រដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីដើម្បីស្វែងរកឱកាសជំរុញពាណិជ្ជកម្មវិស័យស្រូវអង្ករនៅប្រទេសហ្វីលីពីន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖​ រាជរដ្ឋាភិបាលកំពុងកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០
ទួរគីកំពុងសិក្សាលទ្ធភាពនៃការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួន
កម្ពុជា-ហ្វីលីពីនផ្លាស់ប្តូរអនុស្សារណៈលើកទឹកចិត្តធុរជន និងជំរុញវិនិយោគក្នុងសហគមន៍ប្រទេសទាំងពីរ

សេដ្ឋកិច្ច និង កសិកម្ម

CDC ដាក់ឱ្យប្រើប្រាស់សាកល្បងនៃប្រព័ន្ធគ្រប់គ្រង (cdcIPM) ដើម្បីសម្រួលដល់ការចុះបញ្ជី​វិនិយោគ

2024/10/10 01:20:05 pm        135
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់ លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង នៅតាមរយៈ ប្រព័ន្ធអនឡាញ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងសុន្ទរកគន្លឹះ ស្ដីអំពី កាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ នេះ, បានជម្រាបជូន អង្គពិធី អំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយ ឯកឧត្តមផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជន ពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។ចំណែកកាលានុវត្តភាពវិនិយោគវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវសុន្ទរកគន្លឹះ ស្ដីអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាព នៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ ប្រទេសកម្ពុជាជាដើម ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ កម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមរយៈប្រព័ន្ធអនឡាញ ដែលជាការផ្តល់ភាពងាយស្រួល និងក៏ជាការទាក់ទាញ់អ្នកវិនិយោគឱ្យមកបណ្តាក់ទុកនៅកម្ពុជាបន្ថែម។ជុំវិញបញ្ហានេះដែរ, លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) បានរំលេចឡើង នូវការមើល ឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសន្ទនាទៀងទាត់ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយបានបង្ហាញជូនសមាសភាពវិស័យ ឯកជនថ្មី ដែលជាសមាជិក-សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្ន របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ ក្រោម គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។ សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន ជេធីអ៊ិន ធឺណេសិនណល ខេមបូឌា (JTI Cambodia) ដឹកនាំដោយលោក Benjamin Cerletti អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន, ក្នុងនោះ លោក ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន ក្នុងកិច្ចការងារវិនិយោគនៅកម្ពុជា ក្រោយទទួល បានការអនុញ្ញាតឱ្យចូលមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១៦ កន្លងទៅ ហើយបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងបំពេញការងារ ប្រមាណ ៤៥០ នាក់, បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវសកម្មភាពចូលរួមជុំការងារអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ បើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs

2024/10/10 10:17:29 am        157
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួល​ក្នុង​ការ​បើក​គណនី​សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ដើម្បី​កំណត់នូវអត្តសញ្ញាណម្ចាស់អាជីវកម្ម និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន។ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ សម្រួលក្នុងការបើកគណនី សន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម និងបុគ្គលស្វ័យនិយោជន៍ ក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធ សាស្ត្រជាតិ ស្តីពី​ការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ព្រមទាំងជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់របស់សហគ្រាសធុនមីកូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ជាដើម។ជុំវិញការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុនេះ, ធនាគារជាតិនៃកម្ពុជា បាន​ណែនាំ​ដល់​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់អនុវត្តដូចខាងក្រោមរួមមាន៖ បើកគណនីឱ្យ​សហគ្រាស​ធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ ក្នុងរូបភាពជា “ឈ្មោះអាជីវកម្ម”, "ឈ្មោះ​សហ​គ្រាស​" ឬ "ឈ្មោះហាង” ក្នុងករណីសហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ បានបំពេញ​បែប​បទ​រដ្ឋបាលពេញលេញ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ តាមរយៈ​ការ​ចុះ​បញ្ជី​នៅ​ច្រកចេញ​ចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលគណនីនោះកំណត់ បាននូវអត្តសញ្ញាណ​ម្ចាស់​អាជីវកម្ម ជាឯកត្តជននោះដោយផ្ទាល់។ សម្រួលនិងលើកទឹកចិត្តឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង បុគ្គលស្វ័យនិយោជន៍ ទទួលបាន​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​។ទាក់ទិនបញ្ហានៃការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និង​មធ្យម​និងបុគ្គលស្វ័យនិយោជន៍នេះ ធនាគារជាតិនៃកម្ពុជា សូមឱ្យ​គ្រឹះ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​សេវា​ទាំង​ឡាយ ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធដារ ដល់វិស័យអចលនទ្រព្យបន្ថែម

2024/10/10 10:03:57 am        142
រាជរដ្ឋាភិបាលនិងបន្តលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ លើពន្ធ​ប្រថាប់​ត្រា​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យ, និង​ពន្ធ​លើ​ដីធ្លីមិនបានប្រើប្រាស់ ដែលការលើកលែង ការអនុគ្រោះ និង ការព្យួរពន្ធ ដោយពុំមាន​អានុភាព​ប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាលផងដែរ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្ត និងបន្ថែមការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះវិស័យអចលន ទ្រព្យដូចជា៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់​អចលន​ទ្រព្យ គឺលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន​គ្រប់​ប្រភេទ ដែលមានលក្ខណៈជាបុរី តម្លៃក្រោមឬស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៥។ អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែល​មានលក្ខណៈជាបុរី មានតម្លៃលើស ៧ ម៉ឺន ដុល្លារអាមេរិក ដោយអនុញ្ញាត​ឱ្យ​ដក​ទំហំ​ទឹក​ប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅ ឋាន ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបាន​ចុះបញ្ជី​ត្រឹម​ត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងនោះរាល់ការផ្ទេរកម្មសិទ្ធិ ដែលទទួល​បាន​ការ​លើក​លែង និងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌតាមការ កំណត់របស់ក្រសួង។ចំណែកពន្ធលើចំណេញមូលធន និងពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន លើ​រូបវន្ត​បុគ្គល ចំពោះអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងនោះទ្រព្យ ៥ ប្រភេទ​ទៀត​រួមមាន​៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ តទៅ។ដោយឡែកពន្ធលើអចលនទ្រព្យ៖ លើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ក្នុងករណីអចលនទ្រព្យ ឬចំណែកណាមួយនៃអចលនទ្រព្យ ដែល​ជា​ប្រភេទ​ដីកសិកម្ម ដែលប្រជាពលរដ្ឋកំពុងបង្កបង្កើនផល និង សំណង់ដែលបម្រើផ្ទាល់ និងជា​អចិន្ត្រៃយ៍​ដល់​សកម្មភាពកសិកម្ម ដែលអចលនទ្រព្យមានភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និង​ក្រុង នៃខេត្តនានា ដោយពុំចាំបាច់ភ្ជាប់លិខិតអនុញ្ញាត ឬលិខិត​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​ដីធ្លី​កសិកម្ម​ពី​ស្ថាប័នមានសមត្ថកិច្ចនោះឡើយ ឱ្យតែនៅលើឯកសារកាន់កាប់ដី (បណ្ណកម្ម​សិទ្ធិ​ឬ​លិខិត​ផ្ទេរសិទ្ធិ) បានបញ្ជាក់ថាជាប្រភេទដីកសិកម្ម។ ចំពោះអចលនទ្រព្យដូចនៅ ក្នុងតំបន់​ខាង​លើ​នេះដែ​រ ប៉ុន្តែមានចំណែកណាមួយ នៃដីធ្លីត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់​ផ្សេង​ៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម នឹងមិន​ត្រូវ​បាន​លើក​លែ​ង​ពន្ធ​នោះ​ទេ​។ក្រៅពីគោការណ៍ខាងលើនេះ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បាន​កំណត់​លើ​អចលន​ទ្រព្យ​ផ្សេងៗ​ទៀតដូចជា អចលនទ្រព្យ ដែលមានឯកសារកាន់កាប់ដី, អចលនទ្រព្យដែលបានចុះបញ្ជី, អចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) គឺត្រូវអនុវត្ត តាមលក្ខខណ្ឌមួយចំនួន នៅក្នុងសេចក្តីជូនដំណឹងនេះដែរ។ ចំណែកពន្ធលើដីធ្លីមិនបានប្រើប្រាស់វិញ, ត្រូវបានព្យួរ​ការ​អនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៤ មានន័យថា កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នក​ទទួល​ប្រយោជន៍​ចុង​ក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ ពន្ធរហូតដល់ដំណាច់ឆ្នាំ ២០២៤ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញលិខិតបទដ្ឋានគតិយុត្ត ស្ដីពីពន្ធលើដីធ្លីមិនបានប្រើ ប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌលើកលែងពន្ធនេះ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ គឺជាប្រភេទដីដែលជាកម្មវត្ថុ បាន កំណត់នៅក្នុងសេចក្តីជូនដំណឹងនេះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ

2024/10/09 04:18:26 pm        472
ភ្នំពេញ៖​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៤នេះ បានចេញ​សេចក្តី​ជូន​ដំណឹងថ្មីមួយ ស្តីពីការបន្ត និងបន្ថែមការលើកទឹកពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ស្រប​តាម​ការ​សម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយ​បន្ទុក​ចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់​ឥណទាន​ក្រៅផ្លូវការ

2024/10/09 03:22:03 pm        488
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៃ​ការ​ប្រើប្រាស់​ឥណទានក្រៅផ្លូវ ដែលមាននៅតាមបណ្តាញ Tiktok, Telegram, Facebook ឬការ​ផ្តល់​ឥណទានដែលមិនមានទីតាំងច្បាស់លាស់ជាដើម ដើម្បីចៀស វាងនូវការ​ចាញ់​បោក​ដោយ​ប្រការ​ផ្សេងៗ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ម្សិលមិញនេះ ជុំវិញ​ការ​ឆបោក តាមរយៈការផ្តល់ឥណទានក្រៅផ្លូវការនេះ ឃើញថា កន្លងមក មានការកើត​ឡើង​លើ​រូបភាព ផ្សេងៗគ្នា ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានការបោកបញ្ចោត ដោយឱ្យ​ប្រជាពលរដ្ឋ​យក​លុយ​ទៅ​ដាក់ ដោយទទួលបានការប្រាក់ច្រើន ហួសហេតុដូចជា វិនិយោគ ៥០០ ដុល្លារ នឹង​ទទួល​បាន ៣ ៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង និងមានតាមរូបភាពផ្សេងៗជាច្រើន។ជុំវិញ​បញ្ហានេះ, លោកជំទាវបណ្ឌិត តែងតែលើកឡើងរឿយៗ ព្រោះថា ប្រសិនការ​ផ្សព្វ​ផ្សាយ​បែប​នេះ មិនមែនជារឿងល្អ នោះឡើយ ដូច្នេះសូមឱ្យប្រជាជនប្រុងប្រយ័ត្ន ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋភាគច្រើនខំទៅខ្ចីលុយ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដើម្បី​មកដាក់យកការប្រាក់ខ្ពស់ នៅពេលដែលមានបញ្ហា តែងតែលើកឡើងពីការខ្ចីពីរធនាគារ ឬមីក្រូ ហិរញ្ញវត្ថុនេះនោះជាដើម។ បញ្ហានេះប្រសិនបើប្រជាពលរដ្ឋត្រូវការ សូមមក​កម្ចី​នៅ​តាម​ប្រព័ន្ធ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយ​កន្លង​មក​នេះ ធនាគារជាតិនៃកម្ពុជាតែងតែបានផ្សព្វផ្សាយ អំពីគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹម​ប៉ុណ្ណោះ​។ ធនាគារជាតិនៃកម្ពុជា ក៏តម្រូវឱ្យដាក់ព្យូរអាជ្ញាបណ្ណនៅតាមគ្រឹះស្ថាននីមួយៗផងដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ បានឃើញ ក្នុងនោះប្រសិនមិនច្បាស់ សូមទាក់ទងមកហតឡាញ ដែល​ដាក់​នៅ​តាមផេក Facebook របស់ធនាគារ និងនៅតាម បណ្តាញសង្គមដ៏ទៃផ្សេងៗទៀត។ទាក់ទិនបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលត្រូវការកម្ចី ឥណទាន សូមងាកមកប្រើស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល​ទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។ បញ្ហានេះ កន្លងមក សមាគម​ធនាគារ​ក៏​បានបើកយុទ្ធនាការផ្សព្វផ្សាយ អំពីស្ថាប័នគ្រឹះសន្ថានដែលមានអាជ្ញាបណ្ណ និងបាន​ធ្វើ​បច្ចុប្បន្ន​ជា​ញឹកញាប់ នៃគ្រឹះស្ថានដែលទើបទទួលបានអាជ្ញាបណ្ណថ្មីៗជាដើម។ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​នេះ សមាគមបានជំរុញទៅដល់មូលដ្ឋាន ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ចំពោះ​គ្រឹះស្ថាន​ដែល​អនុវត្តត្រឹមត្រូវ ចៀសវាងកុំឱ្យប្រជាពលរដ្ឋចាញ់បោកដោយប្រការផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗទទួលទិញស្រូវរក្សាស្ថិរភាពតម្លៃស្រូវជូនពលរដ្ឋ

2024/10/09 01:08:46 pm        155
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយបណ្តារោងម៉ាស៊ីន​កិនស្រូវ​ធំៗ​មួយ​ចំនួន ត្រៀមទទួលទិញរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតម្លៃសមរម្យ ដើម្បីរក្សា​ស្ថេរភាព​ថ្លៃ និងបញ្ចៀសការកកកុញនៃការប្រមូលផលស្រូវរបស់ពលរដ្ឋ ដែលជាហេតុធ្វើ​ឲ្យ​តម្លៃ​ស្រូវ​មាន​ការ​ធ្លាក់ចុះ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែតុលានេះថា នៅពេលនេះ ក្រសួងកសិកម្ម បាន​សម្រេច​​បើក​កិច្ចសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវធំៗមួយចំនួន ត្រៀមទទួល​ទិញ​ស្រូវ​ឡើង​វិញ ពីបណ្តាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តល់ជូននូវតម្លៃសមរម្យ ទៅតាមគុណភាព​ស្រូវ​នីមួយៗរបស់មួយៗពលរដ្ឋ ដើម្បីយកមកស្តុកទុក ចៀសវាងការកកកុញផលស្រូវ និង​កែ​ច្នៃនាំ​ចេញ​ផងដែរ។ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យបានមានប្រសាសន៍ថា ក្រសួងកសិកម្ម បានធ្វើ​ការ​ជាមួយ​រោង​ម៉ាស៊ីនធំៗមួយចំនួន ត្រៀមប្រមូលទិញស្រូវឡើងវិញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេស​ចៀស​ឲ្យបានការកកកុញផលស្រូវ និងធ្វើឲ្យស្រូវលក់ចេញបានតម្លៃសមរម្យ។ ឯកឧត្ដម​បន្ត​​ក្រសួង​​បាន​ធ្វើ​ការងារនេះបានល្អរលូន ជោគជ័យ ហើយ​រហូត​ដល់​ពេល​នេះ​តម្លៃ​ស្រូវ​កើន​ឡើង​ក្នុង​កម្រិតមួយដែលពលរដ្ឋអាចទទួលយកបាន។ នៅក្នុង​ដំណើរការប្រមូលទិញស្រូវឡើងវិញ និងការធ្វើឲ្យតម្លៃស្រូវមានភាពល្អប្រសើរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានណែនាំដល់បណ្តាកសិករ និងបណ្តាអ្នកផលិតស្រូវអង្ករ គួរនាំគ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ស្រូវ​ដុះទុំល្អ ការប្រមូលផលស្រូវចៀស​វាង​ការលាយ​កំទិច​កំទី​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​ស្រូ​វអង្ករ។ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឲ្យកសិករនាំគ្នាប្រើប្រាស់ពូជស្រូវខ្មែរ ដែលស្រូវ​ធ្វើ​ឲ្យ​ក្រសួង ក៏ដូចជារោងម៉ាស៊ីននានាងាយអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុក និងកែច្នៃដើម្បី​ធ្វើការ​នាំ​ចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ចំពោះកសិករ ដែលប្រើប្រាស់ពូជស្រូវបរទេស គឺក្រសួង និងរោងម៉ាស៊ីនគឺមានការពិបាកអន្តរាគមន៍ប្រមូលទិញយកមកស្តុកទុកធ្វើការកែច្នៃនាំចេញ ដោយសារ កម្ពុជា មិនអាចនាំចេញអង្ករពូជបរទេសទៅលក់នៅលើទីផ្សារអន្តរជាតិបាននោះទេ។សូមបញ្ជាក់ថា តម្លៃស្រូវសើម នៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តសៀមរាប ដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងខែតុលាឆ្នាំ២០២៤នេះ ស្រូវសែនក្រអូប ១គ.ក តម្លៃជាមធ្យម ១២៣៥រៀល ស្រូវOM តម្លៃ១០២០រៀល និងស្រូវស្រង៉ែ តម្លៃ១០៣៥រៀល៕ អត្ថបទ៖ ស៊ុម សុខជា

កម្ពុជាប្រកាន់យកគោលដៅកំណើនសេដ្ឋកិច្ច ៦,០% ក្នុងឆ្នាំ២០២៤ ទោះបីកត្តាខាងក្រៅ​មិនប្រាកដប្រជា​ក៏ដោយ

2024/10/09 11:08:12 am        118
កម្ពុជាបានប្រកាន់យកគោលដៅ ក្នុងការសម្រេចកំណើនសេដ្ឋកិច្ចរបស់ខ្លួន ឱ្យបានក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ ទោះបីមានភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តាខាងក្រៅក៏ដោយ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុង​ជំនួប​សម្តែងការគួរសម ជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃ​ក្រសួង​រតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តម​អគ្គ​បណ្ឌិត​សភា​ចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ដំណើរ​ទស្សន​កិច្ច ស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀត នៃ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា-អាមេរិក របស់លោក Robert Kaproth នៅកម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាប​ជូនជារួមអំពីការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការនានា ដើម្បី​កំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ, ទោះបី ជាមាន​ភាព​មិនប្រាកដ​ប្រជា​ខ្ពស់​នៃ​កត្តា​ខាងក្រៅ, កម្ពុជាបានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣% ឆ្នាំ ២០២៥ នេះ។ជាក់ស្តែង, រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​គោល​នយោបាយ និងយន្តការនានា ក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់​គ្រង​សេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់ សេដ្ឋកិច្ចរួមមាន “យុទ្ធសាស្ត្រ​កៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់​ភាព​ប្រកួត​ប្រជែង​បង្កើន​ពិពិធ​កម្ម និងពង្រឹង ភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម ។ ជារួម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្ត​សហការ​រីករាយជាមួយភាគីអាម៉េរិក ក្នុងការសម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជា​ពិសេស​ការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ក្នុងជំនួបនេះ, លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នូវកិច្ចខិតខំរបស់កម្ពុជា ក្នុង​ការ​គ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ និងលទ្ធផលល្អនានា ដែលកម្ពុជា​ទទួល​បាន​នា​ពេល​កន្លងមក ក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែល រាជរដ្ឋាភិបាល បាននិងកំពុង​ខិតខំ​បង្កើត​ឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងបានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ការខិតខំបន្តដោះស្រាយបញ្ហា ប្រឈមនានារបស់ខ្លួន និងស្វែង​រក​ដំណោះ​ស្រា​​យទាំងក្នុងកម្រិតគោលនយោ- បាយ និងបច្ចេកទេសជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ការរៀបចំឥណទានឡើងវិញជាការដោះស្រាយ និងសម្រួលដល់លំហូរសាច់ប្រាក់ប្រចាំថ្ងៃ របស់ប្រជាជន

2024/10/09 10:57:17 am        254
ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាការ​ដោះស្រាយ​នូវ​ការ​លំបាក​របស់​ប្រជាជន ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីសម្រួលដល់លំហូរសាច់ប្រាក់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ និងក៏ជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និង​បក​ស្រាយ​ចម្ងល់​នានា​របស់​អ្នក​សារ​ព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញ​ការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែ​ច្រវាក់​ផលិតកម្ម​ត្រូវ​បាន​រអាក់​រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំង​វិស័យ​ទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។ លោកជំទាវបណ្ឌិត បន្តថា ទាក់ទិនបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជន​មួយ​ចំនួន​បាត់​បង់​ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួក​គាត់​បាន​ប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ។ បញ្ហានេះ, រាជរដ្ឋាភិបាល​ក៏​បានចង្អុលបង្ហាញ ឱ្យមានការពិភាក្សាជាមួយវិស័យឯកជន ធនាគារជាតិ នៃ​កម្ពុជា ក៏បានដាក់ចេញនូវវិធានការកន្លងមកជាហូរ ដើម្បីជួយសម្រួលដល់អតិថិជន ដោយ​ក្នុង​នោះ​ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវ បទប្បញ្ញត្តិមួយចំនួន ដើម្បីឱ្យអ្នកខ្ចីមាន​លទ្ធភាព​សង​។ជុំវិញបញ្ហានេះ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា នៅក្នុង​ស្ថាន​ភាព​លំបាក សមាជិក របស់សមាគម បានចូលគាំទ្រ​នូវ​រាល់​វិធានការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ទៅដល់អតិថិជនរបស់ខ្លួន។ ស្របពេលនេះដែរ, គ្រឹះស្ថាន ធនាគារ ត្រូវ​តែ​ព្យាយាម​រក្សា​នូវ​តុល្យភាព ដើម្បីធានាពីស្ថិរភាព និងនិរន្តរភាពរបស់វិស័យធនាគារឱ្យនៅបន្ត ជាក់ស្តែងការរៀបចំ ឥណទាន​ឡើងវិញនេះ គឺមានជាច្រើនទម្រង់ ដែលយើងបានកំពុងអនុវត្ត ក្នុងនោះបើគិតត្រឹមខែ សីហា ឆ្នាំ ២០២៤ អតិថិជនដែល មកស្នើរសុំ មានចំនួន ២៨៦ ពាន់នាក់ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ក្នុង​រង្វង់ ៤ ពាន់លានដុល្លារ។ ទាក់ទិនការរៀបចំឥណទាននេះដែរ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើក ឡើងផងដែរថា បន្ទាប់ពីទទួលបានសារាចរណ៍ណែនាំ នៃការរៀបចំ​ឥណទាន​ឡើង​វិញនេះ សមាគមបានចេញប្រកាសមួយជូនដល់ សមាជិក ឱ្យចូលក្នុងការរៀបចំ​ឥណទាន​នេះ ក្នុងនោះបានសង្កេតឃើញថា ចាប់ពីខែ មិថុនា មកដល់ខែ សីហា ឆ្នាំ ២០២៤ នេះ មានការកើនឡើងគួរកត់សម្គាល់ ហើយនឹងអាចកើនឡើងថែមទៀត បន្ទាប់ពីមាន​ការ​ប្រកាស​នៃ​ការ​រៀបចំឥណទានឡើងវិញ ដោយ មិនធ្វើសំវិធានធន។សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដ​ល់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំ ឥណទានឡើងវិញ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​ប្រចាំ​គ្រា​របស់​អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយ វិធានការអនុគ្រោះនេះ​នឹង​បន្ត​រហូតដល់ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ នៅប្រទេសឡាវ

2024/10/08 02:31:08 pm        608
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅថ្ងៃម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។យោងតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ពិភាក្សាលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងការរៀបចំសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយឆ្នាំ២០២៥ របៀបវារៈចីរភាពអាស៊ាន និងបដិវត្តន៍ឌីជីថលអាស៊ាន ក៏ដូចជាពិនិត្យឯកសារសមិទ្ធផលក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕ 

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ គ្រោងរៀបចំឡើងនៅខែធ្នូខាងមុខ

2024/10/08 02:24:22 pm        181
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី​១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុង​បុរី​ប៉េង​ហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថ​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិព័រណ៍ផ​លិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់​របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និង​ស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និង​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការ​ឧស្សា​ហ​កម្ម​កម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការ​តាំង​បង្ហាញ​ផលិត​​ផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។សូម​បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រី​ជា​ប្រធាន​ក្រុម​ហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កោតសរសើរការងារយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា
02/13/2025 08:02 PM
អ្នកធ្លាប់ប្រើប.ស.ស.ថាគ្មានការកំណត់ចំនួនដងដូចការប្រឌិតព័ត៌មានឡើយ
02/13/2025 08:02 PM
អាល្លឺម៉ង់សោកស្តោយចំពោះសម្បទានរបស់អាមេរិកដល់រុស្ស៊ី មុនពេលកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនចាប់ផ្តើម
02/13/2025 08:02 PM
ICRC៖ មនុស្សបាត់ខ្លួន ក្នុងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កើនឡើងទ្វេដងដល់ ៥០.០០០នាក់ កាលពីឆ្នាំមុន
02/13/2025 08:02 PM
មន្ទិលសង្ស័យ និងក្តីសង្ឃឹមកើតមាននៅតំបន់ Donetsk ចំពោះសន្តិភាព ក្រោយការជជែកគ្នាតាមទូរស័ព្ទរវាងលោក Putin និងលោក Trump
02/13/2025 08:02 PM
[UPDATE] មនុស្សយ៉ាងហោច ២៨នាក់រងរបួស ពេលអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថាន បើករថយន្តបុកមនុស្សនៅទីក្រុង Munich
02/13/2025 08:02 PM
រដ្ឋមន្ត្រីលោក Lammy៖ ចក្រភពអង់គ្លេស និងចិន ពិភាក្សាដោះស្រាយបញ្ហាមិនស្របគ្នា
02/13/2025 08:02 PM
ក្រុមហាម៉ាស់អះអាងថា ពួកគេនឹងបន្តដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងបទបាញ់ហ្កាហ្សា
02/13/2025 08:02 PM
អ្នកបើកបរយន្តហោះកងទ័ពជើងទឹកអាមេរិករស់រាន ក្រោយយន្តហោះចម្បាំងរបស់ពួកគេធ្លាក់នៅរដ្ឋ California
02/13/2025 07:02 PM
មន្ត្រី៖ គ្រោះមហន្តរាយមនុស្សធម៌ ជិតកើតមាននៅភាគខាងកើតកុងហ្គោ ខណៈក្រុមឧទ្ទាមរុលទៅភាគខាងត្បូង
02/13/2025 07:02 PM