ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

សន្តិសុខ និង សង្គម

ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការសម្រេចឯកតោភាគីរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ

2023/10/06 12:57:27 pm        87
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការ ចំពោះការសម្រេចឯកតោភាគីរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ខណៈទីក្រុងតូក្យូ ក៏បានទទួលការរិះគន់ពីកូរ៉ែខាងត្បូង រួមទាំងមានការតវ៉ានៅទីក្រុងហុងកុង ជុំវិញការបញ្ចេញទឺកជុំទីពីរ នេះផងដែរ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន៧.៨០០តោន ក្នុងរយៈពេល១៧ថ្ងៃ។អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា មហាសមុទ្រជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់។ រដ្ឋាភិបាលជប៉ុនត្រូវឆ្លើយតបរាល់កង្វល់របស់សហគមន៍អន្តរជាតិ មានការប្រាស្រ័យទាក់ទងយ៉ាងពេញទំហឹង និងស្មោះត្រង់ជាមួយប្រទេសជិតខាង ព្រមទាំងធ្វើការបញ្ចេញចោលសំណល់ទឹក ដែលមានជាតិនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ»។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា សហគមន៍អន្តរជាតិចាំបាច់ត្រូវជំរុញឱ្យមានការរៀបចំការត្រួតពិនិត្យអន្តរជាតិ ដែលនឹងមានប្រសិទ្ធភាពក្នុងរយៈពេលយូរ និងធានាថាប្រទេសជិតខាងរបស់ប្រទេសជប៉ុន រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត អាចចូលរួមយ៉ាងសំខាន់ក្នុងការរៀបចំនេះបានផងដែរ៕

អាមេរិកសម្ដែងការសោកស្ដាយ ចំពោះការបាញ់ទម្លាក់យានដ្រូនរបស់ទួរគីនៅក្នុងប្រទេសស៊ីរី ដោយកងកម្លាំងរបស់ខ្លួន

2023/10/06 12:51:43 pm        199
អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់អាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយទូរស័ព្ទ «ប្រកបដោយផ្លែផ្កា» ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler ដើម្បីពិភាក្សាអំពី «ឧបទ្ទវហេតុដ៏គួរឲ្យសោកស្ដាយ» ដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់ទួរគី។ ឧបទ្ទវហេតុនេះ គឺជាលើកទីមួយហើយ ដែលក្រុងវ៉ាស៊ីនតោនបានទម្លាក់យានដ្រូនរបស់សម្ព័ន្ធមិត្តយោធាណាតូ គឺប្រទេសទួរគីមួយនេះ។យានដ្រូន UAVs របស់ទួរគី ត្រូវបានគេឃើញធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Hasakah ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីមូលដ្ឋានកងទ័ពអាមេរិក។ ប៉ុន្មានម៉ោងក្រោយមក យានដ្រូនទួរគីមួយគ្រឿង បានចូលមកក្នុងចម្ងាយតិចជាងកន្លះគីឡូម៉ែត្រនៃមូលដ្ឋានកងទ័ពអាមេរិក ហើយត្រូវបានចាត់ទុកថាជាការគំរាមកំហែង និងត្រូវបាញ់ទម្លាក់ដោយយន្តហោះ F-16 របស់អាមេរិក។លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា មិនមានការចង្អុលបង្ហាញថា ប្រទេសទួរគី មានចេតនាវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ។ ឧបទ្ទវហេតុនេះកើតឡើងក្នុងពេលភាពល្អប្រសើរនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគី ដោយសហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសទួរគីនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ សម្រាប់ស៊ុយអែត។ខណៈពេលដែលសហរដ្ឋអាមេរិកមិនដែលធ្លាប់បានបាញ់ទម្លាក់យានដ្រូនទួរគីពីមុនមកទាល់តែសោះនោះ ភាពតានតឹងបានផ្ទុះឡើង ហើយមានការហៅទូរស័ព្ទយ៉ាងជិតស្និទ្ធជុំវិញបញ្ហានេះ។ គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០១៩ ទាហានអាមេរិកនៅភាគខាងជើងប្រទេសស៊ីរី បានរងការបាញ់ប្រហារដោយកាំភ្លើងធំពីទីបញ្ជាការរបស់ទួរគី៕

ទាហានអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនពីរនាក់ សង្ស័យថាជាអ្នកបាញ់ប្រហារនៅតំបន់West Bank

2023/10/06 10:47:35 am        110
ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់ និងទាហានអ៊ីស្រាអែល ៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតំបន់វេសបែង(West Bank)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ហើយទាហានអ៊ីស្រាអែល បានសម្លាប់ជនសង្ស័យ នៅក្នុងការបាញ់ប្រហារលើអ្នកបើកបររថយន្តអ៊ីស្រាអែល នៅពេលក្រោយមកនោះ។យោធា បាននិយាយថា ខ្មាន់កាំភ្លើងទាំងពីរនាក់នៅក្នុងឧបទ្ទវហេតុដំបូង បានបាញ់ចេញពីរថយន្តទៅលើរថយន្តអ៊ីស្រាអែលមួយគ្រឿងនៅជិតទីក្រុងតុលកាម (Tulkarm)។ យោធានោះ បាននិយាយទៀតថា ការដេញតាម និងការបាញ់ប្រហារមួយ បានកើតឡើង ហើយទាហានបានសម្លាប់បុរសទាំងពីរនាក់ មុនពេលដែលរកឃើញកាំភ្លើងវែងមួយដើមយកចេញពីរថយន្តរបស់ពួកគេ។ក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បានអះអាងថា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានគេសម្លាប់នោះ មានអាយុ២៣ និង ២៧ឆ្នាំ ជាសមាជិករបស់ខ្លួន។ក្រុមហាម៉ាស់ និងក្រុមប្រឆាំងប្រដាប់អាវុធមួយក្រុមទៀត គឺក្រុមជីហាដឥស្លាមប៉ាឡេស្ទីន បាននិយាយថា ពួកគេបានធ្វើឲ្យជនជាតិអ៊ីស្រាអែលស្លាប់ និងរបួសដោយកាំភ្លើង និងការវាយឆ្មក់បំផ្ទុះគ្រាប់បែកនៅក្នុងការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយ នៅក្នុងទីក្រុងតុលកាម។

សេវាអាកាសធាតុសហភាពអឺរ៉ុប៖ ខែកញ្ញាឆ្នាំ ២០២៣ ជាខែក្តៅបំផុតមិនធ្លាប់មាន

2023/10/06 10:40:23 am        91
យោងតាមរបាយការណ៍ពីស្ថាប័នឃ្លាំមើលការប្រែប្រួលអាកាសធាតុអឺរ៉ុប ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គឺជាខែកញ្ញា ក្តៅបំផុតមិនធ្លាប់មាន ដែលបានកត់ត្រា ។សេវាតាមដានការប្រែប្រួលអាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយថា ខែកញ្ញាកន្លងទៅនេះ បានមើលឃើញសីតុណ្ហភាព ខ្យល់ជាមធ្យមលើផ្ទៃផែនដី ៦១,៥ អង្សាហ្វារិនហៃ ស្មើរនឹង១,៦៩អង្សា លើសពីមធ្យមភាគឆ្នាំ១៩៩១ដល់២០២០ សម្រាប់ខែកញ្ញា និង ៩២ហ្វារិនហៃ ខ្ពស់ជាងសីតុណ្ហភាពនៃខែកញ្ញា ក្តៅបំផុតកាលពីកន្លងទៅ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២០។ លោកស្រី សាម៉ាន់ថា ប៊ូគ្រេស (Samantha Burgess) នាយករងសេវាតាមដានបម្រែបម្រួល អាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហក់ឡើងសីតុណ្ហភាពខ្ពស់មិនធ្លាប់មាន សម្រាប់ពេលវេលានៃឆ្នាំដែលបានសង្កេតកាលពីខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីកំណត់ត្រារដូវក្តៅ ដែលបានបំបែកកំណត់ត្រាដោយចំនួនដ៏ខ្ពស់បំផុត ។ របាយការណ៍បាននិយាយថាខែកញ្ញាគឺជា ខែក្តៅមិនធម្មតាបំផុត នៃឆ្នាំណាមួយនៅក្នុងសំណុំទិន្នន័យរបស់វា ចាប់តាំងពីឆ្នាំ១៩៤០មក។ ចំណែកលោក ខាឡូ បោនធឹមប៉ូ (Carlo Buontempo) នាយកសេវាតាមដានការប្រែប្រួលអាកាសធាតុ ខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យើងបានឆ្លងកាត់ខែកញ្ញាដែលមិនគួរឱ្យជឿបំផុតមិនធ្លាប់មានពីសន្ទស្សន៍អាកាសធាតុ។ ការកើនឡើងកម្ដៅហួសពីការជឿជាក់ ។ ការប្រែប្រួលអាកាសធាតុ មិនមែនជាអ្វីដែលនឹងកើតឡើង ១០ ឆ្នាំពីពេលនេះទៅនោះទេ។ ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ៕

អង្គការលើកលែងទោសអន្តរជាតិ ស្នើឲ្យប៉ាគីស្ថានបន្តផ្តល់ការស្នាក់អាស្រ័យដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន

2023/10/06 10:35:00 am        96
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International )កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យប្រទេសប៉ាគីស្ថាន បន្តការគាំទ្ររបស់ខ្លួនសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេរស់នៅដោយសេចក្តីថ្លៃថ្នូរ និងរួចផុតពីការភ័យខ្លាចនៃការនិរទេសទៅអាហ្វហ្គានីស្ថាន ដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីពួកតាលីបង់។អង្គការ Amnesty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អាចធ្វើឲ្យពួកគេស្ថិតក្នុង «ហានិភ័យដ៏ធ្ងន់ធ្ងរ» ទោះបីជាប៉ាគីស្ថាននិយាយថា ប្រតិបត្តិការ ដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអន្តោប្រវេសន៍មិនទៀងទាត់មិនជាក់លាក់ចំពោះជនជាតិអាហ្វហ្គានីស្ថានក្តី។លោកស្រី ណាឌៀ រ៉ាម៉ាន (Nadia Rahman) នាយករងប្រចាំតំបន់របស់អង្គការ Amnesty សម្រាប់ការស្រាវជ្រាវនៅអាស៊ីខាងត្បូង បាននិយាយថា៖«ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន កំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញដោយពួកតាលីបង់ កំពុងជាប់គាំងក្នុងដំណើរការដ៏យូររង់ចាំ ដើម្បីទទួលបានការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសមួយផ្សេងទៀត»។ការអំពាវនាវរបស់អង្គការនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានប្រកាសពីការបង្រ្កាបដ៏ធំលើជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងប្រទេសនេះដោយខុសច្បាប់ ដែលភាគច្រើនមកពីអាហ្វហ្គានីស្ថាន ហើយបាននិយាយថា ខ្លួននឹងបណ្តេញពួកគេចេញ ចាប់ពីខែក្រោយនេះទៅ។

ពលរដ្ឋកាណាដា តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែន

2023/10/05 02:22:19 pm        411
នៅក្នុងទីក្រុងជាង១០ ក្នុងប្រទេសកាណាដា បានមើលឃើញការតវ៉ាជាបន្តបន្ទាប់ ដែលរិះគន់អន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត ហើយទាមទារឱ្យកាណាដាដកខ្លួនចេញពីអង្គការណាតូកាលពីប៉ុន្មានសប្តាហ៍មុន។ការតវ៉ាជាច្រើនករណី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែតុលា។ នៅទីក្រុង Vancouver ប្រជាជនជាច្រើនបានដើរដង្ហែតាមផ្លូវ ដើម្បីសម្ដែងពីក្ដីបារម្ភរបស់ពួកគេ ទោះបីជាសីតុណ្ហភាពមិនអំណោយផល និងភ្លៀងធ្លាក់ កាលពីថ្ងៃទី២ ខែតុលា ក៏ដោយ។ក្រុមអ្នកតវ៉ាបាននិយាយថា ប្រទេសកាណាដាឥឡូវនេះ កំពុងញាំញីដោយបញ្ហាជាច្រើន ហើយរដ្ឋាភិបាលគួរតែផ្តោតលើកិច្ចការផ្ទៃក្នុង ជាជាងផ្តល់មូលនិធិដល់សង្រ្គាមដ៏ឆ្ងាយនៅអឺរ៉ុប។ ឥឡូវនេះមនុស្សជាច្រើនបានដឹងថា ណាតូមិនមែនជាអង្គការដើម្បីសន្តិភាពទៀតនោះទេ។វិបត្តិអ៊ុយក្រែនបានអូសបន្លាយជាងមួយឆ្នាំ ចាប់តាំងពីដើមឆ្នាំ២០២២ មក ហើយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ។ វិបត្តិដ៏អូសបន្លាយនេះ បានបង្កជាបញ្ហាសេដ្ឋកិច្ច និងសង្គមទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ហើយបានពន្យាពេលយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតរបស់ពិភពលោក៕

ចំហេះព្រៃដ៏មហន្តរាយនៅកាណាដា បានសម្លាប់សត្វព្រៃយ៉ាងច្រើនលើសលប់

2023/10/05 02:18:26 pm        440
ចំហេះព្រៃដ៏មហន្តរាយក្នុងឆ្នាំនេះ របស់ប្រទេសកាណាដា បានបំផ្លិចបំផ្លាញព្រៃឈើជាច្រើន រួមទាំងជីវិតសត្វព្រៃដ៏ច្រើនលើសលុប ដែលបណ្ដាលឲ្យបាត់បង់ការបង្កកំណើតសត្វព្រៃ សំបុក ឬដានសត្វព្រៃជាច្រើនផ្សេងទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ នៅក្នុងភូមិ woodlands នៃខេត្តកេប៊ិក របស់កាណាដា អ្នកប្រមាញ់ជាច្រើន បានព្យាយាមស្វែងរកសត្វប្រមាញ់នៅក្នុងទឹកដីដូនតានៃកុលសម្ព័ន្ធជនជាតិដើមភាគតិចរបស់ខ្លួន ដែលបានចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេ ប៉ុន្តែនៅក្នុងព្រៃទាំងមូលហាក់ដូចជាវាលខ្សាច់ ដែលមិនមានដានសត្វព្រៃនោះឡើយ។ប្រជាជននៅក្នុងភូមិ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Montreal មួយនេះ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីចំហេះព្រៃកាលពីខែមិថុនា។ ដោយមិនមានគម្របព្រៃឈើទៀត អ្នកប្រមាញ់មិនមានអ្វីនៅសេសសល់សម្រាប់បរបាញ់ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេឡើយ ហើយមានឱកាសតិចតួចប៉ុណ្ណោះ ដែលសត្វព្រៃនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ។ក្រុមអ្នកជីវវិទូបានលើកឡើងថា ប្រភេទសត្វមួយចំនួនអាចជាប់ខ្លួនយ៉ាងលឿនក្នុងចំហេះព្រៃ ព្រោះពួកវាមិនមានសមត្ថភាពក្នុងការហោះហើរ ឬរត់បានលឿនគ្រប់គ្រាន់ និងក្នុងចម្ងាយឆ្ងាយនោះទេ ខណៈប្រឈមមុខនឹងចំហេះដ៏ខ្លាំង និងរាលដាលលឿនដូចករណីចំហេះព្រៃនៅកាណាដានេះ៕

មនុស្សរាប់លាននាក់រងផលប៉ះពាល់ ខណៈព្យុះទីហ្វុងខយនូ បោកបក់លើកោះតៃវ៉ាន់ និងគំរាមកំហែងប្រទេសចិន

2023/10/05 01:51:18 pm        420
ព្យុះទីហ្វុងខយនូ (Koinu) បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាល ភាគខាងត្បូងនៃកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) ដោយបានធ្វើឱ្យមនុស្ស១៩០នាក់រងរបួស ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្ដាលឲ្យមនុស្សរាប់លាននាក់មិនអាចទៅធ្វើការងារ និងទៅរៀនបាន នៅក្នុងទីក្រុងជាច្រើននៅទូទាំងកោះនេះ។ជាមួយគ្នានោះដែរ ទីភ្នាក់ងារអង្កេតអាកាសធាតុជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ បានរក្សាការព្រមានអាសន្នកម្រិតពណ៌លឿងសម្រាប់ព្យុះទីហ្វុងខយនូ ដែលជាព្យុះទីហ្វុងទី១៤ សម្រាប់ឆ្នាំនេះ ដោយបានគំរាមកំហែងប្រទេស និងត្រូវបានរំពឹងថាវាយប្រហារបណ្ដាតំបន់ភាគអាគ្នេយ៍ របស់ប្រទេសចិនផងដែរ។ភ្លៀងធ្លាក់ខ្លាំងបំផុតកំពុងធ្លាក់នៅតាមបណ្តាខេត្តឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ រួមទាំងទីក្រុងតៃទុង។ ទីក្រុង និងស្រុកភាគច្រើនក្នុងកោះតៃវ៉ាន់ បានប្រកាសឈប់សម្រាកពីការងារ និងសាលារៀន នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាក្រុងតៃប៉ិ មិនត្រូវបានប៉ះពាល់ និងដំណើរការដូចធម្មតាក៏ដោយ។យោងតាមទីភ្នាក់ងារហានិភ័យនៃព្យុះត្រូពិចបានឲ្យដឹងថា ព្យុះទីហ្វុងខយនូ ដែលមានន័យថា «កូនឆ្កែ» ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីបហឹងឈុន (Hengchun) របស់កោះតៃវ៉ាន់ និងជាព្យុះទីហ្វុងប្រភេទទី៤ ដែលមានខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងចុះខ្សោយនៅពេលដែលព្យុះនេះ ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ខេត្តក្វាងទុង របស់ប្រទេសចិន៕

ទួរគីបើកការវាយប្រហារថ្មីនៅអ៊ីរ៉ាក់ ដោយព្រមានស៊ីរី អំពីការវាយប្រហារតាមអាកាសឆ្លងព្រំដែន

2023/10/05 01:32:26 pm        425
ប្រទេសទួរគីកាលពីថ្ងៃពុធ បានចាប់ផ្តើមការវាយប្រហារថ្មីៗប្រឆាំងនឹងគោលដៅឃើដនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយព្រមានពីការវាយឆ្មក់តាមអាកាសឆ្លងព្រំដែនកាន់តែខ្លាំង បន្ទាប់ពីបានសន្និដ្ឋានថា ពួកសកម្មប្រយុទ្ធ ដែលបានធ្វើការវាយប្រហារ កាលពីចុងសប្តាហ៍នៅទីក្រុងអង់ការ៉ា មកពីប្រទេសស៊ីរី។ប្រទេសទួរគី បានកោះប្រជុំសន្តិសុខជាតិមួយដែលមានការចូលរួមពីប្រមុខការពារជាតិជាន់ខ្ពស់ និងចារកម្ម ដើម្បីរៀបចំការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យលើសង្កាត់រដ្ឋាភិបាលនៃរដ្ឋធានីនេះ។នគរបាល បានបាញ់សម្លាប់អ្នកវាយប្រហារម្នាក់ ខណៈម្នាក់ទៀត បានស្លាប់ក្នុងការបំផ្ទុះអត្តឃាតមួយនៅខាងក្រៅក្រសួងមហាផ្ទៃទួរគី ដែលបានបង្កឲ្យមន្ត្រីសន្តិសុខពីរនាក់ រងរបួស។សាខានៃគណបក្សពលករឃើដ (PKK) ដែលត្រូវបានចុះក្នុងបញ្ជីជាក្រុមភេរវករដោយប្រទេសទួរគី និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទម្លាក់គ្រាប់បែកលើកដំបូងទៅលើក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦។

គុយបាដាក់កំហុសលើអាមេរិក សម្រាប់ការកើនឡើងជនអន្តោប្រវេសន៍ឆ្លងកាត់អាមេរិកកណ្តាល

2023/10/05 12:36:21 pm        374
កាលពីថ្ងៃពុធប្រទេសគុយបា បាននិយាយថាខ្លួនបានរកឃើញកំណើនគួឲ្យកត់សំគាល់ ក្នុងលំហូរជនអន្តោប្រវេសន៍របស់ខ្លួន ឆ្លងកាត់ផ្លូវមិនសមរម្យទៅភាគខាងជើង ឆ្លងកាត់អាមេរិកកណ្តាលក្នុងរយៈពេលច្រើនសប្តាហ៍ ច្រើនខែ កន្លងទៅនេះ ដោយដាក់កំហុសលើបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើឲ្យជាប់គាំងសេដ្ឋកិច្ច និងការភៀសខ្លួនក្នុងកំណត់ត្រាខ្ពស់។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់បានចូលមកសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការធ្វើដំណើរទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំង ដែលក្លាយជាផ្លូវនៃការធ្វើអន្តោប្រវេសន៍សកល ធ្វើឡើងដោយប្រជាជនភៀសខ្លួនចេញពីអំពើហិង្សា ភាពលំបាកសេដ្ឋកិច្ច និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ នៅអាមេរិកឡាទីន អាហ្វ្រិក និងអាស៊ី។ក្រសួងការបរទេសកោះកុម្មុយនីស្តមួយនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលជនអន្តោប្រវេសន៍កើនឡើងម្តងទៀត វារួមមានទាំងការកើនឡើងចំនួនប្រជាជនគុយបាផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា អំឡុងពេលកាលពីច្រើនសប្តាហ៍ ច្រើនខែកន្លងទៅនេះលំហូរការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី របស់ពលរដ្ឋគុយបាឆ្លងកាត់ច្រករបៀងអាមរិកកណ្តាលឆ្ពោះទៅសហរដ្ឋអាមេរិកបានជួបប្រទះកំណើនគួឲ្យកត់សំគាល់។ យោងតាមទិន្ន័អង្គភាពការពារព្រំដែន និងគយសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំនួនកើនឡើងខ្ពស់របស់ប្រជាជនគុយបា បានទៅដល់ព្រំដែនសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងជើង ពីប្រទេសនីការរ៉ាហ្គ័រ ទៅកាន់ប្រទេសម៉ិកស៊ិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦
07/01/2026 01:07 PM
កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី
07/01/2026 01:07 PM
Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ
07/01/2026 01:07 PM
ទឹកជំនន់នៅហ្គាណា បណ្តាលឲ្យនុស្ស១២នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថាមានភ្លៀងធ្លាក់ខ្លាំង
07/01/2026 01:07 PM
កម្មវិធីស្បៀងអាហារពិភពលោក រកជំនួយ៥០លានដុល្លារសម្រាប់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/01/2026 12:07 PM
Spurs ព្រមព្រៀងផ្ទេរ Mateus Fernandes ពី West Ham តម្លៃបំបែកកំណត់ត្រាក្លិប ៨៥ លានផោន
07/01/2026 12:07 PM
មេដឹកនាំអ៊ីស្រាអែល៖ខ្លួននឹងមិនចាកចេញពីលីបង់ទេ ដរាបណាក្រុមហេសបូឡានៅតែជាការគំរាមកំហែង
07/01/2026 12:07 PM
អ្នកវិភាគ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ស្ទាក់ស្ទើរក្នុងការបង្ហាញខ្លួននៅទីក្រុងដូហា ជុំវិញការពន្យារពេលអនុវត្តMoU
07/01/2026 12:07 PM
Tuchel ព្រមានអង់គ្លេសកុំមើលស្រាលកុងហ្គោមុនជំនួបវគ្គ ៣២ ក្រុមចុងក្រោយបាល់ទាត់ពិភពលោក
07/01/2026 12:07 PM
អាមេរិក និងសម្ព័ន្ធមិត្តឈូងសមុទ្រ ដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយក្រុមហេសបូឡា
07/01/2026 12:07 PM