អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា
អ្នកជំនាញ៖ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងសម្រេចផលវិជ្ជាមាន​ក្នុងពេលឆាប់ៗ
រយៈពេល៤ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃមានទឹកប្រាក់ជាង២៤៤ លានដុល្លារ
គណៈកម្មាធិការវិនិយោគ លើកទឹកចិត្តដល់ធុរកិច្ចជប៉ុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បាននិងកំពុងគាំទ្រដល់កំណើននៃការនាំចេញ

2025/04/22 03:04:21 pm        141
នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ នេះ ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើនមុខ ដែលបាននាំចេញ បាននិងកំពុងគាំទ្រដល់កំណើន នៃការនាំចេញខ្ពស់ ដោយបានបង្ហាញនូវនិន្នាការកើនឡើងល្អប្រសើរ បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ២០២៤ កន្លងមកនេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ដោយប្រភេទទំនិញ ជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើងក្នុងឆ្នាំ ២០២៥ នេះ និងនៅក្នុងឆ្នាំជាបន្តបន្ទាប់ទៀត។ជាក់ស្តែងនៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ប្រភេទទំនិញដែលកម្ពុជាបាននាំចេញបន្តការកើនឡើងរួមមាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ២០ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៤៥៥ លានដុល្លារ កើនជាង ៤៣ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ៥១៦ លានដុល្លារ កើន ១៥ ភាគរយ, ស្បែកជើង ស្រោមជើង ជាង ៤៦១ លានដុល្លារ កើន ៣៣ ភាគរយ, គ្រឿងសង្ហារឹម ជាង ២៤៩ លានដុល្លារ កើន ៤២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៤ ក្រៅពីនេះកម្ពុជានៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត បានកើនឡើង គួកត់សម្គាល់ផងដែរ។ចំណែកប្រទេសដែលស្រូបយកទំនិញកម្ពុជា មានកំណើនកើនឡើងល្អប្រសើរនៅក្នុងត្រីមាសទី១នេះ រួមមាន៖ ការនាំចេញទៅកាន់ ទីផ្សារអាមេរិកជាង ២ ៤០០ លានដុល្លារ, វៀតណាម ជាង ១ ២៦៧ លានដុល្លារ, ជប៉ុន ៤៣០ លានដុល្លារ, ចិន ៣៤៨ លានដុល្លារ, កាណាដា ២៨២ លានដុល្លារ, អេស្បាញ ២៦០ លានដុល្លារ, ថៃ ២៥៥ លានដុល្លារ, អង់គ្លេស ២២១ លានដុល្លារ, អាល្លឺម៉ង់ ២១៥ លានដុល្លារ និងមានប្រទេសដែលជាដៃគូរផ្សេងៗទៀត បានកំពុងគាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញទំនិញក្នុងត្រីមាសទី១ដើមឆ្នាំ២០២៥ មានទំហំទឹកប្រាក់ជាង ៦ ៨០០ លានដុល្លារអាមេរិក

2025/04/21 02:53:12 pm        141
កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានទំហំទឹកប្រាក់សរុបជាង ៦ ៨០០ លានដុល្លារអាម៉េរិក បានកើនឡើងជិត ១០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិ ក្នុងនោះការដោះដូរពាណិជ្ជកម្មរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ បានបន្តកើនឡើងគួរកត់សម្គាល់ ទោះបីក្នុងរយៈពេលកន្លងមកនេះ សកលលោកបានកំពុងហ៊ុមព័ទ្ធដោយហានីភ័យ ភាពមិនប្រាកដប្រជាខ្ពស់ ដែលជាការបង្អាក់បន្ទុចដល់សម្ទុះ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម តែបញ្ហានេះកម្ពុជាបានត្រៀមលក្ខណៈនៃការប៉ះពាល់ទាំងឡាយ ជាពិសេសការប្រែក្លាយ បញ្ហាប្រឈម ក្លាយជាកាលានុវត្តន៍ភាព ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ច ដោយមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែងការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូររបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖ ការនាំចេញ ទៅកាន់ទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២ ៤០០ លានដុល្លារ កើនឡើងជាង ២២ ភាគរយ, ជប៉ុនជាង ៤៣០ លានដុល្លារ កើនឡើង ១៨ ភាគរយ , កាណាដា ២៨២ លានដុល្លារ កើនឡើង ១៧ ភាគរយ , អេស្បាញ ២៦០ លានដុល្លារ កើនឡើង ២៥ ភាគរយ, អង់គ្លេស ២២១ លានដុល្លារ កើនឡើង ៦ ភាគរយ, អាល្លឺម៉ង់ ២១៥ លានដុល្លារ កើនឡើង ជាង ១២ ភាគរយ, ហូរឡង់ ជិត ១៩០ លានដុល្លារ កើនឡើង ៣០ ភាគរយ, បារាំង ជាង ១០០ លានដុល្លារ កើនឡើង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤, ក្រៅពីនេះកម្ពុជាបាននាំចេញ ទៅកាន់ប្រទេសដៃគូររផ្សេងៗទៀត មានការកើនឡើងគួរកត់សម្គាល់ផងដែរ។ សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិពេញមួយឆ្នាំ ក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនឡើងជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឧស្សាហកម្មកម្ពុជា កំពុងជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម

2025/04/21 02:47:36 pm        112
វិស័យឧស្សាហកម្មកម្ពុជាបាននិងកំពុងបម្រើដល់ទីផ្សារក្នុងស្រុក ដោយបានកំពុងបន្តកើនឡើង និងបានក្លាយជាឧស្សាហកម្ម ប្រតិគមន៍ ជួយទ្រទ្រង់ និងគាំទ្រដល់ការរីកលូតលាស់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិវត្តន៍រីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នេះថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងបានកំពុងយកចិត្តទុក ដាក់ខ្ពស់ តាមរយៈការគាំទ្រផ្នែកថវិកា ការជំរុញបណ្តុះបណ្តាលជំនាញដល់ម្ចាស់សហគ្រាស នៅតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញ ឱ្យវិស័យក្លាយជាឆ្អឹងខ្នងពិតប្រាកដ គាំទ្រដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។ឧកញ៉ាបណ្ឌិត បន្តថា ជុំវិញការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាវិញ ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើ ពាណិជ្ជកម្មជាមួយប្រទេសជាដៃគូ បានបន្តកើនឡើងគួរគត់សម្ភាល់ ជាពិសេសទំហំនៃនាំចេញទំនិញរបស់កម្ពុជា ដែលគាំទ្រដោយ វិស័យឧស្សាហកម្មជាចម្បង។ ការរីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក បាននិងកំពុងគាំទ្រ និងបង្ហាញឱ្យឃើញនូវការរីកចម្រើន សហគ្រាសធុនតូច និងមធ្យមជាបណ្តើរៗ តាមរយៈនៃការផ្គត់ផ្គង់វត្ថុធាតុដើមបម្រើដល់ឧស្សាហកម្មធុនធំទាំងនោះ។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងផងដែរ ថា នៅពេលដែលឧស្សាហកម្មរីកចម្រើន ច្បាស់ណាស់វានឹងត្រូវការបណ្តាសហគ្រាសធុនតូច និងមធ្យមគាំទ្របន្ថែម ដែលហៅថា ឧស្សាហកម្មប្រតិគមន៍។ ដូច្នេះនៅពេលដែលឧស្សាហកម្មធុនធំចូលមកកាន់តែច្រើន គឺត្រូវការចាំបាច់គាំទ្រពី SMEs នៅក្នុង ដំណើរការផលិត, បញ្ហានេះ សម្រាប់ SMEs ខ្លួនឯង ក៏ត្រូវការបណ្តុះបណ្តាលជំនាញឱ្យបានច្បាស់លាស់ ដើម្បីផលិតឱ្យចំគោលដៅ ដែលវិស័យឧស្សាហកម្មត្រូវការ និងប្រកបដោយស្តង់ដារ គឺជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងមិនអាចខ្វះបាន។សូមបញ្ជាក់ថា ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ ចំពោះសហគ្រាសដែលស្ថិតនៅក្នុងក្របខណ្ឌរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រសួងជំរុញចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ផ្នែកកម្មាន្តសាល បានចំនួនជាង ១ ២៩២ មូលដ្ឋាន ក្នុងនោះបើគីតត្រឹមបំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម ចុះបញ្ជីបានចំនួនសរុបជិត ៤៤ ពាន់មូលដ្ឋាន ក្នុងនោះសហគ្រិនស្រ្តីជាង ៨ ពាន់មូលដ្ឋាន និងបង្កើតកំលាំងពលកម្មសរុប បានចំនួន ប្រមាណ ៤៧ ម៉ឺននាក់ ស្រ្តីជាង ១៤ ម៉ឺននាក់៕ អត្ថបទ៖ សុន រ៉ាឌី

ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម

2025/04/19 12:00:06 pm        280
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បាន​រៀប​ចំ​សន្និសីទ​សារ​ព័​ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់​ឯកឧត្ដម ស៊ី ជីនពីង ប្រធានា​​ធិបតី​សាធារណរដ្ឋ​ប្រជាមានិតចិន នៅកម្ពុជា រយៈពេល២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសាឆ្នាំ២០២៥។ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ភាគីទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មីថា កម្ពុជា ចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញ ទៅមកនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ​ប្រកប​ដោយ​យុទ្ធ​សាស្រ្ត​របស់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៅកម្ពុជា ប្រទេសទាំងបាន​ឯកភាព​គ្នា​កសាង​សហគមន៍​វាសនារួម កម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដា​ខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិ​ការ​ជា​ផ្លែ​ផ្កាជា​ក់​ស្តែង ​និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនកាន់តែញឹកញាប់ដែលបង្កើត​បាន​នូវ​គំរូ​ថ្មី​នៃ​ទំនាក់​ទំនង​អន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។បន្ថែមលើសពីនេះ ភាគីចិន បានសន្យាការនាំចូលនូវកសិផលដែលមានគុណភាពខ្ពស់ របស់​កម្ពុជា​អោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូល​នូវ​ផលិត​ផល​កសិកម្ម​មួយ​ចំនួនរួចហើយដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា ចិន និង អសិប ជាដើម។ ដោយឡែកពាក់ពន្ធ័នឹងការវិនិយោគ ភាគីចិន បានសន្យាថា នឹងផ្សព្វផ្សាយ ព្រមទាំងជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា អោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល​ប្រយោជន៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្រោមការ​ឯក​ភាព​ជា​យុទ្ធ​សាស្ត្រ​កម្រិត​ខ្ពស់​ប្រទេស​ទាំង​២ ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន ដោយយន្ត​ការ​គ្រប់​គ្រង​រួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុង​យុគ​សម័យ​ថ្មី ជាចំនុចចម្បង ភាគីទាំង២ នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា ចិន ដែលមានវិស័យអទិភាពចំនួន ៦និង ពន្លឿន ការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេក​វិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំង​ពង្រឹង​ទំនុក​ចិត្ត​នយោបាយ​អោយ​កាន់​តែ​ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣៧៦២​លាន​ដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរ​បស់​កម្ពុជា​សម្រេច​បាន​១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ ក្នុងនោះដែរ ក្រុមហ៊ុន សហគ្រាសចិន ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%៕ អត្ថបទ៖ ដាវណ្ណ 

កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

2025/04/18 02:06:39 pm        184
កិច្ចព្រមព្រៀងនិងកិច្ចសន្យា ចំនួន ៥ ច្បាប់ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ (គម្រោងព្រែកជីក ហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានអនុគណៈកម្មាធិការ ដើម្បីរៀបចំវាយតម្លៃរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព និងរៀបចំចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខា លើកិច្ច ព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ រួមជាមួយ លោក Wang Tong Zhou ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន (China Communications Construction Company – CCCC)។ កិច្ចព្រមព្រៀងនិងកិច្ចសន្យាទាំង៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានចុះហត្ថលេខា នោះរួមមាន៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទាន ធ្វើជា តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។គម្រោងខាងលើនេះ ត្រូវបានអនុវត្តក្រោមការឯកភាពដ៏សំខាន់ ដែលសម្រេចបានរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ គឺជាការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព ក្រោមគំនិត ផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ក៏ដូចជាក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការកសាងសហ- គមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងត្រូវបានរំពឹងទុកថា នឹងចូលរួមជំរុញយ៉ាងខ្លាំងនូវវិស័យនានា ហើយនេះ ជាការបោះជំហានដ៏សំខាន់ ក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។ នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ រំពឹងថា នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាព ងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួម បញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថា នឹងបង្កើនផលិតភាព កសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។គួររម្លឹកដែរថា “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបច្ចុប្បន្ន បាននិងកំពុង អនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។ គម្រោងនេះ ត្រូវប្រារព្ធពិធី បើកការដ្ឋានជាផ្លូវការ យ៉ាងមហោឡារិក និងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតីនាយករដ្ឋមន្ត្រី គម្រោងព្រែកជីកនេះ គ្រោងស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ

2025/04/11 02:27:42 pm        193
កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកអាជីវកម្ម និងពាណិជ្ជកម្ម ដើម្បីជាផលប្រយោជន៍ជំរុញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។ឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះ, ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងរាក់ទាក់ ក្នុងនាមជាប្រជាជាតិដែលមានភូមិផងរបងជាមួយ និងមានប្រពៃណីទំនៀមទំលាប់ស្ទើរតែដូចគ្នា និងបានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានសង្កេតឃើញពីភាពជោគជ័យ និងការកើនឡើងនៃម៉ាកសញ្ញាផលិតផល និងសេវាកម្មនានា ពីប្រទេសថៃនៅកម្ពុជា។ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា កម្ពុជា-ថៃ នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ច សហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីររួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សេវាសុខភាព, ផលិតផលទាក់ទង នឹងសុខុមាលភាព និងសម្រស់, និងការកែច្នៃចំណីអាហារជាដើម។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរាជទូតដែលទើបទទួលបានការតែងតាំង មក បំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបង្ហាញនូវជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែក ថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសគឺកំណើននៃវិនិយោគពីវិស័យឯកជនថៃនៅកម្ពុជា។ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានធ្វើការចែក រំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែម ពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជានិងថៃ ពិសេសលើការងារ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមខ្សែបន្ទាត់ព្រំដែន ដោយសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អៗបន្ថែមទៀត ក្នុង វិស័យនេះ ដើម្បីជំរុញការតភ្ជាប់ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ

2025/04/11 02:20:03 pm        175
មន្រ្តីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហើបឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនថ្មីៗចំនួន៦បន្ថែមទៀត នឹងចុះបញ្ជីបោះផ្សាយលក់មូលបត្រ ខណៈនៅព្រឹកថ្ងៃទី១១ ខែមេសានេះ ផ្សារមូលបត្រកម្ពុជា បានប្រកាសចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការក្រុមហ៊ុន ស្នេរថេក ដាយណាមិន ឯ.ក ចំនួន៥០លានដុល្លារ ដែលជាស្ថាប័នអន្តរជាតិមកពីវិស័យសឡា។ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា បច្ចុប្បន្ន ផ្សារភាគហ៊ុនមានសភាពមមាញឹកក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនថ្មីៗ ដែលបានត្រៀមខ្លួន និងកំពុងដាក់ពាក្យស្នើសុំលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ឯកឧត្តមបានបន្តថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៤ទៀត រាប់ទាំងក្រុមហ៊ុនថ្មីថ្ងៃនេះ បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលបត្រសរុបប្រមាណ ៥៤៩លានដុល្លារអាម៉េរិក។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចុះបញ្ជីរបស់ក្រុមហ៊ុន ឬឧបករណ៍ហិរញ្ញវត្ថុចំនួន៦ ក្នុងឆ្នាំ២០២៥នេះ គឺជាចំនួនដ៏ច្រើនមួយ ខណៈកន្លងមកក្នុងមួយឆ្នាំមានត្រឹម ៤ប៉ុណ្ណោះ ដែលជាការផ្តល់ជម្រើសកាន់តែច្រើនដល់វិនិយោគិន។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីប្រកាសជាផ្លូវការរបស់ក្រុមហ៊ុនថ្មីក្នុងការចុះបញ្ជីលក់សញ្ញាបណ្ណបៃតងនាព្រឹកថ្ងៃនេះ បានមានប្រសាសន៍ថា នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានានៅក្នុងសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ បន្តធ្វើការផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងបន្ថែមទៀតនាថ្ងៃអនាគតខាងមុខ។សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១០ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ។ រីឯ ចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៦ម៉ឺនគណនីជួញដូរ។ ទោះបីជា លទ្ធផលពុំសម្រេបានដូចការរំពឹងទុក ផ្សារមូលបត្រកម្ពុជា នៅតែបន្តសកម្មភាពផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងទៅដល់សាធារណៈជន៕អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាទទួលបានចម្លើយជាវិជ្ជមានពីភាគីអាមេរិក​លើសំណើសុំបើកការចរចា​ស្វែងរក​ដំណោះស្រាយរួម ខណៈឯកឧត្តម ស៊ុន ចាន់ថុល នឹងដឹកនាំលើការចរចា​នាពេលឆាប់ៗ​ខាងមុខនេះ

2025/04/10 12:32:09 pm        342
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម លើការអនុវត្តពន្ធគយថ្មីរបស់អាមេរិកមកលើកម្ពុជា ហើយតំណាងកម្ពុជាដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។ខ្លឹមសារនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tarifts) របស់សហរដ្ឋ អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងអំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការរបស់មេរិក បើយោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ឯកឧត្តមប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាមេរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាមេរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ៕ 

ADB៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ នឹងកើនឡើង ៦,១ភាគរយ និង ៦,២ភាគរយ នៅឆ្នាំ២០២៦

2025/04/09 03:57:42 pm        121
នៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦,១ភាគរយ និង៦,២ភាគរយ នៅឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំដោយ ADB ស្ថិតនៅអាគារវឌ្ឍន រាជធានីភ្នំពេញ។របាយការណ៍ដដែលបានបន្តថា ការព្យាករនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ហើយការព្យាករជាមូលដ្ឋាននេះ គឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនាឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។បើតាមលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB មានប្រសាសន៍ថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្ត លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព។គួរបញ្ជាក់ដែរថា ការព្យាករសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ ដោយផ្អែកទៅលើការកើនឡើងនៃតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា និងការងើបឡើង វិញនៃវិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យកសិកម្មជាដើម។ អត្ថបទ៖ទូច សោភ័ណ 

វិស័យឧស្សាហកម្មកំពុងមានភាពមមាញឹកក្នុងដំណើរការផលិតកម្ម បម្រើទីផ្សារនាំចេញ

2025/04/09 02:51:14 pm        117
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម បានកំពុងពឹងផ្អែកទៅលើ ជំនាញ និងជាឧស្សាហកម្មដែលមានលក្ខណៈបច្ចេកវិទ្យាកាន់តែប្រសើរ ខណៈកន្លងមកវិស័យឧស្សាហកម្មនៅកម្ពុជា គឺប្រើប្រាស់ អតិពលកម្ម តែទោះបីយ៉ាងក៏ដោយក៏កម្ពុជានៅតែពង្រឹង និងលើកទឹកចិត្តដល់ឧស្សាហកម្មទាំងនោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៣ ៩០០ លានដុល្លារអាមេរិក ខណៈការនាំចេញមាន ជាង ១១ ពាន់លានដុល្លារអាមេរិក។ ដោយនៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះវិញ វិស័យឧស្សាហកម្មនៅកម្ពុជាមានការ រីកចម្រើនគួកត់សម្គាល់ បានកំពុងគាំទ្រដល់ដំណើរការផលិត។ ចំណែការចុះបញ្ជីវិញ ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលក្រុមហ៊ុនចុះបញ្ជីមានកំណើនកើនឡើងយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុន និងនៅដើមឆ្នាំនេះ ចំនួនចុះបញ្ជីនៅតែបន្ត កើនឡើង, នេះបង្ហាញនូវវឌ្ឍនភាពរីកចម្រើន គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា វិស័យឧស្សាកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ មានទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ ចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤នេះដែរ មានសរុបជាង ១,១ លាននាក់ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមខ្មែរនៅប្រទេសកូរ៉េខាងត្បូង នាំយកសិល្បៈវប្បធម៌ខ្មែរ ទៅបង្ហាញក្នុងពិធីបុណ្យវប្បធម៌ពិភពលោក ក្រុងហ្វាសង់លើកទី១៨
05/18/2025 07:05 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព នៅខេត្តស្ទឹងត្រែង
05/18/2025 06:05 PM
ការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាសរសេរលើកទី១) បញ្ចប់ទៅដោយរលូន ខណៈដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹកស្អែក
05/18/2025 05:05 PM
អ៊ុយក្រែន៖ រុស្ស៊ី បើកការវាយប្រហារយានដ្រូនធំបំផុតក្នុងសង្រ្គាម បន្ទាប់ពីកិច្ចចរចាសន្តិភាព
05/18/2025 05:05 PM
ចិន ប្រកាសដាក់ពន្ធលើការលក់បង្ខូចតម្លៃនៃផលិតផលប្លាស្ទិកពីអាមេរិក អឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់
05/18/2025 05:05 PM
មនុស្សយ៉ាងតិច ១៧នាក់ បានស្លាប់ក្នុងអគ្គិភ័យដ៏ធំនៅក្រុង Hyderabad ប្រទេសឥណ្ឌា
05/18/2025 05:05 PM
ស៊ីរី កំណត់ពេល ១០ថ្ងៃឱ្យ 'ក្រុមប្រដាប់អាវុធតូចៗ' ចូលរួមជាមួយក្រសួងការពារជាតិ
05/18/2025 05:05 PM
បាតុករគាំទ្រប៉ាឡេស្ទីន ចេញធ្វើបាតុកម្មជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាជម្លៀសខ្លួន Nakba
05/18/2025 05:05 PM
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានឈានមកដល់ វិញ្ញាសាទី២
05/18/2025 04:05 PM
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមប្រឈមមុខគ្នាក្នុងការជជែកដេញដោលលើកដំបូង
05/18/2025 04:05 PM