ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ
នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ

វប្បធម៌ និងទេសចរណ៍

បណ្តាក្រុមហ៊ុនអាកាសចរណ៍បានផ្លាស់ប្តូរយន្តហោះខ្នាតធំពង្រីកដឹកអ្នកដំណើរអន្តរជាតិមកកម្ពុជា

2025/02/20 01:15:18 pm        135
បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣៣ក្រុមហ៊ុន ហើយ​ដោយ​សារ​មានកំណើនទីផ្សារអ្នកដំណើរអន្តរជាតិកើនឡើងជាបន្តបន្ទាប់មកកម្ពុជា បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​យន្តហោះ នាំគ្នា ពង្រីកជើងហោះហើរ និងផ្លាស់ប្តូរប្រភេទយន្តហោះពីខ្នាតមធ្យម ទៅ​ប្រភេទ​យន្តហោះខ្នាតធំ ហោះដឹកនាំអ្នកដំណើរអន្តរជាតិពេញៗចេញចូលប្រទេសកម្ពុជា។បណ្តាក្រុមហ៊ុនការីទេសចរណ៍ ក៏ក្រុមហ៊ុនលក់សំបុត្រយន្តហោះនៅបុរីប៉េងហួតបឹងស្នោរ រាជ​ធានី​ភ្នំពេញ​ថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកុម្ភៈនេះ ថ្លែងថា ស្ថានភាពជារួម ទីផ្សារតម្រូវ​ការ​ទិញ​លក់​សំបុត្រយន្តហោះនៅកម្ពុជា គឺមានកំណើនជាលំដាប់រហូតខែមេសា ហើយតាមរយៈ​កំណើន​នេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍នានាពង្រីកការផ្លាស់ប្តូរប្រភេទពីខ្នាតមធ្យម ទៅ​ប្រើ​ប្រាស់​ប្រភេទយន្តហោះខ្នាតធំដែលជាប្រភេទយន្តហោះថ្មីបច្ចេកវិទ្យាទំនើបរបស់ពីពិភពលោក។លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៏ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ថ្លែងថា ទីផ្សារការធ្វើដំណើរទេសចរណ៍អន្តរជាតិ ក្នុងរដូវនេះ គឺមាន​ភាព​ល្អ​ប្រសើរច្រើន ក្នុងនោះ ទីផ្សារការធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់អាស៊ាន ទីផ្សារមកពីអឺរ៉ុប និ​ង​អាមេរិកជាដើម មកកម្ពុជា គឺមានកំណើនពី៣០ទៅ៥០% បើប្រៀបធៀបខែមករាឆ្នាំ២០២៤ ដោយឡែកទីផ្សារការធ្វើដំណើរមកពីប្រទេសចិន នៅមិនទាន់មានកំណើននោះទេ។ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បាន​ថ្លែងថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិអន្តរជាតិកើនរហូតដល់៣៣ក្រុមហ៊ុន ក្នុង​នោះមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ១ និង​ក្រុម​ហ៊ុន​អន្តរជាតិ២៧ បាននិង​កំពុង​ប្រតិបត្តិការ​ពង្រីក​ជើង​ហោះ​ហើរ​ដឹក​អ្នក​ដំណើរ​អន្តរជាតិ​យ៉ាង​សកម្ម​ភាព​ហោះចេញចូលកម្ពុជា។ឯកឧត្តម បញ្ជាក់ថា មកដល់ខែកុម្ភៈឆ្នាំ២០២៥នេះ សរុបជារួម​ក្នុង​មួយ​សប្តាហ៍​មាន​យន្ត​ហោះ​ទេ្វរ​ទិស​ចេញចូលកម្ពុជាមានចំនួន ១៣២២ជើង ក្នុងនោះ អាកាសយានដ្ឋាន​អន្តរ​ជាតិ​នៅ​ភ្នំពេញ​ក្នុង​មួយ​សប្តាហ៍គឺមានកំណើនជើងហោះហើរទ្វេទិសចំនួន៩១៨ជើង អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ៣៦៨ជើង ដោយឡែក​ខេត្ត​ព្រះសីហនុ​មាន​ការ​ហោះហើរ​ចេញ​ចូល​ទ្វេរ​ទិស​មាន​៣៦​ជើង​ក្នុងមួយសប្តាហ៍ណហើយចំនួនជើងហោះហើរនេះ គឺមានកំណើនជាបន្តបន្ទាប់៕ អត្ថបទ ស៊ុម សុខជា

ព្រឹកនេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន២គ្រឿង​ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ

2025/02/13 11:04:20 am        150
ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកនេះ ក៏មានការស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។លក្ខណៈបច្ចេកទេសនាវា៖-នាវាទី១ឈ្មោះ INS SUJATA លេខ P៥៦ ប្រភេទ OPV មានបណ្តោយ១០២ ម៉ែត្រ ទទឹង ១១.៥ម៉ែត្រ មានជម្រៅទឹក ៥ ម៉ែត្រ និងមានទម្ងន់ផ្ទុក ២២៦០ តោន។-នាវាទី ២ ឈ្មោះ ICGS VEERA លេខ ៣៥ ប្រភេទ OPVមានបណ្តោយ ៩៩ ម៉ែត្រ ទទឹង១៤.៩ ម៉ែត្រ ជម្រៅទឹក ៤.៧ម៉ែត្រមាន និងទម្ងន់ផ្ទុក ៣.០០០ តោន៕

នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនាប្រទេសកម្ពុជា

2025/02/07 12:26:07 pm        132
ព្រះសីហនុ៖នាវេលាម៉ោង ៦:៣០ នាទី ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះមាននាវិកសរុបចំនួន ៤០៤ នាក់ (ស្រី ១០២ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៩២ នាក់ (ស្រី ៣០៧ នាក់) មាន ២២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៣២ នាក់) និងអង់គ្លេស (១០៦) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»

2025/02/06 04:18:55 pm        204
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អះអាង​ថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារ​ឱ្យ​មាន​កិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាង​ឱ្យ​បាន​នូវ​យុវជន​បន្ត​វេន​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ និងមនសិការខ្ពស់។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ​ក្នុង​ឱកាសនៃ​ពិធី​បិទ​សន្និបាត​បូក​សរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ នាសាលសន្និសីទចតុម្មុខ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ រដ្ឋមន្រី្ត លើកឡើងទៀតថា ប្រទេសកម្ពុជា បានកកើតឡើង ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបី ដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និង​ថែ​រក្សា​ការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបាន​ក្លាយ​ជា​អត្ត​សញ្ញាណ​ដ៏ថ្លៃ​ថ្លា​របស់​ជាតិ និងប្រជាជន។ កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយ​ជា​កាតព្វ​កិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗរូប ហើយបច្ចុប្បន្នភារកិច្ចនេះ មិនត្រឹមតែផ្តោត​គោលដៅ​ការ​ការពារ​អត្ត​សញ្ញាណ​ជាតិ​មួយ​មុខ​នោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈ​ការ​កសាង​ជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម វប្បធម៌​។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា សន្និបាតឆ្នាំនេះ មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុន ដោយយើងទាំងអស់គ្នាជួបជុំមិនត្រឹមតែពិនិត្យ និងវាយតម្លៃទៅលើ​លទ្ធផល​ការងារ​ទៅ​តាមទិសដៅដូចបានជម្រាបជូនខាងលើនោះទេ ប៉ុន្តែយើងបានផ្ទៀងផ្ទាត់ផងដែរ អំពីកម្រិតឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាព អាទិភាពទាំង៦ចំណុច ដែលក្នុងនោះក៏បានត្រួតពិនិត្យផងដែរ អំពីសន្ទុះនៃការរៀបចំផ្ទះឱ្យបានរៀបរយ ”ដោយផ្អែកលើអភិក្រម“ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងន័យនេះ លោកជំទាវ សូមវាយតម្លៃខ្ពស់ជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលនាំឱ្យវិស័យសិល្បៈវប្បធម៌បន្តទទួលបាននូវវឌ្ឍនភាពថ្មីៗ។ ផ្អែកលើរបាយការណ៍លម្អិត លោកជំទាវបណ្ឌិតសភាចារ្យ សូមផ្តល់ការតម្រង់ទិសបន្ថែមទៅលើ៩ចំណុចសំខាន់ៗមួយចំនួននៃផ្នែក ផែនការសកម្មភាពដែលត្រូវបន្ត និងដែលសុទ្ធតែជាសកម្មភាពអាទិភាពបន្ទាន់ ដែលត្រូវសម្រេចឱ្យបាននា ពេលដ៏ខ្លីខាងមុខ និងនៅដំណាច់ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា នៅតែមានជំនឿថា កិច្ចសហការប្រមូលផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុត ដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក។ ការលះបង់ និងការបំពេញការងារប្រកបដោយ វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រមទាំងសាមគ្គីភាពជាធ្លុងមួយនៅតាមគ្រប់អង្គភាព ក៏ជាតម្រូវការចាំបាច់ និងជាការបង្កភាពអនុគ្រោះដល់បរិយាកាសការងារល្អ និងជោគជ័យរួមរបស់អង្គភាពទាំងមូល។ កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយល់ថា អ្វីដែលយើងកំពុងរៀបចំតម្រង់ទិសទាំង យន្តការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់ការអនុវត្តការងារ ការកសាង ធនធានមនុស្ស ទម្រង់នៃកិច្ចសហការជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយវិស័យឯកជន ព្រមទាំងលទ្ធផល សម្រេចបានកន្លងមកនិងទៅអនាគត នឹងក្លាយជាមរតករបស់យើងទាំងអស់គ្នា ទុកជូនជនបន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្កលក្ខណៈអនុគ្រោះនិងតម្រាយផ្លូវដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារសម្រាប់វិស័យសិល្បៈវប្បធម៌៕ អត្ថបទ រដ្ឋា

នាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដឹកនាំនាវិក និងភ្ញៀវទេសចរជាង ៦ ០០ នាក់ទៀតចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ

2025/02/06 12:27:31 pm        148
ព្រះសីហនុ៖នាវេលាម៉ោង ៨:៥០ នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលមានប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៥០ នាក់ (ស្រី ៩៩ នាក់) មាន ០១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣ នាក់ (ស្រី ១៤៣ នាក់) មាន ២១ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺជប៉ុន (១៦៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២២:០០ នាទី នៅថ្ងៃដដែល។

នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ពាន់នាក់​ចូលចតនៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ​ធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃ

2025/02/06 12:16:17 pm        141
ព្រះសីហនុ៖ នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥.៤៣ ម៉ែត្រ ប្រវែងទទឹង ៣២.២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៧៨៥ នាក់ (ស្រី ១៣៩ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩០៩ នាក់ (ស្រី ៩៨៣ នាក់) មាន ៤២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩២៥ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទី នៅថ្ងៃដដែល៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «ក្នុងឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចការងារបានជាង ៩០%នៃសកម្មភាពទូទៅ»

2025/02/05 12:55:39 pm        90
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអៈអាងថា លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃរហូតដល់ជាង៩០%នៃសកម្មភាពទូទៅរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ យ៉ាងដូច្នេះក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភះ ឆ្នាំ២០២៥ នាសាលសន្និសីទចតុម្មុខ។លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា លទ្ធផលទាំងអស់នេះ ក៏មានចំណែកដ៏សំខាន់ផងដែរ ពីការចូលរួមគាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ប្រទេសជាដៃគូ អង្គការជាតិ-អន្តរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សិល្បករ សិល្បការិនីក្នុងនិងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយ ដ៏ត្រឹមត្រូវ ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ។ ពេលវេលាបន្តដំណើរទៅមុខជានិច្ច រីឯឆ្នាំ២០២៤ ក៏បានកន្លងផុតទៅជាមួយនឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុនៃវិស័យសិល្បៈវប្បធម៌របស់ជាតិ។ យើងជួបជុំថ្ងៃនេះ ដើម្បីបន្តពិនិត្យ បូកសរុប កំណត់និងដាក់ចេញនូវវិធានការលើបញ្ហាប្រឈម ក៏ដូចជាពង្រឹងទិសដៅការងារ សម្រាប់ឆ្នាំបន្ត តាមរយៈសន្និបាតប្រចាំឆ្នាំរបស់យើង។ ទោះជាលទ្ធផលទទួលបានក្នុងឆ្នាំ២០២៤ មានលក្ខណៈល្អប្រសើរគួរជាទីមោទនៈសម្រាប់វិស័យមួយចំនួន រីឯវិស័យមួយចំនួនផ្សេងទៀតពុំទាន់ឈានដល់ លទ្ធផលរំពឹងទុកក៏ដោយ ក៏សូមយកឱកាសនៃការជួបជុំជាថ្មីនាថ្ងៃនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ខ្ពស់ ការយោគយល់និងសាមគ្គីភាពផ្ទៃក្នុងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់គ្រប់អង្គភាព ជំនាញទាំងអស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានរំឭកជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អំពីប្រសាសន៍លើកឡើងរបស់សម្តេចមហាបវរធិបតី អំពីតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ដោយសម្តេចធិបតី បានសង្កត់ធ្ងន់ថា “ថ្នាក់ដឹកនាំជំនាន់មុន បានបង្ហាញគំរូដល់យើងគ្រប់គ្នា អំពី “ទម្ងន់នៃការលះបង់ ” ។ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ផ្សេងទៀត ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីជាតិសុខសាន្ត ហ៊ានយកជីវិតទៅប្តូរ ដើម្បីប្រជាជនកម្ពុជា ទទួលបានសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារសន្តិភាព និងធានានិរន្តរភាពនៃសន្តិភាព និងហ៊ានលះបង់គ្រប់យ៉ាងដើម្បីអនាគតអ្នកជំនាន់ក្រោយ។ អ្នកដឹកនាំ ជំនាន់ក្រោយត្រូវតែប្រែក្លាយ “ទម្ងន់នៃការលះបង់ “នេះឱ្យទៅជា “ទម្ងន់នៃទំនុកចិត្ត "សម្រាប់ថ្នាក់ដឹកនាំ ជំនាន់មុន ពោលគឺត្រូវមានការទទួលខុសត្រូវចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន តាមរយៈការ តបស្នងឱ្យបានសាកសមទៅនឹងការផ្តល់ទំនុកចិត្តទាំងស្រុងនេះ” ។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងផែនការសកម្មភាពអាទិភាព នឹងក្លាយជាសញ្ញាជំហានដំបូង ដែលបញ្ជាក់អំពីការតបស្នងទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំជំនាន់មុន។យោងតាមប្រសាសន៍ខាងលើនេះ ថ្ងៃនេះយើងទាំងអស់គ្នានឹងពិនិត្យរួមគ្នា ថាតើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបានវឌ្ឍនភាពថ្មីអ្វីខ្លះ តាមរយៈការអនុវត្តផែនការសកម្មភាពស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និងផែនការសកម្មភាពអាទិភាពទាំង៦ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ ចេញ? ហើយថាតើយើងត្រូវកែលម្អឡើងវិញនូវផែនការសកម្មភាពរបស់យើងរបៀបណា? តំបន់សកម្មភាព អាទិភាពណាខ្លះដែលត្រូវសម្រេចឱ្យបានជោគជ័យក្នុងឆ្នាំ២០២៥នេះ? ហើយបញ្ហាដែលជួបប្រទះកន្លងមក ត្រូវដោះស្រាយរបៀបណា?៕ អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន ឱ្យបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វា​ក្នុងតំបន់រមណីយដ្ឋាន

2025/02/04 04:14:40 pm        194
ដើម្បីជៀសវាងមានគ្រោះថ្នាក់ឬបញ្ហាផ្សេងៗ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណៈជន ឱ្យបញ្ឈប់ផ្ដល់ចំណីដល់សត្វស្វាក្នុងតំបន់រមណីយដ្ឋាន ។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥នេះថា អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា ក្នុងរយៈ កាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន តាម រយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។ សេចក្ដីប្រកាសព័ត៌មានបានបន្ដថា ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។ អាជ្ញាធរជាតិអប្សរា សូមស្នើឱ្យសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា។អាជ្ញាធរជាតិអប្សរា ទទូចឱ្យសាធារណជនជាតិ និងអន្តរជាតិទាំងអស់ចូលរួមសហការដោយអនុគ្រោះ៕

សារមនី្ទរជាតិកម្ពុជា ប្រារព្ធពិធីប្រគល់-ទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន លើកទី២ ពីអង្គការគាំពារកុមារខ្មែរ

2025/02/04 04:08:14 pm        303
សារមនី្ទរជាតិកម្ពុជា បានទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន ចំនួន៤០ ជាលើកទី២ ពី​លោក​ស្រី Harumi Sekiguchi នាយកក្រុមប្រឹក្សាភិបាល នៃអង្គការគាំពារកុមារខ្មែរ ការិយាល័យ​កណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Caring for Young Khmer-CYK) នាព្រឹក​ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅសារមនី្ទរជាតិកម្ពុជា។ពិធីប្រគល់-ទទួល សមុច្ច័យវាយនភណ្ឌហូលពិតាននេះ (ក្រណាត់ធ្វើអំពីសូត្រ មានចងគាធ​លើក​ជាក្បាច់គោមផ្សេងៗ ឬរូបសត្វ ក្នុងពុទ្ធសាសនា ឬរូបពុទ្ធប្បវតិ្ត ឬរឿងជាតក ដែលប្រជាជន​កម្ពុជា និយមប្រើជាវត្ថុសក្ការបូជា ដើម្បីដាក់ចងជាពិតានលើព្រះពុទ្ធបដិមានៅក្នុងវត្តអារាម) ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ​ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានមានប្រសាសន៍ថា ហូលពិតាន ពិតជា​មាន​សារ​សំខាន់សម្រាប់សមុច្ច័យរបស់សារមនី្ទរ មិនថាតែហូលពិតាន ទើបតែធ្វើឡើងថ្មី ឬក៏​ចាស់​នោះ​ទេ ហើយហេតុអ្វីបានជាហូលពិតាន មានសារសំខាន់សម្រាប់សារមនី្ទរ? ពិព្រោះហូលពិតាន គឺ​ជា​លំអាននៃប្រពៃណីបុរាណខ្មែររបស់យើង គឺប្រជាជនកម្ពុជា និយមប្រើប្រាស់ជារបស់សក្ការៈ ក្នុងកម្មវិធីបុណ្យទានផ្សេងៗ នៅក្នុងភូមិ ផ្ទះសម្បែង ទីវត្តអារាម គឺតែងតែមានភ្ជាប់មកនូវហូលពិតាននេះ សម្រាប់ជាការផ្សារភ្ជាប់ជាមួយកិច្ចពិធីបុណ្យ។ជាចុងក្រោយលោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា ការដែលរៀបចំពិធីប្រគល់-ទទួល និងប្រមូលសមុច្ច័យវាយនភណ្ឌហូលពិតាន ជាតម្លៃមួយនៃទិដ្ឋភាពប្រវតិ្តសាស្រ្ត ពិព្រោះមានន័យថារក្សាទុកនៅក្នុងសារមនី្ទរបានយូរ ព្រោះមន្រី្តជំនាញធ្វើការថែទាំជាទៀងទាត់។ ដូច្នេះធ្វើឲ្យហូលពិតាន រក្សាទុកបានយូរ និងជាប្រយោជន៍ សម្រាប់យើងផ្សព្វផ្សាយបន្ត នៅពេលសារមនី្ទររៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ បង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងអ្នកតម្បាញផ្សេងៗបានសិក្សាស្រាវជ្រាវផងដែរ៕ អត្ថបទ៖ រដ្ឋា

អ្នកទេសចរណ៍អាចមកទស្សនាហ្វូងសត្វស្លាបជាង១០០ប្រភេទនារដូវនេះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងភូមិសាស្រ្តខេត្តតាកែវ

2025/02/02 09:18:48 pm        120
ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ៨,៣០៥ ហិចតា។តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។ សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនេះ មានស្ថានភាពរយៈពេល៦ ខែទឹក និងមានរយៈពេល៦ខែគោក។ ប្រភេទសត្វកម្រនិងសំខាន់ៗរួមមាន សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។ លើសពីនេះប្រភេទសត្វស្លាប សំបូរជាងគេមានសត្វចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមខ្មែរនៅប្រទេសកូរ៉េខាងត្បូង នាំយកសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញក្នុងពិធីបុណ្យវប្បធម៌ពិភពលោក ក្រុងហ្វាសង់លើកទី១៨
05/18/2025 07:05 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព នៅខេត្តស្ទឹងត្រែង
05/18/2025 06:05 PM
ការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាសរសេរលើកទី១) បញ្ចប់ទៅដោយរលូន ខណៈដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹកស្អែក
05/18/2025 05:05 PM
អ៊ុយក្រែន៖ រុស្ស៊ី បើកការវាយប្រហារយានដ្រូនធំបំផុតក្នុងសង្រ្គាម បន្ទាប់ពីកិច្ចចរចាសន្តិភាព
05/18/2025 05:05 PM
ចិន ប្រកាសដាក់ពន្ធលើការលក់បង្ខូចតម្លៃនៃផលិតផលប្លាស្ទិកពីអាមេរិក អឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់
05/18/2025 05:05 PM
មនុស្សយ៉ាងតិច ១៧នាក់ បានស្លាប់ក្នុងអគ្គិភ័យដ៏ធំនៅក្រុង Hyderabad ប្រទេសឥណ្ឌា
05/18/2025 05:05 PM
ស៊ីរី កំណត់ពេល ១០ថ្ងៃឱ្យ 'ក្រុមប្រដាប់អាវុធតូចៗ' ចូលរួមជាមួយក្រសួងការពារជាតិ
05/18/2025 05:05 PM
បាតុករគាំទ្រប៉ាឡេស្ទីន ចេញធ្វើបាតុកម្មជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាជម្លៀសខ្លួន Nakba
05/18/2025 05:05 PM
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានឈានមកដល់ វិញ្ញាសាទី២
05/18/2025 04:05 PM
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមប្រឈមមុខគ្នាក្នុងការជជែកដេញដោលលើកដំបូង
05/18/2025 04:05 PM