រដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីដើម្បីស្វែងរកឱកាសជំរុញពាណិជ្ជកម្មវិស័យស្រូវអង្ករនៅប្រទេសហ្វីលីពីន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖​ រាជរដ្ឋាភិបាលកំពុងកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០
ទួរគីកំពុងសិក្សាលទ្ធភាពនៃការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន
កម្ពុជា-ហ្វីលីពីនផ្លាស់ប្តូរអនុស្សារណៈលើកទឹកចិត្តធុរជន និងជំរុញវិនិយោគក្នុងសហគមន៍ប្រទេសទាំងពីរ

សេដ្ឋកិច្ច និង កសិកម្ម

ប្រភេទទំនិញសំខាន់ៗចំនួន ៤ របស់កម្ពុជា កំពុងគាំទ្រដល់កំណើននៃការនាំចេញ

2024/10/15 04:15:06 pm        606
កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ រួមជាមួយផលិតផល​ក្នុង​វិស័យ​កសិកម្ម កំពុងមាននិន្នាការកើនឡើងល្អប្រសើរ ដោយបានកំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិ​ច្ច​កម្ពុជា​ជាតិ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា នៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងក្នុងរង្វង់ ១៧ ភាគរយ បើធៀបរ យៈពេលដូចគ្នា និងឆ្នាំ ២០២៣។ជុំវិញការនាំចេញនេះ, សម្រាប់ប្រភេទទំនិញដែលគាំទ្រដល់កំណើននៃការនាំចេញរួមមាន៖ ការនំាចេញផលិតផលសម្លៀកបំពាក់ ដែលធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ៦ ០០០ លានដុល្លារ, ស្បែកជើង និងវត្ថុដែលប្រហាក់ប្រហែលជិត ១ ០០០ លាន ដុល្លារ រួមជាមួយការនាំចេញសម្ភារៈធ្វើរដំណើរ និងផលិតផលនៅក្នុងវិស័យកសិកម្ម ដោយវិស័យទាំងអស់នេះ បានកំពុងគាំទ្រខ្លាំង ដល់ការនាំចេញទំនិញរបស់កម្ពុជា។ចំពោះទីផ្សារនាំចេញនេះ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ចំពោះការនាំចេញមានកំណើន កើនឡើងនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្នុង ការជំរុញកិច្ចសប្រតិបត្តិការ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, RCEP ជាដើម ដែលប្រការទាំងនេះ បានអូសទាញអ្នកវិនិយោគឱ្យមក បណ្តាក់ទុនជាហូរហែរ និងបានធ្វើឱ្យកម្ពុជានាំចេញមានកំណើនកើនឡើងគួរកត់សម្គាល់។សូមបញ្ជាក់ថា ៖ ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជិត ២០ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧ ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈដែលការនាំទំនិញចូល មកកម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ

2024/10/14 03:07:34 pm        508
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៤១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២០ពាន់​លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២១ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំង​ទំហំ​នៃ​ការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការ​កើន​ឡើង​នេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អ​ឡើង​វិញ​ជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាព​ពិពភ​លោក​មិន​ទាន់​មានភាពប្រាកដប្រជា ក៏ដោយ។ជុំវិញការធ្វើពាណិជ្ជកម្មនេះ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា បាន​លើក​ឡើង​ថា ការដែលកម្ពុជាសម្រេច បានកំណើននៃការធ្វើពាណិជ្ជកម្មនេះ មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ ពោលគឺបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល តាមរយៈ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការផ្សេងៗ ជំរុញពង្រីកទីផ្សារបន្ថែម ការចុះកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីជា​មួយ បណ្តាប្រទេសផ្សេងៗ ការនាំចេញទៅកាន់ទីផ្សារអាស៊ាន និង RECP ជាដើម។ជាក់ស្តែងការធ្វើពាណិជ្ជអន្តរជាតិ ក្នុងរយៈពេល ៨ ខែ នេះ មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់​លាន​ដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការ​នាំ​ចេញ​ទំនិញកម្ពុជាមានទំហំទឹកជិត ២០ ពាន់លានដុល្លារ កើនឡើងប្រមាណ ជាង ១៧ ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈដែល​ការ​នាំទំ​និ​ញ​ចូល​មក​កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យសហគ្រិនខ្មែរបង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ

2024/10/14 01:52:51 pm        180
វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ ជំហ៊ានដំបូងម្ចាស់ អាជីវកម្មត្រូវរៀបចំខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដែលពូកែន និងជាសហគ្រិនឆ្នើម តាមរយៈការពង្រីកនូវចំណេះដឹង ការស្វែងរកនូវ បច្ចេកវិទ្យាថ្មីៗបម្រើឱ្យអាជីវកម្ម ពោលគឺ ត្រូវប្រើបញ្ញាណដែលយើងមានឱ្យអស់ ដើម្បីជំរុញអភិវឌ្ឍន៍អាជីវកម្មឱ្យរីកចម្រើន។ទាក់ទិនបញ្ហានេះ, ឯកឧត្តម ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរទាំងអស់ បង្កើតអាជីវកម្មដែលមានកម្រិតស្តង់ដារអន្តរជាតិ តាមរយៈការពង្រីកនូវភាពច្នែប្រឌិត ការស្វែងរកបង្កើតនូវគំរូអាជីវកម្មថ្មីៗ ដែលនៅលើទីផ្សារពុំមិនទាន់មាន ជំរុញផលិតផលទំនិញ ដែលមានគុណភាព ខណៈបច្ចុប្បន្នពិភពលោកកំពុងមានការប្រកួតប្រជែងនៅលើទីផ្សារខ្ពស់។ជុំវិញការធ្វើអាជីវកម្មនេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា មកដល់ពេលនេះ សមាគម មានសមាជិកជាសហគ្រិនជាច្រើន ដែលកំពុងធ្វើអាជីវកម្មផ្សេងៗគ្នា ដោយក្នុងនោះសមាគមតែងតែរៀបចំវេទិកា និងជំនួបអាជីវកម្ម ជាបន្តបន្ទាប់ ដើម្បីឱ្យសហគ្រិនទទួលនូវការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង ការផ្គូរផ្គងពាណិជ្ជកម្ម និងការស្វែករក ទីផ្សារលក់ផលិតផលបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យកាន់តែប្រសើរ ក្នុងគោលដៅចូលរួមចំណែកបង្កើតប្រាក់ចំណូល និងវិស័យ ការងារជាមួយរាជរដ្ឋាភិបាល។  លោក សួន ម៉ិ បានបន្ថែមឱ្យដឹងថា ជុំវិញសកម្មភាពរបស់សមាគមមានបេសកម្មជាចម្បងរួមមាន៖ ការចូលរួមបណ្តុះបណ្តាលឱ្យ កា្លយជាសហគ្រិនភាព ការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីជំរុញឱ្យអាជីវកម្មរបស់ ពួកគាត់កាន់តែរីកចម្រើន ។ ការយល់ដឹងអំពីបញ្ហាវិស័យពន្ធដារ ការអនុគ្រោះពន្ធផ្សេងៗ និងការយល់ដឹងអំពីគោលការណ៍របស់ រាជរដ្ឋាភិបាលមួយចំនួន ទាក់ទងនិងអាជីវកម្ម។ ការបណ្តុះបណ្តាលជំនាញ ការរៀបចំប្រព័ន្ធអាជីវកម្មស្តង់ដារ និងការលើកទឹក ចិត្តដល់សហគ្រិនអភិវឌ្ឍន៍អាជីវកម្ម ឱ្យក្លាយជាសហគ្រិនមានសក្តានុពល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសនៅ ក្នុងសេដ្ឋកិច្ច។ ដោយឡែកអត្ថប្រយោជន៍ដែលសហគ្រិនទទួលបាននាពេលកន្លងមក បច្ចុប្បន្នឃើញថា ការធ្វើអាជីវកម្មរបស់ពួកគាត់ មានសន្ទុះរីកចម្រើនជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានដំណើរការដោយរលូន ទោះបីសេដ្ឋកិច្ចមិនទាន់​មានភាព​ល្អ​ប្រសើរ

2024/10/14 01:43:22 pm        232
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយ:ពេល ១០ ឆ្នាំមកនេះ បានបន្តរផ្តល់ឥណទាន និង​ទទួលប្រាក់បញ្ញើរ បានព្រឹត្តិ ទៅដោយល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុង​រយៈ​ពេល ៣ ទៅ ៤ ឆ្នាំកន្លងមកនេះ មិនទាន់ដំណើរការទៅដោយរលូន។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្តីពីស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលថ្មីៗនេះថា ទាក់ទិន​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅក្នុងរយ:ពេល ១០ ឆ្នាំមកនេះ មានកំណើន​កើន​ឡើង​ខ្ពស់ ទាំងការផ្ដល់ឥណទាន និងប្រាក់បញ្ញើរជាដើម បើទោះបីជា​កម្ពុជា​ទទួល​រង​នូវ​សេដ្ឋកិច្ច​មិន​ទាន់ ប្រាកដប្រជា ស្របពេលកត្តាខាងក្រៅ ក៏កំពុងជួបបញ្ហាជាបន្តបន្ទាប់នៅឡើយ។លោកជំទាវ ថ្លែងបន្តថា នៅក្នុងកំឡុងពេលការផ្ទុះឡើងជំងឺវិបត្តិ Covid-19 សង្គ្រាមរវាងរុស្សី និង​អ៊ុយក្រែន រួមទាំងមាន សង្គ្រាមនៅមជ្ឃឹមបូព៌ាជាដើម បានធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ក្នុងនោះកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដល់ សេដ្ឋកិច្ចផងដែរ ចំណែក​ទាក់​ទិន​ស្ថាន​ភាព​ហិរញ្ញវត្ថុវិញ, ដោយសារធនាគារជាតិកម្ពុជា បានដាក់ចេញនូវវិធានការតឹងរឹង ដើម្បីទប់ ស្ថានភាពផ្សេងៗ ទើបធ្វើឱ្យសុខភាពហិរញ្ញវត្ថុដំណើរការទៅយ៉ាងរលូន។ជុំវិញបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងផងដែរថា បន្ទាប់ពីកម្ពុជាទទួល រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យដែលប៉ះពាល់ខ្លាំងគឺ វិស័យអចលទ្រព្យ និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ អាជីវកម្មខ្នាត​តូច​ក៏​មាន​ការ​ប៉ះពាល់​ច្រើនផងដែរ កត្តាទាំងអស់នេះហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ដោយមើលឃើញនូវការប៉ះពាល់ទាំងអស់នេះ ទើបរាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ដើម្បី​ទប់​ស្កាត់ ចៀសវាងមានការប៉ះពាល់ កាន់តែធ្ងន់ធ្ងរ។ លោកលើកឡើងបន្តថា ចំណែក​វិស័យ​ដែល​មាន​ការ​កើនឡើង គឺការនាំចេញនិងវិស័យកសិកម្ម វិស័យទាំងពីរនេះ ធ្វើឱ្យមានកំណើន​ដល់​សេដ្ឋកិច្ច​ជាតិ។ចំណែកលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក​ឡើង​ស្រដៀង​គ្នាផងដែរថា ចំពោះវិស័យដែលប៉ះពាល់មានដូចជា វិស័យអចលទ្រព្យ, ការកម្ចី​ផ្ទាល់​ខ្លួន​, ផ្នែកសណ្ឋាគារនិងភោជនីយដ្ឋាន, និងវិស័យសំណង់ ជាដើម ខណៈ​ដែល​វិស័យ​កសិកម្ម​មាន​ឥណ​ទាន​មិនដំណើរការទាប ទោះបីជាវិស័យនេះមានហានីយភ័យខ្ពស់ ពាក់ព័ន្ធនិងការប្រែ ប្រួល​អាកាសធាតុ ប៉ុន្តែតាមការវាយតម្លៃទាក់ទង់និងឥណទានគឺមានលក្ខណៈល្អ៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ត្រួតពិនិត្យ ដើម្បីការប្រកួតប្រជែង​ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ

2024/10/11 03:25:42 pm        483
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បី​ធានា​ឱ្យ​បាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ​ដល់​អ្នក​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​បង្ហាញ​ពី​ការ​វិវត្ត​និង​រីក​ចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួ​មចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម កម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រម​ទាំង​បាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែល​ពុំ​មាន​ប្រតិបត្តិការធនាគារទៅដល់។ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរង​នូវ​ការ​ចោទ​ប្រកាន់​មិនមាន​មូល​ដ្ឋាន​ជាក់​លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការ​បញ្ចេញ​ឥណទាន​ហួស​ពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអ​នុវ​ត្ត​សកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់​បន្ថយ​របបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះ​ជាន់​លើ​ពលកម្មកុមារជាដើម។ បញ្ហាចម្បងៗដែលជាដើម ហេតុនៃការចោទ​ប្រកាន់​ទាំង​នេះ​រួម​មាន​៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការ​ឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការ​ផ្តល់​ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការ​ពិន័យ​ផ្សេង​ៗ​ក្នុង​កម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយក ចិត្តទុកដាក់ ក្នុងការ​ដោះស្រា​យ​បញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។ ចំពោះវិស័យមីក្រូហិរញ្ញវិញ, លោកជំទាវ ឌិត នីតា ប្រធានក្រុម​ប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និង​ស្ថិរភាព តាមរយៈការផ្តល់សេវាកម្មប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និង​កិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ គិត​ត្រឹម​ត្រីមាស ទីពីរក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យ​ឥណទានស​រុប​ប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញ​ការិយាល័យ​ជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង ២១ ពាន់នាក់ នៅ​ទូទាំង​២៥​រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញផលិតផលកសិកម្មនឹងបន្តកើនឡើងកាន់តែខ្លាំង គាំទ្រដល់កំណើនការនាំចេញ​ទំនិញកម្ពុជា

2024/10/11 03:02:33 pm        185
កម្ពុជានាំចេញផលិតផលចេញពីវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើង ហើយវិស័យនេះនឹង​អាចមានសក្តានុពលកាន់តែ ខ្លាំងថែមទៀត ដែលនឹងជួយគាំទ្រដល់កំណើន នៃការនាំចេញ​ទំនិញ​សរុបក្នុងស្រុក។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើកឡើង​ក្នុងកិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញកសិផលពីវិស័យកសិកម្មកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្ម ឃើញថា បន្ទាប់ពីការផ្ទុះជំងឺកូវីដ -១៩ និងការផ្ទុះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, វិស័យនេះបានប្រែរូបរាងជាច្រើន ទាំងនៅក្នុងការដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះនៅ ពេលមានវិបត្តិ ប្រទេសនីមួយៗបានផ្តាច់ទំនាក់ទំនង ហើយបានខិតខំអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេស រៀងៗខ្លួន ខណៈដែលការដឹកជញ្ជូនក៏ឡើងថ្លៃ និងការផ្គត់ផ្គង់ក៏មានការដាច់ចង្វាក់ផលិតកម្មជាដើម។លោកបណ្ឌិត បន្តថា ស្របពេលជួបវិបត្តិនេះ វិស័យកសិកម្មនៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្ទួច តែមកដល់បច្ចុប្បន្នកំលាំង ផលិតរបស់យើងបានងើបឡើងវិញដ៏ដែល ក្នុងនោះអ្វីដែលប្រទេសកម្ពុជានាំចេញមានកំណើននេះ ព្រោះកម្ពុជាផលិតស្បៀងបាន ច្រើន ក្រោយពីតម្រូវផ្គត់ផ្គង់ក្នុងស្រុក។ បញ្ហានេះ លោកបណ្ឌិតរំពឹងថា កម្ពុជានឹងនាំចេញផលិតផលពីវិស័យកសិកម្មកាន់តែច្រើន ថែមទៀត ខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបាន លើកទឹកចិត្តដល់វិស័យនេះយ៉ាងខ្លាំង។ទាក់ទងការទទួលបានឥណទានវិញ, ថ្មីៗនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ចំពោះការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃើញថា ការផ្តល់ឥណទានទៅ លើវិស័យអចលនទ្រព្យ និងសំណង់, ការផ្តល់កម្ចីផ្ទាល់ខ្លួន, និងផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានបានធ្លាក់ចុះ ចំពោះឥណទានមិន ដំណើរការលើស ៣០ថ្ងៃ ដោយមានទំហំធំ ខណៈដែលការផ្តល់ឥណទានទៅលើវិស័យកសិកម្ម មានឥណទានមិនដំណើរទាប ដែល បញ្ហានេះ បានបង្ហាញឱ្យឃើញនៃការរីកលូតលាស់នៅក្នុងវិស័យកសិកម្ម។សូមបញ្ជាក់ថា កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស បើតាមរបាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជានាំចេញមានបរិមាណសរុបជាង ៦,១ លានតោន កើនឡើងប្រមាណជាង ៥៧% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ គិតជាទឹកប្រាក់មានទំហំទឹកប្រមាណជាង ២ ៨០០ លានដុល្លារអាមេរិក ដែលគាំទ្រកំណើននៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច៕អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីធនាគារជាតិធ្វើការចែករំលែកការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនថ្មី​ក្នុងវិស័យធនាគារ

2024/10/11 02:48:22 pm        94
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការចែករំលែក និងបទពិសោធន៍ លើការ​អភិវឌ្ឍន៍​ឌីជីថល និងនិន្នាការរីកចម្រើនក្នុង វិស័យធនាគារនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះ បាននិង​កំពុងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅ ក្នុងវេទិកាធនាគារឆ្នាំ ២០២៤ និងការតាំងពិព័រណ៍ការងារ ដែលរៀបចំខេមអេដ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពី វិស័យធនាគារនៅកម្ពុជា ដែលបានបន្តរួមចំណែកបង្កើតភាពអំណោយផលដល់កំណើន តាមរយៈការអនុវត្តតួនាទីភារកិច្ច ក្នុងការរក្សា ស្ថិរភាពថ្លៃ ដែលគាំទ្រការវិនិយោគ និងប្រើប្រាស់ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីសម្រួលនិងបង្កើនដល់ចរន្តសេដ្ឋកិច្ច និងការពង្រីក ប្រព័ន្ធធនាគារដ៏មានទំនុកចិត្តសម្រាប់វិនិយោគិន និងសាធារណជនផងដែរ។ចំណែកទាក់ទិននិងបច្ចេកវិទ្យាឌីជីថលវិញ, លោកក៏បានលើកឡើងអំពីការខិតខំយកចិត្តទុក របស់ធនាគារជាតិនៃកម្ពុជា លើ អភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាជីឌីថល ព្រោះនៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាកំពុងដើរយ៉ាងលឿន ដែលតម្រូវឱ្យយើងត្រូវដើរឱ្យទាន់ នៃសម័យរីកច្រើននេះផងដែរ, ជាក់ស្តែងធនាគារជាតិនៃកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានអភិវឌ្ឍន៍នូវប្រព័ន្ធជាច្រើន ដូចជា ប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS), ប្រព័ន្ធផាត់ទាត់ជាតិ (NCS) និងប្រព័ន្ធបាគងជាដើម ហើយថ្មីៗនេះធនាគារជាតិកម្ពុជា បានដាក់ឱ្យដំណើរ បាគងទេសចរ “Bakong Tourist App” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ។ចំណែក និស្សិតខេមអេដ និងនិស្សិតមកពីបណ្តាសកលវិទ្យាល័យនានា បានលើកឡើងថា ចំពោះការរៀបចំវេទិកាលើវិស័យ ធនាគារ និងការតាំងពិព័រណ៍ការងារនេះ សម្រាប់ពួកគាត់នៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រីកចំណេះដឹង និងការទទួលនូវបទពិសោធន៍ផ្សេងៗបន្ថែមក្រៅពីការសិក្សានៅក្នុងសាលា ជាពិសេសការទទួលនូវព័ត៌មានទាក់ទងការងារជាដើម ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងការស្រូបយកការវិនិយោគជាបន្តបន្ទាប់ ដែលទាំង អស់នេះ នឹងមានត្រូវការការងារលើផ្នែកគណនេយ្យ សវនកម្ម និងជំនាញផ្សេងៗទៀតជាមិនខាន។ជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើនេះ, លោក ខេស៊ី បាណេត ក៏បានបញ្ជាក់អំពីគោលជំហរក្នុងការរៀបចំ គឺមានទិសដៅជំរុញឱ្យ និស្សិតទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដែលបាននិងកំពុងអនុវត្តនៅតាមស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជានៅតាម បណ្តាក្រុមហ៊ុន-សហគ្រាសនានា សម្រាប់ជាធាតុចូល និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមទីផ្សារការងារបច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា សម្រាប់អនុវត្តលើវិស័យអចលនទ្រព្យ

2024/10/11 02:31:34 pm        222
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការដាក់ភាគហ៊ុនជាចលនទ្រព្យ ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋជាដើម។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា ដោយប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និង នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា ដោយមានវិសាលភាពអនុវត្តទៅលើដូចជា៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យ និងអចលនទ្រព្យក្នុងក្រុមហ៊ុន, ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល, កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង លិខិតមានលក្ខណៈ គតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រាដូចជា៖ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យជាសំណង់ និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល របស់ ក្រុមហ៊ុនអចលនទ្រព្យ។ ៤ ភាគរយ នៃតម្លៃចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ការដាក់ភាគហ៊ុនជា ចលនទ្រព្យក្នុងក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង ១ លានរៀល ចំពោះលិខិត មានលក្ខណៈគតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ចំណែកមូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់រួមមាន តម្លៃចលនទ្រព្យ និងអចលនទ្រព្យត្រូវគិតតាមតម្លៃទីផ្សារ នាពេល ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចកំណត់តម្លៃចលនទ្រព្យ និងអចលនទ្រព្យសម្រាប់ធ្វើជាមូល ដ្ឋានគិតពន្ធនេះ។ តម្លៃភាគហ៊ុនឬផលប្រយោជន៍ប្រហាក់ប្រហែល ត្រូវគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការផ្ទេរភាគហ៊ុន ឬផល- ប្រយោជន៍ប្រហាក់ប្រហែលនោះកើតឡើង។ តម្លៃចុះកិច្ចសន្យា ត្រូវគិតតាមតម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម។ លិខិតមានលក្ខណៈគតិយុត្តត្រូវកំណត់ ១ លានរៀល ចំពោះលិខិតមានលក្ខណៈ គតិយុត្តនីមួយៗ។ជុំវិញពន្ធប្រថាប់នេះ គឺមានពន្ធប្រថាប់ត្រាត្រូវបានលើកលែងនិងអនុគ្រោះ ដែលការលើកលែង និងអនុគ្រោះនេះ មាននីតិវិធី ជាច្រើនដែលអនុវត្តនៅក្នុងប្រកាស។ ចំណែកពន្ធប្រថាប់ត្រាដែលត្រូវអនុវត្តវិញរួមមាន៖ អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលន -ទ្រព្យ និងអចលនទ្រព្យ, អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ភាគហ៊ុន, អ្នកទទួលបានកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ, និងអ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។ ក្រៅពីនេះចំណែកអ្នកជាប់ដែលត្រូវមានកាតព្វកិច្ច ក៏មាននីតិវិធីជា ច្រើនដែលត្រូវអនុវត្តដូចមាននៅក្នុងប្រកាសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ Xiaomi បង្ហាញវត្តមានជាផ្លូវការនៅទីផ្សារកម្ពុជា

2024/10/11 02:09:47 pm        172
ក្រុមហ៊ុន ស៊ាវមី (Xiaomi) នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៤នេះ បានបើកបង្ហាញ និង​ដាក់​លក់​ជា​ផ្លូវការ​ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនា​ឡើង​សម្រាប់​អ្នក​ចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ ជាពិសេសនាំ​យក​បច្ចេក​វិទ្យា​នៃការថតរូបពេលយប់ជាមួយមុខងារ AI ដ៏មានឥទ្ធិពល។ក្នុងពិធីបើកបង្ហាញត្រកូលស្មាតហ្វូន ស៊ាវមី ១៤ធី សឺរីស (Xiaomi 14T Series) លោក ភីកឃ័រ កៅ (Peaker Gao) នាយកគ្រប់គ្រងប្រចំាប្រទេសកម្ពុជារបស់ក្រុមហ៊ុន XIAOMI បាន​មាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ ក្នុងការផលិត ផលិតផល​ដែល​មាន​គុណភាពល្អ និងតម្លៃសមរម្យជូនដល់អតិថិជន។ លោកបានបន្តថា ចំពោះ លក្ខណៈ​ពិសេស​របស់ស្មាតហ្វូនចុងក្រោយនេះ គឺប្រព័ន្ធកាមេរ៉ាថតរូបស្អាត និងច្បាស់ល្អ។ បន្ថែមពីនេះ Xiaomi មានការសហការជាមួយ Google ដល់កម្រិតខ្ពស់ ដែលក្លាយជាឧបករណ៍ Xiaomi ដំបូង​បង្អស់ក្នុងការផ្តល់ជូននូវមុខងារច្នៃប្រឌិតជាច្រើន ហើយអ្នកប្រើប្រាស់ អាចស្វែង​រក​ភ្លាមៗ​នូវ​អ្វីដែ​លចង់ឃើញនៅលើទូរស័ព្ទដោយមិនចាំបាច់ប្តូរកម្មវិធី។ ក្នុងបទបង្ហាញរបស់ លោក សម ប្រាថ្នា ប្រធានផ្នែកបណ្តុះបណ្តាលរបស់ក្រុមហ៊ុន Xiaomi បាន​បញ្ជាក់​ឲ្យ​ដឹងថា ការប្រើប្រាស់ AI កម្រិតខ្ពស់សម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ Xiaomi 14T Series នាំមកនូវកម្រិតថ្មីនៃផលិតភាព និងភាពច្នៃប្រឌិតជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ ឆ្លងកាត់​​ការ​ស្វែងរកសំឡេង អត្ថបទ រូបភាព និងវីដេអូពង្រឹងការងារប្រចាំថ្ងៃ ព្រមជាមួយនឹង​ការ​កែ​លម្អ​សម្រាប់ភាពងាយស្រួល។ កាន់តែអស្ចារ្យជាងនេះទៅទៀត ស្មាតហ្វូនថ្មីនេះ គឺមានអ្នក​បក​ប្រែ AI យកឈ្នះលើឧបសគ្គភាសា ដើម្បីបង្កើនទំនាក់ទំនងក្នុងអំឡុងពេលប្រជុំ និងការ​ហៅ​ទូរសព្ទ​។ AI Notes និង AI Recorder បង្កើនប្រសិទ្ធភាព​ជាមួយ​នឹង​ការ​ចម្លង​ការ​និយាយ​ទៅ​អត្ថបទ​ ការទទួលស្គាល់វាគ្មិនត្រឹមត្រូវ និងការសង្ខេបរហ័ស ខណៈពេលដែល​ការ​បក​ប្រែ​តាម​ពេល​វេលា​ជាក់ស្តែងធានានូវអន្តរកម្មពហុភាសាយ៉ាងរលូន។សូមជម្រាបជូនថា សាជីវកម្ម Xiaomi ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ គឺជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ប្រើប្រាស់ និងឆ្លាតវៃ ដែលមានស្មាតហ្វូន និងផ្នែករឹងឆ្លាតវៃ។ ទស្សនៈ​វិស័យរបស់ Xiaomi គឺការ "បង្កើតមិត្តជាមួយអ្នកប្រើប្រាស់ និងក្លាយ​ជា​ក្រុម​ហ៊ុន​ដ៏​ត្រជាក់​បំផុត​នៅ​ក្នុង​ចិត្ត​អ្នកប្រើប្រាស់" Xiaomi បន្តបន្តការបង្កើតអ្វី​ដែល​ថ្មី​ជាមួយ​នឹង​បទ​ពិសោធន៍​អ្នក​ប្រើ​ប្រាស់​ដែល​មានគុណភាពខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការនានា៕ អត្ថបទ ឈិត បូរ៉ាវី 

និស្សិតកសិកម្ម៥០នាក់ ចុះកម្មសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់បន្ថែមបន្ទាប់ពីទ្រឹស្តី

2024/10/10 03:58:56 pm        588
ភ្នំព៣ញ៖ ក្រោមការឧបត្ថម្ភគាំទ្ររបស់មជ្ឈមណ្ឌល KOPIA និស្សិតនៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ៥០នាក់ បានចុះទៅបំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន២ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម។តាមរយៈកម្មសិក្សានេះ និស្សិត​ទាំងអស់​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ពី​លោក​ប្រធាន​សហគមន៍​នីមួយៗក្នុងខេត្តទាំងពីរ ខាងលេី ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗពីសំណាក់សិស្សនិស្សិត។ សិស្ស​និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សា​ការ​ប្រើ​ប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បាន​ទទួល​ត្រឹមតែ​ទ្រឹស្តី​នៅ​ក្នុង​សាលា​តែ​ប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ គឺបានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែល​ពិត​ជា​មាន​សារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។ក្នុងឱកាសអញ្ជើញចុះបំពេញការងារនេះ លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់​មជ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រដល់សិស្សនិស្សិត មក​ធ្វើ​ការ​ទស្សន​កិច្ច​សិក្សា​ដល់​សហគមន៍កសិកម្ម និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រ​នេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។លោកបណ្ឌិត Song Young-Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំផ្សេងៗផងដែរ។កម្ម​វិធី​នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការ​ចុះ​អនុស្ស​រណៈ​យោគ​យល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជា​បាន​អនុវត្ត ហើយនឹងក្លាយជាជំនួយមួយដ៏ល្អក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹក​នាំវិ​ស័យ​កសិកម្ម​របស់​កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិបត្តិករទេសចរណ៍លោកខាងលិច ចូលកូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩
02/13/2025 07:02 PM
ក្រុមហាម៉ាសប្រាប់ថា ខ្លួនមិនចង់ឲ្យបទឈប់បាញ់ នៅហ្កាហ្សា ត្រូវដួលរលំឡើយ
02/13/2025 07:02 PM
ស្រ្តីជម្លៀសខ្លួនចេញពីសង្រ្គាមកុងហ្គោ ព្យាយាមសម្របខ្លួនរស់នៅក្នុងទីក្រុង Bukavu
02/13/2025 07:02 PM
រថពាសដែកអ៊ីស្រាអែលត្រូវបានមើលឃើញនៅជិតព្រំដែនតំបន់ហ្កាហ្សា ខណៈក្តីបារម្ភបទឈប់បាញ់កើនឡើង
02/13/2025 07:02 PM
មនុស្សយ៉ាងតិច ២០នាក់ រងរបួសក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រសម្លៀកបំពាក់នៅប្រេស៊ីល
02/13/2025 07:02 PM
មន្រ្តីលោក Trumpនិយាយថា កិច្ចព្រមព្រៀងរ៉ែនឹងផ្តល់ខែលសន្តិសុខដល់ទីក្រុងគីវក្រោយសង្រ្គាម
02/13/2025 07:02 PM
មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ទូកបុកគ្នានៅជិតទីក្រុង Pucallpa ប្រទេសប៉េរូ
02/13/2025 07:02 PM
ការតវ៉ាប្រឆាំងរដ្ឋាភិបាល ធ្វើចរាចរណ៍ផ្លូវអាកាសត្រូវផ្អាក នៅបែលហ្ស៊ិក
02/13/2025 06:02 PM
មនុស្សជាច្រើននាក់រងរបួស ពេលរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់
02/13/2025 06:02 PM
មន្ត្រីសន្តិសុខរុស្សី៖ ការជជែកតាមទូរសព្ទរបស់លោក Putin និងលោក Trump បង្ហាញថា «ឥទ្ធិពលរបស់អឺរ៉ុបអស់ហើយ»
02/13/2025 06:02 PM