ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

ក្រុមជនអន្ធពលដ៏ក្លាហានរបស់ប្រទេសហៃទី អាចបំផ្លាញដំណោះស្រាយនយោបាយ

2024/03/14 12:22:06 pm        38
បន្ទាប់ពីភាពចលាចលជាច្រើនឆ្នាំ នៅក្នុងប្រទេសហៃទី ក្រុមជនអន្ធពាលជ្រុលនិយម បានប្រែក្លាយទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំអំណាចរបស់ពួកគេ ដោយបង្កជាបញ្ហាប្រឈមដ៏ធំ ខណៈដែលសហគមន៍អន្តរជាតិ ជំរុញឲ្យមានដំណោះស្រាយនយោបាយសម្រាប់វិបត្តិរបស់ប្រទេសនេះ។ក្រុមមេដឹកនាំតំបន់ការ៉ាអ៊ីប និងមហាអំណាចខាងក្រៅសំខាន់ៗ បានព្រមព្រៀងគ្នាក្នុងកិច្ចចរចាបន្ទាន់ក្នុងប្រទេសហ្សាម៉ាអ៊ីកកាលពីថ្ងៃចន្ទចំពោះផែនការដែលរួមមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Ariel Henry ហើយខាងសន្តិសុខ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បានផ្តល់មូលនិធិថ្មីសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់ការអន្តរាគមន៍អន្តរជាតិ។លោក Henry នឹងត្រូវបានជំនួសដោយក្រុមប្រឹក្សាអន្តរកាលថ្មីមានសមាជិកបោះឆ្នោតចំនួន៧រូប ដែលមានបំណងរៀបចំដំណាក់កាលសម្រាប់ការបោះឆ្នោត ដែលជាលើកទី១ ចាប់តាំងពីឆ្នាំ ២០១៦ នៅក្នុងប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច និងការមកដល់នៃកម្លាំងដឹកនាំដោយប្រទេសកេនយ៉ា។ក្រុមប្រឹក្សា នឹងផ្តល់កន្លែងទំនេរដល់តំណាងគណបក្សនយោបាយធំៗ សង្គមស៊ីវិល និងព្រះវិហារ ប៉ុន្តែបានរឹតបន្តឹងទៅលើនរណាម្នាក់ ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទឧក្រិដ្ឋ។ការហាមឃាត់នេះ នឹងច្រានចោលតួនាទីសម្រាប់មេដឹកនាំក្រុមជនអន្ធពាលពីរនាក់ដែលគួរឲ្យខ្លាចបំផុត គឺលោក Jimmy Cherizier អតីតមន្ត្រីនគរបាលមានឈ្មោះហៅក្រៅថា«Barbecue» ដែលការបិទស្ថានីយប្រេងឥន្ធនៈរបស់ប្រទេសហៃទីឆ្នាំ ២០២២ បានធ្វើឲ្យប្រទេសជាតិដួលរលំកាន់តែជ្រៅ និង លោក Guy Philippe ដែលបានសារភាពកំហុសនៅតុលាការទីក្រុងម៉ៃអាមី ( Miami) នៅឆ្នាំ ២០១៧ថាបាន ទទួលយកសំណូករហូតដល់ ៣,៥លានដុល្លារពីអ្នកជួញដូរគ្រឿងញៀន នៅពេលដែលខ្លួនកាន់តំណែងជានគរបាលជាន់ខ្ពស់។

កោះតៃវ៉ាន់ និងចិន បញ្ជូនក្រុមទៅចូលរួមបេសកកម្មជួយសង្គ្រោះទូក នៅជិតកោះ Kinmen

2024/03/14 12:14:32 pm        42
យោងតាមសារព័ត៌មាន UDN និងមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយថា អាជ្ញាធរកោះតៃវ៉ាន់ និងចិនបានបញ្ជូនក្រុមទៅចូលរួមបេសកកម្មជួយសង្គ្រោះទូកដែលបានលិច នៅជិតកោះ ឃីនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ។អាជ្ញាធរនៃភាគីទាំងសងខាងបានបញ្ជូនទូកជួយសង្គ្រោះទៅកាន់តំបន់នោះ បន្ទាប់ពីទូកនេសាទចិនមួយគ្រឿងបានលិច ហើយមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរចិន ខណៈមនុស្សបួននាក់ទៀតនៅតែត្រូវការជំនួយ។ឧបទ្ទវហេតុនេះបានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅជិតកោះ ឃីនមិន ជួរមុខរបស់កោះតៃវ៉ាន់។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន កាលពីខែមុនបានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ ឃីនមិន ដែលនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីជនជាតិចិនពីរនាក់បានស្លាប់ ខណៈព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ដោយសារទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។ស្ថាប័នបង្កើតគោលនយោបាយចិន របស់កោះតៃវ៉ាន់ បានជំរុញប្រទេសចិន កាលពីសប្តាហ៍មុនកុំឱ្យផ្លាស់ប្តូរ «ស្ថានភាព» នៅជុំវិញដែនទឹកនៅទីនោះ ដោយការបញ្ជូនទូកឆ្មាំល្បាតឆ្នេរចូលទៅក្នុងតំបន់ហាមឃាត់ដោយនិយាយថាភាពតានតឹងគួរតែត្រូវបានគ្រប់គ្រង៕

ការផ្អាកបណ្ដោះអាសន្ននៃការផ្តល់មូលនិធិរបស់អាមេរិក ដល់ទីភ្នាក់ងារ UNRWA អាចនឹងក្លាយជាអចិន្ត្រៃយ៍

2024/03/14 12:08:01 pm        51
ក្រុមមន្ត្រីអាមេរិក កំពុងរៀបចំឱ្យការផ្អាកបណ្ដោះអាសន្នក្នុងការផ្តល់មូលនិធិដល់ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ក្លាយជាការផ្អាកជាអចិន្ត្រៃយ៍ដោយសារតែការប្រឆាំងនៅក្នុងសភា ទោះបីជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទទូចថាការងារមនុស្សធម៌របស់ក្រុមជំនួយនេះគឺមិនអាចខ្វះបានក៏ដោយ។សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ UNRWA ដែលផ្តល់ប្រាក់ពី ៣០០ លានដុល្លារទៅ ៤០០ លានដុល្លារជារៀងរាល់ឆ្នាំ រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួនដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) កាលពីខែមករា បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកចំនួន ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នាក់នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់មនុស្សថ្ងៃទី០៧ ខែតុលា ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។អង្គការសហប្រជាជាតិបានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់នេះ ហើយទីភ្នាក់ងារ UNRWA បានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែលបានផ្តល់ព័ត៌មានអំពីការចោទប្រកាន់នេះ។ការប្រឆាំងទ្វេបក្សនៅសភាក្នុងការផ្តល់មូលនិធិដល់ UNRWA ឡើងវិញ បង្ហាញថាសហរដ្ឋអាមេរិក ទំនងជាមិនបន្តការបរិច្ចាកទៀងទាត់គ្រប់ពេលវេលានោះទេ ទោះបីជាបណ្ដាប្រទេស ដូចជាស៊ុយអែត និងកាណាដា បាននិយាយថាពួកគេនឹងចាប់ផ្តើមការបរិច្ចាគរបស់ពួកគេឡើងវិញក៏ដោយ៕

ក្នុងរយៈពេល៥នាទី អ្វីៗគ្រប់យ៉ាងបានបាក់រលំ ប្រទេសអាហ្សង់ទីនរកមធ្យោបាយដោះស្រាយការបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង

2024/03/14 10:09:53 am        89
ប្រទេសអាហ្សង់ទីន បានរកមធ្យោបាយដោះស្រាយមហន្តរាយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយការងារសាងសង់ឡើងវិញ នៅកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបាក់ដំបូលលំនៅឋាន និងបានជំរុញឲ្យអាជ្ញាធរប្រកាសការព្រមានពណ៌លឿងទុំ និងលុបចោលជើងហោះហើរជាច្រើនជើង កាលពីថ្ងៃអង្គារ។ក្នុងក្រុង Campana ជាក្រុងក្នុងខេត្ត Buenos Aires អ្នកជិតខាងបានមកប្រមូលផ្តុំគ្នាដើម្បីរុះរើចេញកម្ទេចកម្ទី ដែលបានបន្សល់ទុកពីដំបូលលំនៅឋានចំនួន២កន្លែង ដែលបានបាក់រលំដោយសារព្រិល និងភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងតំបន់ទីក្រុង បានបន្ទាបកម្រិតការព្រមានមកពណ៌លឿង ជាការព្រមាននៃការបំផ្លាញនិងការរំខានខ្លាំងដល់សកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ខណៈភ្លៀងនៅបន្តធ្លាក់ បន្តែបានចុះខ្សោយ កាលពីថ្ងៃពុធ។ ក្នុងអំឡុងសប្តាហ៍នៃខែមីនានេះ មានភ្លៀងធ្លាក់ជាញឹកញាប់នៅទូទាំងតំបន់ឆ្នេរ រីអូ ដេឡា ផ្លាតា (Rio de la Plata) ហើយនៅក្នុងសប្តាហ៍នេះ នៅភាគឦសាននៃខេត្ត Buenos Aires និងតំបន់ទីក្រុងBuenos Aires មានភ្លៀងធ្លាក់ក្នុងកម្រិតចន្លោះពី ១០០ ទៅ ២៥០ មីលីម៉ែត្រ ដែលជាធម្មតាមានភ្លៀងធ្លាក់ក្នុងកម្រិត ១២០ មីលីម៉ែត្រ។

ក្រុមហាម៉ាស៖ ផ្លូវជំនួយតាមសមុទ្រសម្រាប់តំបន់ហ្កាហ្សា គឺមិនគ្រប់គ្រាន់ទេ

2024/03/14 09:44:51 am        109
រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូននាវាជំនួយពីប្រទេសកោះស៊ីបទៅកាន់ទឹកដីដែលត្រូវបានឡោមព័ទ្ធ គឺជាការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជន ២,៤លាននាក់របស់ខ្លួន។លោក Salama Marouf អ្នកនាំពាក្យការិយាល័យសារព័ត៌មានរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យោងតាមអ្វីដែលបានប្រកាស ទំនិញដឹកតាមនាវា មិនលើសពីរថយន្តដឹកទំនិញមួយ ឬពីរទេ ហើយវានឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីមកដល់»។លោកបានបញ្ជាក់ថា សំណួរទាក់ទងនឹងភ័ស្តុភារមួយចំនួនអំពីប្រតិបត្តិការ មិនមានចម្លើយទេ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការត្រួតពិនិត្យរបស់អ៊ីស្រាអែល។លោក Marouf បានបន្តថា៖«វានៅមិនទាន់ដឹងថា នាវានឹងចូលចតនៅទីណា និងរបៀបដែលវានឹងទៅដល់ច្រាំងនៃតំបន់ហ្កាហ្សា»។«លើសពីនេះទៅទៀតនោះ នាវានឹងត្រូវត្រួតពិនិត្យដោយកងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់។អតីតនាវាសង្គ្រោះដែលគ្រប់គ្រងដោយអង្គការសប្បុរសធម៌អេស្ប៉ាញ Open Arms បានចេញដំណើរពីប្រទេសកោះស៊ីបកាលពីព្រឹកថ្ងៃអង្គារ ដោយផ្ទុកជំនួយចំនួន២០០តោន នៅក្នុងដំណើរការសាកល្បងសម្រាប់ច្រករបៀងសមុទ្រ។កាលពីថ្ងៃពុធ នាវាមិនទាន់បានបញ្ចប់ការឆ្លងកាត់ជិត ៤០០គីឡូម៉ែត្រ (២៥០ម៉ាយ)នៃសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលអង្គការសប្បុរសធម៌អាមេរិក World Central Kitchen បាននិយាយថា ការងារកំពុងដំណើរការ ដើម្បីសាងសង់ផែចតបណ្តោះអាសន្ន។

មនុស្ស៧នាក់បានស្លាប់ និង២៧នាក់រងរបួសក្នុងទីប្រជុំជន យ៉ានជាវ ខេត្តហ៊ើប៉ី

2024/03/14 09:39:16 am        69
មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមនុស្ស៧នាក់បានស្លាប់និង២៧នាក់ផ្សេងទៀតបានរងរបួស ក្រោយការផ្ទុះនៅក្នុងខេត្តហ៊ើប៉ី(Hebei)កាលពីថ្ងៃពុធ។ ការផ្ទុះដែលត្រូវគេសង្ស័យថាបង្កឡើងដោយការលេចធ្លាយឧស្ម័នបានកើតឡើងនៅម៉ោង៧និង៥៤នាទីព្រឹកម៉ោងក្នុងប្រទេសចិន នៅហាងមួយកន្លែងក្នុងទីប្រជុំជនយ៉ានជាវ(Yanjiao) ក្នុងទីក្រុងសានហ៊ី (Sanhe) ជាទីក្រុងក្បែរខាងរដ្ឋធានីប៉េកាំង។ ប្រភពខាងលើ និយាយថា អ្នករបួសទាំងអស់ ដែលពុំបានរងការគំរាមកំហែងដល់អាយុជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងចំណោមពួកគេមាន១៤នាក់ បានចាកចេញពីមន្ទីរពេទ្យហើយ ។ ប្រតិបត្តិការស្វែងរក និងសង្រ្គោះនៅកន្លែងកើតហេតុ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីយប់ថ្ងៃពុធ ប៉ុន្តែអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនាំឲ្យមានការផ្ទុះនេះនៅឡើយ៕

អាល្លឺម៉ង់ ចាប់ផ្តើមដឹកជញ្ជូនជំនួយទៅកាន់ប្រទេសហ្សកដានី ដើម្បីបន្តចូលទៅតំបន់ហ្កាហ្សា

2024/03/14 09:12:57 am        90
កងកម្លាំងទ័ពអាកាសប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមប្រតិបត្តិការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្កាហ្សា កាលពីល្ងាចថ្ងៃពុធ។យន្តហោះកងទ័ពអាកាសអាល្លឺម៉ង់ ប៊ុនដេសវ៉េ(Bundeswehr) ដំបូង បានចាប់ផ្តើមហោះចេញពីទីក្រុងអេវ្រូ(Evreux) ប្រទេសបារាំង ទៅកាន់ប្រទេសហ្សកដានី។ រដ្ឋមន្ត្រីការពារពារជាតិ លោកបូរីស ពីស្តរៀស ( Boris Pistorius) បាននិយាយថា ការទម្លាក់ជំនួយមនុស្សធម៌តាមអាកាសលើកដំបូង លើតំបន់ហ្កាហ្សាស្ទ្រីប អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយយន្តហោះសរុបចំនួន២គ្រឿង នឹងត្រូវដាក់ពង្រាយ សម្រាប់ការដឹកជញ្ជូនច្រើនជើងជាចាំបាច់ និងអាចធ្វើទៅបាន។ការដឹកជញ្ជូនជំនួយដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្នុងដែនដីប៉ាឡេស្ទីន ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសហ្សកដានី ដោយមានសហរដ្ឋអាមេរិក និងប្រទេសបារាំង កំពុងចូលរួមផងដែរ។ ក្រសួងបានប្រកាសថា ក្បួនយន្តហោះដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុងអេវ្រូ( Evreux ) ជាការទទួលបន្ទុកបេសកកម្មរបស់កងកម្លាំងទ័ពអាកាសប៊ុនដេសវ៉េ(Bundeswehr) ។យោងតាមអ្នកនាំក្រសួងការពារជាតិ បានឲ្យដឹងថា នេះគឺមិនតម្រូវឲ្យមានអាណត្តិពីសភាជាន់ទាបនោះទេ ព្រោះនេះជា បេសកកម្មមនុស្សធម៌សុទ្ធសាធ។

អ៊ីស្រាអែល និយាយថាខ្លួនគ្រោងនឹងជម្លៀសប្រជាជនចេញពីទីក្រុង Rafah មុនពេលការវាយប្រហារ

2024/03/14 09:09:07 am        69
ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៣ មីនា) ថាអ៊ីស្រាអែល បានសម្រេចវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សាស្រ្ទីប ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួនប្រមាណ ១,៤ លាននាក់ ហើយអ៊ីស្រាអែលនឹងជម្លៀសប្រជាជនភាគច្រើនមុនពេលការវាយប្រហារដែលបានគ្រោងទុកនេះ។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យោធាមានបំណងដឹកនាំប្រជាជនរ៉ាហ្វា ទៅកាន់ «ប្រជុំកោះមនុស្សធម៌» ដែលអ៊ីស្រាអែល គ្រោងបង្កើតជាមួយសហគមន៍អន្តរជាតិនៅតំបន់កណ្តាលហ្កាហ្សា មុនពេលចាប់ផ្តើមការវាយលុក។លោកបានបន្តថា តម្រូវការមូលដ្ឋានរួមមានផ្ទះសម្បែង អាហារ និងទឹក នឹងត្រូវបានផ្តល់នៅក្នុងតំបន់ដែលបានកំណត់ទាំងនេះ។ អ្នកនាំពាក្យរូបនេះមិនបាននិយាយពីកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមនៃការជម្លៀសរបស់ក្រុងរ៉ាហ្វា ឬការចាប់ផ្តើមនៃការវាយលុកដែលបានគ្រោងទុកនេះនោះទេ។សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌នានាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការរបស់អ៊ីស្រាអែល ក្នុងការអនុវត្តប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ដែលជាទីក្រុងតូចមួយមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែល ខណៈពួកគេបានព្រមានថា ប្រតិបត្តិការយោធាណាមួយក្នុងទីក្រុងរ៉ាហ្វា នឹងនាំឱ្យមានមហន្តរាយមនុស្សធម៌៕

គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ កំពុងត្រូវបានគេប្រើ ខណៈអ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នា នៅព្រំដែន

2024/03/13 12:19:17 pm        235
អ៊ីស្រាអែល បានធ្វើការវាយប្រហារនៅភាគឦសាននៃប្រទេសលីបង់ចំនួនពីរថ្ងៃជាប់គ្នា ដោយក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែត១០០គ្រាប់ ត្រឡប់មកវិញ។ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតចំនួន ១០០គ្រាប់ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលចូលយ៉ាងជ្រៅនៅក្នុងទឹកដីលីបង់កាលពីយប់ថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិល ម្នាក់។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត មិនត្រូវបានគេជឿថា បានបង្កការខូចខាតធ្ងន់ធ្ងរ ឬស្លាប់និងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ប៉ុន្តែជាឧបសគ្គដ៏ធំបំផុតមួយ នៅក្នុងជម្លោះរយៈពេល៥ខែ។ក្រោយមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសមួយផ្សេងទៀតនៅទីក្រុង Baalbek ដែលមានចម្ងាយប្រហែល ៦០ម៉ាយពីព្រំដែនរបស់ខ្លួន និងខ្សែត្រៀមជួរមុខភាគខាងត្បូង ដែលត្រូវបានគេរាយការណ៍ថា បានបំផ្លាញឃ្លាំងអាហារ និងបានសម្លាប់សមាជិកក្រុមហេសបូឡា។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការចំនួនពីរ។ក្រុមហេសបូឡា បាននិយាយថា បទឈប់បាញ់នៅហ្កាហ្សា នឹងក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីស្តារភាពស្ងប់ស្ងាត់ នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល ទោះបីជារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានបញ្ជាក់កាលពីខែមុនថា អ្នកណាដែលគិតថា បទឈប់បាញ់ បណ្តោះអាសន្នសម្រាប់តំបន់ហ្កាហ្សា ក៏នឹងអនុវត្តចំពោះជួរមុខភាគខាងជើងដែរនោះ គឺជារឿងយល់ ច្រឡំ។

មនុស្សម្នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការផ្ទុះនៅភោជនីយដ្ឋានភាគខាងជើងប្រទេសចិន

2024/03/13 12:12:38 pm        170
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការផ្ទុះហ្គាសដ៏ខ្លាំងដែលគេសង្ស័យ បានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងរងរបួស២២នាក់ផ្សេងទៀតនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន នៅថ្ងៃពុធនេះ ដោយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគាររងការខូចខាតធ្ងន់ធ្ងរ។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការផ្ទុះបានកើតឡើងនៅមុនម៉ោង ៨ ព្រឹក នៅក្នុងតំបន់លំនៅឋាន មួយកន្លែងក្នុងទីក្រុង Sanhe មានចម្ងាយមិនដល់ ៥០ គីឡូម៉ែត្រនោះទេ ភាគខាងកើតរដ្ឋធានី ប៉េកាំង។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង ២២ នាក់ទៀតរងរបួស ហើយ ការផ្ទុះនេះត្រូវបានគេសង្ស័យថា បណ្តាលមកពីការលេចធ្លាយឧស្ម័ននៅហាងលក់មាន់បំពង។ប្រព័ន្ធផ្សព្វផ្សាយ CCTV បានរាយាការណ៍ថា ការផ្ទុះបានកើតឡើងនៅភោជនីយដ្ឋានជាន់ផ្ទាល់ដី ក្នុង តំបន់លំនៅឋានចាស់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ វីដេអូដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋ បានបង្ហាញពីការផ្ទុះខ្លាំង បានបញ្ចេញផ្សែង និង អណ្តាតភ្លើង ឆ្លងកាត់ផ្លូវដ៏មមាញឹកនៅពេលព្រឹកព្រលឹម។ វីដេអូមួយផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមបានបង្ហាញពីអ្វីដែលទំនងជាអគារមួយ បានបាក់រលំទាំងស្រុង ហើយរថយន្តជាច្រើន គ្រឿងត្រូវបានបំផ្លាញ។បុគ្គលិកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យ ក្នុងស្រុក Langfang បាននិយាយថា រថយន្តគិលានសង្គ្រោះចំនួន ៣៦គ្រឿង និងបុគ្គលិក ១៥៤ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា អគ្គិភ័យ ស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព ហើយការងារជួយសង្គ្រោះត្រូវបានអនុវត្តបន្ទាន់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​
08/23/2025 09:08 PM
កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
08/23/2025 04:08 PM
អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
08/23/2025 04:08 PM
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
08/23/2025 04:08 PM
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
08/23/2025 04:08 PM
ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ
08/23/2025 04:08 PM
ទីភ្នាក់ងារសិទ្ធិមនុស្ស UN៖ ការស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
08/23/2025 04:08 PM
UN៖ កងកម្លាំងប្រដាប់អាវុធ RSF របស់ស៊ូដង់ សម្លាប់ជនស៊ីវិលជិត ៩០នាក់ ក្នុងការវាយប្រហារ ១០ថ្ងៃ
08/23/2025 04:08 PM
ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM