នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនាប្រទេសកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»
នាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដឹកនាំនាវិក និងភ្ញៀវទេសចរជាង ៦ ០០ នាក់ទៀតចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ
នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ពាន់នាក់​ចូលចតនៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ​ធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃ

វប្បធម៌ និងទេសចរណ៍

កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធថ្មី លក់ និងត្រួតពិនិត្យសំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ​ដល់ភ្ញៀវទេសចរបរទេស

2025/01/30 11:33:03 am        83
នៅព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធថ្មីនៃការលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលជាប្រព័ន្ធបង្កភាពងាយស្រួល និងលុបបំបាត់ភាពស្មុគស្មាញសម្រាប់ភ្ញៀវទេសចរ។ការដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនេះ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី អភិបាលខេត្ត មន្ត្រីរាជការក្នុងខេត្តសៀមរាប ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជាសរសរស្តម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ។ ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញលើពិភពលោក និងទាក់ទាញអ្នកទេសចរអន្តរជាតិចូលទស្សនារង្វង់ជាងពីរលាននាក់ក្នុងមួយឆ្នាំ នៅមុនពេលជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦, ជាអង្គភាពថ្មីមួយសម្រាប់ធ្វើការគ្រប់គ្រង ការប្រមូល និងការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍, ជាអាណាព្យាបាលបច្ចេកទេស។អង្គភាពនេះ ជាស្ថាប័នប្រមូលចំណូលមិនមែនសារពើរពន្ធថ្មីមួយរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីការបង្កើតគ្រឹះស្ថានអង្គរភ្លាម គ្រឹះស្ថានអង្គរ បានរៀបចំអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់ឱ្យដំណើរការលើកដំបូងនៅចុងឆ្នាំ២០១៦ សំដៅកែលម្អសេវាលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរឡើង សម្រាប់ទេសចរអន្តរជាតិ និងគ្រប់គ្រងការប្រមូលចំណូលឱ្យកាន់តែមានភាពងាយស្រួល, មានតម្លាភាព និង មានប្រសិទ្ធភាពខ្ពស់។ តាមរយៈប្រព័ន្ធនេះ គ្រឹះស្ថានអង្គរ អាចគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានកាន់តែរលូនល្អ ហើយបានអនុញ្ញាតឱ្យទេសចរ អាចទូទាត់ការបង់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយបណ្ណឥណទាន (Credit Card) ឬ បណ្ណឥណពន្ធ (Debit Card) នៅឆ្នាំ២០១៧ ដែលកាលពីមុននេះ ការទូទាត់ប្រាក់ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ក្រដាសប្រាក់ទាំងស្រុង។ដើម្បីគ្រប់គ្រងទិន្នន័យបានច្បាស់លាស់, ធានាបានតម្លាភាព និងគណនេយ្យភាព, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្ររបស់ខ្លួន ឱ្យកាន់តែទំនើប ដែលអាចផ្ដល់តួលេខលក់សំបុត្របានភ្លាមៗ (Real time) ជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន និងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨មក។ ដោយមើលឃើញពីតម្រូវការបន្ថែមរបស់ភ្ញៀវទេសចរ និងដើម្បីផ្ដល់ភាពកាន់តែងាយស្រួលជូនដល់ភ្ញៀវទេសចរ ក្នុងការទិញសំបុត្របានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយពុំចាំបាច់មកតម្រង់ជួរនៅតាមបញ្ជរលក់សំបុត្រផ្ទាល់, គ្រឹះស្ថានអង្គរក៏បានដាក់ឱ្យដំណើរការនូវការលក់សំបុត្រតាមអនឡាញជាទម្រង់ Web Portal នៅលើគេហទំព័ររបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩មក។ការដាក់ឱ្យចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកាលពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ អាចដោះស្រាយ និងសម្រួលមួយផ្នែកនៃនីតិវិធីចាស់, ក៏ប៉ុន្តែមិនបានដោះស្រាយទាំងស្រុងនូវបញ្ហាប្រឈមដទៃទៀតឡើយ។ ការណ៍នេះ ទាមទារឱ្យមានការកែទម្រង់ការលក់សំបុត្រ, ការកំណត់ឡើងវិញនូវទិន្នន័យដែលតម្រូវឱ្យទេសចរអន្តរជាតិផ្ដល់ជូន និងការកំណត់ឡើងវិញនូវរំហូរនៃការត្រួតពិនិត្យសំបុត្រផងដែរ។នៅក្នុងបរិការណ៍នេះ គ្រឹះស្ថានអង្គរ បានសហការជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ដោយមានការគាំទ្របច្ចេកទេសបន្ថែមពីធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA ដើម្បីធ្វើការសិក្សាមួយ ស្តីពីការកែទម្រង់ ការគ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ និងការបន្តធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាមួយការពិនិត្យលទ្ធភាពលុបចោលទាំងស្រុងនូវព័ត៌មានផ្ទាល់ខ្លួន ដែលធ្លាប់តម្រូវឱ្យភ្ញៀវទេសចរអន្តរជាតិផ្តល់ជូន។ ការសិក្សានេះ ត្រូវបានធ្វើឡើងយ៉ាងលម្អិត តាមរយៈការចុះសម្ភាសន៍ផ្ទាល់ និងការអង្កេតលើគ្រប់តួអង្គពាក់ព័ន្ធ។ជាមួយនឹងលទ្ធផលនៃការសិក្សានេះ ដោយមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនផងដែរ និងជាពិសេសដោយមានការណែនាំតម្រង់ទិសបន្ថែមដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់ពីសំណាក់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី, គម្រោងកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរ ត្រូវបានរៀបចំឡើងដោយជោគជ័យ និងកើតចេញជាផ្លែផ្កាដ៏ត្រចះត្រចង់នាថ្ងៃនេះ។ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបង្ហាញក្តីសោមនស្សរីករាយ និងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែខិតខំធ្វើការងារយ៉ាងសស្រាក់សសាំនៅក្នុងការស្តារ និងជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ក៏ដូចជាការខិតខំបង្កើតសមិទ្ធផលថ្មី ដែលបានឃើញនៅក្នុងថ្ងៃនេះ។លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ជាពិសេសចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានអង្គរ ដែលបានខិតខំអភិវឌ្ឍ និងអនុវត្តការកែទម្រង់ប្រព័ន្ធនេះរហូតសម្រេចបានជោគជ័យ។ឧបនាយករដ្ឋមន្ត្រី នេត សាវឿត បានគូសរំលេចថា ការដាក់ឱ្យអនុវត្តប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រនៅថ្ងៃនេះ គឺជាឧទាហរណ៍គំរូនៃភាពបុរេសកម្ម និងភាពច្នៃប្រឌិត សម្រាប់វិស័យទេសចរណ៍នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្ដល់ជាដំណោះស្រាយ ដែលបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ម៉ាស៊ីនបម្រើសេវាកម្មខ្លួនឯងដោយស្វ័យប្រវត្តិ (Self-Service Machine), ប្រព័ន្ធលក់សំបុត្រអនឡាញ និងតាមរយៈម៉ូបាលអប (Mobile App) នៅ Google និង Apple store ដើម្បីជួយសម្រួល, កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ របស់ភ្ញៀវទេសចរ។ ផលិតផលថ្មីនេះ ក៏ជាមធ្យោបាយដ៏សំខាន់នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលសម្រាប់រាជរដ្ឋាភិបាលផងដែរ។សូមបញ្ជាក់ថា ការកែទម្រង់ប្រព័ន្ធលក់សំបុត្ររបស់គ្រឹះស្ថានអង្គរដែលដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ បានអនុញ្ញាតឱ្យគ្រឹះស្ថាន អង្គរអាចកែសម្រួលនីតិវិធីនៃការត្រួតពិនិត្យសំបុត្រ ដោយប្រើឧបករណ៍ទំនើបមកជំនួសវិញ ដែលអាចធ្វើឱ្យការត្រួតពិនិត្យបានគ្រប់ប្រាសាទទាំងអស់ ទោះបីជាសេវាអ៊ីនធឺណិតនៅមានកម្រិតក៏ដោយ និងបានលុបបំបាត់នូវទីតាំងត្រួតពិនិត្យសំបុត្រដែលជាន់គ្នា ដើម្បីសម្រួល និងកាត់បន្ថយផលរំខានដល់ភ្ញៀវទេសចរអន្តរជាតិ។ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញសំបុត្រចូលទស្សនាចូលរមណីយដ្ឋានអង្គរ, គ្រឹះស្ថានអង្គរ ក៏បានដកចេញនូវព័ត៌មានមិនចាំបាច់មួយចំនួន ពីប្រព័ន្ធលក់សំបុត្រ និងបានអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការលក់សំបុត្រដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិ (Self-Service Machine) ដែលត្រូវបានដាក់លើទីតាំងចំនួន៣កន្លែងរួមមាន៖ទី១៖ នៅបញ្ជរលក់សំបុត្រគ្រឹះស្ថានអង្គរ ចំនួន ៦គ្រឿង, ទី២៖ នៅប៉ាវីអង្គរ ចំនួន ៦គ្រឿង, និងទី៣៖ នៅផ្សារទំនើបដ៏ហេរីថោកវ៉ក ចំនួន ៣គ្រឿង សរុបទាំងអស់មានចំនួន ១៥គ្រឿង។បន្ថែមលើនេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាប្រតិបត្តិករទេសចរទាំងអស់បន្ថែមទៀត, គ្រឹះស្ថានអង្គរ ក៏បានបន្តធ្វើទំនើបកម្មប្រព័ន្ធលក់សំបុត្រអនឡាញ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមរយៈគេហទំព័រ (www.angkorenterprise.gov.kh) និងបានបង្កើតម៉ូបាលអេប (Mobile App) នៅលើ Google និង Apple store សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរចូលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។ជាមួយនឹងវឌ្ឍនភាពបច្ចុប្បន្ននៃការងារកែទម្រង់របស់គ្រឹះស្ថានអង្គរ, ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្នាក់ងារទេសចរទាំងអស់អាចទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានតាមបួនរបៀបរួមមាន៖ ទី១) តាមអនឡាញ, ទី២) តាមម៉ូបាលអេប, ទី៣) តាមម៉ាស៊ីនស្វ័យប្រវត្តិ និងទី៤) តាមបញ្ជរលក់សំបុត្រ។ ការណ៍នេះបានផ្ដល់ភាពកាន់តែងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាគ្រប់ប្រតិបត្តិករទេសចរទាំងអស់ផងដែរ។យោងតាមរបាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរអន្តរជាតិ ចំនួន ១លាន ២ម៉ឺននាក់ កើនបាន ២៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទទួលបានចំណូលជិត ៤៨លានដុល្លារ កើនបាន ២៨,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។របាយការណ៍បានឱ្យដឹងដែរថា ការលក់សំបុត្រនៅប្រាសាទកោះកែរ បានចំណូលចំនួន ៣២៩ពាន់ដុល្លារ មានកំណើន ៤៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងចំណូលពីការលក់សំបុត្រទូកទស្សនាតំបន់បឹងទន្លេសាប នៅចុងឃ្លៀស បានទទួល ចំណូលចំនួន ១,៤៣លានដុល្លារ មានកំណើន ៣៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ បានបង់ថ្លៃសេវាឈ្នួលទូកដល់សមាគមន៍ទូកចុងឃ្លៀសចំនួន ០,៦២លានដុល្លារ។ ជារួមសម្រាប់ឆ្នាំ២០២៤, គ្រឹះស្ថានអង្គរប្រមូលចំណូលសរុបបានចំនួនជិត ៥០ លានដុល្លារ ដែលក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជាមានចំនួន ២,០៤ លានដុល្លារ៕

នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនកិច្ចនៅកំពង់ផែព្រះសីហនុ

2025/01/24 04:41:41 pm        103
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៥០០នាក់ ស្មើនឹង២៨សញ្ជាតិ និងមាននាវិកសរុបចំនួន៤៨៧នាក់ ស្រី១២០នាក់ ស្មើនឹង៤៨សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥។តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៣៨.០១ម៉ែត្រ ទទឹង៣០.២០ម៉ែត្រ ជម្រៅទឹក៧,៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៤២៧នាក់ ស្រី២១២នាក់ ស្មើនឹង២៨សញ្ជាតិ និងមាននាវិកសរុបចំនួន៤៨៧នាក់ ស្រី១២០នាក់ ស្មើនឹង៤៨សញ្ជាតិ។ នាវាទេសចរណ៍ CRYSTAL SYMPHONY បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស CRYSTAL SYMPHONY មានសញ្ជាតិច្រើនជាងគេមានដូចជា USA ២៧៤នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត៥០០នាគ់ មានភ្ញៀវទេសចរចុះពីនាវា ចូលក្នុងប្រទេសកម្ពុជា ចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាបចំនួន ២៦នាក់ ស្រី ១៥នាក់ ស្មើនឹង០៣សញ្ជាតិ។ ទន្ទឹមនោះ ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមឡានក្រុង កម្សាន្តក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះ សីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាព។

អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ

2025/01/17 12:46:23 pm        119
អត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ព័ត៌មាននៃការចុះឈ្មោះចុងក្រោយ គឺលើសពីការរំពឹងទុក ដែលមានការកើនឡើងច្រើន បើធៀបពីឆ្នាំមុន ពិសេសអត្តពលិកបរទេស ហើយក្នុងចំណោមជាង ១,៨០០នាក់ គឺមានអ្នករត់ជនជាតិបារាំងច្រើនជាងគេ បន្ទាប់មកមកម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ រីឯការរៀបចំ គឺបានប្រព្រឹត្តទៅដោយរលូន ក្រោយមានការសហការគាំទ្រពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជដើម ។ឯកឧត្តមបានបន្ដថា អត្តពលិកដែលបានចុះឈ្មោះទាំងអស់ ពិសេសអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ គឺបានមកដល់ខេត្តសៀមរាប ២ថ្ងៃមុនព្រឹត្តិការណ៍ ដើម្បីត្រៀមលក្ខណៈរត់ផ្លូវការ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ លើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ នេះគឺជាផលចំណេញមួយ សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីការមកស្នាក់នៅយូរសម្រាប់អត្តពលិកអន្ដរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន Phoenix Voyages របស់ជនជាតិបារាំង ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ។តាមរយៈព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយកាត់ស្បៃរាត្រីលើទឹកដីអង្គរនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា អ្នកចូលរួម មិនមែនគ្រាន់តែរត់ដើម្បីសុខភាពនោះទេ តែមកដល់កម្ពុជា គឺអាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីកម្ពុជា ជាក់ស្ដែងការរៀបចំ និងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះ គឺល្អសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ មានន័យថា ស្រុកទេស ពោរពេញដោយសន្ដិភាព ពោរពេញដោយសន្ដិសុខ និងសុវត្ថិភាព មិនមានអ្វីត្រូវព្រួយបារម្ភ ទោះបីនៅចុងកាត់មាត់ញក ឬជនបទ ក៏គ្មានអ្វីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នករត់ដែរ ។គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ គឺមានវិញ្ញាសាសរុបចំនួន ៦ រួមមានរត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ។ សម្រាប់អ្នករត់ នឹងត្រូវជួបជុំគ្នានៅទីលានព្រះជល់ដំរី ប្រមាណម៉ោង ៣ ជិតភ្លឺ ដើម្បីចេញដំណើរវិញ្ញាសា ១០០គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត នៅតាមទីផ្សេងៗ លើទឹកដីដ៏ពិសិដ្ឋនៃប្រទេសកម្ពុជា តាមបណ្ដោយផ្លូវ កាត់តាមប្រាង្គប្រាសាទល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត ព្រមទាំងតំបន់បុរាណវិទ្យា ព្រៃភ្នំ វាលស្រែ និងភូមិបុរាណខ្មែរ នៅតំបន់ឧទ្យានអង្គរ  ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ៕ អត្ថបទ៖ លី ឈុនឡា

ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី

2025/01/17 12:33:40 pm        80
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន “ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន”។អំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងមានជំនួបជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕

ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ

2025/01/17 11:15:25 am        76
ព្រឹត្តិការណ៍សំណេរអង្គរ លើកទី ២ នឹងរៀបចំជាថ្មី នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ នៅពី​មុខប្រាសាទអង្គរវត្ត។ ចំនួនបេក្ខជនចូលរួមនាពេលខាងមុខនេះ មានចំនួនរហូតដល់ជាង ១ ២០០នាក់ ក្នុងនោះបេក្ខជនដែលអាយុតិចជាងគេបំផុតគឺ អាយុ ៦ឆ្នាំ រីឯបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាងគេ ៨១ឆ្នាំ។ព្រឹត្តិការណ៍សំណេរអង្គរជាព្រឹត្តិការណ៍សរសេរតាមអានប្រចាំឆ្នាំ ដែលរៀបចំឡើងជាលើកទី ២ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ។ ការរៀបចំជាលើកទី ២ នេះ បានស្រូប​ទាញ​បេក្ខជន​ចូល​រួមជាង ១ ២០០នាក់ ដោយក្នុងនោះបេក្ខជនមកពីខេត្តសៀមរាប មានចំនួនច្រើន​ជាង​គេ បន្ទាប់មកគឺបេក្ខជន មកពីរាជធានីភ្នំពេញ និងបេក្ខជនពីខេត្ត បាត់ដំបង។គួរឱ្យចាប់​អារម្មណ៍ផងដែរ ការចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី ២នេះ មានបេក្ខជន​ដែល​វ័យ​ក្មេងជាងគេ គឺអាយុ ៦ឆ្នាំមកពី រាជធានីភ្នំពេញ រីឯកបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​គឺ​អាយុ ៨១ឆ្នាំ មកពីខេត្តបាត់ដំបង។ បេក្ខជនដែលវ័យចំណាស់ជាងគេឈ្មោះ ឡាច រិ ជា​ពលរដ្ឋ​មួយ​រូបដែលស្រឡាញអក្សរសាស្ត្រខ្មែរជាខ្លាំង។ក្នុងការចូលរួម​ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ គឺលោកមានគោលដៅ​ហេតុ​ផល​ច្បាស់​លាស់។ ហេតុផលទី ១ គឺដោយសារចិត្តស្រឡាញ់អក្សរសាស្ត្រខ្លួនឯង និងការចង់ឃើញ​យុវជន​ខ្មែរ​សរសេរអក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ។សម្រាប់ព្រឹត្តិការណ៍សំណេរអង្គរនាពេលខាងមុខនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា នឹងធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួតប្រជែង។គណៈកម្មការ​នឹង​ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាស​លទ្ធ​ផល​នៅ​រសៀលថ្ងៃដដែលនោះ។ ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១-៣ និងបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ដូចគ្នា និងជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗទៀតផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ជាការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

2025/01/10 12:40:45 pm        90
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ថ្នាក់ដឹកនាំក្រសួង កំពុងរៀបចំព្រឹតិ្តការណ៍រាត្រីសមោសរ សំពត់បត់ខ្មែរ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានកិតិ្តយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹតិ្តការណ៍ខាងលើនេះ។ ដោយឡែកកាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងបានរៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ដោយទទួលបានជោគជ័យ បង្ហាញអំពីសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់ផ្លូវការរបស់ថ្នាក់ដឹកនាំ សំលៀកបំពាក់ចូលរួមបុណ្យប្រពៃណីក្នុងពិធីផ្សេងៗ ហើយក៏ដូចជាសំលៀកបំពាក់ច្នៃចេញពីសំពត់បត់ខ្មែរ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥នេះ ចំនុចសំខាន់ធ្វើពីអ្វីដែលប្រជាពលរដ្ឋខ្មែរយើងទទូចចង់ដឹង គឺអំពីទម្រង់នៃសំលៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដោយធ្វើបង្ហាញចាប់តាំងពីសម័យឧត្តុង្គ រហូតមកដល់បច្ចុប្បន្ន ដែលសម្លៀកបំពាក់ទាំងនោះ នឹងយកទៅបង្ហាញជូនក្នុងកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ។ ហើយនៅក្នុងព្រឹតិ្តការណ៍នេះ យើងក៏មានរំលេចនូវសំលៀកបំពាក់មួយរបស់ស្រី្តខ្មែរ ដែលតែងតែនិយមប្រើប្រាស់ជាយូរណាស់មកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះយើងហាក់បីដូចបំផ្លិចចោលទៅហើយ។ ដូច្នេះយើងឆ្កឹះយកសំលៀកបំពាក់នេះត្រឡប់មកវិញ ហើយយើងកែច្នៃអភិវឌ្ឍយ៉ាងម៉េច ឲ្យសំលៀកបំពាក់នេះឃើញធ្ងន់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងងាកមកចាប់អារម្មណ៍។លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា ព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ប្រារព្ធឡើងស្របចំជាមួយនឹងខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជួបគ្នាថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក្នុងថ្ងៃព្រឹតិ្តការណ៍ ក៏មានចម្រៀងមួយបទយ៉ាងពិសេសដើម្បីចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា 

ក្រសួងទេសចរណ៍៖ តួលេខបឋម កម្ពុជាឆ្នាំ២០២៤ មានទេសចរអន្តរជាតិមកទស្សនា ៦លាន៧សែននាក់

2025/01/09 11:38:18 am        151
អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ​៦​លាន​៧​សែន​នាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺ​បាន​កើត​ឡើង​ដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាម​ញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។លោក​ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​BT​V​ថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍ មកពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិច និងបណ្តា​ប្រទេស​នានា​ទៀត​នៅ​ប៉ែកខាងអឺរ៉ុប។លោកជំទាវ ហ៊ុន ដានី បន្តថា កំណើនភ្ញៀវទេសចរអន្តរជាតិ និងអ្នក​វិនិយោគ​ទុន​អន្តរជាតិ​មក​កម្ពុជា ក្នុងឆ្នាំ២០២៤នេះ គឺបានកើតឡើងដោយសារ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ បូករួម​នឹង​កត្តា​សុខ​សន្តិភាព ការចាប់ផ្តើមមានសមិទ្ធិផលព្រលានយន្តហោះថ្មីៗ ការសម្រួលការធ្វើដំណើរ ការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់ ការផ្សព្វផ្សាយ ការពង្រឹងគុណភាពផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការផ្តល់​ភាព​កក់​ក្តៅល្អជូនភ្ញៀវទេសចរអន្តរជាតិជាដើម។លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាពជាច្រើន ក្នុងគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសច​រអ​ន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​៧​លាន​នាក់ ខណៈនៅក្នុងឆ្នាំ២០២៥នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​បញ្ចុះ​តម្លៃ​ថ្លៃ​ធ្វើ​ទិដ្ឋាការអេឡិចត្រូនិច eVISA ប្រភេទ E និងT ជូនភ្ញៀវអន្តរជាតិមកស្នាក់នៅកម្ពុជាយូរថ្ងៃ ក៏​ដូចការជំរុញតភ្ជាប់គោលដៅទេសចរណ៍កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និងការជំរុញ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅកម្ពុជាជាដើម។សូមបញ្ជាក់ថា គ្រប់ផែនការសកម្មភាព​ជា​យុទ្ធសាស្ត្រស​ម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥នេះ គឺមានគោលដៅសំខាន់ ចង់​ទាក់​ទាញ​ទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជានៅគ្រប់ខែ និងគ្រប់រដូវកាល ហើយនឹងមិន​មាន​ទៀត​ទេ រដូវភ្ញៀវតិច Low season ពោលគឺមានតែរដូវGreen season៕ អត្ថបទ ស៊ុម សុខជា

ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ

2025/01/09 11:23:16 am        87
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង"កុលាបប៉ៃលិន" និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិក​ជន​ទស្សនា​រយៈពេ​ល​៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅ​សាល​សន្និសីទចតុម្មុខ។លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍​វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជន​ទស្សនា​​ឲ្យ​កាន់​តែ​អធិក​អធម​។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញ​បាន​គាស់​រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំ​ដល់​មន្ត្រី​ជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើង​នៅ​ទម្រង់​សិល្បៈ​ដែល​មិន​សូវ​មាន​សកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់​នូវ​អ្វី​ទៅ​ដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជា​ពិសេស​យុវជន​ចូល​រួម​គាំទ្រ​ក្នុង​ការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចិត្ត​ដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយ​ការ​បង្កើត​ស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជន​ណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់​គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិន​បារម្ភ​ពី​ការ​ទទួល​រង​នូវ​ឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា

“សំណេរអង្គរ” លើកទី២ នៅប្រាសាទអង្គរវត្ត, ព្រឹត្តិការណ៍ដ៏សំខាន់ជួយ​លើក​កម្ពស់​អក្សរសាស្ត្រខ្មែរ និងការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា នឹងរៀបចំនៅក្នុងខែមករានេះ

2025/01/05 04:53:37 pm        225
សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណង​ស្វែង​រក​អ្នក​សរសេរ​បាន​ត្រឹម​ត្រូវ​តាមក្បួន​អក្ខរាវិរុទ្ធ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ​ព្រម​ទាំង​អ្នក​មាន​ស្នាដៃ​សរសេរ​អក្សរ​បាន​ស្អាត​បំផុត​នឹង​ប្រារព្ធ​ឡើង​ជាលើកទី២ នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។អ្នករៀបចំកម្មវិធីសំណេរអង្គរ លោក លីម ប៊ុនហុក បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹ​ក​ថ្ងៃ​ទី៥ខែម​ករានេះថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពី​ព្រោះ​ខ្មែរ​​មា​ន​ភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ លោកថា «ដោយសារ​តែខ្មែរ​មាន​អក្សរ​ជា​យូរ​លង់​មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផង ដូច្នេះហើយ​បាន​ជា​«សំណេរអង្គរ» ជា​ព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេស​គឺជួយ​ឱ្យ​ប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការ​អាន​ពាក្យ​ខ្មែ​រ​ឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត”។លោក ប៊ុនហុក បន្តថា សំណេរអង្គរក៏មានគោលបំណងផ្សាភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។ បើតាមលោក ប៊ុន ហុក ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើ​ឡើង​នៅ​លើ​ស្ពាន​ហាល​ផ្នែក​ខាង​លិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួម១២២០នាក់។ បេក្ខជនទាំងនោះ មាន​ទាំងកុមារចាប់ពីអាយុ៦ឆ្នាំនិងមនុស្សចាស់ដែលមានអាយុរហូតដល់៨១ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រម​ទាំង​អនិកជន​ខ្មែរ​ដែលរស់នៅបរទេសខ្លះទៀតផង។ចំណែកឯកឧត្តម ឡុង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បា​ន​ចាត់ទុ​ក​ថា​កម្ម​វិធី​សំណេរ​អង្គរ​លើកទី២ ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំង​ដែល​ស្ដែង​ចេញ​នូវ​អារ្យធម៌ និង​ទំនៀម​ទម្លាប់​មួយ​នៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។ ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា សំណេរអង្គរ​ក៏មាន​សារសំខាន់​ណាស់​ដែរ​ក្នុង​ការ​ជួយ​បង្កើត​ចលករ​ផ្សេង​ៗ​លើ​ផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាល​ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ៨០០នាក់៕ 

ភ្ញៀវទេសចរជិត៤០ម៉ឺននាក់ទៅលេងខេត្តព្រះសីហនុកំលុងថ្ងៃឆ្លងឆ្នាំសកល កើនឡើងជាង១២ភាគរយធៀបនឹងឆ្នាំមុន

2025/01/02 03:50:19 pm        94
ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំ សកល ២០២៤-២០២៥ ភ្ញៀវទេសចរចូលលេងកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួនជិត៤០ម៉ឺននាក់ កើនឡើង ជាង១២ភាគរយ ធៀបនឹងឆ្នាំមុន ។ ភ្ញៀវជាតិ មានចំនួនជាងជិត៣៩ម៉ឺននាក់ កើនឡើង ១២,៥៥% និងភ្ញៀវបរ ទេស ៤.៤១៣នាក់ កើនឡើង២០,៨៧%។ ភ្ញៀវចូលកម្សាន្តតាមបណ្តាឆ្នេរ កោះ និងរមណីយដ្ឋាននានា ។ ដោយ ឡែក ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្ដព្រះសីហនុ មានចំនួន០៣ជើងហោះហើរ ចំនួន៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។នាឱកាសថ្ងៃឆ្លងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត បានរៀបចំនូវការប្រគំតន្ត្រី ការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្រោមការគ្រប់គ្រងសន្តិ សុខសណ្ដាប់ធ្នាប់ល្អប្រសើរ ខណៈតម្លៃអាហារហូបចុក ទីតាំងស្នាក់នៅ បានហក់ឡើងបន្តិចបន្តួចដែលភ្ញៀវអាច ទទួលយកបាន ៕ អត្ថបទ៖ គង់ ប៊ុនថា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រិលធ្លាក់យ៉ាងក្រាស់វាយប្រហារឆ្នេរសមុទ្រជប៉ុន បង្កការរំខានដល់ការធ្វើដំណើរ
02/08/2025 05:02 PM
លោក Trump អាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy នៅសប្តាហ៍ក្រោយ
02/08/2025 04:02 PM
រដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសជាលើកទី២ និងចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង
02/08/2025 04:02 PM
ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
02/08/2025 04:02 PM
អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
02/08/2025 04:02 PM
លោក Zelenskiy ទំនងជានឹងធ្វើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក Trump ដោះដូរជំនួយសន្តិសុខ
02/08/2025 04:02 PM
ឆ្មាំល្បាតឆ្នេរអាមេរិក រកឃើញបំណែកយន្តហោះអាឡាស្កាដែលបានបាត់ ខណៈមនុស្សទាំង ១០នាក់បានស្លាប់
02/08/2025 04:02 PM
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញសួរសុខទុក្ខគ្រួសារក្រីក្រ និងទុរគតជន នៅក្រុងក្រចេះ
02/08/2025 04:02 PM
ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ី បានបើកនៅក្នុងទីក្រុងទឹកកក Harbin របស់ប្រទេសចិន
02/08/2025 04:02 PM
UNICEF ព្រមានថា រាងកាយកុមារក្លាយជា "សមរភូមិ" នៅហៃទី ខណៈហិង្សាផ្លូវភេទកើនឡើង
02/08/2025 03:02 PM