សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមន្ត្រីកូរ៉េខាងជើង ធ្វើទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ ក្នុងដំណើរជាសាធារណៈដ៏កម្រមួយ

2024/04/24 12:38:34 pm        128
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា គណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយរដ្ឋមន្ត្រីមកពីគណៈរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ កំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងរបាយការណ៍សាធារណៈដ៏កម្រមួយអំពីការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ដែលគេជឿថាមានទំនាក់ទំនងយោធាដោយសម្ងាត់។ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបាននិយាយថា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចបរទេស លោក យ៉ុន ចុងហូ (Yun Jong Ho) បានចាកចេញពីទីក្រុងព្យុង យ៉ាងកាលពីថ្ងៃអង្គារ ដោយដឹកនាំគណៈប្រតិភូក្រសួងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានគេសង្ស័យជាយូរមកហើយថា បានសហការគ្នាលើកម្មវិធីមីស៊ីលបាលិស្ទិក ហើយប្រហែលជាអាចផ្លាស់ប្តូរជំនាញបច្ចេកទេស និងសមាសធាតុផ្សំទៅក្នុងការផលិតសព្វាវុធទាំងនោះទៀតផង។សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែកុម្ភៈ ថាអ៊ីរ៉ង់ បានផ្តល់មីស៊ីលបាលិស្ទិកជាច្រើនដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានគេសង្ស័យផងដែរថាបានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវមីស៊ីល និងកាំភ្លើងធំ បើទោះបីជាប្រទេសទាំងពីរបានបដិសេធការចោទប្រកាន់នេះក៏ដោយ៕

នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី

2024/04/24 12:26:11 pm        226
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនដែលទើបតែងតាំងថ្មី លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) បានប្រកាសកញ្ចប់កំណែទម្រង់កាលពីថ្ងៃអង្គារ ក្នុងគោលបំណងពង្រឹងអាជ្ញាធរប៉ាឡេស្ទីន (PA) ចំពេលមានការកើនឡើងសម្ពាធជាសកលសម្រាប់ការស្តារឡើងវិញនៃការសន្ទនានយោបាយជាមួយអ៊ីស្រាអែល។លោកមូស្តាហ្វាដែលត្រូវបានតែងតាំងដោយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោកម៉ាខ្មូដ អាបាស( Mahmoud Abbas) កាលពីដើមឆ្នាំនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវវិធានការ ដើម្បីកែលម្អតម្លាភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស្តារប្រព័ន្ធយុត្តិធម៌ និងវិស័យសន្តិសុខ និងកែលម្អប្រសិទ្ធភាពក្នុងវិស័យសាធារណៈ។លើសពីនេះទៅទៀតនោះ លោកបានថ្លែងថា ប្រព័ន្ធសុខាភិបាល និងអប់រំ នឹងត្រូវបានកែលម្អ ហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹង និងកំណែទម្រង់សេដ្ឋកិច្ច ក៏ត្រូវបានអនុវត្តផងដែរ។ការសន្យាកំណែទម្រង់នេះ ភាគច្រើនត្រូវគ្នានឹងការសន្យាដែលបានធ្វើឡើងពីមុនដោយអ្នកកាន់តំណែងមុនរបស់ខ្លួន គឺលោក ម៉ូហាម៉េដ ស្តាយយ៉េ ( Mohammed Shtayyeh) ដែលបានប្រកាសលាលែងពីតំណែងកាលពីខែកុម្ភៈ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន សម្លឹងមើលការកសាងការគាំទ្រសម្រាប់តួនាទីពង្រីក ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមឥស្លាមហាម៉ាស នៅតំបន់ហ្កាហ្សា។សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត បានជំរុញអាជ្ញាធរប៉ាឡេស្ទីន ឲ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីស្តារទំនុកចិត្តឡើងវិញ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលបានខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព Oslo បណ្តោះអាសន្នជាង ៣០ឆ្នាំមុន។ភាពបន្ទាន់ដើម្បីធ្វើកំណែទម្រង់ បានកើនឡើង នៅពេលដែលការយកចិត្តទុកដាក់ បានងាកទៅរកអភិបាលកិច្ចនៃតំបន់ហ្កាហ្សា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលដឹកនាំដោយក្រុមយុទ្ធជនមកពីចលនាឥស្លាម។

រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន

2024/04/24 12:20:53 pm        135
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សើហ្កេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារលើមជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងផ្ទុកអាវុធលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការឆ្លើយតបដោយផ្ទាល់ជាលើកដំបូងរបស់ទីក្រុងមូស្គូ ចំពោះការអនុម័តជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងគីវ។រដ្ឋមន្ត្រីការពារជាតិរូបនោះបន្ថែមថា រុស្ស៊ី បាន «លុបបំបាត់ទេវកថានៃឧត្តមភាពសព្វាវុធរបស់លោកខាងលិច» ខណៈដែលកងកម្លាំងរបស់ខ្លួនមានប្រៀបនៅតាមបណ្តោយសមរភូមិជួរមុខ ហើយកំពុងឆ្ពោះទៅមុខប្រឆាំងនឹងកងកម្លាំងដ៏ទន់ខ្សោយអ៊ុយក្រែន។លោក សយហ្គូ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្រសួងការពារជាតិថា ចាការសមាមាត្រទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាពយោធារបស់ខ្លួន និងផលិតអាវុធ ព្រមទាំងគ្រឿងយុទ្ធោបករណ៍ឱ្យកាន់តែច្រើន។ខណៈពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានអនុម័តកញ្ចប់ថវិកាចំនួន ៩៥ ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ក្នុងការបញ្ជូនជំនួយទៅអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ កងកម្លាំងរុស្ស៊ី បានបន្តវាយលុកអ៊ុយក្រែន ដោយមីស៊ីល យានដ្រូន និងកាំភ្លើងធំ ហើយដណ្ដើមទឹកដីមួយចំនួន និងបំផ្លាញគ្រឿងយុទ្ធោបករណ៍អ៊ុយក្រែន អស់ជាច្រើន៕

មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ

2024/04/24 12:15:31 pm        244
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានស្ថិរភាព បើទោះបីជាមានសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនក៏ដោយ នេះបើយោងតាមមន្ត្រីក្រសួងការបរទេសចិន ម្នាក់បាននិយាយនៅមុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken)។ក្នុងការដាក់ចេញនូវគោលដៅសម្រាប់ដំណើរទស្សនកិច្ចនេះ មន្ត្រីដែលត្រូវបានពិពណ៌នាថាជាអគ្គនាយកនៃមន្ទីរកិច្ចការអាមេរិកខាងជើង និងទ្វីបអូសេអានី របស់ក្រសួងការបរទេសចិនរូបនោះបាននិយាយថា ទំនាក់ទំនងគួរតែមានស្ថិរភាព និងឆ្ពោះទៅរកផ្លូវប្រកបដោយនិរន្តរភាព ប៉ុន្តែផលប្រយោជន៍របស់ចិន និង «ដែនកំណត់» របស់ខ្លួនក៏ត្រូវតែបានការពារផងដែរ។ ដំណើរទស្សនកិច្ច ដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និយាយថាធ្វើឡើងថ្ងៃទី២៤ ដល់ទី២៦ ខែមេសានេះ នឹងជាដំណើរលើកដំបូងរបស់លោក ប្លីងខិន ទៅកាន់ប្រទេសចិន ចាប់តាំងពីខែមិថុនា នៅពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមស្តារឡើងវិញនូវទំនាក់ទំនងកម្រិតខ្ពស់បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងភាគីទាំងពីរ។ចាប់តាំងពីពេលនោះមក ភាពតានតឹងបានធូរស្រាលខ្លះ ប៉ុន្តែលោក ប្លីងខិន ត្រូវបានគេរំពឹងថានឹងលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងសមុទ្រចិនខាងត្បូង សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិបត្តិនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕

អ៊ីរ៉ង់ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា «ខុសច្បាប់»

2024/04/24 10:38:32 am        256
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hussein Amirabdollahian) បានថ្កោលទោសការដាក់ទណ្ឌកម្មដែលបានគ្រោងទុកប្រឆាំងនឹងប្រទេសរបស់លោក ជុំវិញការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏ធំលើអ៊ីស្រាអែល កាលពីដើមខែនេះថា «ខុសច្បាប់» និង «គួរឲ្យសោកស្តាយ»។លោកអាមីរ៉ាប់ឌូឡាហៀន បានសរសេរនៅលើបណ្តាញសង្គមX កាលពីថ្ងៃអង្គារថា អ៊ីរ៉ង់បានប្រើសិទ្ធិការពារខ្លួនដោយការវាយប្រហារនេះ។ លោកបានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រា អែល។នៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសលុចសំបួ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៧ បានជំរុញឲ្យប្រមុខការទូតសហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) ដាក់សំណើជាក់ស្តែងសម្រាប់ការដាក់ទណ្ឌកម្ម។ទណ្ឌកម្មទាំងនេះ គួរតែធ្វើឲ្យវាអាចដាក់កំហិតពាណិជ្ជកម្មបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឲ្យប្រទេសនេះ កាន់តែលំបាកក្នុងការស្ថាបនា និងផលិតយានដ្រូននិងមីស៊ីល។ពួកគេក៏មានផែនការដាក់ទណ្ឌកម្មលើបុគ្គល អង្គការ និងបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការផលិតយានដ្រូន និងមីស៊ីល និងការបញ្ជូនពួកវាទៅឲ្យសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅមជ្ឈិមបូព៌ា។ចំណាត់ការនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលផ្ទាល់ ដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល កាលពី១០ថ្ងៃមុន។ ការវាយប្រហារនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានទូតអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរី កាលពីដើមខែ។នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ ឧត្តមសេនីយ៍ពីរនាក់ និងសមាជិក ៧នាក់ផ្សេងទៀតនៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពល (IRGC) ស្ថិតក្នុងចំណោមអ្ន ដែលត្រូវបានសម្លាប់។

ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ជំនួយថវិកា៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់

2024/04/24 10:24:43 am        191
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២៣មេសា សប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកាចំនួន ៩៥ពាន់លានដុល្លារដែលបានពន្យារពេលជាយូរមកហើយដោយមានការគាំទ្រពីបក្សទាំង២ បន្ទាប់ពីបក្សទាំង២ នៃវិមាន កាពីតូល បានព្យាយាមជាច្រើនខែក្នុងការបញ្ជូនជំនួយទៅអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់។ការបោះឆ្នោតចុងក្រោយគឺសំឡេងគាំទ្រ៧៩ទល់នឹងប្រឆាំង១៨សំឡេង។ សមាជិកគណបក្សសាធារណរដ្ឋចំនួន ១៥រូប បានបោះឆ្នោតចូលរួមជាមួយគណបក្សប្រជាធិបតេយ្យបីរូបប្រឆាំងនឹងច្បាប់នេះ។ សមាជិកគណបក្សប្រជាធិបតេយ្យចំនួន ៤៨ នាក់ និងសមាជិកគណបក្សសាធារណរដ្ឋ ៣១រូប បានបោះឆ្នោតគាំទ្រច្បាប់នេះ។ ច្បាប់បន្ទាប់នឹងបញ្ជូនទៅតុលោកប្រធានាធិបតី Joe Biden ដើម្បីចុះហត្ថលេខាឲ្យក្លាយជាច្បាប់ ដែលបាននិយាយថាលោកនឹងចុះហត្ថលេខាលើកញ្ចប់នេះនៅថ្ងៃពុធសប្ដាហ៍នេះ។ ការអនុម័តរបស់ខ្លួន គឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំព្រឹទ្ធសភាគមកពីណបក្សសាធារណរដ្ឋ (GOP) លោកមីជ ម៉ាក់ខូណេល (Mitch McConnell) ដែលបានជំរុញជាយូរមកហើយដើម្បីបញ្ជូនជំនួយទៅប្រទេសអ៊ុយក្រែន ទោះបីជាក្រុមស្តាំនិយមនៃគណបក្សរបស់លោកបានព្យាយាមយ៉ាងជូរចត់ដើម្បីបង្កើនការគាំទ្រសម្រាប់ទីក្រុង Kyiv ក៏ដោយ។នៅមុនការអនុម័តចុងក្រោយ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ លោក ឆាក់ ស៊ូម័រ (Chuck Schumer) បានចាប់ផ្តើមសុន្ទរកថាខ្លីរបស់លោកដោយប្រើពាក្យថា "ទីបំផុតៗ "ឆ្លងផុតហើយ។ លោកបាននិយាយថា យប់នេះ ប្រហែលជាលោក Vladimir Putin សោកស្ដាយនៅថ្ងៃដែលលោកសួរពីដំណោះស្រាយរបស់អាមេរិក។ កញ្ចប់នេះភ្ជាប់ជាមួយសេចក្ដីព្រាងច្បាប់ចំនួនបួនដែលសភាបានបោះឆ្នោតដោយឡែកពីគ្នានៅក្នុងសម័យប្រជុំកាលពីថ្ងៃសៅរ៍ដ៏កម្រ ដោយផ្តល់ជំនួយជិត ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ជាង ២៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងជាង៨ ពាន់លានដុល្លារសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក។ សេចក្ដីសព្រាងច្បាប់ចំនួនបីដំបូងគឺស្រដៀងទៅនឹងកញ្ចប់ថវិកាដែលព្រឹទ្ធសភាបានអនុម័តកាលពីដើមឆ្នាំនេះដែល ដើមឡើយលោកប្រធានសភា Mike Johnson បានបដិសេធមិននាំទៅអនុម័តនៅសភា។ សំណើសេចក្ដីសម្រេចលើកទី៤ បង្កើនទណ្ឌកម្ម លើទ្រព្យសម្បត្តិ រុស្ស៊ី និងមានភាសា ដែលអាចនាំឲ្យមានការដាក់បម្រាមលើបណ្ដាញសង្គម TikTok ឬ app ដែលត្រូវបានហាមប្រាមមិនឲ្យមាននៅលើ app stores របស់អាមេរិក៕

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងកសាងអំណាចយោធាដ៏លើសលប់

2024/04/24 09:18:45 am        143
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធ (២៤ មេសា) នេះថា លោកស្រី គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ប្រទេសនេះនឹងបន្តកសាងអំណាចយោធាដ៏លើសលប់ និងដ៏រឹងមាំបំផុតដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពក្នុងតំបន់របស់ខ្លួន។លោកស្រី គីម បាននិយាយថា សមយុទ្ធយោធាជាបន្តបន្ទាប់ដោយយោធាអាមេរិក នៅក្នុងតំបន់នៅឆ្នាំនេះ ដោយចាប់ផ្តើមពីសមយុទ្ធបាញ់គ្រាប់ពិតដែលធ្វើឡើងជាមួយ «ក្រុមយោធាអាយ៉ងកូរ៉េខាងត្បូង» កំពុងជំរុញបរិយាកាសសន្តិសុខក្នុងតំបន់ទៅជាចលាចលដ៏គ្រោះថ្នាក់។យោធាអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ និងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោមការសន្យារបស់មេដឹកនាំប្រទេសទាំងពីរ ដើម្បីបង្កើនការត្រៀមលក្ខណៈយោធាប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង។យោធាកូរ៉េខាងត្បូងនិយាយថា យន្តហោះយោធាប្រហែល ១០០ គ្រឿងបានធ្វើសមយុទ្ធលើអាកាសរយៈពេលពីរសប្តាហ៍ក្នុងខែនេះ។ កូរ៉េខាងជើងនិយាយថា សមយុទ្ធយោធារបស់អាមេរិក គឺជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល និយាយថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ ហើយធ្វើឡើងជាទៀងទាត់ដើម្បីរក្សាការត្រៀមខ្លួន៕

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណចំនួន ២៧ ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

2024/04/24 08:11:37 am        164
ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ 

អាមេរិក និងរុស្ស៊ី គ្រោងនឹងប្រឈមដាក់គ្នានៅអង្គការសហប្រជាជាតិ ជុំវិញអាវុធនុយក្លេអ៊ែរនៅលើទីអវកាស

2024/04/24 08:11:27 am        200
សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី គ្រោងនឹងប្រឈមដាក់គ្នាជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងនឹងបោះឆ្នោតលើសេចក្ដីសម្រេចពង្រាងរបស់សហរដ្ឋអាមេរិក ដែលកំពុងអំពាវនាវឲ្យបណ្ដាប្រទេសទាំងឡាយ ជួយទប់ស្កាត់ការរត់ប្រណាំងអាវុធនៅខាងក្រៅទីអវកាស។ ក្រុមអ្នកការទូតមួយចំនួននិយាយថា គេរំពឹងថា រុស្ស៊ី នឹងរារាំងសេចក្ដីសម្រេចព្រាងនេះ ។វិធានការរបស់សហរដ្ឋអាមេរិកនៅពេលនេះ កើតឡើង បន្ទាប់ពីខ្លួនបានចោទប្រកាន់ក្រុងមូស្គូ ពីបទអភិវឌ្ឍអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណប ដើម្បីដាក់ពង្រាយនៅក្នុងទីអវកាស ជាការចោទប្រកាន់មួយដែលរដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការ។លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ លោក យ៉ាម៉ាហ្សាគី កាហ្ស៊ូយូគិ (Yamazaki Kazuyuki) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនកំពុងចរចាជាមួយក្រុមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើពង្រាងសេចក្ដីសម្រេចនេះរយៈពេល៦សប្ដាហ៍ហើយ ។ពង្រាយនេះ បញ្ជាក់ពីកាតាព្វកិច្ចរបស់បណ្ដារដ្ឋ ក្នុងការយល់ស្របជាមួយសន្ធិសញ្ញាអវកាសខាងក្រៅ (Outer Space Treaty ) និងបានអំពាវនាវឲ្យប្រទេសនានា ចូលរួមយ៉ាងផុសផុលចំពោះកម្មវត្ថុនៃការប្រើប្រាស់ប្រកបដោយសន្តិភាព នៃទីអវកាសខាងក្រៅ និងការទប់ស្កាត់ការរត់ប្រណាំងអាវុធក្នុងទីអវកាសខាងក្រៅ។សន្ធិសញ្ញាស្ដីពីការប្រើប្រាស់ទីអវកាសខាងក្រៅឆ្នាំ១៩៦៧ ហាមប្រាមប្រទេសម្ចាស់ហត្ថលេខី រួមទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនឲ្យដាក់នៅក្នុងគន្លងតារាវិថីជុំវិញផែនដី រាល់វត្ថុណាមួយដែលផ្ទុកអាវុធនុយក្លេអ៊ែរ ឬ ប្រភេទអាវុធមហាប្រល័យផ្សេងទៀត៕

ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌ និងធម្មជាតិ

2024/04/24 07:45:38 am        112
ភ្នំពេញ៖ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏ដូចជាពុទ្ធបរិស័ទ នៃមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គីរីរម្យ» បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើម និងបានកសាងកន្លែងវិបស្សនាទំនើប និងមានភាពស្រស់ស្អាតជាទីផុត ហើយសាកសមនឹងកន្លែងដែលអ្នកគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៃធម៌របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង។ នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានលើកឡើងថា កន្លែងវិបស្សនា ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ បានបង្ហាញពីគុណធម៌ ដែលឯកឧត្តម បានផ្តល់ជូនមជ្ឍមណ្ឌល គឺបានជំរុញឱ្យចិត្តស្អាត បរិស្ថានស្អាត គឺមានន័យថាបរិស្ថានផ្លូវចិត្តស្អាត ដោយសារការចម្រើនសមាធិ នាំឱ្យបរិស្ថាននៅក្រៅស្អាត និងធ្វើឱ្យមានសុខុដុមរមនា ក្នុងការចម្រើនព្រះធម៌។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគម្រោងរៀបចំទីតាំងធ្វើសមាធិ និងវិបស្សនា របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ យោងតាមទស្សនៈ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។ តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្លយល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM