សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្ស ហ្វ៊ុន ស៊ិនប៉ិច រៀបចំពិធីចួបជុំសមាជិក-សមាជិកា នៅថ្ងៃបិទបញ្ចប់យុទ្ធនាការ​ឃោសនាបោះឆ្នោត ក្រុមប្រឹក្សា អាណត្តិទី៤

2024/05/24 10:55:51 am        180
នៅថ្ងៃទី២៤ ខែឧសភានេះ ដែលជាថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាកា​រ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គណបក្ស ហ៊ុន ស៊ិនប៉ិច បាន​រៀបចំ​ពិធី​ចួប​ជុំ​សមាជិក-សមាជិកា ប្រមាណជាង១០០នាក់ ស្ថិតនៅទីស្នាក់កណ្តាលគណបក្ស ហ្វ៊ុន ស៊ិនប៉ិច រាជធានីភ្នំពេញ។លោក អ៊ុក វុទ្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បា​ន​ប្រាប់​BTV​ឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកយុទ្ធនាការ រហូតដល់ថ្ងៃបិទបញ្ចប់នេះ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានគោរពតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង​សង្កេត​ឃើញ​ថា ដំណើរការឃោសនាបោះឆ្នោតក្នុងអាណត្តិនេះ ប្រព្រឹត្តិ​ទៅដោយ​រលូន​មិនមែន​បញ្ហា​អ្វី​មួយ​កើត​ឡើងនោះទេ។ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឫហៅថា ក្រុម​ប្រឹក្សា​អាណត្តិ​ទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ចាប់​ពី​វេលាម៉ោង៧:០០ព្រឹក រហូតដល់ ៣:០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ២០៩ ការិយាល័យ នៅទូទាំងប្រទេសកម្ពុជា ដែលមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង​មុខ​តំណែង​សរុប​នៅ​ទូទាំង​ប្រទេសចំនួន ១១,៦២២នាក់។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នេះ មានគណបក្សចំនួន៥ បានដាក់បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង ដែលក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្ស​កម្លាំងជាតិ គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ អត្ថបទ៖ទូច សោភ័ណ 

កងទ័ពជើងទឹកកម្ពុជា និងចិនជាង ៧០០នាក់ ធ្វើសមយុទ្ធជាលើកដំបូង ដើម្បីប្រឆាំងភេរវកម្មលើលំហរសមុទ្រ

2024/05/24 10:38:40 am        852
ព្រះសីហនុ៖ កងទ័ពជើងទឹកកម្ពុជា-ចិន បានធ្វើសមយុទ្ធជាលើកដំបូងមិនធ្លាប់មាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។ សមយុទ្ធរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន មានរយៈពេល១២ថ្ងៃ ដែលចាប់ផ្ដើម​ពី​ថ្ងៃទី១៦ដល់ថ្ងៃទី២៧ ខែឧសភា នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ សមយុទ្ធនេះត្រូវគេឲ្យឈ្មោះថា "សមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤" ដែលមានការចូលរួម​ពីកងទ័ពជើងទឹកកម្ពុជា-ចិន ​សរុប៧៨២នាក់ នាវាចំនួន ១៤គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែល​ចាប់ជំរឹត​នាវាដឹកទំនិញ។មន្ត្រីអ្នកនាំពាក្យអគ្គបញ្ជាការ បានបញ្ជាក់ឲ្យដឹងទៀតថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឲ្យកិច្ច​សហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ​ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព​ លើប្រតិបត្តិការប្រើប្រាស់កម្លាំង​ មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទប់ទល់​នឹងបញ្ហាប្រឈមនានា​ រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់៕ អត្ថបទ បាន ចក់

សពប្រធានាធិបតីអ៊ីរ៉ង់ និងរដ្ឋមន្រ្តីការបរទេសត្រូវបានបញ្ចុះ ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួម

2024/05/24 10:02:26 am        126
សពរបស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ត្រូវបានគេបញ្ចុះនៅក្នុងទីក្រុងដ៏បរិសុទ្ធ ម៉ាសហាដ (Mashhad) ចំណែកសពលោករដ្ឋមន្រ្តីការបរទេស ហូសេន អាមឺ អាបឌូលឡាហៀន (Hossein Amirabdollahian) នៅភាគខាងត្បូងនៃទីក្រុងតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) ខណៈដែលអ្នកកាន់ទុក្ខជាច្រើនម៉ឺននាក់បានដើរដង្ហែរចូលរួមក្នុងបុណ្យសពនេះ រយៈពេលបួនថ្ងៃបន្ទាប់ពីអ្នកទាំងពីរបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។លោក រ៉េស៊ី វ័យ ៦៣ ឆ្នាំត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាបេក្ខជនស្នងតំណែងមេដឹកនាំកំពូលវ័យ ៨៥ ឆ្នាំ លោក អាលី ខាមីណេ (Ali Khamenei) ដែលជាអ្នកសម្រេចគ្រប់យ៉ាងចុងក្រោយនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក ម៉ូហាមម៉េដ ម៉ូកប៊ឺ (Mohammad Mokhber) ដែលធ្លាប់ជាអនុប្រធានាធិបតីទីមួយ កំពុងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរហូតដល់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែមិថុនា។ពិធីបញ្ចុះសពនេះមានការចូលរួមពីរដ្ឋាភិបាលអ៊ីរ៉ង់ និងមន្ត្រីយោធា ព្រមទាំងបុគ្គលិកសាសនាផងដែរ។ មនុស្សម្នានាំគ្នាដាក់ផ្កាលើមឈូសរបស់លោក ខណៈពេលផ្លាស់ទីយឺតៗនៅលើក្បួនរថយន្តឆ្លងកាត់ហ្វូងអ្នកកាន់ទុក្ខដើម្បីបញ្ចុះនៅទីសក្ការបូជា អ៊ីម៉ាម រ៉េហ្សា (Imam Reza) ដែលជាកន្លែងគោរពបូជាសាសនាអ៊ីស្លាមដ៏ពិសិដ្ឋបំផុតរបស់ប្រទេសអ៊ីរ៉ង់។ពិធីមួយត្រូវបានធ្វើឡើងដើម្បីគោរពដល់សពលោករដ្ឋមន្រ្តីការបរទេស អាបឌូលឡាហៀន នៅក្រសួងការបរទេសក្នុងទីក្រុងតេអេរ៉ង់។ សពលោក អាបឌូលឡាហៀន ត្រូវបានគេបញ្ចុះនៅភាគខាងត្បូងរដ្ឋធានីតេអេរ៉ង់ ក្នុងទីក្រុង រៃ (Rey) នៃទីសក្ការៈបូជា ស្ហាស អាបដូឡាហ្ស៊ីម (Shah Abdolazim) ដែលជាកន្លែងបញ្ចុះសពអ្នកនយោបាយ និងវិចិត្រករជនជាតិអ៊ីរ៉ង់ដ៏ល្បីល្បាញ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

2024/05/24 09:56:09 am        113
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។នេះជាលើកទី២ដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានជួបប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការប្រមូលផ្តុំពហុគំនិតជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ក្នុងឱកាសកិច្ចប្រជុំនេះបានចាប់ផ្តើមដោយសុន្ទរកថាបើកកិច្ចប្រជុំ និងសារៈប្រយោជន៍នៃការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យប្រធានប្រតិភូគណបក្សនីមួយៗ អំពីការរួមចំណែកផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបច្ចុប្បន្នភាពសង្គមរយៈពេល៦ខែកន្លងមក និងចក្ខុវិស័យនៃការរំពឹងទុកដោយប្រធានប្រតិភូគណបក្សនីមួយៗផងដែរ។សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្ដេចជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការមួយក្នុងការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣រួមមាន៖ ទី១ ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ទី២ ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង ទី៣ តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។ ជាមួយគ្នានេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ។សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះ មានគណបក្សនយោបាយចូលរួមមានចំនួន ២៩ រួមមានដូចជា៖ ១ គណបក្ស ប្រជាជនកម្ពុជា, ២ គណបក្ស ខ្មែររួបរួមជាតិ, ៣ គណបក្ស ពន្លឺថ្មី, ៤ គណបក្ស សញ្ញាតិកម្ពុជា, ៥ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៦ គណបក្ស នគរប្រជាធិបតេយ្យ, ៧ គណបក្ស រស្មីខេមរា ៨ គណបក្ស ខ្មែរសាធរណរដ្ឋ, ៩ គណបក្ស ហ៊ុនស៊ិនប៉ិច, ១០ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១១ គណបក្ស យុវជនកម្ពុជា, ១២ គណបក្ស ធម្មាធិបតេយ្យ, ១៣ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១៤ គណបក្ស ខ្មែរតែមួយ,១៥ គណបក្ស កម្លាំប្រជាធិបតេយ្យ, ១៦ គណបក្ស កសិករ, ១៧. គណបក្ស ស្ត្រីដើម្បីស្ត្រី, ១៨ គណបក្ស បំណងពលរដ្ឋ, ១៩គណបក្ស ឯកភាពជាតិខ្មែរ, ២០ គណបក្ស ខ្មែរអភិរក្ស, ២១ គណបក្ស អំណាចប្រជាពលរដ្ឋ, ២២ គណបក្ស មហាសាមគ្គីជាតិខ្មែរ, ២៣ គណបក្ស ខ្មែរអង្គរ, ២៤ គណបក្ស អភិវឌ្ឍន៍កម្ពុជា, ២៥ គណបក្ស មហានគរ, ២៦ គណបក្ស ខ្មែរឈ្នះ, ២៧ គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ, ២៨ គណបក្ស មូលីណាកា, ២៩ គណបក្ស ចលនាប្រជាធិបតេយ្យ៕អត្ថបទ៖វ៉ន ដារ៉ា

ទិដ្ឋភាពពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានីត្រូវបានបញ្ចប់ប្រកបដោយភាពរលូន

2024/05/24 09:35:03 am        131
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គណប្រជាជនកម្ពុជា ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ខូវ លី សមាជិកគណៈកម្មការ​អចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តចុះជួយក្រុងសំរោង រួមទាំងសមាជិកសមាជិការមកពីតាមណ្តាលសង្កាត់ចូលរួមយ៉ាងច្រើនកុះករ។បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិចំណាប់​អារម្មណ៍​ស្វាគមន៍​រួចមក ឯកឧត្តម ខូវ លី បានលើកឡើងថា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក នៅពេលនេះបងប្អូនដែលជាសមាជិកសមាជិការទាំងអស់​ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការសម្រេចចិត្ត និងត្រៀមលក្ខណៈសម្បត្តិ ឲ្យបានល្អ ប្រសើរសម្រាប់ធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។ឯកឧត្តម ខូវ លី បានបន្តថា សមាជិកសមាជិកមកពីតាមបណ្តាល ឃុំសង្កាត់ទាំងអស់នៅពេល​បងប្អូន​ធ្វើដំណើរវិលត្រលប់ទៅតាមមូលដ្ឋានរៀងៗរបស់ខ្លួន​ត្រូវរក្សាសុខភាព​របស់បងប្អូន​ឲ្យបានល្អ មិនត្រូវ​ហូប​គ្រឿង​ស្រវឹង​នោះទេ​ គឺធ្វើយ៉ាងណាត្រូវ​រក្សាភាពស្ងៀមស្ងាត់ និងមានការ​ប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួន ជៀសវាង​មានបញ្ហាប្រឈមណាមួយបានកើតឡើង​ធ្វើឲ្យមានការ​ខកខាន​មិនបានទៅបោះឆ្នោតនោះ។យ៉ាងណាម៉ិញលោកស្រី តាន់ សួគា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ការ​ឃោសនា​ថ្ងៃ​លើកដំបូង​រហូត​មក​ដល់​ថ្ងៃបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ​ក្រុងស្រុក ​របស់គណៈបក្សនានា​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយភាព​រលូន ​និង​ពុំមាន​បណ្តឹង​អ្វី​ណាមួយ​បាន​កើតឡើង​នោះទេ។ដោយឡែក​សម្រាប់​ខេត្តឧត្តរមានជ័យ ​មានការិយាល័យបោះឆ្នោតមានចំនួន៥ ​ការិយាល័យ នៅ​តាម​បណ្តាល​ក្រុងស្រុកនីមួយៗ ​និង​មាន​សមាជិក​សមាជិការ​សរុប​នៃ​អង្គ​បោះឆ្នោត​ចំនួន១៥២នាក់ ផងដែរ៕

ចិន ចាប់ផ្តើមហ្គេមសង្រ្គាមថ្ងៃទីពីរជុំវិញកោះតៃវ៉ាន់ ដើម្បីសាកល្បងសមត្ថភាពក្រសោបយកកោះ

2024/05/24 09:00:30 am        222
យោធារបស់ប្រទេសចិន បានចាប់ផ្តើមថ្ងៃទីពីរនៃហ្គេមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសុក្រ (២៤ ឧសភា) នេះជាមួយនឹងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ «ក្រសោបយកកោះ» និងគ្រប់គ្រងតំបន់សំខាន់ៗ ដោយនោះជាសមយុទ្ធដែលខ្លួនបាននិយាយថា ត្រូវបានធ្វើឡើងដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។ សមយុទ្ធរយៈពេលពីរថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិននេះ បានចាប់ផ្តើមត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ឡៃ ចូលកាន់តំណែង។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានរិះគន់លោក ឡៃ ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានបដិសេធសុន្ទរកថាកាន់តំណែងរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រនេះ «មិនមែនចៅហ្វាយនាយ និងកូនចៅនោះទេ»។បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃសុក្រនេះ បានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា «ដាវរួម-២០២៤A» (Joint Sword - 2024A)។ សមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពរួមគ្នាក្នុងការក្រសោប ការបើកការវាយប្រហារ និងកាន់កាប់តំបន់សំខាន់ៗ»។ចិន មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់ បានរិះគន់សមយុទ្ធនេះ ហើយបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅឃ្លាំមើល៕

ប្រធានាធិបតីបារាំង នឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ក្រោយពិភាក្សាភាពចលាចលនៅនូវ៉ែល កាលេដូនី

2024/05/24 08:53:25 am        115
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយថ្ងៃនៅដែនដីក្រោមការគ្រប់គ្រងរបស់បារាំង នូវ៉ែល កាលេដូនី (New Caledonia) ថាលោកនឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ដែលបានបង្កឱ្យមានកុបកម្មដ៏ធ្ងន់ធ្ងរនៅលើកោះប៉ាស៊ីហ្វិក មួយនេះ ហើយព្យាយាមស្វែងរកកិច្ចព្រមព្រៀងនយោបាយថ្មីមួយ។ ថ្លែងនៅក្នុងរដ្ឋធានី នូម៉េអា (Noumea) បន្ទាប់ពីជួបក្រុមមេដឹកនាំនយោបាយក្នុងស្រុក លោក Macron បាននិយាយថា គោលបំណងចុងក្រោយរបស់លោក គឺនៅតែចុះហត្ថលេខាលើវិធានការនេះឲ្យទៅជាច្បាប់ ប៉ុន្តែលុះត្រាតែសន្តិភាពត្រលប់មកដូចដើមវិញ ហើយកិច្ចព្រមព្រៀងទូលំទូលាយលើអនាគតរបស់កោះនេះ អាចត្រូវបានបង្កើតឡើង។ លោកបាននិយាយនៅមុខអគារគណៈកម្មាធិការជាន់ខ្ពស់បារាំងថា ខ្ញុំប្តេជ្ញាធានាថាកំណែទម្រង់នេះនឹងមិនត្រូវបានអនុវត្តដោយកម្លាំងនោះឡើយ។ មនុស្សយ៉ាងហោចណាស់៦ នាក់បានស្លាប់នៅក្នុងអំពើកុបម្មជាងមួយសប្តាហ៍ ជុំវិញផែនការដែលនឹងអនុញ្ញាតឱ្យប្រជាជនបារាំងរាប់ពាន់នាក់បន្ថែមទៀតដែលរស់នៅក្នុងដែនដី នូវ៉ែល កាលេដូនី រយៈពេល១០ ឆ្នាំអាចបោះឆ្នោតបាន។ ទីក្រុងប៉ារីសនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ ដែលស្ទើរតែ ១ភាគ៤នៃប្រជាជនចំនួន២៧១.០០០នាក់ កំណត់ថាជាជនជាតិអឺរ៉ុប ភាគច្រើនជាជនជាតិបារាំង។ ក្រុមមេដឹកនាំជនជាតិដើមភាគតិចកាណាក(Kanaks)ចង់ឱ្យលុបចោលកំណែទម្រង់នេះ ព្រោះបារម្ភថា នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ពួកគេធ្លាក់ចុះ និងបង្កការលំបាកសម្រាប់ការបោះឆ្នោតប្រជាមតិនាពេលអនាគតស្តីពីឯករាជ្យភាពដើម្បីអនុម័ត៕

សម្ដេចធិបតី៖ ឆ្នាំ២០២៣ រដ្ឋចំណាយថវិកា៩២៩លានដុល្លារ ជួយពលរដ្ឋលើកម្មវិធីជំនួយសង្គម

2024/05/23 01:43:26 pm        201
ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤លាន៧ សែននាក់ អនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២៣ ខែឧសភានេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តអនុវត្តនូវគោល​នយោបាយលើកម្មវិធីជំនួយសង្គម​ និងរបបសន្តិសុខសង្គមនានា ​សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ​និងងាយរងគ្រោះនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការផ្តល់បណ្ណក្រីក្រជូនដល់ប្រជាពលរដ្ឋ គឺត្រូវបានអនុវត្តដោយ​តម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នក​នយោបាយប្រឆាំងមួយក្ដាប់តូច​នោះទេ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​បានបន្តផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី ​បានចាត់ទុកជាការបង្កភាពចលាចល័ត និងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ដើម្បីតែ​កេងចំណេញនយោបាយរបស់ពួកគេ។ សម្ដេចបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានគ្របដណ្តប់ទៅលើ​ប្រជាពលរដ្ឋ​គោលដៅ​ទូទាំង​ប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយ​សង្គម​និងរបបសន្តិសុខ​សង្គមនានា នៅទូទាំងប្រទេស៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីអំពាវនាវមិត្តបរទេសកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់

2024/05/23 01:30:16 pm        204
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យសូមកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់របស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យថា បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់នោះចំពោះជាសកម្មជនបក្សប្រឆាំង ដោយកុំគិតថា ក្រុមប្រឆាំងអាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បានតាមចិត្តនោះទេ។ សម្តេចធិបតីបញ្ជាក់ថា មិត្តបរទេសមិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយ​ណែនាំក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះកុំឱ្យដើរហួសព្រំដែនច្បាប់របស់ប្រទេសកម្ពុជ ហើយកុំវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះបានប្រព្រឹត្តទង្វើ​បែបណាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាំងពីអាណត្តិមុនៗដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែយក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុងការគោរព និងការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ និងរក្សានូវស្ថិរភាព និងសន្ដិភាពរបស់ប្រទេសកម្ពុជា​ដើម្បីធ្វើយ៉ាណាឱ្យកម្ពុជា​បន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីកូឡុំប៊ី បញ្ជាឲ្យបើកស្ថានទូត នៅក្នុងទឹកដីប៉ាឡេស្ទីន

2024/05/23 01:02:06 pm        116
រដ្ឋមន្ត្រីការបរទេស លោក ល្វីស ហ្គីលបែតូ មូរីលឡូ (Luis Gilberto Murillo) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីកូឡុំប៊ី លោក ហ្គោស្តាវ៉ា ភីត្រូ (Gustavo Petro) បានបញ្ជាឲ្យបើកស្ថានទូតមួយ នៅក្នុងទីក្រុងរ៉ាម៉ាឡា ( Ramallah) របស់ប៉ាឡេស្ទីន។ លោក មូរីលឡូ បាននិយាយថា៖«លោកប្រធានាធិបតី ភីត្រូ បានចេញបទបញ្ជាឲ្យយើងបើកស្ថានទូតកូឡុំប៊ី នៅទីក្រុងរ៉ាម៉ាឡា ដែលជាតំណាងរបស់ប្រទេសកូឡុំប៊ីនៅទីក្រុងនេះ នោះគឺជាជំហានបន្ទាប់ដែលយើងនឹងអនុវត្ត»។លោកបានបន្ថែមថា លោកជឿជាក់ថា នៅពេលឆាប់ៗនេះ ប្រទេសជាច្រើនទៀត នឹងចាប់ផ្តើមគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចំពោះមុខអង្គការសហប្រជាជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កូឡុំប៊ី បានគាំទ្ររួចហើយនោះ។នៅដើមខែនេះ លោក ភីត្រូ ដែលបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតកូឡុំប៊ីរួចហើយពីទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា លោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញសកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ស្ថានទូតនោះ ត្រូវបានបិទ នៅថ្ងៃទី៣ ខែឧសភា។លោក ភីត្រូ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានស្នើសុំចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់លោក ភីត្រូថា ជា «អ្នកប្រឆាំង និងពោរពេញដោយការស្អប់ខ្ពើម» បន្ទាប់ពីការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ា ដោយនិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់ក្រុមហាម៉ាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM