ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ
ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

សន្តិសុខ និង សង្គម

ចិនជំរុញអាមេរិក ឱ្យចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា

2024/02/27 11:56:09 am        88
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ត្រូវបានប្រទេសមួយចំនួនរិះគន់ចំពោះការប្រឆាំងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្ទ្រីប។លោកស្រី ម៉ៅ បាននិយាយថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយនេះ នៅតែបន្តកើនឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប គឺធ្ងន់ធ្ងរបំផុត ដោយជនស៊ីវិលជិត ៣០.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ១,៩ លាននាក់ត្រូវភៀសខ្លួន។អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្រ្ទីប គឺជាការអំពាវនាវជាសកល និងការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិកគួរតែគោរពតាមការអំពាវនាវនេះ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏សោកសៅនៅតំបន់ហ៊ុមព័ន្ធមួយនេះ៕

រដ្ឋមន្ត្រីបញ្ជាក់ថា អ៊ីស្រាអែលប្តេជ្ញា លុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ច

2024/02/27 10:32:23 am        210
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម លោក នី បាកាត (Nir Barkat) បានថ្លែងកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ប្តេជ្ញាឈ្នះសង្រ្គាមនៅតំបន់ហ្កាហ្សា និងលុបបំបាត់ក្រុមហាម៉ាស ដោយមិនគិតពីចំនួនខាតបង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។សេដ្ឋកិច្ចមានតម្លៃ៥០០ពាន់លានដុល្លាររបស់អ៊ីស្រាអែល បានរងនូវផលប៉ះពាល់ ក្នុងអំឡុងសង្គ្រាមរយៈពេលជាង ៤ខែប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្នុងអំឡុងពេលដែលមនុស្សរាប់ពាន់នាក់ បានចាកចេញពីកម្លាំងពលកម្មអ៊ីស្រាអែល ហើយទៅបម្រើយោធា។ប៉ុន្តែលោកបាកាត ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបេក្ខភាពដ៏សំខាន់ ដើម្បីស្នង តំណែងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខជាតិ មិនត្រឹមតែមានសារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលផងដែរ។នៅពេលសួរថាតើហានិភ័យនៃឱនភាពពាណិជ្ជកម្មកាន់តែធំ និងការទម្លាក់ចំណាត់ថ្នាក់ផ្សេងទៀត អាចមានន័យយ៉ាងណាសម្រាប់អ៊ីស្រាអែល លោកបាកាត បានប្រាប់សារព័ត៌មានរ៉យទ័រថា«ចូរមើល យើងប្តេជ្ញាយកឈ្នះសង្រ្គាមនេះ។ យើងនឹងឈ្នះសង្រ្គាម ដោយមិនគិតពីអ្វីទាំងអស់»។លោកបាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួមសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)ថា៖«ខ្ញុំគិតថា នៅពេលដែលមនុស្សសម្លឹងមើលសេដ្ឋកិច្ចរបស់អ៊ីស្រាអែល ជាដំបូង ពួកគេចង់ធ្វើឲ្យប្រាកដថា យើងជាប្រទេសដែលមានសុវត្ថិភាព»។

ការវាយប្រហាររបស់អ៊ីស្រាអ៊ែល សម្លាប់មនុស្ស២នាក់នៅក្នុងលីបង់ ហេសបូឡាឆ្លើយតបដោយ គ្រាប់រ៉ុក្កែត៦០គ្រាប់

2024/02/27 10:28:34 am        223
អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារតាមអាកាសចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ពីរនាក់ ដែលជំរុញឲ្យក្រុមភេរវករឆ្លើយតបដោយការ បាញ់រ៉ុ ក្កែតចំនួន ៦០គ្រាប់ឆ្ពោះទៅកាន់រដ្ឋជ្វីហ្វនេះ។ការវាយប្រហាររបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ប៉ុន្មានម៉ោងមុននេះ។ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ដែលជាការវាយប្រហារចូលយ៉ាងជ្រៅបំផុតរបស់ខ្លួនទៅ ក្នុងទឹកដីនៃប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ក្រុមហេសបូឡា បានឆ្លើយតបដោយការបាញ់រ៉ុក្កែត Katyusha ចំនួន៦០គ្រាប់ទៅកាន់ទីស្នាក់ការកណ្តាលកងទ័ពអ៊ីស្រាអែល នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅក្បែរប្រទេសស៊ីរី។ការវាយប្រហារនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សារវាងក្រុមហេសបូឡា និងអ៊ីស្រាអែលដែលប្រដាប់ដោយអាវុធធុនធ្ងន់ ចាប់តាំងពីសង្គ្រាមឆ្នាំ ២០០៦ របស់ពួកគេ ដែលបានជំរុញឲ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនៅក្នុងតំបន់ដែលហៀរចេញពីសង្រ្គាមនៅតំបន់ហ្កាហ្សានោះ។ការវាយប្រហារលើជ្រលងភ្នំ Baalbek ដោយសារតែទីតាំងនេះចូលយ៉ាងជ្រៅទៅក្នុងប្រទេសលីបង់ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត ចាប់តាំងពីការវាយប្រហារតាមអាកាសនៅដើមខែមករា ទៅលើទីក្រុងបេរូត ( Beirut) ដែលបានសម្លាប់មន្ត្រីកំពូលរបស់ក្រុមហាម៉ាស លោក Saleh Aouri។

កសិករតវ៉ាទូទាំងអឺរ៉ុប ដាក់សម្ពាធលើមេដឹកនាំដោះស្រាយក្ដីកង្វល់ការឡើងថ្លៃទំនិញ ផលិតផលកសិកម្ម និងបរិស្ថាន

2024/02/27 10:25:21 am        199
កាលពីថ្ងៃចន្ទក្រុមប្រជាករសិករបានបិទព្រំដែនរវាងប្រទេសប៉ូឡូញនិងអាល្លឺម៉ង់ ដោយគប់ដបទឹកលើកងកម្លាំងនគរបាល ក្នុងទីក្រុងព្រុចសែល និងបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារចំណាត់ការជួយបន្ធូរតម្លៃមុខទំនិញនៅតាមទីផ្សារ និងនូវអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនស្មើភាពគ្នាពីបរទេស។ ក្រុមរដ្ឋមន្ត្រីកសិកម្មមកពីទូទាំងសហភាពអឺរ៉ុប បានប្ដេជ្ញាចាត់វិធានការបន្ថែមទៀតដើម្បីការបន្ថយការបង់សេវាក្រៅផ្លូវការនិងជួយក្រុមកសិករខណៈជួបជុំគ្នានៅក្នុងទីក្រុងព្រុចសែលដើម្បីពិភាក្សាវិបត្តិនេះបន្ទាប់ពីកសិករពោពេញដោយកំហឹងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍នៅទូទាំងអឺរ៉ុប។ រដ្ឋជាសមាជិកទាំង២៧ បានបន្ធូរបន្ថយផ្នែកខ្លះនៃគោលនយោបាយកិច្ចព្រមព្រៀងបរិស្ថានបៃតង ដោយលុបចោលគោលដៅមួយដើម្បីលុបការបំភាយឧស្ម័នក្នុងការងារកិសកម្មពីផែនទីវិថីបម្រែបម្រួលអាកាសធាតុឆ្នាំ២០២៤របស់ខ្លួន។ប៉ុន្តែកសិករកំពុងទាមទារច្រើនជាងនេះទេ។ប្រធានសម្របសម្រួលនៃអង្គការកសិកម្ម ឡាវីយ៉ា ខេមផេនស៊ីណា(La Via Campesina) លោក Morgan Ody បាននិយាយថា ពួកលោកមកកាន់ទីក្រុងព្រុចសែលជាថ្មីទៀតនៅថ្ងៃនេះក្នុងនាមជាប្រជាកសិករ ព្រោះសហភាពអឺរ៉ុប មិនបានស្ដាប់ការទាមទាររបស់យើងទេ។ ការទាមទាររបស់យើងគឺដើម្បីផលប្រយោជន៍ស្មើភាពគ្នាប៉ុណ្ណោះ។នៅឯការប្រមូលផ្ដុំគ្នាក្នុងទីក្រុងព្រុចសែល នគរបាលបង្ក្រាបកុបកម្ម បានប្រើកាណុងបាញ់ទឹកលើក្រុមបាតុករ ដែលកំពុងគប់ដបទឹកនិងស៊ុតលើពួកគេ ខណៈត្រាក់ទ័រប្រហែល៩០០គ្រឿង បានធ្វើឲ្យកកស្ទះចរចារណ៍នៅតាមតំបន់មួយចំនួននៃរដ្ឋធានីរបស់បែលហ្ស៊ិក នៅមិនឆ្ងាយប៉ុន្មានពីទីតាំងជំនួបក្រុមរដ្ឋមន្ត្រី។នៅឯការតវ៉ាមួយក្នុងទីក្រុងម៉ាឌ្រីដ ក្រុមកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បានផ្លុំកញ្ចែ ចុចស៊ីផ្លេ និងវាយស្គរលាន់ត្រហឹង ជំរុញឲ្យសហភាពអឺរ៉ុប បន្ធូរបទប្បញ្ញត្តិ និងទម្លាក់ចោលច្បាប់មួយចំនួនចំពោះគោលយោបាយកសិកម្ម CAP នៃការឧបត្ថម្ភធនបម្រុង និងកម្មវិធីផ្សេងទៀត៕

ក្រុមមន្ត្រី៖ ជនភៀសខ្លួននៅទីក្រុងរ៉ាហ្វា នឹងត្រូវអនុញ្ញាតឲ្យភៀសខ្លួនទៅកាន់តំបន់ផ្សេងនៅហ្កាហ្សាភាគខាងត្បូង

2024/02/27 10:18:03 am        168
មន្ត្រីអ៊ីស្រាអែលពីរនាក់ បានប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃចន្ទថា ជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) នឹងត្រូវអនុញ្ញាតឲ្យភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀតនៃតំបន់ហ្កាហ្សាភាគខាងត្បូង មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល ប៉ុន្តែនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។ .ព័ត៌មានលម្អិតនៃផែនការរបស់អ៊ីស្រាអែលសម្រាប់ការវាយប្រហារលើទីក្រុងរ៉ាហ្វា ដែលមិនត្រូវបានគេរាយការណ៍ពីមុន ផ្តល់ការយល់ឃើញដំបូងអំពីរបៀបដែលអ៊ីស្រាអែលស្នើឲ្យដោះស្រាយជាមួយប្រជាជនប៉ាឡេស្ទីនប្រហែល ១,៤ លាននាក់ដែលបានស្វែងរកការជ្រកកោន នៅក្នុងទីក្រុងចុងបំផុតនៃដែនដីនេះ បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នានេះ។ ក្រុមមន្ត្រី បាននិយាយថា នៅក្រោមផែនការនេះ ជនស៊ីវិល នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីទីក្រុង រ៉ាហ្វា ទៅកាន់តំបន់ភាគខាងត្បូងនៃទន្លេ Wadi Gaza ដែលជាជ្រលងទន្លេដែលត្រូវបានចាត់ទុកថា ជាព្រំប្រទល់បែងចែកក្រៅផ្លូវការរវាងពាក់កណ្តាលភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យពិភាក្សាជាសាធារណៈអំពីផែនការយោធា ពួកគេបាននិយាយថា ប្រជាជន អាចទៅទីក្រុងខាន់យូនីស ( Khan Younis) ភាគខាងជើងនៃទីក្រុងរ៉ាហ្វា នៅពេលដែលប្រតិបត្តិការយោធានៅទីនោះ ត្រូវបានបញ្ចប់។មន្ត្រីទាំងនោះ បាននិយាយថា តំបន់ពិតប្រាកដទៅកាន់កន្លែងដែលជនស៊ីវិលប៉ាឡេស្ទីន នឹងត្រូវបានប្រាប់ឲ្យធ្វើដំណើរទៅ ហើយផ្លូវដែលពួកគេ នឹងត្រូវបានគេប្រាប់ឲ្យធ្វើដំណើរ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ហើយនឹងអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង។

គណបក្សធំបំផុតរបស់ឥណ្ឌូណេស៊ី សម្លឹងរកមើលការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត

2024/02/27 10:15:16 am        158
គណបក្សដ៏ធំបំផុតនៅក្នុងសភាឥណ្ឌូនេស៊ី កំពុងសម្លឹងរកមើលការស៊ើបអង្កេតផ្នែកនីតិបញ្ញត្តិលើការចោទប្រកាន់ជុំវិញការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ហើយក៏គ្រោងនឹងដាក់សំណុំរឿងទៅកាន់តុលាការកំពូលផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សបាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ)។គណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (PDIP) បានគាំទ្រលោក ហ្កាន់ចា ប្រាណូវ៉ូ (Ganjar Pranowo) សម្រាប់តំណែងជាប្រធានាធិបតី ដែលបានទទួលចំណាត់ថ្នាក់លេខ៣ ពីក្រោយលោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអ្នកឈ្នះដាច់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែកុម្ភៈ យោងទៅតាមចំនួនសន្លឹកឆ្នោតក្រៅផ្លូវការ និងការរាប់បឋមដែលកំពុងបន្តដោយស្ថាប័នបោះឆ្នោត។អគ្គលេខាធិការបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី PDIP លោក ហាស្តូ គ្រីស្ទីយ៉ានតូ (Hasto Kristiyanto) បានប្រាប់សារព័ត៌មានរ៉យទ័រថា «យើងបានរកឃើញថាមានការរំលោភអំណាច រាប់ចាប់ពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ការប្រើប្រាស់មធ្យោបាយរដ្ឋ» ដោយមិនបានផ្តល់ព័ត៌មានជាក់លាក់ ឬភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់នោះទេ។លោក ហាស្តូ បាននិយាយថាគណបក្ស PDIP និងអ្នកគាំទ្រផ្សេងទៀតរបស់លោក ហ្កាន់ចា នឹងដាក់ពាក្យបណ្ដឹងលើភាពមិនប្រក្រតីនៃការបោះឆ្នោតដែលត្រូវបានចោទប្រកាន់នេះ ទៅតុលាការធម្មនុញ្ញ ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ ហើយថាការស៊ើបអង្កេតនេះមានគោលបំណងការពារលទ្ធិប្រជាធិបតេយ្យ៕

ទ័ពអាកាសអាមេរិក ដែលដុតខ្លួនឯងនៅក្រៅស្ថានទូតអ៊ីស្រាអែល បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ

2024/02/27 09:13:20 am        134
យោធា និងនគរបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាទាហានអាកាសរបស់កងទ័ពអាកាសអាមេរិកម្នាក់ ដែលបានដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសកម្មភាពជាក់ស្តែងនៃការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧត្តមនាវីឯក អារ៉ុន ប៊ូសនែល (Aaron Bushnell) វ័យ ២៥ ឆ្នាំ ដែលជាអ្នកឯកទេសប្រតិបត្តិការការពារតាមអ៊ីនធឺណិតជាមួយក្រុមជំនួយការស៊ើបការណ៍សម្ងាត់ទី ៥៣១ រូបនេះបានស្លាប់ដោយសាររបួសក្នុងឧបទ្ទវហេតុនេះ។មន្ត្រីនាំពាក្យនាយកដ្ឋាននគរបាលក្រុងវ៉ាស៊ីនតោន លី លេផេ (Lee Lepe) បានបញ្ជាក់ពីការស្លាប់នេះ ខណៈមន្ទីរបញ្ចកោណបាននិយាយថាការស្លាប់នេះគឺជា «ព្រឹត្តិការណ៍សោកនាដកម្ម» ហើយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) កំពុងតាមដានស្ថានភាពយ៉ាងដិតដល់។នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន បាននិយាយថា លោក ប៊ូសនែល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមន្ត្រីសេវាសម្ងាត់អាមេរិកបានពន្លត់ភ្លើង ដែលលោកបានដុតខ្លួឯងកាលពីថ្ងៃអាទិត្យ ក្នុងពេលកំពុងស្លៀកសម្លៀកបំពាក់ទាហាន និងបានផ្សាយផ្ទាល់ហេតុការណ៍នេះតាមអ៊ីនធឺណិត៕

យុវជនព្យាយាមភៀសខ្លួន មុនការអនុវត្តបទបញ្ជាកែណ្ឌកម្លាំងចូលបម្រើទ័ព នៅសហភាពមីយ៉ាន់ម៉ា

2024/02/27 09:08:17 am        99
មានការប្រជ្រៀតជាន់គ្នាដ៏គ្រោះថ្នាក់មួយនៅខាងក្រៅការិយាល័យលិខិតឆ្លងដែន ដែលបានឆក់យកជីវិតមនុស្សពីរនាក់ និងការឈរតម្រង់ជួរគ្នាមិនដាច់នៅខាងក្រៅស្ថានទូត ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃអ្វីដែលកំពុងកើតឡើងនៅក្នុងសហភាពមីយ៉ាន់ម៉ា ចាប់តាំងពីការប្រកាសពីការចូលបម្រើយោធាជាកាតព្វកិច្ច។ ពួកគេជាច្រើន កំពុងស្វែងរកការចាកចេញពីប្រទេសនេះ ដើម្បីគេចចេញពីការបង្ខំឲ្យចូលបម្រើកងទ័ព។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងប្រឈមការក្រោកប្រឆាំងកាន់តែខ្លាំងឡើង ចំពោះរបបគ្រប់គ្រងរបស់ខ្លួន ហើយបានបាត់បង់ដែនដីដ៏ធំរបស់ប្រទេសនេះ ធ្លាក់ទៅឱ្យក្រុមតស៊ូប្រដាប់អាវុធ។កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ យោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ដោយចាប់ក្រុមមេដឹកនាំជាប់ឆ្នោត រួមទាំងលោកស្រី អ៊ុង សានស៊ូជី ឃុំឃាំងរហូតមកដល់បច្ចុប្បន្ន និងធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមដែលនៅតែបន្តកើតមានដល់សព្វថ្ងៃនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សប្រហែល២,៦លាននាក់ ត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។យុវជនមីយ៉ាន់ម៉ា ដែលភាគច្រើនបានដើរតួនាទីដឹកនាំការតវ៉ា និងប្រឆាំងរបបយោធា ឥឡូវនេះត្រូវបានគេប្រាប់ថាពួកគេនឹងត្រូវប្រយុទ្ធដើម្បីរបបនេះ។មនុស្សជាច្រើនជឿថានេះដោយសារ របបសឹកជួបវិបត្តិក្នុងការប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅតាមព្រំដែនក្នុងពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលក្រុមប្រឆាំងរដ្ឋាភិបាល បានរួបរួមដៃគ្នាកម្ទេចរបបនេះនៅក្នុងតំបន់សំខាន់ៗមួយចំនួន។លោក Robert សកម្មជន វ័យ ២៤ឆ្នាំ បានប្រាប់សារព័ត៌មាន BBC ថា នេះជារឿងមិនសមហេតុសមផលទាល់តែសោះ ដែលត្រូវតែបម្រើក្នុងជួរកងទ័ពនៅពេលនេះ ព្រោះយើងមិនមែនប្រយុទ្ធជាមួយបរទេសឈ្លានពានឯណា គឺយើងកំពុងប្រយុទ្ធគ្នាជាមួយជនជាតិមីយ៉ាន់ម៉ាគ្នាឯងទេតើ ។ ប្រសិនបើយើងចូលបម្រើទ័ព ប្រៀបយើងជួយរបបយោធាក្នុងការប្រព្រឹត្តអំពើឃោរឃៅ៕

កងទ័ពអ៊ីស្រាអែល បង្ហាញផែនការវាយប្រហារទីក្រុងរ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/02/27 09:03:59 am        165
ការចេញផ្សាយពីការិយាល័យលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទ (២៦ កុម្ភៈ) ថាកងទ័ពអ៊ីស្រាអែល បានបង្ហាញគណៈរដ្ឋមន្ត្រីសង្គ្រាមជាមួយនឹងផែនការវាយប្រហារ និងផែនការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្កាហ្សា។ការប្រកាសនេះបានធ្វើឡើង ស្របពេលមានការអំពាវនាវពីអន្តរជាតិជំរុញអ៊ីស្រាអែល មិនឱ្យបើកប្រតិបត្តិការជើងគោកនៅក្រុងរ៉ាហ្វា ជាទីដែលមនុស្សជាងមួយលាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត។ ការិយាល័យនេះបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីបានអនុម័តផែនការបញ្ជូនរថយន្តដឹកស្បៀងអាហារដោយផ្ទាល់ចូលទៅកាន់ភាគខាងជើងហ្កាហ្សា ក្នុងគោលបំណងការពាររថយន្តដឹកទំនិញពីការលួចដោយជនស៊ីវិល។បច្ចុប្បន្ននេះ រថយន្តជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រកឆ្លងកាត់ចំនួនពីរ ដែលមានទីតាំងនៅតំបន់ភាគខាងត្បូង ហើយជួបប្រទះការលំបាកក្នុងការទៅដល់ភាគខាងជើង ដោយសារតែជនស៊ីវិលដែលកំពុងស្រេកឃ្លាន បានសម្រុកចូលរថយន្តដឹកទំនិញលួចយកអាហារ។ យ៉ាងហោចណាស់មានគ្រួសារមួយក្នុងចំណោម ៤ គ្រួសារនៅតំបន់ហ្កាហ្សាស្ទ្រីប ឬស្មើនឹងមនុស្សជាងកន្លះលាននាក់ កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយនៃកម្រិតអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដែលជាកម្រិតព្រមានខ្ពស់បំផុត៕

កសិករ តវ៉ា ទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក ខណៈដុតរូបតំណាងនៅកន្លែងតវ៉ា

2024/02/27 09:01:07 am        74
ប្រជាកសិករប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ បានទាមទារឲ្យប្រទេសឥណ្ឌា ចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈពួកគេបាននិយាយថា គោលនយោបាយរបស់អង្គការនេះរើសអើងលើប្រជាកសិករ។ កសិករនិយាយថា ក្រុមអ្នកតវ៉ា បានដុតរូបតំណាង នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងរូបអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការតវ៉ាគោលនយោបាយមូលធននិយម ដែលបដិសេធសិទ្ធរបស់ប្រជាកសិករ។រូបតំណាង ក៏មានដាក់បង្ហាញរូបភាពរបស់មហាសេដ្ឋីឥណ្ឌ លោក ហ្គោតាម អាដានី(Gautam Adani) និងប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ ហារីយ៉ាណា ខាងជើង ដែលកងកម្លាំងនគរបាល កំពុងប្រើប្រាស់កម្លាំង ប្រឆាំងពួកគេ ដើម្បីហាមឃាត់មិនឲ្យហែរក្បួនបាតកម្ម ទៅកាន់ទីក្រុងញូវ ដេលី។កសិករដែលកំពុងតវ៉ា លោក ស៊ុកជីត ស៊ីង(Sukhjeet Singh ) បាននិយាយថា គោលនយោបាយរបស់ អង្គការពាណិជ្ជកម្មពិភពលោក បង្កមហន្តរាយសម្រាប់វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា។កសិករ និយាយថាអង្គការពាណិជ្ជកម្មពិភពលោក បានរារាំងប្រាក់ឧបត្ថមធន និងការកំណត់តម្លៃដោយរដ្ឋាភិបាល ហើយកសិករតូចតាចរបស់ប្រទេស មិនអាចបំពេញទៅតាមទីផ្សារសេរី បាននោះទេ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេល៣ថ្ងៃ របស់អង្គការពាណិជ្ជកម្មពិភពលោក កំពុងធ្វើឡើង នៅក្នុងទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។ ប្រជាកសិករ ដែលភាគច្រើន មកពីរដ្ឋពុនចាបភាគខាងត្បូង បានប៉ុនប៉ង ដង្ហែរក្បួនបាតុកម្ម ទៅកាន់រដ្ឋធានី រយៈពេលជាង១សប្តាហ៍មកហើយ ជាផ្នែកនៃយុទ្ធនាការ «តោះយើងទៅកាន់ទីក្រុង ញូវ ដេលី» ដោយទាមទារឲ្យតម្លៃកសិផលរបស់ពួកគេបានឡើងខ្ពស់ជាងនេះដោយស្របច្បាប់ ក្នុងចំណោមបញ្ហាដ៏ទៃទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM
អេស្ប៉ាញប្រកាសតំបន់អាសន្នដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ
08/26/2025 08:08 PM
UN៖ មនុស្សម្នាក់ក្នុងចំណោម ៤នាក់ ជួបកង្វះទឹកផឹកស្អាតសុវត្ថិភាពនៅទូទាំងពិភពលោក
08/26/2025 08:08 PM
ជនប៉ាឡេស្ទីនប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល អំឡុងការវាយឆ្មក់ទីក្រុង Ramallah តំបន់វ៉េសប៊ែង
08/26/2025 08:08 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់អនុសាសន៍ ចំនួន៤ ជូនដល់សិក្ខាសាលាឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ
08/26/2025 08:08 PM
យុទ្ធនាការថ្ងៃទី៩ ដើម្បីជំរុញ​ការផ្តល់​ឱកាស​ការងារ​ជូនដល់​ពលករខ្មែរ​ទើប​ត្រឡប់​មក​ពីប្រទេសថៃ ក្រុមការងារក្រសួងការងារបានចុះ​ទៅដល់រោងចក្រ សហគ្រាសចំនួន ១៤៣៥
08/26/2025 08:08 PM