តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

សន្តិសុខ និង សង្គម

ប្រមុខការទូតអាមេរិក ជំរុញអ៊ីស្រាអែលឲ្យបង្កើតតំបន់សុវត្ថិភាពក្នុងតំបន់ហ្កាហ្សា នៅពេលបន្តការប្រយុទ្ធ

2023/12/01 10:37:27 am        72
ក្នុងដំណើរទស្សនកិច្ចលើកទី៣របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ វិច្ឆិកា បានជំរុញឱ្យអ៊ីស្រាអែលបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា មុនពេលប្រទេសនេះបន្តប្រតិបត្តិការយោធាធំៗ នៅក្នុងដែនដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ថ្លែងនៅថ្ងៃទី៧នៃការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស លោក Blinken ក៏បានអំពាវនាវ ផងដែរ ឱ្យមានការពន្យារពេលនៃបទឈប់បាញ់បន្ថែមទៀត ដែលរួមមានការដោះដូរចំណាប់ខ្មាំង និងអ្នកទោស និងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។ ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Tel Aviv នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែល និងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែលថា ច្បាស់ ណាស់ថា យើងចង់ឃើញដំណើរការនេះបន្តទៅមុខ។ លោកបាននិយាយថា យើងចង់បានថ្ងៃទី៨និងលើសពីនេះទៀត ។ការផ្អាកប្រយុទ្ធគ្នារយៈពេលខ្លីនេះត្រូវផុតកំណត់នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ លុះត្រាតែមានកិច្ចព្រមព្រៀងដើម្បីបន្តត្រូវបានសម្រេច ដែលបានអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងចំណាប់ខ្មាំងបរទេសជាច្រើននាក់ដែលត្រូវបានក្រុមហាម៉ាសចាប់នៅក្នុងការវាយឆ្មក់ដ៏សាហាវ លើអ៊ីស្រាអែលភាគខាងត្បូងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

សហរដ្ឋអាមេរិក និយាយថា មរណភាពរបស់លោក ហិនរី ឃីសស៊ីនជើ គឺជាការបាត់បង់ដ៏ធំ

2023/12/01 10:30:48 am        58
សេតវិមាន ហៅមរណភាពរបស់អតីតអ្នកការទូតអាមេរិកដ៏ល្បីល្បាញ លោកហិនរី ឃីសស៊ីនជើ (Henry Kissinger) ថាជាការបាត់បង់ដ៏ធំធាង។ លោក Joe Biden បានលើកសរសើរមិនដាច់ពីមាត់ចំពោះអតីតរដ្ឋមន្ត្រីការបរទេសលោក ហិនរី ឃីសស៊ីនជើ ពេលអ្នកការទូតជើងចាស់រូបនេះ បាននិយាយទៅកាន់សភាកាលពីឆ្នាំ ២០០៧។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បាននិយាយថា មិនថាអ្នកបានឃើញរូបលោកផ្ទាល់ភ្នែកលើគ្រប់បញ្ហានោះទេ វាគ្មានសំណួរទេថា លោកថាបង្កើតការសម្រេចចិត្តគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍មកហើយ ហើយលោកពិតជាមានឥទ្ធិពលលើតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក ។ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាព និងអ្នកការទូតដ៏មានឥទ្ធិពលរូបនេះ បានបម្រើការក្រោមការដឹកនាំរបស់ប្រធានាធិបតីពីររូប បានបន្សល់ទុកនូវដំណែលដែលមិនអាចលុបបំបាត់បានចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ យោងតាមក្រុមហ៊ុនប្រឹក្សា Kissinger Associates របស់លោក លោក Kissinger បានទទួលមរភាពនៅគេហដ្ឋានរបស់លោកក្នុងរដ្ឋខុនណេកធីខិត(Connecticut) ក្នុងវ័យ១០០ឆ្នាំ។ លោកបានបម្រើការងារយ៉ាងសកម្មក្នុងវ័យ១០០ឆ្នាំចុងក្រោយរបស់លោក ដោយបានចូលរួមកិច្ចប្រជុំនៅសេតវិមាន បោះពុម្ពផ្សាយសៀវភៅនិយាយពីភាពជាអ្នកដឹកនាំ និងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអំពីការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង។កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ លោកមានស្នាដៃនៅក្នុងព្រឹត្តិការណ៍ពិភពលោកដែលផ្លាស់ប្តូរសម័យកាលជាច្រើនទសវត្សរ៍ ស្របពេលរូបលោកកំពុងបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់ប្រធានាធិបតីសាធារណរដ្ឋ Richard Nixon ៕

ក្រុមជនអន្តោប្រវេសន៍រាប់ពាន់នាក់ ទៅដល់ទីក្រុងព្រំដែនវ៉េរ៉ាគ្រូសរបស់ម៉ិកស៊ិក ក្នុងដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក

2023/12/01 10:06:35 am        160
ក្រុមជនអន្តោប្រវេសន៍ដែលបានចាកចេញពីទីក្រុងព្រំដែន តាប៉ាជូឡា(Tapachula)នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ក្នុងការធ្វើដំណើរមួយខែមុន បានទៅដល់ក្នុងរដ្ឋវ៉េរ៉ាគ្រូស(Veracruz) ជាទីដែលពួកគេត្រូវបានគេមើលឃើញកំពុងសម្រាកយកកម្លាំងកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៣០ ខែវិច្ឆិកា ដើម្បីបន្តដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ យោងតាមអ្នកសម្របសម្រួលសម្រាប់ការធ្វើដំណើររបស់ក្រុមជនន្តោប្រវេសន៍ ក្រុមនេះត្រូវបានប៉ាន់ប្រមាណថាមានជនជាតិផ្សេងៗគ្នាប្រហែល២.៨០០នាក់ រួមទាំងកុមារ ៧០០នាក់។ ក្រុមជនអន្តោប្រវេសន៍មួយចំនួននៅកន្លែងនោះបាននិយាយថា ទោះបីជាវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិម៉ិកស៊ិក អត់ធ្មត់ចំពោះក្បួនដំណើររបស់ពួកគេក៏ដោយ ក៏ខ្លួនបានរារាំងពួកគេមិនឱ្យយកការដឹកជញ្ជូនណាមួយជាមធ្យោបាយធ្វើដំណើររបស់ពួកគេដែរ និងជំរុញពួកគេកុំឲ្យទៅកាន់ព្រំដែនភាគខាងជើងទៀតផង។ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែងកាលពីឆ្នាំ ២០២១មក សហរដ្ឋអាមេរិក បានប្រឹងប្រែងទប់ស្កាត់ចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនបំផុតដែលប៉ុនប៉ងឆ្លងកាត់ខុសច្បាប់ពី ប្រទេសម៉ិកស៊ិក។ ក្រុមជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោកបានទៅដល់ព្រំដែនប្រទេសម៉ិកស៊ិក ដោយមនុស្សមួយចំនួនធំបានភៀសខ្លួនចេញពីភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសគុយបា ហៃទី នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា៕

សមត្ថកិច្ចចុះរឹបអូសផលិតផលក្លែងម៉ាកជិតមួយរយគីឡូ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនពីរនាក់

2023/11/30 04:48:34 pm        508
ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលួចឆ្មក់ឆែកឆេរ និងសម្រេចរឹបអូសផលតិផលក្លែងក្លាយ ដែលជាប្រភេទស្លាចិន ដោយក្លែងម៉ាក KOUWEIWANGមួយកន្លែង នៅខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈ ជនសង្ស័យជាម្ចាស់ទីតាំង ហើយជាជនជាតិចិនចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលទូរទស្សន៍ BTVទទួលបាន នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ។ របាយការណ៍បានឲ្យដឹងទៀតថាក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារ:បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ១គ្រឿង ។បន្ទាប់ពីបានត្រួតពិនិត្យហើយនោះ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជួយសហការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយនូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012456966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនិងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលាជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋតែម្តង៕ អត្ថបទ ៖ បាន ចក់

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចរថយន្ត

2023/11/30 02:10:06 pm        134
ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តសេរីទំនើបមួយគ្រឿងហើយជិះគេចខ្លួនស្រាប់តែបុករះរថយន្ត ២គ្រឿងផ្សេងទៀតត្រូវកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោដេញចាប់ឃាត់ខ្លួនបានភ្លាមៗ ។ហេតុការណ៍កើងឡើងកាលពីវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ បូរីកម្មករ សង្កាត់ជេីងឯក ខណ្ឌដង្កោ ធ្លាប់ជាប់គុកពីរលើកពាក់ព័ន្ធបទល្មើស «ប៉ុនប៉ងមនុស្សឃាត និងករណីឆក់ » និងលើកនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចបេីកទ្វារ រថយន្ត ម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា LNL 7979 រួចជិះគេចខ្លួនស្រាប់តែទៅបុករថយន្ត ២គ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការសួនាំ ។ សមត្ថកិច្ចបញ្ជាក់ថាក្រោយកេីតហេតុម្ចាស់រថយន្ត ២គ្រឿង ដែលរងការខូចខាតដោយសារជនសង្ស័យបេីកបុកនោះ មិនបានប្តឹងផ្តល់នោះទេ ចំណែក ម្ចាស់រថយន្ត ម៉ាក Range Rover បានមកដាក់ពាក្យ ដេីម្បីអោយសមត្ថកិច្ចបន្តនីតិវិធីទៅលេីជនសង្ស័យទៅតាមផ្លូវច្បាប់ ។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

ព្រិលកម្រាស់ជាង៤០អ៊ីញ គ្របដណ្ដប់ភាគឦសាន សហរដ្ឋអាមេរិក ខណៈរងការវាយប្រហារពីស្ថានភាពអាកាសធាតុអាក្រក់

2023/11/30 01:05:46 pm        111
អាកាសធាតុរដូវរងាដ៏ធ្ងន់ធ្ងរបានវាយប្រហារលើសហគមន៍នានាទូទាំងក្នុងតំបន់ភាគឦសានសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរមួយករណី។ ដូចការរំពឹង មានព្រិលធ្លាក់កម្រាស់ជាង៤០អ៊ីញកាលពី២ថ្ងៃមុនលើផ្នែកជាច្រើននៃតំបន់ Great Lakes នៅក្នុងតំបន់ភាគឦសាន ដែលជាផលរំខានលើកដំបូងដ៏ធ្ងន់ធ្ងរនៃរដូវធ្លាក់ព្រិល។ ព្រិលធ្លាក់ខ្លាំងបានគ្របដណ្ដប់តាមដងផ្លូវនានាននៃទីក្រុង Buffalo នៃរដ្ឋ New York កាលពីថ្ងៃពុធ ២៩វិច្ឆកា ខណៈព្យុះរដូវរងាបន្តវាយប្រហារតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក។ ការធ្លាក់ព្រិកធ្ងន់ធ្ងរបំផុត ត្រូវបានកត់ត្រានៅភូមិ ខុនស្តាប្លេវីល(Constableville)នៃរដ្ឋ New York ដែលមានព្រិលកម្រាស់៤២,៧អ៊ីញ។ សេវាឧតុនិយមជាតិ ក្នុងទីក្រុង Buffalo រដ្ឋ New York និយាយថា អ្នកដំណើរមិនអាចមើលផ្លូវច្បាស់ទេ អំឡុងព្រឹកថ្ងៃពុធ ដោយមានព្រិលធ្លាក់កម្រាស់១ទៅ២អ៊ីញក្នុងមួយម៉ោង។ នគរបាលក្រុង Buffalo និយាយថា ការណែនាំឲ្យប្រុងប្រយ័ត្នពីអាកាសធាតុរដូវរងាត្រូវបានអនុវត្តន៍ពីម៉ោង៤ព្រឹក និងបាននិយាយថា អ្នកដំណើរតាមទោចក្រយានយន្តគួរតែបង្កើនការប្រុងប្រយ័ត្ន៕

ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានដោះលែង ប្រាប់ក្រុមគ្រួសារអំពីការវាយដំ និងការគំរាមសម្លាប់ពីក្រុមហាម៉ាស

2023/11/30 12:55:27 pm        126
ចំណាប់ថ្នូរស្ត្រី និងកុមារអ៊ីស្រាអែល ក្រោយពេលត្រឡប់ពីការឃុំឃាំងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា វិញនិយាយប្រាប់គ្រួសារពីការវាយដំ និងគំរាមកំហែងសម្លាប់ ការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ និងបង្ខំឱ្យនិយាយខ្សឹបៗ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដែលជាប់ឃុំខ្លួន នេះបើយោងក្រុមគ្រួសាររបស់ពួកគេ។អ្នកស្រី ដេបូរ៉ា ខូហេន (Deborah Cohen) បានប្រាប់ទូរទស្សន៍ BFM របស់ប្រទេសបារាំងថា ក្មួយប្រុសអាយុ ១២ឆ្នាំរបស់អ្នកស្រី ឈ្មោះ អ៊ីតាន់ យ៉ាហាឡូមី (Eitan Yahalomi) និងអ្នកផ្សេងទៀត ត្រូវបានវាយដំ និងគំរាមសម្លាប់ដោយអ្នកស្រុកហ្កាហ្សា នៅពេលទៅដល់ក្នុងតំបន់ហ៊ុមព័ទ្ធ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស។ លោក ថូម៉ាស ហែន (Thomas Hand) ដែលជាឪពុករបស់ក្មេងស្រីឈ្មោះ អ៊ីមមឺលី ហែន (Emily Hand) អាយុ ៩ឆ្នាំ បានប្រាប់សារព័ត៌មាន CNN ថា៖ «ខ្ញុំត្រូវដាក់ត្រចៀកនៅជិតមាត់របស់នាងដើម្បីស្តាប់។ នៅពេលជាប់ឃុំឃាំង នាងត្រូវបានគេប្រាប់ឱ្យកុំបង្កើតសំលេងរំខាន ហើយភាពភ័យខ្លាចនៅក្នុងកែវភ្នែករបស់នាងអាចត្រូវបានមើលឃើញយ៉ាងច្បាស់»។ចាប់តាំងពីការដោះលែងចំណាប់ថ្នូរចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារមួយចំនួនជាការដោះដូរមក ចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានដោះលែង ត្រូវបានទុកឱ្យនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ។ សាច់រឿងរបស់ពួកគេបានចេញមកតាមរយៈសមាជិកគ្រួសារ និងមិនមានការផ្ទៀងផ្ទាត់ឯករាជ្យទេ ដោយក្រុមគ្រួសាររបស់ពួកគេបានរៀបរាប់អំពីទុក្ខលំបាកដ៏រន្ធត់របស់អ្នកទាំងនោះ។ ចំណាប់ថ្នូរភាគច្រើនដែលត្រូវបានដោះលែងក្នុងអំឡុងពេលមានបទឈប់បាញ់រយៈពេលប្រាំមួយថ្ងៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់នៅឆ្ងាយពីការមើលឃើញ នៅក្នុងប្រទេសមួយដែលនៅតែរំជើបរំជួលពីភាពតក់ស្លុតនៃការចាប់ខ្លួនរបស់ពួកគេក្នុងអំឡុងពេលការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ត្រូវបានសម្លាប់៕

អេហ្ស៊ីបចាប់ផ្តើមគំនិតផ្តួចផ្តើម ដើម្បីព្យាបាលកុមារប៉ាឡេស្ទីន ១.០០០ នាក់ ដែលរងរបួស ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស

2023/11/30 12:49:14 pm        131
ក្រសួងសុខាភិបាល និងប្រជាជនអេហ្ស៊ីប កាលពីថ្ងៃពុធ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ ដើម្បីព្យាបាលកុមារប៉ាឡេស្ទីន ១.000 នាក់ ដែលបានរងរបួសអំឡុងពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមនេះ ត្រូវបានចាប់ផ្តើម ដោយកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ Terous Misr សម្រាប់ការអភិវឌ្ឍ ដែលជាអង្គការមិនមែនរដ្ឋាភិបាលអេហ្ស៊ីប និង Nestle Egypt ដែលជាក្រុមហ៊ុនអាហារខ្មាតយក្ស។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា គំនិតផ្តួចផ្តើមដែលកើតឡើងក្នុងក្របខណ្ឌនៃការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មរវាងបណ្តាភ្នាក់ងាររដ្ឋាភិបាល អង្គការសង្គមស៊ីវិល និង វិស័យឯកជន មានគោលបំណងឈានដល់កម្រិតល្អបំផុតនៃសេវាព្យាបាលសម្រាប់អ្នកររបួស នៅតំបន់ហ្កាហ្សា។ យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសអេហ្ស៊ីប ប្រជាជនហ្កាហ្សដែលរងរបួសចំនួន ៥៧៥ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអេហ្ស៊ីប ដើម្បីព្យាបាល ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា។បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ក្នុងការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ភាគីទាំងពីរ បានឈានដល់បទឈប់បាញ់មនុស្សធម៌រយៈពេល ៤ថ្ងៃ កាលពីសប្តាហ៍មុន ដែលត្រូវបានពន្យារពេលពីរថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃអង្គារ។

[BREAKING NEWS] យោធាអ៊ីស្រាអែល និយាយថា បទឈប់បាញ់នៅតំបន់ហ្កាហ្សានឹងបន្ត

2023/11/30 12:29:32 pm        141
យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាបទឈប់បាញ់មួយជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងបន្ត ក្នុងពន្លឺនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្របសម្រួលដើម្បីបន្តដំណើរការដោះលែងចំណាប់ថ្នូរ និងជាចំណុចអាទិភាពចំពោះកិច្ចព្រមព្រៀងនេះ។ក្រុមហាម៉ាស បាននិយាយជាការឆ្លើយតបថាខ្លួនបានយល់ព្រមបន្ថែមពេលបទឈប់បាញ់សម្រាប់ថ្ងៃទី៧។សេចក្ដីប្រកាសនេះ បានកើតមានឡើងភ្លាមៗ មុនពេលបទឈប់បាញ់ជិតអស់សុពលភាព ក្រោយការផ្អាករយៈពេល៦ថ្ងៃ ក្នុងបំណង ដោះដូរចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៕

អូស្ត្រាលី បង្កើនហានិភ័យចំហេះព្រៃ មុនពេលបាតុភូតអែលនីញ៉ូ រដូវក្តៅ

2023/11/30 12:20:54 pm        118
អាជ្ញាធរបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអូស្ត្រាលីប្រឈមហានិភ័យកើនឡើងនៃចំហេះព្រៃ ក្នុងអំឡុងពេលរដូវក្តៅខិតជិតមកដល់ ដោយគំរូអាកាសធាតុអែលនីញ៉ូ(El Nino) ត្រូវបានគេរំពឹងថានឹងបង្កើតស្ថានភាពកាន់តែក្តៅនិងស្ងួត នៅទូទាំងតំបន់ធំៗនៃប្រទេស។ ភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ ឆ្នាំ បានធ្វើឱ្យរុក្ខជាតិរីកដុះដាល ប៉ុន្តែរលកកម្តៅខ្លាំងដែលជាទូទៅក្នុងរដូវក្តៅ នៅខែធ្នូ ដល់ខែកុម្ភៈរបស់ប្រទេសអូស្ត្រាលី អាចប្រែក្លាយតំបន់នេះទៅជាដីព្រៃស្ងួតយ៉ាងឆាប់រហ័ស បង្កឱ្យមានចំហេះព្រៃ។ អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យអាកាសធាតុកើនឡើងខ្លំាងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន លោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយប្រៀបធៀបទៅនឹងទស្សនវិស័យនិទាឃរដូវ ទីក្រុងជាច្រើននៅពេលបច្ចុប្បន្ននេះ កំពុងប្រឈមហានិភ័យដែលកើនឡើង ដោយជំរុញឱ្យពលរដ្ឋធ្វើបច្ចុប្បន្នភាពផែនការចំហេះព្រៃរបស់ពួកគេ និងរៀបចំឧបករណ៍សង្គ្រោះបន្ទាន់ និងការជម្លៀស។ អូស្ត្រាលី បានទទួលកម្តៅក្នុងនិទាឃរដូវដ៏ខ្លាំងកាលពីខែកញ្ញា ដែលបានបង្កឱ្យមានចំហេះព្រៃរាប់សិបកន្លែង ជំរុញឱ្យអាជ្ញាធរចេញការដាក់បម្រាមអគ្គិភ័យសម្រាប់ទីក្រុងស៊ីដនី ទោះបីជាមានភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះនៅទូទាំងភាគខាងកើត ដែលបានធ្វើឱ្យចំហេះព្រៃច្រើនកន្លែងរលត់។ ក្រុមប្រឹក្សាជាតិសម្រាប់អង្គភាពសេវាអគ្គិភ័យ និងសង្គ្រោះបន្ទាន់ បាននិយាយនៅក្នុងទស្សនវិស័យចំហេះព្រៃរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពស្ងួតហួតហែងខ្ពស់ និងសីតុណ្ហភាពលើសពីកម្រិតមធ្យម ត្រូវបានគេរំពឹងថានឹងបន្តល្អប្រសើរចូលក្នុងឆ្នាំ២០២៤។ ទោះបីជាភ្លៀងធ្លាក់ច្រើនក្នុងខែវិច្ឆិកាសម្រាប់កន្លែងមួយចំនួននៅភាគខាងកើតប្រទេសអូស្ត្រាលីក៏ដោយ អ្នកជំនាញអាកាសធាតុរំពឹងថា រដូវកាលចំហេះព្រៃ នៅពេលខាងមុខនឹងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប្រហែល ៤ ឆ្នាំទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM