សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច

2025/07/03 03:49:13 pm        130
សភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃម្សិលមិញ បានរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករម្លែកបទពិសោធន៍ ឈ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទំនើប ដែលអាចអនុវត្តបានសម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្ម។វេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥នេះ បានរៀបចំឡើងក្រោមវត្តមានរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ នៅក្នុងពិធីបើកកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងអ្នកចូលរួមទាំងអស់ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ផ្លាស់ប្តូរបទពិសោធន៍ជាមួយវាគ្មិនក្នុងអំឡុងពេលពិភាក្សា ដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នឹងដំណើរការទៅដោយរលូន ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។សូមបញ្ជាក់ថា វេទិកានេះ បានផ្តោតលើប្រធានបទ “ការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណី ទៅជាកសិកម្មកែច្នៃតាមបែបទំនើប” ដែលធ្វើបាថកថាដោយវាគ្មិនកិត្តិយសគឺ ឯកឧត្តមឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី និងកិច្ចពិភាក្សាដោះស្រាយបញ្ហារប្រឈមនានាបស់វាគ្មិន និងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈ និងឯកជន លើប្រធានបទស្តីពី “តួនាទីភាពជាអ្នកដឹកនាំក្នុងការជំរុញនវានុ វត្តន៍ភាព និងការផ្លាស់ប្តូរក្នុងមុខជំនួញ” គឺជាកូនសោ បើកទ្វារឆ្ពោះទៅយុគសម័យថ្មីមួយនៃការធ្វើ ជំនួញតាមបែបទំនើប មានភាពច្នៃប្រឌិត នវានុវត្តន៍ និងប្រកបដោយឧត្តរមានុវត្តភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ

2025/07/02 03:53:52 pm        251
ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងឱ្យអ្នកប្រមូលទិញត្រីក្នុងស្រុក និងនាំចូល បង្ហាញប្តេជ្ញា​ចិត្ត​ខ្ពស់​ចូលរួមជាមួយរាជរដ្ឋាភិបាល ជំរុញការផ្គត់ផ្គង់ត្រីឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារ និងគាំទ្រ​បន្ថែម​ពី​ក្រសួង​-ស្ថាប័ន្ធ​ពាក់ព័ន្ធជួយសម្រួលនូវនីតិវិធីដើម្បីជំរុញកិច្ចដំណើរឱ្យប្រព្រឹត្តិទៅដោយរលូន។   លោកស្រី នាង សុវណ្ណារី ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា លើកឡើងនៅក្នុងសន្និសីទ ពាក់ព័ន្ធ​បញ្ហា​ប្រឈម​របស់ក្រុមអ្នកនាំចូលធនធានវារីសត្វ របស់សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅ​ថ្ងៃ​ទី​២ ​ខែកក្កដា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ ផ្គង់ត្រីសាច់នេះ សមាជិក​របស់​សមាគម​ទាំង​អស់​បាន​ចូល​រួម​ចំណែក​យ៉ាងសំខាន់ នៃការផ្គត់ផ្គង់ស្បៀងនៅកម្ពុជា តាមរយៈការ ប្រមូលទិញត្រីក្នុងស្រុក និងការនាំ​ចូល​ផង​ដែរ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារដូចជា ការប្រមូលទិញពីតំបន់ផ្សេងៗនៅកម្ពុជា យក​មក​លក់​លើ​ទីផ្សារ និងនាំចូល ដើម្បីចូលរួមរក្សានូវតម្លៃឱ្យមានស្ថិរភាព និងឆ្លើយតប​ទៅ​និង​ការ​រស់​នៅ​របស់​ប្រជាជន​។លោកស្រី បន្តឱ្យដឹងថា ជុំវិញការប្រមូលទិញត្រីក្នុងស្រុក ក៏ដូចជាការនាំចូលនេះ កន្លងមក សមាជិក​របស់​សមាគម​ទាំង​អស់ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការប្រមូលទិញ ក្នុង​គោល​ដៅ​ស្វែង​រក​​ប្រាក់ចំណូលខ្លួនឯងផង និងការជំរុញផ្គត់ ផ្គង់ឱ្យឆ្លើយបតទៅនិងតម្រូវការទីផ្សារផង។ ក្នុង​នាម​លោក​ស្រី​ដែល​ជា​តំណាង​ឱ្យសមាជិក-សមាជិកា របស់សមាគមចំនួន ១២៨ រូប បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុង​ការអនុវត្តផែនការ និងសកម្មភាពរបស់សមាគម ឱ្យស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គាំទ្រ សន្តិសុខស្បៀងក្នុងស្រុក ឆ្លើយតបទៅនិងវិបត្តិ និងបញ្ហានានា ដែលកើតឡើងជាយថាហេតុ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និងការពង្រឹងភាពធន់ក្នុងវិស័យម្ហូបអាហារនៅកម្ពុជា។ បញ្ហា​នេះ​ផងដែរ លោកស្រី សូមឱ្យមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្ថែម ក្នុងការ​ជួយ​សម្របសម្រួលដល់ការប្រមូលទិញនៅក្នុងស្រុក និងការនាំចូលក្តី នូវនីតិវិធីពាក់ព័ន្ធមួយចំនួន ដើម្បី​ជំរុញ​ការ​ធ្វើអាជីវកម្មលើផ្នែកនេះឆ្លើយ តបទៅនិងទីផ្សារ។ លោកស្រី បន្តថា ទាក់ទងការប្រមូលទិញនេះ ប្រសិន​ក្រសួងមានការរឹតបណ្តឹងខ្លាំង អាចធ្វើឱ្យការផ្គត់ផ្គង់ត្រីលើ ទីផ្សារមានការខ្វះខាត ឬក៏អាចឡើងថ្លៃ ដែល​ធ្វើ​ឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។ជាការឆ្លើយតប, ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ទាក់​ទិន​ការ​ផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការពារ និងគាំទ្រ​ការ​ធ្វើ​វារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ ឯកឧត្តម បន្ថែម បើតាមប្រសាសន៍របស់សម្តេចធីបតី ក៏បាន​លើក​ឡើង​ច្បាស់​ផងដែរ គោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រ ដល់វា​រី​វប្បករ​ដែល​ធ្វើ​ផលិត​កម្ម​ បញ្ហានេះ, ក្រសួងតែងតែតាមដានជាប្រចាំអំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មាន​ប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីក៏មានការខ្វះខាត ក្រសួងក៏បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​នាំចូលផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូល ជួយទិញត្រី​ក្នុង​ស្រុក​ឱ្យ​អស់លទ្ធភាព មុននិងធ្វើការនាំចូល៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ

2025/07/02 03:02:38 pm        171
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។កិច្ចប្រជុំនេះធ្ចើឡើងដើម្បីរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនៅតាមសងខាងតំបន់ព្រែកជីកហ្វូណនតេជោ ដោយនៅក្នុងនោះមានដូចជាគម្រោងផែរណប គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ គម្រោងទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍទេសចរណ៍ តំបន់តភ្ជាប់ជាមួយប្រព័ន្ធធារាសាស្រ្ត តភ្ជាប់ជាមួយច្រករបៀង និងតំបន់ប៉ូលសេដ្ឋកិច្ចផ្សេងទៀត៕

ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

2025/06/29 01:03:20 pm        497
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ និងគណៈប្រតិភូអមដំណេីរ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ។ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងគណៈប្រតិភូអមដំណេីរ បានបន្តអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាកសិករ សហគមន៍អូរប្រាសាទ ដែលផ្តោតលេីផលិតកម្មដំណាំបន្លែ នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ

2025/06/29 11:02:14 am        517
ភ្នំពេញ៖ ដោយសារមានការយល់ច្រឡំអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវ ដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសសេរឱ្យដឹងថា ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ អាស្រ័យដូចបានបញ្ជាក់ជូនខាងលើនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់បន្ថែមថា គឺសូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានានៅលើពិភពលោក។

ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ

2025/06/27 03:48:23 pm        191
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៥ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងធុរកិច្ចកូរ៉េ ដើម្បីពិភាក្សាកាលានុវត្តភាពនៃការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យកសិកម្មកម្ពុជា។នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា ក្នុងអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការវិនិយោគលើកសិផលមានសក្ដានុពលខ្ពស់មួយចំនួនដូចជាស្វាយ ចេក និងស្វាយចន្ទី ដែលទាមទារការវិនិយោគកែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈប្រទេសកូរ៉េមានបទពិសោធន៍លើការងារនេះស្រាប់ សំដៅទទួលបានតម្លៃបន្ថែមខ្ពស់ និងទទួលបានផលចំណេញទាំងអស់គ្នា។ទាក់ទងនឹងជីកសិកម្ម និងចំណីសត្វ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីកូរ៉េសិក្សាពីការវិនិយោគលើផលិតកម្មនៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច មានគុណភាពខ្ពស់ និងតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយនឹងការនាំចូល។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ទទួលស្វាគមន៍និងលើកទឹកចិត្តដល់ភាគីកូរ៉េធ្វើការវិនិយោគលើអ្វីដែលជាចំនុចខ្លាំងរបស់កម្ពុជាមានស្រាប់ ដើម្បីទទួលបានជោគជ័យឆាប់រហ័ស និងចំគោលដៅនៃការវិនិយោគពិតប្រាកដ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រ តម្រង់ទិសសំដៅផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងជួយប្រជាកសិករក្នុងវិស័យកសិកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

2025/06/26 03:15:44 pm        134
កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីត្រៀមលក្ខណៈនៅក្នុងវិស័យនេះ សម្រាប់​ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដើម្បី​ជំរុញ​ផ្លាស់​ប្តូរនូ​វ​របត់សេដ្ឋកិច្ច និងសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញគណធិបតី ក្នុងកម្មវិធីទិវា​ជាតិ​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ដែល ទិវានេះបានលើកឡើង​អំពី​ប្រធាន​បទ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាក​ចេញ​ពី​ប្រទេស ​ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ ដោយនៅក្នុងទិវានេះ មានការ​អញ្ជើញ​ចូល​រួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, អង្គការ​ដៃគូ និងការចូលរួមពីវិស័យឯកជននានា។ជុំវិញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនេះ ឃើញថា រាជ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ក្នុងគោលដៅ អភិវឌ្ឍន៍ទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង​មធ្យម​, ធុរកិច្ច, សហគ្រិនភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធជាដើម, ជាក់ស្តែង​ការ​រៀបចំ​ទិវា​ជាតិ​សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាការបោះជំហានថ្មីមួយទៀតរបស់រាជរដ្ឋាភិ- បាល ដើម្បីជួយជ្រោមជ្រែង និងលើកកម្ពស់សហគ្រាសក្នុងស្រុក ឲ្យក្លាយ​ជា​សហគ្រាស​មាន​សក្តា​នុពល សម្រាប់ការផ្គត់ផ្គង់ និង ប្រកួតប្រជែងលើទីផ្សារ និងការនាំចេញជាដើម។ បញ្ហានេះ, រាជរដ្ឋាភិបាលក៏បានទទួលស្គាល់តួនាទីដ៏សំខាន់ របស់សហគ្រាសធុនមីក្រូ តូច និង​មធ្យម​ ក្នុងការជំរុញកំណើន សេដ្ឋកិច្ច បង្កើតការងារ និងបណ្តុះនវានុវត្តន៍, ហើយនេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញពីសមិទ្ធផលរបស់សហគ្រិនកម្ពុជា និងផ្តល់ ជូនពួកគាត់នូវព័ត៌មាន ឧបករណ៍ និង​ធនធានចាំបាច់ ដើម្បីជំរុញឱ្យរីកចម្រើនលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ដែលកាន់​តែ​មាន​ការ​ប្រកួត​ប្រជែងខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី 

លទ្ធផលចរចាពាណិជ្ជកម្ម៖ កម្ពុជា-អាមេរិក វាយ​តម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ជា​វិជ្ជមាន នៃ​ការ​ចរចា​កន្លង​មក និងបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត

2025/06/26 02:35:16 pm        662
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នា​ល្ងាច​ថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយ​តំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បាន​ឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀ​ម​ខ្លួន​រួច​រាល់​សម្រាប់​កិច្ច​ប្រជុំ​ចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែល​បម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​៕

កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2025/06/25 11:19:34 am        276
កម្ពុជា-អូស្រ្តាលី ប្រកាសជាផ្លូវការ នូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលជាការរតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជា ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរ។ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រកាសជាផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ រវាងអូស្រ្តាលីនិងកម្ពុជាឆ្នាំ២០២៥-២០២៩ (DPP)។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែង របស់អូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់, ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើក កម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ផែនការភាព ជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ជាមួយកម្ពុជា ក្នុងរយៈពេលប្រាំឆ្នាំរួមមាន៖ ការពង្រឹងស្ថាប័ន, សេវាសាធារណៈប្រកបដោយបរិយាប័ន្ន, និងសេដ្ឋកិច្ចដែលមាន ភាពធន់ និងចីរភាព ។ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ ចំពោះការរៀបចំផែនការភាពជាដៃគូសម្រាប់ការ អភិវឌ្ឍរវាងអូស្ត្រាលី-កម្ពុជាឆ្នាំ២០២៥-២០២៩, គោលដៅយុទ្ធសាស្ត្រការតម្រឹមអាទិភាព និងអភិក្រមសម្រាប់ការអនុវត្តប្រកបដោយ បរិយាប័ន្ន របស់ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចូលរួមគាំទ្រការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងផងដែរថា អូស្ត្រាលីនិងកម្ពុជា មានភាពជាដៃគូដ៏យូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញ ទៅមក និងមានអាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍រួមគ្នា ក្នុងនោះខណៈដែលតម្រូវការនៃកិច្ចអភិវឌ្ឍន៍កម្ពុជា មានការវិវត្តជាបន្តបន្ទាប់, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអូស្ត្រាលី-កម្ពុជា ក៏បានសម្របទៅនិងអាទិភាពការគាំទ្រផងដែរ ។ ផែនការភាពជាដៃគូសម្រាប់ ការអភិវឌ្ឍនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ តាមរយៈការ រួមចំណែកគាំទ្រការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលមានភាពធន់, ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ, សន្តិសុខ ថាមពល និងទឹក, និងការលើកកម្ពស់ គុណភាពការគ្របដណ្តប់ និងលទ្ធភាពទទួលបានការថែទាំសុខភាពនិងការគាំពារសង្គម។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញារបស់អូស្ត្រាលីចំពោះប្រជាជនកម្ពុជា និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ជារួម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន

2025/06/23 02:37:53 pm        377
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញ​សុទិដ្ឋិនិយម​ពាក់ព័ន្ធ​បញ្ហា​ស្ថានភាព​នៃ​ការ​នាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័ន ពីប្រទេសថៃ ក៏ប្រទេសកម្ពុជានៅ​តែ​មាន​លទ្ធភាព​គ្រប់​គ្រាន់​នៃ​ការ​ផ្គត់​ផ្គង់​ផ្ទៃក្នុងការប្រើប្រាស់ និងលទ្ធភាពនៃការនាំចូលពីប្រភពដទៃ ខណៈប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសផ្អាកទាំងស្រុងចំពោះការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន គ្រប់ប្រភេទ​ពី​ប្រទេស​ថៃ​ចាប់​ពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា កន្លងមកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ មួយចំនួន ក៏ប៉ុន្តែ​ការ​នាំ​ចូល​ភាគច្រើននោះពីប្រទេសសិង្ហបុរី និងវៀតណាមជាដើម។ ឯកឧត្តម បានបន្តថា កម្ពុជា​ក៏​បង្កើនបរិមាណនាំចូលពីប្រទេសផ្សេងៗទៀត ដូចជាប្រទេសសិង្ហបុរីជាដើម ពីព្រោះ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ការកំណត់ថ្លៃលក់រាយរយៈពេល១០ថ្ងៃម្តង។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ចំពោះមុខនៅពេលនេះ អ្វីដែលព្រួយ​បារម្ភ​ទៅ​វិញ​គឺ​សង្រ្គាម​នៅ​មជ្ឈឹមបូព៌ាដែលធ្វើឱ្យប្រេងឆៅឡើងថ្លៃ ហើយនឹងអាចជះឥទ្ធិពល​ដល់​ប្រេង​ចំរាញ់​រួច​ឡើង​​ថ្លៃដែរ ដែលនេះជាចំណុចដែលព្រួយបារម្ភ មិនមែនដោយសារ​ព្រួយ​រឿង​ថៃ​បិទ​ការ​នាំចូ​ល​ប្រេង​ឥន្ធ​នៈនោះទេ ខណៈកាលពីពេលកន្លងទៅក្រុមហ៊ុន តេលា ក៏បានផ្តល់ព័ត៌មានរួចហើយថា ធានានូវការនាំចូលដើម្បីមានលទ្ធភាពផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកមិនឱ្យមានបញ្ហាទេ។ឯកឧត្តម​បញ្ជាក់បន្ថែមថា ក្រៅពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័នឯកឧត្តម​នៅ​តែមា​ន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធភាព ដែលកម្ពុជាអាចប្រើប្រាស់ប្រភពផ្សេងៗទាំងប្រភពនាំចូលពីប្រទេសផ្សេងៗ និង​ប្រភពផលិតកម្មក្នុងស្រុកក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ ត្រីសាច់ សម្រាប់ប្រើប្រាស់ក្នុងស្រុកផងដែរ។ជុំវិញ​ការលើកឡើងខាងលើនេះ ក្រុមប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ចំពោះការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការផ្អាកការ​នាំចូល​ប្រេង​ឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្តល់​ការ​ទុក​ចិត្តដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងរស់​នៅ​ក្រោម​ម្លប់​សន្តិភាព​ទាំងអស់គ្នា។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បាន​ចេញសារបញ្ជាក់ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ត្រូវផ្អាកទាំងស្រុង។ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់​តាមរយៈ​សារ​ខ្លី​ទៀត​ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាព​នាំចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រភព​ផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំ​ថា​ឡើយ​ត្រឹម​មួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតខេត្តក្នុងកំពង់ស្ពឺ កំពុងចូលរួមគាំទ្រដល់ការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្ត
07/03/2025 10:07 PM
ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតបរិយាកាសជូនប្រជាពលរដ្ឋមូលដ្ឋានដោយមានផ្លូវល្អធ្វើដំណើរ
07/03/2025 09:07 PM
ភ្លើងឆេះព្រៃនៅខេត្ត Izmir ប្រទេសទួរគី រីករាលដាល់តំបន់រស់នៅអ្នកស្រុក ដោយបានសម្លាប់បុរសម្នាក់
07/03/2025 08:07 PM
មនុស្ស ១.៥០០នាក់ជម្លៀសខ្លួន ខណៈភ្លៀងឆេះព្រៃឆាបឆេះកាន់តែខ្លាំងនៅកោះ Crete ប្រទេសក្រិក
07/03/2025 08:07 PM
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុនផលិតទុយោ ជំរុញផលិតឱ្យឆ្លើយតបការប្រើប្រាស់ក្នុងស្រុក
07/03/2025 08:07 PM
ACU បើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា
07/03/2025 08:07 PM
អធិការបតីអាល្លឺម៉ង់ជំរុញឲ្យមានកិច្ចព្រមព្រៀងពន្ធភ្លាមៗជាមួយសហរដ្ឋអាមេរិក
07/03/2025 07:07 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងរលកកម្តៅដោយពួកគេបន្តតម្រង់ជួរចូលទស្សនាសារមន្ទីរនៅវិមានវ៉ាទីកង់
07/03/2025 07:07 PM
មនុស្ស ៤នាក់ ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Chicago សហរដ្ឋអាមេរិក
07/03/2025 07:07 PM
នគរបាលស៊ែប៊ីឃុំខ្លួនមនុស្ស ៧៩នាក់ ក្នុងអំឡុងពេលបង្ក្រាបការតវ៉ា
07/03/2025 07:07 PM