បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

សន្តិសុខ និង សង្គម

ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់UN បារម្ភថា ការស្លាប់តាមទូក ក្លាយជា«រឿងធម្មតា»

2023/10/03 12:55:22 pm        99
ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភថាការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយបានប្តេជ្ញាថា នឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ជម្រើសសម្រាប់ការធ្វើចំណាកស្រុកសេដ្ឋកិច្ច ដើម្បីជួយដោះស្រាយវិបត្តិនេះ។អតីតទីប្រឹក្សាសេតវិមាន អ្នកស្រី អាមី ប៉ូប ( Amy Pope) បានចាប់ផ្តើមជាប្រធានអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) កាលពីថ្ងៃទី១ ខែតុលា ក្នុងពេលដែលកំណត់ត្រានៃការផ្លាស់ទីលំនៅដោយបង្ខំនៅជុំវិញពិភពលោក និងភាពតានតឹងនយោបាយខ្ពស់ជុំវិញការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋមន្ត្រីអ៊ីតាលី និងមហាសេដ្ឋី Elon Musk បានរិះគន់ប្រទេសអាល្លឺម៉ង់សម្រាប់ការគាំទ្រសប្បុរសធម៌ជួយជនអន្តោប្រវេសន៍ដែលមានទុក្ខព្រួយនៅលើផ្លូវដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក គឺសមុទ្រមេឌីទែរ៉ាណេ ដែលមនុស្ស ២២.000 នាក់ បានស្លាប់ ឬបាត់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤។ ក្រសួងការបរទេសអាល្លឺម៉ង់ បានការពារគោលនយោបាយរបស់ខ្លួន។ដោយស្នើឲ្យសួរដើម្បីធ្វើអត្ថាធិប្បាយលើការជជែកដេញដោលនោះ លោកស្រី ប៉ូប បាននិយាយថា៖ «កង្វល់ធំបំផុតរបស់យើង គឺការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយមនុស្សជាច្រើនយល់ថា នេះគឺគ្រាន់តែការខាតបង់ពីការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ»។

ការផ្ទុះអាវុធក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានបន្តរវាងកងកម្លាំងអាមេនី និងអាស៊ែរបៃហ្សង់

2023/10/03 12:50:18 pm        120
ទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី និងអាស៊ែរបៃហ្សង់ កាលពីថ្ងៃចន្ទ បានរងការវាយប្រហារដោយការបាញ់ស៊ីប ក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ជាច្រើនថ្ងៃបន្ទាប់ពីទីក្រុង Baku ទទួលបានការចុះចាញ់ពីក្រុមអ្នកផ្តាច់ខ្លួនអាមេនី ក្នុងការវាយលុកដើម្បីដណ្តើមយកមកវិញការគ្រប់គ្រងទឹកដីតំបន់ភ្នំ។ ការរាយការណ៍បានកើតមានឡើង ខណៈប្រទេសអាមេនី បាននិយាយថាទាហានម្នាក់ត្រូវបានសម្លាប់តាមបណ្តោមព្រំដែនរួមគ្នាជាមួយប្រទេសអាស៊ែរបៃហ្សង់ ដែលបានបង្ហាញពី អស្ថិរភាពនៅតំបន់នេះ ទោះបីជាបន្ទាប់ពីដណ្តើមបានការគ្រប់គ្រងបានតំបន់ការ៉ាបាក់កាលពីសប្តាហ៍មុនក៏ដោយ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅក្នុងទីក្រុង Stepanakert ( ស្តេប៉ាណាគែរ) ការល្បាតរួមរបស់រុស្ស៊ី-អាស៊ែរបៃហ្សង់ ត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយប្រើប្រាស់អាវុធបាញ់ស៊ីប ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ក្រុមផ្តាច់ខ្លួន បានចុះចាញ់ និងបាននិយាយថាមនុស្ស២២០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ខណៈប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថាមានអ្នកស្លាប់១៩៩នាក់។

នីហ្សេ៖ ទាហាន២៩នាក់ត្រូវបានសម្លាប់ដោយក្រុមជីហាដដែលសង្ស័យ ហើយទាហានប្រកាសកាន់ទុក្ខ៣ថ្ងៃ

2023/10/03 12:47:10 pm        188
ក្រសួងការពារជាតិ បាននិយាយកាលពីយប់ថ្ងៃចន្ទថា ទាហាន២៩នាក់ ត្រូវបានសម្លាប់នៅប្រទេស នីហ្សេ ភាគខាងលិច ក្នុងការវាយប្រហារមួយដោយក្រុមជីហាដ ដែលសង្ស័យ ដោយបានប្រកាសអំឡុងពេលកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ។ ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ទាហានត្រូវបានដាក់គោលដៅ ដោយបានប្រើប្រាស់ឧបករណ៍បំផ្ទុះកែច្នៃ និងយានយន្ត kamikaze ដោយក្រុមភេរវករជាង១០០នាក់។យោងតាមក្រសួងបានឲ្យដឹងថា ទាហាន២នាក់ បានរងរបួសធ្ងន់ ហើយភេរវកររាប់សិបនាក់ ត្រូវបានសម្លាប់។ ការវាយប្រហារ បានកើតឡើងនៅជិតព្រំដែនប្រទេសជាមួយប្រទេសម៉ាលី អំឡុងប្រតិបត្តិការយោធាដែលមានបំណងប្រឆាំងការគំរាមកំហែង ដែលបានដាក់ដោយក្រុមអ៊ីស្លាម នៅក្នុងតំបន់នេះ។ ការបះបោររបស់ក្រុមជីហាដ បានញាំញីតំបន់ Sahel របស់អាហ្វ្រិក រយៈពេលជាង១ទសវត្សរ៍មកហើយ ដែលបានផ្ទុះឡើងនៅប្រទេសម៉ាលីភាគខាងជើង ក្នុងឆ្នាំ២០១២ មុនពេលរាលដាលទៅកាន់ប្រទេសនីហ្សេ និងបួគីណា ហ្វាសូ ដែលនៅជិតខាងក្នុងឆ្នាំ២០១៥។ តំបន់ព្រំដែនទាំងបី រវាង នីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ញឹកញាប់ជាកន្លែងកើតហេតុនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា។អំពើហិង្សា បានបញ្ឆេះការដណ្តើមកាន់កាប់របស់យោធា នៅក្នុងប្រទេសទាំងបីនេះ ដោយប្រទេសនីហ្សេចុងក្រុងបង្អស់ធ្លាក់ចូលក្នុងរដ្ឋប្រហារនៅថ្ងៃទី២៦ ខែកក្កដា ដែលបានបណ្តេញចេញលោក Mohamed Bazoum ជាប្រធានាធិបតីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

ប្រព័ន្ធផ្សព្វផ្សាយ៖ ការផ្ទុះដ៏ធំមួយ កើតមាននៅ Oxford របស់អង់គ្លេស បន្ទាប់ពីរន្ទះបាញ់

2023/10/03 12:40:06 pm        228
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចក្រភពអង់គ្លេស បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២ ខែតុលា) ថា អ្នកស្រុក នៅទីក្រុង Oxford មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការផ្ទុះដ៏ធំមួយ ដែលបានធ្វើឲ្យផ្ទៃមេឃភ្លឺចិញ្ចាច បន្ទាប់ពីមានរន្ទះបាញ់។មូលហេតុពិតប្រាកដនៃការផ្ទុះដ៏គួរឲ្យងឿងឆ្ងល់ ដែលត្រូវបានប្រជាជនថតជាប់នៅក្នុងវីដេអូនោះ នៅតែមិនទាន់បានដឹងច្បាស់លាស់នោះទេ នៅពេលនេះ។តែយ៉ាងណាក្ដី បុគ្គលមួយចំនួន បានលើកឡើងថា ការផ្ទុះនេះអាចបណ្តាលមកពីផ្លេកបន្ទោរ នៅតំបន់ជុំវិញនោះភ្លាមៗ បន្ទាប់ពីមានផ្គររន្ទះ ដោយវីដេអូហាក់ដូចជាចាប់បានពេលនៃការផ្ទុះនោះ។ការផ្ទុះនេះត្រូវបានគេរាយការណ៍ដំបូង នៅលើបណ្ដាញសង្គម នាពេលល្ងាច ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមអ្នកស្រុក។ មនុស្សជាច្រើនបានថតសំឡេង «ផ្ទុះ» ដ៏ខ្លាំង ដែលធ្វើឲ្យផ្ទៃមេឃភ្លឺចិញ្ចាចនាពេលយប់នេះ។ ប្រជាពលរដ្ឋខ្លះក៏បានកត់សម្គាល់ផងដែរថា មានការដាច់ចរន្តអគ្គិសនីរយៈពេលខ្លី បន្ទាប់ពីមានការផ្ទុះនោះ៕

អង្គការណាតូ បញ្ជាក់ថា ទាហានអង់គ្លេស៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅកូសូវ៉ូ

2023/10/03 12:33:10 pm        147
អង្គការណាតូ បានអះអាងថា ទាហានអង់គ្លេសប្រហែល ៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅប្រទេសកូសូវ៉ូភាគខាងជើង ចំពេលមានការព្រួយបារម្ភអំពីអំពើហិង្សា និងការកសាងមូលដ្ឋានយោធាស៊ែរប៊ី នៅក្នុងតំបន់។ការអះអាងនេះ កើតឡើង នៅពេលដែលលោក Aleksandar Vucic ប្រធានាធិបតីនៃប្រទេសស៊ែរប៊ី បានបដិសេធរបាយការណ៍ ដែលទីក្រុងបែលហ្គ្រាដ (Belgrade)កំពុងបង្កើនចំនួនទាហាន នៅជិតព្រំដែនកូសូវ៉ូ ដោយត្អូញត្អែរអំពី «យុទ្ធនាការភូតកុហក» ប្រឆាំងនឹងប្រទេសរបស់លោក បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ ដែលបានបង្កឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។អ្នកយកព័ត៌មាន AP ដែលបានធ្វើដំណើរក្នុងតំបន់ព្រំដែន កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានឃើញរថយន្តដឹកជញ្ជូនរបស់កងទ័ពស៊ែរប៊ីជាច្រើនគ្រឿង បើកបរឆ្ពោះទៅកាន់ភាគកណ្តាលនៃប្រទេសស៊ែរប៊ី ដែលជាសញ្ញាមួយបង្ហាញថា យោធា អាចនឹងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងតំបន់។សហរដ្ឋអាមេរិក បានជំរុញឲ្យទីក្រុងបែលហ្គ្រាដដកកងទ័ពរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលរបស់កូសូវ៉ូ បាននិយាយថា ខ្លួនកំពុងតាមដានចលនារបស់យោធាស៊ែរប៊ីពី «ទិសដៅបីផ្សេងគ្នា»។

កំហឹងបានផ្ទុះឡើងនៅប្រទេសម៉ិកស៊ិក ក្នុងការតវ៉ាខួបលើកទី៥៥ នៃការសម្លាប់រង្គាលលើនិស្សិត

2023/10/03 12:28:54 pm        136
មនុស្សជាច្រើនបានផ្ទុះកំហឹង ខណៈមានការតវ៉ានៅតាមផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី កាលពីថ្ងៃចន្ទ (២ តុលា) ដើម្បីប្រារព្ធខួបលើកទី៥៥ នៃការសម្លាប់រង្គាលនិស្សិត ដែលបានបង្កឲ្យមានកំហឹងនៅទូទាំងប្រទេសម៉ិកស៊ិក។ ក្រុមបាតុករបានវាយប្រហាររនាំងសន្តិសុខ ដែលត្រូវបានគេដំឡើងនៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតីរបស់ប្រទេសនេះ នៅទីលានចតុរង្គ ហ្សូខាឡូ (Zocalo)។ ក្រុមបាតុករទាមទារឲ្យរកយុត្តិធម៌ជូនអ្នកដែលត្រូវបានគេសម្លាប់ទាំងនោះ។កាលពីឆ្នាំ១៩៦៨ កងកម្លាំងសន្តិសុខបានវាយលុកការជួបជុំនិស្សិតឆ្វេងនិយម នៅសង្កាត់ ត្លាតេឡូខូ (Tlatelolco) នៃរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី ដោយបានសម្លាប់មនុស្សពី ៣០នាក់ទៅ ៤០នាក់ នេះបើយោងតាមក្រុមមន្ត្រី ប៉ុន្តែសកម្មជនសិទ្ធិមនុស្សនិយាយថា មានមនុស្សរហូតដល់៣០០នាក់ ត្រូវបានគេសម្លាប់។ ការសម្លាប់រង្គាលនិស្សិតនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៦៨ របស់ប្រទេសម៉ិកស៊ិក នេះផងដែរ៕

អាមេនីជំរុញឲ្យ EU ដាក់ទណ្ឌកម្មអាស៊ែរបៃហ្សង់ ដោយព្រមានពីការវាយប្រហារបន្ថែមទៀត

2023/10/03 12:18:40 pm        187
ប្រទេសអាមេនីកាលពីថ្ងៃចន្ទ បានជំរុញឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មអាស៊ែរបៃហ្សង់សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ( Nagorno-Karabakh) ហើយបានព្រមានថា ទីក្រុងបាគូអាចវាយប្រហារប្រទេសអាមេនី ក្នុងពេលឆាប់ៗនេះ ប្រសិនបើលោកខាងលិចមិនចាត់វិធានការឲ្យបានម៉ឺងម៉ាត់ទេ។លោក តាហ្រ្គាន បាឡាយ៉ាន (Tigran Balayan) បេសកជនរបស់ប្រទេសអាមេនីប្រចាំសហភាពអឺរ៉ុបបានរាយបញ្ជីវិធានការដែលអាចមានដូចជាតម្លៃតម្លៃប្រេង និងឧស្ម័នរបស់អាស៊ែរបៃហ្សង់ និងការផ្អាកកិច្ចពិភាក្សាEUស្តីពីទំនាក់ទំនងជិតស្និទ្ធជាមួយបាគូ។ លោកក៏បានជំរុញឲ្យលោកខាងលិចផ្តល់ជំនួយសន្តិសុខ «គួរឲ្យទុកចិត្ត» ដល់ប្រទេសអាមេនី។លោកបាឡាយ៉ាន បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយ នៅទីក្រុងប្រ៊ុចសែលថា៖«វាមិនត្រឹមតែជាគំនិតរបស់រដ្ឋាភិបាលអាមេនីប៉ុណ្ណោះទេ ថែមទាំងមានអ្នកជំនាញជាច្រើនទៀត រួមទាំងរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួនផងដែរ ដែលការវាយប្រហារលើប្រទេសអាមេនី គឺជិតមកចូលដល់។កងកម្លាំងអាស៊ែរបៃហ្សង់ បានកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលជាតំបន់មួយនៅលើទឹកដីរបស់ខ្លួនដែលរស់នៅដោយជនជាតិអាមេនីក្នុងប្រតិបត្តិការផ្លេកបន្ទោរកាលពីខែមុន ដែលបានបង្កឲ្យមានការជម្លៀសជនជាតិអាមេនីជាង ១០០.000 នាក់ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ។

ទាហានស៊ីរីពីរនាក់ បានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីតាំងកងទ័ពក្នុងទីក្រុង Deir al Zor

2023/10/03 12:14:04 pm        208
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះ ដោយដកស្រង់សម្តីប្រភពយោធាមួយថា ទាហានពីរនាក់ បានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងឈរជើងរបស់កម្លាំងប្រដាប់អាវុធស៊ីរី នៅក្នុងតំបន់ជុំវិញខេត្ត ឌាអាល់ហ្ស័រ (Deir al Zor) ភាគខាងកើតនៃប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។ប្រភពនោះ បាននិយាយថា៖«នៅម៉ោងប្រហែល ២៣:៥០នាទីរសៀល ថ្ងៃទី២ ខែតុលា សត្រូវរបស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងមួយចំនួន នៅតំបន់ជុំវិញទីក្រុងឌាអាល់ហ្ស័រ ហើយការប្រហារនេះ បានបណ្តាលឲ្យទាហានពីរនាក់ រងរបួស និងបាត់បង់សម្ភារៈមួយចំនួន។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលទេ។ប្រទេសអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារជាច្រើនឆ្នាំប្រឆាំងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាគោលដៅទាក់ទងជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលឥទ្ធិពលរបស់ទីក្រុងតេអេរ៉ង់ បានកើនឡើង ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមគាំទ្រលោក ប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad) ក្នុងសង្គ្រាមស៊ីវិល ដែលបានចាប់ផ្តើម ក្នុងឆ្នាំ២០១១។

ជនអន្តោប្រវេសន៍ នៅម៉ិកស៊ិកភាគខាងត្បូង ឡើងជិះរថយន្តក្រុងក្នុងកម្មវិធីថ្មី កាត់បន្ថយហ្វូងមនុស្សចង្អៀត

2023/10/03 10:29:54 am        113
ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទបានរង់ចាំរថយន្តក្រុងទៅកាន់ភាគខាងជើង ក្នុងកម្មវិធីរដ្ឋាភិបាលថ្មី ដែលមានន័យថានឹងជួយរៀបចំចំនួនមនុស្សមកដល់ខណៈប្រធានាធិបតីម៉ិកស៊ិក និយាយថាមនុស្ស ១០.០០០នាក់ បានទៅដល់ព្រំដែនសហរដ្ឋអាមេរិករាល់ថ្ងៃ។ នៅចំណតរថយន្តក្រុមមួយកន្លែង ក្នុងទីក្រុង Juchitan រដ្ឋ Oaxaca ជនអន្តោប្រវេសន៍មួយចំនួន និយាយថា ពួកគេ នឹងចូលទៅសហរដ្ឋអាមេរិកដោយមានការណាត់ជួប ដែលត្រូវធានាបានតាមរយៈ កម្មវិធី របស់រដ្ឋាភិបាលអាមេរិក CBP One និងសំណើសុំសិទ្ធជ្រកកោន។នៅក្នុងតំបន់នេះមនុស្សប្រមាណ៤០០នាក់ រួមមានទាំងគ្រួសារដែលមានកូនតូចៗ បានរង់ចាំរថយន្តក្រុងទៅកាន់រដ្ឋធានីរបស់រដ្ឋ ឬទីក្រុង Mexico City។មន្ត្រីរដ្ឋ Oaxaca បានបើកទីតាំងនេះកាលពីសប្តាហ៍មុនក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសម្រាប់ជនអន្តោប្រវេសន៍ ដែលបានមកប្រមូលផ្តុំគ្នាក្នុងចំនួនដ៍ច្រើននៅចំណតរថយន្តក្រុងក្នុងតំបន់ ខណៈព្យាយាមទិញសំបុត្ររថយន្តក្រុងទៅភាគខាងជើង។ ជនអន្តោប្រវេសន៍ ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ថ្លៃឈ្នួល ហើយមនុស្សមួយចំនួនបាននិយាយថាពួកគេរង់ចាំលុយផ្ទេរមកពីសាច់ញាតរបស់ពួកគេ ឬស្វែងរកការងារធ្វើដើម្បីបង្កើនមូលនិធិ។ប្រធានាធិបតី ម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់លោក កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សប្រមាណ ៦.០០០នាក់ កំពុងចូលមកប្រទេសម៉ិកស៊ិកភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយកាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍១០.០០០នាក់ បានទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក រាល់ថ្ងៃ៕

ហ្វីលីពីន អាមេរិក និងសម្ព័ន្ធមិត្ត បន្តសមយុទ្ធកងទ័ពជើងទឹក២សប្ដាហ៍រួមគ្នា ស្របពេលមានភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិក

2023/10/03 10:27:15 am        106
ហ្វីលីពីន៖ ហ្វីលីពីន សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន បានបន្តសមយុទ្ធជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅថ្ងៃអង្គារ (៣ តុលា) នេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របពេលមានសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងភាពតានតឹងនៅក្នុងអាស៊ីប៉ាស៊ីហ្វិក។សមយុទ្ធរួមគ្នានោះឈ្មោះថា «សាម៉ាសាម៉ា» ដែលមានន័យថា «រួបរួមគ្នា» នៅក្នុងភាសា Tagalog របស់ហ្វីលីពីន ហើយសមយុទ្ធនេះមានគោលបំណងជាចម្បង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ប្រទេសនេះ។ សមយុទ្ធនេះ ធ្វើឡើងនៅក្នុង និងជុំវិញកោះឡូហ្សូន (Luzon) ភាគខាងជើងហ្វីលីពីន ហើយនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែតុលា។កងទ័ពជើងទឹកហ្វីលីពីនបាននិយាយថា សមយុទ្ធសាម៉ាសាម៉ា មានគោលបំណង «ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិបន្ថែមទៀត និងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់»។ ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពជើងទឹកហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធអន្តរប្រតិបត្តិការជាមួយកងកម្លាំងមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស កាណាដា បារាំង និងអូស្ត្រាលី។ កងកម្លាំងនាវាចរនូវែលសេឡង់ និងឥណ្ឌូណេស៊ី ក៏ចូលរួមជាអ្នកសង្កេតការណ៍ក្នុងសមយុទ្ធនេះផងដែរ។ ការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែខ្លាំងឡើងនេះ កើតឡើងស្របពេលមានកំណើនភាពតានតឹងផ្នែកដែនសមុទ្ររវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ទល់ជាមួយឥទ្ធិពលចិននៅអាស៊ីប៉ាស៊ីហ្វិកផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា
07/01/2026 05:07 PM
របាយការណ៍៖ នាវាមួយគ្រឿងបានជាប់គាំងនៅច្រកសមុទ្រហ័រមូស ដោយសារការបិទផ្លូវ
07/01/2026 05:07 PM
ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល
07/01/2026 05:07 PM
បង់ក្លាដែសព្រមានអំពីការកើនឡើងនៃជំងឺគ្រុនឈាម ខណៈមានភ្លៀងធ្លាក់ច្រើន
07/01/2026 05:07 PM
អង្គការលើកលែងទោសអន្តរជាតិ៖ កងកម្លាំងគាំទ្ររហ័សបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់
07/01/2026 05:07 PM
មនុស្សម្នាក់ស្លាប់ក្នុងគ្រោះមហន្តរាយព្យុះដ៏មានឥទ្ធិពលវាយប្រហារប្រទេសរ៉ូម៉ានី
07/01/2026 05:07 PM
មនុស្សរាប់សិបលាននាក់ ប្រឈម​កម្ដៅក្ដៅ​​ហួត​ហែង​ ខណៈរលកកម្ដៅវាយប្រហារសហរដ្ឋអាមេរិក
07/01/2026 05:07 PM
ទួរគីរឹតបន្តឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលណាតូ ខណៈដែលលោក ERDOGAN ស្វែងរកពង្រឹងជំហរ របស់ប្រទេសនេះ
07/01/2026 05:07 PM
នាវិកឥណ្ឌាមានការស្ទាក់ស្ទើរក្នុងវិលត្រឡប់ទៅកាន់ឈូងសមុទ្រវិញ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ា
07/01/2026 04:07 PM
អ្នករួច​ជីវិតពីរញ្ជួយដី នៅវ៉េណេស៊ុយអេឡា ស្វែងរកអាហារ និងជម្រក ខណៈអ្នកស្លាប់កើន​ឡើងជិត ២.០០០នាក់
07/01/2026 04:07 PM