ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

ពលរដ្ឋប៉ាគីស្ថាន ប្រមូលផ្តុំគ្នាក្នុងការគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដុតទង់ជាតិអាមេរិក និងអ៊ីស្រអែល

2023/10/09 09:58:59 am        383
អ្នកតវ៉ាជាច្រើននាក់ បានជួបជុំគ្នាក្នុងការប្រមូលផ្តុំមួយ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន បន្ទាប់អ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ហ៊ុមព័ទ្ធហ្គាហ្សារបស់ប៉ាឡេស្ទីន បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ប្រទេសអ៊ីស្រអែល កំពុងមានចាត់វិធានការក្នុងការសងសឹកសម្រាប់ការវាយប្រហារមួយដែលមានការបង្ហូរឈាមខ្លាំង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលដែលក្រុមអ៊ីស្លាមនិយមហាម៉ាស់សម្រុកឆ្លងកាត់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែលបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែល៧០០នាក់ស្លាប់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត។ នៅក្នុងការតវ៉ាមួយ ដែលរៀបចំដោយ ក្រុមដែលមានឈ្មោះថាប៉ាគីស្ថានមូលនិធិសម្រាប់ប៉ាឡេស្ទីន នៅខាងក្រៅក្លឹបសារព័ត៌មាននៅទីក្រុង Karachi ក្រុមអ្នកតវ៉ា បានឡើងជាន់ និងដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល។ ការតវ៉ាមួយផ្សេងទៀត កាលពីពេលល្ងាច ដែលរៀបចំដោយក្រុមនិកាយស៊ីអ៊ីត MWM បុរសនិងស្ត្រី ជាច្រើននាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ មានការទង់ជាតិ ប៉ាឡេស្ទីន និងរូបមេដឹកនាំនិកាយស៊ីអ៊ីត។ប្រទេសប៉ាគីស្ថាន គ្មានទមនាក់ទំនងការទូត ជាមួយប្រទេសអ៊ីស្រាអែលនោះទេ។

កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជួយដល់ការរៀបគម្រោងរបស់ក្រុមហាម៉ាស វាយប្រហារអ៊ីស្រាអែល

2023/10/09 09:53:16 am        202
យោងតាមសេចក្ដីរាយការណ៍មួយចំនួន កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានជួយដល់គម្រោងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និង បានអនុញ្ញាតឲ្យកើតឡើង ។ សមាជិកពីរនាក់នៃក្រុមភេរវករ ហាម៉ាស (Hamas) និងហេស្បូឡា (Hezbollah) បានប្រាប់សារព័ត៌មាន Wall Street Journal ថា ការវាយប្រហារដ៏សាហាវកាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ៧០០ នាក់ត្រូវបានគ្រោងទុកនៅក្នុងកិច្ចប្រជុំជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ចាប់ពីខែសីហាមកម្ល៉េះ។ ប្រភពខាងលើបាននិយាយថា ការបន្តទៅមុខចុងក្រោយត្រូវបានផ្តល់ឱ្យដោយក្រុមមន្ត្រីអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទសប្តាហ៍មុន ជាមួយនឹងក្រុមអ្នកតំណាងមកពីក្រុមហាម៉ាស លោក ក្រុមហេស្បូឡា និងក្រុមនយោបាយលីបង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា មន្ត្រីអាមេរិកមិនទាន់ឃើញភស្តុតាងថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែប្រទេសនេះជាសត្រូវរបស់អ៊ីស្រាអែលយូរមកហើយ និងជាអ្នកគាំទ្រក្រុមជីហាដនៅក្នុងតំបន់។ លោក ម៉ាម៉ូដ មៀដាវី(Mahmoud Mirdawi) មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារនេះគឺជា ការសម្រេចចិត្តរបស់ប៉ាឡេស្ទីន និងក្រុមហាម៉ាស ប៉ុន្តែមន្ត្រីផ្សេងទៀតមកពីប្រទេសស៊ីរី និងអឺរ៉ុប បាននិយាយថា អ៊ីរ៉ង់បានជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ។ ដំណឹងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ បានជំរុញដល់បណ្ដាប្រទេសមូស្លីមឲ្យចូលរួមការវាយប្រហារលើអ៊ីស្រាអែល៕

ក្រុមតាលីបង់៖ ចំនួនអ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកើនដល់២.៤៤៥នាក់ ខណៈតួលេខអាចកើនឡើងទៀត

2023/10/09 08:23:02 am        266
អាហ្វហ្គានីស្ថាន៖ ក្រុមបាលតាលីបង់របស់អាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា មនុស្សជាង២.៤០០នាក់ បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន ខណៈការស្លាប់អាចកើនឡើងបន្ថែមទៀត ដោយធ្វើឲ្យគ្រោះធម្មជាតិនោះ ក្លាយជាគ្រោះរញ្ជួយដ៏មហន្តរាយបំផុត ដែលបានវាយប្រហារប្រទេសសម្បូរទៅដោយភ្នំ ព្រមទាំងងាយនឹងរញ្ជួយដីមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំមក។ ការរញ្ជួយដីកាលពីថ្ងៃសៅរ៍ នៅភាគខាងលិចនៃប្រទេសនេះ បានវាយប្រហារទីក្រុងចម្ងាយ ៣៥គីឡូម៉ែត្រ នៅភាគពាយព្យនៃទីក្រុង Herat ក្នុងកម្រិត៦,៣រ៉ិចទ័រ នេះបើតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS)។ការរញ្ជួយដីទាំងនោះ ស្ថិតក្នុងចំណោមគ្រោះរញ្ជួយដី ដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំនេះ បន្ទាប់ពីការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី ដែលបានសម្លាប់មនុស្សប្រមាណ៥០.០០០ នាក់ កាលពីខែកុម្ភៈ។ លោក Janan Sayeeq អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន បាននិយាយនៅក្នុងសារមួយទៅកាន់សារព័ត៌មាន រ៉យទ័រ ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៤៤៥នាក់ហើយ ប៉ុន្តែលោកបានកែប្រែចំនួនអ្នករបួសមកនៅត្រឹម «ជាង២.០០០នាក់ប៉ុណ្ណោះ » ព្រោះនៅមុននោះ លោកបាននិយាយថា មនុស្ស ៩.២៤០នាក់បានរងរបួស។ លោក Sayeeq បានបន្ថែមថា លំនៅឋានចំនួន ១.៣២០ខ្នង ត្រូវបានខូចខាត ឬបំផ្លាញផងដែរ៕

អ៊ីស្រាអែល វាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ជាង១.១០០នាក់

2023/10/09 08:20:11 am        325
អ៊ីស្រាអែល៖ អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្សរាប់រយនាក់ ជាការសងសឹកចំពោះការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នៅពេលក្រុមអ៊ីស្លាមហាម៉ាសបានសម្លាប់ជនជាតិអ៊ីស្រាអែល ៧០០នាក់ និងចាប់ជម្រិតរាប់សិបនាក់ទៀត។ការវាយលុករបស់ក្រុមយុទ្ធជនហាម៉ាសទូទាំងទីក្រុងរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍គឺជាការលុកលុយដ៏សាហាវបំផុតចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីបនិងស៊ីរីនៅក្នុងសង្គ្រាមចំទិវាដ៏ពិសិដ្ឋ យ៉ុម គីពួរ (Yom Kippur) កាលពី៥០ ឆ្នាំមុន ហើយបានគំរាមដុតបញ្ឆេះការផ្ទុះឡើងមួយទៀតនៅក្នុងជម្លោះមិនចេះចប់។   ជាការឆ្លើយតប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានវាយប្រហារលើប្លុកលំនៅដ្ឋាន ផ្លូវក្រោមដី វិហារអ៊ីស្លាម និងផ្ទះរបស់មន្ត្រីក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងកុមារ ២០នាក់ តាមសន្យារបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) ចំពោះការសងសឹកដ៏ខ្លាំងក្លា។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោកយ៉ាវ ហ្គាឡាន(Yoav Gallant) នៅទីក្រុង អូហ្វាគីម( Ofakim) ដែលបានរងរបួស និងត្រូវចាប់ជាចំណាប់ខ្មាំង បាននិយាយថា តំបន់ហ្គាហ្សា នឹងត្រូវ សងយ៉ាងធ្ងន់ធ្ងរនូវអ្វីដែលខ្លួនបានធ្វើ ដែលនឹងផ្លាស់ប្តូរការពិតជាច្រើនជំនាន់ ។លើសពីការរារាំងតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែល និងកងជីវពល ហេស្បូឡា (Hezbollah) គាំទ្រដោយប្រទេសលីបង់របស់អ៊ីរ៉ង់ បានបាញ់តបតដោយកាំភ្លើងធំ និងគ្រាប់រ៉ូកែត ខណៈដែលនៅក្នុងប្រទេសអេហ្ស៊ីប អ្នកទេសចរជនជាតិអ៊ីស្រាអែលពីរនាក់ត្រូវបានបាញ់សម្លាប់ រួមជាមួយនឹងមគ្គុទ្ទេសក៍ម្នាក់៕

សមត្ថកិច្ចចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ៧ករណី គ្រឿងញៀនជិត ៣គីឡូក្រាម និងគ្រាប់បែកដៃ ២គ្រាប់

2023/10/08 05:15:58 pm        1664
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន រត់គេចខ្លួនជាង ៥ឆ្នាំ មានដីកាចាប់ខ្លួន ៧​ករណី ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត ៣គីឡូក្រាម និង ថ្នាំគ្រាប់ ប្រភេទ មេតំហ្វេតាមីន (WY)​ ចំនួន ១៦,៤០០គ្រាប់ ព្រមទាំងគ្រាប់បែកដៃ ២គ្រាប់។សមត្ថកិច្ចប្រាប់ឲ្យដឹង នារសៀលថ្ងៃទី៨ តុលា ថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការ​ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយ​មាន​ការ​សម្រប​សម្រួល​ដឹក​នាំ​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​តាម​ចាប់​មុខ​សញ្ញា​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​បាន​ធ្វើ​សកម្ម​ភាព​យ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី០៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០ នាទី ឃាត់ខ្លួនជនល្មើស ៣នាក់ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិតនៅក្នុងភូមិគោចំបក់ សង្កាត់ចោមចៅមួយ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជ​ធានីភ្នំពេញ ​និងបន្តទៅឆែកឆេរបន្ទប់ជួលនៅចំណុច ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅមួយ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យទាំង ៣នាក់ ដែលសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចាប់ខ្លួន ១. ឈ្មោះ ឃុន សំអាត ហៅ ស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មេខ្លោង មានដីកាចាប់ខ្លួនរហូតដល់ ៧ករណី (ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០២២) ។ ២. ឈ្មោះ ងែន ដាលីន ភេទស្រី អាយុ ៣៤ឆ្នាំ ជន​ជាតិខ្មែរ (ប្រពន្ធមេខ្លោង) ។ ៣. ឈ្មោះ នាង សុវណ្ណរ៉ា ភេទ ប្រុស ៤៤ឆ្នាំ ជនជាតិខ្មែរ (បណ្តាញ) វត្ថុតាង ដកហូត ម្សៅក្រាមពណ៌សថ្លា ប្រភេទ កេតាមីន (Ketamine) ចំនួន ១​កញ្ចប់ធំ ប្រមាណជិត ១គីឡូក្រាម ម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១១កញ្ចប់ ប្រមាណជិត ១គីឡូក្រាម កញ្ជប់ពណ៍ខៀវ និងក្រហម ប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៣៥កញ្ជប់ ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦,៤០០គ្រាប់ ជញ្ចីង​ថ្លឹង​គ្រឿង​ញៀន ០១ គ្រឿង គ្រាប់បែកដៃចំនួន ០២គ្រាប់ បង់អាវុធចំនួន ០១ និងគ្រាប់ចំនួន ០៥​គ្រាប់ ទូរស័ព្ទដៃចំនួន ០២ គ្រឿង រថយន្ត ចំនួន ០១គ្រឿង ម៉ូតូ ចំនួន ០២គ្រឿង ។ ចំពោះ​ករណីនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀប​ចំ​កសាង​សំណុំ​រឿង​បញ្ជូន​ជន​ល្មើស ​រួមទាំងវត្ថុតាងទៅអយ្យការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។សូមជម្រាបជូនថា ប្រតិបត្តិការណ៍នេះដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន៕ តារាវុទ្ធី

រដ្ឋអាជ្ញា៖ វ៉េណេហ្ស៊ុយអេឡា ចេញដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក Guaido (ក្វាយដូ)

2023/10/06 01:31:16 pm        205
ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចេញដីកាចាប់ខ្លួនមេដឹកនាំប្រឆាំងលោក វ៉ាន ក្វាយដូ ( Juan Guaido) ហើយនឹងសុំជំនួយពីនគរបាលអន្តរជាតិ (Interpol) ដើម្បីចាប់ខ្លួនលោក។លោករដ្ឋអាជ្ញា តារ៉ែក វីល្លៀម សាអាប ( Tarek William Saab) បាននិយាយថា ក្រុមរដ្ឋអាជ្ញា ត្រូវបានតែងតាំង «ដើម្បីចេញដីកាចាប់ខ្លួនលោកក្វាយដូ និងស្នើសុំប្រតិវេទក្រហម( Red Notice) ពីនគរបាលអន្តរជាតិ ដូច្នេះលោកក្វាយដូ នឹងដឹងពីវិបាកនៃឧក្រិដ្ឋកម្ម ដែលខ្លួនបានប្រព្រឹត្ត។មន្ត្រីរូបនេះ បាននិយាយថា រស់នៅក្នុងការនិរទេសខ្លួននៅសហរដ្ឋអាមេរិក លោកក្វាយដូ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដណ្តើមមុខងារផ្សេងៗ លាងលុយកខ្វក់ និង មានទំនាក់ទំនងជាមួយគោលបំណងប្រព្រឹត្តបទឧក្រិដ្ឋ។រដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា បាននិយាយថា៖«លោកក្វាយដូបានប្រើប្រាស់ធនធានរបស់ ក្រុមហ៊ុន PDVSA (ក្រុមហ៊ុនប្រេងសាធារណៈខ្នាតយក្ស) ដោយបានបណ្តាលឲ្យមានការខាតបង់ប្រាក់ជិត ឬច្រើនជាង ១៩ពាន់លានដុល្លារ ដោយបន្ថែមថា ខ្លួនពឹងផ្អែកលើព័ត៌មាន ដែលបានផ្តល់ដល់សារព័ត៌មាន«ដោយតុលាការសហព័ន្ធ នៅសហរដ្ឋអាមេរិក»។

ឥណ្ឌូនេស៊ីនិយាយថា គ្មានផ្សែងឆ្លងកាត់ព្រំដែនទៅកាន់ម៉ាឡេស៊ីនោះទេ ខណៈចំហេះព្រៃថយចុះ

2023/10/06 01:26:41 pm        252
រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីប្រទេសជិតខាងខ្លួន បានជំរុញឲ្យទីក្រុងហ្សាកាតា មានចំណាត់ការ ខណៈគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរថា ចំហេះព្រៃ នៅក្នុងផ្នែកមួយចំនួន នៅប្រទេសឥណ្ឌូនេស៊ី បានថយចុះ ហើយគ្មានផ្សែងត្រូវបានមើលឃើញហុយទៅកាន់ប្រទេសម៉ាឡេស៊ីនោះទេ។ លោក Nik Nazmi Nik Ahmad រដ្ឋមន្ត្រីធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ បាននិយាយថា លោកបានស្នើឲ្យសមភាគីឥណ្ឌូនេស៊ី របស់លោក ដោះស្រាយបញ្ហាផ្សែងហុយ។លោក Siti Nurbaya រដ្ឋមន្ត្រីបរិស្ថាន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមិនដឹងនូវអ្វីជាមូលដ្ឋាន ដែល ប្រទេសម៉ាឡេស៊ី បានប្រើប្រាស់ក្នុងការផ្តល់សេចក្តីថ្លែងការណ៍ទាំងនោះទេ។ យើងកំពុងធ្វើការមិនផ្អែកលើសំណើរបស់ប្រទេសម៉ាឡេស៊ីនោះទេ។ យោងតាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ចំហេះព្រៃ បានបញ្ជូនផ្សែង ហុយឡើងនៅទូទាំងតំបន់ ក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ ដែលបានឆេះលើផ្ទៃដីរាប់លានហិកតា និងបានបង្កើតបានជាការបំភាយខ្ពស់លើកំណត់ត្រា។ស្ទើរតែគ្រប់រដូវក្តៅ ផ្សែងពីចំហេះព្រៃដើម្បីសម្អាតដីសម្រាប់ការដាំដំណាំដូងប្រេង ឈើសម្រាប់ផលិតក្តារបន្ទះ ក្រដាស់ និងដំណាំម្រេច នៅប្រទេសឥណ្ឌូនេស៊ី ដែលគ្របដណ្តប់ភាគច្រើននៅក្នុងតំបន់ នាំឲ្យមានហានិភ័យសុខភាព ប៉ះពាល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ។ រដ្ឋមន្ត្រីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ចំនួនចំហេះព្រៃនៅក្នុងផ្នែកមួយចំនួននៅកោះស៊ូម៉ាត្រា និងកោះបណេអូ បានថយចុះ ហើយរដ្ឋាភិបាល បានបន្តពន្លត់អណ្តាតភ្លើងឆាបឆេះ។

មនុស្សជិត២០នាក់ស្លាប់ និងជិត១០០នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

2023/10/06 01:22:53 pm        235
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេចក្តីថ្លែងការណ៍ផ្លូវការ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់ និងមនុស្សជិត១០០នាក់កំពុងបាត់ខ្លួន រួមទាំងសមាជិកយោធា២៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ទំនប់នៅតំបន់ភ្នំហិម៉ាឡៃ ភាគខាងជើងនៃប្រទេសឥណ្ឌា។មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ស្ពានចំនួន១៤ខ្សែ ត្រូវបានទឹកហូរកាត់ផ្ដាច់ ដែលធ្វើអោយប្រតិបត្តិការស្វែងរក ការស្តារឡើងវិញ និងការផ្តល់ជំនួយមានភាពយឺតយ៉ាវនៅក្នុងតំបន់នេះ។ ភ្លៀងដែលបន្តធ្លាក់ក្នុងកម្រិតទាប និងព្រិលនៅកម្រិតកម្ពស់ខ្ពស់ ក៏កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ ការសង្គ្រោះតាមអាកាស និងការឃ្លាំមើលត្រូវបានគេធ្វើឡើង ហើយយ៉ាងហោចណាស់មានអ្នកទេសចរចំនួន២.៥០០នាក់ ត្រូវបានជាប់ខ្លួននៅក្នុងភូមិជាច្រើនដែលរងផលប៉ះពាល់។នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា តំបន់នេះបានទទួលទឹកភ្លៀងកម្រិត៤អ៊ីញ ចាប់តាំងពីថ្ងៃទី១ ខែតុលា មក ដោយជាតួលេខច្រើនជាងពីរដងនៃបរិមាណមធ្យម។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ទឹកជំនន់នេះ គឺអាក្រក់ជាងទឹកជំនន់កាលពីខែតុលា ឆ្នាំ១៩៦៨ ទៅទៀត ដែលបានសម្លាប់មនុស្ស១.០០០នាក់ នៅក្នុងប្រទេសឥណ្ឌានេះ៕

ការប្រយុទ្ធគ្នាក្នុងព្រៃដ៏ខ្លាំងក្លា បានសម្លាប់កងកម្លាំងសូម៉ាលី និងក្រុមសកម្មប្រយុទ្ធរាប់សិបនាក់

2023/10/06 01:19:21 pm        233
មន្ត្រីកងទ័ពម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា យ៉ាងហោចណាស់មានក្រុមអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលចំនួន៣០នាក់ និងពួកសកម្មប្រយុទ្ធក្រុមឧទ្ទាម អាល់សាបាប (al Shabaab) រាប់សិបនាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសសូម៉ាលី នៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំ ប្រឆាំងនឹងក្រុមដែលមានទំនាក់ទំនងជាមួយក្រុមបះបោរ អាល់កៃដា។ការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធនៅក្នុងព្រៃ Shabellow នេះ គឺជាការបង្ហាញចុងក្រោយបំផុតនៃភារកិច្ចដ៏លំបាក ដែលកងទាហានសូម៉ាលី និងកងជីវពលសម្ព័ន្ធមិត្ត ប្រឈមមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកម្ចាត់ក្រុមអាល់សាបាប ដែលបាននិងកំពុងធ្វើបះបោរចាប់តាំងពីឆ្នាំ២០០៦មក។យុទ្ធនាការយោធាមួយ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនដោយក្រុមកងទ័ព និងកងជីវពល មានមូលដ្ឋានក្នុងសម្ព័ន្ធទ័ព នៅភាគកណ្តាលប្រទេសសូម៉ាលី បានរឹបអូសយកទឹកដីសំខាន់ៗជាច្រើនពីពួកសកម្មប្រយុទ្ធ។ ទោះបីជាកងកម្លាំងរដ្ឋាភិបាល បានដណ្តើមយកទីក្រុងធំៗមួយចំនួនក៏ដោយ ក៏ក្រុមអាល់សាបាប អាចដណ្តើមយកមកវិញ នូវទឹកដីមួយចំនួនដែលខ្លួនបានបាត់បង់ និងធ្វើការវាយឆ្មក់យ៉ាងសាហាវទៅលើមូលដ្ឋានយោធានៅក្នុងប្រទេសសូម៉ាលីនេះផងដែរ៕

លោក ពូទីន ផ្ដល់លទ្ធភាពដែលរុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ

2023/10/06 01:15:07 pm        171
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) បានបង្ហាញពីលទ្ធភាពដែលថារុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ ហើយអាចនឹងដកការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។លោក ពូទីន ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូបានសាកល្បងដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅដំណើរការដោយថាមពលនុយក្លេអ៊ែរ និងអាចបំពាន់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ឈ្មោះថា Burevestnik ដែលសមត្ថភាពខ្លាំងក្លាមិនអាចប្រៀបផ្ទឹមបាន។ប្រមុខវិមានក្រឹមឡាំងរូបនេះបាននិយាយថា មិនមានភាពចាំបាច់ក្នុងការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារណាមួយមកលើរុស្ស៊ី នឹងបង្កឱ្យមានការឆ្លើយតបជាលើកទីពីរ ជាមួយនឹងមីស៊ីលនុយក្លេអ៊ែររាប់រយគ្រាប់ ដែលពុំមានសត្រូវណាអាចរស់រានមានជីវិតបានឡើយ។ជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បាននិយាយពីតួលេខរងគ្រោះក្នុងសង្គ្រាមផងដែរថា អ៊ុយក្រែនបានបាត់បង់ទាហានជាង៩ម៉ឺននាក់ ចាប់តាំងពីខ្លួនបានចាប់ផ្ដើមការវាយបក កាលពីដើមខែមិថុនាមក ហើយទីក្រុងគីវនេះ ក៏បានបាត់បង់នូវរថក្រោះចំនួន៥៥៧គ្រឿង រួមទាំងយានពាសដែកចំនួន១.៩០០គ្រឿងផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងឡើងវគ្គ ១៦ក្រុម Mbappe ក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងវគ្គចាញ់-ធ្លាក់ World Cup
07/01/2026 12:07 PM
នាយករដ្ឋមន្ត្រីអង់គ្លេស បង្ហាញការជំរុញវិស័យការពារជាតិ២០ពាន់លានដុល្លារក្នុងផែនការវិនិយោគដែលត្រូវបានពន្យារពេលជាយូរមក
07/01/2026 12:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ គិតត្រឹមថ្ងៃទី៣០មិថុនា មូលនិធិគន្ធបុប្ផា​ទទួល​បាន​ថវិកា​បរិច្ចាគ​ប្រមាណ ៦ ៣៨២ ០០០ ដុល្លារ​ពីសប្បុរសជនជាង ៣៥ ម៉ឺននាក់ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦
07/01/2026 12:07 PM
សម្ដេចធិបតី៖ ពីរឆ្នាំមកនេះ ទិន្នផលត្រីមានកំណើនច្រើន ក្រោយមានការបង្ក្រាបបទល្មើស និងអភិរក្សបានល្អ
07/01/2026 12:07 PM
ក្រសួងសេដ្ឋកិច្ចឱ្យបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត
07/01/2026 12:07 PM
សម្តេចធិបតី បញ្ជាឱ្យស៊ើបអង្កេតរកមុខជនបំផុសបំផុលប្រជាពលរដ្ឋឱ្យចេញឆក់ត្រីនៅបឹងទន្លេសាប
07/01/2026 12:07 PM
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅប្រជាពលរដ្ឋខ្មែរចំណាកស្រុក​អាចធ្វើអត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរ​នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តតែម្ដង
07/01/2026 12:07 PM
សម្ដេចធិបតី៖ រដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មគឺជាក្រពះ និងមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ
07/01/2026 11:07 AM
សសយក រមាសហែក និង U16 ព្រះខ័នរាជ រក្សាភាពខ្លាំងពានបាល់ទាត់នារី Svay Rieng Cup ឆ្នាំ២០២៦
07/01/2026 11:07 AM
អ៊ីរ៉ង់៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា
07/01/2026 11:07 AM