គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខអង្គការណាតូ ជំរុញឱ្យសភាអាមេរិក អនុម័តជំនួយអ៊ុយក្រែន ដោយនិយាយថាចិនកំពុងឃ្លាំមើល

2024/02/15 09:14:22 am        195
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃពុធ (១៤ កុម្ភៈ) បានជំរុញឱ្យសភាតំណាងសហរដ្ឋអាមេរិក អនុម័តកញ្ចប់ជំនួយយោធា «ដ៏មានសារៈសំខាន់» តម្លៃរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដោយប្រាប់សមាជិកសភា ថាប្រទេសចិន នឹងមានភាពក្លាហានលើកោះតៃវ៉ាន់ ប្រសិនបើរុស្ស៊ី ឈ្នះសង្គ្រាមរបស់ខ្លួន។លោក ស្តុលថិនប៊ឺក បានសង្កត់ធ្ងន់ថា អឺរ៉ុប និងកាណាដា ក៏កំពុងបង្កើនជំនួយសម្រាប់អ៊ុយក្រែនផងដែរ។ លោកបាននិយាយថា ជំនួយផ្នែកសេដ្ឋកិច្ច និងយោធារួមគ្នារបស់ពួកគេដល់ក្រុងគីវ គឺច្រើនជាងដែលអាមេរិកបានផ្តល់ឲ្យ ប៉ុន្តែរបាយការណ៍របស់សហរដ្ឋអាមេរិក «នៅតែមានសារៈសំខាន់»។អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រូបនេះនិយាយក្នុងបទសម្ភាសន៍មួយថា «បើលោក ពូទីន ឈ្នះនៅអ៊ុយក្រែន នោះជាការផ្ញើសារទៅកាន់មេដឹកនាំផ្តាច់ការផ្សេងទៀតថា ពួកគេអាចទទួលបានអ្វីដែលគេចង់បានដោយប្រើកម្លាំងយោធា។ ថ្ងៃនេះអ៊ុយក្រែន ថ្ងៃស្អែកអាចជាកោះតៃវ៉ាន់ ដូច្នេះប្រទេសចិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន»។ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាចំនួន ៩៥,៣៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប៉ុន្តែគេមិនច្បាស់ទេថាតើសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋ នឹងទទួលយកសំណើនេះ ឬយ៉ាងណា៕

លោក Biden រារាំងការនិរទេសជនជាតិប៉ាឡេស្ទីន នៅអាមេរិក ដោយលើកឡើងពីស្ថានភាពនៅហ្កាហ្សា

2024/02/15 09:06:51 am        99
សេតវិមានបាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើបទបញ្ជាការពារប្រជាជនប៉ាឡេស្ទីន នៅក្នុងសហរដ្ឋអាមេរិក ពីការនិរទេសសម្រាប់រយៈពេល ១៨ ខែបន្ទាប់ ដោយលើកឡើងពីស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។មន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយថា វិធានការនេះផ្តល់ «ការពន្យារពេលការចាកចេញដោយបង្ខំ» ដល់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៦.០០០ នាក់ ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា បន្ទាប់ពី «ការវាយប្រហារភេរវកម្មថ្ងៃទី០៧ ខែតុលា ដ៏រន្ធត់ដោយក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល និងការឆ្លើយតបខាងយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលមក លក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង»។លោក ស៊ូលីវ៉ាន់ បាននិយាយថា ចំណាត់ការរបស់លោក បៃដិន នេះនឹងផ្តល់ឱ្យជនជាតិប៉ាឡេស្ទីន ដែលនៅក្នុងសហរដ្ឋអាមេរិក «មានជម្រកសុវត្ថិភាពបណ្តោះអាសន្ន»។ លោកបានបន្ថែមថា អ្នកណាក៏ដោយដែលស្ម័គ្រចិត្តត្រឡប់ទៅទឹកដីប៉ាឡេស្ទីនវិញ នឹងបាត់បង់ការការពាររបស់ពួកគេ។ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ៤ ខែមក លោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធឱ្យខិតខំប្រឹងបន្ថែមទៀតដើម្បីការពារជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងបញ្ជូនជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ

2024/02/15 08:45:57 am        314
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងទៅអនាគតហើយការកសាងធនធានមនុស្ស ក៏ជាកសាងនៅពេលបច្ចុប្បន្ន សម្រាប់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នាថ្ងៃអនាគតផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបដិវឌ្ឍកម្មឌីជីថល។ ជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាក៏ជាផ្នែកមួយសំខាន់ នៅក្នុងការចូលរួមកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងយុគសម័យថ្មីនេះផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនចេះតែនិយាយ អំពីកិច្ចការងារអ្វីមួយនោះទេ ប៉ុន្ដែបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដច្បាស់លាស់ហើយទើបចាប់ផ្ដើមអនុវត្ត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អប់រំ គឺដើម្បីចេះដឹង អប់រំ គឺដើម្បីចេះធ្វើ អប់រំ គឺដើម្បីក្លាយជាពលរដ្ឋល្អ និងអប់រំ គឺដើម្បីចេះរស់នៅក្នុងសង្គមដោយសុខដុមរមនា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា អាណត្តិទី៧នេះ ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកដែលលូតលឿន ហើយជោគជ័យ គឺចេះរៀនពីកំហុសខ្លួនឯង ចេះទទួលស្គាល់កំហុសខ្លួនឯង ចេះលើកទឹកចិត្តខ្លួនឯង និងស្វែងយល់ពីខ្លួនឯងឱ្យបានកាន់តែច្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «បើយើងគ្មានចិត្តចង់អភិវឌ្ឍន៍ខ្លួនឯង គឺគ្មានគ្រូជោគជ័យណាអាចមកជួយបង្ហាត់បង្រៀនយើងឱ្យចេះបានទេ។ អ្នកដែលចេះវាយតម្លៃខ្លួនឯង ហើយដឹងខ្លួនថា នៅមានកម្រិតនោះ ហើយជាអ្នកជោគជ័យពិតប្រាកដ។

លោក Prabowo សន្យាធ្វើជាប្រធានាធិបតីល្អសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈលោកប្រកាសជ័យជម្នះ

2024/02/15 07:51:54 am        164
បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាបូវ៉ូ ស៊ីបៀនតូ(Prabowo Subianto)បានសន្យាថានឹងដឹកនាំ គាំពារ និងការពារប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈរូបលោកបានទទួលជ័យជម្នះប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទកាលពីថ្ងៃពុធ ១៤ កុម្ភៈ ទន្ទឹមនឹងការរាប់សន្លឹកឆ្នោតឯករាជ្យយ៉ាងឆាប់រហ័សបង្ហាញថាលោកបានឈ្នះសំឡេងគាំទ្រជិត៦០ភាគរយនៃសន្លឹកឆ្នោត។ ដោយកំពុងឈរនៅក្បែរមិត្តរួមតំណែងអនុប្រធានាធិបតីរបស់លោកគឺលោកជីប្រានរ៉ាកាម៊ូមីងរ៉ាកា (Gibran Rakabuming Raka ដែលជាកូនប្រុសរបស់ប្រធានាធិបតីកំពុងកាន់អំណាចលោកចូកូវីដូដូ (Joko Widodo)លោកPrabowo បាននិយាយថា ប្រទេសនេះត្រូវតែរួបរួមគ្នាម្តងទៀតនៅពេលដែល យុទ្ធនាការបានបញ្ចប់ ហើយថា ជ័យជម្នះនេះគឺសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់។លោកបានប្រកាសថា យើងនឹងធ្វើជាប្រធានាធិបតី និងជាអនុប្រធានសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ ខណៈកំពុងថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់នៅឯទីលានកីឡាដ៏ធំ។លោកនិយាយថាខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា យើងនឹងដឹកនាំ គាំពារ និងការពារប្រជាជនឥណ្ឌូនេស៊ីទាំងអស់ មិនថាពូជសាសន៍ ជាតិសាសន៍ សាសនា សាវតាសង្គមបែបណាក៏ដោយ។ ប្រជាជនឥណ្ឌូនេស៊ីទាំងអស់នឹងស្ថិតក្រោមការទទួលខុសត្រូវរបស់យើង ដើម្បីការពារផលប្រយោជន៍របស់ពួកគេ។យើងនឹងកសាងរដ្ឋាភិបាលមួយដែលមានប្រជាជនល្អបំផុតរបស់ឥណ្ឌូនេស៊ី៕

ទីប្រឹក្សាលោក Trump ស្នើប្រព័ន្ធលំដាប់ថ្នាក់ថ្មីសម្រាប់សមាជិកណាតូ ដែលមិនចំណាយលើវិស័យការពារជាតិ

2024/02/14 04:23:42 pm        83
ទីប្រឹក្សាសន្តិសុខជាតិឈានមុខគេរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) ថាខ្លួននឹងជំរុញឱ្យមានការផ្លាស់ប្តូរចំពោះអង្គការណាតូ និងស្នើប្រព័ន្ធលំដាប់ថ្នាក់ថ្មី បើអតីតប្រធានាធិបតីរូបនេះវិលត្រឡប់ទៅកាន់អំណាចវិញ ដែលអាចបណ្តាលឱ្យប្រទេសសមាជិកមួយចំនួនបាត់បង់ការការពារប្រឆាំងនឹងការវាយប្រហារពីខាងក្រៅ។លោក ខេត ខែលឡុក (Keith Kellogg) ឧត្តមសេនីយឯកចូលនិវត្តន៍ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើសមាជិកនៃសម្ព័ន្ធយោធា ៣១ ប្រទេស មិនបានចំណាយយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ដូចដែលបានព្រមព្រៀងគ្នានោះ លោកនឹងគាំទ្រការដកចេញនូវច្បាប់ការពារមាត្រាទី ៥ របស់ប្រទេសនោះនៅក្រោមសន្ធិសញ្ញាអាត្លង់ទិកខាងជើង។មាត្រាទី ៥ ចែងថាការវាយប្រហារប្រឆាំងនឹងសមាជិកមួយនៃសម្ព័ន្ធយោធាដែលមានមូលដ្ឋាននៅអឺរ៉ុប នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងសមាជិកទាំងអស់គ្នា ហើយសមាជិកនៃសម្ព័ន្ធយោធាត្រូវតែឆ្លើយតបដោយសមរម្យ។ បើមិនមានការការពារទាំងនោះទេ ប្រទេសជាសមាជិកនឹងមិនត្រូវបានធានាថាសមាជិកណាតូផ្សេងទៀតនឹងមកជួយខ្លួនទេ៕

ការបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ចប់ ហើយការរាប់សន្លឹកឆ្នោតចាប់ផ្តើម

2024/02/14 02:48:13 pm        60
យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតសកលរបស់ប្រទេសបានឲ្យដឹងថា ដំណើរការបោះឆ្នោតនៅក្នុងការបោះឆ្នោតសភា និងប្រធានាធិបតី ក្នុងពេលដំណាលគ្នារបស់ប្រទេសឥណ្ដូនេស៊ី បានបញ្ចប់នៅថ្ងៃពុធនេះ នៅម៉ោង១ថ្ងៃត្រង់ ម៉ោងក្នុងតំបន់ ហើយការរាប់សន្លឹកឆ្នោត បានចាប់ផ្តើម។បទបញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសកលឆ្នាំ២០១៩ នៅចំណុចទី៣ បានចែងថា ការបោះឆ្នោត ចាប់ផ្តើមនៅម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ និងមានរយៈពេលរហូតដល់ម៉ោង១ថ្ងៃត្រង់ ហើយ រីឯដំណើរការរាប់សន្លឹកឆ្នោត ចាប់ផ្តើមនៅពេលដំណាលគ្នាខណៈការបោះឆ្នោតត្រូវបានបិទ។យោងតាមបទបញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសកល មានអ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងបញ្ជី មានជាង២០៤លាននាក់ សម្រាប់ការបោះឆ្នោតសកលនេះ ដែលមានប្រហែល៥៣ភាគរយ នៃអ្នកទាំងឡាយដែលមានអាយុក្រោម ៤០ឆ្នាំ។ ការរាប់សន្លឹកឆ្នោតរហ័សក្រៅផ្លូវការ ត្រូវបានធ្វើឡើងដោយអ្នកបោះឆ្នោតប្រជាមតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហើយលទ្ធផល ត្រូវបានគេរំពឹងថា នឹងចេញនៅពេលបន្ទាប់ពីថ្ងៃនេះ។

បេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូនេស៊ីលេចធ្លោទាំង ៣រូប ទម្លាក់សន្លឹកឆ្នោតរបស់ខ្លួន

2024/02/14 02:45:46 pm        93
បេក្ខជនប្រជែងតំណែងប្រធានាធិបតីដ៏លេចធ្លោចំនួន ៣រូបរបស់ប្រទេសឥណ្ឌូនេស៊ី គឺលោក Prabowo Subianto លោក Ganjar Pranowo និងលោក Anies Baswedan បានចេញទៅទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងធុងរៀងៗខ្លួន ខណៈការបោះឆ្នោតសកលរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមដំណើរការហើយនៅថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) នេះ។ការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈនេះ នឹងសម្រេចជ្រើសរើសអ្នកស្នងតំណែងបន្តពីប្រធានាធិបតីក្នុងតំណែងលោក Joko Widodo ដែលកំពុងបញ្ចប់អាណត្តិទី២ ពេញបរិបូរណ៍។ ហើយថ្ងៃពុធនេះ លោកប្រធានាធិបតី ដែលត្រូវបានគេស្គាល់ថា Jokowi និងដែលមិនអាចឈរឈ្មោះបានទៀតនោះ ក៏បានបង្ហាញវត្តមាននៅឯមណ្ឌលបោះឆ្នោត ដើម្បីបញ្ចេញសំឡេងគាំទ្ររបស់លោក ចំពោះបេក្ខជនសំណព្វជិត្តរបស់ខ្លួនដែរ។លោក Jokowi នៅមុននេះ បានគាំទ្រលោក Ganjar ដែលជាមិត្តរួមគណបក្ស PDI-P (Indonesian Democratic Party of Struggle) ឲ្យក្លាយជាអ្នកជំនួសតំណែងរបស់លោក ប៉ុន្តែបានប្តូរទៅធ្វើយុទ្ធនាការឲ្យអតីតទាហានលោក Subianto របស់គណបក្ស Gerindra។ កូនប្រុសច្បងរបស់លោក Jokowi គឺលោក Gibran Rakabuming Raka គឺជាមិត្តរួមការងាររបស់លោក Prabowo។បើតាមការស្ទង់មតិ នៅមុនការបោះឆ្នោតកើតឡើង បានបង្ហាញថា លោក Prabowo មានការគាំទ្រ ៥១,៨ភាគរយ និង ៥១,៩ភគារយ ដោយលោក Anies និងលោក Ganjar មាន ២៧ភាគរយ និង ៣១ភាគរយ រៀងគ្នា។ ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាត បេក្ខជនត្រូវការសំឡេងគាំទ្រលើសពី ៥០ភាគរយ និងទទួលបានសន្លឹកឆ្នោត ២០ភាគរយ ពីបណ្ដាខេត្តនានាពាក់កណ្ដាលប្រទេស។ការបោះឆ្នោតរបស់ប្រទេសឥណ្ឌូណេស៊ីតែងតែត្រូវបានចាត់ទុកថា ជាការបោះឆ្នោតតែមួយថ្ងៃដ៏ធំ និងស្មុគស្មាញបំផុត នៅក្នុងពិភពលោក។ ប្រជាជនជាង ២០០លាននាក់ ក្នុងចំណោមប្រជាជន ២៧០លាននាក់មានសិទ្ធិបោះឆ្នោត៕

កងកម្លាំងការពារអ៊ីស្រាអែល ចែករំលែកវីដេអូរបស់មេដឹកនាំក្រុមហាម៉ាស រត់គេចខ្លួនតាមរផ្លូវរូងក្រោមដី

2024/02/14 02:27:04 pm        97
កងកម្លាំងការពារអ៊ីស្រាអែល (IDF)កាលពីថ្ងៃអង្គារ បានចែករំលែកវីដេអូរបស់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា ( Yahya Sinwar) រត់គេចខ្លួនតាមរយៈបណ្តាញផ្លូវរូងក្រោមដីមួយ នៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមនេះ កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនទទួលបានវីដេអូនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីអង្គភាពពិសេស បានរកឃើញផ្លូវរូងក្រោមដីដែលមានជម្រៅរាប់សិបម៉ែត្រ នៅក្រោមដីក្នុងតំបន់ ខាន់យូនីស (Khan Yunis) នៃតំបន់ហ្កាហ្សាស្ទ្រីប។អង្គភាពពិសេស បានរកឃើញវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហាម៉ាសដែលបានដំឡើង នៅក្នុងផ្លូវរូងក្រោមដី។ វីដេអូនោះ បង្ហាញពីលោកស៊ីនវ៉ា រត់គេចខ្លួនជាមួយកូនៗ និងប្រពន្ធរបស់ខ្លួនតាមរយៈបណ្តាញផ្លូវរូងក្រោមដី ដែលដឹកនាំដោយបងប្រុសរបស់លោក គឺ លោក អ៊ីប្រាហ៊ីម ស៊ីនវ៉ា( Ibrahim Sinwar)។ កងកម្លាំងការពារនេះ បាននិយាយថា គ្រួសារនេះ បានរត់គេចខ្លួនទៅកន្លែងសុវត្ថិភាពមួយដែលក្រុមហាម៉ាស បានសាងសង់រួចជាស្រេច។វីដេអូនេះ ត្រូវបានថតកាលពីថ្ងៃទី ១០ ខែតុលា ត្រឹមតែបីថ្ងៃ បន្ទាប់ពីក្រុមហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងជាង ២៤០ នាក់ផ្សេងទៀត បានរងរបួស។

ប្រភព៖ ការផ្តល់យោបល់របស់លោក ពូទីន ស្ដីពីបទឈប់បាញ់អ៊ុយក្រែន ត្រូវបានច្រានចោលដោយអាមេរិក

2024/02/14 01:54:28 pm        161
ប្រភពរុស្ស៊ី ចំនួនបីដែលមានចំណេះដឹងអំពីការពិភាក្សាបានប្រាប់សារព័ត៌មានរ៉យទ័រថា ការផ្ដល់យោបល់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ស្ដីពីបទឈប់បាញ់នៅអ៊ុយក្រែន ដើម្បីបង្កកសង្រ្គាម ត្រូវបានបដិសេធដោយសហរដ្ឋអាមេរិក បន្ទាប់ពីទំនាក់ទំនងរវាងអន្តរការី។ការបរាជ័យនៃវិធីសាស្រ្តរបស់លោក ពូទីន បានជំរុញទៅក្នុងឆ្នាំទី៣ នៃជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ហើយបង្ហាញឱ្យឃើញថាប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីររបស់ពិភពលោកនេះនៅតែមិនត្រូវគ្នា។ប្រភពរុស្ស៊ីដដែលនោះបាននិយាយថា លោកពូទីន បានបញ្ជូនសញ្ញាទៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២៣ ជាសាធារណៈ និងឯកជនតាមរយៈអន្តរការី រួមទាំងតាមរយៈដៃគូអារ៉ាប់ របស់ទីក្រុងមូស្គូ នៅមជ្ឈិមបូព៌ា និងផ្សេងៗទៀតថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីពិចារណាបទឈប់បាញ់នៅអ៊ុយក្រែន។លោក ពូទីន បានស្នើឱ្យបង្កកជម្លោះនៅសមរភូមិមុខបច្ចុប្បន្ន ហើយមិនចង់បោះបង់ទឹកដីអ៊ុយក្រែនណាមួយដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ ប៉ុន្តែសញ្ញានេះបានផ្តល់នូវអ្វីដែលអ្នកមួយចំនួននៅក្នុងវិមានក្រឹមឡាំងមើលឃើញថា ជាផ្លូវដ៏ល្អបំផុតឆ្ពោះទៅរកសន្តិភាពមួយរយៈ៕

កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ក្នុងការធ្វើសមយុទ្ធបង្កើនកម្លាំងថ្មី

2024/02/14 01:50:45 pm        154
យោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ (១៤ កុម្ភៈ) នេះបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ការបាញ់បង្ហោះមីស៊ីលនៅថ្ងៃពុធនេះបានធ្វើឡើងនៅម៉ោងប្រហែល ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅខាងក្រៅទីក្រុងឆ្នេរសមុទ្រភាគខាងកើត វ៉ុនសាន (Wonsan) ដែលជាការសាកល្បងអាវុធចុងក្រោយបំផុតធ្វើឡើងដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។អគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធារបស់យើងបានរកឃើញមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ពីលើដែនទឹកភាគឦសាននៃទីក្រុង វ៉ុនសាន ប្រហែលម៉ោង ៩ព្រឹកថ្ងៃនេះ ហើយអាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង-អាមេរិក កំពុងធ្វើការវិភាគលម្អិត»។ ទីក្រុងព្យុងយ៉ាងមិនទាន់បញ្ជាក់ពីការអះអាងរបស់យោធាក្រុងសេអ៊ូលនៅឡើយទេ។គួរកត់សម្គាល់ថា នៅដើមសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងប្រព័ន្ធគ្រប់គ្រងថ្មីសម្រាប់ការបាញ់បង្ហោះរ៉ូកែតច្រើនគ្រាប់ ដែលនឹងមានតួនាទី «ខ្លាំងជាមុន» ក្នុងសមរភូមិ។ ក្រុមអ្នកជំនាញជឿថា ការបាញ់បង្ហោះមីស៊ីលថ្មីនេះអាចត្រូវបានធ្វើឡើងដោយប្រើប្រព័ន្ធដែលកូរ៉េខាងជើងទើបតែបង្កើតនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

៥៧ថ្ងៃហើយទាហានខ្មែរ១៨នាក់ ដែលទាហានថៃ ចាប់ទៅ ខណៈកម្ពុជា នៅតែបន្តអំពាវនាវឲ្យដោះលែងពួកគេវិញប្រកបដោយសុវត្ថិភាព
09/24/2025 07:09 AM
សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា
09/24/2025 07:09 AM
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM