គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អឺរ៉ុប បើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញការព្រួយបារម្ភព័ត៌មានមិនពិត

2024/05/01 12:31:44 pm        171
សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook និង Instagram។ មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានយក្សមួយនេះ ប្រហែលជាពុំបានធ្វើអ្វីឲ្យគ្រប់គ្រាន់ដើម្បីការពារអ្នកប្រើប្រាស់ពីការផ្សាយព័ត៌មានមិនពិត។គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Meta អាចនឹងបំពានច្បាប់សេវាកម្មឌីជីថល ដែលតម្រូវឱ្យអាជីវកម្មមានចំណាត់ការប្រឆាំងទៅនឹងខ្លឹមសារខុសច្បាប់។ អ្នកបំពាន អាចត្រូវបានផាកពិន័យរហូតដល់ ៦ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។គណៈកម្មាការ បានសង្ស័យថាក្រុមហ៊ុន Meta ថាពុំបានដាក់ការការពារឲ្យបានគ្រប់គ្រាន់ប្រឆាំងការផ្សាយពាណិជ្ជកម្មឆរបោក និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ គណៈកម្មការ ក៏មានការព្រួយបារម្ភផងដែរអំពីកង្វះការបង្ហាញពិតប្រាកដដែលមានប្រសិទ្ធភាព និងឧបករណ៍ត្រួតពិនិត្យក្នុងការបោះឆ្នោត។វិធានការនេះ ធ្វើឡើងនៅមុនពេលការបោះឆ្នោតនៅខែមិថុនាសម្រាប់សភាអឺរ៉ុប។ អ្នកសង្កេតការណ៍មួយចំនួន ព្រួយបារម្ភពីភ្នាក់ងារបរទេស រួមទាំងអ្នកមកពីប្រទេសរុស្ស៊ី ដែលអាចជ្រៀតជ្រែកក្នុងការបោះឆ្នោត។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រសិនបើមន្ត្រីសង្ស័យថាមានការរំលោភបំពាន ពួកគេនឹងមានចំណាត់ការ ជាពិសេសនៅក្នុងពេលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

អ្នកគាំទ្រ លោក Trump មកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អំឡុងពេលជម្រះក្តីនៅក្រុងញូវយ៉ក

2024/05/01 11:03:29 am        111
អ្នកគាំទ្រ លោក ដូណាល់ត្រាំ ជាង២០នាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ កាលពីថ្ងៃអង្គារ ដោយស្រែកហៅឈ្មោះរបស់លោក និងគ្រវីបដា ដែលមានអំណានថា «TRUMP 24» ។អង្គការសាធារណៈក្នុងស្រុកមួយ បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់បន្ទាប់ពី លោក Trump បានត្អូញត្អែរថាពុំមានមនុស្សច្រើនគ្រប់គ្រាន់ក្នុងការតវ៉ាទៅនឹងការជម្រះក្តីនេះទេ។នាង Bernard Chow ប្រជាជនទីក្រុងញូវយ៉ក បាននិយាយថា សហរដ្ឋអាមេរិក និងទីក្រុងញូវយ៉កអាចប្រើប្រាស់ឲ្យមានការផ្លាស់ប្តូរ។ ប្រទេសរបស់យើងនឹងក្ស័យធនពិតប្រាកដក្នុងពេលឆាប់ៗនេះ លុះត្រាណាតែមាននរណាម្នាក់នឹងធ្វើអ្វីមួយអំពីរឿងនេះ ហើយយើងជឿថា លោក Trump នឹងជាអ្នកដែលនៅទីនោះ ដើម្បីធ្វើអ្វីមួយចំពោះការក្ស័យធននេះ។វាគ្រាន់តែជារឿងដ៏អាក្រក់ ក្រោមការដឹកនាំរបស់ លោក Joe Biden យើងចាំបាច់ត្រូវតែឲ្យលោកចាកចេញ។ នាងបាននិយាយថា យាយតារបស់នាង ដែលជាអ្នកប្រជាធិបតេយ្យពេញមួយជីវិត នឹងបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ នៅឆ្នាំនេះ។

កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតាក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស កំពុងរងការរិះគន់

2024/05/01 10:56:09 am        91
នៅពេលដែលមន្ត្រីអាមេរិក ត្រូវការចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាមអាហ្វហ្គានីស្ថាន ពួកគេបានងាកទៅរកប្រទេសកាតា។ជាមួយនឹងរុស្ស៊ីបន្តយុទ្ធនាការរបស់ខ្លួន នៅអ៊ុយក្រែន កាតាបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់សម្រាប់អ្វីដែលជាការទំនាក់ទំនងដ៏តិចតួចរវាងភាគីទាំងពីរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសវាលខ្សាច់ដ៏តូចមួយនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងអចលនទ្រព្យ ដែលកំពុងរីកចម្រើន ជាមួយនឹងប្រាក់ចំណូលពីតំបន់ឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក។ ប្រទេសនេះ ក៏ជាទីតាំងនៃមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាផងដែរ។ប៉ុន្តែកាន់តែខ្លាំងឡើងក្នុងអំឡុងពេល៦ខែនៃសង្រ្គាមនៅតំបន់ហ្កាហ្សា តួនាទីរបស់កាតាជាអ្នកសម្រុះសម្រួល បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។ទីក្រុងដូហា បានទទួលជោគជ័យមានកម្រិតក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាមេរិក និង មន្ត្រីអ៊ីស្រាអែល។កិច្ចចរចាបទឈប់បាញ់ជុំថ្មី នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ មានអេហ្ស៊ីប ជំនួសឲ្យប្រទេសកាតា ក្នុងតួនាទីដឹកនាំកិច្ចការនេះ។ប្រទេសកាតា និយាយថា ខ្លួនកំពុងវាយតម្លៃឡើងវិញនូវតួនាទីរបស់ខ្លួន។ នៅចុងសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Majed Al-Ansari បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែលថា កាតាររំពឹងថា នឹងមាន «ការប្តេជ្ញាចិត្តកាន់តែច្រើន និងកាន់តែមានភាពហ្មត់ចត់» នៅក្នុងការចរចាពីភាគីទាំងពីរ។

អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យលោក បៃដិន ផ្អាកបញ្ជូនសព្វាវុធទៅអ៊ីស្រាអែលជាបន្ទាន់

2024/05/01 10:53:12 am        119
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)ក្នុងសប្តាហ៍នេះ បានអំពាវនាវឲ្យលោកប្រធានាធិបតី បៃដិន (Biden) ផ្អាកជាបន្ទាន់នូវការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលអង្គការនេះ បានបន្តការចោទប្រកាន់ថា យោធាអ៊ីស្រាអែល កំពុងបំពានច្បាប់អន្តរជាតិ។អង្គការលើកលែងទោសនេះ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃចន្ទថា ការស្រាវជ្រាវថ្មីដែលផ្តល់ដល់រដ្ឋបាលលោក បៃដិន បានរៀបរាប់លម្អិតអំពីអាវុធដែលអាមេរិកផ្គត់ផ្គង់ដល់អ៊ីស្រាអែល «ត្រូវបានប្រើប្រាស់ នៅក្នុងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ និងក្នុងលក្ខណៈដែលមិនស្របនឹងច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក»។លោកស្រី អាម៉ានដា ក្លាស៊ីង (Amanda Klasing) ប្រធានផ្នែកទំនាក់ទំនងរដ្ឋាភិបាលជាមួយអង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលរដ្ឋបាលលោក បៃដិន បន្តប្រកាន់ភ្ជាប់ថា រដ្ឋាភិបាលអ៊ីស្រាអែល មិនបំពានច្បាប់មនុស្សធម៌អន្តរជាតិជាមួយនឹងអាវុធ ដែលផ្តល់ដោយសហរដ្ឋអាមេរិក នៅពេលដែលការស្រាវជ្រាវរបស់យើងបានបង្ហាញផ្ទុយពីនេះទៅវិញ ហើយអ្នកជំនាញច្បាប់អន្តរជាតិ ក៏មិនយល់ស្របដែរ។លោកស្រី ក្លាស៊ីង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកប្រធានាធិបតី បៃដិន ត្រូវតែបញ្ចប់ការអនុលោមរបស់សហរដ្ឋអាមេរិកជាមួយរដ្ឋាភិបាលដែលមានការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល ហើយផ្អាកជាបន្ទាន់នូវការបញ្ជូនអាវុធទៅឲ្យរដ្ឋាភិបាលអ៊ីស្រាអែល»។ការអំពាវនាវរបស់អង្គការនេះ បានធ្វើឡើង នៅពេលដែលសេតវិមានប្រឈមនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី ៨ ឧសភា ដើម្បីបញ្ជាក់ដល់សភាថា អាវុធដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល កំពុងត្រូវបានប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ ដោយមានរបាយការណ៍មួយចំនួនបង្ហាញថា មានការខ្វែងគំនិតគ្នា នៅក្នុងក្រសួងការបរទេសអាមេរិកលើបញ្ហានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេសមិនមែនទ័ពធ្វើការបះបោរនោះឡើយ

2024/05/01 10:37:00 am        107
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមបក្សពួកជ្រុលនិយម ឬក្រុមឧទ្ទាមក្រៅច្បាប់ថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ កាលពីកន្លង ទៅថ្មីៗនេះ ហើយបានបណ្តាលឲ្យយោធិនពលីជីវិតចំនួន២០នាក់ យ៉ាងសោកសង្រែកនោះ គឺកើតឡើងដោយសារបញ្ហាបច្ចេកទេស មិនមែនទ័ពធ្វើការប៉ះបោរដូចការប្រឌិតរឿង​របស់ជនក្បត់ជាតិ​បីជំនាន់ សម រង្ស៊ីនោះឡើយ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ​នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មតបទៅកាន់ទណ្ឌតិក្បត់ ជាតិបីជំនាន់ សម រង្ស៊ីថា ករណីផ្ទុះគ្រាប់នៅយោធ​ភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេស មិនមែនជាបញ្ហាកងទ័ពបះបោរ ដូចក្រុមប្រឆាំងបំផ្លើសនោះទេ ហើយចំពោះបញ្ហានេះ សម្តេចក៏បានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួង​ការពារជាតិកម្ពុជាធ្វើការឆ្លើយបំភ្លឺ និងឆ្លើយតបរួចទៅហើយដែរ ប៉ុន្តែទោះជាយ៉ាងណា សម្តេចធិបតី​មានការហួសចិត្តចំពោះទណ្ឌិតក្បត់ជាតិរូបនេះដែលហ៊ានធ្វើខណៈគេកំពុងកើតទុក្ខនិង មានសេចក្តីរន្ធត់​ចំពោះឧបទ្ទវហេតុមួយនេះ។សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានសរសេរថាករណីផ្ទុះគ្រាប់នៅ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ជាករណីកងទ័ពបះបោរនោះ ត្រូវបានអ្នក នាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាធ្វើការទាត់ចោលភ្លាមៗផងដែរ ដោយក្រសួងការពារជាតិបានហៅ ការប្រឌិតរឿងរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ជាការញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានផ្តាំទៅទណ្ឌិត ក្បត់ជាតិបីជំនាន់ និង​បក្សពួកឲ្យបញ្ឈប់ការស្រមើរស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសថា មិនមានការរៃអង្គាសលុយ ឬបង្កើតមូលនិធិ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោឡើយ

2024/05/01 10:32:28 am        130
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា មិនមានការរៃអង្គាស លុយ ឬបង្កើតនូវមូលនិធិសម្រាប់យកទៅធ្វើព្រែកជីកហ្វូណនតេជោ នោះឡើយ ខណៈគម្រោងដ៏ធំដែលនឹងត្រូវចំណាយថវិកាជិតពីរពាន់លានដុល្លារនេះ រាជរដ្ឋាភិបាល នឹងសាងសង់ឡើងតាមរយៈប៊ីអូធី ពោលគឺចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនរបស់បរទេស។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ គម្រោងព្រែកជីកហ្វូណតេជោ នឹងត្រូវធ្វើឲ្យបានសម្រេច​ជោគជ័យជាដាច់ខាត ហើយការធ្វើនេះក៏មិនមែនខ្ចីលុយគេដែរ គឺរាជរដ្ឋាភិបាលចាប់ដៃគ្នាជាមួយ​ក្រុមហ៊ុន​ឯកជនរបស់ចិនដើម្បីធ្វើការវិនិយោគ។នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ដើម្បី​បម្រើផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ផងដែរ ​ជាពិសេសគឺប្រទេសក្បែរខាងកម្ពុជាតែម្តង។ឆ្លៀតក្នុងឱកាសខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានឆ្លើយតប និង ចំអក​ដល់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចផងដែរ ​ដែលប្រឆាំង ញុះញង់​និងរារាំងចំពោះ​គម្រោងព្រែកជីកហ្វូណនថាមិនអាចទៅរួច ឬបានសម្រេចតាម​មហិច្ឆតា​របស់ពួកផងខ្លួននោះឡើយ​ខណៈចលនាគាំទ្រពីសំណាក់មហាជនលើគម្រោងព្រែកជីកហ្វូណននេះ មានសន្ទុះយ៉ាង​ភ្លូក ទឹក​ភ្លូកដី​មិនថាពលរដ្ឋខ្មែរនៅក្នុង ស្រុកឬក្រៅស្រុកនោះឡើយ៕អត្ថបទ បាន ចក់

សម្ដេចធិបតីណែនាំឱ្យផ្អាកការសិក្សានៅតាមសាលារៀនតែម្ដង បើអាកាសធាតុក្ដៅលើស៤០អង្សា

2024/05/01 10:18:32 am        121
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលបើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស៤០អង្សា គឺក្រសួងអប់រំអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះសម្ដេចធិបតី នាយកដ្ឋមន្រ្ដី ក៏បានដាក់ចេញនូវគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យក្នុងកាលៈទេសៈអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ សម្ដេចធិបតី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០ អង្សា ក្រសួងអាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង មិនចាំបាច់ មានបទបញ្ជាបន្ថែមពីសម្ដេចទៀតនោះទេ។សូមជម្រាបថា ក្រោយអាកាសធាតុឡើងកម្ដៅខ្លាំងរហូតដល់ ៤០ អង្សា និងខេត្តខ្លះលើស ៤០ អង្សា ក្រសួងអប់រំ កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ បានណែនាំទៅដល់ប្រធានមន្ទីរអប់រំ រាជធានី ខេត្ត គ្រឹះស្ថានអប់រំនីមួយៗមានសិទ្ធិសម្រេចដោយខ្លួនឯងនៅតាមគ្រឹះស្ថានសិក្សានីមួយ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

2024/05/01 09:24:16 am        121
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណន តេជោ ដាច់ខាតត្រូវតែធ្វើឱ្យខាងតែបាន ហើយរាជរដ្ឋាភិបាលមិនទទួលយកថវិកាពីពលរដ្ឋដើម្បីយក មកជីកព្រែកនេះនោះឡើយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើម នៅក្នុងឆ្នាំ២០២៤ នេះ ហើយបើយូរបំផុតនៅត្រឹមដើមឆ្នាំ២០២៥។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានក្រុមប្រឆាំងជ្រុលនិយមមួយក្រុមនៅក្រៅប្រទេសកំពុងរៀបចំធ្វើ ចលនាប្រឆាំងមិនគាំទ្រចំពោះ«គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី បញ្ជាក់ថា ពួកអ្នកគិតខុស ហើយមិនជោគជ័យទេ ពីព្រោះពួកអ្នកប្រឆាំងការកសាង និងអភិវឌ្ឍន៍សមិទ្ធផជាផលប្រយោជន៍ជាតិ ដែលមានប្រជាពលរដ្ឋរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេសបានគាំទ្រ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើ តែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរួមសាមគ្គីគ្នាការពារផលប្រយោជន៍ជាតិ ការពារសន្តិភាព ការពារការរីកចម្រើនរបស់ជាតិ និងបញ្ជៀសកុំឱ្យ ធ្លាក់ទៅក្នុងអន្ទាក់របស់ប្រទេសមហាអំណាចជាថ្មី។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សូមកុំមានការបារម្ភព្រួយចំពោះគម្រោងព្រែក ជីកហ្វូណនតេជោ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធផ្លូវទឹកធម្មជាតិនោះអី ព្រោះថា ទឹកទន្លេមេគង្គ និង ទឹកទន្លេសាប ដែលបានហូរទៅសមុទ្ទដោយមិនមានរបាំងទប់នោះ គឺទឹកបានហូរក្នុងមួយវិនាទី មានចំនួនប្រមាណ ១៨០០០ ម៉ែត្រគូប ចំពោះគម្រោងព្រែកជីកហ្វូណនតេជោវិញ មានរបាំងការពារ ដែលអនុញ្ញាតឱ្យទឹកហូរទៅសមុទ្រក្នុងមួយវិនាទីត្រឹម ៣.៦ ម៉ែត្រគូបប៉ុណ្ណោះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះរាជរដ្ឋាភិបាលបានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយោគឡើងវិញ ក្នុងនោះ ក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវចេញ មកពន្យល់ជាបន្ទាន់ក្នុងនាមជំនាញ ដើម្បីពលរដ្ឋ និងសាធារណជនបានយល់ច្បាស់ពីការងារបច្ចេក ទេស ដើម្បីបញ្ជៀសការវាយប្រហារពីក្រុមអគតិ។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមាន​មហិច្ឆតាទាក់ទាញទាំងអ្នកវិនិយោគ និងបង្កើនភាពសុខសាន្តនៅគ្រប់ ទីតាំងសហគ្រាសទាំងអស់

2024/05/01 08:12:23 am        94
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នៃនីតិកាលទី៧ ក្នុងរដ្ឋសភានេះ មិនត្រឹមតែមានមហិច្ឆតា ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបន្ថែមប៉ុណ្ណោះទេ គឺមានមហិច្ឆតាពង្រីក និងបង្កើនភាពសុខសាន្តជូនដល់បងប្អូនកម្មករ កម្មការិនីគ្រប់ទីតាំងនៃរោងចក្រសហគ្រាសទាំងអស់ ដោយគ្មានការរើសអើងផងដែរ។តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវិធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការ​អភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយ​ទៅជាចលនាជាតិមួយ ​នៅកន្លែងធ្វើការងារ ​ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្ម​នៃទំនាក់ទំនងវិជ្ជាជីវៈ ​និងការទទួលខុសត្រូវផ្នែកសង្គម របស់សហគ្រាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«រាជរដ្ឋាភិបាលមិនត្រឹមតែ​មានមហិច្ឆតា​ទាក់ទាញទុនវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារ ជូនបងប្អូនប្រជាពលរដ្ឋ នោះទេ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ​ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពផងដែរ»។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូង​នៃការ​អនុវត្តកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបាន​ដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី​នយោបាយ និងការកែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និង​ការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ​ឱ្យកាន់តែមានចំណូលខ្ពស់ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅ​សម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ឆ្នាំ២០២៤ ដដែលនេះចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១៧១៥ ០២៩នាក់ ដល់ចំនួន ១៧៩៣ ៤៦៧នាក់ (កើនឡើងចំនួន ៧៨ ៤៣៨ នាក់)។ទន្ទឹមនឹងនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលក៏បាន​បន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារ​អន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះ​បញ្ជីកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធ​សហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជក​មានចំនួន១២។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ ដំណើរ​ការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាង​ទូលំទូលាយពី ភាគីពាក់ព័ន្ធកន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយទៅ​ជាស្ថាប័ន​មួយរឹងមាំ និងមានប្រភពមូលនិធិ មួយពិតប្រាកដតម្លាភាព ​និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា៕អត្ថបទបាន ចក់

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម សាធារណៈ ” នៅរដ្ឋបាលខេត្តព្រះវិហារ

2024/04/30 03:52:32 pm        32
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ នៃសាលាខេត្តព្រះវិហារ អាជ្ញាធរសវនកម្មជាតិបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និងឃុំ/ សង្កាត់ នៃរដ្ឋបាលខេត្តព្រះវិហារ សរុបចំនួន១១៤នាក់ ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធ សវនកម្មជាតិ និងមានការចូលរួមពីឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ។ជាកិច្ចចាប់ផ្តើម លោក អ៊ុង វុទ្ធី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់ សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តព្រះវិហារ ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាស ដ៏វិសេសមួយក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃ ព្រះរាជាណាចក្រម្ពុជា” អាស្រ័យហេតុនេះលោកក៏បានជម្រុញដល់អង្គសិក្ខាសាលាទាំងអស់ សូម យកចិត្តទុកដាក់ស្តាប់នូវអនុសាសន៍គោលការណ៍ដឹកនាំរបស់ឯកឧត្តមគណៈអធិបតី និងខ្លឹមសារ បទបង្ហាញរបស់គ្រូឧទ្ទេស ដោយត្រូវកត់ត្រានូវ ចំនុចសំខាន់ៗ និងលើកជាសំណួរឲ្យបានផុសផុល ដើម្បីបានជាចំណីដឹងបច្ចេកទេសក្នុងការអនុវត្ត ការងារជាក់ស្តែងឲ្យទទួលបានជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ បានមានប្រសាសន៍គូស បញ្ជាក់ថា អង្គសិក្ខាសាលា​នាពេលនេះ មានគោលដៅ​បញ្ជ្រាប​និងបង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូន ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ដើម្បីទទួលបានការគាំទ្រនិងកិច្ច សហការកាន់តែល្អប្រសើរ។ យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្ម ប្រកប ដោយគុណភាពខ្ពស់ ​ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួម​ចំណែក កាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង ​និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រង ធនធានទ្រព្យសម្បត្តិរដ្ឋ ​ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ក្នុងកិច្ចបន្ទាប់ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស នាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម“ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្ម សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ៣ចំណុចសំខាន់ៗ រួមមាន៖ ទី១-គោល បំណងនៃការផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ទី២-ខ្លឹមសារនៃច្បាប់ ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃ ព្រះរាជា ណាចក្រកម្ពុជា ​ជូនដល់មន្ត្រីរាជការ​ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តព្រះវិហារ។គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការ ការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍​កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាព រងសវនកម្មព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ​ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និង ចម្លងជូនរាជរដ្ឋាភិបាល​ ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM
សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM