ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

មនុស្ស១១នាក់ ស្លាប់ ក្នុងការផ្ទុះរោងចក្រផលិតស្ករស នៅប្រទេសតង់ហ្សានី

2024/05/24 12:37:33 pm        60
មន្ត្រីតំបន់ និយាយថា ជនបរទេសបីនាក់មកពីប្រទេសប្រេស៊ីល កេនយ៉ា និងប្រទេសឥណ្ឌា ព្រមទាំងអ្នកបច្ចេកទេសនៅប្រទេសតង់ហ្សានីចំនួន៨នាក់ បានស្លាប់ ហើយពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការផ្ទុះនៅរោងចក្រផលិតស្ករសមួយកន្លែងក្នុងតំបន់ Morogoro ភាគខាងកើត ប្រទេសតង់ហ្សានី។ លោក Shaban Marujugo មេបញ្ជាការក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ Morogoro បាននិយាយថា ការផ្ទុះបានកើតឡើងនៅរោងចក្រផលិតស្ករស អ៊ឹមទីបវ៉ា(Mtibwa)។លោក ជូម៉ា រ៉ាម៉ាដហាន ប៉ាឡាំបា (Juma Ramadhan Palamba) បុគ្គលិកផ្នែកអគ្គិសនីនៅរោងចក្រ បាននិយាយថា ការផ្ទុះនេះបានកើតឡើងបន្ទាប់ពីបន្ទប់ត្រួតពិនិត្យ ជាកន្លែងដែលបុគ្គលិកអគ្គិសនី កំពុងធ្វើតេស្ត ប្រព័ន្ធកម្តៅដែលជួសជុលថ្មី សម្រាប់ការផលិតស្ករស។ ការផ្ទុះកើតឡើង បន្ទាប់ពីបំពង់បញ្ចេញចំហាយចូលទៅក្នុងឡចំហាយ បានផ្ទុះ។ លោក និយាយថា ប្រព័ន្ធដែលបានជួសជុលថ្មី គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃសុក្រនេះ។ លោកនិយាយថា លោកបានរត់គេចខ្លួនចេញដោយគ្មានរបួសនោះទេ ដោយសារតែបានចាកចេញពីបន្ទប់ត្រួតពិនិត្យ ដើម្បីទៅទទួលទូរស័ព្ទនៅពេលមានការផ្ទុះ។ស្នងការប្រចាំតំបន់ Morogoro លោក Adam Malima កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យបិទរោងចក្រផលិតស្ករសនេះ រយៈពេលបីថ្ងៃបន្ទាប់ពីការផ្ទុះ ដែលលោកបាននិយាយថា នឹងត្រួសត្រាយផ្លូវសម្រាប់កងកម្លាំងពន្លត់អគ្គិភ័យនិងជួយសង្គ្រោះរបស់ប្រទេសតង់ហ្សានី ដើម្បីស៊ើបអង្កេតពីមូលហេតុនៃឧបទ្ទវហេតុ។ បន្ទាប់ពីការផ្ទុះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Ashatu Kijaji និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Hussein Bashe បានទៅពិនិត្យមើលរោងចក្រ និងបានសន្យា ពីការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការជួសជុលការខូចខាត បណ្តាលមកពីការផ្ទុះ។

មនុស្ស១២នាក់ស្លាប់ នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យ Deir Al-Balah តំបន់ ហ្កាហ្សា

2024/05/24 09:19:34 am        89
វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យ បាននិយាយថា ប្រជាជនប៉ាឡេស្ទីន១២នាក់បានស្លាប់ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងធ្លាក់ទៅលើឃ្លាំងមួយកន្លែងរបស់ក្រសួងសុខុមាលភាព នៅភាគខាងកើតទីក្រុង ឌែ អាល់ បាឡា(Deir Al-Balah) តំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល កាលពីថ្ងៃព្រហស្បតិ៍។សាកសពនិងអ្នករងរបួស ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាទី(Al-Aqsa Martyrs) ក្នុងទីក្រុង Deir Al-Balah។លោកវេជ្ជបណ្ឌិត ខាលី អាល់ដេហ្គ្រាន(Khalil al Degran) បាននិយាយថា មនុស្ស១២នាក់ បានស្លាប់ក្នុងអំឡុងពេលការបាញ់ផ្លោងសម្លាប់រង្គាល ភាគច្រើនជាស្ត្រីនៅទីក្រុង Deir Al-Balah។ទាំងនេះត្រូវបានកំណត់គោលដៅដោយការបាញ់ផ្លោងពីរថក្រោះ។ សាកសពភាគច្រើន ត្រូវបានឆេះខ្លោច ហើយអ្នករងរបួសជាង៣០នាក់ បានទៅដល់មន្ទីរពេទ្យ។លោកបាននិយាយបន្ថែមថា មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យដែលនៅសល់តែមួយគត់នៅភាគកណ្តាលតំបន់ហ្កាហ្សា អាចឈប់ដំណើរការដោយសារតែខ្វះប្រេងសម្រាប់ម៉ាស៊ីនភ្លើង។ប្រជាជន និយាយថា រថក្រោះអ៊ីស្រាអែល បានរុលចូលទៅមុខទៅភាគអាគ្នេយ៍ទីក្រុង Rafah ឆ្ពោះទៅកាន់សង្កាត់ Yibna ភាគខាងលិចទីក្រុង ហើយបន្តប្រតិបត្តិការនៅតំបន់ជាយក្រុងភាគខាងកើតចំនួនបីតំបន់។ការវាយលុករបស់អ៊ីស្រាអែល ក្នុងពេលដំណាលគ្នានៅតំបន់ជាយភាគខាងជើង និងជាយខាងត្បូង តំបន់ហ្កាហ្សាក្នុងខែនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ជម្លៀសខ្លួនជាថ្មីទៀត ជាអ្នកដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេម្តងរួចមកហើយ ហើយការវាយលុកនេះ បានកាត់ផ្តាច់ផ្លូវចូលសំខាន់ៗសម្រាប់ការដឹកជញ្ចូនជំនួយ ដែលបង្កើនហានិភ័យនៃគ្រោះទុរ្ភិក្ស។

ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាដល់អធិការខណ្ឌទាំងអស់ចេញល្បាតទ្វេដង ដើម្បីបង្ក្រាបក្មេងទំនើង

2024/05/23 05:56:12 pm        88
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់អធិការខណ្ឌទាំងអស់ចេញល្បាតទ្វេដង ដើម្បីបង្ក្រាបក្មេងទំនើងដែលកំពុងបន្តកើនឡើង។ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់វិធានការ និងបង្ក្រាបលើបញ្ហាក្មេងទំនើងតាមទីកម្សាន្តសប្បាយភាព និងទីសាធារណៈ ដែលបញ្ហានេះត្រូវបានដាក់ចេញជាវិធានការចាំបាច់ទៅដល់អធិការដ្ឋានខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបក្មេងទំនើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដាក់ចេញបទបញ្ជាជាបន្ទាន់ដល់អធិការខណ្ឌទាំង១៤ ដោយរៀបចំកម្លាំងធ្វើការចុះតាមដាន និងត្រួតពិនិត្យទ្វេដងក្នុងភូមិសាស្រ្តរបស់ខ្លួន។ ជាមួយបញ្ហានេះ លោកឧត្តមឋេនីយ៍ឯក បានអំពាវនាវ និងស្នើឱ្យមានកិច្ចសហការរួមគ្នាជាមួយនគរបាល ក៏ដូចជាតាមបណ្តាគណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលរបស់យុវជនទាំងអស់ចូលរួមអប់រំ និងបញ្ជៀបការយល់ដឹងអំពីការលុបបំបាត់បញ្ហាក្មេងទំនើងតាមរយៈយុទ្ធនាការសាធារណអប់រំដល់សិស្សានុសិស្ស។លោកឧត្តមសេនីយ៍ឯក បន្ថែមថា គិតត្រឹមខែឧសភានេះ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្មេងទំនើង នគរបាលបង្ក្រាបបានចំនួន២០ករណី និងឃាត់ខ្លួនមនុស្សចំនួន៤៦នាក់ ខណៈ៤២នាក់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។អត្ថបទ៖ សេក ឧត្តម

ការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់វេសបែង ឈានចូលដល់ថ្ងៃទី២ បន្ទាប់ពីមនុស្ស ៨នាក់ បានស្លាប់

2024/05/23 01:15:18 pm        96
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ចូលទីក្រុងទីក្រុងជេនីន (Jenin)នៃតំបន់វេសបែង កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីទាហាន បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់។អ្នកឆ្លើយឆ្លងព័ត៌មាននោះ បាននិយាយថា កងទ័ពបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ នៅក្នុងជំរំជនភៀសខ្លួននៅក្នុងទីក្រុងនេះ សម្រាប់ថ្ងៃទី២ ជាមួយនឹងការផ្ទុះ និងការបាញ់កាំភ្លើងពីខាងក្នុង ខណៈដែលទាហាននៅក្នុងរថពាសដែកអ៊ីស្រាអែល បានបាញ់ទៅលើយុវជនពាក់ម៉ាស់ នៅកណ្តាលទីក្រុង។ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡា បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ និង២៤នាក់បានរងរបួស អំឡុងពេលការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃ អង្គារ។អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់កាលពីថ្ងៃអង្គារ បានឃើញសាកសព ៤នាក់ នៅឯកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យរដ្ឋាភិបាល Khalil Suleiman នៅក្នុងទីក្រុងជេនីន។កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា កងទ័ពបាន «បានបាញ់តគ្នាជាមួយបុរសប្រដាប់អាវុធ និងបានសម្លាប់ភេរវករជាច្រើននាក់ រួមទាំងភេរវករពីរនាក់ ដែលបានគប់គ្រឿងផ្ទុះ ទៅលើកងកម្លាំង។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa និងអង្គការសប្បុរសធម៌ ក្រុមគ្រូពេទ្យគ្មាព្រំដែន(Doctors Without Borders) បានរាយការណ៍ថា គ្រូពេទ្យវះកាត់ឈ្មោះ Usaeed Jabareen មកពីមន្ទីរពេទ្យរដ្ឋ គឺស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

អ៊ីស្រាអែល បានសម្លាប់យុទ្ធជនហាម៉ាសពី ៣០ទៅ៣៥ភាគរយ នៅតំបន់ហ្កាហ្សា

2024/05/23 01:06:22 pm        80
ទីភ្នាក់ងារចារកម្មអាមេរិក ជឿជាក់ថា អ៊ីស្រាអែល បានសម្លាប់ភេរវករហាម៉ាសពី ៣០ទៅ៣៥ភាគរយប៉ុណ្ណោះ ដែលជាផ្នែកមួយនៃក្រុមនេះ មុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលា។សារព័ត៌មាន Politico បានរាយការណ៍ថា លើសពីនេះទៀត ៦៥ភាគរយនៃបណ្តាញផ្លូវរូងក្រោមដីដ៏ធំ ដែលក្រុមហាម៉ាស បានប្រើដើម្បីធ្វើការវាយប្រហារ នៅមានដដែល។សារព័ត៌មាននេះ ក៏បាននិយាយផងដែរថា មន្ត្រីអាមេរិកជឿថា ក្រុមហាម៉ាស បានជ្រើសរើសសមាជិកថ្មីរាប់ពាន់នាក់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។មន្ត្រីសំខាន់ៗមកពីរដ្ឋបាលលោក បៃដិន បានសម្តែងការភ័យខ្លាចថា អ៊ីស្រាអែល កំពុងខ្ជះខ្ជាយឱកាសរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ដោយបានរិះគន់ជាសាធារណៈនូវយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា «ការបរាជ័យខ្លួនឯងទៅវិញ» និង «ទំនងជានឹងបើកឱកាសឲ្យក្រមហាម៉ាសវិលត្រឡប់មកវិញ»។ប្រទេសអ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចនិងបំផ្លាញក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

នាយនគរបាល ត្រូវបានដកចេញពីតំណែងបន្ទាប់ពីហ្វូងមនុស្ស វាយប្រហារលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីន

2024/05/23 11:01:23 am        112
នាយនគរបាលប្រចាំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles ត្រូវបានដកចេញពីមុខតំណែង រយៈពេលបីសប្តាហ៍បន្ទាប់ពីមន្រ្តីជាច្រើននៅបរិវេណសាកលវិទ្យាល័យ បានរងការរិះគន់ចំពោះចំណាត់លើការវាយប្រហារដោយហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដ៏ហិង្សា ទៅលើសកម្មជនគាំទ្រប៉ាឡេស្ទីន ដែលបានបោះជំរំនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា នៅទីក្រុង Los Angeles (UCLA) ។សាកលវិទ្យាធិការរង លោក Mary Osako បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា លោក John Thomas ដែលត្រូវបានតែងតាំងជាផ្លូវការជានាយនគរបាលប្រចាំនៅសាកលវិទ្យាល័យ UCLA កាលពីខែមករា ត្រូវបានចាត់តាំងឡើងវិញជាបណ្តោះអាសន្ន ដោយរង់ចាំការពិនិត្យលើដំណើរការផ្នែកសន្តិសុខ។ លោក Osako និយាយថា នាយនគរបាលប្រចាំនៅបរិវេណសាកលវិទ្យាល័យ លោក Gawin Gibson ត្រូវបានតែងតាំងជានាយនគរបាលស្តីទីរបស់សាកលវិទ្យាល័យ UCLA ដែលចូលជាធរមាន កាលពីថ្ងៃអង្គារ។លោក Thomas និងមន្ត្រីមួយចំនួនទៀត នៅនៅបរិវេណសាកលវិទ្យាល័យ ព្រមទាំងអង្គភាពនគរបាលនៅទីក្រុង Los Angeles បានធ្វើឲ្យមានការរិះគន់ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះអំពើហិង្សា ដែលបានផ្ទុះឡើងនៅសាកលវិទ្យាល័យ UCLA រវាងសកម្មជនគាំទ្រប៉ាឡេស្ទីន និងក្រុម អ្នកវាយប្រហារ។អ្នកវាយប្រហារមានពាក់ម៉ាស់ ដែលក្រោយមកត្រូវបានមន្ត្រីសាកលវិទ្យាល័យចាត់ទុកថាជា «អ្នកញុះញង់» បានសម្រុកចូលជំរំតង់ ដោយមានកាន់ដំបង និងឈើវែង។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងភាគីទាំងពីរ បានអូសបន្លាយយ៉ាងហោចណាស់បីម៉ោង មុនពេលនគរបាលបានចេញធ្វើអន្តរាគមន៍។ ភាគីទាំងពីរ បានវាយគ្នា និងបាចម្សៅម្រិចដាក់គ្នាទៅវិញទៅមក។ សមាជិកនៃភាគីគាំទ្រប៉ាឡេស្ទីនបាននិយាយថា ផាវត្រូវបានដុតបំផ្ទុះគប់មកលើពួកគេ។

កងកម្លាំងអ៊ីស្រាអែល វាយចូលជ្រៅទៅក្នុងក្រុង Rafah ក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតមួយ

2024/05/23 08:30:31 am        123
រថក្រោះអ៊ីស្រាអែល បានឈានដល់ជាយនៃតំបន់លំនៅឋានដែលមានមនុស្សរស់នៅច្រើននៅភាគកណ្តាលក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃពុធ (២២ ឧសភា) ក្នុងអំឡុងពេលមួយយប់នៃការទម្លាក់គ្រាប់បែកដ៏ខ្លាំងបំផុតនៃទីក្រុងហ្កាហ្សា ភាគខាងត្បូង ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកនៅទីនោះក្នុងខែនេះមក។ការវាយលុករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីកន្លែងដែលជាជម្រកសម្រាប់មនុស្សពាក់កណ្តាលនៃប្រជាជនសរុបចំនួន ២,៣ លាននាក់នៃតំបន់ហ៊ុមព័ទ្ធនេះ។ ការវាយប្រហារនេះក៏បានកាត់ផ្តាច់ផ្លូវចូលសំខាន់ៗសម្រាប់ជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលនាំឱ្យមានការភ័យខ្លាចពីអន្តរជាតិចំពោះជនរងគ្រោះកាន់តែច្រើន និងគ្រោះទុរ្ភិក្ស។អ៊ីស្រាអែលនិយាយថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីវាយប្រហារទីក្រុងនេះឡើយ ដើម្បីកម្ចាត់កងវរសេនាតូចចុងក្រោយរបស់យុទ្ធជនហាម៉ាស ដែលខ្លួនជឿថាកំពុងជ្រកនៅទីនោះ។ កងទ័ពរបស់ខ្លួនបាននិងកំពុងរំកិលយឺតៗចូលទៅជាយភាគខាងកើតនៃក្រុងរ៉ាហ្វា ចាប់តាំងពីដើមខែនេះ។អ្នកស្រុក និងក្រុមសកម្មប្រយុទ្ធបាននិយាយថា រថក្រោះបានចូលកាន់កាប់ទីតាំងថ្មីកាលពីថ្ងៃពុធ កាន់តែជ្រៅនៅភាគខាងលិចតាមបណ្តោយរបងព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីប ហើយឥឡូវនេះបានឈរជើងនៅជាយតំបន់លំនៅឋាន យីបណា (Yibna) នៅកណ្តាលទីក្រុងរ៉ាហ្វា៕

មនុស្ស ៤០ នាក់ បានស្លាប់ក្នុងការវាយប្រហារនៅភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា

2024/05/22 01:50:35 pm        119
នគរបាល និងអ្នកស្រុកបាននិយាយកាលពីថ្ងៃអង្គារ (២១ ឧសភា) ថា មនុស្សយ៉ាងតិច ៤០ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងនៅលើភូមិ ហ៊្សូរ៉ាក់ (Zurak) ក្នុងរដ្ឋ ផ្លាតេអ៊ូ (Plateau) ភាគខាងជើងនៃភាគកណ្តាលប្រទេសនីហ៊្សេរីយ៉ា ជាទីដែលការប៉ះទង្គិចគ្នារវាងអ្នកចិញ្ចឹមសត្វ និងកសិករមានការកើនឡើង។អ្នកនាំពាក្យនគរបាលរដ្ឋ លោក អាល់ហ្វ្រេដ អាឡាបូ (Alfred Alabo) បាននិយាយថា បុរសប្រដាប់អាវុធ ដែលជារឿយៗគេហៅថាជាក្រុមចោរ និងដែលបានរត់គេចពី «ការវាយប្រហារដ៏ខ្លាំងក្លា» ដោយភ្នាក់ងារសន្តិសុខនៅក្នុងព្រៃ បាងហ្កាឡាឡា (Bangalala) នៃតំបន់រដ្ឋាភិបាល វ៉ាសេ (Wase) នៃរដ្ឋនេះ បានវាយប្រហារភូមិ ហ៊្សូរ៉ាក់ និងភូមិ ដាខៃ (Dakai) កាលពីល្ងាចថ្ងៃចន្ទ។អ្នកស្រុកនិយាយថាចំនួនអ្នកស្លាប់មានច្រើនជាងនេះ។ ពួកគេបានប្រាប់សារព័ត៌មានរ៉យទ័រ ថា ខ្មាន់កាំភ្លើងរាប់សិបនាក់បានសម្រុកចូលភូមិដោយជិះម៉ូតូ បាញ់ប្រហារដោយមិនរើសមុខ ចាប់ពង្រត់មនុស្សមួយចំនួន និងដុតបំផ្លាញផ្ទះសម្បែង។ការវាយប្រហារនៅតំបន់ជនបទ និងការចាប់ជំរិតទារប្រាក់លោះបានក្លាយជារឿងធម្មតានៅភាគខាងជើងប្រទេសនីហ៊្សេរីយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រុមជនអន្ធពាលប្រដាប់អាវុធបានកំណត់គោលដៅលើភូមិ សាលារៀន និងអ្នកធ្វើដំណើរដោយទាមទារប្រាក់លោះរាប់លានណៃរ៉ា៕

ព្យុះកួចនៅរដ្ឋ Iowa របស់អាមេរិក បណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញ

2024/05/22 11:49:32 am        75
អាជ្ញាធរបាននិយាយថា ព្យុះកួចដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ទីក្រុងតូចមួយនៃរដ្ឋ អ៊ីអូវ៉ា (Iowa) កាលពីថ្ងៃអង្គារ (២១ ឧសភា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។ រូបភាពពីទីប្រជុំជន ហ្គ្រីនហ្វីល (Greenfield) បង្ហាញពីផ្លូវដែលរងការបំផ្លិចបំផ្លាញទាំងស្រុង លំនៅឋានត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយកំទេចកំទីមាននៅគ្រប់ទីកន្លែង។លោក អាឡិច ឌីងក្លា (Alex Dinkla) អ្នកនាំពាក្យរបស់ក្រុមល្បាតរដ្ឋ អ៊ីអូវ៉ា បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «ព្យុះកួចនេះបានបំផ្លិចបំផ្លាញផ្នែកដ៏ជាច្រើននៃភូមិ»។ លោកមិនបានផ្តល់ចំនួនអ្នកស្លាប់ទេ ប៉ុន្តែបាននិយាយថាតួលេខអាចត្រូវបានផ្តល់ឱ្យឆាប់ៗ។លោក ឌីងក្លា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះនៅក្នុងភូមិ ហ្គ្រីនហ្វីល ជាទីប្រជុំជនដែលមានប្រជាជនប្រហែល ២.០០០ នាក់។ ដោយសារតែមន្ទីរពេទ្យក្នុងតំបន់រងការខូចខាតក្នុងព្យុះនោះ មនុស្សទាំងនោះត្រូវផ្ទេរទៅកាន់កន្លែងព្យបាលនៅក្នុងភូមិក្បែរនោះ។លោកស្រី លីហ៊្សា ប្រោន (Lisa Brown) អ្នកពិនិត្យសុខភាពនៅក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់នៅក្នុងតំបន់ អាដាមស៍ (Adams County) ត្រូវបានរាយការណ៍ថាស្លាប់ដោយសារព្យុះនេះ ប៉ុន្តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រេស៊ីល ភាគខាងត្បូងកើនឡើងដល់១៦១នាក់

2024/05/22 08:26:50 am        108
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអង្គារទី២១ឧសភា ថា ការរកឃើញសាកសព៤នាក់បន្ថែមទៀត កាលពីប៉ុន្មានម៉ោងចុងក្រោយ នៅក្នុងគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងរដែលបានវាយប្រហាររដ្ឋ រីអូ ក្រែនដេ ដូស៊ុល (Rio Grande do Sul )ភាគខាងត្បូងរបស់ប្រទេសប្រស៊ីល បានរុញឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៦១នាក់ ។ កម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត បានបំផ្លិចបំផ្លាញរដ្ឋនេះ ចាប់តាំងពីថ្ងៃទី២៩ខែមេសាមក ដោយបង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ នៅក្នុងទីក្រុងតូចធំចំនួន៤៦៤ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២លាន២សែននាក់ ទាំងនៅតំបន់ជាយក្រុងនិងជនបទ រួមទាំងរដ្ឋធានី ព័រតូ អេឡេគ្រេ (Porto Alegre)។ អាកាសយានដ្ឋានអន្តរជាតិ ព័រតូ អេឡេគ្រេ ត្រូវបានបិទដោយពុំកំណត់ថានឹងបើកនៅពេលណា ដូច្នេះរដ្ឋាភិបាលសហព័ទ្ធបានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាសកាណូសអ៊ែរហ្វស ( Canoas Air Force) សម្រាប់ការហោះហើរពាណិជ្ជកម្ម។ ទីភ្នាក់ងារខាងលើ បាននិយាយថា ចំនួនអ្នកស្លាប់ទំនងនឹងកើនឡើងថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមនុស្ស៨៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន និង មនុស្សចំនួន៨០៦នាក់ បានរងរបួស។ កងកម្លាំងសន្តិសុខ និងក្រុមអ្នកឆ្លើយតបដំបូង បានជួយសង្រ្គោះអ្នកនៅរស់រានមានជីវិតចំនួន ៨២.៦៦៦នាក់ ទូទាំងរដ្ឋភាគខាងត្បូង និង តំបន់ផលិតដំណាំកសិកម្មដ៏សំខាន់ របស់ប្រេស៊ីល ជាប់ព្រំដែនជាមួយប្រទេសអាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីព្រមានផ្លាស់ប្តូរ ឬបញ្ចប់តំណែងចំពោះសមត្ថកិច្ចណាមិនសហការបង្រ្កាបបទល្មើសតាមអនឡាញ
07/16/2025 07:07 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM