គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈប្រតិភូរុស្ស៊ី ទៅដល់កូរ៉េខាងជើង ខណៈទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែស៊ីជម្រៅ

2024/05/21 02:15:37 pm        70
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (២១ ឧសភា) នេះថា គណៈប្រតិភូរុស្ស៊ី បានទៅដល់ទីក្រុងព្យុងយ៉ាង ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន (Kim Jong Un) ទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។វីដេអូដែលផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបង្ហាញគណៈប្រតិភូដឹកនាំដោយលោក ហ្គ្រីហ្គោរី រ៉ាផូថា (Grigory Rapota) សមាជិកនៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងជាប្រធានក្រុមសភាមិត្តភាពរុស្ស៊ី-កូរ៉េខាងជើង បានទៅដល់អាកាសយានដ្ឋានក្រុងព្យុងយ៉ាង និងត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងជើង លោក រី ឆុល (Ri Chol)។ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា គណៈប្រតិភូបានទៅដល់កាលពីថ្ងៃចន្ទ (២០ ឧសភា) ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីគោលបំណងនៃដំណើរទស្សនកិច្ចនោះទេ។ ស្ថានទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើង បាននិយាយតាមរយៈបណ្តាញផ្ញើសារតេលេក្រាម របស់ខ្លួនថា គណៈប្រតិភូនឹងស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង រហូតដល់ថ្ងៃសុក្រ (២៤ ឧសភា) ហើយភាគីទាំងពីរនឹងពិភាក្សាអំពីការផ្លាស់ប្តូរសភា និងការចូលរួមបន្ថែមទៀត៕

ឧត្តមសេនីយ៍ជាន់ខ្ពស់៖ អាមេរិក មិនមានផែនការបញ្ជូនគ្រូបណ្តុះបណ្តាលយោធា ទៅអ៊ុយក្រែនទេ

2024/05/21 01:57:20 pm        127
ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មិនមានផែនការបញ្ជូនគ្រូបណ្តុះបណ្តាលយោធាទៅប្រទេសអ៊ុយក្រែនទេ ហើយទំនងជានឹងធ្វើបាន លុះត្រាតែសង្រ្គាមនៅទីនោះជាមួយរុស្ស៊ី ត្រូវបានបញ្ចប់ បន្ទាប់ពីប្រទេសបារាំង បានបើកទ្វារក្នុងការបញ្ជូនកងទ័ពទៅហ្វឹកហ្វឺនកងកម្លាំងរបស់ទីក្រុងគីវ។ .រយៈពេលជាងពីរឆ្នាំនៅក្នុងសង្រ្គាម រុស្ស៊ីកំពុងរុលចូលទៅមុខបន្តិចម្តងៗនៅអ៊ុយក្រែនភាគខាងកើត ដោយទាញយកផលចំណេញពីការខ្វះខាតកម្លាំងពលកម្មរបស់អ៊ុយក្រែន និងការពន្យារពេលជាច្រើនខែក្នុងការផ្គត់ផ្គង់អាវុធពីលោកខាងលិច។ចំណាត់ការនោះ បានធ្វើឲ្យមានចម្ងល់អំពីអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចធ្វើបាន លើសពីការបញ្ជូនអាវុធមានតម្លៃរាប់ពាន់លានដុល្លារ និងការផ្តល់ព័ត៌មានចារកម្ម និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធាអ៊ុយក្រែនមកពីក្រៅប្រទេសនេះ។លោកឧត្តមសេនីយ៍ Charles Q. Brown ដែលជាប្រធាននៃអគ្គសេនាធិការចម្រុះកងទ័ពសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖«ឥឡូវនេះ មិនមានផែនការនាំយកគ្រូបណ្តុះបណ្តាលអាមេរិកចូលទៅប្រទេសអ៊ុយក្រែនទេ»។លោក Brown បានបន្ថែមថា៖«នៅពេលដែលជម្លោះនេះ ត្រូវបានបញ្ចប់ ហើយយើងស្ថិតនៅក្នុងកន្លែងប្រសើរជាងមុន នោះខ្ញុំនឹងសង្ស័យថាតើយើងនឹងអាចនាំគ្រូបណ្តុះបណ្តាលចូលទៅប្រទេសនោះ ឬយ៉ាងណាទេ?»។

អាមេរិក និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក នៅក្រុមប្រឹក្សាUN ជុំវិញអាវុធក្នុងទីអវកាស

2024/05/21 01:54:24 pm        88
អ្នកតំណាងសហរដ្ឋអាមេរិក និងរុស្សី បានបន្ទោសគ្នាទៅវិញទៅមក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញសកម្មភាពយោធា នៅក្នុងទីអវកាសខាងក្រៅ។ ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ បានបោះឆ្នោតទម្លាក់ចោទសេចក្តីសម្រេចពង្រាងដោយរុស្ស៊ី ដែលបានអំពាវនាវឱ្យរារាំង «គ្រប់ពេលវេលា» ចំពោះការដាក់អាវុធនៅក្នុងទីអវកាសខាងក្រៅ។ សេចក្តីព្រាងច្បាប់នេះ បានបរាជ័យក្នុងការទទួលបានសំឡេងយ៉ាងតិចប្រាំបួនសំឡេង។មុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក លោក Robert Wood បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបមួយកាលពីសប្តាហ៍មុន ដែលតាមការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន សន្មតថាមានសមត្ថភាពវាយប្រហារផ្កាយរណបផ្សេងទៀត នៅក្នុងគន្លងផែនដីទាប។លោក Wood បានចោទប្រកាន់រុស្ស៊ីថា កំពុងស្វែងរក ការបង្វែរចំណាប់អារម្មណ៍ជាសកល ពីការអភិវឌ្ឍន៍ផ្កាយរណបថ្មីរបស់ខ្លួន ដែលបំពាក់ឧបករណ៍នុយក្លេអែរ។ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ប្រទេសរុស្ស៊ី លោក វ៉ាស៊ីលី ណេបេនហ្សៀ (Vassily Nebenzia) បានឆ្លើយតបដោយនិយាយថា លោកពិតជាមិនយល់ទាំងស្រុង នូវអ្វីដែលបេសកជនសហរដ្ឋអាមេរិក កំពុងនិយាយ។កាលពីខែមេសា រុស្ស៊ី បានប្រើសិទ្ធវ៉េតូ សេចក្តីព្រាងសេចក្តីសម្រេច បង្ហាញដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលស្វែងរកការហាមឃាត់លើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងទៀត សម្រាប់ដាក់ពង្រាយក្នុងគន្លងរបស់ភពផែនដី។សេចក្តីព្រាងច្បាប់របស់រុស្ស៊ី ដែលត្រូវបានបោះឆ្នោតទម្លាក់ចោល កាលពីថ្ងៃចន្ទ ដែលបានអំពាវនាវឱ្យប្រទេសនានា កុំដាក់ពង្រាយអាវុធគ្រប់ប្រភេទ នៅក្នុងទីអវកាស រួមទាំងអាវុធមហាប្រល័យ(WMDs)។

ប្រភព៖ ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ អាចជំរុញឱ្យមានការប្រជែងស្នងតំណែងមេដឹកនាំកំពូល

2024/05/21 01:51:15 pm        113
ការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ធ្វើឱ្យមានការខកចិត្តចំពោះផែនការរបស់ក្រុមប្រកាន់ជំហរតឹង ដែលចង់ឱ្យលោកស្នងតំណែងពីមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ហើយអាចនឹងជំរុញឱ្យមានការប្រជែងគ្នានៅក្នុងចំណោមអ្នកនយោបាយអ៊ីរ៉ង់ អំពីអ្នកដែលនឹងត្រូវកាន់កាប់សាធារណរដ្ឋអ៊ីស្លាម នៅពេលលោក ខាមីណេ ស្លាប់។លោក រ៉េស៊ី វ័យ ៦៣ ឆ្នាំ ដែលជាសិស្សរបស់លោក ខាមីណេ និងទទួលបានភាពលេចធ្លោតាមរយៈជួរនៃលទ្ធិប្រជាធិបតេយ្យរបស់អ៊ីរ៉ង់ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាបេក្ខជននាំមុខគេដើម្បីឡើងកាន់តំណែងបន្តពីមេដឹកនាំកំពូលវ័យ ៨៥ ឆ្នាំរូបនេះ។ខណៈពេលដែលលោក ខាមីណេ មិនទាន់បានគាំទ្រអ្នកស្នងតំណែងណាម្នាក់នៅឡើយ ក្រុមអ្នកឃ្លាំមើលអ៊ីរ៉ង់និយាយថា លោក រ៉េស៊ី គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះទាំងពីរដែលត្រូវបានលើកឡើងជាញឹកញាប់បំផុត ដែលអ្នកទីពីរគឺជាកូនប្រុសទីពីររបស់លោក ខាមីណេ ឈ្មោះលោក ម៉ូចតាបា (Mojtaba) ដែលត្រូវបានគេជឿថាមានឥទ្ធិពលនៅពីក្រោយឆាកនយោបាយ។យោងតាមប្រភពពីអ៊ីរ៉ង់ ដែលជិតស្និទ្ធនឹងការិយាល័យមេដឹកនាំកំពូលបាននិយាយថា លោក ខាមីណេ បានបង្ហាញការប្រឆាំងទៅនឹងបេក្ខភាពកូនប្រុសរបស់ខ្លួន ដោយសារតែលោកមិនចង់ឃើញជំហានថយក្រោយឆ្ពោះទៅរកប្រព័ន្ធនៃការគ្រប់គ្រងបន្តវង្សត្រកូល នៅក្នុងប្រទេសដែលរបបរាជានិយមគាំទ្រដោយសហរដ្ឋអាមេរិក ត្រូវបានផ្ដួលរំលំក្នុងឆ្នាំ១៩៧៩។អតីតមន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា តួអង្គដ៏មានឥទ្ធិពលរួមទាំងកងឆ្មាំបដិវត្តន៍ និងបុព្វជិតដ៏មានឥទ្ធិពល ឥឡូវនេះត្រូវបានគេរំពឹងថានឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំដំណើរការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់៕

អគ្គលេខាធិការរងUN៖ ជោគជ័យរបស់កម្ពុជាទប់ស្កាត់អំពើប្រល័យពូជសាសន៍ ជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក

2024/05/21 01:46:25 pm        84
ភ្នំពេញ៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានលើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ និងសហការី បានលើកឡើងបែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនៃជំនួប លោកស្រីអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកស្រីបានគោរពជម្រាបជូន សម្ដេចធិបតី អំពីបទពិសោធ និងបេសកកម្មការងាររបស់លោកស្រី នាពេលកន្លងមកក្នុងការទប់ស្កាត់ និងបង្ការអំពើប្រល័យពូជសាសន៍ នៅតាមបណ្ដាប្រទេសដូចជា បូស្ន៊ី ហេហ្សេហ្គូវីន (Bosnia and Herzegovina) និងរ៉វាន់ដា (Rwanda) ហើយគោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសន្និសីទស្តីពី "អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព"។ លោកស្រីអគ្គលេខាធិការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង អង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀន ទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកស្រីអគ្គលេខាធិការវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថា មេរៀន និងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។ ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកស្រី អគ្គលេខាធិការរង និងអរគុណចំពោះចំណាប់អារម្មណ៍របស់លោកស្រីអំពីជោគជ័យរបស់កម្ពុជា ពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអប់រំដល់មនុស្សជំនាន់ក្រោយ គឺពិតជាមានសារសំខាន់ ហើយការណ៍នេះ មិនត្រឹមតែជាការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបខ្មៅងងឹតខ្មែក្រហមទេ ថែមទាំងជាការរួមចំណែកទប់ស្កាត់ និងបង្ការការវិលត្រលប់មកវិញនៃអំពើដ៏សាហាវយង់ឃ្នង់ មិនអាចពរណ៌នាបានក្នុងសង្គមកម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ អ.វ.ត.ក.។ជាទីបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចបានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងនេះ ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គលេខាធិការរង UN ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 11:35:32 am        137
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ (Alice Wairimu Ndeeritu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថាលោកស្រី លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ អញ្ជើញមកកម្ពុជា គឺដើម្បីចូលរួមសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើរប្រល័យពូជសាសន៍ នៅកម្ពុជាផងដែរ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គនាយិការងទីភ្នាក់ងារ AFD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 11:29:09 am        131
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱលោកស្រី ម៉ារី អេឡែន លូអាហ្សង់ (Marie-Hélène LOISON) អគ្គនាយិការង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ​១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោត​សកម្មភាព​របស់​ខ្លួន​តែលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្ដែចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរាគមន៍របស់ AFD នៅ​ក​ម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បាន​សហការ ជាមួយអាជ្ញាធរ​កម្ពុជា​ដើម្បី​ទ្រទ្រង់​ដល់​ផ្នែក​ផលិតកម្ម​តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​គ្មាន​ការ​ធានា​ពីរដ្ឋមានន័យថា ប្រាក់កម្ចីដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬ​សាធារណៈដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។ជាង​នេះ​ទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួល​បាន​កម្ចី​សម្បទាន​ពី AFD បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះ​លទ្ធភាព​ក្នុង​ការសងបំណុលរបស់ប្រទេសនេះ។បច្ចុប្បន្នវិស័យ​អាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន៖ កសិកម្ម និងកសិ​ឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។ ចាប់​តាំងពីឆ្នាំ១៩៩៣ មក ក្រុម AFD បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជាដោយផ្តល់ទឹកប្រាក់ជាង ២៧០ លានអឺរ៉ូ៕

រុស្ស៊ី បរាជ័យក្នុងសំណើប្រជែងនៅ UN ជុំវិញការដាក់នុយក្លេអ៊ែរ និងអាវុធផ្សេងទៀតក្នុងលំហ

2024/05/21 10:55:50 am        102
ពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ របស់រុស្ស៊ី ដែលបានអំពាវនាវឱ្យប្រទេសទាំងអស់ទប់ស្កាត់ «គ្រប់ពេលវេលា» នៃការដាក់អាវុធ ការគំរាមកំហែង ឬការប្រើប្រាស់អាវុធណាមួយនៅក្នុងលំហអាកាស បានបរាជ័យកាលពីថ្ងៃចន្ទ (២០ ឧសភា) ខណៈស្ថាប័នដែលមានសមាជិកចំនួន ១៥ រូបនេះបានខ្វែងគំនិតគ្នាចំពោះវិធានការនេះ។សេចក្តីព្រាងច្បាប់នេះ បានបរាជ័យក្នុងការទទួលបានសំឡេងយ៉ាងតិចចំនួនប្រាំបួនដែលត្រូវការ ដោយសមាជិកចំនួន ៧ រូបបានបោះឆ្នោតគាំទ្រ និង ៧ រូបប្រឆាំងង ខណៈដែលមានម្នាក់បានអនុប្បវាទ។ ការបោះឆ្នោតវេតូ អាចត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស ឬបារាំង ប្រសិនបើពង្រាងច្បាប់មួយទទួលបានសំឡេងគាំទ្រយ៉ាងតិចប្រាំបួន។ប្រទេសរុស្ស៊ី បានដាក់បញ្ជូនពង្រាងសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីខ្លួនបានវេតូ លើសេចក្ដីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក កាលពីខែមុន ដែលបានអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធនៅក្នុងលំហអាកាស។ ការវេតូរបស់រុស្ស៊ី នោះបានជំរុញឱ្យអាមេរិកចោទសួរថា តើក្រុងមូស្គូកំពុងលាក់បាំងអ្វីខ្លះ។ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូ ពីការបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបដើម្បីដាក់ក្នុងលំហ ប៉ុន្តែរុស្ស៊ី បានបដិសេធ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ទីក្រុងមូស្គូ ប្រឆាំងដាច់ខាតនឹងការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងលំហ៕

ចិន៖ ស្ថានភាពនយោបាយកោះតៃវ៉ាន់ ពុំផ្លាស់ប្តូរការពិតដែលថាមានចិនតែមួយនោះឡើយ

2024/05/21 08:54:08 am        249
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី២០ឧសភា សប្ដាហ៍នេះថា មិនថាស្ថានភាពនយោបាយទាក់ទងនឹងកោះតៃវ៉ាន់ប្រែប្រួលយ៉ាងណានោះទេ ក៏នឹងមិនផ្លាស់ប្តូរការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដែលថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជារបស់ចិនតែមួយដែរ និងនិន្នាការប្រវត្តិសាស្ត្រដែលប្រទេសចិននឹងត្រូវជុំជាតិនៅពេលវេលាមកដល់ ហើយនឹងត្រូវបង្រួបបង្រួមដោយជៀសមិនរួច។ ដោយគូសបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាការឯកភាពជារួមរបស់សហគមន៍អន្តរជាតិ និងស្របតាមបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ លោក Wang Wenbin អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា នោះក៏ជាមូលដ្ឋានគ្រឹះនយោបាយ និងជាគោលសម្រាប់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ផងដែរ។ លោកបាននិយាយថា ប្រទេសមួយចំនួនធំ ក៏ដូចជាអង្គការអន្តរជាតិ និងតំបន់ ឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយគាំទ្រដល់បុព្វហេតុតែមួយគត់របស់ប្រទេសចិនក្នុងការប្រឆាំងនឹងសកម្មភាពបំបែកខ្លួន ទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ និងការតស៊ូដើម្បីការបង្រួបបង្រួមជាតិ។លោក Wang បាននិយាយថា បណ្ដាអ្នកនយោបាយមកពីប្រទេសមួយចំនួនចូលរួមក្នុងឧបាយកលនយោបាយ និងការបង្ហាញការពាក់ព័ន្ធរបស់ខ្លួនដោយផ្ទាល់លើបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ដែលបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានរំលោភលើគោលការណ៍ចិនតែមួយ។ ប្រទេសចិនថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើបែបនេះ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ៕

ប្រទេសអ៊ីរ៉ង់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា

2024/05/21 08:38:53 am        171
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចកាលពីថ្ងៃចន្ទ (២១ ឧសភា) ថា ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។ កាលបរិច្ឆេទបោះឆ្នោតត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមដោយអនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ម៉ូកប៊ឺ (Mohammad Mokhber) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន រួមទាំងប្រមុខនៃសាខាអំណាចផ្សេងៗទៀត និងតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់។ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងសមាជិកមួយចំនួននៃក្រុមអមដំណើររបស់លោក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក ហ៊ូសេន អាមឺ អាប់ឌូលឡាហៀន (Hossein Amir-Abdollahian) ត្រូវបានគេអះអាងថាបានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ខណៈបំណែកនៃឧទ្ធម្ភាគចក្រដែលដឹកពួកគេត្រូវបានរកឃើញ បន្ទាប់ពីការធ្លាក់ក្នុងអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ នៅជិតតំបន់ វ៉ាហ៊្សាកាន (Varzaqan) ចម្ងាយប្រហែល ៦៧០ គីឡូម៉ែត្រ ពីទីក្រុងតេអេរ៉ង់។ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកចូលរួមក៏បានកំណត់កាលវិភាគសម្រាប់ដំណើរការបោះឆ្នោត រួមទាំងការបង្កើតគណៈប្រតិភូប្រតិបត្តិ ការចុះឈ្មោះបេក្ខជន និងការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន IRNA ។របាយការណ៍បាននិយាយថា ដោយផ្អែកលើកាលវិភាគ ការចុះឈ្មោះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា បន្ទាប់មកបេក្ខជនត្រូវធ្វើយុទ្ធនាការបោះឆ្នោតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមិថុនា ហើយក្រុមប្រឹក្សាធម្មនុញ្ញបានយល់ព្រមជាបឋមចំពោះកាលវិភាគនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu អះអាងថា គ្មានទេរដ្ឋប៉ាឡេស្ទីន
09/22/2025 10:09 AM
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការទាមទារការវិនិយោគរបស់អាមេរិកនឹងបង្កវិបត្តិហិរញ្ញវត្ថុ
09/22/2025 10:09 AM
លោក Kim ៖ កូរ៉េខាងជើងអាចជជែកជាមួយអាមេរិកបើសិនជាពួកគេឈប់និយាយរឿងរំសាយអាវុធនុយក្លេអ៊ែរ
09/22/2025 10:09 AM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM