ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
សហព័ន្ធស្រូវអង្ករកម្ពុជា៖ កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមនិយតករសហរដ្ឋអាមេរិកប្ដឹង ក្រុមហ៊ុន Binance និងស្ថាបនិក ពីបទរំលោភច្បាប់ការពារវិនិយោគិន

2023/06/06 10:19:40 am        95
អាមេរិក៖ ក្រុមហ៊ុនអត្រាប្ដូររូបិយបណ្ណគ្រីបតូ បាយនិន (Binance) និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ត្រូវបានរងការប្ដឹងផ្ដល់ដោយក្រុមនិយតករសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី៥មិថុនា ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។  ការចោទប្រកាន់នានា បានដាក់សម្ពាធបន្ថែមទៀត លើក្រុមហ៊ុនអត្រាប្ដូរប្រាក់រូបិយបណ្ណគ្រីបតូ ធំបំផុតលើពិភពលោក និងបានធ្វើឲ្យអត្រាប្ដូររូបិយបណ្ណនិមិត្តប៊ីតខ័ញ (Bitcoin) ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលជិត៣ខែ។ ទីភ្នាក់ងារសារព័ត៌មាននាននា បានរាយការណ៍ថា ក្រុមហ៊ុន Binance ត្រូវបានចោទប្រកាន់ពីបទអនុញ្ញាតឲ្យពលរដ្ឋអាមេរិកជួញដូរ ទោះបីជា platform នេះ មិនត្រូវបានចុះបញ្ជី នៅក្នុងប្រទេសនេះ ជាហាងឆេងអត្រាប្ដូរមូលបត្រក៏ដោយ។ ករណីនេះ ក៏បានចោទក្រុមហ៊ុន Binance បានប្រើប្រាស់ខុសមូលនិធិរបស់អតិថិជនផងដែរ។ បណ្ដឹងស៊ីវិល មួយដែលបានរៀបរាប់ការចោទប្រកាន់ចំនួន១៣ករណី ជាប់ពាក់ព័ន្ធទៅនឹង platforms និង អង្គភាពវិនិយោគផ្សេងទៀត ត្រូវបានគ្រប់គ្រងដោយស្ថាបនិកក្រុមហ៊ុននេះ គឺលោក Changpeng Zhao ដែលត្រូវបានប្ដឹងដោយគណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC)។ ដើមបណ្ដឹង SEC កំពុងត្រូវបានតាមដានយ៉ាងដិតដល់បន្ទាប់ពីការចោទប្រកាន់កាលពីខែមីនាដោយនិយតករអាមេរិកមួយផ្សេងទៀតគឺ គណៈកម្មការទទួលបន្ទុកកិច្ចសន្យាទិញលក់ភាគហ៊ុន និងការអត្រាប្តូរមូលបត្រ។ មហាសេដ្ឋី Zhao គឺជាស្ថាបនិករបស់ក្រុមហ៊ុន Binance ហើយក៏ជាមហាសេដ្ឋីដែលល្បីល្បាញបំផុតនៃឧស្សាហកម្មគ្រីបតូផងដែរ។ លោកត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏ធំបំផុតរបស់មហាសេដ្ឋីគ្រីបតូដែលទើបក្ស័យធនជនជាតិអាមេរិក លោក Sam Bankman-Fried ៕

ចិនកំពុងជួយជ្រោមជ្រែងលើផ្នែកសណ្ឋាគារ និងការស្រូបយកសក្តានុពលទេសចរណ៍ដល់កម្ពុជា

2023/06/05 02:35:09 pm        155
សៀមរាប៖ ក្រុមហ៊ុនអាកាសចរក្រៅស្រុកមួយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសណ្ឋាគារកម្ពុជា លើកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់នៃកិច្ចដំណើរការអាជីវកម្មឲ្យកាន់តែប្រសើរ និងក៏ជាការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការស្រូបយកភ្ញៀវទេសបរទេសបន្ថែម។លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើ​អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរឡានម៉ី និងសមាគមសណ្ឋាគារកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឡានតុន ក្លជ័ (Lanton Cloud) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះថា ជុំវិញវិស័យសណ្ឋាគារ ខណៈក្នុងវិបត្តិជំងឺកូវីដ ១៩ ​កន្លងមកនេះ សណ្ឋាគារ​នៅកម្ពុជា​បានផ្អាកអាជីវកម្មស្ទើរតែទាំងស្រុង ក្នុងនោះបន្ទាប់ពីស្ថានភាពល្អប្រសើរ វិស័យ​សណ្ឋាគារ​នៅកម្ពុជាក៏បានដំណើរការឡើងវិញជាហូរហែរ ដើម្បីបដិសណ្ឋាកិច្ចសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ស្របពេលវិស័យទេសចរណ៍បានកំពុងកម្រើកឡើងវិញជាបណ្តើរៗផងដែរ។លោក បន្តថា ស្របពេលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់អំពីវិស័យទេសចរណ៍ ជាពិសេស​ក្រោយពីវិបត្តិជំងឺកូវីដ ១៩ នេះ ក្នុងនោះចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន​អាកាស​ចរឡានម៉ី និងសមាគមសណ្ឋភារកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ នៃការចូលរួមស្តារឡើងវិញលើផ្នែក​សណ្ឋាគារ​ឡើងវិញ និងឲ្យមានទីផ្សារកាន់តែប្រសើរ នេះជាផ្នែកមួយនៃការចូលរួមលើកកម្ពស់​វិស័យសណ្ឋា គារនៅកម្ពុជា ជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្រូបយក​ភ្ញៀវទេសចរណ៍បរទេសឲ្យបានកាន់តែច្រើន ​និងក៏ជាការចូលរួមលើកកម្ពស់ដល់សិប្បកម្ម និងសហគ្រាស​ដែលផលិត និងវេចខ្ចប់​បម្រើឲ្យវិស័យទេសចរណ៍ បើកដំណើរអាជីវកម្មឡើងវិញ​ផងដែរ។សូមបញ្ជាក់ថា ការអនុស្សរណៈនៃការយោគយល់នេះ ភាគីទាំងពីរ ផ្អែកលើវេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិក ឡានតុន ក្លាដ៏ (Lanton Cloud) និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា ក្នុងនោះ សមាគមសណ្ឋាគារ​កម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសីទផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់​របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញ ការសន្សំសំចៃនិងភាពប្រកួតប្រជែង។ លើសពីនេះទៅទៀត Lanton Cloud នឹងបើកដំណើរ​ការផ្នែកកក់​សណ្ឋាគារនៅលើ APP របស់ខ្លួន ដែលមានឈ្មោះថា Lanton Cloud APP ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម ​បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យ​សណ្ឋាគារ ហើយផ្ដល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកប​ ដោយផាសុកភាព ជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំណូលជាង១៦លានដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលកម្សាន្តនៅរមណីយដ្ឋានអង្គរ

2023/06/05 02:22:07 pm        398
សៀមរាប៖ គ្រឹះស្ថាន​អង្គរ ​រក​បានចំណូលជាង ១៦ លានដុល្លារ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តំបន់​ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ក្នុង​រយៈពេល៥​ខែ​ដើមឆ្នាំ​២០២៣​។ សេចក្តីប្រកាស​ព័ត៌មាន​ ​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ៣៤ម៉ឺន​នាក់ កើនឡើង ៦៥៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​ពី​ការ​លក់​សំបុត្រ មាន​ចំនួនជាង ១៦ លាន​ដុល្លារ កើនឡើង ៧៦៥ ​ភាគរយ​។​ដោយឡែក​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២៣ នេះ​គ្រឹះស្ថាន​អង្គរ​ ​រកបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ​ ចំនួនជិត៩ម៉ឺន​ដុល្លារ និង​ការ​លក់​សំបុត្រ​ទូក​ ចំនួនជាង ២៦ម៉ឺន​ដុល្លារ​​។យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែកចេញជា ៣​ប្រភេទ​ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ ​និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​អង្គរ​ ប្រមូលចំណូលពីការលក់សំបុត្រ​ចូល​ទស្សនាប្រាសាទបុរាណ ដល់ទេសចរបរទេស ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។វិស័យទេសចរណ៍​គឺជា​សសរស្តម្ភ​មួយក្នុងចំណោម​សសរស្ដម្ភ​ទាំងបួន​ដែលជួយដល់​សេដ្ឋកិច្ច​កម្ពុជា។ ទិន្នន័យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ ​កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១៕អត្ថបទ៖ ជា វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2023/06/05 11:11:04 am        465
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មាន​សុទិដ្ឋិនិយម​ថា កម្ពុជា នឹង​ក្លាយ​ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០ខាងមុខ តាមគោលដៅដែលបាន​ដាក់ចេញ បើទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល​ បញ្ហាភូមិសាស្រ្តនយោបាយ នៃសង្គ្រាមរវាងអ៊ុយក្រែន ​និងរុស្ស៊ី ​និងវិបត្តិអាកាសធាតុក៏ដោយ។ពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កម្ពុជា ​កំពុងធ្វើដំណើរឆ្ពោះទៅចំណុចចាក់ចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ​និងកំពុងដើរឆ្ពោះជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ សម្តេចតេជោ បន្តថា យោងតាមការព្យាករសេដ្ឋកិច្ច កម្ពុជា អាចសម្រេចបានគោលដៅ នៃ​ប្រទេសមាន​ចំណូលធម្យមកម្រិតខ្ពស់ បើទោះបីជាជំងឺរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិប្រែប្រួលអាកាសធាតុក៏ដោយ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើទោះបីជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ​និងភាពមិនច្បាស់លាស់នៃភូមិសាស្រ្តនិយោបាយ ខ្ញុំមានជំនឿថា កម្ពុជានឹងចាក​ចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៧ ហើយយើងនឹងដើរដល់គោលដៅ​ជាប្រទេស​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅ​នៃការអភិវឌ្ឍប្រកបដោយចីរភាព​ ដោយសារកំណើនសេដ្ឋកិច្ចដែលយើងមានសព្វថ្ងៃនេះ ផ្តល់ឪកាសឱ្យយើងឈានដល់គោលដៅ”។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា​ឲ្យក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ធនាគារពិភពលោក ចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៦ បន្ទាប់ពីប្រទេសកម្ពុជា ​មានកំណើនសេដ្ឋកិច្ចរយ:ពេលពីរទសវត្ស ជាប្រទេសឈានមុខ​ក្នុងការកាត់បន្ថយភាពក្រីក្រ។ បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេស​ដែលមានប្រាក់មធ្យមកម្រិតទាប ​គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ ចន្លោះពី ១ ០៨៦ ទៅ៤ ២៥៥ ​ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែក ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤ ២៥៦ ទៅដល់១៣ ២០៥ ដុល្លារក្នុងមួយឆ្នាំ ​ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣ ២០៥ ដុល្លារឡើងទៅ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ កម្ពុជានឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ

2023/06/04 10:14:27 am        188
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើន​នៃសេដ្ឋកិច្ចកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍​តិចតួចនាពេលខាងមុខ។ ការចាកចេញពីឋានៈប្រទេសតិចតួចនេះ​ នឹងធ្វើឧ្យកម្ពុជា​ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដូចជា EBA ជាដើម។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA នៅ​សហគមន៍អឺរ៉ុបទាំងស្រុងនៅត្រឹមឆ្នាំ ២០២៦ ឬ ២០២៧។ ការបាត់បង់នេះគឺដោយសារកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចចំណូលប្រជាពលរដ្ឋបានកើនឡើង។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "EBA នឹងបាត់នៅពេលណាមួយដែលប្រទេស​របស់យើងដល់កម្រិតអភិវឌ្ឍន៍។ បើបាត់ពីឥឡូវក្នុងចំនួន២០ភាគរយ វាគង់តែបាត់ ១០០ភាគរយនៅពេលខាងមុខជាមិនខាន អាចប៉ាន់ប្រមាណថាឆ្នាំ ២០២៦ ឬ ២០២៧ ព្រោះប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ។ បន្តិចទៀត ប្រទេសកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច ដូច្នោះរកស៊ីត្រូវតែបង់ពន្ធឲ្យគ្នា ទៅវិញទៅមក"។សម្ដេចបញ្ជាក់ថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅ​តែ​មានកំណើន។ សម្តេចតេជោ បញ្ជាក់ថា ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជា ក្នុងនោះបានទិញយក​ផលិតផលកសិកម្មកម្ពុជា១១មុខ រួមមាន៖ ចេក ស្វាយ ស្វាយចន្ទី ត្រីប្រាជាដើម។ ក្រៅពីនេះជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិត​ផលកសិកម្ម​ពី​កម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារជំនាញរបស់អង្គការសហប្រជាជាតិបានវាយតម្លៃលើកទី១ លើ​ប្រទេស​កម្ពុជា លើការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចកាលពីឆ្នាំ២០២១កន្លងទៅ ហើយការវាយ​តម្លៃលើកទីពីរ គ្រោងធ្វើឡើងនៅឆ្នាំ២០២៤ ខាងមុខ ៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ៖ វិស័យកសិកម្ម ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

2023/06/04 10:01:04 am        167
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យកសិកម្ម នៅតែដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបើទោះបីជាវិស័យកសិកម្មនេះរួមចំណែកកាន់តែតូចនៃផលិតផលក្នុងស្រុកសរុបក៏ដោយ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនិយោជិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាសល់ស្រូវជាងប្រាំមួយលានតោន និងអង្ករជាងបួនលានតោនសម្រាប់នាំចេញបន្ថែម ទៅលើនេះផលិតផលកសិកម្មសក្តានុពលផ្សេងទៀត របស់កម្ពុជាក៏មានកំពុងមានទីផ្សារទៅក្រៅប្រទេសក៏ដូចជាប្រទេសចិនជាដើម។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "វិស័យកសិកម្មរបស់យើង មានសមត្ថភាពផ្គត់ផ្គង់​ទីផ្សារអន្តរជាតិនូវអង្ករ ​ក៏ដូចជាស្វាយចន្ទី កៅស៊ូ ជាដើម ហើយការបើកចំហទីផ្សារនៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាទីផ្សារសម្រាប់កសិផលកសិកម្មរបស់យើង"។ សូមបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម រួមចំណែកដល់ផលិតផលក្នុងស្រុកសរុប ប្រមាណ២០ ភាគរយ ខណៈដែលវិស័យឧស្សាហកម្ម រួមចំណែក៣៨ ភាគរយនិងវិស័យសេវាកម្ម ២០ភាគរយ៕ អត្ថបទ៖ វណ្ណៈ

សម្ដេចតេជោ៖ រក្សាបានសន្តិភាព ជាកត្តាទាក់ទាញវិនិយោគបន្ថែម និងបង្កើតការងារធ្វើកាន់តែច្រើន

2023/06/03 09:44:17 am        98
កណ្តាល៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការរក្សាបានសន្តិភាពជាកត្តាទាក់ទាញការវិនិយោគបន្ថែមចូលមកវិនិយោគនៅកម្ពុជានឹងបង្កើតការងារធ្វើកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅសួនឧស្សាហកម្មខេត្តខេមតុន ខេត្តកណ្តាល នៅថ្ងៃទី៣ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករ និយោជិតចូលរួមរក្សាសន្តិភាពដើម្បីមានការអភិវឌ្ឍទទួលបានការវិនិយោគបន្ថែមពីបរទេសបង្កើតការងារធ្វើក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ "បើសិនជាសន្តិភាពត្រូវបានធ្វើពង្រឹងល្អ លក្ខខណ្ឌវិនិយោគរបស់យើងកាន់តែប្រសើរ វិនិយោគមកកាន់ ភាគច្រើន និងមានការដោះស្រាយការងារធ្វើឲ្យពលរដ្ឋរបស់យើងតទៅទៀត"។ សូមបញ្ជាក់ថា ចំនួនរោងចក្រសងគ្រាសនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយទទួលបានការវិនិយោគបន្ថែមពីវិនិយោគក្នុងប្រទេស និងពីក្រៅប្រទេសជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្មករ-និយោជិត រោងចក្រ សហគ្រាស ទទួលបានប្រាក់ខែយ៉ាងតិចជាង ២០០ដុល្លារអាមេរិក ក្នុងមួយខែ ដែលបានកើនឡើង ពីប្រមាណ ៤០ ដុល្លារ ក្នុងមួយខែ កាលពីឆ្នាំ ១៩៩៧។  ក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៣ កម្ពុជាទទួលបានចំនួនជាង៧ពាន់លានដុល្លារអាមេរិក លើការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ ហើយផលិតផលកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមចំណែកធំជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕(ដោយ៖ វណ្ណៈ)

ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ទទួលបានការអនុញ្ញាតនាំចេញទៅទីផ្សារប្រទេសចិន

2023/06/01 12:43:58 pm        264
ភ្នំពេញ៖ ផលិតផលជលផលធម្មជាតិ ចំនួន១២ប្រភេទ ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយ នៃប្រទេសចិន និងអាចនាំចេញទៅទីផ្សារប្រទេសចិននាពេលខាងមុខ។យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុន បានចុះបញ្ជីដោយជោគជ័យ នៅក្នុងប្រព័ន្ធ "ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស"។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិ​ទៅកាន់​ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។ គួររំឭកដែលថា ​នាខែវិច្ឆិកាឆ្នាំ២០២២ ចិន​និងកម្ពុជា​បានចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពី​លក្ខខណ្ឌ ​តម្រូវការត្រួតពិនិត្យ ​និងអនាម័យផលិតផលជលផលធម្មជាតិ​ក្នុងការនាំចេញពីប្រទេស​កម្ពុជា​ទៅកាន់ប្រទេសចិន ។ ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផល​ប្រភេទទី២ នៃវិស័យកសិកម្មនៅក្នុងប្រទេស​កម្ពុជា ​ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ វណ្ណៈ 

បណ្តាសិប្បកម្មក្នុងស្រុក នឹងចូលរួមផ្សព្វផ្សាយផលិតផលក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម

2023/06/01 10:45:09 am        376
ភ្នំពេញ៖ សិប្បកម្មក្នុងស្រុក បានត្រៀមផលិត និងវេចខ្ចប់ផលិតផលចំណីអាហារជាច្រើន សម្រាប់ដាក់តាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់ការហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម បន្ទាប់ពីព្រឹត្តិការណ៍ ស៊ីហ្គេមទី ៣២ ទទួលបានការគាំទ្រពីអតិថិជន។លោក ម៉ៅ ច័ន្ទ តារា ម្ចាស់សិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារក្នុងស្រុក លើកឡើង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលបានចាត់ទុក សហគ្រាសធុនតូច និងមធ្យមជាវិស័យឆ្អឹងខ្នងនៃសេដ្ឋកិច្ច។លោក បន្តថា ជាក់ស្តែងសិប្បកម្មតារាហ្វូត ដែលផលិត និងវេចខ្ចប់ចំណីអាហារ បានកំពុងចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល ទោះបីការផលិតមិនទាន់មានទ្រង់ទ្រាយធំយ៉ាងណា ក៏ជាផ្នែកមួយ​ចូលរួម​ចំណែកនៃការស្រូបយកវត្ថុធាតុដើមពីវិស័យកសិកម្ម និងការស្រូបយកកំលំាងពលកម្មខ្លះៗ​មកបម្រើការងារ ដើម្បីផលិតសម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយនៅលើទីផ្សារ។ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ លើកទី៣២ កន្លងមកនេះ ​សិប្បកម្មរបស់លោក ទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ដែលជាការលើកទឹកចិត្តដល់សិប្បកម្មរបស់លោក ដើម្បីត្រៀមវេចខ្ចប់ ​ក្នុងការចូលរួមតាំងពិរព័ណ៍ និងលក់ផលិតផលរបស់ខ្លួន សម្រាប់ផ្គត់ផ្គង់​ការ​ហូបចុក ក៏ដូចជាផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍​កីឡាប៉ារ៉ាហ្គេមនេះជាបន្ត​។ជុំវិញការលក់ផលិតផលនេះ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញ​ចលនាភូមិ១​ ផលិតផល១ ​បានថ្លែងថា ​នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​កន្លងមកនេះ ម្ចាស់​អាជីវកម្ម​មួយចំនួនបានលក់ផលិតផលដាច់កាក់កបគ្រាន់បើ ​នេះជាកំលាំងចិត្តដែលធ្វើឲ្យ ពួកគាត់​បន្តលក់ផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមជាបន្តទៀត។នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមខាងមុខនេះ​ នឹងមានស្តង់លក់ផលិតផលចំនួន ១១ កន្លែង មកដាក់​តាំង​បង្ហាញ និងលក់ផលិតផលជូនភ្ញៀវទេសជាតិ ​និងអន្តរជាតិ ​ក្នុងគោលដៅសំខាន់គឺ ចង់ឲ្យ​ភ្ញៀវទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ​ដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីក​ទីផ្សារបន្ថែម និងជំរុញការនាំចេញ ​និងក៏ជាការលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន​ បង្កើតការងារ និងការបង្កើតនូវផលិតផលឲ្យបានកាន់តែច្រើនថែមទៀត ៕អត្ថបទ៖ សុន រ៉ាឌី

មូលបត្ររដ្ឋ នឹងត្រូវដាក់ឱ្យជួញដូរនៅលើផ្សារមូលបត្រកម្ពុជានៅត្រឹមត្រីមាសទី៣

2023/06/01 10:36:46 am        118
ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា នឹងដាក់ឱ្យជួញដូរមូលបត្របំណុលរដ្ឋ នៅលើការជួញដូរប្រចាំថ្ងៃរបស់ខ្លួនចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣នេះតទៅ បន្ថែមជម្រើសកាន់តែច្រើនសម្រាប់វិនិយោគិនក្នុងការវិនិយោគលើកបណ្ណបំណុលរដ្ឋ ក្រៅពីការជួញដូរតាមរយៈធនាគារជាតិនៃកម្ពុជា។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា​ បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនានេះថា ផ្សារមូលបត្រកម្ពុជា បច្ចុបប្បន្ន កំពុងរៀបចំប្រព័ន្ធបន្ថែមដើម្បីឱ្យការជួញដូរលើមូលបត្ររដ្ឋ កាន់តែងាយស្រួល កាន់តែចំណាយតិច កាន់តែមានប្រសិទ្ធិភាព ដែលនឹងធ្វើឱ្យការវិនិយោគលើកមូលបត្ររបស់រដ្ឋ កាន់តែមានភាពទាក់ទាញ។ឯកឧត្តម ហុង សុហួរ ថ្លែងថា៖ “មុខងារថ្មីនេះ ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងអាចចាប់ផ្តើមអនុវត្តបាន នៅត្រីមាសទី៣ខាងមុខ”។បច្ចុប្បន្ន ការជួញដូរមូលបត្ររដ្ឋ គឺធ្វើឡើងតាមរយៈធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា National Bank of Cambodia Auction Platform។​ វិនិយោគជាស្ថាប័នប៉ុណ្ណោះ ដូចជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារ ជាអ្នកមានសិទ្ធិលើការិវនិយោគលើមូលបត្ររដ្ឋ។បើតាមអគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងរយៈ ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រ​ជាមធ្យមប្រចាំថ្ងៃ វរង្វង់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ​បានថយចុះពី៥០ម៉ឺនដុល្លារ ​កាលពីឆ្នាំ២០២២ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងរយៈពេលបួនខែឆ្នាំ២០២៣ ចំនួនបើកគណនីថ្មី ក្នុងរង្វង់ ១ ពាន់ នាក់ក្នុងមួយថ្ងៃ កើនឡើង ពីប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ ​កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។បច្ចុប្បន្នមានក្រុមហ៊ុនសរុបចំនួន ១៨ ​លើទីផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនចំនួនប្រាំបួន​បាន​ចុះបញ្ជីភាគហ៊ុន ខណៈដែលក្រុមហ៊ុន៩ផ្សេងទៀត​ បានចេញមូលបត្រសញ្ញាបណ្ណ។ ក្រុមហ៊ុន​បានប្រមូលប្រាក់សរុបចំនួន ​ជាង៣០០ លានដុល្លារតាមរយៈការផ្តល់ជួញដូររបស់ពួកគេ៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សម្នាក់ស្លាប់ ខណៈ ២នាក់បាត់ខ្លួន ក្រោយលិចនាវាដឹកជនអន្តោប្រវេន៍ នៅម្ដុំកោះ Lampedusa របស់អ៊ីតាលី
06/30/2025 08:06 PM
មេដឹកនាំកូរ៉េខាងជើង ត្រូវបានឃើញគ្របមឈូសដោយទង់ជាតិ នៅក្នុងរូបភាពវីដេអូ
06/30/2025 08:06 PM
មន្ត្រី៖ ជម្លោះជាមួយអ៊ីស្រាអែល ឆក់យកជីវិតមនុស្សយ៉ាងតិច ៩៣៥នាក់ នៅអ៊ីរ៉ង់
06/30/2025 08:06 PM
ភាពតានតឹងរវាងរុស្ស៊ី និងអាស៊ែបៃហ្សង់ កើនឡើង ក្រោយវិមានក្រឹមឡាំង ថ្កោលទោសប្រតិកម្មរបស់ទីក្រុងបាគូ ចំពោះការចាប់ខ្លួន
06/30/2025 08:06 PM
ក្រសួងអភិវឌ្ឍន៍ចាត់ទុកការថែទាំផ្លូវជនបទជាការចាំបាច់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន
06/30/2025 07:06 PM
មនុស្សយ៉ាងតិច ១២នាក់ ស្លាប់ ខណៈច្រើននាក់នៅតែជាប់ក្នុងនោះ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅឥណ្ឌា
06/30/2025 07:06 PM
អបអរសាទរ បងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃចំនួន ៨៣នាក់ បានទទួលការងារភ្លាមៗនៅក្នុងខេត្តកោះកុង
06/30/2025 07:06 PM
រុស្ស៊ី៖ ការចំណាយលើវិស័យការពារជាតិរបស់អង្គការណាតូ មានហានិភ័យនាំឲ្យសម្ព័ន្ធភាពដួលរលំ
06/30/2025 07:06 PM
អ៊ីរ៉ង់៖ ខ្លួនមិនអាចធានាសុវត្ថិភាពឲ្យមន្ត្រីត្រួតពិនិត្យពី IAEA បានទេ ហើយផ្អាកកិច្ចសហប្រតិបត្តិការ
06/30/2025 07:06 PM
រដ្ឋមន្ត្រីការបរទេស៖ អ៊ីស្រាអែល «ចង់» ធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយស៊ីរី និងលីបង់
06/30/2025 06:06 PM