ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!
ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

វប្បធម៌ និងទេសចរណ៍

ភ្ញៀវអន្តរជាតិ និងនាវិកជិត៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ

2024/12/27 03:05:40 pm        220
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ និងនាវិក​ប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩ នាក់ មានដល់ទៅ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។បើតាមរបាយការណ៍ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕

នាវា​ទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.០០០នាក់ បានចូលសំចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

2024/12/19 11:25:42 am        247
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា នាវា​ទេសចរណ៍​បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបជាង ២.០០០នាក់ បាន​ចូល​សំចត​នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។លោកបន្តថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Aida Stella សញ្ញាតិ Italy ផ្ទុក​មនុស្ស​ចម្រុះ​ជាតិ​សាសន៍សរុបចំនួន ២.៧៥៧នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៦៣១នាក់ ជាតិ​សាសន៍​ដែល​ច្រើនជាងគេ គឺជនជាតិអល្លឺម៉ង់ ស្វីស និងជនជាតិអូទ្រីស។ នាវានេះ មាន​ប្រវែង​ជាង ២៥០ម៉ែត្រ ទទឹងជាង ៣០ម៉ែត្រ និងជម្រៅទឹកជាង ៧ម៉ែត្រ បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម ហើយនឹងបន្ដដំណើរទេសចរណ៍ទៅប្រទេសថៃបន្ដទៀត នៅយប់ថ្ងៃ ខែ ឆ្នាំដដែល។តាមការ​បញ្ជាក់​​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំមុន និង​ក្រោយពេលវិបត្ដិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ពិសេសខេត្ដព្រះសីហនុ ទទួល​បាននាវា​ទេសចរណ៍​បរទេស ចូលសំចតធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ ពីឆ្នាំ២០១៩-២០២៤ ចំនួន​សរុបជិត ៩០គ្រឿង និងភ្ញៀវទេសចរចំនួនសរុបជិត ១០ម៉ឺននាក់។ ឆ្នាំ២០១៩ មានចំនួន ៤៨នាវា និងមានភ្ញៀវសរុប ៦៥.៤៦២នាក់, ឆ្នំា២០២៣ មានចំនួន ១៨នាវា មានភ្ញៀវសរុប ១៤.៣៤០នាក់ កើនឡើង ១០០% និងឆ្នាំ២០២៤ មានចំនួន ២២នាវា កើនឡើង ៤នាវា មាន​ភ្ញៀវ​ស​រុប ១៨.២០៣នាក់ កើនឡើង ២៧%។ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និង​អាស៊ីមួយចំនួន ដែលទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ចូលចិត្តទៅតាមរមណីយដ្ឋានឆ្នេរ សហគមន៍នេសាទ វត្តទេសចរណ៍ក្រោម ផ្សារលើ និងសាលារៀនជាដើម។ ទន្ទឹមនេះ ក៏មានភ្ញៀវ​មួយ​ចំនួនទៅកម្សាន្តនៅភ្នំពេញ សៀមរាប កែប និងកំពតផងដែរ។

យុវជន សិស្ស សិល្បករ នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុងមហោស្រពជាតិសិល្បៈ ស្តីពីគំនូរឌីជីថល

2024/12/18 03:49:20 pm        340
យុវជន សិស្ស សិល្បករ មកពីបណ្តារាជធានី ខេត្ត នឹងបង្ហាញស្នាដៃជំនាញវិជ្ជាជីវៈដូនតា ក្នុង​មហោ​ស្រព​ជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់មាតុភូមិកម្ពុជា ក្នុងសម័យ​សន្តិភាព និងសម្ពោធពិព័រណ៍ស្នាដៃសិប្បកម្មដូនតា» និងអបអរសាទ «ក្រមា» បានចុះក្នុងបញ្ជី​តំណាង​បេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា នាថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០២៤ នៅសារមនី្ទរខ្លែងខ្មែរ រាជ​ធានី​ភ្នំពេញខាងមុខនេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការ​ជាមួយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប និងសិល្បៈសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន​ការ​រៀបចំពិព័រណ៌ស្នាដៃសិប្បកម្មដូនតា និងមានលក្ខណៈពិសេស និងខុសពីបណ្តាឆ្នាំមុនៗ ក្នុងនោះផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ ដូចជា៖ ១.ស្នាដៃសិប្បកម្មដូនតា ដែល​មាន​ជំនាញ​ទូទៅ និងមានស្តង់ចំនួន៣០ សម្រាប់ដាក់តាំងបង្ហាញសិប្បកម្មប្រពៃណី តាមសហគមន៍​ដែល​មក​ពី​តាម​បណ្តារាជធានី ខេត្ត ក៏មានការបង្ហាញនូវម្ហូបអាហារខ្មែរ នំខ្មែរ។ ២.​សាល​ពិព័រណ៍​ថ្នាក់​បណ្តុះ​បណ្តាល​ជំនាញដូនតា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ ដែល​ផ្តល់​ឱកាសជូនយុវជន សិស្ស មកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ បានសិក្សា​ក្នុង​រយៈ​ពេល​១​ឆ្នាំកន្លងមកនេះ ឲ្យយកស្នាដៃជំនាញវិជ្ជាជីវៈដូនតា មកដាក់តាំងបង្ហាញផងដែរ។ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា មហោស្រពជាតិសិល្បៈស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ «សម្រស់​មាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព និងសម្ពោធពិព័រណ៌ស្នាដៃសិប្បកម្មដូនតា» ក្នុង​គោល​បំណងផ្សព្វផ្សាយអំពីសិប្បកម្មជំនាញដូនតា ស្ថិតក្នុងសហគមន៍សំខាន់ៗ ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាពិសេសក្នុងពិព័រណ៌ខាងលើនេះ ក៏មានអ្នកជំនាញ រងចាំពន្យល់បន្ថែម​អំពី​សិប្បកម្ម​ដូនតា ជូនដល់យុវជន សិស្ស និសិ្សត បងប្អូនប្រជាពលរដ្ឋ តាមការសិក្សាស្រាវជ្រាវ តាម​បែប​នរ​វិទ្យាទាក់ទងនឹងប្រវតិ្តរបស់សិប្បកម្មដូនតានីមួយៗ ជាពិសេសអបអរសាទរ «ក្រមា» ជា​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ​ តាមរយៈសេចកី្តសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង​អាសង់​ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គា តាំងបង្ហាញអំពីសាវតារក្រមា ប្រភេទក្រមាតាមសហគមន៍ និងឈ្មោះ​ហៅ​ផ្សេង​ៗ​ទៀតដូចជា៖ កន្សែង ឆ្នូត សំពត់ដណ្តប់ និងផាហ៊ុមជាដើម៕ អត្ថបទ រដ្ឋា

ក្រសួងទេសចរណ៍បង្ហាញផែនការយុទ្ធសាស្ត្រ៥ ទាក់ទាញទេសចរមូស្លីមអន្តរជាតិមក​ទស្សនាកម្ពុជា

2024/12/18 01:16:07 pm        153
នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកវេទិកា​ទេសចរណ៍​មូស្លីមកម្ពុជា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃនៅសណ្ឋាគារភ្នំពេញ។ ក្នុងវេទិកានេះ រដ្ឋមន្ត្រី​ទេសចរណ៍ បានប្រកាសសហការជាមួយ ភាគីប្រទេសដៃគូ និងវិស័យឯកជន អនុវត្ត​ផែនការ​យុទ្ធសាស្ត្រចំនួន៥ ដើម្បីរួមគ្នាជំរុញទាក់ទាញទេសចរមូស្លីមជាតិ និងអន្តរជាតិ​ទស្សនា​កម្ពុជា​នៅគ្រប់រដូវកាលទាំងអស់។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា នៅក្នុងផែនការយុទ្ធសាស្ត្រទាំង៥ ដែលត្រូវអនុវត្ត​ជំរុញ​ការ​ទាក់ទាញ ទេសចរមូស្លីមជាតិអន្តរជាតិ ដើរកម្សាន្តទស្សនាកម្ពុជានោះ រួមមាន៖ ទី១. ពង្រឹង​ពង្រីក​គុណភាពផលិតផល និងសេវា កម្មទេសចរណ៍មូស្លីម ២. អភិវឌ្ឍហេត្ថារចនាសម្ព័ន្ធ​សម្រួល​ការ​ធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍មូស្លីម ៣. បង្កើន ការផ្សព្វផ្សាយទេសចរណ៍​កម្ពុជា​ទៅកាន់ទីផ្សារទេសចរណ៍មូស្លីមអន្តរជាតិ ៤. ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជា មួយ​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ និងទី៥. អភិវឌ្ឍធនធានមនុស្ស និងបញ្ជ្រាបការយល់ដឹង​ទេសចរណ៍​មូស្លីម​​ដល់​​វិស័យ​ឯកជន និងភាគីពាក់ព័ន្ធនានា។ដើម្បីសម្រេចគោលដៅការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បាន​ស្នើគ្រប់​វិស័យ​ឯកជន និងគ្រប់ភាគីពាក់ព័ន្ធនានា រៀបចំកម្មវិធី​ជំនួបផ្លាស់​ប្តូរ​អាជីវកម្ម​ទេសចរណ៍​រវាងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ឥស្លាម និងត្រូវរៀបចំហាង​ម្ហូប​អាហារ​ហាឡាល់ កន្លែងថ្វាយបង្គំ និងរៀបចំសេវាកម្មនានាទៀត ដែល​បម្រើ​ឲ្យ​សេចក្តី​តម្រូវការ​ទេសចរ​មូស្លីម​ឲ្យ​បានច្រើន។របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា កម្ពុជា នៅក្នុងឆ្នាំ២០២៣ ទទួល​បាន​ទេសចរ​អន្តរជាតិ​​ប្រមាណ ៥លាន ៤៥ម៉ឺននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មានប្រមាណ៣៦​ម៉ឺននាក់​។ ដោយឡែក​ក្នុង​រយៈពេល​ ១១ខែ ឆ្នាំ២០២៤នេះវិញ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦លាននាក់ ក្នុងនោះមានទេសចរមូស្លីម​អន្តរជាតិ មានប្រមាណជាង​៤០​ម៉ឺន​នាក់ កើន២៣% បើប្រៀបធៀបរយៈពេលដូចឆ្នាំ២០២៣។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បង្ហាញក្តីរំពឹងថា នៅក្នុងដំណាច់ឆ្នាំ២០២៤ កម្ពុជា នឹង​ទទួល​បាន​ទេសចរ​​អន្តរជាតិ​មកទស្សនាកើនរហូតដល់៦លាន៧សែននាក់ ក្នុងនោះទេសចរមូស្លីមអន្តរជាតិ មាន​ប្រមាណ៤៣ម៉ឺននាក់ កើន​លើសការរំពឹងទុក៕ អត្ថបទ៖ ស៊ុម សុខជា 

ភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាបន្តមានកំណើនតាមផែនការគ្រោងទុក

2024/12/16 03:16:27 pm        212
ភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសនានា មកទស្សនាកម្ពុជា តាមផែនការដែលគេបានគ្រោងទុក ជាពិសេសការមកទស្សនានៅក្នុងអំឡុងខែធ្នូ ចុងឆ្នាំនេះ ដែលក្រសួងទេសចរណ៍ បានរំពឹងទុកថា កម្ពុជា នឹងទទួល បានកំណើនទេសចរអន្តរជាតិរហូត៦លាន៧សែននាក់ លើសឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។ភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសបារាំង និងឥណ្ឌា ជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៦ ខែធ្នូនេះថា ជារួមមុននឹងភ្ញៀវទាំងអស់គ្នាមកទស្សនាកម្ពុជា គឺបានគេបានរៀបចំផែនការកក់កញ្ចប់ទេសចរណ៍ និងកក់សណ្ឋាគារស្នាក់នៅមុនជាដើម ប្រមាណជា៦ខែ ទៅមួយឆ្នាំមុន ដោយសារភ្ញៀវមើលឃើញពីកត្តាសុខសន្តិភាព ចង់ទស្សនាប្រាសាទអង្គរ និងចង់មើលចង់ពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិប្លែកពីកម្ពុជា។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនំាពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាននាក់ កើន២២ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងមានកំណើនកើនលើសបន្តិច បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ពេលមិនទាន់មានវិបត្តិកូវីដ-១៩ ។របាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ដែលបានធ្វើដំណើរមកទស្សនាកម្ពុជា ក្នុងនោះភ្ញៀវធ្វើដំណើរចូលតាមច្រកផ្លូវគោកមានប្រមាណជិត៣លាន៨សែននាក់ ធ្វើដំណើរតាមផ្លូវអាកាសមានជាង ២លាននាក់ និងធ្វើដំណើរតាមច្រកផ្លូវទឹកប្រមាណ៧ម៉ឺននាក់។ឯកឧត្តម តុប សុភ័ក បន្តថា ជារួមភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាគឺបានត្រឡប់មករកភាពដូចដើមវិញហើយ ហើយក្រសួងក៏រំពឹងថា កម្ពុជា នៅដំណាច់ឆ្នំា២០២៤នេះ នឹងទទួលបានទេសចរអន្តរជាតិមកទស្សនាសរុបបានប្រមាណ៦លាន៧សែននាក់ ពោលគឺកើនលើសបនិ្តចបើធៀបនឹងឆ្នាំ២០១៩ពេលគ្មានកូវីដ១៩។ឯកឧត្តម បន្តថា បច្ចុប្បន្នកម្ពុជា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបាននិងកំពុងបង្កើនសកម្មភាពផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជានៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសបំណងទាក់ទាញទេសចរអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតមកទស្សនាកម្ពុជា នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕ អត្ថបទ ស៊ុម សុខជា  

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍«រាត្រីចងចាំ» លើកទី៥ នៅប្រាសាទលានជលដំរី

2024/12/15 02:40:33 pm        270
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដោយមានការសម្តែងសិល្បៈទស្សនីយភាព ដើម្បីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបីយ៍និងអរូបីយ៍ និងដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅប្រាសាទលានជលដំរី ក្រុងអង្គរធំ ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ ជារៀងរាល់ឆ្នាំ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ ដំណើរការនៃកម្មវិធី ពិតជាកើតចេញពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ដែលជានិច្ចកាល តែងតែគាំទ្រ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ ក្នុងន័យដើម្បីលើកស្ទួយនិងបំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយនិងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបបីយ៍ និងអរូបីយ៍ ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងបានផ្សាភ្ជាប់ទៅនឹងសក្តានុពលវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម ។លោកជំទាវ បញ្ជាក់ថា៖ថ្មីៗកន្លងទៅនេះ “ក្រម៉ា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិក-ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។ លោកជំទាវក៏បានឧទ្ទិសសមិទ្ឋិផលការងារសម្រេចបានក្នុងក្របខណ្ឌនៃកិច្ចការអភិរក្ស ថែរក្សាអង្គរជូនដល់ដួងព្រលឹងបុព្វបុរសខ្មែរ មរតកមនុស្សរស់និងអ្នកជំនាញផ្នែកសិល្បៈ បុរាណខ្មែរ ដែលបាន ទទួលមរណភាពកន្លងទៅ សូមឱ្យវិញ្ញាណក្ខន្ធរបស់បុព្វបុរស និងអ្នកដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ លោក ឌី រ៉ាដូ អភិបាលរងខេត្តខេត្តសៀមរាប មានប្រសាសន៍ថា៖ ខេត្តសៀមរាប បាននិងកំពុងទទួលរៀបចំនូវកិច្ចប្រជុំធំៗថ្នាក់ជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ជាច្រើន ដូចជា៖ កម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ការសម្តែងក្បាច់គុនសៅលីង កិច្ចប្រជុំសភាយុវពាណិជ្ជករអន្តរជាតិ(JCI) បុណ្យទន្លេលើកទី៨ ស្នាមញញឹមនៃកម្ពុជាលើកទី១ និងលើកទី២ ព្រឹត្តិការណ៍រថយន្តទំនើបៗ ក្បួនដង្ហែទិវាទេសចរណ៍ពិភពលោក ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចក្រភពអង្គរជាដើម។លោកអភិបាលរងបន្តថា៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានបន្តដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ហើយក្រោមការខិតខំប្រឹងប្រែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននាំយកសម្បត្តិបេតិកភណ្ឌទាំង រូបីយ៍ និងអរូបីយ៍ ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក គុនល្បុក្កតោខ្មែរផងដែរ ព្រមទាំងវប្បធម៌ខ្មែរ ទាំងរូបីយ៍ និងអរូបីយ៍ជាច្រើនទៀតបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕

រដ្ឋមន្ត្រីទេសចរណ៍ថានឹងធ្វើឲ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោច១ជីវិតបានម្តង

2024/12/15 11:51:41 am        197
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កំណើនភ្ញៀវបរទេសឆ្នាំ២០២៤ គឺស្នើនឹងឆ្នាំ ២០១៩ (៦លាន ៦សែននាក់) ប៉ុន្តែក្រសួងមិនទាន់សប្បាយចិត្តទេ ព្រោះក្រសួងមាន​មហិច្ឆតា​ចង់​អភិវឌ្ឍន៍​វិស័យទេសចរណ៍ ជាទេសចរណ៍ឌីជីថល មានលក្ខណៈឆ្លាតវៃ ក្នុងគោលបំណង​ធ្វើ​ឲ្យ​បរទេសបានឃើញ បានលឺ បានស្គាល់ បានមកលេង ហើយចង់ចាំកម្ពុជា និងជួយផ្សព្វផ្សាយបន្ត ពោល​ធ្វើឲ្យបរទេសគិតថា មួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្តង។ ថ្លែងក្នុងអង្គសិក្ខាសាលាស្ដីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និង​ការ​ពង្រឹង​គុណភាព​សេវា​កម្ម​ទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ "អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលធ្វើឡើង​នៅ​សាល​ប្រជុំ​ខេត្ត​កំពត​នា​ថ្ងៃ​ទី​១២ ខែធ្នូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសំបូរ​ដោយ​ធនធាន​ធម្មជាតិ សម្បត្តិវប្បធម៌ អរិយធម៌ ពិសេសជាងគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក។ ហើយ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោល​នយោបាយ​បញ្ច​កោណ​ដំណាក់​កាលទី១ បានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុង​នោះ​ក្រសួង​មាន​មហិច្ឆតា ចង់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ឌីជីថល មានភាពវៃឆ្លាត ដើម្បី​ស្រូប​ទាញ​ភ្ញៀវបរទេស។ ក្នុងនោះក្រសួងបានដាក់ចេញនូវ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយ ឲ្យ​គេ​ឃើញ គេស្គាល់ គេមកលេង គេចងចាំ និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើយ៉ាង​ណា​ឱ្យ​ទេសចរ​បរទេស គិតថាមួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្ដង។ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអោយដឹងថា រយៈពេល ១១ ខែ ឆ្នាំ២០២៤ ទេសចរ ២លាន ៥សែននាក់បានមកសម្រាកលំហែនៅខេត្តកំពត។ ហើយ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​រៀបចំ​អភិវឌ្ឍន៍គម្រោងជាច្រើនទៀយ ដើម្បីបន្តរុញច្រានកំណើនភ្ញៀវ ពិសេសដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ៕ 

សិស្សានុសិស្ស ១២០០នាក់ ធ្វើព្យុហយាត្រាក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

2024/12/15 11:39:21 am        243
សិស្សានុសិស្ស ចំនួន១២០០នាក់ ធ្វើព្យុហយាត្រាក្នុងព្រឹត្តិការណ៍«រំលឹកគុណអង្គរ» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមព្យុហយាត្រានៃព្រឹត្តិការណ៍«រំលឹកគុណអង្គរ» ដែលចាប់​ផ្តើម​ចេញ​ពី​មុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ។កម្មវិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យ«រំលឹកគុណអង្គរ» ដ៏មានសារសំខាន់​សម្តែង​ចំណាប់​អារម្មណ៍ចំពោះពាក្យស្លោកគោល អរគុណអង្គរ និងអរគុណសន្តិភាព ភ្ជាប់ដោយ​ខ្លឹម​សារ​ថែរក្សាបរិស្ថាន និងផ្សេងៗ។ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជា ប្រជា​ពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​បេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរជំនាន់ក្រោយ៕ 

រដ្ឋមន្ត្រីទេសចរណ៍ជំរុញរួមគ្នាបន្តប្រឹងប្រែងទាក់ទាញ និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា

2024/12/15 11:26:31 am        224
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ប្រតិបត្តិករទេសចរណ៍ឯកជន បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងការនាំភ្ញៀវទេសចរ​អន្តរជាតិ ឲ្យមកទស្សនានៅកម្ពុជា។ ឯកឧត្តមបានជំរុញលើកទឹកចិត្ត ឲ្យប្រតិបត្តិករ​ទេសចរណ៍​ជាតិ និងអន្តរជាតិបន្តខិតខំប្រឹងប្រែងទាក់ទាញ និងជួយផ្សព្វ​ផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​បន្ថែម​ទៀត ព្រោះ“ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ។ ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាជំនួបផ្លាស់ប្ដូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ២០២៤ រយៈ​ពេល​២​ថ្ងៃ(១៤ -១៥) ខែធ្នូ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅសណ្ឋាគារ good time relax Hotel ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្រសួងទេ​សចរ​ណ៍​បាន​​សហការជាមួយ សមាគមទេចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា( PATA Cambodia) បានរៀបចំ​ជំនួប​ផ្លាស់​ប្ដូរពាណិជ្ជកម្មទេសចរណ៍អន្តរជាតិ ២០២៤ នេះឡើងក្នុងគោល​បំណង​ជំរុញ​ការ​តភ្ជាប់​កញ្ចប់​ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកម្ពុជា និងពីកម្ពុជា​ទៅ​ប្រទេស​ផ្សេង​ៗ តាមរយៈការផ្លាស់ប្តូរប្រភពពាណិជ្ជកម្ម រវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយ​ប្រតិបត្តិករ​ទេសចរណ៍ក្នុងស្រុក ពិសេសការបង្កើនកញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មក​កាន់​តំបន់​ឆ្នេរ​សមុទ្រក​ម្ពុជា ដោយឆ្លៀតឱកាសយកបុណ្យសមុទ្រនេះ ឲ្យធុរជនជាតិ និងអន្តរជាតិ អាចស្វែង​យល់​ពី​សក្តានុពល នៃគោលដៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិ ជូយចូល​រួម​ផ្សព្វ​ផ្សាយ​គោលដៅទេសចរណ៍កម្ពុជា និងចូលរួមអនុវត្តតាមយុទ្ធនាការរបស់ក្រសួង “ម្នាក់ៗ​គឺជា​អ្នក​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និងយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំង​អស់គ្នា ដើម្បីទេសចរណ៍”។ លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបញ្ជាក់ថា ជំនួប​រវាង​អ្នក​ទិញ និងអ្នកលក់នេះធ្លាប់ធ្វើឡើងនៅភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឡែក​ខេត្តកំ​ពត​ជាលើកទី១ ក្នុងគោលបំណង់៣សំខាន់ ។ នៅក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និងឯកឧត្តម Nathapong Sangonchit អភិបាលខេត្តត្រាត ព្រះរាជាណាចក្រថៃ ដើម្បី​បើក​កម្ម​វិធីជំនួបរវាងទុរជន និងប្រតិបត្តិករទេសចរណ៍ជាតិ និងអន្តរជាតិសរុបជាង២០០នាក់ តំណាង​ក្រុមហ៊ុន ៧៥ក្រុមហ៊ុន មកពី៨ប្រទេស។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម​អភិបាល​ខេត្ត​ទាំងពីរ ក៏មានជំនួបដោយឡែកមួយផ្សេងទៀត ដើម្បីពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍រវាងកម្ពុជា និងថៃ ពិសេសខេត្តកំពត និងខេត្តត្រាតផងដែរ ។ រយៈ​ពេល១១ខែ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាននាក់ កើនឡើង២២% ធៀប​នឹង​រយៈ​ពេលគ្នានៅឆ្នាំ២០២៣ ក្នុងនោះទីផ្សារថៃឈរលំដាប់ទី១ វៀតណាមទី២ និងទីផ្សារចិន​លំដាប់​ទី៣ ប្រភពទីផ្សារទេសចរណ៍មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក មានជាង៥លាននាក់។ តាម​ការ​ព្យាករណ៍នៅ​ឆ្នាំនេះ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន ៧សែននាក់ ៕ 

គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បើកកិច្ចប្រជុំពេញអង្គរ លើកទី៣១ នៅខេត្តសៀមរាប

2024/12/13 02:17:48 pm        73
គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរ លើកទី​៣១ នាខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធីបតីភាពសហប្រធាន​គណៈកម្មាធិការ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស លោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្តូនីនិយាយថា រុស្ស៊ីបានឃាត់ទុកនាវាដឹកប្រេងជាម្ចាស់កម្មសិទ្ធិរបស់ក្រិកនៅសមុទ្របាល់ទិក
05/19/2025 04:05 PM
ក្រុមសកម្មជនអ៊ីតាលីត្រៀមខ្លួនរួចរាល់ក្នុងការនាំជំនួយចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប
05/19/2025 04:05 PM
ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បានជន់លិចទីក្រុង Bengaluru របស់ប្រទេសឥណ្ឌា
05/19/2025 04:05 PM
ជនប៉ាឡេស្ទីនយ៉ាងហោច ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis
05/19/2025 04:05 PM
ទីភ្នាក់ងារអវកាសឥណ្ឌា បរាជ័យក្នុងការបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថី
05/19/2025 04:05 PM
ការផ្ទះគ្រាប់ក្នុងរថយន្តស្លាប់មនុស្ស ៣នាក់ បានអង្រួនប៉ុស្តិ៍នគរបាលនៅភាគខាងកើតប្រទេសស៊ីរី
05/19/2025 04:05 PM
អ៊ីរ៉ង់កោះអញ្ជើញបេសកជនអង់គ្លេស បន្ទាប់ពីចាប់ខ្លួនពលរដ្ឋេរបស់ខ្លួនជាច្រើននាក់
05/19/2025 04:05 PM
ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!
05/19/2025 04:05 PM
ក្រុមការងារអន្តរក្រសួងចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោល​ព្រំដី តាមបណ្តោយ«ព្រែកជីកហ្វូណនតេជោ» សម្រាប់កំណាត់ទី២
05/19/2025 04:05 PM
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ អញ្ជើញថ្លែង​សុន្ទរកថាបិទ​វេទិកា​ផ្សព្វ​ផ្សាយ​ស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”
05/19/2025 04:05 PM