ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!
ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

វប្បធម៌ និងទេសចរណ៍

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ច​នៅកម្ពុជា

2024/12/13 02:13:54 pm        89
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឲ្យដឹងថា នាវា​ទេសចរណ៍​បរទេស មួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១.០០០នាក់ បាន​ចូលចត​ដល់កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ដំណើរ​ទេសចរណ៍​អន្តរជាតិ មកពីប្រទេសថៃ ចូលសំចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ (កម្ពុជា) រួចនឹងបន្ត​ដំណើរ​ទៅប្រទេសវៀតណាម។ លោកបន្តថា នាវា នេះ ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរ​ជម្រុះ​ជាតិសាសន៍សរុប ៩៤៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៥៤០នាក់ ៣៤ សញ្ជាតិ ជាតិ​សាសន៍​ដែលច្រើនជាងគេគឺជនជាតិអាមេរិកកាំង ។ នាវា មានបណ្តោយប្រវែងជាង ២០០ម៉ែត្រ ទទឹងជិត ៣០ម៉ែត្រ ជំរៅទឹក ៦ម៉ែត្រ។ នាវាមកពីប្រទេសថៃ នឹងបន្តទៅប្រទេសវៀតណាម នៅយប់ទីថ្ងៃដដែល។ លោកបន្ថែមថា ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់​ពីវប្បធម៌រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទាំងបានផ្ដល់អត្ថ​ប្រយោជន៍​មួយចំនួន​ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើស្វីសផ្តល់ជំនួយពង្រីកគម្រោងបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់កម្ពុជា​

2024/12/11 03:00:32 pm        181
កាលពីដើមសប្ដាហ៍នេះ ខែធ្នូនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ SDC អង្គការស្វីលខនថាក់ បានប្រកាសប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ឆ្នាំ​២០២៤ ឆ្នាំ២០២៨ ដើម្បី​ពង្រីក​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ទេសចរណ៍​ចំនួន​១២នៅទូទាំងប្រទេស។ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ដើម្បីសម្រេចគោលដៅ ការអនុវត្តយុទ្ធនាការ មនុស្ស​ម្នាក់​ជំនាញ​មួយ ក្រសួងទេសចរណ៍ ស្នើទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិ​ការ​SDC អង្គការស្វីលខនថាក់ និងភាគីពាក់ព័ន្ធនានា ជួយជំរុញ​ពង្រីក​ការ​អនុវត្ត​កម្ម​វិធី​គម្រោង​ហូការ ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជូនយុវជន និងបុគ្គលិកមានជំនាញទាប ទទួលបានលទ្ធភាពការងារសមរម្យ បង្កើនប្រាក់ចំណូលកាន់តែប្រសើរ និង​ជួយ​ពង្រឹង​ពង្រីក​អាជីវកម្ម​ក្នុង​វិស័យទេសចរណ៍មានឲ្យមានភាពធន និងគិតគូពីបរិស្ថាន និងការប្រកួត​ប្រជែង​ជំនាញ​វិជ្ជា​ជីវៈទេសចរណ៍ក្នុងកម្រិតថ្នាក់ជាតិ និងអាស៊ាន។ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ក៏បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ​ជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូការទាំងវគ្គខ្លីៗ និង​កម្ម​វិធី​បណ្តុះ​បណ្តាល​ពេញ​ម៉ោង​ឲ្យ​បានកាន់តែផុលសផុស នៅកម្រិតថ្នាក់ក្រោមជាតិ សំដៅបង្កើន​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេសចរណ៍​តាម​ខេត្តរបស់ខ្លួន និងផ្តល់ការឱកាសការងារសមរម្យ និងកំណើនប្រាក់​ចំណូល​ដល់​យុវជន​។សូមបញ្ជាក់ថា គណៈកម្មការគម្រោងហូការ ក្រសួងទេសចរណ៍ និងអង្គការ​ស្វីលខន់ថាក់​គិត​ចា​ប់​ពី​ឆ្នាំ​២០១៦ រហូតដល់ឆ្នាំ២០២៤នេះ បានបណ្តុះបណ្តាល​អ្នក​ជំនាញ​ទេសចរណ៍​បាន​ប្រមាណ​ជាង​៦៣៩៧នាក់ ក្នុងគោលដៅខេត្តចំនួន១០ ហើយតាមរយៈការប្រកាស​ប្រើ​ប្រាស់​ផ្លូវ​ការ​អនុវត្ត​កម្ម​វិធី​បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហូការ ដំណាក់កាលទី៣ ដែលមានដាក់​បញ្ចូល​បន្ថែម​ខេត្ត​ចំនួន២ទៀត រួមមាន ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង នឹងទទួលបានបុគ្គលិក​មាន​ជំនាញ​ទាប ក្នុងវិស័យទេសចរណ៍ជាច្រើនទៀត ការបង្កើនសមត្ថភាព គុណភាពការងារ និងការ​ជួយ​ពង្រឹកពង្រីកអាជីវកម្មទេសចរណ៍កាន់តែច្រើនថែមទៀត៕ អត្ថបទស៊ុម សុខជា 

នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ៨០០នាក់ ចូលចតធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ

2024/12/07 11:23:12 am        83
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍​បរទេស​មួយគ្រឿង ឈ្មោះ Blue Dream Melody សញ្ជាតិ Liberta ផ្ទុកអ្នកដំណើ​រចម្រុះ​ជាតិ​សាសន៍​សរុបចំនួន ៧៨១នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។

កំណើនភ្ញៀវទេសចរជាតិ និងបរទេស មកស្នាក់នៅ និងលេងកម្សាន្តនៅ រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ មានការកើនឡើងក្នុងខែវិច្ឆិកា

2024/12/06 02:15:18 pm        73
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទព្រះវិហារនៅថ្ងៃទី៥ ខែ​ធ្នូ​ ឆ្នាំ​២០២៤នេះ បានចុះធ្វើបច្ចុប្បន្នភាពសេវាកម្មទេសចរណ៍នៅតំបន់ស្រអែមមានដូចជា សេវា​កម្ម​ស្នាក់​នៅ សេវាកម្មកម្សាន្ត សេវាកម្មដឹកជញ្ជូន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ការចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​សេវាកម្មទេសចរណ៍នេះ ក្នុងគោលបំណង ដើម្បីប្រមូល​ទិន្នន័យ​ព័ត៌មាន​ទាក់​ទង​នឹង​សេវាកម្ម ជំរុញការផ្សាព្វផ្សាយសេវាកម្មទេសចរណ៍ វាស់ស្ទង់អំពីតម្រូវការ និងស្ថិតិ​ភ្ញៀវ​ទេសចរ​មក​ទស្សនាកម្សាន្ត រមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ-បរទេស មកស្នាក់នៅ និងលេងកម្សាន្ត​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារមានចំនួនសរុប៤៩២០នាក់ក្នុងនោះ៖ ភ្ញៀវទេសចរជាតិ​មាន​ចំនួន ៤៥៨៩នាក់ កើនឡើង៥១% ភ្ញៀវបរទេសចមានចំនួន៣៣១នាក់ កើនឡើង៨៤% បើធៀបនឹងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។

លោកជំទាវ ភឿង សកុណា អញ្ជើញទទួលវិញ្ញាបនបត្រ «ក្រមា» ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​របស់​អង្គការ​យូ​ណេស្កូ

2024/12/06 11:42:39 am        86
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បាន​អញ្ជើញ​ចូល​រួម​ក្នុងពិធីអបអរសាទរ និងទទួលវិញ្ញាបនបត្រ «ក្រមា» ដែលត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27 កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋ​ប៉ារ៉ាហ្គាយ​។សូមជម្រាបថា «ក្រមា» ខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងរបេតិកភណ្ឌវប្បធម៌អរូបី នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ កាលពីនាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ដោយគណៈ​កម្មការ​អន្តររដ្ឋាភិបាល​ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច 19.COM 7.b.27។ «ក្រមា» គឺជាផ្នែកមួយ​ដ៏សំខាន់​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ចាប់​តាំង​ពី​ពេល​កើត​រហូត​ដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់​ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់​ជូត​ខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនាជាដើម។ល។ កន្លងមក កម្ពុជាបាន​ដាក់​បញ្ចូល​មរតក​វប្បធម៌ជាតិ​ផ្នែក​អរូបី​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​ម​នុស្សជាតិ របស់អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ «ក្រមា» គឺជា មរតក​វប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូល​ដោយ​ជោគជ័យ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះ​ត្រចង់​មួយ​របស់​រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌​ខ្មែរ​ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវ​គោល​នយោបាយ​អាទិភាព​សម្រាប់​វិស័យ អភិរក្ស ការពារ និងអភិវឌ្ឍមរតកវប្បធម៌ជាតិ។ លោកជំទាវក៏បានថ្លែងអំណរគុណជាអនេកចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ក្រុម​ការងារ ជំនាញ អង្គការ សហគមន៍តម្បាញទូទាំងប្រទេស ដែលបានជួយជ្រោមជ្រែង កសាង​ឯក​សារ​រហូត​ទទួលបានជោគជ័យ ក្នុងការដាក់បញ្ចូល «ក្រមា» ក្នុងបញ្ជីតំណាង​បេតិកភណ្ឌ​វប្បធម៌ នៃ​មនុស្សជាតិ ដែលជាមោទនភាពថ្មីបន្ថែមសម្រាប់ជាតិខ្មែរទាំងមូល៕

រយៈពេល១១ខែ កម្ពុជារកចំណូលបានជិត៤២លានដុល្លារ ពីការលក់សំបុត្រចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

2024/12/02 04:17:25 pm        271
រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​គ្រឹះ​ស្ថាន​អង្គរ​។នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ដោយឡែក​ចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មាន​ចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។សូមជម្រាបថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ ដុល្លារ​មាន​សុពលភាព១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ ៧២ ដុល្លារ មានសុពលភាព៣០ថ្ងៃ៕

គ្រឹះស្ថានអង្គររកប្រាក់ចំណូលជិត ៦លានដុល្លារពីការលក់សំបុត្រទស្សនា​រមណីយដ្ឋានអង្គរ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៤

2024/12/02 11:54:42 am        228
យោងតាមសេចក្ដីប្រកាសព័ត៌របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤​នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលចំ​នួន​៥​លាន​៩២​ម៉ឺន​០៨៧២​ដុល្លារអា​មេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ។សេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី១ខែធ្នូឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះ មានអ្នកទេសចរអន្ដរជាតិចំនួន១២ម៉ឺន ៤១៣៦នាក់ បានទិញបណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែលចំនួននេះ មានការកើនឡើងជាង២៧ភាគរយ បៀបធៀបនឹងឆ្នាំ២០២៣ ដោយ​ទទួលបានប្រាក់ចំណូលពីការលក់បណ្ណនេះ មានចំនួន៥លាន ៩២ម៉ឺន​០៨៧២​ដុល្លារ​អាមេរិក កើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងកន្លងមក។ដោយឡែករយៈពេល១១ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែវិច្ឆិកាឆ្នាំ២០២៤នេះ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រចូលទស្សនាអង្គរមានចំនួន៨៩៨ ៣៣៩ នាក់ កើនឡើងជាង២៨ភាគរយ បើ​ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ៤១លាន៩០ម៉ឺន ៨៨៣៣ ដុល្លារអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤

2024/11/26 10:43:22 am        142
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងា​ច​ថ្ងៃ​ទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ ក្រោម​ពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ក្រោយ​មហោ​ស្រព​នេះ​បាន​ចាប់​បដិសន្ធិឡើងកាលពីឆ្នាំ២០១៦» នៅសាលសន្និសីទចតុម្មុខ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា ក្នុង​រយៈពេល ០៨ឆ្នាំមកនេះ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា បានក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់ ក្នុងការផ្តល់ឱកាសឱ្យយុវជន យុវនារី ចូលរួមបញ្ចេញទេពកោសល្យ សមត្ថភាព ភាព​ច្នៃប្រតិដ្ឋក្នុងការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួនដើម្បី យកមក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្រិត​ថ្នាក់​ជាតិ។ ពីមួយឆ្នាំទៅមួយឆ្នាំ មហោ ស្រពភាពយន្តខ្នាតខ្លី បានក្លាយជា​ចំ​ណុច​ប្រសព្វ​យ៉ាង​​សំខាន់ក្នុងការផ្សារភ្ជាប់យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋានជាមួយនឹងបទពិសោធន៍ថ្មីៗ ក្នុង​វិស័យ​ភាពយន្ត ហើយក៏ជាវេទិកាអប់រំដែលបានរួមចំណែកក្នុងការបង្កើតធន ធានមនុស្សថ្មីៗ ប្រកប​ដោយសមត្ថភាព ទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់បច្ចុប្បន្ន និងទៅអនាគត។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរ និង​វាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ គណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លី ដៃគូ​សហការ អ្នកឧបត្ថម្ភ ដែលបានរួមគ្នា​សហការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​មហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា ឲ្យលេចឡើងនាពេលនេះ។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៦ មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកប​ដោយ​សមត្ថភាព​ទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត ព្រមទាំងបានបង្កប់ នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្ត​សញ្ញាណ​ជាតិ ដែលសកម្មភាពទាំងនេះ មិនត្រឹម​តែបា​ន​ជួយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ភាពយ​ន្ត​កម្ពុជា​ប៉ុណ្ណោះ​ទេ តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់ជាតិយើង៕ អត្ថបទ រដ្ឋា

អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន

2024/11/25 12:56:47 pm        85
មានរយៈពេល ១៩ឆ្នាំមកហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានដាក់បញ្ចូល ទៅ​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ព្រឹទ្ធាចារ្យ​ចាស់​ទុំដែលបានថែរក្សាមរតកវប្បធម៌របស់កម្ពុជាមួយនេះ បានឱ្យដឹងថា ល្ខោនស្រមោលស្បែកធំ ត្រូវបានមនុស្ស នៅលើ​ដីខ្មែរ​រៀបចំ​យក​មក​សម្ដែង​តាំង​ពី​មុន​កាល​សម័យ​អង្គរ​ទៅទៀត។ល្ខោន​ស្រមោលស្បែកធំ ជាល្ខោនសក្ការៈមួយដែលគេរៀបចំសម្ដែងសម្រាប់តែកិច្ចពិធីសាសនាប៉ុ ណ្ណោះ។ នេះបើតាមព្រឹទ្ធាចារ្យ ប៉ុក សារ៉ាន់ ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ឱ្យដឹង​។ លោកព្រឹទ្ធាចារ្យបន្តថា ទម្រង់ល្ខោននេះបុព្វដូនតាខ្មែរបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ ដែលបានហូរចូលមកកម្ពុជាតាំងពីដើមគ្រិស្តសករាជ មករៀបចំជាផ្ទាំងទស្សនីយភាពសម្ដែង។ វត្ត​មាន​នៃផ្ទាំងទស្សនីយភាពសម្ដែងល្ខោនស្រមោលស្បែកធំ ប្រហែល​ជា​រូបរាង​នៅ​អំឡុង​សតវត្សរ៍​ទី៨ ក្រោយគ្រិស្ត សករាជ។ដោយសារតែភាពចំណាស់ និងការស្រឡាញ់ រួមទាំងខ្លាចបាត់បង់មរតកវប្បធម៌នេះផងនោះ លោកព្រឹទ្ធាចារ្យ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ជាពិសេស​យុវជន​សូមចូល​រួម​ថែ​រក្សា​មរតក​នេះ​ឱ្យ​បាន​គង់ វង្សពីមួយជំនាន់ទៅមួយជំនាន់។ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ​របស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ កម្ពុជាចាប់តាំង​ពី​ឆ្នាំ​១៩៩២ មក បានរៀបចំដាក់បញ្ចូលមរតកវប្បធម៌របស់ខ្លួនទាំងរូបី និងអរូបីបានចំនួនជាច្រើន ក្នុ​ង​នោះ​មានដូចជា តំបន់រមណី យដ្ឋានអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុក, ​តំបន់​ប្រាសាទកោះកេរ, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ី​ដងវែង​, ល្ខោនខោលវត្តស្វាយអណ្ដែត, គុនល្បុ ក្កតោ, បណ្ណសារ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង, ក្រាំងរឿងអ៊ីណាវបុស្បា, រឿងរាមកេរ្តិ៍តាគ្រុឌ, ឋបនីយជីវមណ្ឌលបឹងទន្លេសាប និងក្រុងបាត់ដំបងជាដើម៕ ដោយ៖ គង់ ឌិន

Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា

2024/11/24 07:28:12 pm        155
ស្ថាប័នពិភពលោក Giunness World Records តំណាងដោយលោក AUSTIN JOHNSON បាននាំយកវិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ជូនប្រជាជាតិកម្ពុជាជាផ្លូវការ ដែលការផ្ដល់ជូននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤នាខេត្ដសៀមរាប។លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា ដើម្បីពាំនាំផ្សព្វផ្សាយបង្ហាញនូវភាពជោគជ័យរបស់កម្ពុជា និងការកោតសរសើរពីសំណាក់ប្រតិភូអន្តរជាតិ ជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរអន្តរជាតិ កម្មវិធី Post Gumball 3000 ក៏ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាប-អង្គរ ដែលដាមជាប់ស្នាមកង់រថយន្តរបស់ប្រតិភូ Gumball 3000 ទាំងជាតិនិងអន្តរជាតិ កាលពីខែកញ្ញាកន្លងទៅ ហើយក៏ជាគោលដៅទេសចរណ៍ដ៏ចម្បងបំផុតមួយរបស់កម្ពុជា ដែលភ្ញៀវទេសចរទូទាំងពិភពលោកប្រាថ្នាចង់មកទស្សនា។លោកឧកញ៉ា បានរំឭកពីភាពជោគជ័យនៃគោលបំណងចម្បងៗចំនួន៤ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ហើយក៏ជាឧត្តមប្រយោជន៍គួរជាទីមោទនៈសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងនោះរួមមាន៖ គោលបំណងធំទី១ ជាយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍។ គោលបំណងធំទី២ ជាយុទ្ធការសប្បុរសធម៌ប្រមូលថវិកទាំងនោះបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រហូតដល់៤៥ម៉ឺនដុល្លារ ។ គោលបំណងធំទី៣ ជាជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិនិងអន្តរជាតិ។គោលបំណងទី៤ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ។ យុទ្ធនាការនេះជាការខិតខំសហការ សាមគ្គីរបស់ប្រតិភូ Gumball 3000 ទាំងអស់ក្នុងការចូលរួមសម្រេចបាននូវការបំបែកកំណត់ត្រាដ៏មានកិត្តិយសនេះ។ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះ មានរថយន្តចូលរួមសរុប៣៤៩គ្រឿង ក្នុងនោះរថយន្តប្រតិភូ Gumball 3000 កម្ពុជា មានចំនួន២៤៦គ្រឿង អមដោយប្រតិភូ Gumball 3000 ប្រមាណ៥៦៣នាក់ (ប្រតិភូ Gumball 3000 កម្ពុជា ប្រមាណ៣៥០នាក់)។ឯកឧត្ដម បានចាត់ទុកព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិនេះ ជាការចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជាថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះ ផ្តល់ភាពងាយស្រួលភាពកក់ក្តៅ និងស្នាមញញឹមជូនទេសចរគ្រប់រូប។ ព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិនេះ ជាសក្ខីកម្មបញ្ជាក់និងបង្ហាញឱ្យពិភពលោកបានឃើញនិងស្គាល់ថាកម្ពុជាជា «ប្រទេសតូច តែមានបេះដូងធំ»។ឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» នេះ គឺសម្រេចបានក្នុងឱកាសព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ដែលកាលណោះគឺមានការចតរថយន្ត SUPER CARS / HYPER CARS សរុបដល់ទៅ១៧៩គ្រឿង ដែលជាកំណត់ត្រាច្រើនលើសជាងគេចុងក្រោយលើពិភពលោក។Gumball ដើម្បីទេសចរណ៍! ជោគជ័យក្នុងការរៀបចំ Gumball 3000 ផ្ដល់ឧត្តមប្រយោជន៍ដល់កម្ពុជាគួរជាទីមោទនៈ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] បុរសដេញចាក់មនុស្ស ៤នាក់ នៅកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន
05/19/2025 07:05 PM
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥
05/19/2025 07:05 PM
មនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅប៉ាគីស្ថាន
05/19/2025 07:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
05/19/2025 06:05 PM
នគរបាល៖ បុរសដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅកូរ៉េខាងត្បូង កំពុងបន្តរត់គេចខ្លួន
05/19/2025 06:05 PM
កងទ័ពឥណ្ឌាបង្ហាញបំណែកមីស៊ីល និងយានដ្រូនប៉ាគីស្ថានដែលពួកគេបាញ់ស្កាត់
05/19/2025 05:05 PM
លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»
05/19/2025 05:05 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
05/19/2025 05:05 PM
ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចេញដំណើរទៅចិន ដើម្បីពិភាក្សាអំពីស្ថានភាព បន្ទាប់ពីប្រឈមមុខដាក់គ្នាជាមួយឥណ្ឌា
05/19/2025 05:05 PM
ថៃ និងឥណ្ឌូនេស៊ីសន្យាពង្រឹងទំនាក់ទំនងអាស៊ាន អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Prabowo នៅទីក្រុងបាងកក
05/19/2025 05:05 PM