តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

លោកហ្សេឡិនស្គី ធ្វើទស្សនកិច្ចខ្សែត្រៀមជួរមុខ ខណៈដែលមនុស្ស៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី

2023/12/01 12:18:37 pm        91
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃព្រហស្បតិ៍ បានចុះទៅពិនិត្យមើលប៉ុស្តិ៍បញ្ជាការខ្សែត្រៀមជួរមុខ នៅអ៊ុយក្រែនភាគខាងកើត និងភាគខាងត្បូង ខណៈដែលមន្ត្រីក្នុងតំបន់ បានរាយការណ៍ថា មនុស្ស៦នាក់ បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស រ៉ុក្កែត និងកាំភ្លើងធំរបស់រុស្ស៊ី។ទោះបីជាខ្សែត្រៀមជួរមុខ បានផ្លាស់ប្តូរតិចតួច ក្នុងរយៈពេលជាងមួយឆ្នាំក្តី ក៏ការប្រយុទ្ធគ្នា នៅតែមានភាពខ្លាំងក្លា ដោយភាគីទាំងសងខាង ប្រញាប់ប្រញាល់រុលទៅមុខ ខណៈដែលសីតុណ្ហភាព ត្រជាក់ខ្លាំង។លោកហ្សេឡិនស្គី បាននិយាយថា លោកបានជួបពិភាក្សាជាមួយមេបញ្ជាការយោធា នៅក្នុងតំបន់ Kharkiv ភាគឦសាន និងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។ដោយបានជួបជាមួយទាហាន លោកបានសរសើរកងទ័ពអ៊ុយក្រែន ដែលបានដាក់ពង្រាយជុំវិញទីក្រុង Kupiansk ដែលជាទីក្រុងដែលកងកម្លាំងរុស្ស៊ី បានមើលឃើញ ចាប់តាំងពីទីក្រុងនេះត្រូវបានដណ្តើមមកវិញដោយអ៊ុយក្រែន កាលពីខែកញ្ញា ឆ្នាំមុន។លោកហ្សេឡិនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា៖«អ្នកប្រយុទ្ធនៅខ្សែត្រៀមជួរមុខ Kupiansk កំពុងការពារជីវិតសន្តិភាពរបស់ប្រជាជនអ៊ុយក្រែន និងប្រជាជននៃតំបន់ Kharkiv»។

ពិភពលោកប្រឈមនឹងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈករណីជំងឺកើនឡើង

2023/12/01 12:14:32 pm        92
របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ខណៈដែលករណីនៃជំងឺនេះបានកើនឡើងប្រហែល ៥លាន ករណីបើធៀបនឹងឆ្នាំមុនក្នុងឆ្នាំ២០២២ ដែលលើសពីគោលដៅសកលដើម្បីទប់ស្កាត់ជំងឺនេះ។ការរំខានដែលទាក់ទងនឹងជំងឺរាតត្បាត និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ បានរារាំងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ របាយការណ៍ជំងឺគ្រុនចាញ់ពិភពលោកប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ការរីកចម្រើនចាប់តាំងពីឆ្នាំ ២០១៥ បានជាប់គាំងរួចទៅហើយដោយសារតែការកើនឡើងនៃភាពធន់នឹងថ្នាំ និងគុណភាពថ្នាំសំលាប់សត្វល្អិត និងបញ្ហាជម្លោះផ្សេងៗ។លោក ភីធើ សែនស៍ (Peter Sands) នាយកប្រតិបត្តិនៃមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់បាននិយាយថា «យើងកំពុងមានហានិភ័យក្នុងការបាត់បង់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ច្រើនជាងពេលណាៗទាំងអស់»។ ក្នុងឆ្នាំ២០២២ មានករណីជំងឺគ្រុនចាញ់ប្រមាណ ២៤៩ លានករណី។ជាមួយគ្នានេះ ករណីជំងឺគ្រុនចាញ់ជាសកលមានចំនួន ៥៨,៤ករណីក្នុងមនុស្ស ១.០០០នាក់ ដែលត្រូវបានចាត់ទុកថាមានហានិភ័យ ធៀបនឹងគោលដៅរបស់អង្គការសុខភាពពិភពលោកដែលមានចំនួន ២៦,២ករណីនៅឆ្នាំ ២០២៥ ។ ស្ថាប័នសុខភាពសកលមួយនេះបានបន្ថែមថា ការរីកចម្រើនឆ្ពោះទៅកាន់គោលដៅឆ្នាំ២០២៥ គឺបានបរាជ័យចំនួន ៥៥ភាគរយ ហើយនឹងត្រូវខកខានចំនួន ៨៩ភាគរយ នៅឆ្នាំនេះ ប្រសិនបើការអនុវត្តន៍បែបនេះនៅតែបន្ត។ ករណីជំងឺគ្រុនចាញ់ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ដែលមានអាកាសធាតុធ្ងន់ធ្ងរបំផុត៕

អាកាសធាតុត្រជាក់គ្របដណ្ដប់តំបន់អឺរ៉ុប ខណៈព្យុះព្រិលវាយប្រហារប្រទេសអាល្លឺម៉ង់និងអង់គ្លេស

2023/12/01 12:05:47 pm        135
ការធ្លាក់ព្រិល និងទឹកកក បានរំខានដល់ជីវិតប្រចាំថ្ងៃយ៉ាងធ្ងន់ធ្ងរនៅផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់ ខណៈសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង នៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមភ្នាក់ងារព្យាករណ៍ Maxar Technologies ស្ថានភាពអាកាសធាតុដ៏ត្រជាក់មិនសមរដូវកាលនឹងមើលឃើញផ្នែកខ្លះនៃអនុតំបន់ស្កែនឌីណាវីយ៉ា(Scandinavia) ជួបប្រទះសីតុណ្ហភាពត្រជាក់-២០អង្សាសេ (-20C)ខណៈ ទីក្រុង ប៊ែរឡាំង បានជួបប្រទះការធ្លាក់ចុះសីតុណ្ហភាពត្រជាក់រហូតដល់ -៦អង្សាសេ (-6C) កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមអាជ្ញាធរបានស្នើឱ្យប្រជាពលរដ្ឋនៅតំបន់មួយចំនួនជុំវិញទីក្រុង ហ្វ្រែងហ្វត (Frankfurt)ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការទៅកាន់តំបន់ព្រៃឈើកាលពីថ្ងៃអង្គារ ដោយសារហានិភ័យនៃគ្រោះថ្នាក់ដល់អាយុជីវិតកើនឡើង។មនុស្ស ៧០ នាក់ត្រូវបានជាប់ក្នុងរថយន្តរបស់ពួកគេនៅលើផ្លូវហាយវេមួយ ហើយរថយន្តដឹកទំនិញបានជាប់គាំងនៅលើផ្លូវ។ សិស្សសាលា និងគ្រូបង្រៀនមួយចំនួនត្រូវស្នាក់នៅក្នុងសាលាមួយយប់។ ចំណែកនៅចក្រភពអង់គ្លេសវិញ សាលារៀនជាង៣០កន្លែងនៅក្នុងតំបន់ Cornwall ត្រូវបានបិទទ្វារឬពន្យារពេលការចូលរៀន ដោយសារស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ។ ចក្រភពអង់គ្លេសត្រូវបានរងការវាយប្រហារដោយអាកាធាតុត្រជាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះស្របពេលសីតុណ្ហភាពពេលយប់ជ្រៅបានធ្លាក់ចុះក្រោមកម្រិតកក៕

កោះតៃវ៉ាន់ រាយការណ៍ថាមានសកម្មភាពយោធាចិន បន្ថែមទៀតខណៈការបោះឆ្នោតខិតជិតមកដល់

2023/12/01 12:01:02 pm        87
កោះតៃវ៉ាន់បានរាយការណ៍ម្តងទៀតពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន នៅជុំវិញកោះនេះកាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) រួមទាំងយន្តហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង រក្សាសកម្មភាពយោធារបស់ខ្លួនមុនការបោះឆ្នោតនៅខែមករា របស់កោះមួយនេះ។កោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងចិនអះអាងសិទ្ធថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរសម្រាប់រយៈពេលបួនឆ្នាំចុងក្រោយនេះនៃការល្បាត និងសមយុទ្ធយោធារបស់ចិនជាទៀងទាត់នៅជិតកោះនេះ។ កោះតៃវ៉ាន់ធ្វើការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១១៣ ខែមករា ខាងមុខនេះ និងយុទ្ធនាការបោះឆ្នោតបានឈានដល់ដំណាក់កាលតានតឹង ហើយទំនាក់ទំនងជាមួយចិន គឺជាចំណុចសំខាន់នៃជម្លោះក្នុងតំណែងមេដឹកនាំបន្ទាប់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ បានរកឃើញយន្តហោះចម្បាំង J-10 និងយន្តហោះ J-16 ក៏ដូចជាឧទ្ធម្ភាគចក្រដឹកតាមកប៉ាល់ កំពុងប្រតិបត្តិការនៅកណ្តាលកោះតៃវ៉ាន់ និងទៅភាគនិរតីនៃកោះនេះ។អាជ្ញាធរការពារជាតិនេះបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ក្នុងខែនេះ កោះតៃវ៉ាន់បានរាយការណ៍ថា មានសកម្មភាពយោធាទ្រង់ទ្រាយធំស្រដៀងគ្នាចំនួនបីផ្សេងទៀត ដោយកងកម្លាំងអាកាសរបស់ចិន ដែលទីក្រុងប៉េកាំង មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ៕

ក្រុមកសិករកូរ៉េខាងត្បូង ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ាជុំវិញបម្រាមបរិភោគសាច់សុនខ

2023/12/01 11:56:46 am        86
កសិករកូរ៉េខាងត្បូងប្រហែល ២០០នាក់ ដែលបង្កាត់ពូជ និងចិញ្ចឹមសត្វសុនខសម្រាប់មនុស្សបរិភោគ បានធ្វើការជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ (៣០ ខែវិច្ឆិកា) នៅជិតការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ដោយតវ៉ាទាមទារឱ្យរដ្ឋាភិបាលលុបចោលផែនការហាមឃាត់ការអនុវត្តដ៏ចម្រូងចម្រាសជាច្រើនសតវត្សន៍មួយនេះ។កសិករបានប៉ះទង្គិចជាមួយនគរបាល ដែលមានចំនួនយ៉ាងច្រើន និងបានបង្កើតរបាំងរារាំងពួកគេមិនឲ្យឆ្លងកាត់ផ្លូវដើម្បីចូលទៅជិតការិយាល័យប្រធានាធិបតី។ អ្នករៀបចំការតវ៉ាបាននិយាយថា អ្នកតវ៉ាបីនាក់រួមទាំងលោក ជូ យឹងបុង (Ju Yeong-Bong) ប្រធានគណកម្មការកសិដ្ឋានសាច់សុនខ ត្រូវបាននគរបាលចាប់ឃុំខ្លួនក្នុងកន្លែងតវ៉ាដែលមានភាពវឹកវរ។គណបក្សកាន់អំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានដាក់ចេញនូវសេចក្ដីស្នើច្បាប់ហាមឃាត់ការបង្កាត់ពូជ និងលក់សត្វសុខនសម្រាប់បរិភោគ និងផ្តល់សំណងជាហិរញ្ញវត្ថុសម្រាប់អ្នកជំនួញនៅក្នុងឧស្សាហកម្មប្រភេទនេះ ដែលបង្ខំឱ្យបិទអាជីវកម្មរបស់ពួកគេក្នុងរយៈពេលអនុគ្រោះបីឆ្នាំ។ខណៈពេលដែលការអនុវត្តនៃការបរិភោគសាច់សុខនបានធ្លាក់ចុះនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង បណ្ដាកសិករ និងម្ចាស់ភោជនីយដ្ឋានដែលលក់សាច់សត្វប្រភេទនេះ បានបន្តតស៊ូដើម្បីរក្សាភាពស្របច្បាប់ដល់ការបរិភោគសាច់សុនខនៅក្នុងប្រទេសនេះ៕

របាយការណ៍ថ្មី៖ អង្គភាពចារកម្មពិសេសរបស់IDF បានឃើញសញ្ញាថា ក្រុមហាម៉ាស កំពុងរៀបចំការវាយប្រហារភេរវកម្ម

2023/12/01 11:19:04 am        136
របាយការណ៍ថ្មីមួយ បានឲ្យដឹងថា អង្គភាពចារកម្មពិសេសនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឃើញសញ្ញាដែលថាក្រុមហាម៉ាស កំពុងរៀបចំសម្រាប់ការវាយប្រហារភេរវកម្មដ៏ធំ ប៉ុន្តែការព្រមានជាមុននៅទីបំផុត ត្រូវបានមិនអើពើ។ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល Channel 12 បានទទួលការឆ្លើយឆ្លងផ្ទៃក្នុងពីក្នុងអង្គភាពលេខ៨២០០ របស់កងកម្លាំងការពារអ៊ីស្រាអែល ដែលបង្ហាញថា នៅដើមខែកក្កដា មន្ត្រីយោធាដែលមិនទាន់ មានឋានន្តរស័ក្តិ(NCO)ម្នាក់ បានព្រមានអ្នកផ្សេងទៀតយ៉ាងលម្អិតថា ក្រុមហាម៉ាស បានធ្វើសមយុទ្ធយ៉ាងទូលំទូលាយដោយអនុវត្តយុទ្ធសាស្ត្រវាយប្រហារផ្សេងៗប៉ុន្មានសប្តាហ៍មុន។អង្គភាពលេខ ៨២០០ គឺជាផ្នែកមួយនៃនាយកដ្ឋានចារកម្មយោធាដែលមានអាយុកាលរាប់ទសវត្សរ៍របស់ កងកម្លាំងការពារអ៊ីស្រាអែល ដែលទទួលខុសត្រូវក្នុងការប្រមូល និងដំណើរការស៊ើបការណ៍សម្ងាត់ពីក្រុមសត្រូវដូចជាក្រុមហាម៉ាស។អង្គភាពលេខ ៨២០០ គឺជាអង្គភាពប្រមូលព័ត៌មានសំខាន់របស់នាយកដ្ឋាន ហើយទាហានរបស់ខ្លួន ក៏ត្រូវមានភារកិច្ចវិភាគ និងចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្ត្រីពាក់ព័ន្ធផងដែរ។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយអំពីអង្គភាពនៅឆ្នាំ ២០២១ថា៖«អង្គភាពនេះ ប្រតិបត្តិការនៅក្នុងតំបន់ទាំងអស់ និងក្នុងសម័យសង្រ្គាម ពួកគេបានចូលរួមជាមួយទីស្នាក់ការកណ្តាលនៃសមរភូមិ ដើម្បីអាចឲ្យលំហូរព័ត៌មានកាន់តែលឿន»។

ប្រជាជនប៉ាឡេស្ទីន កំពុងស្វែងរកសាកសពមនុស្សជាទីស្រឡាញ់ មុនពេលបទឈប់បាញ់ នៅតំបន់ហ្សាត្រូវបញ្ចប់

2023/12/01 11:15:10 am        111
ប្រជាជនប៉ាឡេស្ទីនដែលបានបាត់បង់មនុស្សជាទីស្រលាញ់ នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា បាននិងកំពុងស្វែងរកតាមកម្ទេចថ្ម និងតាមផ្លូវនានាដែលត្រូវបានបំផ្លាញ ដើម្បីកំណត់អត្តសញ្ញាណពួកគេ មុនពេលបទឈប់បាញ់ ត្រូវបញ្ចប់។ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រជាជនហ្កាហ្សាមានឱកាស តិចតួចដែលត្រូវចេញដំណើរទៅខាងក្រៅ ដើម្បីស្វែងរកសាច់ញាតិ ដែលបាត់ខ្លួន ឬទៅយកសាកសពរបស់ពួកគេ។ការចរចា ដើម្បីបន្តបទឈប់បាញ់ផុតកាលកំណត់ នៅព្រឹកថ្ងៃសុក្រនេះ កំពុងបន្ត។ក្នុងករណីជាច្រើន សាកសពរបស់ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ត្រូវបានទុកចោលនៅតាមដងផ្លូវ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងពេកមិនអាច យកពួកគេបាន។លោក Ramez Abu Kmeil ជាអ្នកស្រុកនៅទីក្រុងហ្កាហ្សា បានប្រាប់សារព័ត៌មាន The Telegraph ថាគាត់បានចេញក្រៅ នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ហើយបានរកឃើញសាកសពមនុស្សជាច្រើន។

ស្ត្រីស៊ូដង់ ចោទប្រកាន់ថា ខ្លួនត្រូវបានរំលោភដោយក្រុមយុទ្ធជនប្រដាប់អាវុធអំឡុងការវាយប្រហារលើជនជាតិភាគតិច

2023/12/01 11:11:53 am        167
នារីវ័យ១៩ឆ្នាំម្នាក់ ត្រូវបានចាប់ពង្រត់ និងរំលោភដោយក្រុមយុទ្ធជនប្រដាប់អាវុធ៤នាក់ ក្នុងពេល ជាង៣ថ្ងៃ។ សកម្មជនសិទ្ធិមនុស្សរបស់ក្រុមស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានចាប់ពីទ្វារក្រោយ និងបានរំលោភនាង ខណៈកំពុងឃុំឃាំងរយៈពេលជាច្រើនម៉ោង នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល។ចំណែកស្ត្រីវ័យ២៤ឆ្នាំម្នាក់ទៀត ត្រូវបានក្រុមអ្នកប្រយុទ្ធប្រដាប់អាវុធចាប់រំលោភនៅក្នុងផ្ទះរបស់នាង នៅចម្ងាយតែប៉ុន្មានហ្វីតប៉ុណ្ណោះពីម្ដាយរបស់នាង។ ពួកគេនិយាយថា ពួកគេនឹងសម្លាប់នាង បើនាងមិនប្រគល់ខ្លួនឲ្យពួកគេទេនោះ។ នាងបានលះបង់ខ្លួនឯង ហើយនិយាយថា អ្នកចង់ធ្វើអី ធ្វើមកលើខ្ញុំមកចុះ កុំឲ្យតែសម្លាប់ម្ដាយរបស់ខ្ញុំ។ ពួកគេស្ថិតក្នុងចំណោមស្ត្រីវ័យក្មេងចំនួន១១នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Reuters ដែលនិយាយថាពួកគេត្រូវបានរំលោភផ្លូវភេទស្របពេលមានសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ ដោយសមាជិកនៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)និងកងជីវពលអារ៉ាប់ដែលជាសម្ព័ន្ធមិត្ត។ ពួកគេទាំងអស់សុទ្ធតែមកពីក្រុមជនជាតិភាគតិច ម៉ាសាលីត (Masalit) មិនមែនអារ៉ាប់ ដែលត្រូវបានដាក់គោលដៅនៅក្នុងតំបន់ដាហ្វួរខាងលិចរបស់ប្រទេសស៊ូដង់ ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា គ្រប់គ្រងដោយអារ៉ាប់ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្នករស់រានមានជីវិតបានពិពណ៌នាថាជនស៊ីវិលត្រូវបានសម្លាប់ ដោយអ្នកបាញ់ស៊ីប ដោយប្រើអាវុធស្វ័យប្រវត្តិ និងដុតទាំងរស់នៅក្នុងផ្ទះរបស់ពួកគេ។ ស្ត្រីនៅក្នុងរបាយការណ៍នេះត្រូវបានសម្ភាសន៍នៅទីក្រុង ព្រំដែនអាដ្រេ (Adre) របស់ប្រទេសឆាដ កាលពីខែកក្កដា និងសីហា។សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យចំពោះព័ត៌មានលម្អិតនៃការណីរបស់ពួកគេទាំងនោះបានទេ៕

អាមេរិក និងអ៊ីស្រាអែល កំពុងពិចារណាអំពីការបណ្តេញភេរវករហាម៉ាស ដើម្បីឆាប់បញ្ចប់ជម្លោះ

2023/12/01 11:01:28 am        141
អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាគ្នាអំពីមធ្យោបាយបណ្តេញភេរវករហាម៉ាសរាប់ពាន់នាក់ ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ជាដំណោះស្រាយឆាប់បញ្ចប់សង្រ្គាម នៅក្នុងទឹកដីនេះ។សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមមន្ត្រី បានរុះរកគំនិតនៃការបណ្តេញសមាជិកថ្នាក់ទាបរាប់ពាន់នាក់របស់ក្រុមនេះ ទៅកាន់ប្រទេសខ្លះ ដូចជាទួរគី កាតា អ៊ីរ៉ង់ រុស្ស៊ី និងលីបង់។ចំណាត់ការនេះ នឹងមានគោលបំណងរារាំងក្រុមនេះ មិនឲ្យវិលមកដណ្ដើមអំណាចជាថ្មីក្រោយសង្គ្រាម ដែលអ៊ីស្រាអែល និយាយថា មានសារៈសំខាន់ចំពោះតំបន់ហ្កាហ្សាដែលអាចគ្រប់គ្រងបាន នៅពេលអនាគត។សំណើនេះ គឺស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឲ្យអតីតមេដឹកនាំប៉ាឡេស្ទីន លោក យ៉ាសើ អារ៉ាហ្វាត (Yasser Arafat) និងយុទ្ធជនរាប់ពាន់នាក់ ចាកចេញពីទីក្រុងបេរូត (Beirut) ទៅកាន់ប្រទេសឹទុយនេស៊ី ក្នុងអំឡុងពេលអ៊ីស្រា អែលឡោមព័ទ្ធរដ្ឋធានីលីបង់។សារព័ត៌មាន Journal បានរាយការណ៍ថា ការបណ្តេញចេញណាមួយ នឹងតម្រូវឲ្យមានការយល់ព្រមពីប្រទេសទទួល ហើយគេមិនច្បាស់ថាតើសមាជិកគ្រួសាររបស់អ្នកដែលចាកចេញទាំងនោះ នឹងត្រវបានរួមបញ្ចូលដែរឬទេ?

អង្គការឧតុនិយមពិភពលោកបញ្ជាក់ថា ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា

2023/12/01 10:53:34 am        141
អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) ថាឆ្នាំ២០២៣ នេះត្រូវបានកំណត់ថាជា «ឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា» ដោយនិយាយថាឆ្នាំនេះសីតុណ្ហភាពពិភពលោកកម្រិតបំបែកកំណត់ត្រាជាមធ្យមនៅជុំវិញ ១,៤០អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្មក្នុងអំឡុងឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០ រហូតដល់ខែតុលា បានបំបែកកំណត់ត្រាសីតុណ្ហភាពអាកាសធាតុ អមដោយបញ្ហាអាកាសធាតុធ្ងន់ធ្ងរ ដែលបានបង្កការបំផ្លិចបំផ្លាញជាច្រើន និងភាពអស់សង្ឃឹមដល់ពិភពលោក។ទីភ្នាក់ងារនោះក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាកាសធាតុអែល នីញ៉ូ នៅឆ្នាំនេះ ទំនងជានឹងបញ្ឆេះកម្ដៅបន្ថែមទៀតនៅឆ្នាំ២០២៤។ ទិន្នន័យរហូតដល់ខែតុលា ឆ្នាំ២០២៣ ស្ទើរតែឈានដល់កម្រិតកំណត់ការឡើងកម្ដៅចំនួន ១,៥អង្សាសេ ប៉ុន្តែមិនមានន័យថាសីតុណ្ហភាពពិភពលោកនឹងលើសពីកម្រិត ១,៥អង្សាសេ ជាអចិន្ត្រៃយ៍ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងប៉ារីស ដោយសំដៅទៅលើការឡើងកម្ដៅរយៈពេលវែងក្នុងរយៈពេលជាច្រើនឆ្នាំនោះទេ។ដោយប្រតិកម្មទៅនឹងការរកឃើញរបស់អង្គការឧតុនិយមពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានជំរុញឱ្យបណ្ដាមេដឹកនាំប្តេជ្ញាចាត់វិធានការជាបន្ទាន់នៅក្នុងកិច្ចប្រជុំកំពូល COP28 ។ របាយការណ៍ស្តីពីអាកាសធាតុពិភពលោកបណ្តោះអាសន្នរបស់អង្គការ WMO រួមបញ្ចូលគ្នានូវធាតុចូលពីសេវាកម្មឧតុនិយម និងជលសាស្ត្រជាតិ មជ្ឈមណ្ឌលអាកាសធាតុក្នុងតំបន់ ដៃគូរបស់អង្គការសហប្រជាជាតិ និងអ្នកវិទ្យាសាស្ត្រអាកាសធាតុឈានមុខ។តួលេខសីតុណ្ហភាពនេះ គឺជាការបង្រួបបង្រួមនៃសំណុំទិន្នន័យអន្តរជាតិឈានមុខគេចំនួនប្រាំមួយ ហើយរបាយការណ៍ចុងក្រោយនៃស្ថានភាពអាកាសធាតុសកល ឆ្នាំ២០២៣ រួមជាមួយនឹងរបាយការណ៍ក្នុងតំបន់ នឹងត្រូវបានបោះពុម្ពផ្សាយនៅឆមាសទីមួយនៃឆ្នាំ២០២៤៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM