នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនាប្រទេសកម្ពុជា
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា៖ «កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់»
នាវាទេសចរណ៍មួយគ្រឿងទៀតឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដឹកនាំនាវិក និងភ្ញៀវទេសចរជាង ៦ ០០ នាក់ទៀតចូលទស្សនកិច្ចនៅខេត្តព្រះសីហនុ
នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ពាន់នាក់​ចូលចតនៅកំពង់ផែស្វយ័តក្នុងព្រះសីហនុ​ធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃ

វប្បធម៌ និងទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដឹកនាំគណៈប្រតិភូ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួម​ពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន

2024/10/20 08:47:54 am        156
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើក​ព្រឹត្តិការណ៍​ពិធី​បុណ្យ​ក្បាច់​គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) នៅទីក្រុងតឹងហ្វឹង ខេត្តហឺណាន។នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ ទីក្រុងតឹងហ្វឹង ខេត្តហឺណាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី ៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ១២ ០០០នាក់ និងសិស្ស គ្រូសម្តែងក្បាច់គុន មានចំនួនប្រមាណ ៣ ម៉ឺននាក់។តាមរយៈព្រឹត្តិការណ៍អន្តរជាតិលំដាប់ពិភពលោកនេះ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

អាកាសយានដ្ឋានសៀមរាបអង្គរ នឹងអាចទទួលអ្នកដំណើរ ១,៥ លាននាក់ ក្នុងដំណាច់​ឆ្នាំ២០២៤នេះ

2024/10/17 01:07:24 pm        170
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេលជិត១ឆ្នាំ ទទួល​បាន​ជើង​ហោះ​ហើរ​ចេញ-​ចូល មានចំនួនជាង ១៤ពាន់ជើង, ទំនិញតាមផ្លូវអាកាសជាង ៨២តោន និងអ្នកដំណើរ ជាង ១,៣ លាននាក់ ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូល កើនដល់ ១,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៤ នេះ ។តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ ឆ្នាំ នៃការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អាកាស​យានដ្ឋានអន្តរជាតិសៀម- រាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឯកឧត្ដ​ម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បាន​បង្ហាញឱ្យដឹងថា ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំ កន្លងមកនេះ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ពាន់ជើង, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាង ១,៣ លាននាក់, ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) ជាង ៨២ តោន ក្នុងនោះបើគិតជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀម រាប​អង្គរ ទទួលបានការហោះហើរចំនួន ៤០ ជើងហោះហើរ និងអ្នកដំណើរចំនួន ៣ ៦២០ នាក់​ក្នុង​មួយ​ថ្ងៃ ជារួមមានអត្រាធម្មតា ខ្ពស់ជាង ៩០ ភាគរយ, ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូលកើនដល់ ១លាន ៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤។ចំណែកជើងហោះហើរវិញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើក​ផ្លូវ​ហោះ​ហើរ​ទៅ​កាន់ ៨ប្រទេស និង ១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ ដែលបានហោះ​ហើរ​ចំនួន១៦ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ បានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និង​វប្បធម៌​របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍។ក្រៅពីវិធានការគាំទ្រដល់វិស័យទេសចរណ៍-អាកាសចរណ៍ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជា​ការលើកទឹកចិត្តសម្រាប់ ការបើកជើងហោះហើរថ្មី ក្រុមហ៊ុន​ប្រតិបត្តិករ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ ក៏បានដាក់ចេញបន្ថែម និងដើម្បីផ្ដល់ការលើក ទឹកចិត្តសម្រាប់​ការ​បើក​ជើង​ហោះហើ​រថ្មី ឬជើងហោះហើរដែលបានផ្អាក ជាង ១២ ខែ ហើយធ្វើការតភ្ជាប់​ហោះ​ហើរ​ឡើង​វិញ ដោយបញ្ចុះតម្លៃទាំងស្រុង ១០០% នូវថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និងថ្លៃ​ស្ពាន​ឆ្លង​ចូល​យន្តហោះ ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ៥០%​ ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្ដល់ ការ​លើក​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍​ដែល​បាន​ផ្អាក​ប្រតិបត្តិការ​លើស​ពី១២ ខែ ហើយធ្វើ ប្រតិបត្តិការឡើងវិញ ក្នុងនោះថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និង​ថ្លៃស្ពានឆ្លងចូលយន្តហោះ នឹងត្រូវបានកាត់បន្ថយ ៥០% ក្នុងឆ្នាំ ដំបូង ហើយក្នុងឆ្នាំទីពីរ នឹង​ត្រូវ​បាន​កាត់បន្ថយ ២៥%។ ចំណែកចំនួនអ្នកដំណើរសម្រាប់ជើងហោះហើរអន្តរជាតិ អាកាស​យានដ្ឋាន អន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ, ក្រៅពី​នេះក៏មានការលើកទឹកចិត្ត ឧបត្ថម្ភជា ទឹកប្រាក់ ចំពោះជើ​ងហោះដែល​មាន​ចំនួន​អ្នក​ដំណើរ​ច្រើន​ផងដែរ។សូមបញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់ “សាង​សង់-អាជីវកម្ម-ផ្ទេរ/BOT” និង មានទុនវិនិយោគ ចំនួន ១ ១០០ លានដុល្លារអាមេរិក ដោយ​កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំជាង ៧០០ ហិកតា និងមានដី​បំរុង​ប្រមាណ​ ១ ០០០ហិចតា សម្រាប់ការកសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលយើង​អាច​ហៅ​ថា ​“ទីក្រុងអាកាសយានដ្ឋាន” នាពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងទេសចរណ៍ និងអាជីវកម្មពាក់ព័ន្ធសហការផ្តល់សេវាល្អជូនទេសចរជាតិ-អន្តរជាតិ​ទស្សនា​បុណ្យអុំទូក

2024/10/11 01:55:07 pm        148
ខណៈព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ​ឆ្នាំ​២០២៤​នេះ នឹងទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនានៅរាជធានីភ្នំពេញច្រើន ក្រសួងទេសចរណ៍ និង​បណ្តាអាជីវកម្មពាក់ព័ន្ធនានា ក្នុងវិស័យទេសចរណ៍ បានបង្ហាញកិច្ចសហការគ្នាថា នឹងបង្កើន​ការ​ផ្តល់​សេវាបដិសណ្ឋារកិច្ចល្អជូន មិនតំឡើងថ្លៃសេវាកម្ម និងពង្រឹងគុណភាពសេវាកម្ម សុវត្ថិភាព​ល្អ​បំផុតជូនទេសចរជាតិអន្តរជាតិ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងប្រាប់ BTV នៅថ្ងៃ​ទី១១ ខែតុលានេះថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ក៏ដូចឆ្នាំកន្លងទៅដែរ ក្រសួង​ទេសចរណ៍​នឹងរៀបចំ​វេទិកា​សម្រាប់​ទទួល​ទេសចរ​អន្តរជាតិ​ចូលអង្គុយ​ទស្សនា​ការ​ប្រណាំង​ទូក និងមានការរៀបចំប្រទីបទេសចរណ៍ ហើយបន្ថែមលើការងារនេះ ក្រសួងក៏​បាន​ណែនាំ​ឲ្យ​មន្ទីរទេសចរណ៍ ក៏ដូចមូលដ្ឋានអាជីវកម្មនានា រួមគ្នាផ្សព្វផ្សាយ​កញ្ចប់​ទេសចរណ៍​ទស្សនា​បុណ្យ​អុំទូកទៅក្រៅប្រទេស និងសហការនាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចល្អ គុណភាព សុវត្ថិភាព ផ្តល់ភាពកក់ក្តៅជូនភ្ញៀវ កុំដំឡើងថ្លៃស្នាក់នៅ ម្ហូបអាហារ និងថ្លៃសេវាកម្មនានាទៀត។ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា ក្រសួងបានណែនាំ​អាជ្ញាធរមូលដ្ឋាន និងអាជីវកម្មទេសចរណ៍ នាំគ្នាផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អ ក្នុងព្រះរាជពិធីបុណ្យអុំទូ​ក​នេះ​។ កុំតំឡើងថ្លៃស្នាក់នៅ និងថ្លៃសេវាកម្មនានាទៀត ហើយត្រូវផ្តល់សេវាឲ្យមានគុណភាព កក់ក្តៅ ទើប​អាចធនាទាក់ទាញទេសចរប្រកបដោយនិរន្តរភាព និងធ្វើឲ្យភ្ញៀវ​ជួយ​ផ្សព្វផ្សាយ​ល្អ​ពីកម្ពុជា​ថែមទៀត​។នៅក្នុងព្រឹត្តិការណ៍ព្រះរាជបុណ្យអុំទូកខាងមុខនេះ បណ្តាមូលដ្ឋានអាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នឹង​ឱកាសនេះផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ផ្សព្វផ្សាយម្ហូបអាហារ ផលិតផល វប្បធម៌​ទេសចរណ៍ខ្មែរ ឲ្យបានល្អបំផុត ដើម្បីឲ្យទេសចរជាតិ អន្តរជាតិ ទទួលបាន​បទ​ពិសោធន៍​បែប​ប្រពៃណីវប្បធម៌ខ្មែរ ក្នុងឱកាសថ្ងៃបុណ្យអុំទូកនោះ ពិសេសគឺជំរុ​ញ​ឲ្យភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ម្តងហើយ មកទស្សនាកម្ពុជាម្តងទៀត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ៣ថ្ងៃ ឆ្នាំ២០២៣កន្លងទៅ ទូទាំងប្រទេស ទទួលបានទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្តបានប្រមាណជាង៦លាននាក់ ហើយព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំ២០២៤ ដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រសួងទេសចរណ៍រំពឹងទូទាំងប្រទេសនឹងទាក់ទាញទេសចរជាតិអន្តរជាតិដើរទស្សនាកើនលើសឆ្នាំ២០២៣ ក្នុងនោះទេសចរជាតិអន្តរជាតិ មកទស្សនារាជធានីភ្នំពេញនឹងកើនលើស៥លាននាក់៕អត្ថបទ ស៊ុម សុខជា

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្មស្តីពីគំនូរឌីជីថល

2024/10/04 12:22:04 pm        269
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព រយៈពេល៣ថ្ងៃ នាខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។បើតាមលោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា មហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថល ដើម្បីផ្សព្វផ្សាយអំពីសម្រស់នៃភាពរីកចម្រើនមាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព ដោយប្រើប្រាស់បច្ចេកវិទ្យា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។ ក្នុងឱកាសនោះក្រសួង នឹងតាំងបង្ហាញស្នាដៃសិល្បៈសូនរូប និងផលិតផលសិប្បកម្ម ពីតាមបណ្តាអង្គការ សមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីស្វែងយល់អំពី មូលដ្ឋានគ្រឹះសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌។លោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម...ហើយជាគោលបំណងនៃការរៀបចំមហោស្រពហាក់បីដូចជាប្លែកជាងឆ្នាំមុនៗកន្លងមក ដោយសារតែយើងទាំងអស់គ្នាបានដឹងហើយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១នេះ ផ្តោតទៅលើបច្ចេកវិទ្យា ម្លោះហើយបានជាក្រុមការងារក្រសួង ជាពិសេសនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានសម្រេចរៀបចំមហោស្រពនេះ ជា២ទម្រង់ ដោយរបៀបទី១.គំនូរឌីជីថល(មួយបែប)។ ដោយឡែករបៀបទី២. ដោយសារតែសង្កេតឃើញទេពកោសល្យរបស់យុវជនសម័យនេះ មានទេពកោសល្យផ្នែកឌីជីថលនេះច្រើន ជាពិសេសគឺមានការលេចធ្លោ នៅក្នុងស្រទាប់ទីផ្សាររបស់ស្នាដៃឌីជីថលសំបូរបែបផងដែរ ដូចជា៖ ស្នាដៃខ្លះបានចូលប្រឡូកក្នុងឆាកអន្តរជាតិជាដើម ឬក៏ជាការប្រកួតប្រជែង និងជាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស។លោក ហ៊ួន សាវង បន្តថា ខ្លឹមសារគំនូរស្នាដៃប្រឡងប្រជែងត្រូវរចនាជាគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព បង្ហាញឱ្យឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាដូចជា ទេសភាពតំបន់បេតិកភណ្ឌវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រជាដើម ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីសម្រស់ដ៏ត្រកាលនៃមាតុភូមិ និងជីវភាពរស់នៅយ៉ាងសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសម័យសន្តិភាព។ ស្នាដៃទាំងនោះត្រូវតែជា ប្រភេទស្នាដៃសិល្បៈច្នៃប្រតិដ្ឋបែបគំនូរឌីជីថល មិនធ្លាប់ចូលរួមប្រកួតប្រជែង ឬដាក់តាំងបង្ហាញជាសាធារណៈ។ ចំណែកលក្ខខណ្ឌចូលរួម បេក្ខជន បេក្ខនារី ដែលមានបំណងដាក់ស្នាដៃប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ -ពាក្យសុំចូលរួមប្រឡងប្រជែងស្នាដៃ ចំនួន ១ច្បាប់ -ប្រវត្តិរូបសង្ខេប ចំនួន ១ច្បាប់ -រូបថត ៤ x ៦ (ថតថ្មី ផ្ទៃពណ៌ស) ចំនួន ២សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ចំនួន ១ច្បាប់ ដាក់ពាក្យ និងទទួលស្នាដៃប្រឡងប្រជែង ចាប់ផ្តើមទទួលពាក្យ និងស្នាដៃប្រឡងប្រជែងពីថ្ងៃជូនដំណឹងនេះ ព័ត៌មានលម្អិត សូមទំនាក់ទំនងមក នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈលោកស្រី អ៊ុក សូលីដានី ទូរស័ព្ទលេខ០១២ ៦១៦ ៥៤៥ (Telegram) និង លោកស្រី ចាន់ ធារី ទូរស័ព្ទលេខ០៧០ ៣៩៥ ០៧៧ (Telegram) ឬសួរព័ត៌មាននៅតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្ឃឹមថា សាធារណជន លោក-លោកស្រី សិល្បករ សិប្បករ សិស្ស និស្សិត តំណាងអង្គការ-សមាគមធ្វើការក្នុងវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នឹងចូលរួមក្នុងសកម្មភាពមហោស្រពជាតិសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនាពេលខាងមុខបានច្រើនកុះករ ដើម្បីរួមគ្នាបន្តលើកស្ទួយ និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ជាតិឱ្យកាន់តែរុងរឿងថ្កុំថ្កើង៕ អត្ថបទ រដ្ឋា 

ភ្ញៀវទេសចរជាតិបានមកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិខេត្តកំពង់ឆ្នាំង ជាង២៥ម៉ឺននាក់ ក្នុងឱកាសភ្ជុំបិណ្ឌ

2024/10/04 11:41:43 am        171
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០២៤ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង នារដូវបុណ្យ​ភ្ជុំ​បិណ្ឌ​​​​ឆ្នាំ​២០២៤នេះ មានប្រមាណជាង២៥ម៉ឺននាក់។ ការមកលេងច្រើនបែបនេះបញ្ជាក់ថា ប្រជា​ពលរដ្ឋ​បានជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានថែរក្សាសុខសន្តិភាព និង​សណ្តាប់​ធ្នាប់បានល្អ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តអោយដឹងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ រីក​ចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍តែម្តង។ ខេត្តកំពង់ឆ្នាំងនៅ​ក្នុ​ង​ឆ្នាំ​២០២៤​នេះ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត​នៅស្រុកកំណើត ក៏ដូចជា​បង​ប្អូន​ភ្ញៀវ​ទេសចរ​មកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា មានចំនួន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​។ នៅរមណីយដ្ឋានធម្មជាតិគង្គា ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ ភ្ញៀវទេសចរ​ជាតិ​បាន​ទៅ​លេងកម្សាន្ត​ច្រើនកុះករនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដែរ ដោយឡែក​នៅ​តាម​បណ្តា​រមណីយ​ដ្ឋាន​នានាផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​រហូត​ខេត្ត​កំពង់ឆ្នាំង ទទួលភ្ញៀវបានជាង២៥ម៉ឺននាក់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែលកំ​ពុង​ប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន បើទោះ​បី​ប្រើ​ប្រាស់​នូ​​វមធ្យោបាយធ្វើដំណើរបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត សូមធ្វើដំណើរ​ប្រកប​ដោយ​ក្តី​រីករាយ​នៅគ្រ​ប់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត ៕ កាំង ហុង វាស្នា 

ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានទេសចរជាតិ-អន្តរជាតិដើរកម្សាន្តជិត ២លាននាក់

2024/10/04 10:59:12 am        127
តាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ​ទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានី​ទទួល​បាន​ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណជិត ៤ម៉ឺននាក់ ។របាយការណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍តាមបណ្តាខេត្តរាជធានី ដែលទទួល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្តច្រើនជាងគេ លំដាប់ទី១ គោលដៅទេសចរណ៍ខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវជាតិ-​អន្តរជាតិទស្សនាប្រមាណជិត ២២ម៉ឺនាក់ ទី២ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទស្សនា​ប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ ទី៣ ខេត្ត​ព្រះសីហនុ ទទួលបានភ្ញៀវទស្សនា ជិត១៧ម៉ឺននាក់ ក្នុងនោះទេសចរបរទេស ប្រមាណជិត​៥​ពាន់​នាក់ ទី៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទស្សនា ជាង១៥ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវ​ទស្សនាប្រមាណជាង១២ម៉ឺននាក់ ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា សភាពការណ៍​សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃ​សេវា​ទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈ​បញ្ជាការ​ឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ឯកឧត្តម បន្តថា បន្ថែមលើនេះ តាមគោលដៅ​ទេសចរណ៍​ខេត្ត​មួយចំ​នួន​បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ជាពិសេស​ព្រឹត្តិការណ៍​បុណ្យ​អុំទូក​បណ្តែត​ប្រទីប ព្រឹតិ្តការណ៍ទេសចរណ៍​ជំនឿ​ព្រះពុទ្ធ​សាសនា​ដែល​មាន​ការ​ចូលរួម​ពី​ទេសចរ​បរទេស​ផង​ដែរ ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅ​ទេសចរណ៍​សំខាន់​ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូន​ប្រជា​ពលរដ្ឋ​ដើរ​កម្សាន្តយ៉ាងច្រើនកុះករ៕ អត្ថបទ ស៊ុម សុខជា 

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរជាង ៧ម៉ឺននាក់ បានទៅទស្សនាតាមតំបន់​ការពារធម្មជាតិនានា

2024/10/04 10:21:19 am        116
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរ​កម្សាន្ត​នៅ​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំងប្រទេសកម្ពុជា។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក បាននាំ​ចំណូល​ដល់​សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុង​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ចំនួនជិត២ម៉ឺននាក់ និង​អាច​រកចំណូលបានជិត១ម៉ឺនដុល្លារ។ បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោម នៃ​តំបន់​ប្រើ​ប្រាស់ច្រើនយ៉ាងបឹងយក្សឡោម  ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និង​អន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍​តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំង​ប្រទេស​កម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិ បាន​ទាក់​ទាញ​​ទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះទេសចរបរទេស មាន​ចំនួន​១២ ៥២០នាក់ និងបានផ្តល់ចំនូលដល់សហគមន៍ បានចំនួន ៥២៥ ៣៥២ ដុល្លារ​អាមេរិក​។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ថវិកា​របស់​សហគមន៍តំបន់ការពារធម្មជាតិត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ ដែល​បែង​ចែង​សម្រាប់សកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូល​រួម​សម្រាប់​ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋេចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយ​ដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​អះ​អាង​បន្ថែម​ថា អ្នកទេសចរណ៍ បានទៅកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ព្រោះតែ​ប្រទេស​ជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាល បានអភិវឌ្ឍនិងពង្រីកហេដ្ឋរចនាសម្ព័ន្ធ ងាយស្រួល​ធ្វើ​ដំណើរ បានដល់មូលដ្ឋាន និងដោយសារការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បាន​ល្អប្រសើរ និងបានជួយគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ មានឱកាស បាន​ស្គាល់​សម្បត្តិ​ធម្មជាតិ ស្គាល់មាតុភូមិកម្ពុជា ស្រឡាញ់ព្រៃឈើ បណ្តុះគំនិត«បៃតង» ចូលរួម ដាំដើមឈើឱ្យ​បាន​ច្រើន ជាពិសេសចូលរួមការពារព្រៃឈើ សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែល​កំពុង​ការពារ​យ៉ាង​តឹងរឹង ពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបន្ថែមថា កន្លង​មក សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែង​គយ​គន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណ​ថែមទៀត។ អ្នកនាំពាក្យបានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិ មាន​តួនាទី​សំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី ទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត​អេ​កូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និង​តម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានដាក់ចេញផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​​លំហែ​បៃតង ដោយយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងអស់ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍ មានភាពស្អាត មានផ្តល់សេវា ក្នុង​តម្លៃ​សមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាម​រយៈ​វិស័យ​អេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើក​ឡើង​ផង​ដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល​ឱ្យ​សហគមន៍​ក្លាយ​ជា​ម្ចាស់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំ​រួម​ផ្សំ​ផ្សេង​ៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើ​សេវា​កម្មទេសចរណ៍ជាដើម៕

ទេសចរសរសើរពីការអភិវឌ្ឍន៍ និងការរៀបចំរបស់ខេត្តកែបនាឱកាសពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

2024/10/02 10:58:17 am        169
ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែប បាបបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលឃើញការអភិវឌ្ឍន៍តំបន់ទេសចរណ៍រជាច្រើនលេចចេញជារូបរាង ប្រកបដោយភាពទាក់ទាញ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរបប និងការបម្រើសេវាកម្មផ្សេងៗ មានភាពល្អប្រសើរជាងមុន សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ មន្ត្រីជំនាញថាថ្ងៃទី១ មិនសូវមានភ្ញៀវចេញកម្សាន្តច្រើនទេ រំពឹងថាថ្ងៃនេះ នឹងមានភ្ញៀវច្រើនជាង។ ភ្ញៀវទេសចរមកពីខេត្តតាកែវ និងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដំណើរកម្សាន្តមកកាន់ខេត្តកែបលើកនេះ ប្លែកខ្លាំងមែនទែន ការធ្វើដំណើរងាយស្រួល ផ្លូវស្អាត កន្លែងដើរលេងច្រើន ការរៀបអនាម័យបរិស្ថាន និងការពារសន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍ ចំណែកសេវាកម្មផ្សេងៗក៏ល្អជាងមុន មានសណ្តាប់ធ្នាប់ជាងមុន ចំពោះតម្លៃក៏សមរម្យ អាចទទួលយកបាន ។អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក ប៉ុក ទាំង បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មិនទាន់ចេញដើរកម្សាន្តច្រើននៅឡើយទេ ដោយសារបងប្អូនភាគច្រើន ត្រូវជួបជុំសាច់ញាតិ នៅតាមបណ្តាស្រុក។ លោករំពឹងថា ថ្ងៃនេះ ខេត្តកែបនឹងមានទេសចរមកលេងច្រើន ជាងថ្ងៃម្សិលមិញ ។ ដោយឡែកស្ថានភាពភាពទូទៅ មានភាពល្អប្រសើរ ទាំង សន្តិសុខ សណ្តាប់ធ្នាប់ ការលក់ដូរផ្សេងៗ ចំពោះបទល្មើស និងគ្រោះថ្នាក់ផ្សេងៗ មិនមានកើតឡើងទេ៕

ភ្ញៀវទេសចរបង្ហាញអារម្មណ៍រីករាយទៅទស្សនាប្រាសាទអង្គរនាថ្ងៃភ្ជុំបិណ្ឌ

2024/10/02 10:34:45 am        155
ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយ​ពួក​គាត់​សម្ដែង​មោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយម​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។អ្នកទេសចរណ៍​មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាព​ស្រស់​បំព្រង​នារដូវភ្លៀងផងដែរ។ ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេល​បាន​​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេស​បាន​ឃើញ​​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិរក្ស និងអភិវឌ្ឍន៍​នៃ​ប្រាសាទ​បុរាណ​កាន់​តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខក​បំណង​ឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏​ដូច​ជា​នៅ​តាម​រមណីយដ្ឋានផ្សេងៗទៀត។បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បាន​បង្ហាញថា កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំ មាន​អ្នក​ទេស​ជាតិ និងអន្ដរជាតិ ទៅទស្សនារមណីរដ្ឋានអង្គរមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរអន្ដរជាតិជាងមួយម៉ឺននាក់។ស្របពេលនោះដែរ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០២៤​នេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ មានអ្នក​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ មានចំនួន ៦៩៩៨៥០នាក់ បើធៀបឆ្នាំ២០២៣ កើនឡើង ជិត៣០​ភាគរយ និងរកចំណូលពីការលក់សំបុត្រនេះ បានចំនួន ៣២លាន ៥២២៧៣០ដុល្លារ កើន​ឡើង​ជាង​៣០​ភាគរយបើធៀបដូចគ្នាឆ្នាំ២០២៣កន្លងមក។ដោយឡែកសម្រាប់ មួយខែកញ្ញា​ឆ្នាំ​២០២៤​នេះ មានអ្នកទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៧ ៩៩៣ នាក់ កើនឡើងជាង១៦ភាគរយ និងទទួលប្រាក់ចំណូល ២លាន ១៨៨៨៥០១​ដុល្លារ​ផង​ដែរ កើនឡើងជាង១៧ភាគរយ បើគិតដូចគ្នានៅឆ្នាំ២០២៣កន្លងមក៕

ភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅខេត្តកោះកុងនាអំឡុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

2024/10/02 09:41:58 am        143
មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវ​ទេសចរ​ច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈ​ភាគ​ច្រើន​នៅ​តំបន់​ឆ្នេរនេសាទ ស្រុកស្រែអំបិល។លោក សាគុណ ភក្តី ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុង​នោះ​ជន​ជាតិ​បរទេស ៤៨នាក់។លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជា​គោលដៅ​លេង​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់​ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ និងហូបចុកវិញ អាជីវករ និងប្រតិបត្តិករទេសចរ រក្សាតម្លៃបានសមរម្យដោយអាចទទួលយកបាន។ដោយ​ឡែកតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងរមណីយដ្ឋានឆ្នេរសុភមង្គល លើក​ឡើង​ស្រដៀង​គ្នាថា ពួកគាត់មិនតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រម​ទាំង​មាន​ការ​បញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។សូមជម្រាបថា ៨ខែ ឆ្នាំ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ៤៧​ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង១៦ម៉ឺននាក់។ ខេត្ត​កោះកុង​មាន​តំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្តានុពលដ៏ទាក់ទាញ ខណៈ​ផ្លូវជាតិលេខ៤៨ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ​នឹង​កើន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
02/10/2025 09:02 PM
សម្ដេចមហាបវរធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យ​សភាយោធា​West Point
02/10/2025 09:02 PM
កម្ពុជាផ្តល់ចំណេះដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ
02/10/2025 09:02 PM
កិច្ចប្រជុំអន្តរក្រសួងពេញ១ថ្ងៃ ដើម្បីបញ្ចប់បញ្ហាក្នុងតំបន់៣ តែមិនទទួលលទ្ធផលដូចការគ្រោងទុកឡើយ
02/10/2025 09:02 PM
អាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើង០៧នាក់ ករណីហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
02/10/2025 08:02 PM
ប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់តូច នៅក្នុងដែនជម្រកសត្វព្រៃសំបូរ
02/10/2025 08:02 PM
ឥណ្ឌាពង្រឹងសន្តិសុខនៅរដ្ឋភាគខាងជើង Manipur ក្រោយការលាលែងពំតំណែងរបស់ប្រធានរដ្ឋ
02/10/2025 08:02 PM
លោក Musk អំពាវនាវឲ្យបិទប្រព័ន្ធផ្សព្វផ្សាយធំៗ ២ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក
02/10/2025 08:02 PM
ប្រធានផ្នែកវិនិយោគ៖ ការដាក់ទណ្ឌកម្មលើធនាគារស៊ីរី រារាំងដល់ក្តីសង្ឃឹមនៃការងើបឡើងវិញ
02/10/2025 08:02 PM
កូនផ្សោតកើតថ្មី ១ ក្បាលទៀតនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ
02/10/2025 08:02 PM