សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនជាង៤០ សហការរៀបចំពិព័រណ៍ការងារ នៅCJCC នាចុងសប្តាហ៍នេះ

2023/01/13 04:56:06 pm        602
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC )នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ Job Fair 2023 ដែលមានក្រុមហ៊ុន​ចូលរួម​សហការ​រៀបចំចំនួន៤៣ក្រុមហ៊ុន ហើយនិងមានមុខដំណែងការងារប្រមាណជាង៣០០ ដើម្បីបើកឱកាសឲ្យអ្នកចូលរួមអាចដាក់ពាក្យសុំចូលរួមធ្វើការងារ។លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ​ជប៉ុនCJCC ថ្លែងនៅថ្ងៃទី១៣ ខែមករានេះថា​ ព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ បើកឱកាស​មនុស្ស​ទូទៅ​ចូលរួម​ទស្សនា​ដោយ​សេរីមិនគិតថ្លៃ ​ជាពិសេសសម្រាប់អ្នកស្វែងរកការងារធ្វើ ​និងអ្នកចង់ប្តូរការងារ ហើយក្នុងអំឡុង​ពេលចូលរួមទស្សនាពិព័រណ៍ការងារ ​គឺគេអាចដាក់ពាក្យសុំចូល​សំភាសន៍​ផ្ទាល់តែម្តង ហើយ​គេអាចចូលរួមស្តាប់ការធ្វើបទបង្ហាញនានា​របស់​វាគ្មិន​ក្រុមហ៊ុន ដែលទាក់ទង​នឹងការធ្វើការងារផងដែរ។សូមបញ្ជាក់ថា ​មជ្ឈមណ្ឌលCJCC បានចាប់ផ្តើមរៀបចំព្រឹត្តិការណ៍​ពិព័រណ៍​ការងារនេះ​ដំបូង​នៅឆ្នាំ២០១២ ហើយបន្តរហូត​មក​ដល់​បច្ចុប្បន្ន ​គោលបំណង ​ធ្វើការ​ផ្គូផ្គង​គ្នា ​ពោលគឺធ្វើការផ្តល់​ឱកាស​ការងារជូន​បណ្តាសិស្សនិស្សិតកំពុងសិក្សា និងអ្នកមានចំណេះជំនាញ​នានា​ដែល​បំណងចង់​រកការងារធ្វើ ជួបជាមួយក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកចូលបំរើការងារ។ ក្រៅពីនេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍​ការងារនេះ ក៏ផ្តល់ឱកាសឲ្យអ្នកមានបំណងចង់រកការងារ​អាចចូលស្តាប់ការធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុននានានោះ ​ដើម្បីគេងាយធ្វើការងារ​វិនិច្ឆ័យ សម្រេចចិត្តក្នុងការទៅដាក់ពាក្យចូលធ្វើការងារនោះ ​ហើយគេក៏អាចចូលរួមសិក្ខាសាលា ដើម្បីដឹងពី​របៀបធ្វើការងារនានានៅក្នុងក្រុមហ៊ុននានានោះ៕ អត្ថបទ ស៊ុម សុខជា.

ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូ ដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា

2023/01/13 03:55:02 pm        638
ភ្នំពេញ៖ ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូទីផ្សារពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា ​ដើម្បីបង្កើនកិច្ចសហការ និងចូលរួមរុញទំហំពាណិជ្ជ ​កម្មរវាងប្រទេសថៃ ​និងកម្ពុជា​ ឲ្យមានកំណើនងើបឡើងកាន់តែខ្លាំងក្លា។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ​និងជាតំណាង​ពាណិជ្ជកម្មថៃ​ប្រចាំខេត្តសៀមរាប ​លើកឡើងនៅក្នុងពិធីបើកសម្ពោធ​ពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) ​ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​ពិរពិណ៍​កោះពេជ្រ ​នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣នេះថា ​ការតាំង​ពិរព័ណ៍​នេះ​ គឺជាបង្ហាញឲ្យឃើញនៃការចាប់ផ្តើមឡើងវិញ បន្ទាប់​ពីវិបត្តិកូវីដ ១៩ បានធូរស្រាល ដោយបាននាំយកផលិតផលប្លែកៗ​មកដាក់តាំងបង្ហាញ ជា​ផលិត​មានគុណភាពខ្ពស់ ​និងមានច្រើនប្រភេទ ដែលប្រជាពល រដ្ឋខ្មែរតែងតែមានទំនុកចិត្តនៅ​លើ​ផលិតផលថៃ។ក្នុងឱកាសនេះដែរ ​ក៏ជាជាស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទ​ ពិសោធន៍ផ្សេងៗ ក្នុងការ​អភិវឌ្ឍ​នៃការស្វែងរក​ទីផ្សាររបស់ខ្លួន ​ដែលជាផ្នែកមួយនៃការចូលរួមជំរុញ នឹង​បង្កើនការធ្វើ​ពាណិជ្ជកម្ម ​រួមគ្នារវាងកម្ពុជា-ថៃ ​ដើម្បីរុញទំហំពាណិជ្ជកម្ម ​ឲ្យកើនដល់គោលដៅតាមការគ្រោងទុក របស់​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍តាំងពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) នេះ នឹងរៀបចំឡើង​មានរយៈ ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ក្នុងនោះមានក្រុមហ៊ុនល្បីៗ​ចូលរួម​តាំងពិរពិរណ៍​ប្រមាណ ១៧០ ស្តង់ ដែល​សុទ្ធសឹង​ជាទំនិញមានគុណភាពនាំមកពី​ប្រទេស​ថៃ ចេញពីរោងចក្រផ្ទាល់រួមមាន៖ ផលិតផលចំណីអាហារ, ​ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ, គ្រឿង​សំអាង, សម្ភារៈកសិកម្មជាដើម ​ជាពិសេសក្នុងព្រឹត្តិការណ៍​នេះ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នីមួយៗ ​ក៏បានចូលរួមដោយផ្ទាល់ ​ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម និងការស្វែងរកសក្តានុពល​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

គយ​ប្រមូលពន្ធអាករបានចំនួនជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

2023/01/13 01:26:24 pm        522
ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២២កន្លងនេះ ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា មានចំនួនរុបប្រមាណជាង ​២ពាន់លានដុល្លារ ស្មើនឹងជិត១០៥% នៃច្បាប់​ថវិកា​សម្រាប់​២០២២ ដែលជាតួលេខខ្ពស់បំផុត​ ធៀបនឹងចំណូលពន្ធអាករប្រមូលបានក្នុងឆ្នាំ២០២០ និង២០២១។ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា​ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធអាករលើ​រថយន្ត​គ្មានពន្ធ ​មានស្រាប់ក្នុងប្រទេស ​កាលពីរសៀលថ្ងៃទី១២ ​មករា ឆ្នាំ២០២៣នេះ បានមាន​ប្រសាសន៍ថា ជាមួយនឹងលទ្ធផលនេះ ​គយសង្ឃឹមថា​ ការប្រមូលពន្ធនឹងអាចល្អប្រសើបន្ថែមទៀត ដោយ​សារការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា​ នឹងបន្តកើនឡើងក្នុងរង្វង់ ​៦,៦% នៅឆ្នាំ២០២៣​ បន្ទាប់​ពីការព្យាករ​កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ ត្រូវបានរំពឹងគាំទ្រ​ដោយការបន្តកើនឡើង​នៃវិស័យ​ឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្មជាដើម។ ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ ​និងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ចំណូលពន្ធអាករ ​របស់កម្ពុជា អាចនឹងធ្លាក់ចុះ ​ដោយសារការ​នាំចូលក្រោមបន្ទាត់ពន្ធគយ​ពី​ប្រទេសដៃគូ​នៃកិច្ចព្រមព្រៀង​ ត្រូវបានលើកលែង។​ទន្ទឹមនឹងការធ្លាក់ចុះនៃចំណូលពន្ធអាករនេះ គយ ​គ្រោងនឹងកែសម្រួលពន្ធអាករពិសេស លើ​ប្រភេទមុខទំនិញមួយចំនួន ​ដូចជាផលិតផលប្រណិត ​និង​ប្រភេទ​ផលិតផលដែល​ប៉ះពាល់​ដល់សុខភាព មានស្រា បារី ជាដើម​ និងផលិតផលិតដែលប៉ះពាល់ដល់បរិស្ថាន ដើម្បី​បង្កើន​ចំណូល​បំពេញបន្ថែមលើចំណូលដែលបាត់បង់ក្រោមការនាំចូលទំនិញរួចពន្ធគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

គយប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ ទទួលបានចំនួន ១០៦លានដុល្លារ

2023/01/12 05:03:34 pm        302
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស បានចំនួនជាង ១០៦លានដុល្លារ ​ក្នុង​យន្តនាការ​ប្រមូល​ពន្ធអាករ​រយៈពេលជាងមួយឆ្នាំមកនេះ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី​ លទ្ធផល​បិទ​បញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មាន​ស្រាប់ក្នុងប្រទេស នៅរសៀលថ្ងៃទី១២ មករា ឆ្នាំ២០២៣នេះ​ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ​គិតចាប់ពីការ​អនុវត្តលើភារកិច្ចរបស់​គយក្នុងការប្រមូលចំណូលពន្ធអាករ នៅដើម​ខែកញ្ញា ​ឆ្នាំ២០២១​ រហូត​មកដល់ពេលនេះ ​ឃើញ​មាន​ម្ចាស់​រថយន្តទាំង​ចង្កូត​ឆ្វេង​ និងស្តាំ ចូលមកចុះបញ្ជី​និងបង់ពន្ធអាករ​សរុបចំនួន ១៨ ១០៤គ្រឿង​ គិតជា​ទឹកប្រាក់​ចំនួនជាង ១០៦​លានដុល្លារ។ឯកឧត្តម បានឲ្យដឹងទៀតថា ​យោង​តាម​ទិន្នន័យ​ រថយន្តនៅសេសសល់ដែលមិន​បានចូលខ្លួន​មក​បំពេញកាតព្វកិច្ច មាន​ចំនួនជិត ២ពាន់គឿង។ឯកឧត្តម ​បាន​អះអាងទៀតថា​ ការ​អនុវត្ត​គោលការណ៍​ក្នុង​ការប្រមូលពន្ធ​អាករ​លើ​រថយន្ត​គ្មានពន្ធ មានស្រាប់ក្នុងប្រទេស ​ត្រូវបាន​បិទ​បញ្ចប់​ក្នុងពេលនេះហើយ ​ពោល​លែង​មាន​ការ​យោគយល់ និង​អនុគ្រោះ​បន្តទៀតហើយ​។ទន្ទឹមនឹងនេះអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ នឹង​បង្កើន​ការ​បង្ក្រាប​ដូច​ភ្លៀងរលឹម លើ​រថយន្ត​គ្មានពន្ធ ​និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ​ទប់ស្កាត់​លើ​ការ​នាំចូល​រថយន្ត​ខុសច្បាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មកម្ពុជា ពង្រីកសកម្មភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2023/01/12 03:15:31 pm        271
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍គន្លឹះ ដល់សភាពាណិជ្ជកម្មកម្ពុជា​ជាប់​អាណត្តិថ្មី ខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុនបន្ថែម និងការពិនិត្យ​លទ្ធភាពបង្កើតសភាពាណិជ្ជកម្ម​ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម ស្របតាមការ​លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទការបោះឆ្នោតជ្រើសរើស​សមាជិក​ជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​អាណត្តិទី៤ លើកទី២ ​និងសភាពាណិជ្ជកម្មកម្ពុជា​អាណត្តិទី ៥ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ នេះថា បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្ម​កម្ពុជា​ ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់​សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុង​ប្រទេស ​និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស។ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ​ដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងាររបស់​សភាពាណិជ្ជកម្មកម្ពុជា​ និងសភាពពាណិជ្ជកម្មរាជធានី-ខេត្ត​ ឱ្យកាន់តែល្អប្រសើ​ ត្រូវខិតខំស្វែងរក និង​ទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុន​នៅកម្ពុជាឲ្យបានកាន់តែច្រើន, សហការជាមួយ​ក្រសួងពាណិជ្ជកម្ម ​ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅ​តាមតំបន់ ឬប្រទេសណាមួយ ​ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ​ដើម្បីសម្រួល​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​នៅក្រៅប្រទេស ​ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។សភាពាណិជ្ជកម្ម ​គួរបន្តការសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​ដែនដី, ពង្រឹង ​និង​អភិវឌ្ឍន៍​សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្តទាំង ១៨ ដើម្បី​ឆ្លើយតប​ទៅនឹងតម្រូវការវិនិយោគ ​និង​ស្រប​ទៅ​តាម​បរិបទ​បច្ចេកវិទ្យា ៤.0, និងបន្តចូលរួម​សហការ​ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ​ស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មក​សិផល ​សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ក្នុងពិធីនេះ, អ្នកឧកញ៉ា គិត ម៉េង ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ​សម្រាប់អាណត្តិថ្មី ​បានថ្លែងនូវការប្តេជ្ញាចិត្ត នឹង​ខិតខំ​ប្រឹងប្រែង​ពង្រីក ​និងពង្រឹងការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងការដោះស្រាយ​ការងាររាំងស្ទុះ នូវរាល់ចំណុចដែលខ្វះខាតផ្សេងៗ ​ដើម្បីស្វែងរកអ្វីដែលជាប្រយោជន៍សម្រាប់វិស័យឯកជន និងសម្រាប់ប្រទេសជាតិ៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល​ បន្តព្យួរការរបង់ប្រាក់រំដោះពន្ធ ដើម្បីលើកទឹកចិត្តដល់ឧស្សាហកម្ម និងការងារ

2023/01/11 12:43:32 pm        353
ភ្នំពេញ៖ វិស័យឯកជន គាំទ្រចំពោះការសម្រេចបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធ ទៅលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មកាត់ដេរ បង្ហាញឲ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់សហគ្រាស អាចបន្តនិរន្តភាពផលិត ការនាំចេញ និងជាពិសេសគាំទ្រដល់វិស័យការងារ។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា លើកឡើងក្នុ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ នេះថា ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល នេះជាការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីជួយសម្រាលបន្ទុកដល់វិស័យឯកជន ដែលកត្តាទាំងអស់នេះ ធ្វើឲ្យអ្នក​វិនិយោគមានការសប្បាយចិត្តយ៉ាងខ្លាំង និងមានជំនឿជឿជាក់កាន់តែខ្លាំងក្លាលើរាជរដ្ឋាភិបាល ក្នុង​ការបន្តអភិវឌ្ឍន៍អាជីវកម្ម និងការប្រកួតប្រជែងផលិតផលរបស់ខ្លួន។ចំណែក​​លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា នាប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺគូវីដ ១៩ និងស្របពេលវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន ពិភពលោក ក៏ដូចកម្ពុជា មានការប៉ះពាល់យ៉ាងខ្លាំង ដែលនៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាល​បាន​ចំណាយកញ្ចប់ថវិកាលើការអន្តរាគមន៍ជាច្រើនផ្នែក ដើម្បីទប់លំនឹងសេដ្ឋកិច្ច និងជីវភាព​របស់​ប្រជាពលរដ្ឋ។ ជាក់ស្តែងទោះបីវិបត្តិកូវីដ ១៩ បានធូរស្រាលក៏ដោយ រាជរដ្ឋាភិបាលនូវតែបន្តយកចិត្តទុកដាក់ ដែល​តាមរយៈជាការបង្ហាញឲ្យឃើញ ​ពីការយកចិត្តទុកដាក់ខ្ពស់ ហើយរំពឹងថា កម្ពុជានឹងអាច​ទាកទាញអ្នកវិនិយោគបានកាន់តែច្រើន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្តីពីការបន្តព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់​ចំណូលរបស់​សហគ្រាស​ឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដោយមានគោលបំណងព្យួរទុកការបង់ប្រាក់​រំដោះពន្ធលើប្រាក់​ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលទទួលបានលក្ខណៈសម្បត្តិជាគម្រោងវិនិយោគគ្រប់គ្រាន់ ដើម្បីឱ្យសម្រេចមាននិរន្តរភាព និងជាការគាំពារដល់កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលប្រយោជន៍អំពីវិស័យនេះ។ ប្រកាសនេះមានវិសាល ផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមមានសហគ្រាសវាយនភណ្ឌ សហគ្រាសផលិតសម្លៀកបំពាក់ សហគ្រាសផលិតស្បែកជើង សហគ្រាសផលិតកាបូបយួរ និងកាបូបដៃ និងសហគ្រាសផលិតមួកសម្រាប់ធ្វើការនាំចេញ។ សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរដូចមានចែងខាងលើ ត្រូវបានអនុគ្រោះឱ្យព្យួរទុកជាបណ្ដោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ រហូតដល់ដំណាច់ឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី,

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច នឹងបង្កើតឱកាសវិនិយោគ​ និងធុរកិច្ច​រវាងកម្ពុជា និងអូស្រ្តាលី

2023/01/10 02:40:23 pm        421
ភ្នំពេញ៖ កម្ពុជា និងអូស្រ្តាលី បានសម្រេច បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច ដើម្បីជួយ​ជំរុញទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ ជាពិសេសបង្កើតទាក់ទាញ​វិនិយោគ​ចូល​មកកម្ពុជា ស្របពេលដែលកម្ពុជា​ មានច្បាប់វិនិយោគថ្មី និងគ្រប់គ្រងស្ថានភាពជំងឺ​កូវីដបានល្អប្រសើរ។អនុប្រធានសភាពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង យល់ឃើញថា ការបង្កើតក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច នឹងបង្កលក្ខណៈ ​និងឱកាសកាន់តែច្រើន​ សម្រាប់ពាណិជ្ជករកម្ពុជា និងអូស្ត្រាលី​ សហការវិនិយោគ។ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ “ការបង្កើតក្រុមប្រឹក្សាធុរកិច្ចនេះឡើង ជាឱកាសសម្រាប់​វិស័យ​ឯកជនជួបទល់មុខគ្នា​ និងការផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទាក់ទាញ​វិនិយោគពីអូស្រា្តលី​មកកាន់ប្រទេសកម្ពុជា​ ក៏ដូចជាការនាំចេញផលិតផលផ្សេងៗ​ផលិតនៅកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលីផងដែរ”។អនុប្រធានសភាពាណិជ្ជកម្ម បន្តថា ការបង្កើតនេះ គឺស្របពេលដែលកម្ពុជា កំពុងត្រូវការវិនិយោគ​បន្ថែម ​ក្រោយកម្ពុជា ​បានបើកដំណើរការសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ដោយសារការគ្រប់គ្រង​បានរបស់រាជរដ្ឋាភិបាល​ ជាពិសេសច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន។​ដោយ​មានការស្នើសុំពីធុរជនអូស្រ្តាលី ​និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការ​ពិនិត្យលទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី, ​សភាពាណិជ្ជកម្មកម្ពុជា បាន​ឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ក្រុមប្រឹក្សានេះ​ នឹងជួបប្រជុំគ្នាជាទៀងទាត់ ​ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាព​ជំរុញពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគី រួមមានដូចជា ​រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្ម​ពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច ​និងសកម្មភាពផ្សេងៗទៀត។ក្រុមប្រឹក្សាពិគ្រោះ​យោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី បំពេញភារកិច្ច ដើម្បីផ្តល់យោបល់អំពីការ​ទាក់​ទាញ​ការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍​ការតភ្ជាប់​ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី​។ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនេះ ​ក៏នឹងបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយ​ក្រុមហ៊ុន​អូស្ត្រាលី ​និងក្រុមហ៊ុនអន្តរជាតិ​ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍​មកកាន់​កម្ពុជា ៕អត្ថបទ វណ្ណៈ

ការ​នាំចេញ​នាំចូល​របស់​កម្ពុជា សម្រេច​បាន​ជាង ៥២ ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ២០២២

2023/01/10 02:33:38 pm        514
ភ្នំពេញ៖ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប​ជាង ៥២ពាន់​លាន​ដុល្លារ កើន​ជាង ៩ភាគរយ​បើ​ធៀប​នឹងឆ្នាំ ២០២១ ខណៈ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ស្ទុះ​ហក់​ឡើង​ជាង១៦​ភាគរយ។យោង​តាម​ទិន្នន័យ​ដែល​កត់​ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ក្នុងឆ្នាំ ២០២២ មាន​ទឹក​ប្រាក់​សរុប ៥២ពាន់លាន​ដុល្លារ កើនឡើង ​៩ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែល​មាន​ទឹក​ប្រាក់ ៤៨ពាន់លានដុល្លារ។ទិន្នន័យ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា ក្នុងឆ្នាំ​២០២២ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ចំនួន​ទឹកប្រាក់​សរុប ២២,៤ ពាន់​លាន​ដុល្លារ កើនឡើង ១៦,៤​ភាគរយ​ពី​ចំនួន ១៩,៣ ​ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ទឹក​ប្រាក់ ២៩,៩ពាន់​លាន​ដុល្លារ មានកំណើន៤,៣ ​ភាគរយ​ពី​ចំនួន ២៨,៧ពាន់​លាន​ដុល្លារ។បើ​យោង​តាម​ទិន្នន័យ​ខាងលើ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង ឆ្នាំ​២០២២ គឺ​មាន​ឱនភាព​ប្រមាណ ៧,៤ពាន់លាន​ដុល្លារ។ទំនិញដែលកម្ពុជានាំចេញ​ទាំងនោះ រួមមាន ​សំលៀកបំពាក់​, ម៉ាស៊ីន ​និងឧបករណ៍​អគ្គិសនី,​ ផលិតផល​ស្បែកជើង សម្ភារធ្វើពីស្បែកសត្វ ​យានក្រៅពីអយស្ម័យយាន, គ្រាប់ធញ្ញជាតិ គ្រឿង​សង្ហារឹម កៅស៊ូ, រួមនឹង​ផលិតផលផ្សេងទៀត ដូចជា​ផ្លែឈើ បន្លែ គុជខ្យង ​ប្រដាប់ក្មេងលេង វត្ថុវាយនភណ្ឌ​កែច្នៃ​ផ្សេងជាដើម​។អ្នកជំនាញសេដ្ឋកិច្ច​ លើកឡើងថា ​ការកើនឡើងនូវការចេញទំនិញ​គ្រប់ប្រភេទ​របស់​កម្ពុជានេះ ដោយ​សារកម្ពុជា ​បានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (RCEP) ដែល​តាម​រយៈទីផ្សារទាំង១៥​ ប្រទេស​ជាសមាជិករបស់ RCEP បានស្រូបយកទំនិញយ៉ាងច្រើន​ពីកម្ពុជា​ក្រោមអត្រាពន្ធទាប។ជាមួយគ្នាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ​និងចិន ​ដែល​បានចូលជាធរមាន ក៏ត្រូវបាន​អ្នកនាំចេញប្រើប្រាស់អត្ថប្រយោជន៍​កិច្ចព្រមព្រៀងនេះ ​គួរឱ្យកត់សម្គាល់ផងដែរ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា-អូស្រ្តាលី ប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ

2023/01/10 01:01:38 pm        411
ភ្នំពេញ៖ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ប៉ាប្លូ កំាង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃ​ទី៩ មករា ​បានប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវ​អំពី​ព័ត៌មានទីផ្សារសំខាន់ៗ​ចំនួន២ និង​ប្រកាសពី​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ​ដើម្បី​ជំរុញ​ការធ្វើពាណិជ្ជកម្ម ​និងវិនិយោគ។ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ រួមមាន៖ ទី១.កសិផលកម្ពុជា​សម្រាប់នាំចេញ​ទៅ​ទីផ្សារសហភាពអឺរ៉ុប​ និងអាសិប និងទី២. កម្ពុជា ​និងការបើក​ទីផ្សារពិភពលោក​តាមរយៈកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ព្រមទាំង​បាន​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ​ ក្នុងនោះរួមមាន៖ ​គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់​ដើម​កំណើត​ទំនិញ ​និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដើមកំណើតទំនិញជាអន្តរជាតិ ដើម្បីជាជំនួយដល់ធុរជន​ក្នុងការ​ទាញ​យក​អត្ថប្រយោជន៍​ជាអតិបរមា ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​។ ចំពោះសៀវភៅព័ត៌មាន ​នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ​ និងងាយស្រួលយល់ អំពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ និងតំបន់ ​ដែល​កម្ពុជា​ ជា​ប្រទេស​ហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​កម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េជាដើម។ សៀវភៅនេះដែរ​នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ ​សមាគមធុរកិច្ច និង​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបាន​អត្ថប្រយោជន៍នានា​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។ដោយឡែក ថ្នាលឌីជីថលតែមួយ គ្រោង​អភិវឌ្ឍន៍​ឡើងតាមលំអានរបស់គេហទំព័រកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបស់អូស្ត្រាលីផ្ទាល់ ​ហើយក៏នឹងក្លាយជាកន្លែងផ្ទុក​ព័ត៌មានពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​សម្រាប់​អ្នកនាំចេញ​ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទាំង​អស់របស់កម្ពុជា។តាមឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ​បានមានប្រសាសន៍ថា ​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ នឹងជួយកម្ពុជា​ក្នុងការ​សម្រេច​បាន​យ៉ាងពេញលេញ​នូវការសន្យារបស់ខ្លួន​ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួយចំនួនដូចជា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ​អាស៊ាន, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ, ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន​ អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង អាសិប។ជាមួយគ្នានេះ​ភាគីអូស្រ្តាលី​ សង្ឃឹមថា មគ្គុទ្ទេសក៍​ទាំងនេះ ​និងថ្នាលឌីជីថលតែមួយដែល​នឹង​អភិវឌ្ឍន៍​ឡើងនាពេលខាងមុខ ​នឹងធ្វើឱ្យធុរជន​ និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយ​ស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកឱ្យដំណើរការនៅខែតុលាឆ្នាំ២០២៣

2023/01/09 05:07:13 pm        1025
សៀមរាប៖ ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខណៈគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំងមូលសម្រេចបាន ៦៣%។ឯកឧត្តម តឹករ៉េត សំរេច បានបញ្ជាក់បែបនេះ តាមរយៈកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ។ ផ្អែកតាម​សមិទ្ធផល​ជាក់ស្តែង ​តាមរយៈការត្រួតពិនិត្យការដ្ឋានផ្ទាល់ និង​របាយការណ៍​វឌ្ឍនភាព​ក្រុមហ៊ុន​ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស​ បានធ្វើការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ​ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំង​ចំពោះគម្រោងនេះ ហើយបាន​អនុវត្តគម្រោង​ទទួលបានជោគជ័យយ៉ាងខ្លាំង​ដូចដែលបាន​ឃើញ​នៅថ្ងៃនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាន​និងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។ ឯកឧត្តមប្រធាន​ ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធ​ដែលបានជ្រោមជ្រែង សម្របសម្រួល ​និងគាំទ្រ ​រហូតយើងសម្រេចបានសមិទ្ធិផលនៅពេលនេះ។ ឯកឧត្ដមថ្លែងថា «តាមរយៈសមិទ្ធិផលឃើញថ្ងៃនេះ ​យើងអាចវាយតម្លៃបានថា ពេលវេលាលំបាក​បំផុត​ក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យនេះ​ គឺពួកយើងបានឆ្លងផុតហើយ នៅសល់​តែការងារតិចតួចប៉ុណ្ណោះ ​ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ ​និងការងារបើកឱ្យដំណើរការ ​នៅខែតុលា ឆ្នាំ២០២៣»។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង គិតត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ គម្រោងទាំង​មូលសម្រេចបាន ៦៣% ដែលយឺតតិចតួចជាង​ការគ្រោង​ទុកកាល​ពីដើមឆ្នាំគឺ ៧០% ​ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់​ពី​ប្រទេសចិន​បណ្តាលមកពីបញ្ហាកូវីដ១៩។ ជាមួយគ្នានេះ ​ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣​ និងធ្វើការប្តេជ្ញាចិត្តខ្ពស់ នឹងសម្រេច​ឱ្យ​ការងារ​សាងសង់នេះឱ្យបាន ៩០% ​នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។ ឯកឧត្ដម បញ្ជាក់ថា កំឡុងពេលបន្តទៀតនេះ ​គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែល​ក្រុមហ៊ុនអនុវត្តគម្រោង ​និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការ​ដែល​បានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជារួចហើយ៕អត្ថបត្ថ៖ វ៉ន ដារ៉ា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិនិយោគនៅកម្ពុជាអំពាវនាវពលកខ្មែរមកពីថៃ ឱ្យងាកមកធ្វើការក្នុងស្រុកវិញ ខណៈការងាររាប់ម៉ឺនកន្លែងកំពុងរងចាំ
07/05/2025 10:07 AM
លោក Zelenskiy ព្រមព្រៀងជាមួយលោកTrump ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន
07/05/2025 10:07 AM
ប្រទេសឥណ្ឌា ស្នើពន្ធសងសឹកនៅអង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងពន្ធអាមេរិកលើរថយន្ត
07/05/2025 10:07 AM
ប្រទេស BRICS នឹងជួបប្រជុំគ្នាដោយគ្មានលោកប្រធានាធិបតី Xi និងលោក Putin
07/05/2025 10:07 AM
ទឹកជំនន់ដ៏គំហុកនៅរដ្ឋតិចសាស់ បណ្តាលឲ្យមនុស្សជាង១០នាក់ស្លាប់ និងជាង២០នាក់នៅបាត់ខ្លួន
07/05/2025 08:07 AM
កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
07/04/2025 10:07 PM
ក្រុមប្រឹក្សាស្រុកកៀនស្វាយ និងមន្រ្តីអាជ្ញាធរ ភូមិ ឃុំ រួមគ្នាដោះស្រាយរាល់សំណូមពលរដ្ឋក្នុងមូលដ្ឋាន
07/04/2025 09:07 PM
ក្រសួងការងារ ចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន ដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលជំនាញ ធីវ៉េត នៅកម្ពុជា
07/04/2025 09:07 PM
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៣នាក់ល្មើសបទវិន័យត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ
07/04/2025 09:07 PM
ក្រុមត្រួតពិនិត្យ IAEA ចាកចេញពីទីក្រុងតេអេរ៉ង់ ក្រោយជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់
07/04/2025 08:07 PM