សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

សន្តិសុខ និង សង្គម

ចៅក្រុមអាមេរិក គ្រោងបើកសវនាការលើភស្តុតាងក្នុងករណីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០របស់លោក Trump នៅថ្ងៃសុក្រសប្ដាហ៍នេះ

2023/08/09 10:36:52 am        64
អាមេរិក៖ ចៅក្រមសហព័ន្ធដែលទទួលបន្ទុកលើសំណុំរឿងជំនំជម្រះក្ដីរបស់អតីតប្រធានាធិបតីលោក Donald Trump លើបទចោទប្រកាន់ពីទបទព្យាយាមបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ បានបញ្ជាឲ្យក្រុមមេធាវី និងរដ្ឋអាជ្ញារបស់លោក បើកសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួយកំណត់ថាតើភស្តុតាងទាំងនោះអាចត្រូវបានប្រើ និងចែករំលែកក្នុងករណីនេះបានដោយរបៀបណា។ ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាត់កាន (Tanya Chutkan) គ្រោងនឹងបើកសវនាការនៅម៉ោង១០ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ភ្លាមៗ បន្ទាប់ពីក្រុមមេធាវី របស់លោក Trump និងសមាជិកនៃការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានប៉ះទង្គិចគ្នានៅក្នុងតុលាការរួមមួយជុំវិញពេលវេលាសម្រាប់ដំណើរការជម្រះក្ដីនេះ។ ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថាសំណុំរឿងក្ដីទាំងអស់អាចដំណើរការបានគ្រប់សប្ដាហ៍ ខណៈដែលក្រុមមេធាវីរបស់លោក Trump បានស្នើរសុំពន្យារពេលរហូតដល់ដើមសប្ដាហ៍ក្រោយ។ ការបើកសវនាការនៅថ្ងៃសុក្រ នឹងកើតឡើង បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់លោក Trump កាលពីថ្ងៃចន្ទ បានច្រានចោលសណើមួយពីក្រុមរដ្ឋអាជ្ញារបស់លោកស្រី ឆាត់កាន(Chutkan)ក្នុងការអនុវត្តន៍បទបញ្ជាការពារដើម្បីធានាបានភស្តុតាងសម្ងាត់ មិនត្រូវបានចែករំលែកជាសាធារណៈពីសំណាក់លោក Trumpឡើយ ដោយលើកឡើងថា លោកមិនអាចប្រើប្រាស់ព័ត៌មាននេះដើម្បីបំភិតបំភ័យសាក្សីបានឡើយ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស និងបានហៅរាល់ការចោទប្រកាន់ទាំងនោះថាជាចេតនានយោបាយ៕

ការដាក់ទណ្ឌកម្ម និងការរំខានជើងហោះហើរ បង្កការលំបាកដល់ស្តុកជំនួយរបស់អង្គការសហប្រជាជាតិនៅនីហ្សេ

2023/08/09 10:31:13 am        268
នីហ្សេ៖ ប្រមុខមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនីហ្សេ បានព្រមានកាលពីថ្ងៃអង្គារថា បណ្ដាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនីហ្សេ ដែលរងគ្រោះដោយរដ្ឋប្រហារ កំពុងព្យាយាមបង្កើតផែនការបន្ទាន់ដើម្បីទប់ទល់ការស្តុកទុកស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ បើទោះបីជាទណ្ឌកម្មគំរាមកំហែង បង្កើនចំនួនមនុស្សដែលត្រូវការជំនួយក៏ដោយ។មនុស្សជាង ៤លាននាក់ ត្រូវបានគេកំណត់គោលដៅរួចហើយ សម្រាប់ជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្រីក្រមួយនេះ មុនពេលការដណ្តើមអំណាចនៅថ្ងៃទី២៦ ខែកក្កដា ដែលនាំឱ្យមានការបិទព្រំដែន និងដែនអាកាស ហើយបណ្ដាលឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់មនុស្សធម៌ដ៏សំខាន់។អ្នកសម្របសម្រួលការស្នាក់នៅរបស់ពលរដ្ឋ និងមនុស្សធម៌ នៅនីហ្សេ លោកស្រី Louise Aubin បាននិយាយថា ជើងហោះហើរដែលដំណើរការក្នុងប្រទេសនីហ្សេ ដោយសេវាកម្មផ្លូវអាកាសមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNHAS) ដើម្បីផ្គត់ផ្គង់តំបន់ឆ្ងាយៗរបស់ប្រទេសនេះ ត្រូវបានរំខាន ប៉ុន្តែមិនមានការផ្អាកដោយសារការសម្រេចរបស់របបសឹក ក្នុងការបិទដែនអាកាសរបស់ខ្លួនជាការឆ្លើយតបទៅនឹង ប្លុកតំបន់អាហ្រ្វិកខាងលិចនៃការគំរាមកំហែងនៃអន្តរាគមន៍យោធាដែលអាចកើតមាននោះទេ៕

អាជ្ញាធរបង្រ្កាបគ្រឿងញៀនបានជាងមួយរយគីឡូក្រាមបន្ថែមទៀត និងឃាត់ជនសង្ស័យបាន៣នាក់

2023/08/08 07:55:22 pm        596
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសរឿងញៀន បានរឹបអូសសារធាតុញៀនជាងមួយរយគីឡូក្រាមបន្ថែមទៀត និងឃាត់ជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរ២នាក់ នៅ២ទីតាំងដាច់ដោយឡែកពីគ្នា ក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣+ក៤) ដឹកនាំបង្រ្កាបដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ ដោយការសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅ២ទីតាំងផ្សេងគ្នា។របាយការណ៍បានបង្ហាញថា ទីតាំងទី១ នៅចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់ជាងមួយរយគីឡូក្រាម។ ទីតាំងទី២នៅចំណុចតាមផ្លូវលេខ ៥៩៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិខ្មែរ។មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានថ្លែងអំណរគុណចំពោះសាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»ផងដែរ៕អត្ថបទ បាន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង

2023/08/08 04:45:30 pm        3363
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៥នាក់ (ស្រី០៥នាក់) ដកហូតវត្ថុតាងកំព្យូទ័រ ជាង១០គ្រឿង។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៣ ដឹកនាំចុះបង្ក្រាប់ដោយលោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា នៅចំណុចផ្ទះលេខ 29Eo ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ប្រុសស្រីនៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំមនុស្សប្រុសស្រីចំនួន ១៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ចិនធានាដល់រុស្ស៊ីថា ខ្លួននៅតែមិនលំអៀងលើសង្គ្រាមនៅអ៊ុយក្រែននោះទេ

2023/08/08 02:56:29 pm        372
ឥណ្ឌា៖ ប្រមុខការទូតរបស់ប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា ទីក្រុងប៉េកាំងនៅតែមិនលំអៀងលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ១ថ្ងៃបន្ទាប់ពីគណៈប្រតិភូចិន បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីការបញ្ចប់ជម្លោះដែលបានចូលរួមដោយទីក្រុងគីវ ប៉ុន្តែពុំមានវត្តមានមន្ត្រីទីក្រុងមូស្គូនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Wang បានបញ្ជាក់ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថាប្រទេសចិននិងរុស្ស៊ីគឺជាដៃគូល្អ ជាមិត្តល្អគួឲ្យជឿជាក់និងទុកចិត្តបាន។  យោងតាមអំណាននៃកិច្ចសន្ទនាតាមទូរស័ព្ទចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang និយាយថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំហរមិនលំអៀងនិងឯករាជ្យ និយាយមិនបំផ្លើស និងនិយាយដោយសមហេតុផល ជំរុញយ៉ាងសកម្មកិច្ចពិភាក្សាសន្តិភាព និងព្យាយាមស្វែងរកដំណោះស្រាយផ្នែកនយោបាយលើឱកាសពហុភាគីអន្តរជាតិ។  ការសន្ទនាតាមទូរស័ព្ទ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេល២ថ្ងៃ រៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលប្រទេសប្រមាណ៤០រួមមានសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រទេសឥណ្ឌា និងបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួនទៀត បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជម្លោះដែលមានរយៈពេលជិត១៨ខែ ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួន។ក្រសួងការបរទេសចិន និយាយថា អំណានរបស់ពួកគេស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកLavrov បានកោតសរសើរ និងស្វាគមន៍តួនាទីស្ថាបនារបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន៕

ប្រទេសឥណ្ឌារារាំងក្រុមហ៊ុនផលិតយានដ្រូនយោធា កុំឲ្យប្រើប្រាស់គ្រឿងបន្លាស់របស់ចិន

2023/08/08 02:46:26 pm        365
ឥណ្ឌា៖ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌា បានរារាំងក្រុមហ៊ុនផលិតយានដ្រូនយោធាក្នុងស្រុកពីការប្រើប្រាស់បំណែកផ្សំ ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ នេះបើយោងតាមមន្ត្រីការពារជាតិ និងឧស្សាហកម្ម៤រូប និងឯកសារជាច្រើនដែលត្រូវបានពិនិត្យមើលដោយសារព័ត៌មានReuters ។ចំណាត់ការនេះ កើតឡើង ចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ និងខណៈដែលទីក្រុងញូវដែលី បន្តធ្វើទំនើបកម្មផ្នែកយោធា ដែលគិតគូរពីការប្រើប្រាស់កាន់តែច្រើននៃឧទ្ធម្ភាចក្រគ្មានមនុស្សបើក ប្រព័ន្ធធន់បានយូរ និងកម្មវិធីស្វយ័ប្រវត្តិផ្សេងៗ   ទៀត។ប៉ុន្តែខណៈដែលឧស្សាហកម្មឥណ្ឌាដែលកំពុងចាប់កំណើតនេះ មានផែនការដើម្បីបំពេញតម្រូវការរបស់យោធា តួរលេខការពារជាតិ និងឧស្សាហកម្ម បានឲ្យដឹងថា ក្រុមមេដឹកនាំសន្តិសុខរបស់ឥណ្ឌា មានការព្រួយបារម្ភថា ការប្រមូលផ្តុំព័ត៌មានស៊ើបការណ៍ អាចត្រូវបានសម្របសម្រួលដោយគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសចិននៅក្នុងមុខងារទំនាក់ទំនងរបស់យានដ្រូន កាមេរ៉ា គ្រឿងបញ្ជូនសារតាមវិទ្យុ និងកម្មវិធីប្រតិបត្តិការ(operating software)។មនុស្សបីនាក់ក្នុងចំនោមមនុស្សទាំងនេះ និងឥស្សរជនរដ្ឋាភិបាល និងឧស្សាហកម្មចំនួន៦រូបផ្សេងទៀតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយក្នុងលក្ខខណ្ឌអនាមិក ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬដោយសារតែភាពរសើបនៃប្រធានបទនេះ។ ក្រសួងការពារជាតិឥណ្ឌា មិនបានឆ្លើយតបនឹងសំណួរជាច្រើនរបស់Reuters។

នាវារុស្ស៊ី និងចិន ចំនួន១១គ្រឿង កំពុងធ្វើដំណើរចេញពីរដ្ឋអាឡាស្កា សហរដ្ឋអាមេរិកហើយ

2023/08/08 02:39:09 pm        293
រុស្ស៊ី៖ យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នាវារុស្ស៊ី និងចិនចំនួន១១គ្រឿង បានធ្វើដំណើរក្បែរកោះ Aleutian ( អាលូស្ហិន) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនជាផ្នែកនៃសមយុទ្ធរួមគ្នា ដែលនាំឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយនាវាចម្បាំង និងយន្តហោះ ដើម្បីតាមដានសកម្មភាពនោះ ឥឡូវនេះកំពុងផ្លាស់ទីឆ្ងាយពីតំបន់នោះហើយ។មន្ត្រីអាមេរិកម្នាក់បាននិយាយថា ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់នាវានៅជិតខ្សែសង្វាក់កោះនោះ នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិកចំនួន៤គ្រឿង ដែលកំពុងប្រតិបត្តិការនៅមហាសមុទ្រប៉ាស៊ីហ្វិកបានត្រួតពិនិត្យសកម្មភាពរបស់នាវាទាំងនោះពីចម្ងាយផ្សេងៗគ្នា។មន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា នាវារុស្ស៊ី និងចិនទាំង១១គ្រឿងនោះ នៅតែស្ថិតក្នុងដែនទឹកអន្តរជាតិ ហើយមិនបានបើកចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក ដែលលាតសន្ធឹងចម្ងាយ១២ម៉ាយល៍ពីឆ្នេរសមុទ្រអាឡាស្កា នោះទេ។ក្រុមមន្ត្រីអាមេរិកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពី ថាតើនាវារុស្ស៊ី និងចិន បានខិតទៅជិតទឹកដីអាមេរិកខ្លាំងប៉ុណ្ណានោះទេ។ សមយុទ្ធល្បាតនោះបានបង្ហាញពីភាពជាក់ស្តែងនៃឯកភាព និងកម្លាំងយោធារវាងប្រទេសចិន និងរុស្ស៊ី៕

យោធានីហ្សេ ដាក់ពង្រាយកម្លាំងបន្ថែមទៅកាន់រដ្ឋធានី បន្ទាប់ពីមិនអើពើនឹងពេលវេលាកំណត់ក្នុងការប្រគល់អំណាច

2023/08/08 02:36:19 pm        293
នីហ្សេ៖ ប្រភពយោធាមួយបានប្រាប់សារព័ត៌មាន CNN ថា កងកម្លាំងប្រដាប់អាវុធរបស់នីហ្សេ បាននឹងកំពុងបញ្ចូនយកកងកម្លាំងទៅកាន់រដ្ឋធានី ដើម្បីទប់ទល់នឹងអន្តរាគមន៍យោធាដ៏មានសក្តានុពលមួយ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីរបបសឹកដែលកំពុងគ្រប់គ្រងប្រទេសនេះ បានបដិសេធមិនគោរពតាមកាលកំណត់របស់ប្លុកតំបន់ដ៏មានឥទ្ធិពលមួយក្នុងការប្រគល់អំណាច។ក្បួនរថយន្តភីកអាប់ប្រហែល៤០គ្រឿងបានទៅដល់នៅពេលយប់កាលពីល្ងាចថ្ងៃអាទិត្យ ដោយនាំកងទ័ពមកពីផ្នែកផ្សេងទៀតនៃប្រទេស ដើម្បីធានាដល់សុវត្ថិភាពសាធារណជនដែលកំពុងភ័យខ្លាច និងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដ៏ធំ។ ប្រទេសនីហ្សេ បានជាប់គាំងនៅក្នុងភាពចលាចលនយោបាយចាប់តាំងពីចុងខែមុន នៅពេលដែលលោកប្រធានាធិបតី Mohamed Bazoum ត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារដោយកងអង្គរក្សប្រធានាធិបតីរបស់ខ្លួន។ ប្លុកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានឆ្លើយតបប៉ុន្មានថ្ងៃក្រោយមក ដោយការដាក់ទណ្ឌកម្ម និងចេញឱសានវាទដល់របបសឹកដែលកំពុងកាន់អំណាច ដោយឲ្យពួកគេប្រគល់អំណាចក្នុងរយៈពេលមួយសប្តាហ៍ បើមិនដូចច្នោះទេពួកគេអាចប្រឈមមុខនឹងអន្តរាគមន៍យោធាដ៏ខ្លាំងក្លា។បណ្ដាមេដឹកនាំប្លុក ECOWAS និយាយថា អ្វីដែលពួកគេគាំទ្រនោះគឺការស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនេះ ប៉ុន្តែបានរក្សាគោលជំហរថាពួកគេមានឆន្ទៈក្នុងការងាកទៅរកការប្រើប្រាស់កម្លាំងជាមធ្យោបាយចុងក្រោយ ដើម្បីឲ្យរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេឡើងកាន់អំណាចវិញ៕

រូបិយប័ណ្ណរូប្លិ៍របស់រុស្សី ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ខែ គឺរហូតដល់៩៦រូប្លិ៍ទល់នឹង១ដុល្លារ

2023/08/08 02:33:14 pm        284
រុស្សី៖ រូបិយប័ណ្ណ រូប្លិ៍ របស់រុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៦ខែកន្លងមក ដោយមានតម្លៃ ៩៦រូប្លិ៍ក្នុង១ដុល្លារ នៅព្រឹកថ្ងៃចន្ទ (៧ សីហា)នេះ ដែលតួលេខនេះរងផលប៉ះពាល់ពីតម្រូវការក្នុងស្រុកយ៉ាងខ្លាំងសម្រាប់រូបិយប័ណ្ណបរទេស ហើយជាទូទៅមានការគាំទ្រទាបពីអ្នកនាំចេញនៅដើមខែ។រូបិយប័ណ្ណ រូប្លិ៍ កំពុងបន្តការខាតបង់បន្ទាប់ពីធ្លាក់ចុះជាង៤% ធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ក្នុងកំណត់ត្រាមួយសប្តាហ៍ដ៏អាក្រក់បំផុតរបស់ខ្លួនពេញមួយឆ្នាំ។ ក្រុមអាជ្ញាធររុស្ស៊ីនិយាយថា ប្រាក់ចំណូលនាំចេញទាប និងការនាំចូលឡើងវិញ គឺជាមូលហេតុចម្បងនៃការធ្លាក់ចុះតម្លៃប្រាក់រូប្លិ៍។ នៅម៉ោង ០៧:២៩នាទី (ម៉ោងក្នុងស្រុក) ប្រាក់ រូប្លិ៍ បានធ្លាក់ចុះចំនួន ០,៣% ធៀបនឹងប្រាក់ដុល្លារ នៅកម្រិត ៩៦,០១រូប្លិ៍ មុននឹងឈានដល់៩៦,៣៦៧៥រូប្លិ៍ ដែលជាចំណុចខ្សោយបំផុតចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២មក។ រូបិយប័ណ្ណ រូប្លិ៍ មានទំនោរធ្លាក់ចុះនៅដើមខែជារៀងរាល់ខែ បន្ទាប់ពីបាត់បង់ការគាំទ្ររយៈពេលបង់ពន្ធចុងខែ ដែលជាធម្មតាគេមើលឃើញក្រុមហ៊ុននាំចេញបង្វែរប្រាក់ចំណូលជារូបិយប័ណ្ណបរទេស (FX) ព្យាយាមរកចំណូលដើម្បីបំពេញតម្រូវការបំណុលក្នុងស្រុក។ ក្រុមអ្នកលេងទីផ្សារភាគហ៊ុនក៏រួមចំណែករុញឲ្យរង្គោះរង្គើដល់ប្រាក់ រូប្លិ៍ គឺដោយសារការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិចពីប្រទេសរុស្ស៊ី ដែលអាចជំរុញការបញ្ជាទិញបង្វែរជារូបិយប័ណ្ណបរទេសឬ FX ដ៏ធំ និងរុញឲ្យមានការប្រែប្រួលទីផ្សាររូបិយប័ណ្ណផងដែរ៕

ចក្រភពអង់គ្លេស ចាប់ផ្តើមផ្លាស់ទីក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូង

2023/08/08 02:30:44 pm        281
អង់គ្លេស៖ ចក្រភពអង់គ្លេសបានចាប់ផ្តើមផ្លាស់ទីជនអន្តោប្រវេសន៍មួយចំនួន ទៅកាន់លំនៅដ្ឋានទូកដ៏ធំមួយនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃចន្ទ (៧ សីហា) ដែលជាផ្នែកមួយនៃផែនការសន្សំប្រាក់ និងបង្ការនូវបរិមាណមនុស្សច្រើនលើសកំណត់ក្នុងសណ្ឋាគារសម្រាប់ជនអន្តោប្រវេសន៍ដែលទៅដល់តាមទូកតូចៗ។ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៥០.០០០នាក់កំពុងរស់នៅក្នុងសណ្ឋាគារនានា បន្ទាប់ពីពួកគេបានធ្វើដំណើរតាមទូកតូចៗឆ្លងកាត់ផ្លូវទឹកពីប្រទេសបារាំង។ចក្រភពអង់គ្លេសកំពុងផ្លាស់ប្តូរជនអន្តោប្រវេសន៍ទៅកាន់ទីតាំងយោធាដែលបោះបង់ចោល និងកប៉ាល់ឈ្មោះ Bibby Stockholm មានកម្ពស់បីជាន់ពណ៌ប្រផេះនៅកំពង់ផែ Portland ដែលអាចដាក់មនុស្សបានប្រហែល៥០០នាក់នៅក្នុងបន្ទប់គេងជាង២០០បន្ទប់ ក្នុងយុទ្ធនាការរារាំងមនុស្សពីការចូលទៅកាន់ចក្រភពអង់គ្លេស ។ចក្រភពអង់គ្លេសក៏កំពុងព្យាយាមបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេស រ៉្វាន់ដា ផងដែរ បើទោះបីជាផែនការនោះត្រូវបានជាប់គាំងនៅក្នុងតុលាការ ហើយនៅតែពឹងផ្អែកលើសេចក្តីសម្រេចរបស់តុលាការកំពូលលើភាពស្របច្បាប់របស់ខ្លួនក៏ដោយ។ តួលេខរបស់រដ្ឋាភិបាលបង្ហាញថាអ្នកស្វែងរកសិទ្ធិជ្រកកោនជិត៤៦.០០០នាក់ បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏គ្រោះថ្នាក់ពីប្រទេសបារាំងទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេសដោយទូកតូចៗកាលពីឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM