១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

សន្តិសុខ និង សង្គម

៩ខែឆ្នាំ២០២៤ ខេត្តស្វាយរៀង មានមនុស្ស៦៩នាក់ស្លាប់ និង១៩៤នាក់​របួសធ្ងន់ស្រាល បង្កដោយគ្រោះថ្នាក់ចរាចរណ៍

2024/11/04 12:27:20 pm        205
បើទោះជាមានការរិតបន្តឹងច្បាប់ចរារចណ៍ផ្លូវគោក យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​កើ​តមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្ត មានកំណើនកើន ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងអ្នកបញ្ជាយានយន្ត​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​បើកបរ​តាម​ដង​ផ្លូវ​សាធារណៈ។លោកវរៈសេនីយឯក អ៊ុច សារ៉ន នាយកការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់ BTV តាមសារតេឡេក្រាមអោយដឹងថា នៅ​ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២៤ នៅស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើង ចំនួន​១០២​លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិ ចំនួន៦៥លើក ផ្លូវខេត្ត ចំនួន១៩លើក ផ្លូវ​លំជន​បទ​ចំនួន​ ១៨លើក បើប្រៀបធៀបទៅនិង៩ខែឆ្នាំ២០២៣ មានការកើនឡើង ២០% បង្កអោយ​មនុស្ស​គ្រោះថ្នា​ក់ស្លាប់ចំនួន៦៩នាក់ និងមនុស្សចំនួន១៤៩នាក់ផ្សេងទៀតបានរបួសធ្ងន់ ស្រាល។លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន​៣៦​លើក​ស្មើនិង​៣៥% មិនគោរពសិទ្ធិ២១លើកស្មើនិង២១% មិនប្រកាន់​ស្តំា​២០​លើក​ស្មើ​និង​២០% បត់ឆ្វេង-ស្តាំ១១លើក ស្មើនិង១១% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្មាក់ ចំនួន៧លើក​ស្មើ​និង​៧%​បើកបរ​ក្នុងស្ថានភាពស្រវឹងចំនួន៤លើកស្មើនិង ៤% កត្តាយានយន្ត​២​លើ​ក​ស្មើ​និង​២%​បើកបរ​ក្នុងស្ថានភាពសុខភាពចំនួន១លើក ក្នុងចំណោម​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​១០០នាក់​មិន​ពាក់​មួក​​៦៥នាក់ ។ ធ្វើអោយមធ្យោបាយខូចខាតយានយន្តគ្រប់ប្រភេទចំនួន១៥៣គ្រឿង រួមមាន រថយន្តតូច ចំនួន៣២គ្រឿង រថយន្តធំចំនួន១៧គ្រឿង ម៉ូតូចំនួន១០០គ្រឿង កង់​ចំនួ​ន​៣​គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង ការគ្រោះថ្នាក់​នេះ​បាន​បង្ក​ឡើង​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​ចំនួន​១៨​លើក ក្រុងស្វាយរៀង១៤លើក និងស្រុកចន្ទ្រា៣លើក ក្រុងបាវិតចំនួន ២៣លើក ស្រុកស្វាយ​ទាប​ ចំនួន០៨លើក ស្រុកកំពង់រោទិ៍ ចំនួន៣លើក និងស្រុករំដួលចំនួន៣លើក៕ 

អគ្គីភ័យឆាបឆេះយានដ្ឋាន យីហោ MHបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿង

2024/10/31 06:09:44 pm        2171
ភ្នំពេញ៖ យានដ្ឋានជួសជុលរថយន្ត MHត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងបានរងការខូចខាតរួមជាមួយសម្ភារៈមួយចំនួនទៀត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នៅចំណុចយានដ្ឋានអឹមអេចMH ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយស្នងការនគបាលរាជធានីភ្នំពេញ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆេះចេញពីរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងយានដ្ឋានបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចរទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍។ ភ្លាមៗនោះ នគរបាលបានបញ្ជេញរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ។ តាមនគរបាលឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកូឡាត្រូវភ្លើងឆេះរងការខូចខាតពុំបណ្ដាលឱ្យឆេះរាដាទៅរថយន្តផ្សេងៗទៀតឡើយ។  តាមម្ចាស់យានដ្ឋានបានឲ្យសមត្ថកិច្ចដឹងថាអគ្គីភ័យនេះបណ្ដាលមកពីឆ្លងភ្លើងអាគុយ របស់រថយន្ត ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវពីមូលហេតុពិតប្រាកដ នៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ

2024/10/25 08:57:48 am        153
គិតត្រឹមវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីភ្លើងឆាបឆេះរោងចក្រ នៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ ។សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៥១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្លើងឆាបឆេះរោងចក្រកាត់ដេរ យីហោ ជីងយូ និង ឃ្លាំង ស្តុប​កាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ឯ.ក នៅចំណុចភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។រោងចក្រកាត់ដេរ ដែលត្រូវភ្លើងឆាបឆេះនោះ មាន ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ និង ឃ្លាំង​ស្តុប​កាតុង ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ ។ ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​បាញ់​ទឹក​ពន្លត់​រលត់​ទាំងស្រុង នៅវេលាម៉ោង ៧ និង ២៣ នាទី ព្រឹក ថ្ងៃខែឆ្នាំដដែល ។សូមបញ្ជាក់ថា រោងចក្រកាត់ដេរដែលត្រូវភ្លើងឆាបឆេះម្ចាស់ឈ្មោះ LI ZHANGBAO ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិចិន ។សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤៧ឡាន ស្មើរនឹង ៥៨៨ម៉ែត្រគូប ។ រថយន្តជំនួយ រួមមាន៖ រថយន្តកងពលតូច (ង ៧០) ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។នគរបាលប្រាប់ថា ការសង្គ្រោះ និង ពន្លត់អគ្គីភ័យនេះ ដោយកងប្រតិបត្តិការរុករក និង​សង្រ្គោះ​គ្រោះ​ម​ហន្តរាយ ៧១១ កងពលតូចលេខ៧០ សហការណជាមួយកំលាំង ការិយាល័យ​នគរបាល​បង្ការ និងពន្លត់អគ្គិភ័យស្នងការរាជធានីភ្នំពេញ និងស្ថាប័នពន្លត់អគ្គិភ័យជាច្រើនទៀត រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន។ ចំពោះមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរនោះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវស្វែងរក៕តារាវុទ្ធី

អគ្គិភ័យឆេះរោងចក្រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

2024/10/25 06:49:57 am        210
សមត្ថកិច្ច បានឱ្យដឹងថា វេលាម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងដែលស្ថិតនៅច្រកចូលខ្លោងទ្វារវត្តព្រៃស្ពឺ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ គិតមកដល់ម៉ោង០៦ព្រឹកថ្ងៃដដែលនេះ សមត្ថកិច្ចអគ្គិភ័យនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ។ទោះយ៉ាងណាករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថា មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សណាម្នាក់នៅឡើយទេ ជាក់ស្ដែងមានសមត្ថកិច្ចម្នាក់ទទួលរងរបួសជើង។ កម្លាំងអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យក៏បានចេញជួយជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍បានប្រមាណ៧០ ទៅ៨០ភាគរយហើយ៕វ៉ាន់ដា

ជនសង្ស័យ៥នាក់ ត្រូវនគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃស្អែកនេះ ករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋ

2024/10/22 03:22:13 pm        521
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​ឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ កសាងសំណុំរឿងបញ្ចូន ទៅអយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ក្រោយក្រុម​ជន​សង្ស័យ​ទាំងនេះដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បណ្តាល​អោយជនរងគ្រោះរបួសជាច្រើននាក់ផង ។ នេះបើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ។ គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី១៨ ខែ តុលា ២០២៤ កន្លងទៅនេះ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៅ​ដោយអនុវត្តតាមបទបញ្ជា ផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យ​នគរបា​ល​ផែន​ព្រហ្ម​ទណ្ឌ​ដឹក​នាំ​កំលាំង​ចុះ​ស្រាវជ្រាវបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យ៥នាក់ជា បន្តបន្ទាប់ ដែល​ពាក់ព័ន្ធ​នឹងករណីឆក់ កាបូប និង ទូរស័ព្ទ ចំនួន០៥ករណីផ្សេងគ្នា។ នគរបាលបានអោយដឹងទៀតថា ករណីទី១៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់​មាន​ជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ករណីទី២៖ លួច​យក​កាបូប នៅចំណុច ផ្លូវលំ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ​២០២៤។ ករណីទី៣៖ លួចយកកាបូប នៅចំណុច ផ្លូវលំ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ​ដង្កោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ករណីទី៤៖ ឆក់យកកាបូប និងទូរស័ព្ទដៃ នៅ​ចំណុច​មុខ​ផ្ទះលើដងផ្លូវ២៧១ ភូមិ០១ សង្កាត់ ទួលទំពន់ទី២ ខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែ​តុលា ឆ្នាំ២០២៤។ និងករណីទី៥៖ ឆក់យកថង់ខ្មៅ នៅចំណុច ផ្លូវស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី ខែសីហា ឆ្នាំ២០២៤៕ អត្ថបទ៖ កុម្ភះ

អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក

2024/10/22 12:13:53 pm        250
អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់​របង​​សាលាវិទ្យល័យសន្ធម៉ុក លើផ្លូវកម្ពុជាក្រោម ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសិស្សានុសិស្ស ដូច​ជាពលរដ្ឋគ្មានផ្លូវដើរថ្មើរជើង។លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យ​សាធារណៈ​បានឲ្យដឹងថា ទីតាំងនេះកម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​ចុះណែនាំ​អប់​រំ​ជា​ច្រើនលើកច្រើនលើកច្រើនសារមកហើយ មិនអនុញ្ញាតឲ្យយករថយន្តមកចតទុកចោល លើផ្លូ​វ​បែប​នេះទេ​។ លោកអភិបាលរងបានបញ្ជាក់ថាលោក និងចាត់វិធាន​ការ​រដ្ឋបាល​ចំពោះ​រថយន្ត​ទាំងនេះ​។ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា ចំពោះការចតរថយន្តនេះដែរ គឺតែងតែ​មាន​ការ​ចត​ជា​ប្រចាំ​ថ្ងៃតែម្តង ដោយភាគច្រើនជាពលរដ្ឋរស់នៅនិងបើកហាងតែម្តង ចតរថយន្តចាប់​តាំង​ពី​ព្រឹករហូតដល់ល្ងាច ធ្វើអោយបាត់បង់សោភ័ណភាព រាជធានីភ្នំពេញ និងពិបាក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្កងទៅ​កម្លាំ​ង​ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក បានចុះរៀបចំ សណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ របងសាលា​វិទ្យាល័យ​សន្ធរ​ម៉ុក កំណាត់ផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពីព្រោះក្លាយ​ទៅ​ជាចំណត​រថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ ពលរដ្ឋក៏ដូចជា​សិស្សា​នុសិស្ស​គ្មាន​ផ្លូ​វ​ដើរថ្មើរជើង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្រុមអ្នកចតរថយន្ត យករថយន្ត​មក​ចត​ពេញ​ផ្លូវ​ដដែល៕ អត្ថបទ៖ កុម្ភះ 

តំណាងអយ្យការសម្រេចចោទប្រកាន់ក្រុមក្មេងទំនើង ចំនួន១៨នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

2024/10/20 02:49:52 pm        610
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនាររសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើក្រុម ជនសង្ស័យទាំង១៨នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នាជាង៥០នាក់ ជិះម៉ូតូប្រហែល៤០គ្រឿងមិនចាំម៉ាក បានប្រើអំពើហិង្សាយកដុំថ្ម ដុំឥដ្ឋ មួកសុវត្ថិភាព ដំបងឈើ ដែកទីប កាំបិតប៉័ងតោ កាំបិតផ្គាក់ ដេញកាប់គ្នា គប់ដុំថ្មដាក់គ្នា និងដេញវាយគ្នាទៅវិញទៅមក នៅ ចំណុចលើផ្លូវមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ទល់មុខផ្សារខេមើល ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងពីរក្រុម ដោយ ១ក្រុម​មាន​គ្នាជាង១០នាក់ ម៉ូតូ០៥គ្រឿង មិនចាំ ម៉ាក ហើយខ្លះថ្មើរជើង ជាក្រុមឈ្មោះ C.T.C និងក្រុម៩៧ ហៅ​ផ្ទះឡ និង០១ក្រុមទៀតឈ្មោះ ពោធិ៍ចិនតុងហ្ស៊ីន P.C.T ដោយក្នុងនោះសមត្ថកិច្ច​បានឃាត់​ខ្លួនជន​សង្ស័យ២ក្រុម ចំនួន១៨នាក់ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ច​បាននឹងកំពុងស្រាវជ្រាវបន្ត។បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាល​ចៅក្រម​ស៊ើប​សួរបន្តនីតិវិធី៕ អត្ថបទ៖ កុម្ភះ

អាវុធហត្ថភ្នំពេញឃាត់ខ្លួនជនជាតិចិន៤នាក់ ដកហូតគ្រឿងញៀនជិត ១០០គីឡូក្រាម

2024/10/20 09:26:51 am        146
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងដកហូតគ្រឿងញៀនបានជិត ១០០គីឡូក្រាម។កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងជំនាញបាន​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អស់​រយៈពេលជិត១ខែ ទើបឈានដល់ការចុះបង្ក្រាបករណីគ្រឿងញៀនចំនួន ០៤ ទីតាំង​ផ្សេង​ៗ​គ្នាក្នុ​ងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ និងដកហូត​គ្រឿង​ញៀន​ជិត​ ១០០គីឡូក្រាម។កងរាជអាវុធហត្ថបន្ថែមថា ការឆែកឆេរទីតាំងទាំង៤ គឺប្រើពេល០២យប់ ០២ថ្ងៃ គិតត្រឹម​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជំនាញបានបិទបញ្ចប់​ការ​ស៊ើបអ​ង្កេតក្នុ​ង​លទ្ធ​ផល​បង្ក្រាប​បាន​ដោយឃាត់ខ្លួនជន​ជាតិចិន ០៤នាក់ និងដកហូតវត្ថុតាង គ្រឿងញៀនចម្រុះសរុបជិត ១០០គីឡូក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។បច្ចុប្បន្នជនសង្ស័យជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំង​បទ​ល្មើស​គ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ៖ កុម្ភះ 

នគរបាលឃាត់ខ្លួនជនសង្ស័យ ៣នាក់ប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីពលរដ្ឋ

2024/10/18 02:17:52 pm        304
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក៉ព័ន្ធករណីលួចមានស្ថាន​ទម្ងន់​ទោស ដោយប្រើអាវុធខ្លីភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ។នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រហែលជាង ០២ រំលង​អធ្រាត្រ នៅចំណុចមុខផ្ទះលេខ ៤៥Eo ផ្លូវលេខ១៤៦ ក្រុមទី២៦B ភូមិ០៧ សង្កាត់ផ្សា​រ​ដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើ​អាវុធខ្លី​ភ្ជង់គំរាមវាយប្លន់យកម៉ូតូ និងទូរស័ព្ទពីប្រជាពលរដ្ឋ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ។នគរបាលបន្ថែមថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកអាវុធខ្លី ០១ដើម ភ្ជង់គំរាម​ជន​រង​គ្រោះប្រុស ស្រី ២នាក់ ដែលកំពុងឈប់ម៉ូតូនៅតាមផ្លូវ ដោយជនសង្ស័យបានយកស្នាប់កាំភ្លើង វាយក្បាលជនរងគ្រោះ ០១ស្នាប់កាំភ្លើង បណ្តាលឲ្យបែកក្បាលហូរឈាម រួចប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JM-0485 និងទូរស័ព្ទដៃ ០២គ្រឿង ។ក្រោយកើតហេតុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូត​ដល់ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ រសៀល ទើបកម្លាំងឃាត់ខ្លួនជនសង្ស័យ​ទាំង៣នាក់​បានជាបន្តបន្ទាប់។នគរបាលបន្ថែមថា ជនសង្ស័យទាំង៣នាក់មាន ១-ឈ្មោះ ហេង ដារ៉ុង ហៅ ខ្មៅណាហ្គា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ២-ឈ្មោះ អេង វណ្ណូត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រាំដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ យ៉ឹម សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕ តារាវុទ្ធី 

នគរបាលឃាត់ខ្លួនបុរសម្នាក់ នាំចូល ស្តុក និងចែកចាយធូបមូសម៉ាក Ranger ក្លែងក្លាយ

2024/10/18 01:59:49 pm        406
បុរសម្នាក់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បញ្ជូនទៅអយ្យការអមសាលាដំបូង​រាជ​ធានី​​ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់​ពី​នគរបាល​ចុះឆែកឆេរ និងរកឃើញថា ជាម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយ ផលិតផល ធូប​មូស ក្លែងក្លាយ។ការឃាត់ខ្លួនម្ចាស់ទីតាំងនាំចូល ធូបមូស ក្លែងក្លាយនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្រោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានសហការជាមួយមន្រ្តី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរ​ខណ្ឌសែនសុខ ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Thanathorn International.co.,Ltd ។ ការបង្ក្រាបបានធ្វើឡើងនៅទីតាំងចំនួន ០២កន្លែង ដែលសង្ស័យនាំចូល ស្តុក និងចែកចាយ ផលិតផល ធូបមូស ម៉ាក Ranger ក្លែងក្លាយ។ ទីតាំងទី១ ស្ថិតនៅផ្ទះលេខ ៨៩ ផ្លូវ SOS ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួម ធូមមូសម៉ាកស្តេចនាគទេព ចំនួន ៣៥កេស ធូបមូសម៉ាក Ranger ដើម ចំនួន ៣១កេស ធូបមូសម៉ាក Ranger កង ចំនួន ៣៣កេស សាប៊ូ Fineline ចំនួន ៣៣កេស សាប៊ូ D-nee ចំនួន ៣៣កេស។ ទីតាំងទី២ ស្ថិតនៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ធូមមូសម៉ាកស្តេចនាគទេព ចំនួន ១០កេស ធូបមូសម៉ាក Ranger កង ចំនួន ១៧កេស សាប៊ូ Fineline ៣០០០ម.ល ចំនួន ៨១៨កេស សាប៊ូ D-nee ៩៦០ម.ល ចំនួន ១០៦កេស សាប៊ូ D-nee ១៨០០ម.ល ចំនួន ៦៥កេស សាប៊ូ D-nee ៣០០០ម.ល ចំនួន ១៤០កេស សាប៊ូលាងចាន ចំនួន ៤៧កេស ទឹកលាងបង្គន់ម៉ាក Okey PINK ចំនួន ១៦កេស រួមទាំងសំបកកេs និងវិក្កយបត្រមួយចំនួន។ សរុបសម្ភារៈទាំងអស់ចំនួន ១៤៥៨ កេស ស្មើនឹង ១៥៥១៤ គីឡូក្រាម ។ ក្រោយពីការឆែកឆេរ នគរបាលបានសម្រេចយកវត្ថុតាងទាំងអស់ពីទីតាំងទី១ មកដាក់ចូលក្នុងទីតាំងទី២ រួចធ្វើការបិទផ្លំបេទីតាំងទាំងមូលជាបណ្តោះអាសន្ន រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច។នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងដែលឃាត់ខ្លួនមានឈ្មោះ មាន ថែន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៤C ផ្លូវបេតុង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖កុម្ភះ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO៖ ប្រទេសយ៉ាងហោច ៧០ ខកខានការព្យាបាល ស្របពេលកាត់ផ្តាច់មូលនិធិសកល
05/19/2025 08:05 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់បុរស និងស្រ្តីវ័យចំណាស់ ២នាក់នៅតំបន់ Kherson ប្រទេសអ៊ុយក្រែន
05/19/2025 08:05 PM
[UPDATE] បុរសដេញចាក់មនុស្ស ៤នាក់ នៅកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន
05/19/2025 07:05 PM
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥
05/19/2025 07:05 PM
មនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅប៉ាគីស្ថាន
05/19/2025 07:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
05/19/2025 06:05 PM
នគរបាល៖ បុរសដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅកូរ៉េខាងត្បូង កំពុងបន្តរត់គេចខ្លួន
05/19/2025 06:05 PM
កងទ័ពឥណ្ឌាបង្ហាញបំណែកមីស៊ីល និងយានដ្រូនប៉ាគីស្ថានដែលពួកគេបាញ់ស្កាត់
05/19/2025 05:05 PM
លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»
05/19/2025 05:05 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
05/19/2025 05:05 PM