្ពុជា ជាគោលដៅដែលសម្ដេចចង់បាននូវយុត្តិធម៌មួយសម្រាប់ពលរដ្ឋ កម្ពុជា ហើយក៏ជាការលើកទឹកចិត្តឱ្យសម្ដេចដកខ្លួនចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អំពើហិង្សាក្នុងពេលឃោសនាបោះឆ្នោតនៅកម្ពុជា គឺបានរលាយសាបសូន្យតែម្ដងពីសង្គមកម្ពុជា។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានសន្ដិភាពជាង ២៥ ឆ្នាំហើយ ដែលអាចឱ្យកម្ពុជាអាចមានលទ្ធភាពម្រមូលអ្វីគ្រប់យ៉ាងដើម្បីអភិវឌ្ឍប្រទេសជាតិ។ ក្នុងន័យនេះកម្ពុជាដាច់ខាតត្រូវតែរក្សានូវសន្ដិភាពនេះឱ្យបាន ដោយមិនឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាឡើយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលេចឱ្យដឹងថា បន្ទាប់ពីសម្រេចជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ នៅអំឡុងចុងឆ្នាំ១៩៩៨ ឃើ ញថា អំពើហិង្សាដែលតែងកើតមាននៅអំឡុងបោះឆ្នោតត្រូវរលាយសាបសូន្យ។ សម្ដេចតេជោបញ្ជាក់ បន្ថែមថា ការគ្មានអំពើហិង្សានៅអំឡុងបោះឆ្នោតបង្ហាញពីភាពចាស់ទុំនយោបាយ និងលទ្ធិប្រជាធិប តេយ្យនៅកម្ពុជាផងដែរ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរម្លឹកឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ ការប៉ុនប៉ង នេះត្រូវបរាជ័យ គឺដោយសារកម្ពុជាមានអព្យាក្រឹតភាពនៃកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។-សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សុខភាពរបស់សម្ដេច គឺសម្ដេចមានលទ្ធភាពកាន់តំណែងនាយករដ្ឋមន្ត្រី យ៉ាង ហោច ២ អាណត្តិទៀត។ សម្ដេចបន្ថែមថា ១០ ឆ្នាំ No Problem !-សម្តេចតេជោ ហ៊ុន សែ អំពាវនាវឱ្យសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» រៀនសូត្រពីកំហុសប្រវត្តិសាស្រ្ដដែលប្រទេសមួយចំនួនបានធ្វើលើកម្ពុជា ដើម្បីជៀវវាងកំហុសលើកទី៣ (អំពើប្រល័យពូជសាសន៍) កើតឡើងម្ដងទៀត។-សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា សម្ដេចតែងតែរម្លឹកទៅមិត្តការទូតបរទេសមួយចំនួនរបស់កម្ពុជាថា សូមកុំកសាងកំហុសទី៣ (អំពើប្រល័យពូជសាសន៍) នៅកម្ពុជា ខណៈដែលបណ្ដាប្រទេសទាំងនោះ បានបង្កើតកំហុសពីរលើករួចហើយចំពោះកម្ពុជា។-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤បានស្នើឱ្យមានការចងចាំកំហុសប្រវត្តិសាស្ត្រចំនួន ២។ កំហុសប្រវត្តិសាស្ត្រទី១ គឺប្រទេសដែលតាំង ខ្លួនជាប្រទេសប្រជាធិបតេយ្យ តែបែរជាគាំទ្រឱ្យមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេ ញពីតំណែង ដែលបានបណ្ដាលឱ្យកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ កំហុសប្រវត្តិសាស្ត្រទី២ គឺការគាំទ្រក្រុមខ្មែរក្រហម និងទទួលស្គាល់ខ្មែរក្រហម ដែលបានប្រព្រឹត្តអំពើ ប្រល័យពូជសាសន៍នៅកម្ពុជា ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ ឆ្នាំនៅក្រោយការដួ លរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤” ជាយានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ

2024/05/22 08:16:33 am        142
ពិធីសម្តែងសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ លើកទី១៩ នាល្ងាចថ្ងៃទី២១ ខែឧសភា នៅសាលសន្និសីទចតុម្មុខ បានរៀបចំរួមគ្នា ចាប់តាំងពីឆ្នាំ២០០៦មក ដោយយកវិស័យសិល្បៈវប្បធម៌ ជាយានរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិដ៏រឹងមាំ និងយូរអង្វែងមកហើយ។ ក្នុងព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ ឯកឧត្តម តា ក្វាងដូង(Ta Quang Dong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា វៀតណាម និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង ដោយឈរលើសាមគ្គីភាពកិច្ចសហប្រតិបតិ្តការជិតស្និទ្ធ និងអ្នកជិតខាងល្អ។ ក្នុងទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍កន្លងមកនេះ យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងប្រទេសយើងទាំងពីរលើវិស័យនានា គឺកំពុងតែអភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ដែលសម្រេចបាននូវលទ្ធផលជាក់ស្តែង និងសំខាន់ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងជាច្រើនទៀត ដែលនាំមកនូវអត្ថប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ វៀតណាម សូមអបអរសាទរដល់ជោគជ័យបានដ៏គួរឲ្យកត់សម្គាល់ ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ លទ្ធផលទាំងនេះ បន្តផ្តល់ផលវិជ្ជមានដល់ការអភិវឌ្ឍនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជាការពិត អស់រយៈពេលជាង៥៧ឆ្នាំកន្លងមកនេះនៃទំនាក់ទំនងការទូត កម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងល្អ ក្នុងស្មារតីអ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ ថ្មីៗនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាសញ្ញាបន្ថែមបញ្ជាក់ច្បាស់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្តេជ្ញាបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់កម្រិត។ ជាសក្ខីភាពនៃការចូលរួមចំណែកដល់ការរឹតបន្តឹងចំណងមិត្តភាពនេះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខានិងអនុវត្តនូវកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧ ដែលកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ នៅចុងឆ្នាំ២០២៣កន្លងទៅនេះ គណៈប្រតិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងអធិកអធម និងជោគជ័យ។ក្រៅពីព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ក្រសួងវប្បធម៌ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ បានខិតខំរួមគ្នាពង្រឹងកិច្ចសហការទូទៅ ដោយរាប់បញ្ចូលទាំង ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញទាំងរូបី និងអរូបី ការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់ជាសមាជិកនៃយន្តការអន្តរជាតិ ក៏ដូចជាការគាំទ្រដល់ដំណើរការចុះបញ្ជីបេតិកភណ្ឌពិភពលោក និងការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យវប្បធម៌ផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមយកវេទិកានារាត្រីនេះ ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញរបស់ប្រទេសទាំងពីរ បន្តកិច្ចសហការល្អ និងពង្រីកតំបន់សហការឱ្យកាន់តែទូលាយ ដោយត្រូវគិតគូរផងដែរទៅដល់កិច្ចសហការដោះដូរបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដែលជាវិស័យកំពុងតែមានសក្តានុពលទាំងទៅលើសេដ្ឋកិច្ច និងសង្គម។....សម្លេងលោកជំទាវ ភឿង សកុណា យកជិត០១នាទី....(sound 01)លោកជំទាវ រដ្ឋមន្រី្ត បានបញ្ជាក់ថា ថ្ងៃនេះ ការរៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌លើកទី១៩ មិនត្រឹមតែបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នានោះទេ ប៉ុន្តែជាវេទិការំឭកនិងជំរុញប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក និងរួមចំណែកក្នុងការផ្សារភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូនភូមិផងរបងជាមួយគ្នា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសពីជំហរបន្តគាំទ្រ និងបន្តពង្រឹងសកម្មភាពរួមគ្នានេះ និងសូមចាត់ទុកថា ជាសកម្មភាពគំរូ ដែលប្រទេសទាំងពីរអាចយកជាលំនាំសម្រាប់អនុវត្តជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសិល្បៈវប្បធម៌ ដើម្បីជាតិ និងដើម្បីប្រជាជន៕អត្ថបទ រដ្ឋា

សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរថ្ងៃបុណ្យវិសាខបូជា

2024/05/22 07:31:01 am        213
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរថ្ងៃបុណ្យវិសាខបូជា ខណៈថ្ងៃដ៏មានសារសំខាន់មួយនេះ គឺរំលឹកនូវ ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និងថ្ងៃបរិនិព្វាន។តាមរយៈហ្វេសបុក និងឆាណែល តេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អនុមោទនា ថ្ងៃបុណ្យវិសាខបូជា។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន»។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថាព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានផ្ញើសារអបអរសាទរនូវថ្ងៃបុណ្យវិសាខបូជានេះ ផងដែរដោយ សម្តេចបានលើកឡើងថា«អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤»៕អត្ថបទបាន ចក់

ស្ថានទូតចិន ប្រឆាំងការធ្វើទស្សនកិច្ចសមាជិកសភារបស់ជប៉ុន និងកូរ៉េខាងត្បូង នៅកោះតៃវ៉ាន់

2024/05/21 02:18:13 pm        56
ស្ថានទូតចិន ប្រចាំប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអង្គារ (២១ ឧសភា) នេះបាននិយាយថា ពួកគេប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងលើសមាជិកសភាកូរ៉េខាងត្បូង និងជប៉ុន ដែលធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ដើម្បីចូលរួមក្នុងអ្វីដែលគេហៅថា «ពិធីឡើងកាន់តំណែងមេដឹកនាំ» ហើយបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់។អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលជប៉ុន និងអ្នកនយោបាយមួយចំនួនបានព្រងើយកន្តើយចំពោះក្រុមប្រឆាំងដ៏ខ្លាំងក្លារបស់ប្រទេសចិន ហើយបានអបអរសាទរចំពោះមេដឹកនាំតៃវ៉ាន់ថ្មី»។ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសកូរ៉េខាងត្បូងបាននិយាយថា ទង្វើនេះដើរផ្ទុយទៅនឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន និងកូរ៉េខាងត្បូង។លោក ឡៃ ឆឹងទ័រ (Lai Ching-te) បានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ហើយបានស្នើឱ្យចិន បញ្ឈប់ការគំរាមកំហែងផ្នែកយោធា និងនយោបាយរបស់ខ្លួន ដោយបាននិយាយនៅក្នុងសន្ទរកថារបស់លោកថា សន្តិភាពគឺជាជម្រើសតែមួយគត់ ហើយទីក្រុងប៉េកាំង ត្រូវតែគោរពជម្រើសរបស់ប្រជាជនតៃវ៉ាន់។អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ទោះបីជាស្ថានភាពនយោបាយទាក់ទងនឹងកោះតៃវ៉ាន់ ផ្លាស់ប្តូរយ៉ាងណាក៏ដោយ វានឹងមិនផ្លាស់ប្តូរការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដែលថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជារបស់ចិនតែមួយ និងនិន្នាការប្រវត្តិសាស្ត្រដែលប្រទេសចិន នឹងត្រូវបង្រួបបង្រួមដោយជៀសមិនរួច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ​យកចិត្តទុកដាក់​លើការបោស​សម្អាត​មីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​និង​ការកសាងហេដ្ឋា​រចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ
09/23/2025 12:09 PM
អ៊ីស្រាអែលហៅការជំរុញរបស់ UN ចំពោះភាពជារដ្ឋប៉ាឡេស្ទីនថា ជា «ការធ្វើពុត» និងព្រមានអំពី «ផលវិបាក»
09/23/2025 12:09 PM
លោក Putin ស្នើផ្តល់ជូនលោក Trump នូវការបន្តរយៈពេល ១ឆ្នាំ ចំពោះកតិកាសញ្ញាអាវុធនុយក្លេអ៊ែរ
09/23/2025 11:09 AM
សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ
09/23/2025 11:09 AM
មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង
09/23/2025 11:09 AM
មេដឹកនាំពិភពលោកជួបជុំគ្នាគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅUN ដោយផ្គើនអាមេរិក និងអ៊ីស្រាអែល
09/23/2025 10:09 AM
មេដឹកនាំពិភពលោកអំពាវនាវឲ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ
09/23/2025 10:09 AM
ភ្ញៀវទេសចរជាង ៣ម៉ឺន៦ពាន់នាក់ ទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ
09/23/2025 10:09 AM
ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនាសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក
09/23/2025 09:09 AM
ភ្ញៀវទេសចរជាង ៧ម៉ឺននាក់ ចូលលេងកម្សាន្ត និងស្នាក់នៅ​លម្ហែ​ក្នុង​អំឡុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្តព្រះសីហនុ
09/23/2025 09:09 AM