នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនាប្រទេសកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»
នាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដឹកនាំនាវិក និងភ្ញៀវទេសចរជាង ៦ ០០ នាក់ទៀតចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ
នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ពាន់នាក់​ចូលចតនៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ​ធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃ

វប្បធម៌ និងទេសចរណ៍

កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 12:33:40 pm        111
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

ចិនសម្រេចជ្រើសរើសកម្ពុជាជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃមុនគេ​ក្នុងតំបន់អាស៊ាន

2024/09/27 11:51:09 am        165
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin (គួយលីន) តំបន់ស្វយ័តក្វាងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ចាប់ពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកញ្ញានេះ ហើយក្នុងព្រឹត្តិការណ៍​នេះ​ភាគី​ចិន​បាន​សម្រេច​ជ្រើស​រើសកម្ពុជា ជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍​ឆ្នាតវៃមុនគេ​ក្នុង​តំបន់​អាស៊ាន។ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសិទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានថ្លែងថា នៅក្នុង​ដំណើរចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ានលើកទី១០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិន ដឹកនាំដោយ ឯកឧត្តម កាង លីន ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី ហើយក្នុងជំនួបនេះ ភាគីចិន បានលើកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលទេសចរណ៍ឆ្នាតវៃ SMAR TOURISM PLATFORM នៅកម្ពុជា តភ្ជាប់ជាមួយទីក្រុងទេសចរណ៍ឆ្នាតវៃគួយលីនមុនគេក្នុងតំបន់អាស៊ាន ។ឯកឧត្តម កាង លីន ក៏បានសន្យាជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ផ្តល់ការបណ្តុះបណ្តាលទេសចរណ៍ចាំបាច់នានានៅក្នុងឆ្នាំ២០២៥ផងដែរ។សូមជម្រាបតាម តាមរយៈជំនួបនេះ ឯកឧត្តម ហួត ហាក់ ជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន ឯកឧត្តមក៏បានស្នើភាគីមិត្តចិនជួយបង្កើនជើងហោះហើរត្រង់ពីទីក្រុងគួយលីនមកកម្ពុជា និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ចិន ក៏ដូចក្រុមហ៊ុនទេសចរណ៍នានាទៀតរបស់ប្រទេសចិន ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្កើនការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា និងជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ខណៈក្រោមម្លប់សន្តិភាពនៅកម្ពុជា គឺកម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ហើយមានភាពទាក់ទាញបំផុត៕ អត្ថបទ៖ ស៊ុម សុខជា

ក្នុងពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា

2024/09/25 04:43:30 pm        507
ណាននីង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា ស្តីពី "សក្តានុពលធុរកិច្ច ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា"។ ក្នុងនោះក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ រវាងក្រុមហ៊ុនមកពីកម្ពុជាចំនួន១៥ ជាមួយក្រុមហ៊ុនចិន លើវិស័យផ្សេងៗគ្នា មានដូចជា ផ្នែកកសិកម្ម និងខាងផ្នែកវាយនភណ្ឌកាត់ដេរជាដើម។ សូមបញ្ជាក់ថា ក្វាងស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងក្វាងស៊ី មានប្រមាណ ៥៨១លានដុល្លារអាមេរិក ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មមានប្រមាណ ៤៨០លានដុល្លារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា​មាន​ភាព​ខ្លាំងក្លា​។

អ្នកទេសចរច្រើនកុះករមកទស្សនាព្រឹត្ដិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរនៅថ្ងៃទី២២ កញ្ញានេះ

2024/09/22 12:07:15 pm        260
អ្នកទេសចរជាតិ អន្ដរជាតិជាច្រើនកុះករ បានទៅទស្សនាព្រឹត្ដិការណ៍ព្រះអាទិត្យរះ​ចំកំពូល​ប្រាសាទ​អង្គរវត្ដ ឬហៅថាសមរាត្រី នៅព្រឹកព្រលឹមថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ ដើម្បី​ចង់​ដឹង​ពី​ភាពអស្ចារ្យនៃការកសាងប្រាសាទអង្គរ ដែលជាប្រាសាទដ៍ល្បីល្បាញរបស់កម្ពុជា។នៅវេលាព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជា​ច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរ​ខ្លះ​បាន​អង្គុយ​រង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និង​ខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បី​រង់​ចាំ​ទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។អ្នកទេសចរ បានឱ្យដឹងស្រដៀងគ្នាថា ការមើលឃើញនូវព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ពិត​ជា​ធ្វើ​ឱ្យអារម្មណ៍រំភើប បើទោះបីថ្ងៃនេះមើលឃើញពន្លឺព្រះអាទិត្យមិនសូវរះច្បាស់ក៏ដោយ ដែល​ពួក​គាត់​មានមោទកភាពយ៉ាង​ខ្លាំង​ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​ប្រាសាទ​អង្គរ​ដ៏​អច្ឆរិយៈ​បន្សល់​ទុក​ឱ្យ​កូនខ្មែរជំនាន់ក្រោយបានស្គាល់។ បណ្ដាទេសចរបានបន្តថា ទោះបីជាធ្លាប់បា​ន​មក​ទស្សនា​ប្រាសាទ​អង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមក​ទស្សនា​ថ្ងៃ​រះ​បាន​ឃើញ​ទិដ្ឋភាព​ស្រស់​ស្អាត​នៃ​ប្រាសាទអង្គរធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើត​ឡើង​ចំនួន​២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និង​សម​រាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញានេះ៕

ពលរដ្ឋចំនួន ២០០នាក់បន្តទស្សនកិច្ចទៅខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

2024/09/22 11:22:56 am        270
ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើង​ទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់​​មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាមខេត្តជាប់ព្រំដែន។ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នក​ចូល​រួម​ទាំង​អស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់​នូវបង្គោល​ព្រំដែន​នៅ​ក្នុង​ទីតាំង​ចំនួ​ន​៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រម​ទាំងអញ្ជើញទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​បង្គោល​សំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំង​បង្គោល​តម្រុយ​ព្រំដែន​។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និង​ក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយ​មិន​លង់​ក្នុង​ការ​បោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច​ដែលតែងតែ​យក​បញ្ហា​ព្រំដែន និង​ទឹក​ដីមកបន្លាច និងបង្កចលាចលសង្គម។ដំណើរទស្សន​កិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និង​ស្ថាន​ភាព​ជាក់​ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ ជាពិសេសអ្នក​ដែលបាន​ទៅ​ដល់​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ផ្ទាល់​រួច​ហើយ បានចែករំលែកបទពិសោធន៍​ល្អអំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែល​ពោរពេញ​ដោយ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្ក​ឱកាស​បង្កើន​សាមគ្គីភាព​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែរឹ​ងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈ​មុះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និង​បន្ត​ធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និង​ប្រជាជន​កម្ពុជាទាំងអស់។សូមរំឭកថា ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បានបើកទូលាយសម្រាប់សាធារណ​ជន​ទូទៅ​ទាំង​អស់​ពី​គ្រប់​មជ្ឈ​ដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញ​ព័ត៌មាន​ងាយៗ​តាម​ការ​ចុះឈ្មោះ​អន​ឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកា​សម្រាប់​ការ​ចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកា​នេះ​ជា​ថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​ជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

ពលរដ្ឋថៃជាច្រើននាក់ធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃ ដើម្បីទស្សនាប្រាសាទអង្គរវត្ត

2024/09/12 02:35:56 pm        200
នៅព្រឹកថ្ងៃទី១២កញ្ញាឆ្នាំ២០២៤នេះមានប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ជាច្រើននាក់ដើម្បីបន្តដំណើរទៅលេងខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញនគរបាលអន្តោប្រវេសន៌ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានឲ្យដឹងថា ជា​រៀង​រាល់​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរចេញ-ចូលតាមច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់​ហ៊ាក់​ចំនួន​កើត​ឡើង​បន្តិច​ចំពោះ​អ្នក​ធ្វើដំណើរឆ្លងដែនតាមច្រកនេះ។មន្រ្តី​ជំនាញបានបន្ត ជាក់ស្តែងភ្ញៀវទេសចរពលរដ្ឋថៃ តែង​តែ​មាន​វត្តមាន​ឆ្លង​ដែន​ចូល​មក​មាន​ចំនួន​ច្រើន​ដើម្បីធ្វើដំណើរបន្តទៅលេងខេត្តសៀមរាប ប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញបានបន្តថា ក្នុងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់អ្នក​ធ្វើ​ដំណើរ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍ មន្រ្តីជំនាញ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការ​ច្រកទ្វារ​ព្រំដែន​អូរ​ស្មាច់​តែង​តែ​ធ្វើ​ការសម្របសម្រួលរាល់បែបបទ ទិន្នការ នានាដើម្បីធ្វើយ៉ាង​ណា​សម្រួល​ជូន​ដល់​ភ្ញៀវ​ទាំង​អស់​នោះឲ្យបានឆាប់រហ័សក្នុងការផ្តល់សេវាផ្សេងៗ​ប្រកប​ដោយភាពរីករាយរាក់​ទាក់​ផង​ដែរ​។ កត្តា​ទាំងអស់នះ​គឺ​ដោយសារ​រាជរដ្ឋាភិបាលកម្ពុជាមានសហប្រតិបត្តិការ​ ល្អជា​មួយ​និង​រាជ​រដ្ឋាភិបាល​ថៃក្នុ​ង​បើចំហរលើវិស័យទេសចររវាងប្រទេសទាំងពីរ៕

ភ្ញៀវទេសចរអន្ដរជាតិជាង ៦ម៉ឺន៧ពាន់នាក់ ទិញបណ្ណចូលទស្សនាអង្គរ នៅខែសីហាឆ្នាំ២០២៤នេះ

2024/09/02 10:55:08 am        154
គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤នេះថា រយៈពេលមួយ​ខែសីហា​ឆ្នាំ​២០២៤នេះ គ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរអន្ដរជាតិ ៦៧៤៨២នាក់ បាន​ទិញ​សំបុ​ត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ កើនឡើងជាង១៤ភាគរយបើធៀបឆ្នាំ២០២៣ ដោយ​បានទទួល​ប្រាក់​ចំណូល​ ៣ ១៥៦ ៧៩៩ដុល្លារ កើនឡើងជាង១៣ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣​កន្លងមក។ ដោយ​ឡែក​ក្នុងរយៈ៨ខែឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ដំណាច់ខែសីហាឆ្នាំ២០២៤នេះ គ្រឹះស្ថាន​អង្គររកប្រាក់ចំណូលពីការលក់សំបុត្រចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ៣០ ៣៣៤ ២២៩ដុល្លារ កើនឡើងជាង៣០ភាគរយ ដែលមានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ទស្សនាអង្គរ ៦៥១ ៨៥៧នាក់ កើនឡើងជាង៣០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣។

ទេសចរអន្តរជាតិភាគច្រើនផ្តោតការទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍នៅខេត្តភាគឦសានកម្ពុជា

2024/08/26 02:38:56 pm        386
គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅកម្ពុជារយៈពេលវែង និងខ្លះដើរកម្សាន្តរយៈពេលខ្លី ភាគ​ច្រើន​គឺបានទៅទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ នៅខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ខណៈនៅតំបន់នោះមានអភិវឌ្ឍន៍ ប្រព័ន្ធផ្លូវ​ស្រួល​ធ្វើ​ដំណើរ និងមានទីកន្លែងដើរកម្សាន្តច្រើន។បើតាមភ្ញៀទេសចរអន្តរជាតិ មកពីប្រទេសស្រីលង្កា និងអង់គ្លេសជាដើម បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៤ ខែសីហានេះថា ជាក់ស្តែងប្រទេសកម្ពុជា ក្រៅពីទស្សនាខេត្តសៀមរាបអង្គរ គឺគោល​ដៅ​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត ទេសចរណ៍ធម្មជាតិ ច្រើនកន្លែងរាប់មិនអស់ ក្នុងនោះសម្រាប់​គោលដៅ​ទេសចរណ៍នៅភូមិភាគឦសាន្តកម្ពុជាវិញ គឺគោលដៅមាន​តំបន់​ទេសភាព​ព្រៃឈើ​ធំធេង កន្លែងដើរកម្សាន្តច្រើន មានភាពទាក់ទាញ ពោលគឺ​ទៅ​ទស្សនា​ម្តង​ហើយ​ចង់​ទៅ​ទស្សនា​ម្តង​ទៀត​​។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ជារួម​គោលដៅ​ទេសចរណ៍នៅតាមបណ្តាខេត្តទាំងបួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង នៅភូមិភាគឦសាន្តកម្ពុជានេះ បច្ចុប្បន្នបាននិងកំពុងទទួលបានគុណតម្លៃ និង​អត្ថ​ប្រយោជន៍ជាច្រើនពីការខំប្រឹងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការ​អភិវឌ្ឍ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ក៏បាន​ជួយ​ផ្តល់​សម្របសម្រួលគ្នាទៅវិញទៅមក លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ សម្រួល​ការ​ឆ្លង​ដែនល្អជូនឲ្យទេសចរអន្តរជាតិ ការជំរុញការវិនិយោគ ការបង្កើតឱកាសការងារ ពិសេស​គឺ​ការ​អភិវឌ្ឍ​តំបន់ទេសចរណ៍ គុណភាពទេសចរណ៍ អភិរក្សធនធានធម្មជាតិ និងការបង្ការ​ហានិភ័យ​លើគ្រោះមហន្តរាយណ៍ជាដើម ហើយរាល់​សកម្មភាព​នេះ​គឺ​ធ្វើ​ដើម្បី​ជំរុញ​កម្រិត​ជីវភាព​ពលរដ្ឋ​ល្អប្រ​សើរឡើង៕ អត្ថបទ ស៊ុម សុខជា

CATA និងការីទេសចរណ៍ពង្រីករៀបចំកញ្ចប់ទេសចរណ៍ទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

2024/08/21 01:06:27 pm        232
សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងបណ្តា​ក្រុមហ៊ុនការីទេសចរណ៍​បាន​សហការ​ពង្រីក​ការ​រៀប​ចំកញ្ចប់ទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅទស្សនាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលផ្តោតការរៀបចំដំណើរកម្សាន្តក្នុងស្រុក បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២១ ខែសីហានេះថា ជាក់ស្តែង អំឡុងពេលមាន កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម  CLV-DTA បានធ្វើ​ឲ្យគោលដៅ​ទេសចរណ៍​ខេត្ត​ទាំង​បួន​របស់​ប្រទេស​កម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង មានផ្លូវស្អាតៗ​តភា្ជប់​គ្នា ក្នុងវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ទេសចរណ៍បែបវប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេងជាដើម។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភា្នក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា បច្ចុប្បន្ន​មានក្រុមហ៊ុនការីទេសចរណ៍ជាច្រើននាំគ្នារៀបចំ​កញ្ចប់​ទេសចរណ៍​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ទស្សនាតំបន់ភូមិភាគឥសាន្តកម្ពុជានោះច្រើន ហើយ CATA និងបណ្តាការី​ទេសចរណ៍​ជាដៃគូ​ នឹងធ្វើការចុះសិក្សា​បន្ថែម​អំពីសក្តានុពលទេសចរណ៍ដែលកើតថ្មីនៅក្នុង​តំបន់​ទេសចរណ៍​ទាំង​បួន​ខេត្ត​នោះ ក្រោយរាជរដ្ឋាភិបាល ខំប្រឹងអភិវឌ្ឍន៍តំបន់​ទាំងក្រប​ខណ្ឌ​រាជ​រដ្ឋាភិបាល​ខ្លួន​ឯង និងក្រមខណ្ឌ CLV-DTA និងអាស៊ានជាដើម។ក្នុងនាមទីភ្នាក់ងារទេសចរណ៍ លោកស្រីក៏បានអំពាវនាវពលរដ្ឋខ្មែរ ពិសេសពលរ​ដ្ឋដែល​មាន​ធន​ធាន ​គួរកាត់បន្ថយការធ្វើដំណើរទស្សនាកម្សាន្តទៅក្រៅប្រទេស ហើយនាំគ្នាទៅ​ទស្សនា​តំបន់​ទេសចរណ៍​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ខណៈខេត្តទាំងបួន​នេះ​មាន​សេវាបដិសណ្ឋារកិច្ចទេសចរណ៍ និងផ្លូវតភ្ជាប់ គ្រប់គ្រាន់ និងអភិវឌ្ឍន៍ច្រើន ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានដោយផ្ទាល់៕ អត្ថបទ ស៊ុម សុខជា 

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង

2024/08/21 10:04:34 am        164
សៀមរាប៖ ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មាន​សភាព​ទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារ​អាយុកាល​នៃ​សំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការ​ខូចខាត​ទាំង​ស្រុង​ចាប់​តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូច​ខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នក​ជំនាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រម​ទាំង​ជួស​ជុល​ពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិស​ខាង​ត្បូង​ឡើងវិញ។ ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារ​ជម្រាប​ទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើង​វិញ​នៅ​គង់​វង្ស​យូរ​អង្វែង​បន្តទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសគំរាមពន្យារពេលដោះលែងចំណាប់ថ្នូរដំណាក់កាលបន្ទាប់ ដោយអះអាងថាអ៊ីស្រាអែលរំលោភបទឈប់បាញ់
02/11/2025 08:02 AM
[BREAKING NEWS] លោក Trump ចុះហត្ថលេខាក្រឹត្យដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់ដោយគ្មានការលើកលែង
02/11/2025 08:02 AM
ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា
02/11/2025 07:02 AM
ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
02/11/2025 07:02 AM
សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
02/10/2025 09:02 PM
សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា​West Point
02/10/2025 09:02 PM
កម្ពុជាផ្តល់ចំណេះដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ
02/10/2025 09:02 PM
កិច្ចប្រជុំអន្តរក្រសួងពេញ១ថ្ងៃ ដើម្បីបញ្ចប់បញ្ហាក្នុងតំបន់៣ តែមិនទទួលលទ្ធផលដូចការគ្រោងទុកឡើយ
02/10/2025 09:02 PM
អាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើង០៧នាក់ ករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
02/10/2025 08:02 PM
ប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់តូច នៅក្នុងដែនជម្រកសត្វព្រៃសំបូរ
02/10/2025 08:02 PM