គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីព្រមានឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួននឹងបណ្ដេញអ្នកការទូតដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន

2024/03/08 10:28:39 am        210
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកោះហៅលោកស្រី លីន ទ្រេស៊ី ( Lynne Tracy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដើម្បីព្រមានលោកស្រីថា ខ្លួននឹងបណ្តេញ មន្ត្រីការទូតអាមេរិក ដែលខ្លួនយល់ថា កំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ទីក្រុងមូស្គូ បានចេញការព្រមានមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ១៥-១៧ ខែមីនា ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាមេដឹកនាំកំពូលរបស់រុស្ស៊ីអស់រយៈពេលជាង ២០ ឆ្នាំ ប្រាកដណាស់ថា នឹងឈ្នះ ដោយទទួលបានលទ្ធផលមិននឹកស្មានដល់។ក្រសួងការបរទេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងរកមើលអ្វីដែលខ្លួនហៅថា «សកម្មភាពវិទ្ធង្សនា និងការផ្សព្វផ្សាយព័ត៌មាន» ទាក់ទងនឹងការបោះឆ្នោត និងអ្វីដែលវិមានក្រឹមឡាំងហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅអ៊ុយក្រែន។ក្រសួងបានបន្ថែមថា អាកប្បកិរិយាបែបនេះ នឹងត្រូវបានបង្ក្រាបយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ រហូតដល់ និងរាប់បញ្ចូលទាំងការបណ្តេញចេញនូវ«បុគ្គលដែលមិនអាចទទួលយកបាន ឬ មិនស្វាគមន៍»របស់បុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងសកម្មភាពបែបនេះ។អ្នកនាំពាក្យស្ថានទូតអាមេរិក បាននិយាយថា ពួកគេ មិនមានការអត្ថាធិប្បាយភ្លាមៗទេ។ក្រសួងការបរទេស ក៏បានទាមទារឲ្យស្ថានទូតអាមេរិកបញ្ឈប់ការគាំទ្រអង្គការមិនរកប្រាក់ចំណេញរបស់អាមេរិកចំនួនបី ដែលខ្លួនបាននិយាយថា កំពុងដំណើរការ «កម្មវិធីប្រឆាំងរុស្ស៊ី» នៅក្នុងប្រទេស ក្នុងគោលបំណង «ជ្រើសរើសភ្នាក់ងារដែលមានឥទ្ធិពល» ក្រោមរូបភាពនៃការផ្លាស់ប្តូរការអប់រំ និងវប្បធម៌។

លោក Biden បញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែ ផ្ដល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា

2024/03/08 08:53:42 am        240
យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែមួយនៅតាមឆ្នេរសមុទ្ររបស់តំបន់ហ្កាហ្សា ដើម្បីទទួលជំនួយមនុស្សធម៌តាមសមុទ្រ។ យោងតាមក្រុមមន្ត្រីអាមេរិក គម្រោងនេះនឹងត្រូវប្រកាសជាផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ រដ្ឋបាលលោក Biden បានបង្ហាញការខកចិត្តកាន់តែខ្លាំង ជុំវិញវិបត្តិមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងផលពិបាកក្នុងការដឹកជញ្ជូនតាមអាកាសដើម្បីអាចទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីនដែលនៅតែជាប់ក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល។ ការដឹកជញ្ជូនតាមរថយន្តត្រូវបានរំខានដោយសង្រ្គាម ការលួច និង ក្រុមអ្នកតវ៉ាអ៊ីស្រាអែលនៅច្រកព្រំដែន អេហ្ស៊ីប-ហ្កាហ្សា។ ហើយសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានចាប់ផ្ដើមទម្លាក់ជំនួយតាមយន្តហោះ ជាមួយប្រទេសផ្សេងទៀតដូជា បារាំង បែលហ្ស៊ិក ហ្ស៊កដានី អារ៉ាប់រួម និងអេហ្ស៊ីប។ ក្រុមមន្ត្រីបាននិយាយថា យើងកំពុងស្វែងរកច្រកផ្សេងទៀតដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា រួមទាំងតាមសមុទ្រ ។យើងកំពុងស្វែងរកទាំងជម្រើសយោធា ទាំងជម្រើសពាណិជ្ជកម្មដើម្បីដឹកជញ្ជូនតាមសមុទ្រ។ ក្រុមមន្ត្រីអាមេរិក បានទទួលស្គាល់ថា ដំណើរការនេះនឹងត្រូវការពេលវេលាជាច្រើនសប្ដាហ៍មុនពេលការដឹកជញ្ជូនជំនួយទៅកាន់កំពង់ផែថ្មីដែលបានគ្រោងទុកអាចចាប់ផ្ដើមបាន ប៉ុន្តែរដ្ឋបាលនេះនឹងមិនរង់ចាំការសម្រេចពីអ៊ីស្រាអែលទេ។ មន្ត្រីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា យើងនឹងមិនរង់ចាំអ៊ីស្រាអែលឡើយ ។នេះគឺជាពេលវេលាសម្រាប់ការដឹកនាំរបស់អាមេរិកជាសញ្ញានៃការកើនការអាក់អន់ចិត្តរបស់សេតវិមានចំពោះការបរាជ័យរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឲ្យមានការនាំយកជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា៕

មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យរកសារធាតុញៀន ទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ

2024/03/08 08:01:34 am        183
រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។ជាលទ្ធផលគួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។

លោក បៃដិន ប្រឈមការចោទសួរពីសមាជិកបក្សខ្លួនលើការលក់អាវុធឱ្យអ៊ីស្រាអែល ជុំវិញកង្វល់ហ្កាហ្សា

2024/03/07 02:14:07 pm        134
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកបក្សប្រជាធិបតេយ្យរបស់ខ្លួនកាលពីថ្ងៃពុធ (០៦មីនា) ដើម្បីជំរុញអ៊ីស្រាអែល ឱ្យបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅហ្កាហ្សា ដោយអ្នកខ្លះនិយាយថា ពួកគេអាចនឹងព្យាយាមបញ្ឈប់ជំនួយយោធា ប្រសិនបើលក្ខខណ្ឌសម្រាប់ជនស៊ីវិលមិនប្រសើរឡើង។ព្រឹទ្ធសមាជិក គ្រីស វ៉ាន់ហូលែន (Chris Van Hollen) របស់គណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងបរទេស និងសមាជិកសភាផ្សេងទៀតបានអំពាវនាវឱ្យរដ្ឋបាលលោក បៃដិន បញ្ឈប់ជំនួយផ្នែកយោធាដល់ប្រទេសអ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនចាត់វិធានការដូចជាការបើកច្រកឆ្លងកាត់ចូលទៅក្នុងហ្កាហ្សា សម្រាប់ការដឹកជញ្ជូនជំនួយ។លោក វ៉ាន់ហូលែន បានបញ្ជាក់ថា ច្បាប់របស់សហរដ្ឋអាមេរិក ហាមឃាត់ការលក់អាវុធទៅឱ្យប្រទេសដែលរារាំងជំនួយមនុស្សធម៌ ហើយបាននិយាយថាលោក និងសមាជិកសភាផ្សេងទៀតអាចព្យាយាមទប់ស្កាត់ការលក់អាវុធថ្មីដល់អ៊ីស្រាអែល ប្រសិនបើរដ្ឋាភិបាលរបស់ខ្លួនមិនដោះស្រាយវិបត្តិនោះ។ការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានធ្វើឱ្យមនុស្សភាគច្រើននៃប្រជាជនចំនួនសរុប ២,៣ លាននាក់របស់តំបន់ហ៊ុមព័ទ្ធនេះផ្លាស់ទីលំនៅ និងនាំឱ្យមានកង្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យជាដើម៕

វិមានក្រឹមឡាំង និយាយថា រុស្ស៊ី នឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកទេ

2024/03/07 02:10:03 pm        88
វិមានក្រឹមឡាំង កាលពីថ្ងៃពុធ (៦ មីនា) បាននិយាយថា រុស្ស៊ី នឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឡើងក្នុងខែវិច្ឆិកាឡើយ ហើយបានច្រានចោលការរកឃើញរបស់អាមេរិកដែលថាទីក្រុងមូស្គូ បានរៀបចំយុទ្ធនាការដើម្បីរុញច្រានការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ និងឆ្នាំ ២០២០។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ១៩៩៩មក បានធ្វើការលើកឡើងជាបន្តបន្ទាប់ទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយនិយាយថាលោកពេញចិត្តឱ្យលោក ចូ បៃដិន (Joe Biden) ធ្វើជាប្រធានាធិបតីអាមេរិកបន្ទាប់ ជាជាងលោក ដូណាល់ ត្រាំ (Donald Trump)។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយថា «យើងមិនដែលជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកទេ ហើយការប៉ុនប៉ងណាមួយពីបរទេសដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅក្នុងខែមីនា ក៏នឹងត្រូវបានរារាំងដូចគ្នា»។របាយការណ៍ឆ្នាំ២០១៩ របស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត អេស ម៉ូលឡឺ (Robert S. Mueller) បានរកឃើញថា រុស្ស៊ីបាន «ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ យ៉ាងស្វិតស្វាញ និងជាប្រព័ន្ធ» ខណៈពេលដែលការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកជឿថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០២០៕

រដ្ឋមន្ត្រីការបរទេសចិន៖ សហរដ្ឋអាមេរិក មានការយល់ឃើញខុសចំពោះប្រទេសចិន

2024/03/07 02:07:10 pm        117
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៧ មីនា) នេះថាសហរដ្ឋអាមេរិក នៅតែបន្តប្រកាន់យកការយល់ឃើញខុសចំពោះប្រទេសចិន ហើយមិនទាន់បានបំពេញតាមការសន្យារបស់ខ្លួននៅឡើយទេ បើទោះបីជាមានការរីកចម្រើនខ្លះៗចាប់តាំងពីប្រធានាធិបតី ចូ បៃដិន (Joe Biden) និងលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បានជួបគ្នាកាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក វ៉ាង បាននិយាយថា ការផ្លាស់ប្តូររវាងប្រទេសទាំងពីរអាចបន្តបានលុះត្រាតែភាគីទាំងពីរគោរព និងទទួលស្គាល់ភាពខុសគ្នារបស់ពួកគេ។ភាពតានតឹងរវាងមហាអំណាចទាំងពីរបានធូរស្រាលបន្តិច ចាប់តាំងពីលោក បៃដិន និងលោក ស៊ី បានរៀបចំកិច្ចប្រជុំកំពូលដ៏សំខាន់របស់ពួកគេក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីខែវិច្ឆិកា ប៉ុន្តែពួកគេនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ ដែលអាចមើលឃើញថា ប្រទេសចិនមិនពេញចិត្តឱ្យលោក ដូណាល់ ត្រាំ (Donald Trump) ត្រឡប់ទៅកាន់តំណែងសេតវិមានវិញនោះទេ។ទីក្រុងវ៉ាស៊ីនតោន បាននិយាយម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការក្រាលផ្លូវសម្រាប់ទំនាក់ទំនងជាមួយចិន បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតរបស់ខ្លួនក្នុងទសវត្សរ៍មុន លើបញ្ហាជាច្រើនរួមទាំងកោះតៃវ៉ាន់ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងបាឡុងចារកម្មចិនដែលត្រូវបានចោទប្រកាន់ថាបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិក នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន៕

ឯកឧត្តម ប៉ែន កុសល្យ៖ ស្ត្រីមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែកការលើកកម្ពស់សីលធម៌ និងការអភិវឌ្ឍសង្គម

2024/03/07 01:33:00 pm        106
ឧត្ដរមានជ័យ៖ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ស្ត្រីមានតួនាទីសំខាន់ណាស់ ទាំងនៅក្នុងគ្រួសារ និងសង្គមជាតិ ហើយស្ត្រីក៏ជាមាតា និងជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ក្នុងការលើកកម្ពស់ក្រមសីលធម៌សង្គម តម្លៃគ្រួសារ និងមានតួនាទីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ថ្លែងបែបនេះ ​ក្នុងឱកាសឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជា​អធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ "ស្រ្តីនិងក្មេងស្រីក្នុង​បរិវត្តកម្ម​ឌីជីថល"​ និងមានការ​ចូលរួម​ពី​មន្ទីរស្ថានពាក់ព័ន្ធ​មកពីតាមបណ្តាលក្រុង-ស្រុក​ ដែលជាស្រ្តីចូលរួម​យ៉ាង​ច្រើនកុះករ នាព្រឹកថ្ងៃទី៧មីនាឆ្នាំ២០២៤នេះ។ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍លើកទឹកចិត្ត ដល់ស្តី្រទាំងអស់សូម​ឲ្យ​បន្តចូលរួមរាល់គ្រប់សកម្មភាពសង្គមឲ្យបានកាន់តែ​ផុលផុស​បន្ថែមទៀត ព្រោះ​ប្រទេសជាតិមួយ មិនអាចខ្វះស្ត្រីបានទេ ក្នុងការរួមចំណែកការអភិវឌ្ឍការងារសង្គម។ ឯកឧត្តម បាន​កោត​សរសើរ​ និង​វាយតម្លៃខ្ពស់​ចំពោះគ្រប់​សកម្មភាពចូលរួម​ការងារ​សង្គមរបស់​ស្ត្រីនាពេលកន្លងមក ទទួលបានជោគជ័យល្អប្រសើរសម្រាប់គ្រប់សកម្មភាពផ្សេងៗ ពិសេសសកម្មភាព​មនុស្សធម៌​សង្គម និងការងារយេនឌ័រ។យ៉ាងណាម៉ិញ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យស្ត្រី ​ដែលធ្វើការងារពាក់ព័ន្ធនឹងស្ត្រី ទាំងអស់​ត្រូវបន្តចូលរួមគ្រប់សកម្មភាពសង្គម​ឲ្យបានកាន់តែប្រើសើរឡើង​បន្ថែមទៀតដើម្បីចូលរួម​លើក​កម្ពស់ តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរទាំងមូល​ឲ្យមានភាពល្អប្រសើររីកចម្រើន​បានលើគ្រប់វិស័យ​ផងដែរ។ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ស្ត្រី ត្រូវបន្តក្នុងការចែករំលែក​ និងផ្តល់ការអប់រំនៅក្នុង​គ្រួសារ​ឱ្យបានល្អ និងបន្តការចែករំលែកនូវចំណេះដឹង​ សីលធម៌​ វប្បធមម៌ តាមរយៈបណ្តាញ​សង្គមផ្សេងៗ ​ពិសេសផ្សព្វផ្សាយពី​ដំណើរការអភិវឌ្ឍ​សង្គមជាតិ​របស់រាជរដ្ឋាភិបាល​ទៅកាន់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យ​ទូលំទូលាយ​ពីការអភិវឌ្ឍរីកចម្រើន​លើ​គ្រប់វិស័យរបស់​សង្គមជាតិនាពេលបច្ចុប្បន្ន៕ 

ក្រុមហ៊ុនប្រេងឥណ្ឌា ដកខ្លួនពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី ចំពេលមានទណ្ឌកម្មដ៏តឹងតែង

2024/03/07 01:18:32 pm        77
ក្រុមហ៊ុនចម្រាញ់ប្រេងឈានមុខគេមួយចំនួននៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានដកខ្លួនពីកិច្ចសន្យារយៈពេលវែងសម្រាប់ប្រេងឆៅពីអ្នកផ្គត់ផ្គង់រុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាន់តែខ្លាំង។ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋចំនួនបីរបស់ឥណ្ឌា បានកំពុងពិភាក្សាជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft ដើម្បីទទួលប្រេង ៥០០.000 បារ៉ែលក្នុងមួយថ្ងៃក្នុងតម្លៃទាប ប្រហែលស្មើនឹងមួយភាគបីនៃការនាំចូលប្រចាំថ្ងៃរបស់ឥណ្ឌា។របាយការណ៍ពី Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋដ៏ធំបំផុតរបស់ឥណ្ឌាគឺ Indian Oil កំពុងពិចារណាកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសរុស្ស៊ី ក្រោមការផ្គត់ផ្គង់រយៈពេលវែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុនធំពីរផ្សេងទៀតគឺ Bharat Petroleum និង Hindustan Petroleum មិនបានប្តេជ្ញាចិត្ត ក្នុងកិច្ចសន្យារយៈពេលវែងនោះទេជាមួយអ្នកផ្គត់ផ្គង់រុស្ស៊ី។ សារព័ត៌មាន Bloomberg បាននិយាយថា កិច្ចព្រមព្រៀងដែលបានចុះកិច្ចសន្យា នឹងកាត់បន្ថយការពឹងផ្អែកលើការទិញម្តង ដែលមានតម្លៃថ្លៃ ជាង។ការសម្រេចចេញពីកិច្ចព្រមព្រៀងរយៈពេលវែងសម្រាប់ប្រេងឆៅរុស្ស៊ី កើតឡើង នៅពេលដែលទណ្ឌកម្មពីលោកខាងលិច ត្រូវបានដាក់ទៅលើពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ដោយឥណ្ឌាបានទិញកាន់តែច្រើនពីប្រទេសផ្សេងទៀតដូចជាអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែកុម្ភៈ។ទោះបីជារុស្ស៊ី នៅតែជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ប្រទេសនេះក៏ដោយ ក៏ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌា កំពុងងាកទៅរកប្រទេសនៅមជ្ឈិមបូព៌ាដូចជាអ៊ីរ៉ាក់ អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចនេះ បានអូសទាញការនាំចូលប្រេងរបស់រុស្ស៊ី ទៅកាន់កម្រិតទាបបំផុត កាលពីខែមុន ចាប់តាំងពីខែមករា ឆ្នាំ២០២៣។

លោកស្រីហាលី មិនសោកស្ដាយចំពោះបោះបង់ការប្រជែងតំណែងប្រធានាធិបតីទេ ហើយក៏មិនគាំទ្រលោក Trumpដែរ

2024/03/07 11:57:27 am        97
លោកស្រី នីគី ហាលី(Nikki Haley) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបោះបង់ចោលការប្រកួតប្រជែងតំណែងបេក្ខភាពប្រធានាធិបតីរបស់លោកស្រី កាលពីថ្ងៃពុធ ទី៦ ខែមីនាសប្ដាហ៍នេះ។ការសម្រេចរបស់លោកស្រី ឈានទៅរកការបើកផ្លូវឲ្យលោក Donald Trump ទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកនឹងជួបគ្នាជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ។ អតីតអភិបាលរដ្ឋ South Carolina វ័យ៥២ឆ្នាំ ជាបេក្ខជនក្រោយបំផុតដែលបានឆ្លងកាត់យុទ្ធនាការដណ្ដើមតំណែងបេក្ខភាពប្រធានាធិបតីជាមួយលោកTrump នៅតាមបណ្ដារដ្ឋជាច្រើនមកនេះក៏បាននិយាយផងដែរថា លោកស្រីគ្មានការសោកស្ដាយទេចំពោះការបោះបង់ចោលការប្រកួតប្រជែងនេះ ហើយលោកស្រីក៏មិនគាំទ្រអតីតប្រធានាធិបតីរូបនេះដែរ។ លោកស្រីនឹងមិនជួយគៀរគររកសំឡេងឆ្នោតពីក្រុមអ្នកគាំទ្ររបស់លោកស្រីដើម្បីជួយលោក Trump ដែរ ដោយហៅពេលវេលានេះថានេះជាឱកាសរបស់លោកហើយ។ ថ្លែងនៅក្នុងទីក្រុង Charleston រដ្ឋ South Carolina កាលពីថ្ងៃពុធ លោកស្រីបាននិយាយថា ខ្ញុំបាននិយាយហើយថាខ្ញុំចង់ឲ្យពលរដ្ឋអាមេរិក បានលឺសំឡេងសំឡេងរបស់ពួកគេ ។ខ្ញុំធ្វើបានហើយ ។ខ្ញុំគ្មានការសោកស្ដាយទេ។ការប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀត រវាងលោក Trump វ័យ ៧៧ឆ្នាំ និងលោក Biden វ័យ ៨១ឆ្នាំ ដែលជាការប្រជែងតំណែងប្រធានាធិបតីអាមេរិករវាងគូបដិបក្ខដជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៥៦មកនោះ គឺជាអ្វីដែលប្រជាជនអាមេរិកភាគច្រើនមិនចង់បាន។ តាមការស្ទង់មតិពលរដ្ឋអាមេរិក ភាគច្រើនមិនចង់ឃើញលោកទាំង២ប្រកួតប្រជែងគ្នាទេ៕

លោក Biden និងលោក Trump អូសទាញបានអ្នកបោះឆ្នោតរបស់លោកស្រីHaley ជារង្វាន់ថ្មីនៃបោះឆ្នោតបឋមឆ្នាំ២០២៤

2024/03/07 11:43:10 am        89
លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ កំពុងប្រជែងគ្នាដើម្បីប្រមូលយកក្រុមអ្នកគាំទ្ររបស់លោកស្រី នីគី ហាលី (Nikki Haley) ជាមណ្ឌលបោះឆ្នោតមួយ ដែលអាចមានសារៈសំខាន់ក្នុងការរុញបេក្ខជនទាំងពីរត្រឡប់ទៅសេតវិមានវិញ។ លោកស្រី ហាលី បានធ្លាក់ចេញពីការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងជួរគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ទី៦ មីនា ប៉ុន្តែពុំបានគាំទ្រ Trump ទេ ហើយបាននិយាយថាឥឡូវនេះអាស្រ័យលើរូបលោកខ្លួនឯងដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោតដែលពុំបានគាំទ្រលោកតាំងពីដំបូងមក។ អ្នកបោះឆ្នោតជិត ៥៧០.០០០ នាក់ នៅក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឱ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនក្នុងគណបក្សសាធារណរដ្ឋ ត្បិតថាជាចំនួនតិចតួច ប៉ុន្តែមានសក្តានុពលក្នុងការប្រណាំងប្រជែងនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ជាឧទាហរណ៍ លោកស្រី Haley បានឈ្នះចំនួន២៥០.០០០ សំឡេងនៅក្នុងការបោះឆ្នោតបឋមរក្នុងរដ្ឋ North Carolina ជារដ្ឋមួយដែលលោក Trump បានឈ្នះតិចជាង៧៥.០០០ សំឡេងកាលពីឆ្នាំ ២០២០ ។ ទាំងលោក Biden និង លោកTrump បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗកាលពីថ្ងៃពុធដោយអំពាវនាវឱ្យអ្នកបោះឆ្នោត គាំទ្រលោកស្រី ហាលី ចូលរួមក្នុងក្រុមរបស់ខ្លួន ទោះបីជាលោកទាំង២បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។ លោក Biden បានសរសើរលោកស្រី Haley ចំពោះការនិយាយការពិតអំពីលោក Trump ស្របពេលលោកTrump និយាយថាលោកបានទម្លាក់លោកស្រីនៅក្នុងការប្រកួត Super Tuesday របស់គណបក្សសាធារណរដ្ឋ។ លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់បានក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទេ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ មានកន្លែងសម្រាប់ពួកគេនៅក្នុងយុទ្ធនាការរបស់ខ្ញុំ។ នៅក្នុងការបង្ហោះលើបណ្ដញសង្គម Truth Social របស់លោក លោក Trump បានបន្ថែមថា លោកចង់អញ្ជើញក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទាំងអស់ឱ្យចូលរួមចលនាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាតិរបស់យើង ហើយបានហៅលោក Biden ជាសត្រូវដែលកំពុងបំផ្លាញប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM