ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

[UPDATE] ចំនួនអ្នកស្លាប់ផ្លូវការនៅក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ឡើងដល់១៣៩នាក់

2024/03/26 11:56:34 am        400
គណៈកម្មការស៊ើបអង្កេតរុស្ស៊ី លោក អាឡេចសាន់ដ្រា បាស្ទីគីន (Aleksandr Bastrykin) បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាភេរវកម្មកាលពីថ្ងៃសុក្រទី២២មីនា សប្ដាហ៍មុន នៅក្នុងសាលប្រគំតន្ត្រីក្រូកាស ក្នុងតំបន់ក្រុងមូស្គូ បានកើនឡើងដល់១៣៩នាក់ បន្ទាប់ពីជនរងគ្រោះ២នាក់ ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ សេចក្ដីប្រកាសនេះ បានធ្វើឡើង ខណៈលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ជាមួយអ្នកតំណាងមកពីទីភ្នាក់ងារអនុវត្តច្បាប់ និងក្រុមមេដឹកនាំមកពីរដ្ឋធានី និងតំបន់រដ្ឋធានី មូស្គូ ស្ដីពីចំណាត់ការនានាក្រោយការវាយប្រហារភេរវកម្ម។ លោក បាស្ទីគីន បានប្រាប់លោកប្រធានាធិបតី ថា ដោយសារតែការវាយប្រហារនេះ មនុស្ស១៣៩នាក់ បានស្លាប់ ក្នុងនោះ ៧៥នាក់ ត្រូវបាមនកំណត់អត្តសញ្ញាណរួចហើយ ។ កុមារ៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ។ ចំនួនអ្នកស្លាប់សរុបនៅកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា របកគំហើញបឋម នៃការស៊ើបអង្កេត បានលើកឡើងថា ការវាយប្រហារភេរវកម្ម នេះ ត្រូវបានរៀបចំគម្រោងបានយ៉ាងល្អ និងប្រយ័ត្នប្រយែងបំផុត។ លោកPutin បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែរកចម្លើយឲ្យឃើញ ពីមូលហេតុ ដែលពួកភេរវករព្យាយាមរត់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្រោយប្រព្រឹត្តិឧក្រិដ្ឋកម្មនៅក្នុងសាលប្រគំតន្រ្តីក្រូកាស និងតើអ្នកណាដែលរង់ចាំទទួលពួកគេនៅទីនោះ ៕

មនុស្សយ៉ាងហោចណាស់២៧នាក់ស្លាប់ ខណៈទឹកជំនន់បំផ្លាញនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល

2024/03/26 11:44:18 am        320
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN Brasil ដែលបានដកស្រង់សម្តីរបស់អាជ្ញាធររដ្ឋ និយាយថា មនុស្សយ៉ាងហោចណាស់២៧នាក់បានស្លាប់ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ខណៈទឹកភ្លៀងធ្លាក់នៅតែបន្តបំផ្លាញនៅផ្នែកមួយចំនួនរបស់ប្រទេសនេះ។ CNN Brasil បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋ អេសស្ពីរីតូ សានតូ(Espirito Santo) ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៩នាក់ ហើយយ៉ាងហោចណាស់មនុស្ស៨នាក់ ផ្សេងទៀត បានស្លាប់នៅក្នុងរដ្ឋជិតខាង Rio de Janeiro។យោងតាម CNN Brasil បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ នៅតែបាត់ខ្លួន ហើយមនុស្សជាង ៧.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋ Espirito Santo។ យោងតាមការព្យាករណ៍ចុងក្រោយបានឲ្យដឹងថា ការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំង គឺធ្វើឡើងរហូតដល់ព្រឹកថ្ងៃអង្គារនេះ ដោយមានការគំរាមកំហែងបន្តនៃភ្លៀងធ្លាក់រាយប៉ាយ និងព្យុះនៅពាសពេញតំបន់ ដែលទឹកភ្លៀងអាចឡើងដល់ ៥០ មីលីម៉ែត្រ ក្នុងមួយថ្ងៃរហូតដល់ថ្ងៃអង្គារនេះ។ជាមួយគ្នានេះ នឹងមានភ្លៀងធ្លាក់ខ្លាំង និងសក្តានុពលទឹកជំនន់ថ្មី នៅប្រទេសប្រេស៊ីលភាគកណ្តាល រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ដោយទឹកភ្លៀងប្រចាំថ្ងៃអាចឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល២៤ ម៉ោង។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានបង្ហោះសារនៅលើបណ្តាញ X ដោយនិយាយថា រដ្ឋាភិបាលសហព័ន្ធ ចូលរួមសោកស្តាយជាមួយគ្រួសារដែលរងផលប៉ះពាល់ និង រំលែកទុក្ខជាមួយក្រុមគ្រួសារដែលមានអ្នកបាត់បង់ជីវិត ហើយកំពុងទាក់ទងជាប់ជានិច្ចជាមួយរដ្ឋាភិបាលរដ្ឋ និងក្រុង ដើម្បីការពារ ទប់ស្កាត់ និងជួសជុលការខូចខាតបង្កឡើងដោយទឹកជំនន់។

អ៊ីស្រាអែល ចាប់បានអាវុធទំនើបពីការរត់ពន្ធចូលទៅក្នុងតំបន់ West Bank ពីប្រទេសអ៊ីរ៉ង់

2024/03/26 11:41:55 am        340
យោធាបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែល ចាប់បានអាវុធទំនើបៗ រួមមានគ្រាប់បែកអំបែង និងគ្រាប់មីនប្រឆាំងរថក្រោះ ពីការរត់ពន្ធចូលទៅក្នុងតំបន់ West Bank ពីប្រទេសអ៊ីរ៉ង់។សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីតាំង និងកាលបរិច្ឆេទ នៅពេលដែលវីដេអូនេះត្រូវបានថតនោះទេ។ សារព័ត៌មាននេះ បាននិយាយថា អាវុធត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងប្រតិបត្តិការដែលមានមូលដ្ឋាននៅប្រទេសលីបង់របស់ក្រុមហេសបូឡា និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលត្រូវបានគេនិយាយថាកំពុងជ្រើសរើសភ្នាក់ងារដើម្បីរត់ពន្ធអាវុធ និងធ្វើការវាយប្រហារនៅតំបន់ West Bank ។កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូ នូវអ្វីដែលពួកគេនិយយាថា ជាអាវុធដែលត្រូវបានរកឃើញ នៅក្នុងមន្ទីរពេទ្យ Al Shifa។ អ៊ីស្រាអែល និយាយថាមន្ទីពេទ្យនានា នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនជាមូលដ្ឋាន ហើយបានបញ្ចេញវីដេអូ និងរូបភាពគាំទ្រដល់ការអះអាងរបស់ពួកគេ ប៉ុន្តែបុគ្គលិកពេទ្យ និងក្រុមហាម៉ាស បានបដិសេធរឿងនេះ។យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន បន្តសកម្មភាពប្រតិបត្តិការ ក្នុងតំបន់មន្ទីរពេទ្យ Shifa ខណៈទប់ស្កាត់មិនឲ្យប៉ះពាល់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមគ្រូពេទ្យ និងបរិក្ខាពេទ្យ។

សិស្សសាលានីហ្សេរីយ៉ាជាង ១០០នាក់ដែលត្រូវបានចាប់ពង្រត់បានមកដល់រដ្ឋ Kaduna វិញ

2024/03/26 11:39:11 am        319
ដោយមានរុំក្បាលជាមួយកន្សែងពណ៌ទឹកក្រូច និងពាក់ឯកសណ្ឋានសិស្សសាលាពណ៌ខៀវ សិស្សនិងបុគ្គលិកនៅប្រទេសនីហ្សេរីយ៉ា ជាង ១០០នាក់ ដែលត្រូវបានចាប់ពង្រត់កាលពីដើមខែនេះ បានមកដល់អគាររដ្ឋាភិបាលក្នុងតំបន់ ក្នុងរដ្ឋ Kaduna ភាគខាងជើងប្រទេសកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីពួកគេត្រូវបានរំដោះដោយកងទ័ព។កងទ័ព បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេ បានជួយសង្គ្រោះចំណាប់ខ្មាំងចំនួន ១៣៧ នាក់ ក្នុងនោះមានស្រី ៧៦ នាក់ និងប្រុស ៦១នាក់ នៅក្នុងរដ្ឋជិតខាង Zamfara ប៉ុន្មានថ្ងៃ មុនថ្ងៃកំណត់ដើម្បីដើម្បីបង់ប្រាក់លោះចំនួន ៦៩០.០០០ ដុល្លារ សម្រាប់ការដោះលែងពួកគេ។ យោងតាមឧត្តមសេនីយ នៃកងទ័ពប្រទេសនីហ្សេរីយ៉ា បាននិយាយថា ៦នាក់ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងនៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្សម្នាក់ដែលជាបុគ្គលិកសាលារៀន បានស្លាប់នៅក្នុងកន្លែងឃុំឃាំង ធ្វើឱ្យចំនួនចំណាប់ខ្មាំងទាំងអស់មាន ១៣៨ នាក់។ប្រភពពីសន្តិសុខម្នាក់ បាននិយាយថា លោកបានឃើញថង់ខ្មៅចំនួន១៤ថង់ ដែលលោកសន្និដ្ឋានថាមានដាក់ប្រាក់លោះ ត្រូវបានបញ្ជូនទៅតំបន់ហ៊ុមព័ទ្ធ Dansadau ក្នុងរដ្ឋ Zamfara ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ម៉ូហាម៉េដ អាឌ្រីស (Mohammed Idris) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Abuja ថា គ្មានប្រាក់លោះត្រូវបានបង់ឲ្យនោះទេ។មន្ត្រីសាលារៀន និងប្រជាជន បានដាក់ចំនួនសិស្សដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី ៧ ខែមីនានៅក្រុង Kuriga ភាគពាយព្យនៃរដ្ឋ Kaduna មានចំនួន ២៨៧នាក់ ខណៈអភិបាលរដ្ឋ បានដាក់តួលេខជាង ២០០នាក់។ ដោយគិតពីភាពខុសគ្នានៃចំនួនដែលត្រូវបានរាយការណ៍ វាមិនច្បាស់នោះថាតើមានចំណាប់ខ្មាំងប៉ុន្មាននាក់នៅតែត្រូវបានចាប់ខ្លួន។ ការចាប់ពង្រត់សិស្សសាលា នៅក្នុងប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមជាងមួយទសវត្សរ៍មកហើយ នៅពេលដែលក្រុមជីហាដ Boko Haram បានចាប់ពង្រត់ក្មេងស្រីចំនួន ២៧៦នាក់ ពីសាលារៀនមួយកន្លែង ក្នុងទីក្រុង Chibok ភាគឦសានរដ្ឋ Borno ដែលក្មេងស្រីមួយចំនួន នៅមិនទាន់ត្រូវបានដោះលែងឲ្យមកវិញនៅឡើយ។

ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ ចេញពីម៉ិកស៊ិកភាគខាងត្បូងដោយសង្ឃឹមថានឹងទៅដល់សហរដ្ឋអាមេរិក

2024/03/26 11:34:23 am        332
ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍រាប់រយនាក់ បានចាកចេញពីប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថានឹងបានទៅដល់សហរដ្ឋអាមេរិក។ដោយធ្វើដំណើរចេញពីទីក្រុង តាប៉ាជូឡា (Tapachula) នៅជិតព្រំដែនប្រទេសកាតេម៉ាឡា ជនអន្តោប្រវេសន៍ បានដើរឆ្ពោះទៅរកផ្លូវហាយវ៉េ ដែលកាន់ឈើឆ្កាងជានិមិត្តរូប។លោក លូអ៊ីស ហ្កាសៀ វីឡាហ្គ្រាន(Luis Garcia Villagran) ជាសកម្មជន និងជាអ្នករៀបចំការក្បួនដំណើរ បានសម្តែងការរិះគន់លើសេចក្តីស្នើច្បាប់ព្រឹទ្ធសភារបស់រដ្ឋតិចសាស់ SB 4 ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធររដ្ឋចាប់ខ្លួន និងកាត់ទោសជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានសង្ស័យថា បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរជាក្រុមគ្រួសារ បានបង្ហាញពីបំណងចង់ចូលទៅកាន់សហរដ្ឋអាមេរិកដោយស្របច្បាប់ និងដោយសន្តិវិធី។

លោក ពូទីន និយាយថា ក្រុមសកម្មប្រយុទ្ធឥស្លាម នៅពីក្រោយការវាយប្រហារសាលប្រគំតន្ត្រី

2024/03/26 11:20:41 am        286
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនៅពីក្រោយការវាយប្រហារភេរវកម្មដ៏ឃៅឃៅបំផុត នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោកបាននិយាយថា ការបាញ់ប្រហារក៏ស្របគ្នាទៅនឹងយុទ្ធនាការនៃការបំភិតបំភ័យរបស់អ៊ុយក្រែន ដែលបាននិយាយបដិសេធក្នុងការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនេះ។ដោយប្រើវោហាសាស្ត្រ ដែលលោកពូទីន បានប្រើប្រាស់ចាប់តាំងពីការចាប់ផ្តើមការវាយលុកពេញលេញរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន លោក ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែរកឱ្យឃើញថាតើនរណាបានទទួលផលប្រយោជន៍ពីការវាយប្រហារនេះ ហើយនរណាជាអ្នកបញ្ជាវា។ មនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់នៅពេលដែលបុរស ៤ នាក់ បានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី ក្រូកាស ស៊ីធី (Crocus City) កាលពីយប់ថ្ងៃសុក្រ ដោយបានបាញ់រះគ្រាប់កាំភ្លើងទៅលើអ្នកទស្សនាការប្រគំតន្ត្រី ហើយមនុស្សយ៉ាងហោចណាស់ ១៨០ នាក់បានរងរបួសក្នុងហេតុការណ៍នេះ។ ក្រុមរដ្ឋឥស្លាម បាននិយាយថា ក្រុមនេះទទួលខុសត្រូវចំពោះការវាយប្រហារ។ ប្រទេសបារាំង បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការនិយាយថា ក្រុមរដ្ឋឥស្លាម ជាអ្នកទទួលខុសត្រូវ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វានឹងក្លាយជា «ការប្រមាថ និងធ្វើឲ្យខូចប្រយោជន៍ប្រទេសរុស្ស៊ី ដើម្បីព្យាយាមបង្វែររឿងនេះមកដាក់លើអ៊ុយក្រែន។លោក Macron និយាយថា ក្រុមដដែលនេះ បានព្យាយាមធ្វើសកម្មភាពជាច្រើនលើកនៅលើទឹកដីប្រទេសបារាំង។ ចាប់តាំងពីការវាយប្រហារមក ប្រជាជនរុស្ស៊ីរាប់រយនាក់ បានទៅដាក់ផ្កានៅខាងក្រៅសាលប្រគំតន្រ្តី Crocus ហើយសាលប្រគំតន្ត្រី St. Petersburg បានប្រកាសថា ក្រុមតន្រ្តី Picnic នឹងធ្វើការប្រគំតន្ត្រីរំលឹក នៅក្នុងទីក្រុង នៅថ្ងៃពុធ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។

មេដឹកនាំតាលីបង់អះអាងថា ស្ត្រីនឹងត្រូវគប់ដុំថ្មសម្លាប់ នៅទីសាធារណៈ

2024/03/26 10:45:03 am        230
មេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បានប្តេជ្ញាថា នឹងចាប់ផ្តើមគប់ដុំថ្មសម្លាប់ស្ត្រី នៅទីសាធារណៈ ខណៈដែលលោកបានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិច នឹងបន្ត។លោកមូឡា ហ៊ីបាទុលឡា អាឃុនហ្សាដា (Mullah Hibatullah Akhundzada) បាននិយាយនៅក្នុងសារជាសំឡេងដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីចុងសប្តាហ៍ ដោយថ្លែងទៅកាន់មន្ត្រីលោកខាងលិចថា៖«អ្នកនិយាយថា វាជាការរំលោភសិទ្ធិស្ត្រី នៅពេលដែលយើងយកដុំថ្មគប់សម្លាប់ពួកគេ»។លោកបានប្រកាសក្នុងការអត្ថាធិប្បាយដ៏ខ្លាំងៗបំផុតរបស់លោក ចាប់តាំងពីបានចូលកាន់កាប់ទីក្រុងកា ប៊ុល ក្នុងខែសីហា ឆ្នាំ២០២១ថា៖«ប៉ុន្តែយើងនឹងអនុវត្តទោសចំពោះអំពើផិតក្បត់ឆាប់ៗនេះ។ យើងនឹងវាយស្ត្រី នៅទីសាធារណៈ។ យើងនឹងគប់ពួកគេរហូតដល់ស្លាប់ នៅទីសាធារណៈ»។«ទង្វើទាំងអស់នេះប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់អ្នក ប៉ុន្តែយើងនឹងបន្តធ្វើវា។យើងទាំងពីរនិយាយថា យើងការពារសិទ្ធិមនុស្ស យើងធ្វើវាក្នុងនាមជាតំណាងរបស់ព្រះ ហើយអ្នកជាមនុស្សអាក្រក់»។ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ផ្សាយសារជាសំឡេងដែលបញ្ជាក់ថា មកពីលោក អាឃុនហ្សាដា ដែលមិនធ្លាប់ឃើញនៅទីសាធារណៈ ក្រៅពីរូបភាពចាស់ៗមួយចំនួនទេ។លោកត្រូវបានគេជឿថា មានមូលដ្ឋាននៅទីក្រុងកាន់ដាហា (Kandahar)ភាគខាងត្បូង ជាបន្ទាយដ៏រឹងមាំរបស់ក្រុមតាលីបង់។ថ្វីបើសន្យាថា នឹងបង្កើតរដ្ឋាភិបាលកណ្តាលនិយមក៏ដោយ ក៏ក្រុមតាលីបង់ បានវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនូវការដាក់ទណ្ឌកម្មជាសាធារណៈយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិតជាសាធារណៈ និងការវាយដំ ដែលស្រដៀងទៅនឹងច្បាប់ពីមុនរបស់ពួកគេ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

កាណាដា ចាប់ផ្តើមជម្លៀសពលរដ្ឋដែលងាយរងគ្រោះចេញពីប្រទេសហៃទី

2024/03/26 10:29:32 am        204
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយថា ប្រទេសកាណាដាកាលពីថ្ងៃចន្ទ (២៥ មីនា) បានចាប់ផ្តើមជម្លៀសជនជាតិកាណាដា ដែលចង់ចាកចេញពីប្រទេសហៃទី នៅពេលដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលរីករាលដាល ដោយផ្តល់អាទិភាពដល់អ្នកដែលងាយរងគ្រោះ។ ការចាកចេញរបស់បរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពស្រពិចស្រពិល ជាមួយនឹងក្រុមជនអន្ធពាលប្រដាប់អាវុធបានពង្រីកការគ្រប់គ្រងរបស់ពួកគេលើរដ្ឋធានី និងនៅទីតាំងឆ្ងាយៗបន្ថែមទៀត។ជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។ រលកនៃការវាយប្រហារក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើស្ថានីយ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ ដែលនាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្ម។លោកស្រី ចូលី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូតាវ៉ា ថា កាណាដា ដំបូងនឹងសម្របសម្រួលការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលចែករំលែកកោះ ហីសផេនីអូឡា (Hispaniola) ជាមួយហៃទី សម្រាប់ជនជាតិកាណាដាដែលងាយរងគ្រោះ ដូចជាអ្នកដែលត្រូវការការថែទាំសុខភាព ឬអ្នកដែលមានកូនតូចជាដើម។អាជ្ញាធរបាននិយាយថា ជនជាតិកាណាដាប្រហែល ៣០ នាក់ដែល «ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរ» ជាមួយនឹងឯកសារចាំបាច់ រហូតមកដល់ពេលនេះបានស្នើសុំដើម្បីចាកចេញពីប្រទេសដែលហែកហួរដោយអំពើហិង្សាក្រុមជនអន្ធពាលមួយនេះ៕

គំរាមកំហែងដល់អាយុជីវិត និងការព្រួយបារម្ភផ្នែកសន្តិសុខ រារាំងការបង្កើតក្រុមប្រឹក្សា ជ្រើសរើសមេដឹកនាំហៃទីបន្ទាប់

2024/03/26 10:18:24 am        238
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ភាពចលាចលថ្មីៗពាក់ព័ន្ធនឹងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដែលនឹងទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសហៃទី បានបង្កឱ្យមានការច្របូកច្របល់នៃកិច្ចប្រជុំជាមួយមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងមន្ត្រីមកពីសហរដ្ឋអាមេរិក កាណាដា និងបារាំង។ មន្ត្រីក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AP ថាក្រុមប្រឹក្សានេះ ពុំទាន់បានបង្កើតនៅឡើយទេ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពសមាជិករបស់ខ្លួន ក្នុងចំណោមបញ្ហាផ្សេងទៀត ។ មន្ត្រីខាងលើ ដែលមានមូលដ្ឋាននៅប្រទេស ហ្គីយ៉ាណា (Guyana) បម្រើការជាទីស្នាក់ការកណ្តាលសម្រាប់ប្លុកពាណិជ្ជកម្មក្នុងតំបន់ ត្រូវគេស្គាល់ថា ការីកូម (Caricom) ដែលជួយបង្កើតក្រុមប្រឹក្សាអន្តរកាល។ ការពន្យាពេលក្នុងការបង្កើតក្រុមប្រឹក្សានេះ កើតឡើងស្របពេលក្រុមជនអន្ធពាលបន្តបើកការវាយប្រហារនៅទូទាំងរដ្ឋធានីរបស់ប្រទេសហៃទី។ ចាប់តាំងពីថ្ងៃទី ២៩ខែកុម្ភៈមក ខ្មាន់កាំភ្លើងបានដុតប៉ុស្តិ៍នគរបាល បើកការបាញ់ប្រហារលើអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ដែលនៅតែបិទទ្វារនៅឡើយ ហើយបានវាយលុកចូលពន្ធនាគារដ៏ធំបំផុតពីររបស់ប្រទេសនេះ ដោយបានដោះលែងអ្នកទោសជាង ៤ពាន់នាក់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ៣៣.០០០ នាក់បានភៀសខ្លួនចេញពីរដ្ឋធានីព័រ -អូ-ប្រាំង (Port-au-Prince)ដោយសារតែការវាយប្រហាររាល់ថ្ងៃ។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកជាង៣៤០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសហៃទី ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ភាគច្រើនមកពី រដ្ឋធានី ព័រ-អូ-ប្រាំង(Port-au-Prince)៕

ការបាញ់ប្រហារនៅក្រុងមូស្គូ បង្កជាសំណួរជាច្រើនលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី

2024/03/26 10:14:24 am        292
រដ្ឋសន្តិសុខរបស់រុស្ស៊ី មានប្រសិទ្ធភាពយ៉ាងខ្លាំងក្លាក្នុងការឃុំខ្លួនគូប្រជែងជាច្រើនរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែបែរជាមិនបានដឹងជាមុនពីការបាញ់ប្រហារដ៏ធំមួយនៅជិតទីក្រុងមូស្គូ ដែលបង្កជាសំណួរអំពីអាទិភាព ធនធាន និងការប្រមូលផ្តុំស៊ើបការណ៍របស់ខ្លួន។ដោយមានភារកិច្ចក្នុងដៃជាច្រើនរាប់ចាប់ពីតាមប្រមាញ់អ្នកបំផ្លិចបំផ្លាញជនជាតិអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី ការត្រួតពិនិត្យតាមដានលើសកម្មជនប្រឆាំងវិមានក្រឹមឡាំង និងការរំខានដល់ប្រតិបត្តិការរបស់ភ្នាក់ងារចារកម្មបរទេសដែលជាអរិភាព សេវាសន្តិសុខរដ្ឋ FSB ដែលជាទីភ្នាក់ងារស្នងតំណែងដ៏សំខាន់របស់ចារកម្ម KGB សម័យសូវៀត ហាក់កំពុងមមាញឹកខ្លាំងរហូតមើលរំលងរឿងសន្តិសុខជាតិ។អតីតមន្ត្រីចារកិច្ចអាមេរិក និងក្រុមអ្នកវិភាគសន្តិសុខលោកខាងលិចនិយាយថា នោះហើយជាហេតុផលជួយពន្យល់ពីមូលហេតុដែល FSB អាចមើលរំលងការគំរាមកំហែងផ្សេងទៀត រួមទាំងការបាញ់ប្រហារដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម ISIS-K ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលសម្លាប់មនុស្សជាង ១៣០ នាក់នេះ។FSB បាននិយាយថា ការវាយប្រហារនៅសាលប្រគុំតន្ត្រីកាលពីថ្ងៃសុក្រ ត្រូវបានគ្រោងទុក «យ៉ាងយកចិត្តទុកដាក់បំផុត» ហើយថាខ្មាន់កាំភ្លើងបានលាក់អាវុធរបស់ពួកគេយ៉ាងប្រុងប្រយ័ត្ន។ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃច័ន្ទ ថាតើការវាយលុកនេះតំណាងឱ្យការបរាជ័យនៃសេវាស៊ើបការណ៍សម្ងាត់ឬយ៉ាងណា វិមានក្រឹមឡាំងបាននិយាយថា ការប្រឈមមុខដាក់គ្នារបស់រុស្ស៊ី ជាមួយលោកខាងលិច មានន័យថាការចែករំលែកព័ត៌មានសម្ងាត់មិនបានកើតឡើងតាមរបៀបដែលធ្លាប់ធ្វើពីមុននោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM