សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

ទីផ្សាររថយន្តថ្មីកំពុងមានត្រូវការខ្ពស់ ខណៈការលក់រថយន្តមួយទឹកបានថយចុះ

2022/12/22 12:28:49 pm        463
ភ្នំពេញ៖ ទីផ្សារនាំចូលរថយន្តស៊េរីថ្មីនៅកម្ពុជា ​បានហក់ឡើងខ្ពស់ ដែលកត្តាទាំងនេះ​បង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាកំពុងមានជីវភាពធូរធារ មានប្រាក់ចំណូលសមរម្យ និង​ស្របពេលប្រតិបត្តិទីផ្សារហិរញ្ញវត្ថុ​បានកំពុងកើតឡើងយ៉ាង​ផុលផុស ក្នុងការផ្តល់​លទ្ធភាព​ប្រាក់​កម្ចីជូនប្រជាពលរដ្ឋ។លោក ងន សាំង អនុប្រធានសម្ព័ន្ធឧសហ្សាកម្មយានយន្តនៅកម្ពុជា ​និងជាអគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBO DIA) ​លើកឡើងនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២២ ​នេះថា នា​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រថយន្តស៊េរីថ្មីៗ​ជាច្រើនប្រភេទ បាន​ហូរចូល​មកកាន់​ទីព្រះរាជាណា​ចក្រ​កម្ពុជា និងកំពុងមានវត្តនៅកម្ពុជាកាន់តែច្រើនឡើងៗ នូវគ្រប់ប្រភេទរថយន្ត។ នៅក្នុងឆ្នាំ២០២២នេះ ការនាំចូលរថយន្តបានកើនឡើងប្រមាណ​ជាង ៤០% ក្នុងនោះកំណើន​ដែល​កើនឡើងនេះ ​ភាគច្រើនគឺជារថយន្តថ្មី ​ខណៈទីផ្សារលក់រថយន្តមួយទឹកបានធ្លាក់ចុះជាបណ្តើរៗ។លោក បន្តថា ​ការប្រើប្រាស់រថយន្តថ្មី ​កើនឡើងនេះ​ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជា​កំពុង​មាន​ការអភិវឌ្ឍនីរីកចម្រើន ក្នុងនោះប្រជាជនកម្ពុជា​ក៏ទទួលផលអភិវឌ្ឍន៍រីកចម្រើន​គួរ​ជា​ទីកត់សម្គាល់​ផងដែរ ដោយកំពុងមានជីវភាពធូរធារ ​និងមានប្រាក់ចំណូល​រស់នៅសមរម្យ ហើយ​តាមរយៈនេះផងដែរ ​បានបង្ហាញឲ្យឃើញនៃកិច្ចដំណើរការលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា កំពុង​កើតឡើងយ៉ាងផុលផុស​ ក្នុងការផ្តល់លទ្ធភាពជូនដល់ប្រជាពលរដ្ឋរ ។សូមបញ្ជាក់ថា ទាក់ទងការនាំចូលយានយន្ត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបង្ហាញ​ឲ្យដឹងថា នៅរយៈពេល ៣ ត្រីមាស ឆ្នាំ២០២២​ ការប្រមូលចំណូលលើរថយន្ត​ និងគ្រឿងចក្រ​ មានចំនួនជាង ៣ ៨៨៩ ប៊ីលានរៀល ត្រូវប្រមាណជាង​ ៤៧% នៃចំណូលសរុប៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋ និងយុវជនអាស៊ានសម្ដែងការគាំទ្រចំពោះការរៀបចំពិព័រណ៍អាស៊ាន-ឥណ្ឌា

2022/12/21 04:37:41 pm        466
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងយុវជនក្នុងតំបន់អាស៊ាន ដែលបាននាំយកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ មកចូលរួមដាក់តាំងបង្ហាញ ​ក្នុងពិព័រណ៍ឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា បានសម្ដែង​ការគាំទ្រការរៀបចំពិព័រណ៍នេះ ដែលបានផ្ដល់ជាប្រយោជន៍​ដល់ច្រើនដល់យុវជន ​ពិសេស អ្នក​កំពុងសិក្សាលើគំនិត​ច្នៃប្រឌិត​បង្កើត ឧបករណ៍​ ឬផលិតផលថ្មីៗ ។ប្រជាពលរដ្ឋ ​និងយុវជនក្នុងតំបន់អាស៊ាន បានលើកឡើងថា​ វេទិកាស្តីពីឫសគល់នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រួមទាំងមានការរៀបចំនូវពិព័រណ៍បង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ របស់​ប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ​បានជួយឲ្យសិស្សនិស្សិត ​យុវជន ​និងពលរដ្ឋ បានយល់​ដឹងបន្ថែម ពីប្រពៃណី វប្បធម៌ នៃប្រទេសក្នុងតំបន់ ​ដែលពួកគេមានគំនិតច្នៃប្រឌិតអ្វីខ្លះ ក៏ដូចជា​ដកស្រង់នូវបទពិសោធន៍ ពីពួកគេ ដែលបានធ្វើបទបង្ហាញ​ក្នុងវេទិកា ឬនៅតាម​ស្ដង់​ពិព័រណ៍នីមួយៗ ​អត្ថប្រយោជន៍​ នៃឧបករណ៍ ឬ ផលិតផលអ្វីមួយ ​ដែលទើបង្កើតថ្មីនោះ ។ពួកគេ បានបន្តថា ក្នុងរយៈប៉ុន្មានថ្ងៃ ​នៃការរៀបចំព្រឹត្តិការណ៍នេះ ​ពួកគេទទួលបាននូវ ​ចំណេះដឹង បន្ថែមទៀត​លើគំនិតច្នៃប្រឌិតថ្មី ​ពីប្រទេសជាសមាជិកអាស៊ាន​ទាំងអស់​ រួមទាំងឥណ្ឌា ហើយ​យុវជន និង ពលរដ្ឋអាស៊ានទាំងអស់នោះ ​ក៏មានចង់ឲ្យមានការរៀបចំវេទិកា និងពិព័រណ៍​បែបជារៀងរាល់ឆ្នាំ ​ដើម្បីឲ្យ​ ពួកគេបានផ្លាស់ប្តូរបទពិសោធន៍ ​ដល់គ្នាទៅ វិញទៅមកលើវិស័យ​បច្ចេកវិទ្យានេះ ។សម្រាប់សម្ភារ ឧបករណ៍ ឬផលិតផលបច្ចេកវិទ្យាច្នៃប្រឌិត​ ដែលប្រទេសក្នុងតំបន់អាស៊ាន និង ឥណ្ឌា ​នាំយកមកបង្ហាញក្នុងពិព័រណ៍នវានុវត្តន៍អាស៊ាន-ឥណ្ឌា ​មានដូចជា រ៉ូបូត ការកែច្នៃផល​កសិកម្ម ​ឧបករណ៍ជួយដល់វិស័យបរិស្ថាន ​កសិកម្ម ​និងផលិតផល​ថែរក្សាសុខភាពជាដើម ។គួរបញ្ជាក់ថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​បានរៀបចំវេទិកា ស្តីពី ឫសគល់​នវានុវត្តន៍ អាស៊ាន-ឥណ្ឌា រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ​ដល់ទី២១​ ខែធ្នូ នៅវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ​ដែលវេទិកានេះ មានការ​ប្រកួតប្រជែង​ឫសគល់នវានុវត្តន៍​ ការប្រកួតប្រជែងនវានុវត្តន៍របស់សិស្ស និងការតាំង​ពិព័រណ៍នវានុវត្តន៍ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អ្នកជំនាញសេដ្ឋកិច្ច៖ វិធានការជាច្រើនរបស់រាជរដ្ឋាភិបាល នឹងរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣

2022/12/20 02:21:46 pm        319
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា នូវគោលនយោបាយគាំទ្រ ការអនុវត្តកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងហានិភ័យ ជាពិសេសការទប់ស្កាត់នៃការកើនឡើង​អតិផរណា​ជាដើមរបស់រាជរដ្ឋាភិបាល ​នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​លើកឡើង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា ផ្អែកតាមការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ​ចាប់តាំង​ពី​ពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការដឹកនាំ ត្រួត​ពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់លាស់ ​ទាំងកម្រិតគោលនយោបាយ ​និងយុទ្ធសាស្រ្ត ជាពិសេស​ការទប់ស្កាត់ ​និងចាក់វ៉ាក់សាំងបង្ការបានទាន់ពេលវេលា ​និងគ្រប់គ្រាន់ បាន​អនុញ្ញាតឲ្យកម្ពុជា​បើក​ប្រទេសឡើងវិញ ​និងធ្វើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាប្រក្រតី។ជាមួយនឹងវិធានការជាច្រើនទៀត​របស់រាជរដ្ឋាភិបាល ការរៀបចំធនធានឆ្ពោះទៅ​បន្តរក្សា​លំនឹង​ជីវភាព​រស់នៅរបស់ប្រជាជន ​ក៏ដូចជាលំនឹងនៃសង្គម​ និងតម្រង់ការវិភាគថវិកា សម្រាប់អនុវត្ត​សកម្មភាព​អាទិភាពគោលនយោបាយ​សំខាន់ផ្សេងៗ​ទៀត​ ការទប់ស្កាត់នៃការកើនឡើងអតិផរណា ជាពិសេសការទប់ស្កាត់នៃការឡើងថ្លៃប្រេងឥន្ធនៈជាដើម ​ជាកត្តាចម្បង នៃការជួយជ្រោមជ្រែង​ដល់​សកម្មសេដ្ឋកិច្ចក្នុងស្រុក ​នឹងអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​មានកំណើនកើនឡើង។សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានព្យាករថា ​នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលគាំទ្រ​ដោយវិស័យសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ​វិស័យសេវាកម្ម និងវិស័យកសិកម្ម ៕អត្ថបទ៖ សុន រ៉ាឌី

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អារ៉ាប់រួម រំពឹងសម្រេចនាពេលខាងមុខ

2022/12/20 10:47:07 am        306
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំជាមួយគ្នា ដើម្បីចចារគ្នា​ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ ជាជុំទី២ហើយ ដែលភាគីទាំង​ពីរំពឹងថា ​ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន​ នឹងជំរុញការនាំចេញមុខទំនិញអទិភាព សម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ​ការចរចាជុំទី២ បាន​ប្រារព្ធ​ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ​ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) ​អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុម​ចរចា​សម្រាប់​ភាគីអេមីរ៉ាតអារ៉ាប់រួម​ ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាង​អន្តរក្រសួងនៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មានលក្ខណៈពិសេសសម្រាប់​ប្រទេស​ទាំងពីរ ដោយសារកិច្ចព្រមព្រៀង​ នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាង​ប្រទេស​ទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ ​និងអាស៊ាន ដែលមាន​ថាមវន្ត​សេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវ​កាលានុវត្តភាព​ជាច្រើនទៀតដែលភាគី​ទាំង​ពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិ។ក្រសួងពាណិជ្ជកម្ម ​បញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងនេះ​ អាចនឹងត្រូវការរយៈពេល៦ខែទៀត ដើម្បី​បញ្ចប់កិច្ចចរចា​ទាំងស្រុង ដើម្បីឈានទៅដាក់ឆ្លងគណៈរដ្ឋមន្រ្តី ​រដ្ឋសភា​ ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ នាពេលខាងមុខ។ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារដ៏មានសក្តានុពល​សម្រាប់​ការនាំចេញរបស់កម្ពុជានាពេលមុខ ​ដោយសារ​ប្រជាជន​ប្រទេសនេះ​ មានចំណូលខ្ពស់ ដែល​ក្នុងមួយឆ្នាំ​ប្រជាជនម្នាក់មានចំណូល ប្រមាណ ​៤២ ៨៨០ដុល្លារអាមេរិក។នៅពេលកិច្ចព្រមព្រៀងនេះ​ ចូលជាធរមាន ​ភាគីទាំងពីររំពឹងថា ​នៅរយៈពេល៥ឆ្នាំខាងមុខ ​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​នឹងឡើងដល់​១ពាន់លានដុល្លារ។តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា​ ក្នុងអង្គប្រជុំខាងលើ ភាគីទាំងពីរ បាន​គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ​តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ ​និងសេវាកម្ម ព្រមទាំង​ការ​បង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ ​និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាកំពុងទាញយកប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យា លើការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម និងការធ្វើអាជីវកម្ម

2022/12/19 02:56:34 pm        446
ភ្នំពេញ៖ ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាថា កម្ពុជាកំពុងក្តោបយកវិស័យបច្ចេកវិទ្យា​ជាយាន ​នឹងមានកំណើនប្រើប្រាស់កាន់តែច្រើន នៃការតភ្ជាប់ការទំនាក់ទំនង ពាណិជ្ជកម្ម និង​ការធ្វើអាជីវកម្ម ដែលរបត់ថ្មីមួយនេះ​ កំពុងទាញយកប្រយោជន៍ជាអតិបរមា ​ពីការ ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ​និងកាត់បន្ថយនូវផលប៉ះពាល់​ជាអវិជ្ជមានពីបច្ចេកវិទ្យា។លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា​ លើកឡើងថា ចំពោះការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាពិតជា​មានសារៈសំខាន់ណាស់ ​ជាក់ស្តែង​នៅក្នុងវិបត្តិនៃជម្ងឺកូវីដ-១៩ បាន​ផ្លាស់ប្តូរ​ទម្លាប់​និងរបៀបរបរនៃការធ្វើអាជីវកម្មជាច្រើន​ និង​បាន​កំពុងផ្សារ​ភ្ជាប់​រវាង ​អ្នកផ្គត់ផ្គង់ ទៅ​អតិថិជន​បានល្អប្រសើរ។ ​ចំណែកការប្រើប្រាស់​លើ​ពាណិជ្ជកម្មវិញ ​បច្ចេកវិទ្យា​បានកំពុងតភ្ជាប់​សម្រាប់​បម្រើក្នុងអាជីវកម្ម ពាណិជ្ជកម្ម ​និងការផ្សារភ្ជាប់ទៅខ្សែសង្វាក់​ផលិតកម្មក្នុងតំបន់ និង​សកលផងដែរ។ជុំវិញបច្ចេកវិទ្យានេះ, លោកឧកញ៉ា សង្កេតឃើញថា ការប្រើប្រាស់ ​បច្ចេកវិទ្យាសម្រាប់អាជីវកម្មវិញ បាន​កំពុងហក់ឡើងយ៉ាងខ្លាំងផងដែរ ​សម្រាប់កិច្ចដំណើរការពាណិជ្ជកម្ម ​និងអាជីវកម្ម ដោយ​បញ្ជាក់បានថា ​កម្ពុជាកំពុងក្តោបយកវិស័យបច្ចេកវិទ្យា ​ជាយាន ​សម្រាប់តភ្ជាប់ការទំនាក់ទំនង ពាណិជ្ជកម្ម ​និងការធ្វើអាជីវកម្ម ​និងទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និង​កម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លង​ប្រក្រតី​ភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ក្នុងគោលបំណង​ស្តារ នឹង ពង្រឹងសក្តានុពល​នៃចន្ទល់​កំណើន​សេដ្ឋកិច្ចឱ្យ​រស់រវើក ​និងត្រឡប់ទៅ​កំណើន​សក្តានុពល ​ប្រកបដោយចីរភាព​ និងបរិយាបន្ន, ចាប់​យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ​ស្របនឹង​និន្នាការ​តំបន់ ​និងសកល និង​កសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានិងចិន សម្រេចពាណិជ្ជកម្មទ្វេរភាគីរហូត ១១ពាន់លានដុល្លារ កើនឡើង៣៧%

2022/12/19 01:30:36 pm        745
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ ដែលមានការ​រីក​ចម្រើន​ជាបន្តបន្ទាប់​ ធ្វើឱ្យប្រទេសទាំងពីរ កា្លយជាមិត្តភាព​ ដែកថែប ដែលបានជំរុញ​ឲ្យពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង​ផងដែរ រហូតដល់ចំនួនប្រមាណ ​១១ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆ្នាំ២០២១ ដែល​គិតជាភាគរយមានការកើនឡើង ​៣៧% ​បើធៀបទៅនឹងឆ្នាំ២០២០។ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផល​ពេញមួយជីវិតរបស់​មេដឹកនាំ​ឆ្នើម​ពិភពលោកប្រគល់ជូន​ដោយ​វិទ្យាសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក ​ស្តីពីការបង្កើន​ទំនាក់ទំនង​អាស៊ាន-ចិន ​នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ ​នៅវិមានសន្តិភាព​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា មាន​ប្រសាសន៍ថា ​ភាពល្អប្រសើរនេះ​ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ​និងចិន មាន​ការរីកចម្រើនទាំងផ្នែកនយោបាយ ​សេដ្ឋកិច្ច ​និងសង្គម ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈដំណើរ​ទស្សនកិច្ច​ទៅវិញទៅមកកាន់តែ​ញឹកញាប់ ​កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​កំណើននៃការប្រាស្រ័យទាក់ទង ​រវាងប្រជាជន​ និងប្រជាជនផងដែរ។សម្តេចតេជោ ​បាន​ថែ្លងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ​ កម្ពុជាតែងទទួលបាន​ការ​ជួយគាំទ្រ​ និង​ជ្រោមជ្រែង​ជាបន្តបន្ទាប់ពីមិត្តចិន​ ទាំងហិរញ្ញវត្ថុ ​និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុង​ពេលវេលា​ដ៏លំបាក​បំផុតបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩​ ដែល​បានចូលរួមបង្កលក្ខណៈឲ្យកម្ពុជា មាន​លទ្ធភាពគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល​បានល្អប្រសើរ ​និងជាពិសេសចូលរួមដល់​ការ​កាត់​បន្ថយផល​ប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចតេជោ៖ កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន ផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ច នៅកម្ពុជានិងតំបន់

2022/12/19 01:04:15 pm        545
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស​ចិន ​ដែលបានផ្តល់​កំណើន​លើផ្នែកសេដ្ឋកិច្ច ​នយោបាយ និងសង្គម នៅប្រទេសកម្ពុជា និង​តំបន់អាស៊ាន។ថ្លែងក្នុងពិធីប្រគល់​ និងទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដោយ​វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ថា​ ការអភិវឌ្ឍរបស់សាធារណរដ្ឋ​ប្រជាមានិត​ គឺជាសមិទ្ធផលដ៏អាស្ចារ្យ​ ដែលបានផ្តល់ផលប្រយោជន៍ជាច្រើន មិនត្រឹម​តែ​ប្រជាជនចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែផ្តល់​បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន​ និងកម្ពុជា ទាំងក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម ​និងភូមិសាស្រ្តនយោបាយ។កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​មានការរីកចម្រើន ​ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ឆ្លុះបញ្ជាំង​តាមរយៈដំណើរទស្សនកិច្ចទៅវិញ​ទៅមក​ ​កាន់​តែ​ញឹកញាប់ ​កំណើន​ពាណិជ្ជកម្ម ​វិនិយោគ ទេសចរណ៍ ​និង​កំណើន​នៃ​ការ​ប្រាស្រ័យ​ទាក់ទងរវាងប្រជាជន និងប្រជាជនផងដែរ។សម្តេចតេជោ បញ្ជាក់ថា កម្ពុជា តែងតែទទួលបានការជួយគាំទ្រ ​និង​ជ្រោមជ្រែង​ជាបន្ត​បន្ទាប់​ពី​មិត្តចិន​ទាំង​ហិរញ្ញវត្ថុ ​និងមិនមែន​ហិរញ្ញវត្ថុ​ ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុត​បណ្តាលមក​ពី​វិបត្តិជំងឺកូរីដ១៩​ ដែលបាន​ចូលរួម​បង្កលក្ខណៈឱ្យកម្ពុជា ​មាន​លទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លង​រីករាល​ដាលបានល្អប្រសើរ ​និងជាពិសេសចូលរួម​ដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម សេដ្ឋកិច្ចផងដែរ។ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១​ របស់អស៊ាន ​ដោយ​ពាណិជ្ជកម្ម​ទំនិញសរុប​ បាន​កើនឡើង​រហូត​ដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាមេរិក​ ក្នុងឆ្នាំ២០២១​ កើនឡើង ​២៨ ភាគរយ ខណៈដែល​រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស​ ពីចិនមកអាស៊ាន​ មានចំនួន ១៣,៦ ​ពាន់លានដុល្លារអាមេរិក ក្នុង​ឆ្នាំ២០២១​ កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០២០៕អត្ថបទ៖ វណ្ណៈ

ផ្សារបន្លែចុងសប្តាហ៍នៅខេត្តកណ្តាល ទទួលគាំទ្រទិញច្រើនពីសំណាក់ពលរដ្ឋគិតគូរពីបញ្ហាសុខភាព

2022/12/17 02:08:45 pm        816
កណ្ដាល៖ ដោយមានការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ​និងគម្រោងAIMS របស់ក្រសួងពាណិជ្ជកម្ម បណ្តាពលរដ្ឋតាមសហគមន៍ ​បាននាំគ្នារៀបចំស្តង់ដាក់លក់បន្លែ ត្រីសាច់ ផ្លែឈើ សុវត្ថិភាព គ្មានសារធាតុគីមី នៅសួនច្បារក្រុងតាខ្មៅ ​ខេត្តកណ្តាល នៅ​រៀងរាល់ចុងសប្តាហ៍។បើ​តាម​លោកស្រី យ៉ែម ណារី តំណាងអាជីវករផ្សារចុងសប្តាហ៍ប្រចាំខេត្តកណ្តាល ​បានថ្លែងថា ការ​លក់ត្រីសាច់ បន្លែផ្លែឈើសុវត្ថិភាព គ្មានសារធាតុគីមី ​នៅផ្សារចុងសប្តាហ៍នេះ គឺយើងទទួល​បាន​ការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋដែលមានការគិតគូខ្លាំងអំពីបញ្ហាសុខភាព ​ខណៈ គ្រប់សាច់ត្រីសាច់​ បន្លែផ្លែឈើរបស់ប្រជាសហគមន៍​ដែលយកមកដាក់តាំងលក់នៅទីនេះ គឺមាន​ត្រួត​ពិនិត្យខ្លាំងពីមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្ត ។បើតាមបណ្តាពលរដ្ឋ ​បានថ្លែងថា ​នៅរៀងរាល់ចុងសប្តាហ៍ ជាទូទៅយើងតែងតែនាំគ្នាមក​ទិញ​បន្លែត្រីសាច់នៅទីនេះ ហើយការទិញ ហូបប្រចាំថ្ងៃ ​ធ្វើឲ្យយើងមានទំនុកចិត្ត ពេលហូបហើយ​មិន​ព្រួយពីបញ្ហាការប៉ះពាលសុខភាព ​លើបញ្ហាសារធាតុគីមី។សូមបញ្ជាក់ថា ផ្សារចុងសប្តាហ៍ក្រុងតាខ្មៅ ខេត្តកណ្តាលជាផ្សារប្រមូលផ្តុំនៅ​កសិផលនានា​សហគមន៍​ផលិតបាន ​ហើយយកមកដាក់លក់តាំង​បង្ហាញ​ក្នុងគោលបំណង បង្កើតឱកាស​ដល់​ក្រុមកសិករ​ ផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មដែលមានសុវត្ថិភាព​ផ្សព្វផ្សាយលក់​ដល់​ពលរដ្ឋនៅទូទាំងខេត្តផង ​និងផ្សារភ្ជាប់ទំនាក់ទំនង​ទីផ្សាររវាងកសិករ​ អ្នកផលិត អ្នកប្រើប្រាស់​ចុងក្រោយនៅក្នុងតំបន់ ​ក្រៅតំបន់ផង ​ព្រមទាំងកៀរគរដៃគូ អង្គការ និងស្ថាប័នពាក់ពាក់ បង្កើត​កិច្ចសហប្រតិបត្តិការ ចូលរួមទិញ លក់ ផលិតផលកសិពាណិជ្ជកម្មបានច្រើន៕ អត្ថបទ ស៊ុម សុខជា

អ្នកជំនាញស្នើដល់រដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការនាំចេញម្រេច

2022/12/17 01:56:54 pm        754
ភ្នំពេញ៖ ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេស ​ជាពិសេសប្រទេសចិន អ្នកជំនាញបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន។លោក វុង ជាង សមាជិកសហព័ន្ធម្រេច​ និងគ្រឿងទេសកម្ពុជា ​នៅថ្ងៃទី១៦ ខែធ្នូម្សិលមិញ បាន​ប្រាប់BTVឲ្យដឹងថា ​បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខា​អនុស្សារណៈយោគយល់គ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ​ សម្រាប់ការនាំចេញម្រេច ពី​ប្រទេស​កម្ពុជាទៅកាន់ប្រទេសចិនរួចហើយនោះ នឹងជួយឲ្យទីផ្សារម្រេចកម្ពុជាកាន់​តែ​ប្រសើរជាងមុន។ លើសពីនេះលោកបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេសកាន់តែច្រើន។បើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ​ចេញផ្សាយនាពេលកន្លងទៅ បាន​បង្ហាញថា ​ការនាំចេញផលិតផលម្រេច GI និងម្រេចមិនមែន GI របស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​បានជាង៦ពាន់តោន​ ធ្លាក់ចុះ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ទិន្នន័យដដែល បានបង្ហាញថា ក្នុងអំឡុងពេលនេះ ប្រទេសវៀតណាមនៅតែជាទីផ្សារនាំចូល​ផលិត​ផលម្រេចធំជាងគេពីកម្ពុជាក្នុងបរិមាណជាង ៥ពាន់តោន បន្ទាប់មកទីផ្សារនៅ​ប្រទេស​ប្រទេសអាល្លឺម៉ង់ មានចំនួនជាង ៥០០តោន ​និងទីផ្សារប្រទេសមួយចំនួនទៀត ដូចជា​ កោះតៃវ៉ាន់ ម៉ាឡេស៊ី បារាំង ប៊ែលហ្ស៊ិក ​សាធារណរដ្ឋឆេក ស៊ុយអ៊ែត ជប៉ុន កាណាដា​ សហរដ្ឋអាមេរិក និង​ប្រទេសកូរ៉េខាងត្បូងជាដើម។នៅកម្ពុជាដំណាំម្រេច ជាដំណាំកសិក-ឧស្សាហកម្មសំខាន់​សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និង​សេដ្ឋកិច្ចជាតិ។​បច្ចុប្បន្នដំណាំនេះ ​មានការដាំដុះនៅតាម​បណ្តា​ខេត្តមួយចំនួន​ក្នុងប្រទេសកម្ពុជា​រួមមាន៖ ខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ចាម ​និងខេត្តមណ្ឌលគិរីជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

ពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ តាមច្រកព្រំដែនខេត្តកោះកុង ផ្តើមងើបឡើងវិញគួរ​ឱ្យកត់សម្គាល់

2022/12/16 01:45:34 pm        490
កោះកុង៖ អាជ្ញាធរខេត្តកោះកុងថា ការធ្វើពាណិជ្ជកម្មឆ្លងដែន ​នៃលំហូរទំនិញរវាងកម្ពុជា-ថៃ បាន​ងើបឡើង​ជាបណ្តើរៗវិញហើយ ដោយរំពឹងថា​ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​ក្នុងឆ្នាំនេះ ឬឆ្នាំបន្តបន្ទាប់កាន់តែមានភាពល្អប្រសើរ ​ដែលជាផ្នែកមួយជួយដល់សកម្មភាពអាជីវកម្ម​ ក្នុងខេត្ត ឲ្យដំណើរការមកវិញជាធម្មតា។លោកជំទាវ ភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ​លើកឡើងនៅក្នុងកិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​ក្នុងកម្មវិធីចែកអំណោយរបស់ក្រុមហ៊ុន ​R.M.A (Cambodia) នៅថ្ងៃទី ១៥ ខែ ធ្នូឆ្នាំ ២០២២នេះថា កម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត ​ឈ្លៀសវ៉ៃ ម៉ឺងម៉ាត់ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​បានប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺ​រាតត្បាត COVID-19 មាន​ភាពលេចធ្លោ ​ដោយកម្ពុជាបានគ្របដណ្តប់​លើការចាក់វ៉ាក់សាំង​ស្ទើរទាំង​ស្រុង ហើយបានធ្វើឲ្យកម្ពុជាបើកប្រទេសឡើងវិញ ​និងបើកគ្រប់វិស័យ។ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ​ការប្រកបរបរអាជីវកម្មនៅក្នុងខេត្តកោះកុងទាំងមូល បាន​ដំណើរការឡើងវិញជាធម្មតា ​ជាពិសេសការធ្វើ​ពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ លំហូរទំនិញ​នៃ​ប្រទេសទាំងពីរ ​មានសកម្មភាពគួរផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ​នឹងរំពឹងថា ​ក្នុងឆ្នាំនេះ ​ឬឆ្នាំបន្តបន្ទាប់ នឹងមានសកម្មភាពកាន់តែប្រសើរ។កាលពីពេលថ្មីៗនេះ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា បានថ្លែងថា ​ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ ​ក្នុងឆ្នាំ ២០២២ នេះ បានងើបល្អប្រសើរឡើងវិញ​ហើយ​ ខណៈកម្ពុជាបានបើកប្រទេសគ្មានការរឹតត្បិត និងស្របពេលប្រទេសថៃបើកច្រកព្រំដែន​ឡើងវិញ​ផងដែរ ​ជាក់ស្តែងនៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ​២០២២ នេះ បើតាមទិន្នន័យ​ក្រសួង​ពាណិជ្ជកម្មថៃ ​ការធ្វើការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ ​មានទំហំសរុបជាង ៨ ៥០០ លានដុល្លា​សហរដ្ឋអាមេរិក​ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានទំហំជិត​ ១ ពាន់លានដុល្លារ និងថៃនាំចូលមកវិញ ​មានចំនួនជាង ៧ ពាន់លានដុល្លារ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
07/06/2025 07:07 AM
អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ
07/06/2025 07:07 AM
ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យកងទ័ពថៃ កំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ
07/05/2025 10:07 PM
រដ្ឋមន្ត្រីការបរទេសបារាំងស្វាគមន៍ការសម្រេចរបស់ចិន ជុំវិញស្រាកូញាក់ ប៉ុន្តែប្រាប់ថា បញ្ហានៅតែមាន
07/05/2025 05:07 PM
ម៉ាឡេស៊ីដាក់ពន្ធប្រឆាំងការបង្ខូចតម្លៃលើផលិតផលដែក និងដែកថែបរបស់ចិន កូរ៉េខាងត្បូង និងវៀតណាម
07/05/2025 05:07 PM
ក្រុមប្រទេស BRICS នឹងថ្កោលទោសវិធានការពន្ធរបស់លោក Trump
07/05/2025 04:07 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack)
07/05/2025 04:07 PM
EU ត្រូវបានរាយការណ៍ថា គ្រោងស្តុកទុកធនធានរ៉ែសំខាន់ៗ អំឡុងពេលមានហានិភ័យភូមិសាស្ត្រនយោបាយ
07/05/2025 04:07 PM
អ៊ុយក្រែនឲ្យដឹងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធារុស្ស៊ី
07/05/2025 03:07 PM
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
07/05/2025 03:07 PM