១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

សន្តិសុខ និង សង្គម

សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត មនុស្ស ៤នាក់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងពុករលួយ

2024/11/29 05:15:01 pm        244
ភ្នំពេញ ៖ សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ៤នាក់ ទាក់ទិននឹងការសូកប៉ាន់ ដើម្បីរត់ការចូលបម្រើការងារជាមន្ដ្រីគយ។លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ ៤នាក់ មាន១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ៣-ឈ្មោះ មួង ឃីម និង៤-ឈ្មោះ លី សាម៉េត ហៅ គ្រូមា ពីបទ ប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។សំណុំរឿងថ្មីមួយទៀតនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ចំនួន ២នាក់នៅកំពង់ឆ្នាំង គឺឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ព័ន្ធយកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារទៅឲ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត រត់ការចង់ឲ្យកូនចូលធ្វើការជាមន្រ្តីគយ។ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ គិតមកដល់ពេលនេះឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធការសូកប៉ាន់ និងអំពើពុករលួយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

គំនរសំរាមនៅផ្លូវចូល ផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កំពុងជះក្លិនស្អុយ​ប៉ះពាល់​ដល់បរិស្ថាន និងពលរដ្ឋ

2024/11/28 01:17:07 pm        227
គំនរសំរាមដែលគេយកមកគរទុកនៅផ្លូវផ្សារ រតនាផ្លាហ្សារ ប្រែក្លាយជាទីតាំងចោលសំរាមជាប្រចាំថ្ងៃ ធ្វើឱ្យគំនរសំរាមត្រូវថ្ងៃត្រូវភ្លៀង ធ្វើឱ្យកាកសំណល់សំរាម ទាំងនេះស្អុយរលួយ។ ទីតាំងសំរាម នេះឋិតនៅផ្លូវច្រកចូលផ្សារ រតនាផ្លាហ្សារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំង គំនរសំរាមហើយបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធជួយលុបបំបាត់ទីតាំងដេប៉ូសំរាមអាណាធិបតេយ្យដើម្បីរក្សាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរផងដែរ។ ក្លិនស្អុយពីគំនរសំរាមនេះបានធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងទៅដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋទាំងចាស់ទាំងក្មេងដែលកំពុងប្រឈមទៅនឹងការកើតមានជំងឺឆ្លងផ្សេងៗ ។ប្រជាពលរដ្ឋរស់នៅ ទីនោះបានឱ្យដឹងថា ពីមុនទីតាំងនេះពុំមានការចោលសំរាមបែបនេះទេ គឺមាននៅជាប់ក្បែរផ្លូវសហព័ន្ធរ៉ុស្សី ក្រោមស្ពានអាកាសផ្សារដីហុយឯណោះ ប៉ុន្តែដោយទីតាំងចាស់នោះ មានគេមកជួល ទើបគេលែងឱ្យអោយចោល។ ទើបគេងាកមកចោលសំរាមនៅទីនេះវិញម្តង។ ពលរដ្ឋដដែលក៏បានឱ្យដឹងទៀតថា សំរាមនេះភាគច្រើន មិនមែនសំរាមអ្នករស់នៅទីនេះទេ គឺមានអ្នកលក់ដូរតាមរទេះ និងអ្នកមកពីក្រៅយកមកបោះចោល ។ សូមបញ្ជាក់ផងដែរថា ទីតាំងគំនរសំរាមខាងលើ ស្ថិតលើគំរប ឌឺហ្គែរលូទឹកស្អុយ ហើយពេលបច្ចុប្បន្ន លូនោះបានស្ទះ ហូរទឹកកខ្វក់ស្អុយចេញមកទៀតផង។ពាក់ព័ន្ធករណីខាងលើនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានប្រាប់ថា «លោកសូមអរគុណ លោកនិងបញ្ជាទៅជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ អោយក្រុមហ៊ុនប្រមូលសំរាមមកកើបចេញ សំអាតឱ្យស្អាតនិងមិនអនុញ្ញាតអោយបន្តដាក់សំរាមទីនោះទៀតទេ»។ដោយឡែក លោកស្រី អ្នកស្រី ដោ សម្ផស្ស នាយិការង នឹងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពាក់ព័ន្ធការចោលសម្រាមនេះក្រុមការងារខណ្ឌកំពុងឃ្លាំចាប់អ្នកចាក់ សំរាម អនាធិបតេយ្យ នេះផងដែរ៕ អត្ថបទ៖ កុម្ភះ

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតបុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង បង្កឲ្យរងរបួសមនុស្ស ៤នាក់

2024/11/27 02:58:25 pm        327
បុរសចំណាស់ម្នាក់បានបើករថយន្តម៉ាក lexus ៤៧០ តាមបណ្ដោយផ្លូវ​ទេពផន​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុកនិងម៉ូតូមួយគ្រឿងហើយបន្តទៅបុករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀត បណ្ដាល​ឲ្យ​មនុស្សរបួសធ្ងន់ស្រាលចំនួន០៤នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្ដោយផ្លូវទេពផន មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ។ប្រភពព័ត៌មាននិងកាមេរ៉ាសុវត្ថិភាពផងដែរនោះបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើក​រថយន្តម៉ាក lexus470 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 2A-0788 ធ្វើដំ​ណើរ​តាម​បណ្ដោយ​ផ្លូវ​ទេព​ផន ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់​ចំណុច​គាត់​ហេ​តុ​រថយន្ត​បាន​បុក​ទៅ​លើ​​​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក wave ពណ៌ស ពាក់ស្លាកភ្នំពេញ 1HS.5516 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរង់របួស ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុករះ រទះរុញ និងរថយន្តចំនួន០៤គ្រឿងទៀត របស់ទីតាំងហាងលក់រថយន្ត ជាបន្ត​បន្ទាប់​និង​បណ្ដាល​ឲ្យម​នុស្ស ០៣នាក់ផ្សេងទៀតរងរបួសផងដែរ។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ និងកម្លាំងនគរបាល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជូនម​នុស្សរ​ង​របួស​ទៅម​ន្ទីរ​ពេទ្យភ្លាមៗ ។ ចំណែកម្ចាស់រថយន្តបង្កនិងរថយន្ត បានឃាត់បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

ករណីក្រុមក្មេងទំនើងបង្កហិង្សា បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួស តុលាការសម្រេចចោទប្រកាន់០៤បទល្មើស

2024/11/22 10:31:43 pm        132
ភ្នំពេញ ៖ ករណីក្រុមក្មេងទំនើង១០នាក់ បង្កហិង្សាកាប់ប្រហារ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស តំណាងអយ្យការបានសម្រេចធ្វើកាចោទប្រកាន់ជនសង្ស័យចំនួន០៤បទល្មើស ដោយញ៉ែកសំណុំរឿងជា០២ ដាច់ដោយឡែកពីគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការណ៍ របស់ស្ថាប័ន្ថអយ្យការ បានឱ្យដឹងថា ៖ ជនត្រូវចោទចំនួន០៩នាក់ ក្នុងចំណោមបក្សពួកទាំង១០នាក់ ត្រូវបានអយ្យការ សម្រេចចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាព នៃជនរងគ្រោះ , ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទ កាន់កាប់អាវុធដោយខុសច្បាប់ » ប្រព្រឹត្តិទៅ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ , ១៧ , ១៨ វិច្ឆិកា ឆ្នាំ២០២៤ ។ ដោយឡែកសំណុំរឿងទី២ អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ០៥នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ដដែល ពីបទ « ហិង្សាដោយដោយចេតនាមានស្ថានទម្ងន់ទោស , និងបទធ្វើឱ្យខូចដោយចេតនាមានស្ថានទម្ងន់ទោស » ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គួររំលឹកថា ជនសង្ស័យទាំង១០នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច បើកការស្រាវជ្រាវ រហូតឈានទៅចាប់ឃាត់ខ្លួនបានទាំងអស់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទឹកដីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំែញ បានប្រាប់ឲ្យដឹងថា ៖ ជនសង្ស័យទាំង១០នាក់នេះ ជាក្រុមទំនើងមួយក្រុមធំ ដែលពួកគេបានដាក់រហ័សនាមក្រុមខ្លួនថា ក្រុមដើមពោធិ ( DP ) និង ក្រុមបឹងសាឡាង ( BSL ) ដោយពួកគេបានបង្កករណីហិង្សាចំនួន០៣ករណី ដែលប្រព្រឹត្តិទៅនៅទីតាំង និងពេលវេលាខុសៗគ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ នាយការិយាល័យដដែល បានបន្តថា ៖ ក្នុងអំពើហិង្សាទាំង០៣ករណីដែលក្រុមជនសង្ស័យបានបង្កហេតុ គឺបានបណ្តាលឱ្យយុវជន០២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងករណីចំនួន០២ផ្សេងគ្នា និង០១ករណីដាច់ដោយឡែកផ្សេងទៀត គឺយុវជនម្នាក់ទៀតត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារក្រុមជនសង្ស័យបានធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យរងរបួសហើយ ជនរងគ្រោះកើតសភាពភ័យស្លន់ស្លោរខ្លាំង បានជិះរត់គេចខ្លួន រហូតទៅបុកបង្គោលភ្លើង បណ្តាលឱ្យស្លាប់ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ គួរបញ្ជាក់ថា ៖ ទាក់ទងបញ្ហាក្រុមក្មេងទំនើងនេះដែរ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបានដាស់តឿន ក្រើនរំលឹកជារឿយៗ ដល់កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច នៅថ្នាក់រដ្ឋបាលក្រោមជាតិទាំងអស់ ត្រូវបន្តយកចិត្តទុក និងពង្រឹងបន្ថែម លើការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ដោយចាំបាច់ត្រូវតែបង្ក្រាបឱ្យអស់ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យក្រុមទំនើងមួយក្តាប់តូច ធ្វើសកម្មភាពបង្កភាពប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលនោះឡើយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ៖ បញ្ហាក្រុមក្មេងទំនើងនេះ សមត្ថកិច្ច មិនបានបន្ថូរបន្ថុយដៃនោះឡើយ ទោះបីមួយរយៈក្រោយមកនេះ សកម្មភាពក្រុមក្មេងទំនើងបង្កហិង្សាតាមទីសាធារណៈ ហាក់មានការថបថយច្រើនក៏ពិតមែនក៏ដោយ ។ លោកឧត្តមសេនីយ៍ស្នងការ ប្រកាន់គោលជំហរដាច់ខាត គឺមិនលើកលែងនោះឡើយ ចំពោះក្រុមក្មេងទំនើងដែលអស់ ដែលនៅតែគគ្លើន ប្រហានហ៊ានបង្កសកម្មភាពអសន្តិសុខនានា ប៉ះពាល់ដល់សង្គមជាតិ ៕ លីហេង

កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ

2024/11/19 11:44:15 am        108
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បាន​ចុះរៀបចំ​សណ្ដាប់​ធ្នាប់​តាមបណ្ដោយផ្លូវលេខ២១៥ ដែលកន្លង​មក​ចំណុច​នេះ​ក្រុម​អ្នក​រត់តាក់​ស៊ី​បាន​យក​ផ្លូវ​សាធារណៈ​ធ្វើជា​បេនឡាន​ចត​រថយន្ត​អាណាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ដល់ដំណើរ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជា ពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះរៀបចំ​សណ្ដាប់​​ធ្នាប់​ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវលេខ២១៥ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ​៧​មករា កន្លែងបេងឡានមិនរៀបរយ បង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ។ក្នុងនោះដែរ លោក អធិការនគរបាលខណ្ឌ៧មករា បានប្រាប់BTV ឲ្យដឹងថា​ចំពោះ​ទីតាំង​ត្រង់​ចំណុច​ស្តុបផ្សារដេប៉ូ ជាទីតាំងប្រជុំជន និងក្បែរផ្សារដេប៉ូផងដែរ កន្លងមកក្រុម​អ្នក​រត់​តាក់ស៊ី​បាន​យកផ្លូវសាធារណៈ ធ្វើជាបេនឡាន បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះ​ឲ្យ​កម្លាំង​នគរបាលជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ ដោយណែនាំឲ្យក្រុម​ឡាន​តាក់​ស៊ី​ទាំង​អស់​រក​ទីតាំងថ្មី។ ក្នុងករណីនៅតែបន្តមកចតបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៀត នោះ​កម្លាំង​ និងចាត់វិធានការ ឃាត់រថយន្តរក្សាទុកតែម្ដង។ជាចុងក្រោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសំណូមពរដល់ជាពលរដ្ឋក៏​ដូចជាអាជីវករទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមរក្សាបរិស្ថានអានាម័យ ជាពិសេស​រក្សា​ចិញ្ចើម​ផ្លូវ​ដើម្បីស​ណ្ដាប់​ធ្នាប់​ល្អ​ប្រសើរ​ទាំងអស់​គ្នា​ជៀសវៀង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរដោយយានយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ៕ អត្ថបទ៖ កុម្ភះ 

ជនសង្ស័យ ៥នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយកាប់យុវជនម្នាក់រងរបួសធ្ងន់

2024/11/13 11:57:41 am        228
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញអធិការខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់ ពាក់ព័ន្ធករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​ដាវ​កាប់​ជន​រង​គ្រោះ​របួសធ្ងន់ ។ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង ២២ និង០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជនសង្ស័យបាន០៥នាក់ មានឈ្មោះ ទី១ ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ទី២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំ​នៅ​ផ្ទះ​លេខ​១៧០ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ។ទី៤ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំ​នៅ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៥ ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទៅលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទី​លំ​នៅ​ផ្ទះ​លេខ​២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គួរំលឹកផងដែរកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះ និង​មិត្ត​ភក្តិជនរងគ្រោះចំនួន ០៣នាក់ បានអង្គុយ នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិ​មិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចាំមិត្តភ័ក្តម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់​តែ​មាន​ជន​សង្ស័យ ចំនួន ០៧នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់​មក​លើ​ជន​រង​គ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែ​ម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភ័ក្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្រោយ​កើត​ហេតុ​កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការជា​មួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូត​ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ជាបន្តបន្ទាប់។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភះ

សំណុំរឿងសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត មានមនុស្ស ៦នាក់ហើយ​ត្រូវបានឃាត់ខ្លួន

2024/11/12 04:44:51 pm        423
មនុស្សចំនួន ៦នាក់ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់​ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​យក​តំណែង​តាម​រយៈ​ឈ្មោះ លី សាម៉េត និងគូកន។គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមនុស្សចំនួន ៦នាក់ហើយ ដែលត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែង តួនាទី តាមរយៈឈ្មោះ លី សាម៉េត និង​គូកន។មនុស្សទាំង ៦នាក់នោះ គឺមាន៤នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និង​២នាក់​ត្រូវ​បាន​នគរបាលនាំខ្លួនបញ្ជូនទៅតុលាការ។ អ្នកដែលត្រូវបាននគរបាលនាំខ្លួនគឺមានឈ្មោះ ដួង តារា និងឈ្មោះ លី សាម៉េត ដែលមកដល់ពេលនេះអ្នកទាំង២ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​រួច​ហើយ ដោយឈ្មោះ ដួង តារា ភេទប្រុស ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ និងឈ្មោះ លី សាម៉េត ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះមនុស្ស ៤នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន មាន២នាក់​កំពុង​ស្ថិតក្នុង​ដំណា​ក់​កាល​សាកសួររបស់តំណាងអយ្យការ និង២នាក់ទៀត​ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​រួច​ហើយ ក្នុងនោះមានឈ្មោះ អ៊ុត ធី ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពល​សកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីកា​រ​ប្រឆាំង​អំពើ​ពុក​រលួយ ឈ្មោះ មួង ឃីម ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាម​បញ្ញត្តិ​មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ ចំពោះ​មនុស្ស​២​នាក់​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាក​សួរ​របស់​តំណាង​អយ្យការ​មាន​ឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងឈ្មោះ កន សុខកាយ អតីតអភិបាល​ស្រុក​ល្វាឯម​៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោកអភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូបង្ហោះ តាមដងផ្លូវជាសាធារណះ

2024/11/11 07:04:25 pm        104
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងទាំងពីរនាក់ឲ្យខានតែបានដើម្បីមកធ្វើការអប់រំ។ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈនូវសកម្មក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ក្រោយលោកអធិការនគរបាលខណ្ឌ៧មករា បានទទួលបទបញ្ជាពីលោកអភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌធ្វើការអប់រំណែនាំនិងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយះពេល០៣ខែទើបឲ្យយកទៅវិញ។សូមបញ្ជាក់ផងដែរកន្លងទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានមានប្រសាសន៍ ជាញឹកញាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងដែលជិះម៉ូតូបង្ហោះតាមដងផ្លូវជាសាធារណៈនេះនិងណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ បង្ការទប់ស្កាត់ រាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើងនេះតែម្ដង ត្រូវតែបង្ក្រាបឲ្យបានដាច់ខាត់។គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅមានក្រុមក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងបានជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈបង្ករភាពអនាធិបតេយ្យដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ៕អត្ថបទ៖ កុម្ភះ

តំណាងអយ្យការសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម

2024/11/11 06:56:58 pm        311
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងអំពើពុករលួយ។នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈសារអេឡិចត្រូចនិច telegram ថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។ក្នុងសំណុំរឿងនេះ ឈ្មោះ ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។ ឈ្មោះ លី សាម៉េត គឺត្រូវបាននគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញទាំងយប់នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានគេចខ្លួនមួយរយៈ និងបានចេញមុខនិយាយទទួលកំហុសតាមបណ្ដាញសង្គមពីទង្វើរបស់ខ្លួនកន្លងមក និងបានសារភាពចំពោះសមត្ថកិច្ច។ ចំពោះឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ និងនាំខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការបែកធ្លាយនូវលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងឈ្មោះ លី សាម៉េត ហៅគ្រូមា ឈ្មោះ ដួង ដារ៉ា និងឈ្មោះ ឡាច សំរោង ក្នុងអំពើឆបោក។សូមជម្រាបជូនថា សំណុំរឿងនេះត្រូវបានសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងរូបភាពនៃការឆបោកដោយភ្ជាប់កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ ហើយក្នុងរឿងហេតុនេះដែរ ក៏មានមន្ដ្រីរាជការ ដែលជាអ្នកសូកប៉ាន់ត្រូវបានបញ្ចប់មុខតំណែង ដោយសារតែសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

2024/11/05 06:31:18 pm        114
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យទាំង៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ទី៣៖ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ទី៤៖ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងទី៥៖ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់ឡាន។វត្ថុតាងដកហូត រថយន្ដ ម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០, រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ និងឯកសារមិនប្រក្រតីមួយ។បច្ចុប្បន្ន ជនសង្ស័យខាងលេី និងវត្ថុតាងបានកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO៖ ប្រទេសយ៉ាងហោច ៧០ ខកខានការព្យាបាល ស្របពេលកាត់ផ្តាច់មូលនិធិសកល
05/19/2025 08:05 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់បុរស និងស្រ្តីវ័យចំណាស់ ២នាក់នៅតំបន់ Kherson ប្រទេសអ៊ុយក្រែន
05/19/2025 08:05 PM
[UPDATE] បុរសដេញចាក់មនុស្ស ៤នាក់ នៅកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន
05/19/2025 07:05 PM
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥
05/19/2025 07:05 PM
មនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅប៉ាគីស្ថាន
05/19/2025 07:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
05/19/2025 06:05 PM
នគរបាល៖ បុរសដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅកូរ៉េខាងត្បូង កំពុងបន្តរត់គេចខ្លួន
05/19/2025 06:05 PM
កងទ័ពឥណ្ឌាបង្ហាញបំណែកមីស៊ីល និងយានដ្រូនប៉ាគីស្ថានដែលពួកគេបាញ់ស្កាត់
05/19/2025 05:05 PM
លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»
05/19/2025 05:05 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
05/19/2025 05:05 PM