ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់តវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក Netanyahu សម្រាប់សប្តាហ៍ទី ៣៣

2023/08/20 03:39:14 pm        183
ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនៅក្នុងទីក្រុង តេលអាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ ១៩ សីហា តវ៉ាប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដែលបានគ្រោងទុកដោយក្រុមចម្រុះដឹកនាំរដ្ឋាភិបាល។ការផ្លាស់ប្តូរដែលបានស្នើឡើងនឹងកាត់បន្ថយយ៉ាងខ្លាំងនូវអំណាចរបស់តុលាការកំពូល។ អ្នកតវ៉ាមួយចំនួនកាន់បដាដែលអានជាភាសាហេព្រូ(Hebrew) ថា 'អ្នកអង្គុយនៅខាងក្រោយ' សំដៅលើការភ័យខ្លាចនៃការបែងចែកភេទតាមសាសនា។ ក្ដីបារម្ភនេះកើតឡើងបន្ទាប់ពីឧបទ្ទវហេតុមួយកាលពីសប្តាហ៍មុនដែលក្មេងស្រីជំទង់ម្នាក់ត្រូវបានគេប្រាប់ឲ្យអង្គុយនៅខាងក្រោយរថយន្តក្រុង បន្ទាប់ពីត្រូវបានគេប្រាប់ថានាងស្លៀកពាក់មិនសមរម្យ។ក្រុមអ្នកគាំទ្រច្បាប់នេះ អះអាងថាច្បាប់នេះ នឹងផ្តល់តុល្យភាពឡើងវិញដល់សាខារដ្ឋាភិបាល ខណៈក្រុមអ្នករិះគន់និយាយថា កំណែទម្រង់នេះ នឹងលុបបំបាត់តុល្យភាពអំណាចរបស់រដ្ឋាភិបាល។តុលាការកំពូលរបស់អ៊ីស្រាអែល បានចាប់ផ្តើមសវនាការកាលពីថ្ងៃព្រហស្បតិ៍ ទី៣ខែសីហា កន្លងទៅ ជាការប្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក ដែលបានបង្កឲ្យមាន វិបត្តិក្នុងស្រុកមិនធ្លាប់មានពីមុនមក។ វិសោធនកម្មកាលពីខែមីនាចំពោះច្បាប់មូលដ្ឋាន ដែលមានលក្ខណៈជាច្បាប់ធម្មនុញ្ញ លក្ខខណ្ឌត្រូវបានកំណត់ ដែលនាយករដ្ឋមន្ត្រីអាចត្រូវបានចាត់ទុកថាមិនសមរម្យ ឬអសមត្ថភាព និងត្រូវបានដកចេញពីតំណែង៕

នៅអាស៊ានតើប្រទេសណាមានពលករចំណាកស្រុកច្រើនជាងគេ?

2023/08/20 01:16:58 pm        879
ភ្នំពេញ៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)​ កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេទី១ប្រទេសហ្វីលីពីន ទី២ប្រទេសឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤​វៀណាម ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។​អង្គការអន្តរជាតិមួយនេះ បានគូសបញ្ជាក់ថា ពលករចំណាកស្រុករបស់ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ​ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។ ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិង មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះដែលមានចំនួនពលករតិចជាងគេក្នុងរង្វង់តិចជាង១លាននាក់។ ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេស​​ធំៗតំបន់មជ្ឈឹមបូព៌ាដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។ អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុកធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូលជាក់លាក់នៃប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ានស្មានថាជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារគឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិត​ទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។  ក្នុងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។ ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ​ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម។ សូមបញ្ជាក់ថារឿងពលករនៅកម្ពុជានេះ បានក្លាយជារឿងនយោបាយនៅកម្ពុជាដែលមជ្ឈដ្ឋានប្រឆាំង ឬក្រុមរិះគន់មួយចំនួនបានធ្វើជាលេសដើម្បីវាយប្រហារនិងបំពុលសង្គម។ យ៉ាងណាក៏ដោយ តាមរយៈតួលេខខាងលើនេះ យើងមើលឃើញថា បញ្ហាពលករចំណាកស្រុកនេះ ជារឿងសកលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ ព្រោះថាពលករចំណាកស្រុកកម្ពុជាមានតិចជាបណ្តាប្រទេសជិតខាងខ្លាំងណាស់ ហើយប្រៀបធៀបជាមួយអន្តរជាតិនៅតិចខ្លាំងមែនទែន។  មួយវិញទៀត ការធ្វើចំណាកស្រុកនេះ គឺជានិន្នាការសកលដើម្បីឱ្យពលរដ្ឋមានចំណូលកាន់តែខ្ពស់ មានជំនាញ និងចូលរួមអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ អ្វីដែលត្រូវពិចារណា គឺយន្តការការពារពលកររបស់រដ្ឋនីមួយៗដើម្បីធានាថា ពលរដ្ឋបានធ្វើការដោយស្របច្បាប់ គ្មានការរំលោភបំពាន និងទទួលបានអត្ថប្រយោជន៍ទៅតាមប្រទេសអ្នកទទួល។ សម្រាប់អ្នកតាមដានសង្គមកម្ពុជា ប្រធានបទនេះគួរលែងក្លាយជាប្រធានបទនៃការរិះគន់ដោយគ្មានការពិចារណាហើយបំពុលសង្គមតទៅទៀត៕ ដោយ៖ សុវណ្ណ ធរណិន្ទសាគរ 

ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូង បានព្រមានព្យុះសង្ឃរា ហ៊ីលឡារី អាចបង្កអោយមានទឹកជំនន់ និងដាច់ចរន្ដអគ្គីសនី

2023/08/20 12:46:25 pm        134
ក្រុមមន្រ្ដីរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក កាលពីថ្ងសៅរ៍ បានព្រមានអ្នកស្រុកថា ព្យុះសង្ឃរា ហ៊ីឡារីដែលកំពុងធ្វើដំណើរមកជិតដល់ដល់នេះ នឹងបង្កឲ្យមានទឹកជំនន់ និងការដាច់ចរន្ដអគ្គីសនី នៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ខណៈដែលកំពុងទទូចឲ្យអ្នកស្រុកនីរដ្ឋកាលីហ្វ័រនីញ៉ា បង្កើនការប្រុងប្រយ័ត្ន និងជម្លៀសខ្លួនចេញ ប្រសិនពួកគេតម្រូវឲ្យអនុវត្តន៍។ មជ្ឈមណ្ឌលព្យុះជាតិឬ(NHC) បាននិយាយថា ព្យុះនេះ បានចុះខ្សោយវិញនៅដំណើរផ្លូវរបស់វា​ទៅកាន់​ឆ្នេរសមុទ្រកណ្ដាលភាគខាងលិចឧបទ្វិបនៅល្ងាចនេះ។ គេបានព្យាករណ៍ថា ព្យុះនេះ នឹងអាចបាត់បង់កំលាំងច្រើនថែមទៀត ហើយនិងបង្វែរទៅជាព្យុះត្រូពិកមួយ ខណះដែលវាធ្វើដំណើរឆ្ពោះទៅ រដ្ឋកាលីហ្វ័រនីញ៉ាខាងត្បូងនៅក្នុងអំឡុងពេលថ្ងៃ ​និងពេលល្ងាចនៅថ្ងៃអាទិត្យនេះ។ដោយយោងទៅលើ កំពស់ទឹកភ្លៀង ត្រូវគេរំពឹងថាអាចឡើង១០សង់ទីម៉ែត្រ នៅតំបន់មួយចំនួននៃរដ្ឋបាចា កាលីហ្វ័រនីញ៉ា និងរដ្ឋកាលីហ្វ័រនីញ៉ានោះ មជ្ឈមណ្ឌុលខ្យល់ព្យុះជាតិបាននិយាយថា ប៉ុន្ដែភ្លៀងធ្លាក់ដ៏មានគ្រោះថ្នាក់នេះ នៅតែចោទជាការព្រួយបារម្ភដ៏ធំនៅឡើយ។អត្ថបទ  មករា (Makara)

មជ្ឈូសចំនួន១៤ ដែលតំណាងឲ្យក្មេងៗ ដែលត្រូវបានគេបាញ់សម្លាប់ បានដាក់បង្ហាញនៅលើឆ្នេរខ្សាច់ក្នុងប្រទេសប្រេស៊ីល

2023/08/20 12:40:05 pm        114
អ្នកតវ៉ាជាច្រើននាក់ដែល​ប្រឆាំង​នឹងអំពើហិង្សារបស់នគបាល បានដាក់មជ្ឈូសចំនួន១៤មជ្ឈូស ​នៅលើឆ្នេរសមុទ្រក្នុងប្រទេសប្រេស៊ីល ដើម្បីតំណាងឲ្យសាកសពក្មេងៗ​ដែលបាន​សម្លាប់ នៅក្នុងការវាយឆ្មក់របស់នគបាល នៅក្នុងក្រុងរីយ៉ូ ដឺជិនេរ៉ូ ​កាលពីថ្ងៃសៅរ៍។ក្មេងៗទាំងនេះ ត្រូវបានសម្លាប់នៅក្នុងសង្កាត់ក្រីក្រមួយ រវាងពីឆ្នាំ២០២២ និង២០២៣។សាច់ញាតិ​រ​បស់កុមាអាយុ១៣ឆ្នាំឈ្មោះ សាហ្គូ មេនេស ហ្វ្លោសីណូ ដែលត្រូវបានសម្លាប់​នៅក្នុង​ប្រតិបត្ដិការរបស់នគបាលមួយនៅដើមខែនេះ បានចូលរួមដើក្បួន​ដើម្បីអំពាវនាវ​រកយុត្ដិធម៌នៅឯឆ្នេរសមុទ្រកូប៉ាកាបាណា (Copacabana) ដ៏ពេញនិយមមួយក្នុងប្រទេសប្រេស៊ីល។ប្រតិបត្ដិការនគរបាលចម្រុះ ក្នុងក្រុង សាវ ប៉ូឡូ រីយ៉ូ ដឺជិននេរ៉ូ និងក្រុងបាហ៊ី នៅដើមសប្ដាហ៍​ក្នុងខែសីហានេះ បានបណ្តាលឲ្យមនុស្សជាង៤០នាក់ស្លាប់ ដោយដុត​បញ្ឆេះ​អំពើហិង្សា​របស់​នគបាលជាថ្មីនិងជំរុញឲ្យក្រុមអ្នកជំនាញឈានមុខចោទសួពីការប្រើប្រាស់យុទ្ធជ្រុលហួសហេតុនូវអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថា ជាសង្រ្គាមថ្នាំញៀននោះ។អត្ថបទ មករា (Makara) 

មនុស្សជាច្រើននាក់បានស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅក្រុងឈើនីហ៊ីវ

2023/08/20 12:32:15 pm        160
ប្រធានរដ្ឋបាលតំបន់ក្នុងក្រុងឈើនីហ៊ីវ (Chernihiv) លោក វីយ៉ាឆេសស្លាវ ឆោស (Viacheslav Chaus) បាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់ ក្នុងនោះមានកុមារ អាយុ៦ឆ្នាំម្នាក់ផងដែរ បានស្លាប់ និងជាង១០០នាក់ទៀត បានរងរបួសនៅពេលដែលការវាយប្រហាដោយ​មីស៊ីលរបស់​រុស្ស៊ី បានត្រូវចំកណ្ដាលទីលានចតុរង្គមួយ ដែលស្ថិតនៅក្រុងប្រវត្ដិសាស្រ្ដ​ឈើនីហ៊ីវភាគខាងជើង​អ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ក្រសួងមហាផ្ទៃ បាននិយាយថា មនុស្សជាច្រើននាក់ បានធ្វើដំណើរទៅព្រះវិហាដើម្បីប្រារព្ធពិធី​បុណ្យ​សាសនានៅចំពេលដែលការវាយប្រហារបានកើឡើង ហើយបានបន្ថែមថា ក្នុង​ចំណោមអ្នក​របួសក្នុងនោះ មានក្មេង១២នាក់ និងមន្រ្ដីនគបាល១០មាក់ផងដែរ។ក្រុងឈើនីហ៊ីវ ជាក្រុមានមហាវិថីអមដោយដើមឈើជាច្រើន និងមានព្រះវិហាចំណាស់ៗមាន​អាយុកាលជាច្រើនសតវត្សរ៍នោះ ស្ថិតនៅចំងាយ១៤៥គីឡូម៉ែតភាគខាងជើងរដ្ឋធានីគីវ។ អភិបាលតំបន់ បាននិយាយថា រោងមហោស្រពមួយ ហើយនិងអគារជាច្រើនដែលនៅជុំវិញ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។រុស្ស៊ីបានធ្វើការវាយប្រហារទៅលើក្រុងជាច្រើនរបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិមុខ​ដោយមីស៊ីលនិងយានដ្រូនជាច្រើនគ្រឿង ដែលជាផ្នែកមួយនៃការលុកលុយដែលខ្លួន​បានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំកន្លងទៅនេះ។ អត្ថបទ មករា (Makara)

ចំហេះព្រៃនៅតែបន្ដឆេះរាលដាល នៅក្នុងខេត្ដព្រីតធីស កូឡំប៊ីយ៉ារបស់កាណាដា

2023/08/20 12:20:12 pm        142
អ្នកខេត្តព្រីតធីស កូឡំយ៉ារាប់ពាន់នាក់ កំពុងស្ថិតនៅក្នុងការត្រៀមជម្លៀសខ្លួនកម្រិតខ្ពស់កាលពីថ្ងៃសៅរ៍បន្ទាប់ពី ចំហេះព្រៃដែលមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស បានបង្ខំឲ្យខេត្ដកាណាដា ភាគខាងលិចមួយនេះត្រូវបានប្រកាសដាក់ក្នុងគ្រាមានអាសន្ន។ខេត្ដនៅតំបន់ប៉ាស៊ីហ្វិក ត្រូវបានគេឃើញមានខ្យល់បក់បោកខ្លាំង និងផ្គររន្ទះគ្មានភ្លៀង នៅក្នុងរយៈពេល៣៦ម៉ោងមុន ដោយសារតែសំណុំខ្យល់ត្រជាក់ធ្វើអន្ដរកម្មជាមួយខ្យល់ក្ដៅ​បង្កើតជា រដូវក្ដៅកាន់ក្ដៅឡើងៗ និងបានធ្វើឲ្យភ្លើងឆេះព្រៃដែលមានស្រាប់ នៅក្នុងខេត្ដនោះ បង្កឲ្យមានភ្លើងឆេះថ្មីៗថែមទៀត។គិតត្រឹមថ្ងៃសុក្រ ភ្លើងឆេះដែលមិនអាចគ្រប់គ្រងបាននៅភាគខាងត្បូងខេត្ដព្រីតធីស កូឡំប៊ីយ៉ា បានកើនឡើងច្រើនលើកក្នុងរយៈពេល២៤ម៉ោង និងបានបង្ខំឲ្យអ្នកស្រុកជាង២៤០០នាក់ ត្រូវជម្លៀសខ្លួនចេញ។ ចំហេះនេះ បានកើតឡើងនៅជុំវិញក្រុង កេឡូណា (Kelowna) ជាក្រុងមួយស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែតពីភាគខាងកើតក្រុងវេនខូវើរ (Vancouver) ដែលមានប្រជាជនរស់នៅប្រមាណ ១៥០.០០០នាក់។ ចំហេះព្រៃនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់ជាច្រើនរួចជាស្រេច​ទៅហើយ​នៅក្រុងកេឡូណាខាងលិច ​ហើយក្រុមអាជ្ញាធបានព្រមានថា ខេត្ដនេះ​ អាចនឹងប្រឈម​នឹង​ស្ថានភាព​ដ៏អាក្រក់​បំផុតនៅប៉ុន្មានថ្ងៃ ខាងមុខនៃរដូវភ្លើងឆេះព្រៃឆ្នាំនេះ៕អត្ថបទ មករា (Makara)

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ជនជាតិចិនតៃវ៉ាន់ម្នាក់ជាមួយនិងគ្រឿងញៀនជិត៨គីឡូក្រាម

2023/08/19 04:13:33 pm        490
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ទៀត និងគ្រឿងញៀនជិត៨គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបានឲ្យទូរទស្សន៍ BTV ដឹងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា អនុវត្តតាមបទបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោក ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ជាជនជាតិចិនតៃវ៉ាន់ និងសារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម ចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់)។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមានប៕អត្ថបទ៖ បាន ចក់​

ក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសនៅខេត្តសៀមរាប សមត្ថកិច្ចបង្ក្រាបបាន៦នាក់ហើយ

2023/08/18 03:12:10 pm        14914
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលរំដោះអ្នកទោសនៅខេត្តសៀមរាបកាលពីម្សិលមិញ ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ​ទៅរំដោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ​ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ​ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួន​ក្នុងរថយន្ត។ ចំពោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជា​មេក្លោងជួញដូរ​គ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប ​កាត់ទោសឱ្យជាប់​ពន្ធនាគារ​រយៈពេល៥២ឆ្នាំ ​កាលពីឆ្នាំ២០០៩៕

ប្រជាជនហៃទី ទាមទារឱ្យមានអន្តរាគមន៍កងទ័ព ដោយសារការភ័យខ្លាចពីអំពើហិង្សាក្រុមជនអន្ធពាល

2023/08/18 01:52:13 pm        459
អ្នកស្រុកក្នុងតំបន់ Carrefour Feuilles ក្នុងទីក្រុង Port-Au-Prince ប្រទេសហៃទី បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ (១៦ សីហា) នៅខាងក្រៅអគារកងទ័ពហៃទី ដើម្បីទាមទារឱ្យមានការអន្តរាគមន៍ពីកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមជនអន្ធពាល។ប្រជាជនបានរៀបរាប់ពីក្រុមជនអន្ធពាល ដែលកំពុងគម្រាមកំហែងពួកគេ ព្រមទាំងបង្ខំពួកគេឲ្យចេញពីផ្ទះសម្បែង និងដេកតាមដងផ្លូវដោយគ្មានរបស់របរប្រើប្រាស់។ នៅសាលារៀនក្នុងស្រុកមួយ ក្រុមគ្រួសារដែលផ្លាស់ទីលំនៅជាច្រើន បានតាំងទីជំរកមួយនៅខាងក្នុងថ្នាក់រៀន និងទីធ្លាខាងក្រៅសាលារៀននោះ។អំពើហឹង្សាក្រុមជនអន្ធពាល បានកើនឡើងនៅក្នុងប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ២០២១មក និងបានធ្វើឱ្យទឹកដីភាគច្រើននៃប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធររដ្ឋាភិបាល ហើយការផ្ទុះឡើងនៃជម្លោះបង្ហូរឈាមរវាងក្រុមជនអន្ធពាល ដែលជាគូប្រជែង បានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ ប្រមទាំងមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅផងដែរ៕

អាមេរិកថ្កោលទោសកូរ៉េខាងជើង ចំពោះការប្រើការគាបសង្កត់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ

2023/08/18 01:15:44 pm        268
សហរដ្ឋអាមេរិក បានថ្កោលទោសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) សម្រាប់ការប្រើ «ការគាបសង្កត់ និងភាពឃោរឃៅ» ព្រមទាំងការគ្រប់គ្រងផ្តាច់ការ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកដោយខុសច្បាប់។កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភបំពាន និងបានទម្លាក់កំហុសលើទណ្ឌកម្មនានា ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលបាលិស្ទិក និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ ចាប់តាំងពីឆ្នាំ២០០៦មក។លោក គីម កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសមាជិកសភាកូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចប្រជុំសាធារណៈនៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ស្តីពីការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងជើងនេះ ប៉ុន្តែខ្លួនមិនបានព្យាយាមរារាំងកិច្ចប្រជុំនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិនបានបរាជ័យបួនដងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៧ ក្នុងការបញ្ឈប់ការប្រជុំជាសាធារណៈលើបញ្ហានេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM