សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

សន្តិសុខ និង សង្គម

ស៊ុយអែត និងន័រវែស ចេញការជូនដំណឹងពណ៌ក្រហម ខណៈមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

2023/08/08 02:27:41 pm        273
ស៊ុយអែត៖ ភ្លៀងធ្លាក់ដ៏ខ្លាំង បានវាយប្រហារភាគខាងត្បូងអនុតំបន់អឺរ៉ុបខាងជើង ឬតំបន់ស្កានឌី កាលពីថ្ងៃច័ន្ទ (៧ សីហា) បណ្តាលឲ្យរថភ្លើងមួយខ្សែរក្រឡាប់ធ្លាក់ផ្លូវ ហើយផ្លូវថ្នល់ជាច្រើនខ្សែត្រូវជន់លិច ដោយក្រុមមន្ត្រីនៅប្រទេសស៊ុយអែត និងន័រវេសបានព្រមានថា អាចក្លាយជាប្រព័ន្ធអាកាសធាតុសើមខ្លាំងបំផុត ដែលនឹងវាយប្រហារតំបន់នេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។ក្រុមអ្នកឧតុនិយមស៊ុយអែត និងន័រវេសបានចេញការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតព្រមានធ្ងន់ធ្ងរបំផុត គ្របដណ្តប់ជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ ហើយបាននិយាយថា កន្លែងដែលរងគ្រោះខ្លាំងបំផុតអាចទទួលបានទឹកភ្លៀងធម្មតាក្នុងមួយខែ ឬច្រើនជាងនេះក្នុងរយៈពេល២៤ម៉ោង និងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល២៥ឆ្នាំនៅប្រទេសន័រវែស ឬរយៈពេល៥០ឆ្នាំសម្រាប់ស៊ុយអែត។ប្រទេសជិតខាង ដាណឺម៉ាក ក៏បានមើលឃើញភ្លៀងធ្លាក់ខ្លាំង ហើយបានចេញការប្រកាសអាសន្នពណ៌លឿង ដែលជាការព្រមានកម្រិតទាប ខណៈដែលក្រុមអ្នកឧតុនិយមនៅប្រទេសហ្វាំងឡង់បាននិយាយថា ប្រទេសនេះអាចនឹងមានព្យុះផ្គររន្ទះខ្លាំងនៅចុងសប្តាហ៍នេះ។ប្រព័ន្ធសម្ពាធទាប ដែលបានវាយលុកប្រទេសស៊ុយអែតកាលពីយប់ថ្ងៃអាទិត្យ និងទៅដល់ប្រទេសន័រវេសកាលពីថ្ងៃច័ន្ទ ត្រូវបានដាក់ឈ្មោះថា "ហាន់ស៍" ដោយវិទ្យាស្ថានឧតុនិយមន័រវេស ដោយនិយាយថា ការដាក់ឈ្មោះប្រព័ន្ធអាកាសធាតុនេះ ធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលបានការចាប់អារម្មណ៍ពីសាធារណជន៕

រដ្ឋមន្រ្តីបរិស្ថានប្រេស៊ីល៖ ការការពារព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ត្រូវតែផ្អែកលើវិទ្យាសាស្រ្ត

2023/08/08 02:22:25 pm        281
ប្រេស៊ីល៖  នៅពេលបើកកិច្ចប្រជុំកំពូលព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនកាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្រ្តីបរិស្ថាន និងបម្រែបម្រួលអាកាសធាតុប្រេស៊ីលលោកស្រី Marina Silvaបានជំរុញឲ្យអនុវត្តន៍តាមគោលនយោបាយសាធារណៈ ដើម្បីការពារព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ។  លោកស្រី Silvaនិយាយថា ពួកយើងនិយាយរួចហើយថា វាចាំបាច់ដើម្បីបង្កើតគោលនយោបាយសម្រាប់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនដោយផ្អែកលើភស្តុតាងវិទ្យាសាស្រ្ត ។ នេះមិនមែនជាពេលដែលត្រូវមានអាកប្បកិរិយាខុសឆ្គងនោះទេ ហើយអាកប្បកិរិយាណាមួយ ដែលមិនគិតគូដល់វិទ្យាសាស្រ្ត អាចបណ្តាលឲ្យកើតមានកំហុសដ៏គ្រោះថ្នាក់ដែលមិនអាចវិលត្រឡប់មកវិញ និងបង្កផលប៉ះពាល់ខ្លាំងបំផុត ។   លោកស្រីបន្តថា ជាឧទាហរណ៍ ពួកយើងកំពុងធ្វើការឲ្យគណៈកម្មាធិការអន្តររដ្ឋាភិបាលក្រុមប្រទេសតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្តសម្រាប់វិធានការទាំងនេះ ។  ជំនួបរបស់អង្គការសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការព្រៃជប់ទឹកភ្លៀង(ACTO) នឹងមានការជួបជុំគ្នារបស់ថ្នាក់ដឹកនាំរដ្ឋមកពីប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងប្រទេសវេណេហ៊្សុយអេឡា រយៈពេល ២ថ្ងៃនៅទីក្រុងភាគខាងជើង Belem របស់ប្រទេសប្រេស៊ីល ។  កិច្ចប្រជុំនេះដែរ មានគោលដៅបង្កើតគោលនយោបាយ គោលដៅ និងគោលជំហរបង្រួបបង្រួម នៅក្នុងកិច្ចចរចាអន្តរជាតិលើបញ្ហាប្រហែលចំនួន ១៣០ ចាប់ពីបញ្ហាហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រហូតដល់ការដាក់បញ្ចូលជនជាតិដើមភាគតិច ។  ដោយឡែក ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានសន្យាថានឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូន នៅឆ្នាំ ២០៣០ខាងមុខ ៕

លោក Taro Aso៖ ជប៉ុន និងសហរដ្ឋអាមេរិក ត្រូវតែបង្ហាញការតាំងចិត្តធ្វើសង្រ្គាមដើម្បីកោះតៃវ៉ាន់

2023/08/08 02:19:42 pm        307
ជប៉ុន៖  អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Taro Asoបាននិយាយនៅថ្ងៃអង្គារនេះថា បរិស្ថានសន្តិសុខរឹងមាំជាងមុននៅច្រកសមុទ្រតៃវ៉ាន់ មានន័យថា ជប៉ុន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ត្រូវការបង្ហាញការតាំងចិត្តខ្លាំងក្នុងការការពារកោះតៃវ៉ាន់ បើសិនជាពួកគេរងការវាយប្រហារ ។  លោក Asoដែលជាមន្រ្តីនយោបាយជាន់ខ្ពស់ជាងគេបំផុតរបស់ជប៉ុន បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៧២នោះ បានធ្វើសេចក្តីអធិប្បាយបែបនេះ នៅវេទិកាប្រចាំឆ្នំា Ketagalanដែលជាព្រឹត្តការណ៍មួយផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ ។   លោក Asoពុំបានបញ្ជាក់ថា ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន គឺជាប្រទេសឈ្លានពាននោះទេ ប៉ុន្តែលោកនិយាយថា វាសំខាន់សម្រាប់ជប៉ុន ដែលជាប្រទេសជិតខាងកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ត្រូវតែដាក់វិធានការទប់ស្កាត់យ៉ាងខ្លាំងក្លា ។  ថ្លែងនៅក្នុងវេទិកាតែមួយ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wenនិយាយថា រដ្ឋាភិបាលរបស់លោកស្រី បានប្តេជ្ញាចិត្តធ្វើឲ្យល្អប្រសើរឡើងវិស័យការពារជាតិរបស់ខ្លួន ។  លោកស្រី និយាយថា នេះបញ្ជាក់ផងដែរថា កោះតៃវ៉ាន់មិនច្រានចោលការផ្តល់ជូនរបស់ដៃគូសន្តិសុខរបស់ពួកយើងនោះឡើយ ។ ស្របពេលដែលពួកយើងពុំស្វែងរកការតតាំងយោធា ហើយនិងសង្ឃឹមថាមានសន្តិសហវិជ្ជមានប្រកបដោយស្ថិរភាព និងអត្ថប្រយោជន៍ជាមួយប្រទេសជិតខាងរបស់ពួកយើង កោះតៃវ៉ាន់ តែងតែត្រៀមខ្លួនរួចរាល់ក្នុងការការពារលទ្ធិប្រជាធិបតេយ្យរបស់ពួកយើង និងជីវិតរស់នៅរបស់ប្រជាពលរដ្ឋពួកយើង ៕

នគរបាលអូស្ត្រាលី ចាប់ខ្លួនបុរស ១៩នាក់ ក្នុងការបង្ក្រាបការរំលោភបំពានលើកុមារតាមអ៊ិនធឺណិត

2023/08/08 02:07:45 pm        265
អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលី បានឲ្យដឹង នៅថ្ងៃអង្គារ (ទី៨ ខែសីហា)នេះ ថា នគរបាលបានចាប់ខ្លួនបុរសចំនួន ១៩នាក់ពីបទចែកចាយខ្លឹមសាររំលោភបំពានលើកុមារតាមអ៊ិនធឺណិត ហើយបានជួយសង្គ្រោះកុមារ ១៣នាក់ កុំឲ្យរងគ្រោះថ្នាក់បន្ថែមទៀត បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។ប្រតិបត្តិការស៊ើបអង្កេតដែលមានឈ្មោះថា Operation Bakis បានចាប់ផ្តើម នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន បន្ទាប់ពីមានការសម្លាប់ភ្នាក់ងារ FBI ចំនួន ២នាក់ នៅរដ្ឋផ្លរីដា (Florida) ក្នុងឆ្នាំ២០២១ នៅពេលដែលកំពុងស៊ើបអង្កេតការរំលោភបំពានលើកុមារ នៅសហរដ្ឋអាមេរិក។មេបញ្ជាការនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លោកស្រី Helen Schneider ( ហេឡេន ស្នេដឺ) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា FBI បន្ទាប់មក បានផ្តល់ព័ត៌មានដល់នគរបាលអូស្ត្រាលីអំពីសមាជិកនៃបណ្តាញក្រុមទំនាក់ទំនងស្គាល់គ្នាតាមអ៊ិនធឺណេត ក្នុងប្រទេសដែលត្រូវបានចោទប្រកាន់ថា បានចែករំលែកខ្លឹមសាររំលោភបំពានលើកុមារ តាមគេហរទំព័រទីផ្សារងងឹត (ខុសច្បាប់)។បុរសទាំងនោះ ដែលមានអាយុចន្លោះពី ៣២ ទៅ ៨១ឆ្នាំ បានចែកចាយរូបភាព និងវីដេអូ ដែលមានខ្លឹមសាររំលោភបំពានលើកុមារ បានជជែកគ្នានៅលើកម្មវិធីផ្ញើសារ និងត្រូវបានចោទប្រកាន់ថា បានប្រើលេខកូដសម្ងាត់ ដើម្បីគេចពីការរកឃើញ។ លោកស្រី Schneider បានបន្ថែមថា ជនល្មើសជាជនជាតិអូស្ត្រាលីភាគច្រើន ត្រូវបានជួលឲ្យធ្វើការងារ ដែលទាមទារសមត្ថភាពកម្រិតខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកទេស៕

ខណៈទឹកជំនន់ស្រកចុះ ប្រតិបត្តិការបោសសម្អាតទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅប្រទេសចិន

2023/08/08 02:04:05 pm        228
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃអង្គារនេះថា ខណៈទឹកជំនន់បានស្រកចុះ ការងារជួសជុលនិងបោសសម្អាតទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅទូទាំងខេត្តជាច្រើនក្នុងប្រទេសចិន។រូបភាពពីបណ្តាញទូរទស្សន៍ CCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងបូមទឹកទឹកជំនន់ចេញពីយានដ្ឋានចតយានយន្តហើយក្រុមការងារសំណង់កំពុងបោសសម្អាតផ្លូវដែលរាយប៉ាយដោយកម្ទេចកម្ទីរពីបំណាក់ដី។ ខេត្ត Baoding( ប៉ាវទីង) ដែលគ្រប់គ្រងតំបន់ Zhuozhou ( ជូចូវ)បានិយាយថា ស្ពានរាប់រយកន្លែង និងផ្លូវជនបទរាប់រយគីឡូម៉ែត្រត្រូវបានបំផ្លាញដោយទឹក ដែលមានការខាតបង់សេដ្ឋកិច្ចផ្ទាល់ បានឈានដល់ជិត ១៧ពាន់លានយ័ន គិតត្រឹមថ្ងៃសៅរ៍ ទី៥ ខែសីហា។ខណៈអាជ្ញាធរប្រញាប់ប្រញាល់ស្តារឡើងវិញស្ថានភាពរស់នៅជាធម្មតាបន្ទាប់ពីព្យុះDoksuri ឆ្លងកាត់ អ្នកព្យាករណ៍អាកាសធាតុជាតិ បានព្រមានតំបន់ភាគឦសានត្រៀមទប់ទល់ខ្លួនឯងសម្រាប់ព្យុះបន្ថែមទៀតពីព្យុះទីហ្វុង Khanun៕

ពួកចោរព័ត៌មានវិទ្យាផ្តាច់មុខរបស់កូរ៉េខាងជើង បានរំលោភបំពានលើក្រុមហ៊ុនផលិតមីស៊ីលជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី

2023/08/08 01:26:27 pm        279
កូរ៉េខាងជើង៖ ក្រុមចោរព័ត៌មានវិទ្យាសម្រាំង (Hacker) របស់កូរ៉េខាងជើង បានបំពានចូលបណ្តាញកុំព្យូទ័រយ៉ាងសម្ងាត់នៅឯក្រុមហ៊ុនអភិវឌ្ឍន៍មីស៊ីលរុស្ស៊ីដ៏ធំមួយយ៉ាងហោចណាស់ ៥ខែ កាលពីឆ្នាំមុន នេះបើយោងតាមភ័ស្តុតាងបច្ចេកទេសដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters និងការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខ។សារព័ត៌មាន Reuters បានរកឃើញក្រុមចារកម្មតាមបណ្តាញព័ត៌មានបច្ចេកវិទ្យាអ៊ិនធើណិត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ដែលអ្នកស្រាវជ្រាវផ្នែកសន្តិសុខហៅថា ស្កាក្រាហ្វធ៍ ( ScarCruft) និងឡាហ្សារុស ( Lazarus) បានដំឡើងជាសម្ងាត់នូវប្រព័ន្ធឌីជីថលដ៏សម្ងាត់ទៅក្នុងប្រព័ន្ធ NPO Mashinostroyeniya (NPO ម៉ាស៊ីណូស្រ្តូយេនីយ៉ា) ដែលជាការិយាល័យគំរូប្លង់រ៉ុក្កែត ដែលមានមូលដ្ឋាននៅទីក្រុងរឺទៅ (Reutov) ដែលជាទីក្រុងតូចមួយនៅជាយទីក្រុងមូស្គូ។Reuters មិនអាចកំណត់ថាតើទិន្នន័យណាមួយ ត្រូវបានគេយកក្នុងអំឡុងពេលការលួចជ្រៀតចូល ឬព័ត៌មានអ្វីដែលអាចត្រូវបានមើលនោះទេ។ ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីការវាយលុកចូលប្រព័ន្ធឌីជីថល ទីក្រុងព្យុងយ៉ាងបានប្រកាសពីការអភិវឌ្ឍជាច្រើននៅក្នុងកម្មវិធីមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់របស់ខ្លួន ប៉ុន្តែវាមិនច្បាស់ទេថាតើវាទាក់ទងនឹងការបំពាននេះ ឬយ៉ាងណាទេ។ក្រុមអ្នកជំនាញនិយាយថា ឧបទ្ទវហេតុនេះ បង្ហាញពីរបៀបដែលប្រទេសឯកាមួយនេះ នឹងដាក់គោលដៅលើសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជារុស្ស៊ី ក្នុងគោលបំណង ដើម្បីទទួលបានបច្ចេកវិទ្យាសំខាន់ៗ៕

យ៉ាងហោចណាស់មនុស្ស១៦នាក់ស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងជើង

2023/08/08 12:34:22 pm        295
ទុយនីស៊ី៖មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសទុយនីស៊ី និងតំបន់សាហារ៉ាភាគខាងលិច ខណៈប្រទេសអាហ្វ្រិកខាងជើងមួយនេះ ប្រឈមការកើនឡើងការឆ្លងកាត់សមុទ្រធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាចំណុចពិសេសនៃច្រកទ្វារសំខាន់សម្រាប់ជនភៀសខ្លួន ជាចម្បងមកពីតំបន់ផ្សេងៗនៃទ្វីបអាហ្វ្រិក ដែលប៉ុនប៉ងធ្វើដំណើរតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់ ក្នុងក្តីសង្ឃឹមសម្រាប់ជីវិតកាន់តែប្រសើរ។ ចំនួនអ្នកស្លាប់ពីការលិចទូកកាលពីថ្ងៃអាទិត្យនៅប្រទេសទុយនីស៊ី បានកើនឡើងដល់១១នាក់ បន្ទាប់ពីសាកសពន្ថែមទៀតត្រូវបានរកឃើញ។ អាជ្ញាធរនិយាយថា មនុស្ស២នាក់ ត្រូវបានជួយសង្គ្រោះក្នុងចំណោម៥៧នាក់នៅលើទូក ដែលទាំងអស់នេះមកពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ា ហើយអាជ្ញាធរបានបន្តស្វែងរកអ្នកកំពុងបាត់ខ្លួន។ អ្នករួចផុតពីស្លាប់ពីការលិចទូកដែលបានរាយការណ៍ចុងក្រោយនៅជិតកោះ Kerkennah ប្រទេសទុយនីស៊ី នៅសមុទ្រម៉េឌីទែរ៉ាណេ បាននិយាយថា ទូកបណ្តោះអាសន្នរបស់ពួកគេ បានចេញដំណើរកាលពីចុងសប្តាហ៍ ពីឆ្នេរភាគខាងជើងទីក្រុង Sfax មានផ្ទុកមនុស្ស៥៧នាក់នៅលើទូក។ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀត អាជ្ញាធរនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទបាននិយាយថា សាកសព៥នាក់ ទាំងអស់នេះមកពីប្រទេសសេណេហ្គាល់ ត្រូវបានរកឃើញ ហើយ១៨៩នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់នៅតំបន់សាហារ៉ាភាគខាងលិច៕

ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំ

2023/08/08 12:32:03 pm        415
ប៉ាគីស្ថាន៖ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃអង្គារ (៨ សីហា)នេះ គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំសម្រាប់រូបលោក ខណៈរូបលោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដែលមានអាយុកាលមួយសតវត្ស នៅពេលចាប់ផ្តើមការជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។អតីតកីឡាករវាយគ្រីឃីតអន្តរជាតិរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿងជាង២០០ករណី ដែលលោកបានប្រឈមមុខ ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងការបោះឆ្នោតសកលកាលពីខែមេសា ឆ្នាំ២០២២មក។ការជាប់ពន្ធនាគារបានហាមឃាត់រូបលោកមិនឱ្យចូលរួមការបោះឆ្នោតខាងមុខ។ លោក Khan កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារសម័យអាណានិគមមួយនៅជាយក្រុងប្រវត្តិសាស្ត្រ Attock ចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី Islamabad។ អ្នកនាំពាក្យរបស់លោក Khan ឈ្មោះ Raoof Hasan បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមេធាវីរបស់លោក Khan នឹងដាក់ពាក្យសុំនៅក្រៅឃុំនៅថ្ងៃអង្គារនេះនៅតុលាការជាន់ខ្ពស់រដ្ឋធានី Islamabad បន្ទាប់ពីបានទៅសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារដើម្បីទទួលបានអំណាចមេធាវីពីលោក៕

ប្រទេសអេស្ប៉ាញ ត្រៀមទប់ទល់រលកកម្ដៅលើកទីបីនៃរដូវក្តៅ

2023/08/08 12:27:02 pm        321
អេស្ប៉ាញ៖ កាលពីថ្ងៃចន្ទ ប្រទេសអេស្ប៉ាញ បានត្រៀមទប់ទល់ថ្ងៃដំបូងនៃរលកកម្ដៅរយៈពេលមួយសប្តាហ៍ដែលក្រុមអ្នកឧតុនិយមរំពឹងថា នឹងជំរុញទែរម៉ូម៉ែត្រលើសពីកម្រិត៤៤អង្សាសេ (១១១ហ្វារិនហៃ) នៅក្នុងផ្នែកខ្លះនៃឧបទ្វីប Iberian ព្រមទាំងបង្កើនហានិភ័យនៃចំហេះព្រៃផងដែរ។អឺរ៉ុបខាងត្បូងកំពុងប្រឈមមុខនឹងសីតុណ្ហភាពដ៏ខ្ពស់បំផុតក្នុងរដូវកាលទេសចរណ៍នៃរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅកាន់តែញឹកញាប់ កាន់តែខ្លាំង និងរាលដាលពេញមួយរដូវ ដោយសារតែបម្រែបម្រួលអាកាសធាតុ។លោក Ruben del Campo នៃទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា កត្តាដែលបណ្តាលឱ្យមានរលកកម្ដៅចុងក្រោយបំផុតគឺបរិយាកាសនៅនឹង ដែលបណ្តាលឲ្យមេឃគ្មានពពក ព្រមទាំងការមកដល់នៃម៉ាស់ខ្យល់ក្តៅ និងស្ងួតពីអាហ្វ្រិកខាងជើង ។លោកបានបន្ថែមថា ការរួមបញ្ចូលគ្នានៃសីតុណ្ហភាពក្តៅខ្លាំង និងសំណើមទាប បានធ្វើឱ្យទឹកនៅក្នុងអាងស្តុកទឹកហួតក្នុងអត្រាលឿនជាងមុន ខណៈការប្រើប្រាស់ក៏កំពុងកើនឡើងផងដែរ ធ្វើឲ្យផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ ដែលអូសបន្លាយរយៈពេលយូរទៅលើប្រទេសអេស្ប៉ាញ៕

ចំហេះព្រៃជិត១០០កន្លែង កំពុងឆាបឆេះពាសពេញសាធារណរដ្ឋសាក់ខា នៃប្រទេសរុស្ស៊ី

2023/08/08 12:24:39 pm        270
រុស្ស៊ី៖ ទីភ្នាក់ងារសាក់ខាក្នុងតំបន់នៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ចំហេះព្រៃជិត១០០កន្លែង កំពុងឆាបឆេះនៅក្នុងសាធារណរដ្ឋចុងបូព៌ា សាក់ខា (Sakha) របស់ប្រទេសរុស្ស៊ី។ ក្រុមអាជ្ញាធរបាននិយាយថា ចំហេះព្រៃចំនួន៩៨ករណី បានឆាបឆេះលើផ្ទៃដីសរុបចំនួន១២៥.៦០០ហិចតា ដែលជាទំហំប្រហែលពាក់កណ្តាលនៃប្រទេសលុចសំបួ។ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានបន្ថែមថា ពួកគេកំពុងបន្តតាមដានផ្សែងពីចំហេះនោះ ខណៈដែលទីប្រជុំលំនៅឋានជាច្រើននៅទូទាំងតំបន់ត្រូវបានគេរាយការណ៍ថា បានគ្របដណ្តប់ដោយផ្សែង។ ចំហេះព្រៃនៅរដូវក្តៅ កើតឡើងប្រចាំឆ្នាំក្នុងសាធារណរដ្ឋសាក់ខា ជាតំបន់ធំបំផុត និងត្រជាក់បំផុតរបស់រុស្ស៊ី។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំបន់អាក់ទិករបស់រុស្ស៊ី ឡើងកម្តៅលឿនជាងមធ្យមភាគពិភពលោកចំនួនពីរដង។លោក Grigory Kuksin អ្នកជំនាញការពារចំហេះព្រៃឯករាជ្យបានប្រាប់សារព័ត៌មាន The Moscow Times ថា ស្ថានភាពនៅសាធារណរដ្ឋសាក់ខាឆ្នាំនេះអាក្រក់ណាស់ ហើយក្រុមអាជ្ញាធរមិនតម្រូវឱ្យចាត់វិធានការប្រឆាំងនឹងការរីករាលដាលបន្ថែមទៀតរបស់ចំហេះទាំងនេះឡើយ។ចាប់តាំងពីដើមរដូវកាលចំហេះព្រៃឆ្នាំនេះមក ចំហេះព្រៃជាង៧០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសាក់ខា ដែលប៉ះពាល់ដល់ផ្ទៃដីសរុប១,២លានហិចតា នេះបើយោងតាមទីភ្នាក់ងារការពារចំហេះព្រៃ ដែលជាសាខានៃទីភ្នាក់ងារព្រៃឈើសហព័ន្ធរបស់ប្រទេសរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM