សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ បញ្ជាក់ថា សម្ដេចគ្មានសិទ្ធិសម្រេចឱ្យបើកការដ្ឋានព្រែកជីហ្វូណនតេជោនោះឡើយ

2024/05/25 11:36:40 am        229
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិក្នុងការសម្រេច ឱ្យបើកការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដែលការសម្រេច គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះ ។ មិនមានរឿងបែបនេះទាល់តែសោះ ។ ការសម្រេចបើក ការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ មានតែការបំភ្លឺ តាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ ដោយមិនព្រួយអង្គុយបក់ផ្សែង” ៕

មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃនៅបន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/25 08:06:47 am        186
មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងព្រះសង្ឃផងដែរ បានដូរប្រូហ្វាលហ្វេសបុករបស់ខ្លួន(FACEBOOKFRAME) បន្តប្រកាសគាំទ្រយ៉ាងក្លៀវក្លានូវគម្រោង«ព្រែកជីកហ្វូណនតេជោ» ខណៈ គម្រោងព្រែកជីកមួយនេះនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗមុខនេះ ស្របទៅតាមការជំរុញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ការបន្តប្រកាសគាំទ្រដល់ការអនុវត្តគម្រោង«ព្រែកជីកហ្វូណនតេជោ»ពីសំណាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទីកន្លែងនេះដោយពួកគេមើលឃើញពីអនាគតថា គឺជាគម្រោងប្រវត្តិសាស្រ្តទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ដោយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិហើយមួយវិញទៀតវាគឺជាផ្នែកមួយនៃការបោះជំហានទៅមុខកាន់តែធំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលាច ចម្ងាយ កាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង។ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅក្នុងសារពិសេស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានជំរុញឲ្យ រាជរដ្ឋាភិបាលកម្ពុជាពន្លឿនបើកការដ្ឋានសាងសង់នូវគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានឆាប់ៗ ខាងមុខនេះដោយកុំខ្វល់ពីការរិះគន់ពីសំណាក់ជនអគតិមួយក្តាប់តូច និងប្រទេសមួយចំនួននោះឡើយ៕អត្ថបទបាន ចក់

ឯកឧត្តម ខូយ រីដា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក្នុងខេត្តពោធិ៍សាត់

2024/05/24 04:28:24 pm        158
ពោធិ៍សាត់៖ គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះបាន រៀបចំធ្វើបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីក្រុមការងារចុះជួយតាមក្រុង-ស្រុកទាំង៧ បេក្ខជនក្រុមប្រឹក្សា សមាជិកគណបក្ស និងអង្គបោះឆ្នោត សរុបប្រមាណ៤០០នាក់ ។មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ ឯកឧត្តមបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។ ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ និងបានរំឭកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក គឺដើម្បីបន្តការអភិវឌ្ឍន៍គ្រប់មូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ ប្រទេសជាតិកាន់តែរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ។គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងខេត្តពោធិ៍សាត់មានការិយាល័យតាមបណ្តាលក្រុង-ស្រុកសរុបចំនួន០៧ និងមានអ្នកបោះឆ្នោតសរុបចំនួន៣៤១នាក់៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

លោកពូទីន ពង្រឹងជំហរប្រឆាំងការរឹបអូសទ្រព្យសកម្ម ធ្វើឡើងដោយសហរដ្ឋអាមេរិក

2024/05/24 12:33:41 pm        140
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត ដែលអនុញ្ញាតឱ្យរឹបអូសទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រឹបអូសទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្រោមទណ្ឌកម្ម។ ក្រឹត នេះចែងថា ទ្រព្យសកម្មរបស់សហរដ្ឋអាមេរិក រួមទាំងទ្រព្យសកម្ម និងមូលប័ត្ររបស់ពលរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី អាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ពីការរឹបអូសទ្រព្យសកម្មផ្ទាល់ខ្លួនរបស់រុស្ស៊ីនៅសហរដ្ឋអាមេរិក។ គណៈកម្មាការរដ្ឋាភិបាល នឹងសម្រេចថាតើទ្រព្យសកម្មណា ដែលត្រូវប្រើប្រាស់តាមសេចក្តីបង្គាប់របស់តុលាការ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យប្រទេសនេះរឹបអូសទ្រព្យសកម្ម រុស្ស៊ី នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន។ កាលពីថ្ងៃអង្គារ សមាជិកសហភាពអឺរ៉ុប បានព្រមព្រៀង ប្រើប្រាស់ការប្រាក់លើទ្រព្យសកម្មរបស់ធនាគារកណ្តាលរបស់រុស្ស៊ី សម្រាប់ការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន និងគោលបំណងផ្សេងទៀត។ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG7 និងទេសាភិបាលធនាគារកណ្តាល ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅកិច្ចប្រជុំក្នុងប្រទេសអ៊ីតាលី ដែលគ្រោងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។កាលពីថ្ងៃព្រហស្បតិ៍ មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារទៅលើទីក្រុង Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរុស្ស៊ី បង្កើនការវាយលុករបស់ពួកគេទៅលើប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ីហ ឃ្លីមេនកូ(Ihor Klymenko) និយាយថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់មនុស្ស៧នាក់ និងរងរបួស១៧នាក់ទៀត។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ផ្តល់ជំនួយបន្ថែមទៀត។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបាននិយាយពីអ្វីដែលលោកបានព័ណ៌នាថាជា «ភេរវកររុស្ស៊ី» កំពុងទាញយកប្រយោជន៍ពីកង្វះការការពារដែនអាកាសរបស់អ៊ុយក្រែន។

យោធាអាមេរិក នឹងរៀបចំផ្នែកនៃសមយុទ្ធទ្រង់ទ្រាយធំ នៅប្រទេសជប៉ុន ជាលើកដំបូង

2024/05/24 12:30:32 pm        168
ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក នឹងរៀបចំផ្នែកមួយនៃសមយុទ្ធទ្រង់ទ្រាយធំរបស់ខ្លួន នៅក្នុងប្រទេសជប៉ុនជាលើកដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សរបស់ខ្លួន ក្នុងការដោះស្រាយស្ថានភាពអាសន្ន ដែលអាចកើតមាននៅជិតប្រទេសនេះ។យោធាសហរដ្ឋអាមេរិក ធ្វើសមយុទ្ធដែលមានឈ្មោះថា ខែលការពារដ៏ក្លាហាន រៀងរាល់ពីរឆ្នាំម្តង នៅកោះ Guam និងនៅកន្លែងផ្សេងទៀត។ វានឹងមានការចូលរួមពីបុគ្គលិក មកពីអង្គភាពនានា ដូចជា កងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន។ ការអះអាងនៃសមយុទ្ធនៅឆ្នាំនេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែមិថុនា ហើយបន្តរយៈពេលប្រហែលពីរសប្តាហ៍។ប្រភពព័ត៌មានបាននិយាយថា យន្តហោះចម្បាំងអាមេរិក គ្រោងនឹងទៅដល់មូលដ្ឋានទ័ពអាមេរិក និងមូលដ្ឋានកងកម្លាំងស្វ័យការពារចំនួនពីរកន្លែងនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងការហ្វឹកហាត់ជាមួយយន្តហោះរបស់កងកម្លាំងស្វ័យការពារ។ ប្រភពព័ត៌មាននិយាយថា មូលដ្ឋានកងទ័ពស្វ័យការពារទាំងពីរ ទំនងជាមូលដ្ឋានទ័ពអាកាស ហាឈីណូហេ(Hachinohe) ក្នុងខេត្ត Aomori និង មូលដ្ឋាន Matsushima នៅក្នុងខេត្ត Miyagi ។មូលដ្ឋានរបស់កងកម្លាំងស្វ័យការពារ ដែលមូលដ្ឋានទាំងពីរស្ថិតនៅប្រទេសជប៉ុនភាគឦសាន បានធ្វើប្រតិបត្តិការយន្តហោះល្បាត យន្តហោះចម្បាំង និងយន្តហោះផ្សេងទៀត។ ប៉ុន្តែ វាកម្រណាស់សម្រាប់យន្តហោះចម្បាំងអាមេរិក ដែលចាកចេញពីមូលដ្ឋានដើម្បីហ្វឹកហាត់។

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខណ្ឌមានជ័យ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ

2024/05/24 12:06:19 pm        153
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ, និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យសរុបចំនួនជាង១ពាន់នាក់។លោក ជួន ណារិន្ទ បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។លោក បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាជាក្រុមប្រឹក្សាសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។លោក បានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតនេះ គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំខណ្ឌ និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។លោក បន្ថែមថា គណបក្សប្រជាជន បានសម្រិតសម្រាំងរកបានរួចហើយ និងសង្ឃឹមថា អង្គបោះឆ្នោតដែលជាមន្ត្រីបក្សនៅមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត គូសសន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដែលសន្លឹកឆ្នោត សម្រាប់ក្រុមប្រឹក្សាខណ្ឌមានជ័យ។

បក្សនយោបាយអនុវត្តបានល្អតាមការណែនាំរបស់ គ.ជ.ប ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា

2024/05/24 11:45:07 am        139
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៣នៅរាជធានីភ្នំពេញ បាន​ធ្វើសកម្មភាពបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី និង​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាខណ្ឌ ហើយនៅក្នុងដំណើរការឃោសនាបោះឆ្នោតនេះ បណ្តា​គណបក្ស​នយោបាយ​បានអនុវត្តគោលការណ៍ណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានល្អប្រសើរ និងមានសណ្តាប់ធ្នាប់ល្អ។លោក ស៊ីម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ថ្លែងថា នៅរាជធានី​ភ្នំពេញ នាព្រឹកនេះ មានគណៈបក្សនយោបាយចំនួនបី បានធ្វើ​សកម្មភាព​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅតាមបណ្តាខណ្ឌទាំង១៤ ដោយ​បាន​ប្រមូល​ផ្តុំ​ជួបជុំសមាជិកសមាជិការបក្សចំនួនប្រមាណ ៥០០នាក់ក្នុងមួយក្បួន និងហែក្បួន​ទៅ​តាម​តម្រាយផ្លូវដែលបានស្នើសុំទៅ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពឃោសនាបិទយុទ្ធនាការ តាមរយៈ​ការជួបជុំគ្នានៅទីស្នាក់ការបក្សតាមបណ្តាខណ្ឌរបស់ខ្លួនផងដែរ។លោក​បន្តថា យុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និង​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាខណ្ឌអណត្តិទី៤ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ គឺមានសន្តិសុខ សណ្តាប់​ធ្នាប់​ល្អប្រ​សើរ មិនមានបាតុភាពអ្វីកើតឡើងនោះទេ ពោលកម្លាំងការពារសន្តិសុខ រៀបចំ​សណ្តាប់​ធ្នាប់​ចម្រុះ មានកងកម្លាំងនគរបាល កងអាវុធហត្ថ កងប្រជាការពារ និងកម្លាំង​រៀបចំ​សណ្តាប់​ធ្នាប់​តាមបណ្តាគណបក្ស គឺបានធ្វើការសហការគ្នាល្អ ធ្វើឲ្យដំណើរការ​ឃោសនា​បោះឆ្នោត​នេះ មានភាពរលូន។សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាខ័ណ្ឌ នៅក្នុងរាជធានីភ្នំពេញ មានអង្គបោះឆ្នោតដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នៅ​ក្នុង​តំណែង មានចំនួន ៨៩៩រូប និងមានការិយាល័យបោះឆ្នោតចំនួន១៤ នៅតាម​បណ្ដា​ខណ្ឌនីមួយ​នៃ​រាជធានីភ្នំពេញ៕ អត្ថបទ ស៊ុម សុខជា 

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំ WHO

2024/05/24 11:27:11 am        153
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមួយចំនួន រួមទាំងចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃសុក្រ (២៤ ឧសភា) នេះដោយអំពាវនាវឱ្យកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយគឺសន្និបាតសុខភាពពិភពលោក (WHA) របស់អង្គការ WHO ដែលចាប់ផ្តើមនៅថ្ងៃទី២៧ ខែឧសភា នេះ។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។សេចក្តីថ្លែងការណ៍រួមដែលចេញដោយស្ថានទូតតាមជាក់ស្ដែងនៃសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅទីក្រុងតៃប៉ិ និយាយថា ខណៈដែលសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតសុខភាពពិភពលោកឆ្នាំនេះ ចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ការអញ្ជើញកោះតៃវ៉ាន់ ជាអ្នកសង្កេតការណ៍នឹងបង្ហាញយ៉ាងល្អបំផុតនូវការប្តេជ្ញាចិត្តរបស់អង្គការសុខភាពពិភពលោកចំពោះវិធីសាស្រ្ត «សុខភាពសម្រាប់ទាំងអស់គ្នា» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួន ដែលមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យកោះតៃវ៉ាន់ ត្រូវបានអនុញ្ញាតឱ្យចូលរួម ដោយធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង។ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចរបស់តៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បានដោយសារ «កង្វះមូលដ្ឋាននយោបាយ»។ អង្គការ WHO និយាយថា ការចូលរួមរបស់តៃវ៉ាន់ គឺទុកឱ្យរដ្ឋសមាជិកជាអ្នកសម្រេចចិត្ត៕

កូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធដំណើរការដោយ AI ដើម្បីតាមដានការគំរាមកាន់តែប្រសើរពីកូរ៉េខាងជើង

2024/05/24 11:21:14 am        105
កូរ៉េខាងត្បូងបានដាក់ពង្រាយការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យយោធារបស់ខ្លួនដើម្បីបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន លើកូរ៉េខាងជើង។ ទីក្រុងសេអ៊ូលកំពុងសាកល្បងប្រព័ន្ធដំណើរការដោយ AI ដើម្បី តាមមានការគំរាមកំហែងរបស់កូរ៉េខាងជើងកាន់តែប្រសើរឡើង ពីជួរមុខនៅតាមព្រំដែនក្នុងតំបន់ យ៉ុនជុន (Yeoncheon) នៃខេត្ត ជីយ៉ុនជី (Gyeonggi) ភាគខាងជើង ដែលខណ្ឌចែកឧបទ្វីបកូរ៉េ។ ប្រព័ន្ធដំណើរការដោយ AI ត្រូវបានដំឡើងនៅប៉ុស្តិ៍យោធាកូរ៉េខាងត្បូង តាមបណ្តោយចុងភាគខាងត្បូងនៃតំបន់គ្មានយោធា (DMZ) ដែលពុះចែកប្រទេសបងប្អូនកូរ៉េទាំងពីរ។របាយការណ៍បាននិយាយថា កងវរសេនាតូចហានសាន (Hansan) របស់យោធាកូរ៉េខាងត្បូង កំពុងបំពាក់បច្ចេកវិទ្យា AI នៅក្នុងឧបករណ៍តាមដាន ដើម្បីវិភាគវីដេអូតាមពេលវេលាជាក់ស្តែង និង សម្គាល់ មនុស្ស និងសត្វព្រៃ ដូចជាសត្វក្តាន់ និងជ្រូកព្រៃ។ប្រភពដដែលបាននិយាយថា ការចុះអ័ព្ទធ្វើឱ្យមនុស្សពិបាកមើលឃើញជនជាតិកូរ៉េខាងជើង ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍តាមដានទំនើបៗ របស់ទីក្រុងសេអ៊ូល កំពុងបង្កភាពងាយស្រួលដល់ទាហាន ក្នុងការត្រួតពិនិត្យសមភាគីកូរ៉េខាងជើងរបស់ពួកគេ។ ប្រព័ន្ធបច្ចុប្បន្នជួយទាហានក្នុងការវិភាគសកម្មភាពព្រំដែនកូរ៉េខាងជើង ហើយកងទ័ពរំពឹងថាសមត្ថភាពសម្គាល់មនុស្ស-សត្វ របស់ AI នឹងកាន់តែប្រសើរឡើង ទន្ទឹមនឹងការធ្វើឱ្យប្រសើរឡើងនូវក្បួនដោះស្រាយ និងនៅពេលសំណុំទិន្នន័យហ្វឹកហ្វឺនរបស់ខ្លួន ត្រូវពង្រីកបន្ថែមទៀត៕

ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ

2024/05/24 11:11:57 am        137
នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​​កណ្តាលចុះជួយគណបក្សខេត្តឧត្តរមានជ័យ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ខេត្តឧត្តរមានជ័យ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចប្រធាន សម្តេច​អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរពអរគុណ និងកោត​សរសើរ​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ក្រុង និងខេត្តដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និង​បាន​បោះឆ្នោ​តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា ​ដណ្តើម​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ក្នុងការបោះឆ្នោតដ៏មានសារសំខាន់នេះ។ ទន្ទឹមនេះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរ អរគុណ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការ​ងារ​គណបក្ស​ចុះមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រុង និងខេត្តឧត្តរមានជ័យ ដែលបានខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការសម្របសម្រួលចាត់ចែងការងារបោះឆ្នោតរបស់គណបក្ស ដោយបាន​លះបង់​នូវ​កម្លាំង​កាយ ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចុះបំពេញការងារតាមមូលដ្ឋាន ដើម្បីចិញ្ចឹមចលនា និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា សំដៅពង្រឹង និង​លើក​កម្ពស់​ការចូលរួម ការគាំទ្រ ពីប្រជាពលរដ្ឋ និងអង្គបោះឆ្នោត​អសកល​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តម បានផ្ដល់ការលើកទឹកចិត្តដល់អស់លោក លោកស្រី ជា​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ ដែលជា​អង្គ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក សូមមេត្តាបន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ជា​ធ្លុង​មួយ​។ ជាចុងក្រោយ ឯកឧត្តម ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុ​ង​នាម​គណប​ក្ស​ប្រជាជន​មូល​ដ្ឋាន​ខេត្ត ឯកឧត្តម មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត ការចូលរួម និងការ​គាំទ្រ​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រី នៃ​គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់របស់ខេត្តឧត្តរមានជ័យ បេក្ខជនក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតទាំងអស់មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ នឹង​រួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM