សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

CDC​ ផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ទាក់ទាញវិនិយោគ និងលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងប្រទេស

2023/01/09 03:06:08 pm        595
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយច្បាប់វិនិយោគថ្មី ដែលផ្តល់លើកទឹកចិត្តដល់​វិនិយោគិនក្នុងស្រុក និងប្រទេស ជាការលើការលើកកម្ពស់ឱកាសវិនិយោគ ដើម្បីចូលរួមដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ។លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ ​និងជំរុញការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងវេទិកា ស្តីពីការជំរុញពាណិជ្ជកម្មនិង​វិនិយោគ​កម្ពុជា-ចិន នៅចុងសប្តាហ៍កន្លងមកថា ​កម្ពុជាបានផ្តល់នូវភាពអំណោយផលគ្រប់បែបយ៉ាង និង​បានបង្ករលក្ខណៈងាយស្រួល ចំពោះអ្នកវិនិយោគក្នុងស្រុក ​និងវិនិយោគិនបរទេសនៅក្នុងស្រុក ។ លោកបន្តថា ច្បាប់វិនិយោគកម្ពុជា គឺជាការលើក ទឹកចិត្ត​ ចំពោះវិនិយោគិនអនុវត្តនូវទង្វើ​ធុរកិច្ច​របស់​ខ្លួនដោយការទទួលខុសត្រូវនេះ ​ក្នុងនោះប្រសិនក្រុមហ៊ុនចំណាយការទិញវត្ថុ ធាតុដើម​ក្នុងស្រុក នឹងវិនិយោគិននឹងទទួល​បានការលើកទឹកចិត្តដោយមិនជាប់ពន្ធ, ចំពោះការបណ្តុះ​បណ្តាល​ជំនាញផ្សេងៗ ​ដល់កម្មករ-កម្មារិនីនៅក្នុងក្រុមហ៊ុន ក៏ត្រូវបានទទួលការលើកទឹកចិត្ត​ផងដែរ ​ព្រោះកម្ពុជាចង់ប្រកួតប្រជែងគុណភាព មិនត្រឹមតំបន់ នោះឡើយ គឺកម្ពុជា​មាន​មហិច្ឆតា​ចង់ប្រកួតប្រជែង​លើ​ពិភពលោកទាំងមូល។ លោក សួន សុផល បន្ថែមឲ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប ៤ ៦៨៥ លានដុល្លារអាមេរិក ​កើនឡើងប្រមាណជា ៧,៥ ភាគរយ ​បើធៀបទៅនឹងឆ្នាំ ២០២១ ក្នុងនោះ​គម្រោងវិនិយោគក្នុងស្រុក មានទុនវិនិយោគប្រមាណជា ២ ៧០៧ ​លានដុល្លារអាមេរិក ស្មើនឹង ៥៧ ភាគរយ ​នៃការវិនិយោគសរុប ខណៈការវិនិយោគពីបរទេសបានថយចុះ ​ហើយនៅក្នុងនោះ ប្រទេស​ចិន​បាននាំមុខ ដោយមានទុនសរុប​ ១ ៤០៨ លានដុល្លារអាមេរិក ​ស្មើនឹង ៣០ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានគម្រោងវិនិយោគ ​មានទុនសរុបជាង ៤,៦ពាន់លានដុល្លារឆ្នាំ២០២២

2023/01/09 02:42:31 pm        642
ភ្នំពេញ៖ កម្ពុជាបា​នទាក់ទាញការវិនិយោគ ​មានតម្លៃវិនិយោគសរុប ចំនួន ៤,៦៨ ពាន់លានដុល្លារ​ក្នុងឆ្នាំ២០២២ កើនឡើង ៧,៥ ភាគរយ ធៀបនឹងឆ្នាំមុន។របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានបង្ហាញកាលពីថ្ងៃសុក្រថា វិនិយោគិនបរទេស​សំខាន់ៗ​ មកពីប្រទេសចិន ជប៉ុន ប្រទេសថៃ និងសិង្ហបុរី ​ដោយវិនិយោគភាគច្រើនផ្តោតលើវិស័យ​កសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ ​និងហេដ្ឋា​រចនាសម្ព័ន្ធជាដើម។របាយការណ៍ បន្ថែមថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ​មានតម្លៃសរុប ៣,៥ ពាន់​លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។ដោយឡែក គម្រោង​វិនិយោគ​ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ធ្លាក់​ចុះ ៣៩ ភាគរយ​មក​នៅ​ត្រឹម ១ ២៣៥ លាន​ដុល្លារ។របាយការណ៍របស់ CDC បានបញ្ជាក់ថា គម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុកមានទុនសរុប ២,៧ ពាន់លានដុល្លារ ​ស្មើនឹង៥៧ ភាគរយនៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគបរទេស​ពីប្រទេសចិន ​ឈរលើលេខពីរ មានទុនវិនិយោគចំនួន ​១,៤ ពាន់លានដុល្លារ ឬ ៣០ភាគរយ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា ការគ្រប់គ្រងប្រកបដោយ​ប្រសិទ្ធភាព​នៃស្ថានភាព Covid-១៩ ច្បាប់វិនិយោគថ្មី និងការអនុគ្រោះពាណិជ្ជកម្មក្រោមកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយប្រទេសដទៃ បានផ្តល់សន្ទុះដល់កម្ពុជា​ក្នុងការទាក់ទាញ​ការវិនិយោគថ្មីៗ។ឧកញ៉ា លឹម ហេង បន្ថែមថា​ វិនិយោគមួយចំនួនបានកំពុងរើរោងចក្រចេញពីប្រទេសដែល​កំពុង​មានការឆ្លងជំងឺកូវីដ១៩ខ្លាំង ​ដែលការណ៍នេះ ​បានផ្តល់ឱកាសដល់កម្ពុជា ដែលជាប្រទេស​មាន​សក្តានុពល ​ជាពិសេសការគ្រប់គ្រងកូវីដ១៩បានល្អ ​ទទួលបានគម្រោងវិនិយោគថ្មីៗបន្ថែម៕អត្ថបទ៖ វណ្ណៈ

ការសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្រេចបាន ៥០ភាគរយ និងបណ្ដាខេត្តស្ទើរ ១០០ភាគរយ

2023/01/06 05:05:42 pm        715
ភ្នំពេញ៖ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់ថា ​ទោះបីក្នុងស្ថានភាពវិបត្តិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកល​លោក​ចាប់​តាំងពីឆ្នាំ២០២០ រហូតមក។ ប៉ុន្ដែការសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀមរាប កោះកុង និងខេត្តព្រះសីហនុក៏បន្តធ្វើតាមផែនការ។ ឯកឧត្ដម ជា អូន បានថ្លែងប្រាប់ ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុង​បន្តពង្រីក​សក្ដានុពលលើវិស័យអាកាស​ចរស៊ីវិលកម្ពុជា បង្កើត​ចំនួន​ទេសចរ និងការដឹកជញ្ជូនបន្ថែមទៀតតាមរយៈជើងហោះហើមកកាន់ប្រទេសកម្ពុជា។ ឯកឧត្ដម បញ្ជាក់ថា៖«ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ»។ឯកឧត្ដម បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់​ប្រលានយន្តហោះអន្រជាតិភ្នំពេញ​ដែលមួយ​ផ្នែកខ្លះ​ស្ថិតនៅក្នុងក្រុងតាខ្មៅ​ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​ បច្ចុប្បន្នសាងសង់​បានប្រមាណ ៥០ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់ជំហាន​ដំបូងនៅឆ្នាំ២០២៤។ចំណែកប្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ក៏មានវឌ្ឍនភាពច្រើនដែរ ហើយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែ​ដឹកនាំ​ក្រុមការងារចុះទៅពិនិត្យដែរ ​ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។ ដូច្នេះយើងសង្ឃឹមថា នៅអំឡុងខែ មីនា ឬខែមេសា ខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត​ ៩០ ភាគរយ ហើយ​នាអំឡុងខែ តុលាឆ្នាំនេះ យើងនឹងបើកសាកល្បងធ្វើការ​ហោះហើរ។ រីឯប្រលាណយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានធ្វើការពង្រីកនោះ ​នាអំឡុងពេលកូវីដ១៩ រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ​គឺបានធ្វើការពង្រីកការស្ថាបនាបាន ១០០ ភាគរយហើយ។ ដោយឡែក​ ប្រលានយន្តហោះអន្តរជាតិខេត្តកោះកុង​ ដែលមានទីតាំងស្ថិនៅស្រុកគិរីសាគរ ការសាងសង់​ ក៏សម្រេចបាន​ ៩០ ភាគរយដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី

2023/01/06 02:45:21 pm        411
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ​ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ ខែមករា សភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ដោយមានការស្នើសុំពីធុរជនអូស្រ្តាលី ​និងទទួលបានលិខិតរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការពិនិត្យ​លទ្ធភាពបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី, សភាពាណិជ្ជកម្មកម្ពុជា បាន​ឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងគោលបំណងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ​ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ។ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាព​ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមមានដូចជា ​រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្ម​ពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច ​និងសកម្មភាពផ្សេងៗទៀត។ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី​ បំពេញភារកិច្ច ដើម្បីផ្តល់យោបល់អំពីការ​ទាក់ទាញ​ការវិនិយោគដោយផ្ទាល់ពីបរទេស ​និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ការ​តភ្ជាប់​ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា​ និងអូស្ត្រាលី ។ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនេះ ​ក៏នឹងបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយ​ក្រុមហ៊ុនអូស្ត្រាលី ​និងក្រុមហ៊ុនអន្តរជាតិ​ ដើម្បីជំរុញការវិនិយោគ​ ពាណិជ្ជកម្ម និងទេសចរណ៍​មកកាន់​កម្ពុជា។ការដោះពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្រ្តាលី​ សម្រេចបានទឹកប្រាក់ ​ជិត៥០០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ​មានកំណើន៧០ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា ​មានចេញទៅអូស្រ្តាលី មានទឹកប្រាក់ ​៣៤៦លានដុល្លារ កើនឡើង ៩៧ភាគរយ៕ អត្ថបទ វណ្ណៈ 

កម្ពុជានាំចេញកសិផលមានបរិមាណសរុប ជាង៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២

2023/01/06 02:39:44 pm        407
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផល ​និងផលិតផលកែច្នៃចេញពីកសិកម្ម ​ប្រមាណ ៨,២ លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ​ទៅកាន់ទីផ្សារអន្តរជាតិ​ មានដូចជាទីផ្សារប្រទេសចិន អឺរ៉ុប និងអាស៊ី។របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បាន​បង្ហាញថា ការនាំចេញកសិកផលទៅកាន់ប្រទេសចិន ​មានបរិមាណសរុប ​៦៨៩ ៧០២តោន និង​ទីផ្សារអឺរ៉ុប ១៨៦ ៨៩៧ តោន ​និងទីផ្សារអាស៊ី ៤,២លានតោន។កសិផលសំខាន់​ នាំចេញទៅទីផ្សារប្រទេសចិន មានដូចជា​ គ្រាប់ស្វាយចន្ទីឆៅ ​ម្រេច ថ្នាំជក់ គ្រាប់​ស្វាយចន្ទីកែច្នៃ ​គ្រាប់ពោត ​កាកសំណល់ដំឡូងមី​ ដំណាប់ស្វាយ ​ចំណិតដំឡូងមី ​ផ្លែស្វាយស្រស់ ម្សៅ​ដំឡូងមី​ អង្ករ និងផ្លែចេកស្រស់​។ចំណែកទីផ្សារអឺរ៉ុប កម្ពុជា នាំចេញ​កសិផលដូចជា ​គ្រាប់ស្វាយចន្ទីកែច្នៃ ថ្នាំជក់ បន្លែចំរុះ ដំណាប់​ស្វាយ ម្រេច ម្សៅដំឡូងមី​ អង្ករ ជាដើម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​មាន​មហិច្ឆិតាខ្ពស់ ពង្រឹង​ឧត្តមភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​ និង​មាន​យុទ្ធសាស្ត្រជំរុញការ​នាំចេញផលិតផល​ដែលមាន​គុណភាពខ្ពស់ និង​លក់បានតម្លៃខ្ពស់ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅ​ក្នុង​សន្និសីទសារព័ត៌មាន ​ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ នេះ ​ចំពោះទីផ្សារនាំចេញ ​ក្រសួងក៏មានទស្សនទានជាយុទ្ធសាស្ត្រ គឺជំរុញការ​នាំចេញ​ផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ឬហៅថា​ ផលិតផលគន្លឹះ ឬផលិត​ផលប្រណិត។ កម្ពុជាមិនអាច មិនត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ​ទាំងក្នុងការផលិត និងដឹកជញ្ជូន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធ​ផលិតកម្ម​កសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ ​និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ ​និងគុណភាព, ​នោះគឺជាប្រព័ន្ធផលិតកម្មដែលមានការចូលរួមសហការ និង​អនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ​ដោយមានយន្តការគ្រប់គ្រង ​និងសម្របសម្រួលច្បាស់លាស់ ហើយ​តាមរយៈនេះ រដ្ឋនឹងដើរតួនាទីច្រើនជាងមុន​ ដើម្បីផ្ដល់ការគាំទ្រ ​និងសម្របសម្រួល សំដៅ​អនុវត្តផែនការផលិតកម្ម​ម៉ត់ចត់ ​ដែលឆ្លើយតបទៅនឹងទីផ្សារ ៕ អត្ថបទ វណ្ណៈ

ផ្សារលក់រាយល្បីឈ្មោះរបស់អាមេរិក Walmart គ្រោងពង្រីកអាជីវកម្មនៅកម្ពុជា

2023/01/06 01:51:40 pm        533
ភ្នំពេញ៖ Walmart ក្រុមហ៊ុនផ្សារលក់រាយល្បីឈ្មោះនៅសហរដ្ឋអាមេរិក កំពុងស្វែងរក​ឱកាសវិនិយោគ ​ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានលើកឡើងនៅគម្រោងរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។លោកស្រី បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និង​ធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ​ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យ​សំលៀកបំពាក់ វាយនភណ្ឌ និងកសិកម្ម។លោកស្រី Anbinh Phan ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃជំងឺកូវីដ-១៩ ​ដ៏មាន​ប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ​និង​បានអបអរសាទរ​ជូន​ក្រសួងពាណិជ្ជកម្ម ​ក្នុងការសម្រេចបាននូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីថ្មីៗ ​ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ ចំពោះ តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំ​ការ​សហការ​ពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅ​ក្នុងប្រទេសកម្ពុជា ​និង​បាន​វាយតម្លៃខ្ពស់​នូវការបញ្ជាទិញរបស់ក្រុមហ៊ុន ​Walmart នូវផលិតផល​សំលៀកបំពាក់ និង​សម្ភារៈធ្វើដំណើរពីកម្ពុជា។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ​និងគាំទ្រពេញទំហឹង ចំពោះគោល​បំណង​របស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផល​គ្រឿង​សង្ហារឹម អេឡិចត្រូនិក ​និងជាពិសេសផលិតផលកសិកម្មសំខាន់ៗ​ពីកម្ពុជា ដែលបំពេញ​បាន​តាមស្តង់ដារអន្តរជាតិ។​ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា​គឺសំដៅរួមចំណែក​ក្នុងការ​បង្កើត​ការងារ កាត់បន្ថយភាពក្រីក្រ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម លើកឡើងថា ក្រសួងពាណិជ្ជកម្ម ​នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន​ Walmart វិស័យ​ឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ​ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាត្រៀមស្វាគមន៍ទេសចរចិន ដោយពុំមានតម្រូវលក្ខខណ្ឌផ្នែកសុខាភិបាល

2023/01/06 01:08:58 pm        493
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ​កម្ពុជាមិនមានការរឹតត្បិតផ្នែក​សុខាភិបាលទៅ​លើ​ទេសចរចិនមកទស្សនាកម្ពុជា និង​បានត្រៀមរួចជាស្រេច​ក្នុងការ​ទទួល​ទេសចរចិន ក៏ដូចទេសចរ​អន្តរជាតិ​ដទៃទៀតដែរ។ថ្លែងប្រាប់BTVនៅថ្ងៃទី៦ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានលើក​កម្ពុជា​មិនមានការរើសអើងលើទេសចរបរទេសនោះឡើយ។ ​កម្ពុជា​ បើកទ្វារទទួលស្វាគមន៍​ទេសចរចិន​មកទស្សនាកម្ពុជា ​ហើយរំពឹងថា ទេសចរចិនមកទស្សនាកម្ពុជា ​នឹងកើនដល់ ២លាននាក់ ​នៅឆ្នាំ២០២៣នេះ។ រដ្ឋាភិបាលចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស ​និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ ​ដែលនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជា​គោលដៅ​ទេសចរណ៍​នៅលើពិភពលោក រួមទាំងកម្ពុជា ​ក្នុងការស្វាគមន៍ទទួល​ទេសចរចិន​ឡើងវិញ ក្រោយស្ថានការកូវីដ១៩ ពិភពលោក ​បាននិងកំពុងធូរស្រាល។ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងដំណើរការត្រៀមទទួលទេសចរចិន កម្ពុជាបានបង្កើត​ក្រុម​ការងារ​មជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសារ និងវប្បធម៌ចិនដល់មន្ត្រី និង​បុគ្គលិក ពង្រឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសាចិន ​ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​នានា និងពង្រឹងគុណភាពលើគ្រប់សេវាកម្មទេសចរណ៍ត្រៀម​ទទួលទេសចរចិន ​ដូចគ្នានឹង​ទេសចរ​អន្តរជាតិដទៃទៀតដែរ។យ៉ាងក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ថ្លែងថា រហូតមកដល់ខែមករា ​ឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុន​អាកាសចរចិន​បានពង្រីកការហោះហើរកម្ពុជា-ចិន កើនដល់៦០ជើងក្នុង១សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា

ការនាំអង្ករស្រូវទៅទីផ្សារអន្តរជាតិ ផ្តល់ប្រយោជន៍បង្កើតការងារ​ និងបង្កើតចំណូលដល់កសិករ

2023/01/05 04:36:18 pm        575
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំស្រូវអង្ករចេញទៅទីផ្សារអន្តរជាតិ បានជិត៦០ប្រទេស ។ សម្រាប់ការទទួលបានទីផ្សារស្រូវអង្ករនាំចេញដ៏ធំលាយនេះ ​បានធ្វើឲ្យបណ្តាកសិករ និង​អ្នក​បំរើ​ការងារនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករនេះ ​ទទួល​បានអត្ថប្រយោជន៍​ មានការងារធ្វើ និងមាន​ចំណូលសម្រាប់​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ និងជម្រុញ​កំណើនសេដ្ឋកិច្ចជាតិផងដែរ។បើលោក ឧកញ៉ា ភូ ពុយ ប្រធានសម្ព័ន្ធសមាគមន៍រោងមាស៊ីនកិនស្រូវ ថ្លែងនៅថ្ងៃទី៥ ខែមករា​នេះថា នៅពេលបច្ចុប្បន្ន ទាំងកសិករ ​និងទាំងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា មិន​អាចផលិត​ស្រូវអង្ករតាមទាន់តម្រូវការទីផ្សារអន្តរជាតិនោះទេ​ ខណៈដែល ​បច្ចុបប្បន្ន ​ពិភពលោក កំពុង​មានវិបត្តិ​ស្បៀងអាហារ ​ហើយមានបណ្តាប្រទេសជាច្រើន ​តម្រូវការបញ្ជាទិញស្រូវការ​អង្ករ​កម្ពុជា នាំទៅប្រទេសគេ ​ខណៈដែលនៅក្នុងចំណោមរោងម៉ាស៊ីនកិន​ស្រូវប្រមាណ ១០០ទូទាំង​ប្រទេស គឺមាន​រោងម៉ាស៊ីនកិនស្រូវប្រមាណ៥០% ​គឺធ្វើសកម្មភាពកិនស្រូវអង្ករខ្លួនឯងផង និង​ប្រមូលពីតាម​រោងម៉ាស៊ីននានាផង ដើម្បីកែច្នៃនាំចេញទៅក្រៅប្រទេស។បើតាមបណ្តាតំណាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ​ជាយរាជធានីភ្នំពេញ​ ថ្លែងថា ​បច្ចុប្បន្ន​តម្លៃស្រូវ​ហាក់មានការឡើងថ្លៃបន្តិច​ និងតាមរោង​ម៉ាស៊ីន​កិនស្រូវ ​ស្ទើពុំសូវមានស្រូវកិន ​ដោយសារតាម​បណ្តា​ខេត្តភាគច្រើន ​កំពុងធ្វើការដាំដុះ ​ហើយខេត្តខ្លះកសិករកំពុងធ្វើរៀបចំធ្វើការប្រមូលផល ប៉ុន្តែទោះយ៉ាងណា ​នៅក្នុងឆ្នាំ២០២២​ បណ្តារោងម៉ាស៊ីនកិនស្រូវ ​ក៏ដូចបណ្តាកសិករនានាទៀត ដែល​បាន​ធ្វើការ​នៅក្នុង​សង្វាក់​ផលិតកម្មផលិតស្រូវអង្ករដើម្បីលក់​ក្នុងស្រុក ​និង​នាំចេញ​គឺ​ទទួល​ផល​ចំណេញ​សមរម្យ​ទាំងអស់គ្នា។តាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ​បានឲ្យដឹងថា ​នៅក្នុងឆ្នាំ២០២២កម្ពុជា បាននាំ​អង្ករចេញ​បាន​ប្រមាណជិត ៦៤ម៉ឺនតោន និងនាំស្រូវចេញបានជាង៣លាន៤៦ម៉ឺនតោន ទៅកាន់​បណ្តាប្រទេស៥៩ប្រទេស​ និងមានទំហំទឹក​ប្រាក់ប្រមាណ ១២៥៥លានដុល្លាអាមេរិក៕ អត្ថបទ ស៊ុម សុខជា

ក្រសួងកសិកម្ម កំពុងរុញដំណាំស្រូវ និងដំណាំសាកវប្បកម្ម ទៅជាដំណាំលក្ខណៈអាជីវកម្ម

2023/01/05 02:33:30 pm        328
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃថា ចំពោះដំណាំស្រូវ ​និងដំណាំសាកវប្បកម្ម គឺ​បានឆ្លងផុតពីដំណាក់កាលនៃការដាំដុះសម្រាប់ការផ្គត់ផ្គង់ការទទួលទានក្នុងគ្រួសារ និង​ឈានមកដល់ការដាំដុះជាលក្ខណៈអាជីវកម្មជាបន្តបន្ទាប់​ ដើម្បីរកប្រាក់ចំណេញ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មានទស្សនទានក្នុងវិស័យកសិកម្ម នៅកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ នេះថា ដំណាំស្រូវ ​ដំណាំសាកវប្បកម្ម ​និងដំណាំឧស្សាហកម្មនេះ កម្ពុជាបានផ្លាស់ប្ដូរពីការប្រើគោក្របី និង​កម្លាំងមនុស្សស្ទើរតែទាំងស្រុង ​មកប្រើគ្រឿងយន្តជំនួសវិញ​ សម្រាប់ការភ្ជួររាស់ និងច្រូតកាត់ និង​ការប្រើគ្រាប់ពូជថ្មី ដែលផ្តល់ទិន្នផលច្រើនជាងមុនដោយមិនចាំបាច់ដកស្ទូង។លើសពីនេះទៀត ឥរិយាបថរបស់ប្រជាកសិករខ្មែរ ​ក៏មានការផ្លាស់ប្តូរផងដែរ ពី​ការច្រូតស្រូវ​យកទៅ​ហាលឱ្យស្ងួត ​និងទុកដាក់ក្នុងជង្រុកដើម្បីយកមកកិនជាអង្ករ​ និង​ទទួលទាន មកជាការច្រូតស្រូវ​ទាំងសើមលក់ចេញភាគច្រើន ​ឬទាំងអស់ ដើម្បីយកថវិកា​មកទុកបម្រុងសម្រាប់​ការ​ចំណាយផ្សេងៗវិញ។ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ចំពោះដំណាំឧស្សាហកម្មវិញក៏ដូចគ្នាដែរ គឺមានការផ្លាស់ប្តូរ​ពី​ការ​ដាំជាលក្ខណៈគ្រួសារ​ ក្នុងកម្រិតតិចតួច​ មកជាការដាំដើម្បីរកប្រាក់ចំណេញ ពោល​គឺ​រាប់សិបហិកតា ក្នុងកម្រិតឧស្សាហកម្មតែម្តង, នេះមិនទាន់គិតដល់ចម្ការកៅស៊ូរដ្ឋ ដែលមាន​តាំង​ពីយូរហើយ​ និងការវិនិយោគរបស់ឯកជន ​ដែលសុទ្ធតែដើម្បីរកប្រាក់ចំណេញនៅឡើយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំណូលបានជាង ១,២ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ ក្នុងឆ្នាំ២០២២

2023/01/04 03:28:51 pm        390
ភ្នំពេញ៖ កម្ពុជាបាននាំចេញស្រូវបានចំនួន ៣,៤លានតោន ​និងអង្ករបាន ៦៣ម៉ឺនតោន ដោយរកចំណូលសរុបបានជាង ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ​រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជា​បាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ​៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ​ដែលគិតជាទឹកប្រាក់ប៉ាន់ស្មាន​បាន​ចំនួនជាង ១ ២៥៥​លានដុល្លារសហរដ្ឋអាមេរិក។សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ​ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ​៥៩ ប្រទេស។ប្រទេសចិនរួមទាំងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជា ដោយមានបរិមានបានចំនួន ​២៨៨ ៨៣០ តោន ឬស្មើនឹង​ ៤៥% តាមពីក្រោយដោយ ប្រទេស​នៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ​ឬស្មើនឹង ៣៥% ។ការនាំចេញអង្ករទៅកាន់ទីផ្សារនៃប្រទេសសមាជិកអាស៊ានចំនួន៤​ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ​ មានបរិមាណសរុបចំនួន​ ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន។ តម្លៃសរុបនៃការនាំចេញអង្ករ មានចំនួន ៤១៨.២៩ ​លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។ដោយឡែក សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម បានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ ​លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM
លោក Trump៖ អាមេរិកនឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយចិន ជុំវិញកិច្ចព្រមព្រៀង TikTok សប្តាហ៍ក្រោយ
07/05/2025 02:07 PM
ជប៉ុនត្រៀមសម្រាប់ការរញ្ជួយដីបន្ថែមទៀត ខណៈអាជ្ញាធរច្រានចោលការឃោសនាបំផ្លើសពីថ្ងៃវិនាសកម្ម
07/05/2025 02:07 PM
លោក Trump ព្រលយពាក្យទណ្ឌកម្ម ដោយសារ «មិនសប្បាយចិត្តខ្លាំង» ជាមួយលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន
07/05/2025 02:07 PM
ចម្ការទុរេនចំនួន១២២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ
07/05/2025 02:07 PM
លោក Trump៖ អ៊ីរ៉ង់មិនបានយល់ព្រមលើការត្រួតពិនិត្យ និងបោះបង់ការចម្រាញ់ឡើយ
07/05/2025 02:07 PM