ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ការវាយប្រហារលើក្រុងរ៉ាហ្វា បណ្ដាលមកពីខុសគោលដៅ

2024/05/28 08:05:56 am        205
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៧ ឧសភា ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅដែលបានសម្លាប់មនុស្ស៤៥ នាក់នៅក្នុងជំរំតង់មួយក្នុងទីក្រុង រ៉ាហ្វា (Rafah)របស់ហ្កាហ្សា ដែលជំរុញឱ្យមានការផ្ទុះកំហឹងពីមេដឹកនាំពិភពលោកដែលជំរុញឱ្យអនុវត្តដីការបស់តុលាការពិភពលោកដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈអ្នកផ្សេងទៀតកាន់ទុក្ខអ្នកស្លាប់។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់សភាថា ការវាយប្រហារនេះពុំ មានបំណងសម្លាប់ជនស៊ីវិលឡើយ តែពេលនេះ ដោយសារការវាយប្រហារខុសគោលដៅប៉ុណ្ណោះ។ លោកនិយាយថា នៅក្នុងទីក្រុងរ៉ាហ្វា យើងបានជម្លៀសអ្នកស្រុកមិនមែនអ្នកចូលរួមសមរភូមិប្រហែលមួយលាននាក់រួចហើយ ទោះបីមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកមិនមែនជាអ្នកប្រយុទ្ធក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយដែលបណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងឈានដល់ការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង។ ការវាយប្រហារនេះបានជំរុញឱ្យមានការផ្ទុះកំហឹងជាអន្តរជាតិ ដែលឥឡូវនេះកំពុងអំពាវនាវឱ្យអនុវត្តសេចក្តីសម្រេចនៅថ្ងៃសុក្រពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើក្រុងរ៉ាហ្វា។អ៊ីស្រាអែល នៅតែបន្តការវាយលុករបស់ខ្លួន ដោយនិយាយថា សេចក្តីសម្រេចរបស់តុលាការបង្អាក់ សកម្មភាពយោធានៅទីនោះ៕

[UPDATE]មនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន វាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា

2024/05/27 03:51:20 pm        102
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មាន AFP ថា មនុស្សយ៉ាងហោចណាស់១០នាក់ស្លាប់ ចាប់តាំងពីព្យុះស៊ីក្លូនរីម៉ាល់ (Remal) បានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ។ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ ប្រជាពលរដ្ឋ រាប់រយនាក់ រថយន្តដឹកទំនិញ និងពាណិជ្ជករ ត្រូវបានជាប់ក្នុងនាវាចម្លងក្នុងស្រុក ម៉ុនក្លា(Mongla) កាលពីថ្ងៃអាទិត្យ ក្រោយក្រុមអាជ្ញាធរផ្អាកការឆ្លងកាត់ខណៈព្យុះរីម៉ាល់ មកដល់។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌា ត្រៀមទប់ទល់ព្យុះស៊ីក្លូនដំបូង នៅឆ្នាំនេះ ខណៈព្យុះរីម៉ាល់ បោះពួយក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

ទីភ្នាក់ងារអាកាសធាតុ៖ ប្រទេសជប៉ុន ទំនងជានឹងមើលឃើញរដូវក្តៅដែលក្តៅជាងធម្មតា

2024/05/27 03:11:49 pm        122
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយថា សីតុណ្ហភាពខ្ពស់ជាងកម្រិតមធ្យម ទំនងជានឹងវាយលុកនៅទូទាំងប្រទេស ចាប់ពីខែមិថុនា ដល់ខែសីហា។ យោងតាមការព្យាករណ៍រយៈពេល៣ខែ ដែលបានប្រកាសនៅដើមសប្តាហ៍នេះ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍អំពីរដូវក្តៅដោយមានអាកាសធាតុក្តៅហើយសើម ដែលនឹងបោកបក់មកលើប្រទេសជប៉ុនពីផ្នែកនៃប្រព័ន្ធសម្ពាធខ្ពស់ នៅសមុទ្រប៉ាស៊ីហ្វិក។ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) និយាយថា ការបញ្ចប់ទៅនៃបាតុភូត អែលនីញ៉ូ(El Nino) នឹងបង្កើនប្រព័ន្ធសម្ពាធខ្ពស់។ មន្ត្រីអាកាសធាតុ បាននិយាយថា នៅក្នុងខែមិថុនា និងខែកក្កដា សីតុណ្ហភាពនឹងមានលក្ខណៈធម្មតា ឬខ្ពស់នៅភាគខាងជើងប្រទេសជប៉ុន ខណៈនឹងមានសីតុណ្ហភាពខ្ពស់ដែលរំពឹងទុកនៅភាគខាងកើតនិងខាងលិចប្រទេសជប៉ុន និងនៅតំបន់កោះអូគីណាវ៉ា និងអាម៉ាមី ហើយនៅខែសីហា សីតុណ្ហភាពនឹងឡើងខ្ពស់ នៅទូទាំងប្រទេស។លោក Shotaro Tanaka ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុមិនប្រក្រតីរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានអំពាវនាវឱ្យមាន វិធានការប្រុងប្រយ័ត្នចំពោះជំងឺសុរិយរោគ ដោយសារតែសីតុណ្ហភាពអាចកើនឡើងអំឡុងពេលមានកម្តៅព្រះអាទិត្យនៅក្នុងរដូវវស្សា ទោះបីនៅមុនរដូវក្តៅក៏ដោយ។ភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ទឹកភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថានឹងមានកម្រិតធម្មតា ក្នុងអំឡុងពេលបីខែនៅភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន ហើយធម្មតាឬអាចច្រើនជាងធម្មតា នៅភាគខាងលិចប្រទេសជប៉ុន ព្រមទាំងតំបន់កោះអូគីណាវ៉ា និងអាម៉ាមី។មន្ត្រីឧតុនិយម បានព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងនៅក្នុងខែសីហា ប្រសិនបើគំរូអាកាសធាតុ La Nina កើតឡើង។

មនុស្ស២នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន វាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា

2024/05/27 03:06:52 pm        82
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មាន AFP មនុស្ស២នាក់ស្លាប់ ចាប់តាំងពីព្យុះស៊ីក្លូនរីម៉ាល់ (Remal) បានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ។ ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។ ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។ប្រជាពលរដ្ឋ រាប់រយនាក់ រថយន្តដឹកទំនិញ និងពាណិជ្ជករ ត្រូវបានជាប់ក្នុងនាវាចម្លងក្នុងស្រុក ម៉ុនក្លា(Mongla) កាលពីថ្ងៃអាទិត្យ ក្រោយក្រុមអាជ្ញាធរផ្អាកការឆ្លងកាត់ខណៈព្យុះរីម៉ាល់ មកដល់។ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។ ប្រទេសឥណ្ឌា ត្រៀមទប់ទល់ព្យុះស៊ីក្លូនដំបូង នៅឆ្នាំនេះ ខណៈព្យុះរីម៉ាល់ បោះពួយក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

មនុស្ស១២នាក់រងរបួស ខណៈជើងហោះហើរ Qatar Airways Dublin ប៉ះទង្គិចនឹងខ្យល់កួច

2024/05/27 02:46:06 pm        153
អាកាសយានដ្ឋានឌុយប្លាំង (Dublin) បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ខែឧសភា ថា មនុស្ស១២នាក់ ដែលកំពុងធ្វើដំណើរនៅលើជើងហោះហើរ Qatar Airways របស់ក្រុមហ៊ុនអាកាសចរណ៍កាតា ចេញពីរដ្ឋធានីដូហា ( Doha)ទៅកាន់ប្រទេសអៀរឡង់ អំឡុងភាពច្របូកច្របល់ប៉ះទង្គិចនឹងខ្យល់កួចខ្លាំង ដោយបន្ថែមថា យន្តហោះបានចុះចតដោយសុវត្ថិភាព តាមការគម្រោងទុក។ អាកាសយាដ្ឋាន បាននិយាយថា ជើងហោះហើរ QR017 របស់យន្តហោះBoeing 787 Dreamliner បានចុះចតភ្លាមៗ មុនម៉ោង១រសៀលម៉ោងនៅក្នុងរដ្ឋធានីឌុយប្លាំង ប្រទេសអៀរឡង់។ ដោយសំអាងប្រភពពីការមកដល់របស់ក្រុមអ្នកដំណើរនៅអាកាសយានដ្ឋាននោះ ប្រព័ន្ធផ្សព្វផ្សាយ RTE របស់ប្រទេសអៀរឡង់ បាននិយាយថាឧបទ្ទវហេតុនេះ បានបន្តជាង២០វិនាទី និងបានកើតឡើងអំឡុង បម្រើអាហារ និងភេសជ្ជៈនៅលើយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកដំណើរមួយចំនួនតូច និងក្រុមអាកាសយានិក រងរបួសស្រាល អំឡុងហោះហើរ និងកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រុមហ៊ុនអាកាសចរណ៍ ពុំបានផ្ដល់ការអត្ថធិប្បាយភ្លាមៗទេ ទាក់ទងនឹងខ្យល់កួចនេះ ប៉ុន្តែបាននិយាយថាបញ្ហានេះ គឺជាប្រធានបទសម្រាប់ការស៊ើបអង្កេតផ្ទៃក្នុង៕

ទារកទើបនឹងកើត ៧ នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុអគ្គិភ័យនៅរដ្ឋធានីប្រទេសឥណ្ឌា

2024/05/27 11:33:29 am        123
យោងតាមការបញ្ជាក់របស់មន្ត្រីសេវាអគ្គិភ័យ ញូវដេលី (DFS) ប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា យ៉ាងហោចណាស់ទារកទើបនឹងកើត ៧ នាក់បានស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅខាងក្នុងមជ្ឈមណ្ឌលថែទាំទារកក្នុងតំបន់ វីវែក វីហា (Vivek Vihar) ភាគខាងកើតរដ្ឋធានី ញូវ ដេលី (New Delhi) កាលពីយប់ថ្ងៃសៅរ៍ (២៥ ឧសភា)។ ម្នាក់ក្នុងចំណោមទារករងរបួសនោះត្រូវបានគេនិយាយថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមបន្ទាប់ពីផ្ទុះស៊ីឡាំងអុកស៊ីហ្សែន។ សាក្សីឃើញផ្ទាល់ភ្នែកម្នាក់បាននិយាយថា ហើយមិនយូរប៉ុន្មានផ្សែងយ៉ាងក្រាស់បានហុយពាសពេញអគារទាំងមូល ដែលនាំឱ្យមានភាពចលាចលនៅក្នុងនោះ។ វីដេអូបានបង្ហាញទារកទើបនឹងកើតត្រូវបានជួយសង្គ្រោះ និងនាំយកចុះក្រោមដោយក្រុមពន្លត់អគ្គិភ័យ ដោយមានជំនួយពីជណ្ដើរ។នគរបាលបានចាប់ខ្លួនម្ចាស់មន្ទីរពេទ្យថែទាំទារក រួមជាមួយនឹងវេជ្ជបណ្ឌិតទទួលបន្ទុកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអគ្គិភ័យ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងត្រូវបានស៊ើបអង្កេត។ ឪពុកម្តាយត្រូវបានគេមើលឃើញថាបានទៅយកសាកសពកូនដែលទើបនឹងកើតរបស់ពួកគេយកមកបញ្ចុះដោយទឹកមុខដ៏សោកសៅ បន្ទាប់ពីបានឆ្លងកាត់ពិធីនៅឯទីបញ្ចុះសពក្នុងស្រុកមួយក្នុងរដ្ឋធានី៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសប្រេស៊ីលភាគខាងត្បូង កើនឡើងដល់១៦៩នាក់

2024/05/27 11:30:55 am        158
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រានៅរដ្ឋ រីអូ ក្រែនដេ ដូ ស៊ុល (Rio Grande do Sul)ភាគខាងត្បូងប្រទេសប្រេស៊ីលបានឆក់យកជីវិតមនុស្ស ១៦៩នាក់ហើយ ចាប់តាំងពីព្យុះបានវាយប្រហាររដ្ឋនេះ កាលពីថ្ងៃទី ២៩ ខែមេសា។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ សាកសពបីនាក់ទៀតត្រូវបានគេរកឃើញ ខណៈមនុស្ស ៥៦នាក់នៅតែបាត់ខ្លួន ដោយសារគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ដែលរដ្ឋនេះមិនធ្លាប់បានមើលឃើញ។ ប្រជាពលរដ្ឋជាង ២លាន៣សែននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានដោយទឹកជំនន់ជាច្រើនសប្តាហ៍ ។ លោក អេខ្វាដូ ឡេតេ (Eduardo Leite) អភិបាលរដ្ឋនេះ បានប៉ាន់ប្រមាណថា រដ្ឋនេះ នឹងត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅក្នុងរដ្ឋធានី ព័រតូ អាឡេក្រេ (Porto Alegre) និងក្រុងចំនួន ៤៦៩ ផ្សេងទៀត។ ខណៈការព្យាករណ៍អាកាសធាតុ ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍ខាងមុខនេះនៅទីក្រុង មួយនេះ ទីក្រុងធំៗផ្សេងទៀតក្នុងរដ្ឋ និងសាលារៀន នឹងត្រូវបិទក្នុងរយៈពេល ៤៨ ម៉ោង ដើម្បីកាត់បន្ថយហានិភ័យ៕

សកម្មជនកូរ៉េខាងត្បូង តវ៉ាខណៈនាយករដ្ឋមន្ត្រីជប៉ុន ទៅចូលរួមកិច្ចប្រជុំកំពូលត្រីភាគី

2024/05/27 11:18:38 am        141
សកម្មជនប្រទេសកូរ៉េខាងត្បូង បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីថ្កោលទោសកិច្ចប្រជុំទ្វេភាគីរវាងប្រធានាធិបតី លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបានប្រព្រឹត្តទៅ មុនកិច្ចប្រជុំកំពូលត្រីភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង(Li Qiang)។សកម្មជន ដែលរួមមានអតីតស្ត្រីបង្ខំឲ្យបម្រើផ្លូវភេទអាយុ ៩៥ ឆ្នាំ អ្នកស្រី Lee Yong-soo បានមកប្រមូលផ្តុំគ្នានៅជិតការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល និងបានលើកស្លាកដែលមានសារនិយាយពីជម្លោះ ដែលគ្របដណ្តប់លើទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តអាស៊ីខាងជើងទាំងពីរ របស់សហរដ្ឋអាមេរិក មានភាពតានតឹងជុំវិញជម្លោះមានមកតាំងពីការកាន់កាប់កូរ៉េ នៅឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ របស់ជប៉ុន។ប្រជាជនកូរ៉េ បានចោទប្រកាន់ប្រទេសជប៉ុន ថាបានបង្ខំស្ត្រីឱ្យធ្វើការនៅក្នុងផ្ទះបនក្នុងសម័យសង្គ្រាម សម្រាប់បម្រើយោធាជប៉ុន និងប្រើប្រាស់ពលកម្មដោយបង្ខំ ក្នុងចំណោមការរំលោភបំពានផ្សេងៗទៀត។លោក Yoon បានធ្វើការដើម្បីធ្វើឲ្យប្រសើរទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលបានកាន់កាប់ឧបទ្វីបកូរ៉េ និងផ្នែកខ្លះរបស់ប្រទេសចិន ក្នុងចំណោមតំបន់ផ្សេងៗទៀតនៅអាស៊ី មុនពេលសង្គ្រាមលោកលើកទីពីរ។

វីដេអូនៅរដ្ឋតិចសាស់ បង្ហាញពីជនអន្តោប្រវេសន៍ កំពុងឡើងរបងព្រំដែន

2024/05/27 11:15:39 am        125
ក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានចេញផ្សាយវីដេអូថតពីលើអាកាសនៅរបងព្រំដែន ដែលបាននិយាយនៅជិតទីក្រុង Santa Teresa រដ្ឋ New Mexico បង្ហាញពីឆ្មាំល្បាតព្រំដែន បានចាប់មនុស្សមួយចំនួនដែលខ្លួនបាននិយាថាជាជនអន្តោប្រវេសន៍ ខណៈពួកគេឡើងរបងដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក។ក្រសួងបានចេញផ្សាយវីដេអូ ក្នុងការបង្ហោះនៅលើបណ្តាញ X ដែលក្នុងនោះវីដេអូនោះ បាននិយាយថាក្រសួងសុវត្ថិភាពសាធារណៈនៅរដ្ឋតិចសាស់ បានផ្តល់ការគាំទ្រតាមផ្លូវអាកាសដល់ភ្នាក់ងារល្បាតព្រំដែន នៅពេលពួកគេព្យាយាមបញ្ឈប់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលប៉ុនប៉ងឡើងជញ្ជាំងព្រំដែននៅជិត ទីក្រុង Santa Teresa និងចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។ប្រជាជនបាននិយាយថា ជនអន្តោប្រវេសន៍ ក៏ត្រូវបានគេឃើញគប់ខ្សាច់និងវត្ថុផ្សេងៗទៅលើកងកម្លាំងល្បាតព្រំដែន ដែលព្យាយាមឃាត់ខ្លួនមនុស្សនៅផ្នែកម្ខាងទៀត។ យោងតាមស្ថិតិរបស់ឆ្មាំការពារព្រំដែននិងគយ បាននិយាយឱ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១៣៩.០០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ជុំវិញទីក្រុង El Paso ចម្ងាយ១៤ម៉ាយពីទីក្រុង Santa Teresa ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឱ្យវាក្លាយជាព្រំដែនដ៏មមាញឹកមួយ។អភិបាលរដ្ឋតិចសាស់ លោក Greg Abbott មកពីគណបក្សសាធារណរដ្ឋ បានចាត់វិធានការជាច្រើន ដើម្បីបង្អាក់ការឆ្លងកាត់ព្រំដែន ដោយនិយាយថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ពុំបានធានាសុវត្ថិភាពនៅព្រំដែនឱ្យបានគ្រប់គ្រាន់នោះទេ។ រដ្ឋបាល លោក Biden និយាយថា សកម្មភាពមួយចំនួននៅរដ្ឋតិចសាស់ បានជ្រៀតជ្រែកដល់ការអនុវត្តច្បាប់អន្តោប្រវេសន៍។

មនុស្ស ៤ នាក់របួស និងជាងពីរពាន់នាក់រងផលប៉ះពាល់នៅហ្វីលីពីន ដោយសារព្យុះស៊ីក្លូនត្រូពិច

2024/05/27 11:01:30 am        74
រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា ព្យុះស៊ីក្លូនត្រូពិច អេវីនែរ (Ewiniar) បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីនៅតំបន់មួយចំនួននៃប្រទេសហ្វីលីពីន ដោយបានធ្វើឱ្យមនុស្ស ៤ នាក់រងរបួស និងបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ២.៧៣៤ នាក់។ នៅក្នុងរបាយការណ៍មួយ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDRRMC) របស់ហ្វីលីពីនបាននិយាយថា អ្នករងរបួសទាំង ៤ នាក់នោះមកពីតំបន់ ប៊ីខូល (Bicol) ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ហើយរហូតមកដល់ពេលនេះមិនមានអ្នកស្លាប់ត្រូវបានរាយការណ៍ទេ។ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ទន្ទឹមនឹងនោះ អ្នកដំណើរជាង ៦.០០០ នាក់ អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តសណ្ដោងដឹកទំនិញត្រូវបានជាប់គាំងនៅក្នុងកំពង់ផែទាំងអស់ទូទាំងប្រទេសកាលពីព្រឹកថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ព្យុះ អេវីនែរ ដែលជាព្យុះស៊ីក្លូនដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ បានជះឥទ្ធិពលដល់តំបន់ ប៊ីខូល នៅលើកោះ លូហ្ស៊ូន (Luzon) ដ៏សំខាន់ និងតំបន់ វីសាយ៉ាស (Visayas) ភាគខាងកើតនៅកណ្តាលប្រទេសហ្វីលីពីន។ ការិយាល័យអាកាសធាតុរបស់រដ្ឋបាននិយាយថា ព្យុះនេះនឹងបន្តឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងរណបម៉ានីល ដោយព្រមានអំពីលទ្ធភាពទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ធ្ងរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន FT៖ លោក Trump សួរលោក Zelenskiy ថា តើអ៊ុយក្រែនអាចប្រហារទីក្រុងមូស្គូបានដែរ ឬទេ?
07/15/2025 05:07 PM
នាយករដ្ឋមន្រ្តីអូស្រ្តាលីសាទរជំនួបលក្ខណៈស្ថាបនាជាមួយប្រធានាធិបតីចិនលោក Xi
07/15/2025 05:07 PM
សារព័ត៌មាន Asahi៖ រដ្ឋាភិបាលចម្រុះរបស់ជប៉ុន អាចនឹងបាត់បង់សំឡេងភាគច្រើន នៅសភាជាន់ខ្ពស់
07/15/2025 05:07 PM
ទាហានស៊ីរីចូលដល់ទីក្រុង Sweida របស់ក្រុមសាសនា Druze រយៈពេលច្រើនថ្ងៃនៃការប៉ះទង្គិចគ្នា
07/15/2025 05:07 PM
លោក Rubio និយាយថា Trump ផ្តល់អាទិភាពដល់កិច្ចពិភាក្សាសម្រាប់ការដោះស្រាយអ៊ុយក្រែន
07/15/2025 05:07 PM
​ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)
07/15/2025 05:07 PM
មន្ដ្រីក្រសួងផែនការខេត្តតាកែវ ទទួលបានការបណ្ដុះបណ្ដាលជំនាញ ប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់​ក្រោមជាតិ
07/15/2025 05:07 PM
ពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន»
07/15/2025 05:07 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖កិច្ចប្រជុំ AIPA Caucus ជាវេទិកាចែករំលែកការអនុវត្តល្អបំផុត បទពិសោធន៍គំនិតផ្តួចផ្តើម គោលនយោបាយ និងការបង្កើតច្បាប់
07/15/2025 05:07 PM
មន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត
07/15/2025 05:07 PM