ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

នគរបាល វ៉េណេស៊ុយអេឡា ដណ្តើមការគ្រប់គ្រងពន្ធនាគារ ក្នុងបេសកកម្មប្រឆាំងជនអន្ធពាល

2023/10/26 02:05:15 pm        369
នគរបាលប្រទេសវ៉េណេស៊ុយអេឡា បានសម្រុកចូលពន្ធនាគារមួយកន្លែង នៅភាគខាងជើង ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃពុធ ក្នុងបេសកកម្មប្រឆាំងជនអន្ធពាលរបស់រដ្ឋាភិបាល ដែលស្វែងរកការដណ្តើមយកមកវិញការគ្រប់គ្រងពន្ធនាគារ។ វីដេអូដែលបានចែករំលែក ដោយរដ្ឋាភិបាល បានបង្ហាញពីនគរបាល ត្រូវបានដាក់ពង្រាយនៅខាងក្នុងពន្ធនាគារ និងបានបង្ហាញពីអាវុធដែលរឹបអូសបាន នៅក្នុងមណ្ឌលពន្ធនាគារជាតិ នៅទីក្រុង Valencia ដែលគេស្គាល់ថាជាពន្ធនាគារ Tocuyito ។រដ្ឋមន្ត្រីសន្តិសុខ យុត្តិធម៌ និងសន្តិភាព លោក Remigio Ceballos បាននិយាយថាពន្ធនាគារ Tocuyito គឺជាមណ្ឌលពន្ធនាគារដែលមានមនុស្សច្រើនបំផុត នៅក្នុងប្រទេសនេះ ដោយមានអ្នកទោសជាង២.០០០នាក់។សាច់ញាតរបស់អ្នកទោស បានមកប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ដើម្បីស្វែងរកព័ត៌មានអំពីការផ្លាស់ប្តូរដែលអាចធ្វើទៅបានទៅកាន់ទីតាំងផ្សេងទៀតនៃមនុស្សជាទីស្រលាញ់របស់ពួកគេ។ បេសកកម្មនេះ កើតមានឡើង មិនដល់មួយខែនោះទេ បន្ទាប់ពីប្រតិបត្តិការប្រឆាំងជនអន្ធពាលមួយផ្សេងទៀត នៅក្នុងពន្ធនាគារ Tocoron ជាកន្លែងដែល រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បាននិយាយថា ខ្លួនបានរំលាយចោលក្រុមជនអន្ធពាលឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលគេស្គាល់ថាក្រុម Tren de Aragua ។

វ៉េណេហ្ស៊ុយអេឡា បើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម ទៅលើការបោះឆ្នោតប្រធានាធិបតីបឋមរបស់គណបក្សប្រឆាំង

2023/10/26 01:53:06 pm        286
អគ្គមេធាវីរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា លោក Tarek Saab បាននិយាយកាលពីថ្ងៃពុធថា ការិយាល័យរបស់លោក បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មទៅលើការបោះឆ្នោតប្រធានាធិបតីចុងសប្តាហ៍របស់គណបក្សប្រឆាំង ដែលអាចមានហានិភ័យពីកំហឹងរបស់សហរដ្ឋអាមេរិក ដែលបានបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើការសន្យានៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។រដ្ឋាភិបាល បានច្រានចោលការចោទប្រកាន់ពីការក្លែងបន្លំ ចាប់តាំងពីការបោះឆ្នោត ថ្ងៃអាទិត្យដែលរៀបចំដោយគ្មានជំនួយពីរដ្ឋ ហើយអ្នករៀបចំបាននិយាយថា ទាក់ទាញអ្នកបោះឆ្នោតជាង២.៣លាននាក់។គណបក្សប្រឆាំង និងជាអ្នកឈ្នះការបោះឆ្នោតបឋមនេះ អ្នកស្រី Maria Corina Machado បានបញ្ជាក់ម្តងហើយម្តងទៀតថា វាមានតម្លាភាព និងយុត្តិធម៌។អ្នកស្រី Machado បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា៖«នេះគឺជាប្រតិកម្មតបទៅនឹងបញ្ហាប្រឈមដ៏ធំធេងចំពោះរបបដែលជាមូលដ្ឋាននេះ។អ្នកស្រី បានបន្ថែមថា៖«យើងជាប្រជាជនវ៉េណេស៊ុយអេឡា បានចូលរួមក្នុងការបោះឆ្នោត ជាពលរដ្ឋគំរូមួយដែលលទ្ធផលដែលយើងទាំងអស់គ្នាជឿជាក់»។

អ៊ីស្រាអែល៖ ជាងពាក់កណ្តាលនៃចំណាប់ថ្នូររបស់ក្រុមហាម៉ាស មានសញ្ជាតិបរទេស

2023/10/26 01:49:34 pm        94
រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (២៥ តុលា) ថា ជាងពាក់កណ្តាលនៃចំណាប់ថ្នូរ ដែលបានប៉ាន់ស្មានចំនួន ២២០នាក់ ដោយត្រូវបានឃុំខ្លួនដោយក្រុមប៉ាឡេស្ទីនហាម៉ាស មានលិខិតឆ្លងដែនបរទេស មកពី ២៥ប្រទេសផ្សេងៗគ្នា រួមទាំងជនជាតិថៃចំនួន ៥៤នាក់ផងដែរ។ក្នុងការផ្តល់នូវតួលេខថ្មីៗ រដ្ឋាភិបាលអ៊ីស្រាអែលក៏បាននិយាយផងដែរថា មនុស្សចំនួន ៣២៨នាក់ មកពី ៤០ប្រទេស ត្រូវបញ្ជាក់ថាបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលសរុបមកដល់ពេលនេះ ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះ។អ៊ីស្រាអែលបាននិយាយថា ចំណាប់ថ្នូរចំនួន ១៣៨នាក់ មានលិខិតឆ្លងដែនបរទេស ក្នុងនោះរួមមានជនជាតិអាហ្សង់ទីន ១៥នាក់ អាល្លឺម៉ង់ ១២នាក់ អាមេរិក ១២នាក់ បារាំង ៦នាក់ និងរុស្ស៊ី ៦នាក់។ ក្នុងចំណោមប្រទេសបរទេសផ្សេងទៀត ដែលរងការខាតបង់ខ្លាំងជាងគេនោះ គឺសហរដ្ឋអាមេរិក ដែលមានពលរដ្ឋស្លាប់ចំនួន ៣៤នាក់ និងបាត់ខ្លួន ៥នាក់ ហើយអ៊ុយក្រែនមានអ្នកស្លាប់ ២៥នាក់ និងបាត់ខ្លួន ២នាក់ ចំណែកបារាំង មានអ្នកស្លាប់ ២៣នាក់ និងបាត់ខ្លួនម្នាក់ ព្រមទាំងរុស្ស៊ី មានអ្នកស្លាប់ ២៣នាក់ ហើយនិងមនុស្សបាត់ខ្លួន ៤នាក់ផងដែរ៕

ឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ នៅសហរដ្ឋអាមេរិក កើនឡើងជិត៤០០% ចាប់ពីសង្រ្គាមអ៊ីស្រាអែលបានចាប់ផ្តើម

2023/10/26 01:46:06 pm        176
ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធ (២៥ តុលា) ថា ឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងប្រហែល ៤០០% ក្នុងរយៈពេលជាងពីរសប្តាហ៍ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា មក។ទិន្នន័យរបស់ក្រុមតស៊ូមតិ ដែលបង្ហាញពីការកើនឡើងចំនួន ៣៨៨% នៃឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ នៅសហរដ្ឋអាមេរិក ចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី២៣ ខែតុលា លើសពីតួលេខឆ្នាំមុននេះ បានកើតឡើងស្របពេលមានការត្រួតពិនិត្យដោយក្រុមអាជ្ញាធរអាមេរិក អំពីការគំរាមកំហែងក្នុងស្រុកដោយសារជម្លោះដ៏បង្ហូរឈាមនោះ។ក្នុងចំណោមឧទាហរណ៍ ដែលត្រូវបានលើកឡើងដោយទីភ្នាក់ងារ ADL ត្រូវបានចោទប្រកាន់ថា មានការរំលោភលើរាងកាយ សារគំរាមកំហែងបែបហិង្សាតាមអ៊ីនធឺណិត ជាពិសេសនៅលើវេទិកាផ្ញើសារ តេឡេក្រាម និងការប្រមូលផ្តុំគ្នាតវ៉ាជាច្រើន ដែលទីភ្នាក់ងារតស៊ូមតិ ADL បានរកឃើញថា មានការគាំទ្រយ៉ាងខ្លាំងក្លាចំពោះក្រុមហាម៉ាស និងអំពើហិង្សាលើជនជាតិជ្វីហ្វ ក្នុងប្រទេសអ៊ីស្រាអែល។ការប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរួចទៅហើយនៅក្នុងសហរដ្ឋអាមេរិក នៅមុនពេលសង្រ្គាមកើតឡើង ដោយឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ ជាង ៣.៧០០ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២ ដែលច្រើនជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីទីភ្នាក់ងារ ADL បានចាប់ផ្តើមតាមដានបញ្ហានេះ តាំងពីឆ្នាំ១៩៧៩ មក៕

កង្វះខាតប្រេងឥន្ធនៈនៅតំបន់ហ្កាហ្សា បានរារាំងដំណើរការមន្ទីរពេទ្យ និងផ្ដល់ការលំបាកដល់ក្រុមសង្រ្គោះ

2023/10/26 01:43:23 pm        114
តំបន់ហ្កាហ្សា ស្ទ្រីប ដែលត្រូវបានហ៊ុមព័ទ្ធ នៅតែត្រូវការប្រេងឥន្ធនៈជាបន្ទាន់ ដើម្បីផ្តល់ថាមពលដល់បរិក្ខារពេទ្យ និងមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមសង្រ្គោះ សូម្បីតែបន្ទាប់ពីក្បួនរថយន្តជំនួយមនុស្សធម៌ចំនួនបីគ្រឿង បានចូលដល់តំបន់ឆ្នេរមួយនេះ ពីប្រទេសអេហ្ស៊ីប កាលពីចុងសប្តាហ៍មុនក៏ដោយ។ រថយន្តដឹកទំនិញជាច្រើនគ្រឿង បានបញ្ជូនស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តជាបន្ទាន់ ដល់សហគមន៍ប៉ាឡេស្ទីន នៅក្នុងតំបន់រងគ្រោះ ប៉ុន្តែប្រេងសាំង និងម៉ាស៊ូត មិនត្រូវបានរាប់បញ្ចូលក្នុងជំនួយនោះទេ។យោងតាមបុគ្គលិកនៅមន្ទីរពេទ្យ Al Aqsa Martyrs នៅភាគកណ្តាលតំបន់ហ្កាហ្សា បានឲ្យដឹងថា នៅតែរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ មុនពេលដែលកន្លែងនេះត្រូវបានបង្ខំឱ្យបិទទាំងស្រុង។ មន្ទីរពេទ្យត្រូវការឥន្ធនៈ ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនភ្លើង ដែលដំណើរការរោងចក្រចម្រោះទឹកស្អាត និងផ្គត់ផ្គង់ទឹកស្អាត។ ក្រុមវេជ្ជបណ្ឌិតនៅតំបន់ហ្កាហ្សា បានអំពាវនាវដល់អ្នកស្រុកឲ្យបរិច្ចាគប្រេងដែលពួកគេស្តុកទុកដល់មន្ទីរពេទ្យ។វេជ្ជបណ្ឌិតក្នុងតំបន់បានសង្កត់ធ្ងន់ថា ប្រេងឥន្ធនៈមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការជួយដល់អ្នកជំងឺដែលពឹងផ្អែកលើការថែទាំខ្លាំង អង្គភាពមុនពេលសម្រាល និងបន្ទប់វះកាត់ជាដើម។ កង្វះខាតប្រេងឥន្ធនៈនេះ ក៏កំពុងប៉ះពាល់ដល់មុខងាររបស់គ្រូពេទ្យ និងក្រុមការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាផងដែរ។ អង្គការសុខភាពពិភពលោកបានព្រមានថា រៀងរាល់ម៉ោងនៃការពន្យារពេលក្នុងការផ្តល់ជំនួយបន្ថែមដល់តំបន់រងគ្រោះទាំងនោះ បានធ្វើឱ្យមានហានិភ័យកាន់តែខ្លាំងឡើងដល់អាយុជីវិតមនុស្ស៕

បុរសវ័យ៤០ឆ្នាំ ត្រូវបានកំណត់អត្តសញ្ញាណជាជនសង្ស័យ នៃការបាញ់ប្រហារដែលបានសម្លាប់មនុស្ស២២នាក់នៅរដ្ឋ Maine

2023/10/26 01:35:53 pm        184
ស្នងការនគរបាលក្រុង Lewiston នៅលើបណ្ដាញសង្គម Facebook បានកំណត់អត្តសញ្ញាណមនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការបាញ់ប្រហារនៅក្លឹបកម្សាន្ត មួយកន្លែង និងកន្លែងលេងប៊ូលីង កាលពីថ្ងៃពុធ ទី២៥តុលា មានឈ្មោះថា Robert Card វ័យ៤០ឆ្នាំ ដោយនិយាយថា រូបគេគួរតែត្រូវចាត់ទុកថាជាជនប្រដាប់អាវុធ និងបុគ្គលគ្រោះថ្នាក់។ ដំបូង នគរបាល បានបង្ហោះរូបថតជនមិនស្គាល់អត្តសញ្ញាណ ដោយភ្ជុងនូវអ្វីដែលទំនងជាកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ បន្ថែមពីលើរូបថតថរយន្ត SUV បណ៌ស ស្នើដល់សាធារណជនឲ្យជួយកំណត់អត្តសញ្ញាណជនសង្ស័យផងដែរ ។ ការិយាល័យនគរបាលតំបន់អានដ្រូស្កូជីន(Androscoggin) បានបង្ហោះរូបថតជនសង្ស័យ២សន្លឹកនៅលើបណ្ដាញសង្គម Facebook ដោយនិយាយថា ជនសង្ស័យរូបនេះនៅកំពុងគេចខ្លួននៅឡើយទេ។ សារព័ត៌មាននានាបានរាយការណ៍ដោយសំអាងប្រភពីនគរបាលថា មនុស្សយ៉ាងហោចណាស់២២នាក់ បានស្លាប់ និងចន្លោះពី៥០ទៅ៦០ នាក់ បានរងរបួសក្នុងការបាញ់ប្រហារសម្លាប់រង្គាល នៅទីតាំងមួយចំនួន រួមទាំងកន្លែងបោះប៊ូលីង និងក្លឹបកម្សាន្តរាត្រីក្នុងទីក្រុង Lewiston រដ្ឋ Maine សហរដ្ឋអាមេរិក ។នគរបាលរាប់រយនាក់ បានឡោមព័ទ្ធទីប្រជុំជន Lisbon នៃរដ្ឋ Maine នៅថ្ងៃជាមួយគ្នានោះ ដើម្បីស្វែងរកជនសង្ស័យ ជាទីដែលគេបានប្រទះឃើញរថយន្តរបស់ខ្មាន់កាំភ្លើងជាជនសង្ស័យ៕

ក្រុមគ្រូបង្រៀននៅប្រទេសស្លូវេនី តវ៉ាប្រឆាំងនឹងកំណែទម្រង់ប្រាក់ឈ្នួលរបស់រដ្ឋាភិបាល

2023/10/26 12:29:09 pm        351
គ្រូបង្រៀន បុគ្គលិកសាលា និងបុគ្គលិកសាធារណៈ ជាងមួយពាន់នាក់ នៅក្នុងវិស័យវប្បធម៌ បានធ្វើការតវ៉ានៅរដ្ឋធានី យូបហ្សាណា (Ljubljana) របស់ប្រទេសស្លូវេនី កាលពីថ្ងៃពុធ (២៥ តុលា) ប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាល ដែលផ្លាស់ប្តូរប្រព័ន្ធប្រាក់ខែ។ ក្រុមអ្នកតវ៉ា ដែលភាគច្រើនមកពីសម្ព័ន្ធសហជីព SVIZ បានដើរដង្ហែតាមដងផ្លូវប្រឆាំងនឹងសំណើរដ្ឋាភិបាលមួយនេះ ពីព្រោះពួកគេនិយាយថា កំណែទម្រង់នោះ ធ្វើឱ្យតម្លៃការងារ និងមុខតំណែងវិជ្ជាជីវៈរបស់ពួកគេ ធ្លាក់ទាបជាងយ៉ាងខ្លាំង។សហជីពគ្រូបង្រៀនបារម្ភថា កំណែទម្រង់ដែលមានបំណងកាត់បន្ថយភាពខុសគ្នានៃប្រាក់បៀវត្សរ៍ក្នុងវិស័យសាធារណៈ នឹងធ្វើឱ្យអាប់ឳនតម្លៃនៃឋានៈរបស់ពួកគេ និងបណ្ដាលឪ្យប្រាក់ខែធ្លាក់ទាប។ ពួកគេបានគំរាមកំហែងរដ្ឋាភិបាល ជាមួយនឹងលទ្ធភាពនៃការរៀបចំកូដកម្មទូទៅនៅក្នុងវិស័យអប់រំផងដែរ ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានយកទៅពិចារណា៕

ក្រុមមេដឹកនាំសហភាពអឺរ៉ុប ព្យាយាមបញ្ឈប់សង្គ្រាមតំបន់មជ្ឈិមបូព៌ា តែនៅបន្តគាំទ្រអ៊ុយក្រែន

2023/10/26 12:24:43 pm        416
ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានជួបគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈមេដឹកនាំទាំងនោះក៏មានបំណងបង្ហាញការបន្តគាំទ្រដល់អ៊ុយក្រែនដែរក្នុងសង្រ្គាមប្រឆាំងការវាយលុករបស់រុស្ស៊ី។ ជំនួបកំពូលនៅទីក្រុងប្រ៊ុចសែលនឹងក្លាយជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់បណ្ដាមេដឹកនាំសមាជិក ទាំង២៧ប្រទេស របស់សហភាពអឺរ៉ុបចាប់តាំងពីការវាយលុកយ៉ាងសាហាវកាលពីថ្ងៃទី ៧ ខែតុលា ក្នុងទឹកដីរបស់លើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានជំរុញឱ្យអ៊ីស្រាអែលទម្លាក់គ្រាប់បែកនិងបិទផ្លូវក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ក្នុងពេលបណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ក្រុមមេដឹកនាំទាំងនេះ បានព្យាយាមប្រកាន់ខ្ជាប់នូវសារដូចគ្នា ដោយខ្លះបានសង្កត់ធ្ងន់លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ហើយមេដឹកនាំទៀតសង្កត់ធ្ងន់លើការព្រួយបារម្ភអំពីជនស៊ីវិលប៉ាឡេស្ទីន។ នៅក្នុងការនាំមុខកិច្ចប្រជុំកំពូល បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងឈ្លោះគ្នាថាតើត្រូវអំពាវនាវឱ្យមាន ការផ្អាកផ្ដល់មនុស្សធម៌ ឬយ៉ាងណា ដោយមេដឹកនាំមួយចំនួន ទៀតបានអះអាងថា ត្រូវមាន វិធានការដ៏សារៈសំខាន់ក្នុងការទទួលបានជំនួយទៅកាន់តំបន់ហ្កាហ្សា ខណៈមេដឹកនាំដទៃទៀត លើកឡើងថា ការធ្វើបែបនេះអាចកំណត់សមត្ថភាពការពារខ្លួនរបស់អ៊ីស្រាអែល។ក្រុមអ្នកការទូតបាននិយាយថា សហភាពអឺរ៉ុប ទំនងជាកំពុងបង្រួបបង្រួមគ្នាជុំវិញការអំពាវនាវឱ្យមាន ការផ្អាកការប្រយុទ្ធគ្នា នៅក្នុងពហុភាគី ខណៈការអំពាវនាវនេះ ស្នើឱ្យមានការផ្អាកប្រយុទ្ធគ្នារយៈពេលខ្លីសម្រាប់បេសកកម្មជាក់លាក់ដូចជាការដោះលែងចំណាប់ថ្នូរ ឬក្បួនដឹកជំនួយ ប្រសើរជាងជាងបទឈប់បាញ់ផ្លូវការ៕

កម្មករសណ្ឋាគាររាប់ពាន់នាក់នៅទីក្រុង LA សហរដ្ឋអាមេរិក ប្រមូលផ្តុំគ្នាតវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន

2023/10/26 12:08:26 pm        400
កម្មករសណ្ឋាគាររាប់ពាន់នាក់ បានបានចេញតវ៉ានៅតាមផ្លូវនានាក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៥ តុលា) ដោយតវ៉ាទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។ បាតុករជាច្រើនស្លៀកពាក់ពណ៌ក្រហម អាចត្រូវបានគេឃើញដើរពាសពេញតំបន់ពាណិជ្ជកម្មនៅទីប្រជុំជនក្នុងទីក្រុង ខណៈសម្លេងភ្លេង និងស្គរបានបន្លឺឡើងតាមដងផ្លូវ។ បុគ្គលិកបម្រើភេសជ្ជៈ នៅសណ្ឋាគារ Beverly Wilshire ម្នាក់បាននិយាយនៅក្នុងការតវ៉ានេះថា កូដកម្មនេះ គឺដើម្បីទាមទារប្រាក់ឈ្នួលសមរម្យ ការថែទាំសុខភាព និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក។យោងតាមគេហទំព័ររបស់សហជីពរួបរួមក្នុងតំបន់ UHL-11 បានឲ្យដឹងថា ពួកគេតំណាងឱ្យកម្មករប្រហែល ១៥.០០០នាក់ ដែលធ្វើការនៅសណ្ឋាគារធំៗប្រហែល ៦០កន្លែង នៅទីក្រុង Los Angeles និងកន្លែងជាច្រើនទៀតក្នុងតំបន់ Orange Counties។ សមាជិករបស់សហជីពនេះរួមមានចុងភៅ អ្នកបម្រើក្នុងបន្ទប់សណ្ឋាគារ អ្នកលាងចាន អ្នកបម្រើអាហារ អ្នកកាន់ឥវ៉ាន់ និងភ្នាក់ងារទទួលភ្ញៀវជាដើម។ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សណ្ឋាគារមួយចំនួនតូច បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយសហជីព និងកម្មកររបស់ខ្លួន។ អ្នកនាំពាក្យសហជីព UHL-11 និយាយថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ជាមួយនឹងសណ្ឋាគារដែលនៅមិនព្រមឈានដល់កិច្ចព្រមព្រៀងជាមួយបុគ្គលិក៕

ព្យុះសង្ឃរា Otis វាយបោកបក់លើទីក្រុង Acapulco ប្រទេសម៉ិកស៊ិកបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដល់រមនីយដ្ឋានឆ្នេរ

2023/10/26 12:05:10 pm        418
ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco Mexico ជាព្យុះប្រភេទទី៥ កាលពីថ្ងៃពុធ។ រមនីយដ្ឋានឆ្នេរ ប្រទេសម៉ិកស៊ិក ត្រូវបានព្យុះវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រហូតដល់ ១៦៥ម៉ាយស៍ក្នុងមួយម៉ោង ដែលធ្វើឲ្យខូចខាតដល់សណ្ឋាគារ និងបានធ្វើឲ្យភ្ញៀវទេសចររត់រកទីជម្រក។ ព្យុះ Otis គឺជាព្យុះសង្ឃរាខ្លាំងបំផុត ពុំដែលធ្លាប់វាយប្រហារមកលតំបន់នេះឡើយ។ បន្ទាប់បក់ពីទៅដល់ឆ្នេរ ជាប្រភេទព្យុះទី៥ វាបានចុះខ្សោយភ្លាមៗទៅជាព្យុះប្រភេទទី៤។ កម្លាំងរបស់វា បានថយចុះបន្ថែមទៀត ខណៈវាបក់ឆ្ពោះទៅដីគោក ដែលបន្ថយទៅជាព្យុះត្រូពិក។ប្រធានាធិបតី លោក Andres Manuel Lopez Obrador បាននិយាយថាពុំមានរបាយការណ៍ភ្លាមៗ ពីការស្លាប់ឬរងរបួសដោយសារព្យុះនេះឡើយ។ប៉ុន្តែលោក មានការប្រុងប្រយ័ត្នដោយបានឲ្យអាជ្ញាធរព្យាយាមរក្សាការធ្វើបច្ចុប្បន្នភាព និងបាននិយាយថា មានបំណាក់ដី និងការបំផ្លាញផ្លូវ។ ការដាច់ចរន្តអគ្គិសនីក៏ត្រូវបានរាយការណ៍ នៅទូទាំងតំបន់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់សែននាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ វិបត្តិស៊ូដង់កាន់តែធ្ងន់ធ្ងរ ខណៈជំងឺអាសន្នរោគរីករាលដាល និងការប៉ះទង្គិចគ្នានៅតែបន្ត
06/30/2026 12:06 PM
សូមអបអរសាទរ!ប្រទេសកម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
06/30/2026 12:06 PM
នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ខណៈក្រុមបាតុករសេណេហ្គាល់ប្រឆាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបំពេញកាតព្វកិច្ច ប្រសិនបើអាមេរិកគោរពតាមអនុស្សរណៈនៃការយោគយល់
06/30/2026 12:06 PM
មន្រ្ដីជំនាញកិច្ចការព្រំដែន៖ មានតែគណៈកម្មការ JBC និងក្រុមវាស់វែង​ចម្រុះ​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​ពី​ខ្សែប​ន្ទាត់​ព្រំដែនអន្តរជាតិកម្ពុជា-ថៃបាន
06/30/2026 12:06 PM
សភាអាមេរិកដាក់សម្ពាធលើលោក Rubio និងលោក Witkoff ជុំវិញស្តុកនុយក្លេអ៊ែរអ៊ីរ៉ង់ និងការដកចេញទណ្ឌកម្មប្រេង
06/30/2026 12:06 PM
ជនបរទេសរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីអាហ្វ្រិកខាងត្បូង ខណៈការប្រឆាំងជនអន្តោប្រវេសន៍កើនឡើង
06/30/2026 12:06 PM
ប្រធានាធិបតីអ៊ុយក្រែន ចំអកឲ្យការរុលចូលរបស់យោធារុស្ស៊ី និងនិយាយថាទីក្រុងមូស្គូ បដិសេធសំណើសន្តិភាពទាំងអស់
06/30/2026 11:06 AM
មន្ត្រីនិយាយថា អ៊ីរ៉ង់ និងអូម៉ង់ ឈានដល់ការយោគយល់រួមគ្នាលើច្រកសមុទ្រ Hormuz
06/30/2026 11:06 AM
អ៊ុយក្រែន ស្ដីបន្ទោសការវាយប្រហាររបស់រុស្ស៊ីដែលបានសម្លាប់មនុស្ស ១១ នាក់ និង ៤០ នាក់រងរបួស
06/30/2026 11:06 AM