បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ
មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់ ភៀសខ្លួនពីប្រទេសស៊ូដង់ភាគខាងត្បូង ខណៈសង្គ្រាមរាលដាល

2023/10/03 10:25:04 am        134
ស៊ូដង់​៖ ពលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ថា សង្គ្រាមមានរយៈពេលជាច្រើនខែរបស់ប្រទេសស៊ូដង់ បានរាលដាលដល់ទីក្រុងមួយនៅភាគខាងត្បូងប្រទេស ដែលកំពុងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។យោងតាមពលរដ្ឋបានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធកងកម្លាំងគាំទ្ររហ័ស នៅលើយានយន្តប្រដាប់អាវុធរាប់សិបគ្រឿង បានវាយប្រហារទីក្រុង Wad Ashana នៅព្រំដែនរវាងរដ្ឋ Kordofan ខាងជើង និងរដ្ឋ White Nile កាលពីថ្ងៃសៅរ៍។ការមើលឃើញដូចគ្នាត្រូវបានរាយការណ៍ នៅផ្នែកផ្សេងៗរបស់ប្រទេស ដោយអ្នកស្ម័គចិត្តបានបង្ខំចិត្ត ជីកផ្នូរធំរួម និងបានព្រមានថា ចំនួនអ្នកស្លាប់ពិតប្រាកដមានចំនួនខ្ពស់ជាងតួលេខដែលបានលើកឡើង។យោងតាមក្រុមអភិរក្ស បានប៉ាន់ប្រមាណពីគម្រោងទិន្នន័យព្រឹត្តិការណ៍និងទីតាំងជម្លោះប្រដាប់អាវុធបានឲ្យដឹងថា គិតត្រឹមដើមខែវិច្ឆិកា សង្គ្រាមរវាងមេបញ្ជាការកងទ័ពប្រទេសស៊ូដង់លោក Abdel Fattah al-Burhan និងមេបញ្ជាការរងរបស់លោក មេបញ្ជាការកម្លាំងគាំទ្ររហ័សលោក Mohamed Hamdan Daglo ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា បណ្តាលឲ្យមនុស្សជិត ៧.៥០០នាក់ បានស្លាប់៕

ទួរគីចាប់ខ្លួនមនុស្ស២០នាក់ សង្ស័យថាបានជួយដល់ក្រុមសកម្មប្រយុទ្ធឃឺដ បន្ទាប់ពីការការវាយប្រហារដោយគ្រាប់បែក

2023/10/03 10:22:50 am        145
ទួរគី៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា នគរបាលប្រឆាំងភេរវកម្មទួរគី បានចាប់ឃុំខ្លួនមនុស្ស២០នាក់ កាលពីព្រឹកថ្ងៃចន្ទ (២ តុលា) ក្នុងការវាយឆ្មក់កំណត់គោលដៅក្រុមមនុស្សដែលមានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធឃឺដ។លោក Yerlikaya បាននិយាយនៅលើបណ្ដាញសង្គម X ថា អ្នកនាំពាក្យថ្នាក់ខេត្តជនជាតិឃឺដម្នាក់ និងបណ្ដាប្រធានស្រុកនៃគណបក្សនយោបាយគាំទ្រជនជាតិឃឺដដ៏ធំមួយ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួននោះ ដោយសង្ស័យថាបានប្រមូលជំនួយ និងផ្តល់ទីជម្រកសម្រាប់សមាជិកប្រឆាំងនៃគណបក្សពលករឃើឌីស្ថាន (PKK) ដែលមិនស្របច្បាប់។ កាលពីព្រឹកថ្ងៃអាទិត្យ (១ តុលា) ក្រុមអ្នកវាយប្រហារពីរនាក់ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា ដោយបានបណ្ដាឲ្យជនដៃដល់ទាំងពីរនាក់បានស្លាប់ និងរបួសមន្ត្រីនគរបាលពីរនាក់។គណបក្សពលករ PKK ដែលត្រូវបានចាត់ទុកជាអង្គការភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកលើរដ្ឋធានីប្រទេសទួរគីមួយនេះ។ ការវាយប្រហារដោយគ្រាប់បែកនៅលើមហាវិថី Ataturk គឺជាឧបទ្ទវហេតុលើកទីមួយក្នុងទីក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦មក នៅពេលមានការវាយប្រហារនៅក្នុងបណ្ដាទីក្រុងរបស់ទួរគី ដែលអះអាងទទួលខុសត្រូវដោយពួកសកម្មប្រយុទ្ធឃឺដ រដ្ឋអ៊ីស្លាម និងក្រុមផ្សេងៗទៀតផងដែរ៕

ចំហេះព្រៃនៅផ្នែកជាច្រើន នៅប្រទេសអូស្ត្រាលីភាគអាគ្នេយ៍ ក្នុងពេលរលកកម្តៅនិទាឃរដូវ

2023/10/03 10:20:28 am        117
អូស្ត្រាលី៖ ចំហេះព្រៃនៅរដ្ឋVictoria ប្រទេសអូស្ត្រាលី មានចំនួនច្រើនជាង៣ដងកាលពីពេលយប់ ហើយអាជ្ញាធរ បានជំរុញឲ្យពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Tasmania ឲ្យជម្លៀសខ្លួន ខណៈរលកកម្តៅនិទាឃរដូវបានវាយបក់អគ្គិភ័យ នៅទូទាំងភាគអាគ្នេយ៍របស់ប្រទេស។ យោងតាមអាជ្ញាធរអគ្គិភ័យរដ្ឋ បានឲ្យដឹងថា ផ្ទៃដីប្រមាណ១៧.០០០ហិចតា ត្រូវបានឆាបឆេះនៅថ្ងៃអង្គារនេះនៅផ្នែកភាគខាងកើត តំបន់ Gippsland រដ្ឋ Victoria បន្ទាប់ពីខ្យល់បក់ខ្លាំងរាលដាលអគ្គិភ័យកាលពីពេលយប់ ដែលក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ ៦៥០ នាក់ត្រូវបានដាក់ពង្រាយ ។នៅទូទាំងច្រកសមុទ្រ Bass ក្នុងរដ្ឋ Tasmania ពលរដ្ឋនៅជាយភាគខាងជើងនៃកោះ Flinders ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួនពីចំហេះព្រៃដែលហួសពីការគ្រប់គ្រង។ អគ្គិភ័យបានឆាបឆេះដោយកម្តៅ និងខ្យល់ស្ងួតនៅទូទាំងភាគអាគ្នេយ៍ខណៈប្រទេសនេះជួបប្រទះរដូវនិទាឃរដូវ ក្តៅខ្លាំងមិនសមស្របតាមរដូវកាល។យោងតាមការិយាល័យឧតុនិយមបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្តើមនិទាឃរដូវក្នុងខែកញ្ញាស្ងួតហួតហែងក្នុងកំណត់ត្រា ដោយមានភ្លៀងធ្លាក់៧១ភាគរយ ជាកម្រិតក្រោមមធ្យមនៅក្នុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៩០។ស្ថានភាពត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរឆាប់រហ័សនៅក្នុងរដ្ឋ Victoria នៅរសៀលថ្ងៃអង្គារនេះ ដោយ មានភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងទុកដើម្បីជួយពន្លត់ភ្លើង ប៉ុន្តែអាចបង្កឲ្យមានទឹកជំនន់យ៉ាងគំហុក៕

ទីក្រុងប៉េកាំងរបស់ចិន មានភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេល៣ថ្ងៃដំបូងនៃថ្ងៃឈប់សម្រាក

2023/10/03 10:18:02 am        110
ចិន៖ ទីក្រុងប៉េកាំងរបស់ប្រទេសចិន បានស្វាគមន៍ភ្ញៀវទេសចរជាង៦,៨២លាននាក់ ក្នុងរយៈពេលបីថ្ងៃដំបូងនៃពិធីបុណ្យពាក់កណ្តាលសរទរដូវ និងថ្ងៃបុណ្យជាតិ ដែលបន្តពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំនេះ។យោងតាមការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំង បានឱ្យដឹងថា ចាប់ពីថ្ងៃសុក្រ (២៩ កញ្ញា) រហូតដល់ថ្ងៃអាទិត្យ (១ តុលា) តំបន់ទេសចរណ៍សំខាន់ៗរបស់ទីក្រុងនេះ បានកត់ត្រាចំនួនភ្ញៀវទេសចរសរុបចំនួន៦,៨២៥លាននាក់ ដោយកើនឡើងចំនួន៦០,៦% ពីឆ្នាំមុន និងកើនឡើងចំនួន៣១,៨% ធៀបនឹងតួលេខមុនពេលមានជំងឺកូវីដកាលពីឆ្នាំ២០១៩។ទិន្នន័យបានបង្ហាញថា ប្រាក់ចំណូលទេសចរណ៍សរុបបានឈានដល់៤១៨,៧៦លានយ័ន (ប្រហែល ៥៧,៣៥លានដុល្លារអាមេរិក) ក្នុងអំឡុងពេលបីថ្ងៃ ដោយកើនឡើងចំនួន២៥,២ភាគរយ បើធៀបនឹងឆ្នាំមុន និងកើនឡើងចំនួន៨៩,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩៕

អង្គការសុខភាពពិភពលោក ណែនាំវ៉ាក់សាំងការពារជំងឺគ្រុនចាញ់ថ្មីសម្រាប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៤

2023/10/03 10:15:08 am        110
WHO៖ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍កាលពីថ្ងៃចន្ទ (២ តុលា) ឱ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់លើកទីពីរ ដើម្បីទប់ស្កាត់ជំងឺគំរាមកំហែងអាយុជីវិត ដែលរីករាលដាលដល់មនុស្សដោយសារប្រភេទមូសខាំមួយចំនួន។ប្រធានអង្គការសុខភាពពិភពលោក លោគ Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា វ៉ាក់សាំងថ្មីប្រភេទ R21/Matrix-M ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសអាហ្រ្វិកមួយចំនួននៅដើមឆ្នាំ២០២៤ ខាងមុខនេះ និងអាចរកទិញបាននៅពាក់កណ្តាលឆ្នាំ២០២៤ នៅក្នុងប្រទេសដទៃទៀត។ វ៉ាក់សាំងចំនួនមួយដូស នឹងត្រូវចំណាយចាប់ពី ២ដុល្លារទៅ ៤ដុល្លារអាមេរិកប៉ុណ្ណោះ។ វ៉ាក់សាំង R21/Matrix-M ត្រូវបានផលិតឡើងដោយវិទ្យាសា្ថនស្រាវជ្រាវវ៉ាក់សាំង Serum Institute នៃប្រទេសឥណ្ឌា ហើយប្រើប្រាស់បច្ចេកវិទ្យាបន្ស៉ាំវីរុស Matrix M adjuvant របស់ក្រុមហ៊ុនឳសថ Novavax សហរដ្ឋអាមេរិកផងដែរ៕

អង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបេសកកម្មទៅកាន់ប្រទេសហៃទី ប្រយុទ្ធប្រឆាំងជនអន្ធពាល

2023/10/03 10:09:53 am        107
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអនុញ្ញាតឲ្យបេសកកម្មសន្តិសុខបរទេសទៅកាន់ប្រទេសហៃទី រយៈពេល១ឆ្នាំបន្ទាប់ពីប្រទេសនៅតំបន់ការ៉ាអ៊ីបមួយនេះ បានស្នើសុំជំនួយដើម្បីប្រយុទ្ធប្រឆាំងជនអន្ធពាលហិង្សាបានចូលលុកលុយភាគច្រើននៅរដ្ឋធានីព័រអូប្រាំង។ ក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស បានអនុម័តសេចក្តីសម្រេច ដែលត្រូវបានពង្រាងដោយអង្គការសហប្រជាជាតិ និងប្រទេសអេក្វាឌ័រ បានអនុញ្ញាតនូវអ្វីដែលគេហៅថាបេសកកម្មគាំទ្រសន្តិសុខពហុជាតិ ដើម្បីមានវិធានការចាំបាច់ទាំងអស់ ជាក្រមសម្រាប់ការប្រើប្រាស់កម្លាំង។ប្រទេសចិន និងរុស្ស៊ី អនុប្បវាទមិនបោះឆ្នោត ដែលប្រុងប្រយ័ត្នពីការអនុញ្ញាតការប្រើប្រាស់គ្របដណ្តប់លើកម្លាំងក្រោមជំពូកទី៧នៃការបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ សមាជិកចំនួន១៣ប្រទេសដែលនៅសល់ បានបោះឆ្នោតគាំទ្រ។ឆ្លើយតបទៅនឹងសំណើររបស់ប្រទេសហៃទី សម្រាប់ជំនួយដែលត្រូវបានពន្យាពេល ដោយសារតែការព្យាយាមស្វែងរកឆន្ទះរបស់ប្រទេសនេះដើម្បីដឹកនាំបេសកកម្មជំនួយសន្តិសុខ។ បេសកកម្មជំនួយសន្តិសុខ ខណៈត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពុំមែនជាប្រតិបត្តិការអង្គការសហប្រជាជាតិនោះទេ។ កងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហៃទីនៅក្នុងឆ្នាំ២០០៤ បន្ទាប់ពីការបះបោរ នាំទៅរកការបណ្តេញចេញនិងនិរទេសប្រធានាធិបតីលោក Jean-Bertrand Aristide ។ កងទ័ពរក្សាសន្តិភាព បានចាកចេញនៅឆ្នាំ២០១៧ ហើយត្រូវបានដាក់ជំនួសដោយនគរបាលអង្គការសហប្រជាជាតិ ដែលបានចាកចេញនៅឆ្នាំ២០១៩៕

ទួរគីបង្កើនការវាយប្រហារសងសឹក ទាំងក្នុងប្រទេសខ្លួន ទាំងនៅអ៊ីរ៉ាក់ ក្រោយការបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីអង់ការ៉ា

2023/10/03 10:07:35 am        102
ទួរគី៖ ទួរគី និយាយថា ខ្លួនបានបើកការវាយប្រហារតាមអាកាស ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានឃុំខ្លួនជនសង្ស័យជាច្រើននាក់ទាំងយប់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឃើដ បាននិយាយថា ពួកគេបានវាយប្រហារដោយគ្រាប់បែកលើកដំបូងនៅក្នុងរដ្ឋធានីអង់ការ៉ា(Ankara) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។  កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់គ្រាប់បែក២នាក់បានបំផ្ទុះគ្រាប់បែក ជិតអគាររដ្ឋាភិបាល ក្នុងរដ្ឋធានីអង់ការ៉ា ដោយខ្មាន់បំផ្ទុះគ្រាប់បែកទាំង២នាក់បានស្លាប់ និងនគរបាល២នាក់រងរបួស ។ ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដក្រៅច្បាប់បានអះអាងទទួលខុសត្រូវ។  ទួរគី បានបង្កើនសកម្មភាពយោធាប្រឆាំងនឹងគណបក្សពលករឃឺដ PKK នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើងកាលពីប៉ុន្មានឆ្នាំមុន ក្នុងប្រតិបត្តិការជាច្រើន ដែលខ្លួននិយាយថាពួកគេត្រូវបានធ្វើឡើងក្រោមសិទ្ធិការពារខ្លួនស្របតាមមាត្រាទី៥១នៃច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ាក់ អាប់ឌុល ឡាទីហ្វ រ៉ាស៊ីដ (Abdul-Latif Rashid) បាននិយាយក្នុងការអត្ថាធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ាក់ បានទាត់ចោលម្ដងហើយម្ដងទៀតថា ការវាយប្រហារតាមអាកាសរបស់ទួរគី ឬ វត្តមានរបស់មូលរដ្ឋានទួរគី នៅក្នុងតំបន់ឃឺដ ហើយសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយជាមួយទីក្រុងអង់ការ៉ាដើម្បីដោះស្រាយបញ្ហានេះ។ គណបក្សពលករឃឺដ PKK ត្រូវបានចាត់ទុកជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ ទួរគី បានបើកការវាយប្រហារលើក្រុមបះបោរក្នុងភាគអាគ្នេយ៍ប្រទេសទួរគីកាលពីឆ្នាំ១៩៨៤ និងបានបណ្ដាលឲ្យមនុស្សជាង៤ម៉ឺននាក់ស្លាប់ ក្នុងជម្លោះនេះ៕

អ៊ុយក្រែន ជឿជាក់ថាខ្លួន នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ខណៈក្រុមរដ្ឋមន្ត្រីអឺរ៉ុបជួបជុំគ្នានៅក្នុងរដ្ឋធានីគីវ

2023/10/03 10:05:20 am        155
អ៊ុយក្រែន៖បណ្ដារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន អំឡុងជំនួបមួយនៅក្នុងរដ្ឋធានី គីវ(Kyiv) របស់អ៊ុយក្រែន កាលពីថ្ងៃចន្ទ ជាជំនួបលើកដំបូងរបស់ប្រទេសមិនមែនជាសមាជិក បន្ទាប់ពីបេក្ខជនគាំទ្រប្រទេសរុស្ស៊ី បានជាប់ឆ្នោតនៅក្នុងប្រទេសស្លូវ៉ាគី ហើយសភាអាមេរិក បានទុកចោលជំនួយសង្គ្រាមអ៊ុយក្រែននៅក្រៅច្បាប់សម្រាប់ការចំណាយ។   រដ្ឋធានីគីវ បានទាត់ចោលក្ដីបារម្ភដែលថា ការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួនកំពុងធ្លាក់ចុះទាំងសងខាងនៃប្រទេសនៅតំបន់អាល្លង់ទិក ពិសេសនៅក្នុងសហរដ្ឋអាមេរិក ជាទីដែលសភា បានដកជំនួយដល់អ៊ុយក្រែនចេញពីច្បាប់គ្រាអាសន្នដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។  ប្រមុខការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានប្រាប់ក្រុមអ្នកសារព័ត៌មានខណៈលោកទទួលស្វាគមន៍ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរ៉េល (Josep Borrell) ថា យើងពុំមានអារម្មណ៍ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកធ្លាក់ចុះទេ ព្រោះថា សហរដ្ឋអាមេរិក យល់ថា អ្វីដែលកើតមាននៅក្នុងប្រទេសអ៊ុយក្រែន គឺមានទំហំធំជាងអ៊ុយក្រែនទៅទៀត ។ការលុបឈ្មោះអ៊ុយក្រែនចេញពីច្បាប់ចំណាយរបស់សហរដ្ឋអាមេរិក ដោយការបានបញ្ជូនក្រុមមន្ត្រី គាំទ្ររដ្ឋធានីគីវ   ដែលកំពុងព្យាយាមស្វែងរកធម្យោបាយល្អបំផុតដើម្បីទទួលបានការអនុម័តសម្រាប់ជំនួយបន្ថែមលើទឹកប្រាក់ចំនួន ១១៣ ពាន់លានដុល្លារក្នុងផ្នែកសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ដែលសហរដ្ឋអាមេរិកបានផ្តល់ចាប់តាំងពីរុស្ស៊ីបានវាយលុកកាលពីខែកុម្ភៈឆ្នាំ ២០២២។ លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានជាមួយលោកគូឡេបា ថា សហភាពអឺរ៉ុបនៅតែរួបរួមគ្នាគាំទ្រអ៊ុយក្រែនដដែល។ លោកបានស្នើកញ្ចប់ចំណាយពីសហភាពអឺរ៉ុប សម្រាប់រដ្ឋធានីគីវ ចំនួន៥ពាន់លានអឺរ៉ូ ស្មើ ៥,២៥ ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ដែលលោកសង្ឃឹមថានឹងទទួលបានការយល់ព្រម៕

លោកអូឡាហ្វ សូល៖អាល្លឺម៉ង់នឹងមិនអនុញ្ញាតឲ្យវិបត្តិជនភៀសខ្លួនរបូតចេញពីការគ្រប់គ្រងទេ

2023/10/03 10:02:26 am        125
អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងធ្វើឲ្យ ប្រាកដថា ស្ថានភាពជនភៀសខ្លួនបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រង ហើយជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ នឹងត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញកាន់តែលឿន នាពេលអនាគត។លោកសូល បាននិយាយនៅឯកិច្ចប្រជុំសាលាក្រុងក្នុងទីក្រុងហាំប៊ឺក (Hamburg) កាលពីថ្ងៃចន្ទថា អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានបដិសេធ នឹងត្រូវចាកចេញម្តងទៀត។ យើងនឹងធ្វើការប្រឆាំងនឹងការបាត់បង់ការគ្រប់គ្រងជានិច្ច ព្រោះវាមិនល្អសម្រាប់រដ្ឋមួយ ឬប្រទេសលទ្ធិប្រជាធិបតេយ្យមួយទេ។លោកអធិការបតី ក៏បាននិយាយផងដែរថា ច្បាប់អន្តោប្រវេសន៍ទូទៅរបស់សហភាពអឺរ៉ុប នឹងធានាថា ជនអន្តោប្រវេសន៍ ត្រូវបានចុះឈ្មោះនៅក្នុងប្រទេសសហភាពអឺរ៉ុប ដែលពួកគេចូលប្លុកនេះ ជាលើកដំបូង។ លោកបានបន្តទៀតថា ចន្លោះពី៧០ភាគរយទៅ៨០ភាគរយនៃអ្នកចូលទៅក្នុងប្រទេសអាល្លឺម៉ង់ពីមុន បានស្ថិតនៅក្នុងរដ្ឋសហភាពអឺរ៉ុបមួយផ្សេងទៀត «ប៉ុន្តែមិនត្រូវបានចុះឈ្មោះ នៅទីនោះទេ»។សម្ព័ន្ធបីគណបក្សរបស់លោកសូល បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ដ៏ធូររលុងរបស់អាល្លឺម៉ង់ ដោយមើលឃើញពីចំនួនកើនឡើងយ៉ាងខ្លាំង និងការគំរាមកំហែងផ្នែកនយោបាយ ដែលកំពុងកើនឡើងពីគណបក្សជម្រើសស្តាំនិយមអាល្លឺម៉ង់។យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា មនុស្សជាង ២០៤.000នាក់ បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអាល្លឺម៉ង់រហូតដល់ខែសីហា ពោលគឺកើនឡើង ៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជ្ញាធរមូលដ្ឋានជាច្រើន បានព្រមានថា ពួកគេលែងមានលទ្ធភាពផ្តល់លំនៅឋានទៀតហើយ៕

អាល់ហ្សេរីអះអាងថា ប្រទេសនីហ្សេទទួលយកការសម្រុះសម្រួលរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិនយោបាយ

2023/10/03 09:43:52 am        122
នីហ្សេ៖ ក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនីហ្សេ បានទទួលយកការផ្តល់ជូនរបស់អាល់ហ្សេរីក្នុងការសម្រុះសម្រួលក្នុងវិបត្តិនយោបាយរបស់ខ្លួន រយៈពេល៥សប្តាហ៍បន្ទាប់ពីប្រទេសអាហ្វ្រិកខាងជើងនេះ បានស្នើសុំដំណើរការស្តារស្ថានភាពឡើងវិញរយៈពេល៦ខែ ដែលដឹកនាំដោយជនស៊ីវិលម្នាក់។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាល់ហ្សេរីបានទទួលការជូនដំណឹងជាផ្លូវការរបស់នីហ្សេអំពីការទទួលយករបស់ខ្លួននូវគំនិតផ្តួចផ្តើមសម្របសម្រួលរបស់លោកប្រធានាធិបតី អាប់ឌែលម៉ាដជីដ តេបបោន (Abdelmadjid Tebboune) ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីរបបយោធា ដែលកំពុងកាន់អំណាចរបស់នីហ្សេទេ។ ប្រទេសអាល់ហ្សេរីបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការឆ្លើយតបខាងយោធាចំពោះវិបត្តិ នៅក្នុងប្រទេសនីហ្សេជិតខាង ដែលឆ្មាំប្រធានាធិបតី បានដណ្តើមអំណាច និងបង្កើតរបបយោធា កាលពីខែកក្កដា ដោយនិយាយថា ខ្លួនចង់បានដំណើរការស្តារស្ថានភាពឡើងវិញ រយៈពេលបីឆ្នាំ។កាលពីចុងខែសីហា រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក អាម៉េដ អាតតាហ្វ (Ahmed Attaf) បានថ្លែង អាល់ហ្សេរី បាននិយាយជាច្រើនដងទៅកាន់មេដឹកនាំយោធារបស់នីហ្សេ ហើយបានស្នើឲ្យមានការផ្តួច  ផ្តើមគំនិត ដើម្បីធ្វើឲ្យប្រទេសនេះវិលត្រឡប់ទៅការរៀបចំឲ្យមានសណ្តាប់ធ្នាប់តាមធម្មនុញ្ញធម្មតាវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Ghalibaf៖ អ៊ីរ៉ង់មិនអាចនាំចេញ «ប្រេងសូម្បី​ ១បារ៉ែល» អំឡុងពេលបិទខ្ទប់​ផ្លូវ​ទឹក​ដោយ​អាមេរិក
07/01/2026 07:07 PM
មេដឹកនាំប្រឆាំងអ៊ីស្រាអែលចោទលោក Netanyahu ថា បាន​ប្រឌិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជន
07/01/2026 07:07 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រការពារជាតិ នៅរុស្ស៊ី
07/01/2026 06:07 PM
អេស្ប៉ាញកត់ត្រាការស្លាប់ទាក់ទងនឹងកម្ដៅ​ជាង ១.០០០នាក់ ក្នុងខែមិថុនា
07/01/2026 06:07 PM
របាយការណ៍៖ ក្រុមប្រឹក្សាសន្តិភាព នឹងគ្រប់គ្រងមជ្ឈមណ្ឌលជម្រកមនុស្សធម៌នៅ​ហ្កាហ្សាឆាប់​ៗ
07/01/2026 06:07 PM
សារព័ត៌មាន៖ NATO មិនទាន់ឯកភាពគ្នាលើលក្ខខណ្ឌនៃជំនួយដល់អ៊ុយក្រែនទេ ដោយសារជំហររបស់អ៊ីតាលី
07/01/2026 06:07 PM
សហរដ្ឋអាមេរិកប្រកាសទណ្ឌកម្មស្រប​ជាមួយប្រទេសឈូងសមុទ្រ លើ​ក្រុមហេសបូឡារបស់​លីបង់
07/01/2026 06:07 PM
ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
07/01/2026 06:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ កងទ័ពនឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា ដោយគ្មានពេលវេលាកំណត់
07/01/2026 06:07 PM
ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង
07/01/2026 06:07 PM