សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS] ក្រុមហាម៉ាស ទទួលយកសំណើបទឈប់បាញ់ ខណៈអ៊ីស្រាអែល បន្តជំរុញឲ្យពលរដ្ឋក្រុងរ៉ាហ្វា ជម្លៀសចេញពីរ៉ាហ្វា

2024/05/07 07:52:05 am        235
ក្រុមហាម៉ាសកាលពីថ្ងៃចន្ទទី ៦ ឧសភា បាននិយាយថា ខ្លួនបានទទួលយកសំណើសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល៧ខែនៅដែនដីហ្កាហ្សា ខណៈអ៊ីស្រាអែលបានបន្តបញ្ជាឱ្យពលរដ្ឋប៉ាឡេស្ទីននៅទីក្រុង រ៉ាហ្វា ជម្លៀសចេញ មុនពេលការឈ្លានពានដែលខ្លួនបានគំរាមជាយូរមកហើយ។ អ៊ីស្រាអែល និយាយថាខ្លួន ចាប់ផ្តើមប្រតិបត្តិការសឹកលើទីក្រុងរ៉ាហ្វា បន្ទាប់ពីក្រុមហាម៉ាសឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់។ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាស។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា យន្តហោះរបស់ខ្លួនបានដាក់គោលដៅជាង៥០កន្លែងលើគោលដៅនានានៅក្នុងតំបន់រ៉ាហ្វា កាលពីថ្ងៃចន្ទ។ចំណែកប្រភពពីប្រទេសអេហ្ស៊ីប វិញនិយាយថាអ៊ីស្រាអែលគ្រាន់តែវាយប្រហារបណ្ដោះអាសន្នប៉ុណ្ណោះ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សំណើនេះ នៅឆ្ងាយពីការទាមទារសំខាន់ៗរបស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលនឹងបញ្ជូនក្រុមអ្នកចរចាសម្រាប់កិច្ចពិភាក្សា ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សមាជិកក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា (Khalil al-Hayya) បានប្រាប់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតាថា សំណើដែលក្រុមហាម៉ាស បានយល់ព្រម រួមមានបទឈប់បាញ់បីដំណាក់កាល។ លោកបាននិយាយថា បទឈប់បាញ់នេះ រួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ការវិលត្រឡប់របស់ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនដោយសង្រ្គាម និងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ក្នុងបំណងឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍៕

ពលរដ្ឋជាច្រើនភូមិរស់នៅទីប្រជុំជនក្នុងឃុំស្រុកអន្លង់វែង ប្រឈមគ្មានទឹកស្អាតប្រើប្រាស់

2024/05/06 02:54:11 pm        207
ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋចំនួន១៥ភូមិ នៃទីប្រជុំជន ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងប្រឈមគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅឡើយ ខណៈមានស្ថានីយផ្គត់ផ្គង់ទឹកស្អាតបង្កើតក្បែរភូមិទាំងនោះយូរឆ្នាំមកហើយ ប៉ុន្តែនៅមិនមានឱកាសបានប្រើប្រាស់នោះឡើយ។លោក ជា ខ្លឹង វ័យ៥៦ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក និងភូមិអូរជីក ក៏ដូចជា​ពលរដ្ឋភូមិដទៃទៀត​ ក្នុងឃុំអន្លង់វែង បានលើកឡើងថា ពួកគាត់ប្រើប្រាស់ទឹកប្រចាំថ្ងៃ គឺទឹកអណ្តូង ស្រះ និងទឹកទិញពីអ្នកដឹកលក់តាម​រឺម៉កម៉ូតូ រថយន្ត យក​មកលក់គ្មាន​ទីតាំង​ប្រភពច្បាស់លាស់​ ក្នុងតម្លៃចាប់ពី៦០០០រៀលទៅ១២០០០រៀល ក្នុងមួយធុង។ហើយការប្រើប្រាស់ប្រភពទឹកទាំងអស់នេះ ថ្វីត្បិតមិនមានបញ្ហាប្រឈមទៅនឹងសុខភាព នាបច្ចុប្បន្ន តែមានការព្រួយបារម្ភពីសុខភាពនៅពេលថ្ងៃខាងមុខផងដែរ។អ្នកស្រី ផាវ វិន អាយុ៥០ ជាមេភូមិអូរជីក ឃុំអន្លង់វែង បានឱ្យដឹងថា មិនថា ទីប្រជុំជនក្នុងភូមិគាត់នោះទេ នៅភូមិទីប្រជុំជនដទៃទៀតក៏គ្មានទឹកស្អាតប្រើប្រាស់ដែរ។រីឯសម្រាប់ភូមិអ្នកស្រី ប្រជាពលរដ្ឋកន្លងមក បានស្នើសុំតាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឱ្យមានការតភ្ជាប់បណ្តាញទឹកប្រើប្រាស់ដែរ ប៉ុន្តែក្រុមហ៊ុនផ្តល់​ចម្លើយត្រឡប់វិញ បានត្រឹមពាក្យថា ជិតហើយៗរហូតបច្ចុប្បន្ននេះ នៅតែពុំមានទឹកស្អាត​បានប្រើប្រាស់នោះទេ។យ៉ាងណាម៉ិញលោក វង្ស ភ័ក្រ មេឃុំអន្លង់វែង បានឧ្យដឹងថា ​នៅក្នុងឃុំអន្លង់វែង មានខ្នងផ្ទះ​ប្រជាពលរដ្ឋចំនួន ៧០០០ខ្នងផ្ទះជាង ស្មើនិងចំនួន១៦ភូមិ ក្នុងចំណោមភូមិទាំងនោះ មាន​ប្រជាពលរដ្ឋតែមួយភូមិអូរចិញ្ចៀនមួយតែប៉ុណ្ណោះ ដែលមានប្រព័ន្ធទឹកស្អាតបានប្រើប្រាស់ ពោលគឺភូមិក្រៅពីនោះដទៃទៀតមិនមានទឹកស្អាតប្រើប្រាស់នោះទេ។ពាក់ព័ន្ធបញ្ហាប្រឈមខាងលើ ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​ទឹកស្អាត​នៅទីប្រជុំជន ឃុំស្រុកអន្លង់វែង អ្នកព័ត៌មាន យើង មិនអាចសុំការបំភ្លឺបាននោះទេ ដោយពុំមានលេខសម្រាប់​ទំនាក់ទំនង។បញ្ហានេះ ពលរដ្ឋ បានបង្ហើបថា ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតស្រុកអន្លង់វែង គឺជារបស់លោក​ឧកញ៉ា​ លឹម ហេង ​ដែលជាថៅកែកាស៊ីណូច្រកជាំសាងាំរីសត ។គួរបញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល ​នីតិកាលទី៧​ នៃរដ្ឋសភា ​នៅតែបន្តផ្តល់ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ និងផ្តល់អាទិភាពខ្ពស់បំផុត​ នូវការថែរក្សាសុខសន្តិភាព​ ស្ថិរភាពសង្គម ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍជាតិ​ ព្រមទាំងការកែទម្រង់សំខាន់ៗ​ ក្នុងគោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ ដោយ​ឆ្លើយតប​ទាន់ពេលវេលា​ទៅ​នឹងសំណូមពរ​ ព្រមទាំងសេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ផងដែរ៕ 

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងបន្តប្រយុទ្ធនៅតំបន់ហ្កាហ្សា រហូតដល់ទទួលបានជ័យជម្នះ

2024/05/06 02:24:36 pm        200
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ប្រទេសនេះ នឹងបន្តសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រី រហូតដល់គោលដៅទាំងអស់ ត្រូវបានសម្រេច ហើយបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសចំពោះការជាប់គាំងការចរចាជុំវិញបទឈប់បាញ់បណ្តោះអាសន្ន។លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងសារជាវីដេអូ កាលពីថ្ងៃអាទិត្យថា៖«ការលើកឡើងចំពោះការទាមទាររបស់ក្រុមហាម៉ាស នឹងជាការបរាជ័យដ៏អាក្រក់សម្រាប់រដ្ឋអ៊ីស្រាអែល។ «វានឹងជាជ័យជម្នះដ៏ អស្ចារ្យសម្រាប់ក្រុមហាម៉ាស អ៊ីរ៉ង់ និងអ័ក្សនៃអំពើអាក្រក់ទាំងមូល។ វានឹងបង្ហាញពីភាពទន់ខ្សោយដ៏គួរឲ្យ ភ័យខ្លាចចំពោះមិត្តរបស់យើង និងសត្រូវរបស់យើង»។លោកបានព្រមានថា ប្រសិនបើអ៊ីស្រាអែលបង្ហាញភាពទន់ខ្សោយតាមវិធីនេះ វានឹងនាំឲ្យសង្រ្គាមបន្ទាប់កាន់តែខិតជិតឡើង» ហើយវានឹងរុញច្រានឲ្យផុតកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់» ពីព្រោះសម្ព័ន្ធភាព មិនត្រូវបានធ្វើឡើងដោយអ្នកទន់ខ្សោយនោះទេ ហើយសម្ព័ន្ធភាព ត្រូវបានធ្វើឡើងជាមួយអ្នកខ្លាំង និងជ័យជម្នះ»។កិច្ចពិភាក្សាដែលត្រូវបានសម្របសម្រួល បានប្រព្រឹត្តទៅនៅទីក្រុងគែរ ដោយមានការចូលរួមពីតំណាងមកពីក្រុមហាម៉ាស ជាមួយនឹងក្តីសង្ឃឹមថា នឹងធានាបាននូវការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់នៅតំបន់ហ្កាហ្សាជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ហើយក៏មានការពិភាក្សាអំពីលទ្ធភាពបទឈប់បាញ់ផងដែរ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែល បានបង្ហាញពីភាពបត់បែន ក្នុងអំឡុងពេលការចរចានៅទីក្រុងគែរ ខណៈដែលក្រុមហាម៉ាស កំពុងប្រកាន់ខ្ជាប់នូវ«ជំហរជ្រុលនិយមរបស់ខ្លួន ជាដំបូង និងសំខាន់បំផុត គឺការដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្កាហ្សាស្ទ្រីប ការបញ្ចប់សង្រ្គាម និងទុកឲ្យក្រុមហាម៉ាស នៅដដែល»។

កូរ៉េខាងជើងគាំទ្រមេដឹកនាំលោក គីម ជាមួយនឹងពាក្យសច្ចាប្រណិធានស្មោះត្រង់ ក្នុងថ្ងៃខួបកំណើត

2024/05/06 01:53:39 pm        118
វិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ជាលើកដំបូង គិតចាប់តាំងពីមេដឹកនាំ លោក Kim Jong Un (គីម ជុងអ៊ុន) ឡើងកាន់អំណាចក្នុងឆ្នាំ២០១១ ប្រជាជនកូរ៉េខាងជើងត្រូវបានស្នើឲ្យស្បថសច្ចាប្រណិធាន នៅថ្ងៃខួបកំណើតរបស់លោក ចំពេលដែលប្រទេសនេះកំពុងចាត់វិធានការផ្សេងៗទៀត ដើម្បីពង្រឹងការគ្រប់គ្រងរបស់មេដឹកនាំរូបនេះ។ពាក្យសច្ចាប្រណិធានស្មោះត្រង់ ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ត្រូវបានគ្រប់គ្រងត្រួតពិនិត្យ ពោលគឺជាអ្វីដែលគេជឿថា ថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក គីម នៅថ្ងៃទី៨ ខែមករា។ នេះបើយោងតាមវិទ្យាស្ថាន South & North Development Institute (SAND) ជាស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល ដែលបានចេញផ្សាយរូបភាពនៃពាក្យសម្បថនេះ នៅក្នុងប័ណ្ណដែលមានការតុបតែងលម្អយ៉ាងស្រស់ស្អាតកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក។គួរបញ្ជាក់ថា កូរ៉េខាងជើង មិនធ្លាប់បានបញ្ជាក់ជាផ្លូវការនូវថ្ងៃខែឆ្នាំកំណើតរបស់លោក គីម នោះឡើយ ហើយជាប្រពៃណី ពិធីសច្ចាប្រណិធានបែបនេះ ត្រូវបានធ្វើឡើងចំថ្ងៃខួបកំណើតរបស់ឪពុក និងជីតារបស់លោក ដែលជាមេដឹកនាំពីមុនរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ។វិទ្យាស្ថាន SAND បានលើកឡើងនៅក្នុងការវិភាគមួយថា៖ «ការជ្រើសរើសរបស់លោក គីម ជុង អ៊ុន ដើម្បីធ្វើពិធីសច្ចាប្រណិធានក្នុងថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក ខណៈដែលលោកចាប់ផ្តើមឆ្នាំទី១៣ នៃការកាន់អំណាចរបស់លោកនោះ បង្ហាញពីសញ្ញាផ្លាស់ប្តូរឆ្ពោះទៅរកការអះអាងផ្នែកនយោបាយ ដោយចាកចេញពីវិធីសាស្រ្តរបស់អ្នកកាន់តំណែងមុនៗ»។ប្រធានវិទ្យាស្ថាន SAND លោក Choi Kyong-hui បានប្រាប់សារព័ត៌មាន Reuters ថា កូរ៉េខាងជើងអាចកំណត់ថ្ងៃខួបកំណើតរបស់លោក គីម ជាផ្លូវការឆាប់ៗនៅឆ្នាំក្រោយ។ សូមបញ្ជាក់ថា សន្តតិវង្សរបស់លោក គីម បានគ្រប់គ្រងប្រទេសនេះ ចាប់តាំងពីការបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដោយពង្រឹងការក្ដោបក្ដាប់អំណាច ដោយការសាងការគោរពបូជាថ្នាក់ដឹកនាំ នៅជុំវិញពួកគេ៕

BREAKING NEWS សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ ក្នុងឧបទ្ទវហេតុ នៅខេត្តកំពង់ស្ពឺ

2024/05/06 01:34:31 pm        371
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ "ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។ មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់"។

ហ្វីលីពីន៖ ខ្លួននឹងមិនប្រើកាណុងបាញ់ទឹក និងមិនបង្កើនភាពតានតឹង នៅក្នុងសមុទ្រចិនខាងត្បូងទេ

2024/05/06 12:44:56 pm        84
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាណុងបាញ់ទឹក ឬអាវុធវាយប្រហារណាមួយ នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា រឿងចុងក្រោយដែលហ្វីលីពីនចង់ធ្វើ គឺមិនបង្កើនភាពតានតឹង នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ លោក Marcos បាននិយាយថា៖ «យើងនឹងមិនដើរតាមឆ្មាំល្បាតសមុទ្រចិន និងនាវាចិននោះទេ» ដោយលោកបន្ថែមថា បេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំល្បាតសមុទ្រហ្វីលីពីន គឺកាត់បន្ថយភាពតានតឹង ហើយមិនមានគម្រោងដំឡើងកាណុងបាញ់ទឹក នៅលើនាវានោះទេ។ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីននេះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គួបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងម៉ានីលបានតវ៉ា ចំពោះការប្រើប្រាស់កាណុងបាញ់ទឹករបស់ទីក្រុងប៉េកាំងប្រឆាំងនឹងនាវាហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយពណ៌នាការធ្វើបែបនោះថា វាជាការយាយី និង «សកម្មភាពបង្កគ្រោះថ្នាក់» ខណៈភាពតានតឹងក្នុងដែនទឹកមានជម្ល៉ោះ រវាងប្រទេសទាំង២ កើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។គួរបញ្ជាក់បន្ថែមថា ប្រទេសចិនទាមទារអធិបតេយ្យភាពលើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិដុល្លារ ក្នុងនោះរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេផងដែរ។ តុលាការអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានសម្រេចថា ការទាមទារតំបន់ដ៏ធំល្វឹងល្វើយរបស់ចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ តែសេចក្តីសម្រេចនេះត្រូវបានក្រុងប៉េកាំងច្រានចោល៕

ហ្វីលីពីន បដិសេធ គំរូថ្មី ក្នុងការដោះស្រាយជាមួយចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង

2024/05/06 12:10:31 pm        132
មន្ត្រីជាន់ខ្ពស់ហ្វីលីពីនពីររូបកាលពីថ្ងៃអាទិត្យបានបដិសេធការអះអាងរបស់ប្រទេសចិនដែលថាទីក្រុងម៉ានីល បានយល់ព្រមលើ គំរូថ្មី ក្នុងការដោះស្រាយជម្លោះដែនទឹករបស់ពួកគេនៅសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីបើតូ តេអូដូរ៉ូ ជូនៀ (Gilberto Teodoro Jr )និងទីប្រឹក្សាសន្តិសុខជាតិ លោកអេក្វាដូ អាណូ (Eduardo Ano) បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយលោក តេអូដូរ៉ូ បានចាត់ទុកការអះអាងនេះថា ម៉ាស៊ីនបោកប្រាក់ ហើយលោកអាណូ ហៅថាជាទង្វើ មិនសមហេតុផល និងគួរឱ្យអស់សំណើច ។អ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍បាននិយាយថា ទីបញ្ជាការភាគខាងលិចរបស់យោធាហ្វីលីពីនដែលគ្រប់គ្រងសមុទ្រចិនខាងត្បូងនៅដើមឆ្នាំនេះ បានយល់ព្រមលើគំរូថ្មីមួយដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ដែនទឹកមានជម្លោះ ថូម៉ាស់ ស៊ូល (Thomas Shoal) ។ទីនោះជាកន្លែងដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ព័ត៌មានលម្អិតនៃគំរូថ្មីនេះ ពុំត្រូវបានបញ្ចេញទេ ប៉ុន្តែស្ថានទូតចិនបាននិយាយថា ទីបញ្ជាការភាគខាងលិចបានបញ្ជាក់ដដែលៗ ថាគំរូថ្មីនេះ ត្រូវបានអនុម័តដោយមន្រ្តីសំខាន់ៗទាំងអស់នៅក្នុងខ្សែសង្វាក់បញ្ជាការហ្វីលីពីន រួមទាំងរដ្ឋមន្ត្រីការពារជាតិ និងទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសនេះផងដែរ៕

ទីក្រុងមូស្គូ រៀបចំការហាត់សមសម្រាប់ព្យុហយាត្រាខួបសង្គ្រាមលោកលើកទី ២

2024/05/06 12:07:20 pm        162
ការហាត់សមចុងក្រោយសម្រាប់ព្យុហយាត្រាយោធានៃទិវាជ័យជំនះនៅឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីលានក្រហម ទីក្រុងមូស្គូ ប្រទេសរុស្សី។ យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្កេ សយហ្គូ(Sergei Shoigu) បាននិយាយថា បុគ្គលិកយោធាជាង ៩.០០០នាក់ និងយានយន្តយោធាចំនួន៧០គ្រឿង នឹងចូលរួមនៅក្នុងពិធីដ៏ធំនេះ ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១ដល់ឆ្នាំ១៩៤៥។ការហាត់សមនេះ ត្រូវបានធ្វើឡើងអនុវត្តពេញលេញតាមនីតិវិធីនៃក្បួនព្យុហយាត្រាផ្លូវការ ដែលប្រារព្ធធ្វើនៅទីលានក្រហម ក្នុងទិវាជ័យជម្នះ។ រថក្រោះT-34 ប្រព័ន្ធមីស៊ីលIskander-M ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 មីស៊ីលបាលីស្ទីក Yars សព្វាវុធនិងយុទ្ធោបករណ៍ផ្សេងទៀត ត្រូវបានបង្ហាញក្នុងអំឡុងពេលហាត់សមនេះ។នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៤៥ សហភាពសូវៀត បានធ្វើព្យុហយាត្រាយោធាលើកដំបូងរបស់ខ្លួននៅទីលានក្រហម ដើម្បីរំលឹកពីជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យប្រឆាំងពួកណាស៊ីអាល្លឺម៉ង់ ជាផ្នែកសំខាន់មួយនៃសង្គ្រាមលោកលើកទី២។បន្ទាប់ពីការរំលាយសហភាពសូវៀត ប្រទេសរុស្ស៊ី បានប្រារព្ធពិធីព្យុហយាត្រាយោធា និងការប្រារព្ធពិធីជាបន្តបន្ទាប់នៅថ្ងៃទី ៩ ខែឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥មក ដើម្បីរំលឹកដល់ជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់។ កងទ័ព បានដើរហែក្បួន ហើយយន្តហោះចម្បាំង បានហោះពីលើទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលហាត់សម។ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងដឹកនាំព្រឹត្តិការណ៍ទិវាជ័យជំនះនៅទីក្រុងមូស្គូ នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែ ឧសភា ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះ។ នៅឆ្នាំនេះ ក៏ដូចជាឆ្នាំចុងក្រោយ និងឆ្នាំ ២០២២ ក្បួនព្យុហយាត្រា នឹងត្រូវធ្វើឡើងក្នុងពេលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីហៅថា «ប្រតិបត្តិការសឹកពិសេស»។

អាជ្ញាធរបោះឆ្នោតប៉ាណាម៉ា ប្រកាសថា លោក Mulino ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី

2024/05/06 12:02:02 pm        147
អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប៉ាណាម៉ា បានប្រកាសថាលោក Jose Raul Mulino ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកលើលទ្ធផលបឋម កាលពីថ្ងៃអាទិត្យទី៥ ខែឧសភា។ លោក Mulino ដែលជាអតីតៈរដ្ឋមន្ត្រីសន្តិសុខ បានដណ្តើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានឥទ្ធិពលពីចៅហ្វាយចាស់របស់លោក គឺអតីតៈមេដឹកនាំលោក Ricardo Martinelli ដែលត្រូវបានគេចោទប្រកាន់ពីបទពុករលួយ។លោក Mulino ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះដោយទទួលបានប្រហែល ៣៤ភាគរយ នៃសន្លឹកឆ្នោតសរុបដែលមានចំនួន៩០ភាគរយ នៃសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់។លោក Ricardo Lombana ដែលបានឈរក្នុងចំណាត់ថ្នាក់ទីពីរដោយទទួលបានសំឡេងឆ្នោតប្រហែល ២៥ភាគរយ បានសាទរចំពោះជ័យជម្នះរបស់លោក Mulino។លោក Mulino ជាអ្នកនយោបាយស្តាំនិយមគាំទ្រពាណិជ្ជកម្ម ប្រឈមមុខទៅនឹងការងារដ៏គួរឱ្យព្រួយបារម្ភ ក្នុងការជួសជុលការបែងចែងសង្គម និងដើម្បីទទួលបានមកវិញនូវភាពជឿជាក់របស់អ្នកបោះឆ្នោត ដែលខកចិត្តទៅនឹងអំពើពុករលួយផ្នែកនយោបាយ។ក្នុងចំណោមអាទិភាពកំពូលរបស់លោក គឺការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជួបភាពតានតឹងរបស់ប្រទេសប៉ាណាម៉ា ការដោះស្រាយអំពើពុករលួយ និងការស្តារឡើងវិញកេរ្តិ៍ឈ្មោះរបស់ប្រទេស ជាទីតាំងវិនិយោគដ៏ល្អ។

ប្រធានសហភាពអឺរ៉ុប នឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ពីចិនក្នុងជំនួបជាមួយលោក Xi Jinping

2024/05/06 10:35:07 am        119
ប្រធានសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌើឡេយិន ( Ursula von der Leyen) បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ឧសភានេះ ថា លោកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស។ លោកស្រី បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីសទល់មុខគ្នារវាងលោក Xi លោកស្រី និងលោកប្រធានាធិបតីបារាំង Emmanuel Macron ថា យើងត្រូវធ្វើសកម្មភាពដើម្បីធ្វើឱ្យប្រាកដថាការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនត្រូវបំភ្លៃ។ លោកស្រី បាននិយាយថាកាលពីកន្លងទៅថា លោកស្រីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាអតុល្យភាពនាពេលបច្ចុប្បន្ននៅក្នុងការចូលដំណើរការទីផ្សារមិនមាននិរន្តរភាពទេហើយចាំបាច់ត្រូវដោះស្រាយ។គណៈកម្មការអឺរ៉ុបរបស់ស្រី Leyen ដែលជាអាជ្ញាធររបស់សហភាពអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មបានបើកការស៊ើបអង្កេតការប្រកួតប្រជែងមួយចំនួនដែលផ្តោតលើប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ទីក្រុងប៉េកាំងបានប្រតិកម្មពោពេញដោយកំហឹងចំពោះការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយសង្ស័យថាមានការចូលប្រើប្រាស់មិនស្មើភាពក្នុងទីផ្សារឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន ដោយហៅថាជាសញ្ញានៃ ការការពារនិយម របស់សហភាពអឺរ៉ុប។ចិនក៏ខឹងសម្បារចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។ ការស៊ើបអង្កេតទីក្រុងព្រុចសែលផ្សេងទៀតបានផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងថាមពលសូឡា រថយន្តអគ្គិសនី (EVs) និងរថភ្លើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM